ឆ្ងល់ទេថា ហេតុអ្វីគេចូលចិត្តប្រើម៉្សៅតាណាខាម៉្លេះ?

Girl with Thanaka
Girl with Thanaka
ម៉្សៅតាណាខាគឺជាឱសថបុរាណម៉្យាងដែលផ្សំចេញពីឬសឈើ ឬសម្បកឈើដើមតាណាខាដែលមានអាយុយ៉ាងតិច ៣៥ ឆ្នាំ។ ដំបូងឡើយវាមានដើមកំណើតចេញពីប្រទេសមីយ៉ាន់ម៉ា។ ស្រី្តមីយ៉ាន់ម៉ាបានប្រើប្រាស់វាសម្រាប់ធ្វើជាគ្រឿងសម្អាង ក៏ដូចជាគ្រឿងថែររក្សាផ្ទៃមុខជាប្រចាំនៅពេលយប់ដោយហេតុថាវាមានគុណសម្បត្តិជាច្រើនយ៉ាងដូចជា៖
  • សម្បូរទៅដោយ Vitamin E
  • ប្រើប្រាស់ជាម៉្សៅផាត់មុខដើម្បីការពារស្បែកពីពន្លឺព្រះអាទិត្យ និងជួយទប់ជាតិខ្លាញ់លើផ្ទៃមុខ
  • ទប់ស្កាត់ជាតិពុលពីបរិយាកាសខាងក្រៅមិនឲ្យជ្រៀតចូលស្បែក
  • រក្សាសំណើម
  • កំចាត់ស្នាមជ្រីវជ្រួញ
  • កំចាត់កោសិកាចាស់ៗ
ដោយមើលឃើញពីគុណសម្បត្តិទាំងនេះហើយទើនម៉្សៅតាណាខាសាយភាយភាពពេញនិយមទៅដល់ប្រទេសជិតខាង ជាពិសេសគឺប្រទេសថៃ។ គេចូលចិត្តប្រើប្រាស់វាដោយការលាយម៉្សៅប៉ិប៉ិជាមួយទឹក រួចយកទៅបំពោកលើស្បែកមុខជារៀងរាល់យប់ ឬអាចប្រើតាមវិធីផ្សេងទៀតមានដូចជា
Thanaka Face Mask
Thanaka Face Mask
  • ធ្វើជាម៉ាស់បិទមុខ
យកម៉្សៅតាណាខាលាយជាមួយ ទឹកឃ្មុំ និងទឹកដោះគោឲ្យបានល្បាយប៉ិប៉ិ រួចម៉ាស្សាលើមុខជារង្វង់។ ទុកចោល ១៥នាទី បន្ទាប់មកលាងសម្អាតដោយទឹកក្តៅអុនៗ
  • ខាត់ស្បែក
បើអ្នកកំពុងតែព្រួយបារម្ភពីការប្រើប្រាស់ថ្នាំខាត់ស្បែកដែលផ្សំឡើងពីសារធាតុគីមី សាកល្បងជាមួយវិធីនេះវិញ ដោយការធ្វើល្បាយ ម៉្សៅតាណាខា លាយទឹកឃ្មុំ និងអំពិលទុំ ឬយាអ៊ួក៏បានដែរ។ អ្នកគ្រាន់តែខាត់វាទុកចោលពី ២០ ទៅ ៣០នាទី រួចលាងសម្អាតខ្លួនចេញវិញជាការស្រេច។ យ៉ាងណាមិញ អ្នកគួរណាស់តែពិនិត្យ និងជ្រើសរើសឲ្យបានច្បាស់លាស់មុនសម្រេចចិត្តទិញម៉្សៅតាណាខាដែលចលាចលនៅលើទីផ្សារ ត្បិតអីមានអាជីវករមួយចំនួនអាចបន្លំគុណភាពម៉្សៅតាណាខាដោយលាយជាមួយម៉្សៅផ្សេងទៀតដែលមានតម្លៃថោក។ វីដេអូ

ឆ្លងឆ្នាំបើទៅលេងសៀមរាប កុំភ្លេច៥មុខនេះនៅ Night Market

0
ថ្ងៃឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មីឆ្នាំ ២០១៧ ជិតឈានចូលមកដល់តាមបណ្តាខេត្តក្រុងមួយចំនួន តែងមានការប្រារព្ធពិធីដើម្បីអបអរឆ្នាំថ្មី ឆ្នាំសកលឆ្នាំ២០១៧។ ហើយថ្ងៃនេះដែរ ក៏ជាថ្ងៃដែល បងប្អូនយើងចេញដំណើរកំសាន្តតាមបណ្តាខេត្តក្រុងណាមួយដែលខ្លួនចូលចិត្ត។ ហើយយើងក៏សូមជូនពរ ក្នុងឪកាសឆ្នាំថ្មីនេះ អោយអ្នកទាំងអស់គ្នារកស៊ីទទួលទានមានបាន សុខសុភមង្គលគ្រប់ក្រុមគ្រួសារ និងបើមានដំណើរកំសាន្តទៅទីណាសូមអោយជួបតែសេចក្តីសុខសប្បាយ។ ជាមួយគ្នានេះដែរប្រសិនបើ លោកអ្នកបានទៅលេងសៀមរាប យើងសូមណែនាំម្ហូប និងភេសជ្ជៈចំនួន៥មុខ ជូនលោកអ្នក។
Brick House
Brick House
នំគ្រកដូងស្នូលផ្អែម ជាជំរើសទី១ ដែលមាននៅក្នុងវីដេអូខាងក្រោមគឺជា នំគ្រកដែលមានស្នូល ច្រើនប្រភេទហើយមានរសជាតិផ្អែម មិនប្រើទឹកជ្រលក់ទេ។ ហើយស្នូលវាមានដូចជា ពោត, ចេក, ខ្នុរ ជាមួយតម្លៃមួយប្រអប់ ត្រឹមតែ ១ដុល្លារប៉ុណ្ណោះ សំរាប់ទីតាំងលក់ អ្នកលក់វ័យក្មេងម្នាក់នេះជាក្មេងស្រីដែរ លក់ម៉ោងសំរាប់ពីការរៀនសូត្ររបស់ខ្លួនដើម្បីបានកំរៃផ្គូតផ្គូងការសិក្សារបស់ខ្លួន ដោយរទះរបស់គាត់ចល័ត ចឹងអ្នកត្រូវដើររកមើលមិនបន្តិចហើយ។
នំគ្រកស្នូលផ្អែម
នំគ្រកស្នូលផ្អែម
នំគ្រកស្នូលផ្អែម
នំគ្រកស្នូលផ្អែម
នំគ្រកស្នូលផ្អែម
នំគ្រកស្នូលផ្អែម
នំគ្រកស្នូលផ្អែម
នំគ្រកស្នូលផ្អែម
នំគ្រកស្នូលផ្អែម
នំគ្រកស្នូលផ្អែម
ងាកពីប្រភេទនំមក មើលអាហារសាច់ម្តង ហាងនេះជាហាងអាហារដ៏ពេញនិយម មានភ្ញៀវពេញៗហាង រកកន្លែងអង្គុយសឹងគ្មាន នេះក៏ព្រោះតែតម្លៃ និងរសជាតិ។ Seven Corner នេះមានទីតាំងជាប់នឹងផ្លូវបំបែកជាបី ហើយហាងនេះមានម្ហូបអាហារជាច្រើនសំរាប់ជ្រើសរើស។ សាកហាងមួយនេះបានណា ដើម្បីសន្សំលុយ ព្រោះតម្លៃអាហារនៅទីនោះសមរម្យទទួលយកបាន។ ហើយបើរកមិនឃើញអាចទាក់ទងតាមលេខទូរស័ព្ទ៖ 010 318 381។
Seven Corner
Seven Corner
Seven Corner
Seven Corner
Seven Corner
Seven Corner
ដល់អាហារទី៣នេះ រៀងផ្អែមបន្តិចហើយនោះគឺ ការ៉េមឆាដ៏ពេញនិយម ទល់មុខហាង Seven Corner តែម្តង ពេលចេញពីញ៉ាំបាយហើយ មកលាងមាត់ជាមួយការ៉េមឆាតាហ្មង កុំទុកយូរឆ្ងាញ់ណាស់ រសជាតិសូកូឡា។
ការ៉េមឆា
ការ៉េមឆា
ការ៉េមឆា
ការ៉េមឆា
បញ្ចប់ម្ហូបទី៣ ចូលដល់ទី៤ យើងសុំបង្ហាញកន្លែងមួយដែលជាទីពេញនិយមរបស់ជនបរទេស មកលេងសៀមរាបតែងចូលញ៉ាំនៅទីនេះ នោះគឺហាង Brick House ហើយដែលពិសេសដែលយើងយកមកបង្ហាញនោះគឺ សាច់អាំង BBQ ហើយកាន់តែអ៊ែមទៀតហើយ បើបានផឹកភេសជ្ជៈឆ្ងាញ់ៗ នៅទីនោះ ជាមួយនឹងសូរតន្ត្រី យ៉ាងពិរោះចាំកំដរថែមទៀតផង។
Brick House
Brick House
Brick House
Brick House
Brick House
Brick House
Brick House
Brick House
Brick House
Brick House
Brick House
Brick House
ហត់ហើយមើលទៅ គ្រាន់តែអានដើរញ៉ាំបាន៤មុខហើយ ចឹងមុនត្រឡប់ទៅកន្លែងសំរាកវិញ កុំភ្លេចសាកនំរបស់ ម៉ិចស៊ីកូ កំដរមាត់តាមផ្លូវផងណា ត្រឹមតែ ២ដុល្លារប៉ុណ្ណោះ ទីតាំងទល់មុខ Island Bar។ Tel: 098 25 26 07 វីដេអូ

ក្រោកពីព្រឹកតិច បានទាន់បាយមាន់ឆ្ងាញ់ហើយធូរថ្លៃនេះ

0
សៀមរាប៖ តាមបណ្តាខេត្ត ស្រុក ភូមិ នីមួយៗតែងមានកន្លែងពេញនិយមខុសៗប្លែកពី ហើយថ្ងៃនេះក្រុមការងារកោះសន្តិភាព TV សូមលើកយកកន្លែងលក់បាយព្រឹកមួយកន្លែង ដែលស្ថិតនៅខាងខេត្តសៀមរាប ក្បែរវត្តពោធិ៍លង្កា។
បាយមាន់ឆ្ងាញ់ វត្តពោធិ៍លង្កា
បាយមាន់ឆ្ងាញ់ វត្តពោធិ៍លង្កា
បាយមាន់ឆ្ងាញ់ វត្តពោធិ៍លង្កា
បាយមាន់ឆ្ងាញ់ វត្តពោធិ៍លង្កា
កន្លែងលក់បាយនេះ ពេញនិយមខ្លាំងដ៏ថ្នាក់អ្នកញ៉ាំទាល់តែក្រោកពីព្រឹកបន្តិចព្រោះអីម៉ោង ត្រឹម៨ព្រឹកអីលក់ហើយ។ លក់អស់មាន់ទាំងធុងៗ បាយទាំងឆ្នាំងៗ មនុស្សម្នាលក់ចាំទិញផង អង្គុយចាំញ៉ាំផង អ្នកលក់ដួសបាយ កាប់មាន់សឹងមិនទាន់។ ការលក់ដាច់ នេះក៏ព្រោះតែតម្លៃធូរថ្លៃ ត្រឹម៥០០០៛ ហើយច្រើន ឆ្ងាញ់ មិនចាញ់ហាងធំៗ នោះទេ។
បាយមាន់ឆ្ងាញ់ វត្តពោធិ៍លង្កា
បាយមាន់ឆ្ងាញ់ វត្តពោធិ៍លង្កា
បាយមាន់ឆ្ងាញ់ វត្តពោធិ៍លង្កា
បាយមាន់ឆ្ងាញ់ វត្តពោធិ៍លង្កា
សំរាប់អ្នកដែលមិនមែនជាអ្នកខេត្តសៀមរាប បើចង់សាកស្របពេលខ្លួនទៅលេងសៀមរាបពេលឆ្លងឆ្នាំនេះ ពិបាករកកន្លែងបន្តិចហើយ ទាល់តែសួរអ្នកនៅទីនោះអោយគេប្រាប់ ឬសួរបងៗតុកតុក អីទៅព្រោះពួកគាត់ភាគច្រើនស្គាល់ទីនោះ។ ហើយនេះជាទីតាំង៖ ហាងទល់មុខភោជនីយដ្ឋានម្រុំ កែងនឹងវត្តពោធិ៍លង្កា ឬអ្នកអាចទំនាក់ទំនងលេខនេះ ប្រសិនបើរកមិនឃើញ៖ 017 34 74 92។ បាយមាន់ឆ្ងាញ់ វត្តពោធិ៍លង្កា ទូរស័ព្ទ៖ 017 34 74 92 ទីតាំង៖ ហាងទល់មុខភោជនីយដ្ឋានម្រុំ កែងនឹងវត្តពោធិ៍លង្កា វីដេអូ

Liverpool ក៏ចង់បាន Alex Oxlade-Chamberlain របស់ Arsenal ដែរ

0
កាលពីប៉ុន្មានថ្ងៃមុន គឺមានពត៌មានដែលថាក្រុម Man City កំពុងចាំអារម្មណ៏កីឡាករ Alex Oxlade-Chamberlain របស់ Arsenal។ ប៉ុន្តែសម្រាប់ថ្ងៃនេះ ក៏បានលេចលឺពត៌មានថាក្រុម Liverpool ក៏កំពុង តាមប្រម៉ាញ់កីឡាករវ័យ 23ឆ្នាំ រូបនេះផងដែរ។ សម្រាប់កុងត្រារបស់ Chamberlain កឺនឹងត្រូវផុតនៅ​ចុង​រដូវកាលក្រោយ។ ហើយក្រុម Liverpool ក៏កំពុងរៀបចំឯកសារក្នុងការដេញថ្លៃយករូបគាត់ក្នុងកំឡុង ខែមករាខាងមុខនេះហើយ។ https://www.youtube.com/watch?v=FxGA7Xh_yx0

Manchester United កំពុងតាមប្រម៉ាញ់ខ្សែការពារ 2រូប របស់ Benfica

0
ក្រុមបិសាចក្រហម Manchester United បានរៀប់ចំរួចរាល់ក្នុងការនាំយកខ្សែការពារ Victor Lindelof នឹង Nelson Semedo នៅក្នុងខែមករាខាងមុខនេះ។ បិសាចក្រហមរៀបចំក្នុងការនាំយកខ្សែការពារ សញ្ជាតិ Sweden រូបនេះតាំងតែពីប៉ុន្មានសប្តាហ៏មុន។ គេក៏ជឿជាក់ថាការពីភាក្សានេះ គឺបាន បញ្ចប់រួចហើយ។ Lindelof អាចនឹងចុះកុងត្រានៅកំឡុងពេលទីផ្សារដោះដូរកីឡាករបើក ក្នុងខែមករាខាងមុននេះ។ https://www.youtube.com/watch?v=a_WydSHv0qw&t=14s លើសពីនេះទៅទៀតលោក Jose Mourinho ក៏បានពិភាក្សាក្នុងការនាំយកកីឡាករខ្សែការពារខាងស្តាំ របស់ក្រុម Benfica គឺកីឡាករ Nelson Semedo។ កីឡាករវ័យ 23ឆ្នាំរូបនេះ​​ ក៏ទទួលបានការចាប់អារម្មណ៏ ពីសំណាក់ក្រុម Bayern Munich និងក្រុម Barcelonaដែរ។

ឆ្លងឆ្នាំបើទៅលេងសៀមរាប កុំភ្លេច៥មុខនេះនៅ Pub Street

0
ថ្ងៃឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មីឆ្នាំ ២០១៧ ជិតឈានចូលមកដល់តាមបណ្តាខេត្តក្រុងមួយចំនួន តែងមានការប្រារព្ធពិធីដើម្បីអបអរឆ្នាំថ្មី ឆ្នាំសកលឆ្នាំ២០១៧។ ហើយថ្ងៃនេះដែរ ក៏ជាថ្ងៃដែល បងប្អូនយើងចេញដំណើរកំសាន្តតាមបណ្តាខេត្តក្រុងណាមួយដែលខ្លួនចូលចិត្ត។
Happy Drinks
Happy Drinks
ហើយយើងក៏សូមជូនពរ ក្នុងឪកាសឆ្នាំថ្មីនេះ អោយអ្នកទាំងអស់គ្នារកស៊ីទទួលទានមានបាន សុខសុភមង្គលគ្រប់ក្រុមគ្រួសារ និងបើមានដំណើរកំសាន្តទៅទីណាសូមអោយជួបតែសេចក្តីសុខសប្បាយ។ ជាមួយគ្នានេះដែរប្រសិនបើ លោកអ្នកបានទៅលេងសៀមរាប យើងសូមណែនាំម្ហូប និងភេសជ្ជៈចំនួន៥មុខ ជូនលោកអ្នក។
Temple Club
Temple Club
ហាង KEBAP House ម្ហូបទី១ ដែលមាននៅក្នុងវីដេអូខាងក្រោមគឺជា ម្ហូបដែលមានប្រភពដើមពី តូគី គេអោយឈ្មោះថា Kebap ហើយម្ហូបនេះ មានស្នូលសាច់គោ និងសាច់មាន់ តម្លៃ ចាប់ពី ២ដុល្លារ ដល់ ៤ដុល្លារតាមទំហំ។ ងាកពីប្រភេទសាច់មក មើលប្រភេទស្រាក្រឡុក តាមតូបលើផ្លូវ Pub Street វិញម្តង ដោយស្រាក្រឡុកនេះ ពិតជារញ្ជួយអារម្មណ៍អ្នកញ៉ាំណាស់ មានភ្លេងកំដរអារម្មណ៍ឡើងញាក់សាច់ ហើយតម្លៃរឹតតែអ៊ែម ១កែវត្រឹមតែ ១.៥ដុល្លារ ពីតូបឈ្មោះ Happy Drinks។
BEBAP House
BEBAP House
BEBAP House
BEBAP House
BEBAP House
BEBAP House
Happy Drinks
Happy Drinks
Happy Drinks
Happy Drinks
Happy Drinks
Happy Drinks
ដល់ម្ហូបទី៣ រៀងសាមញ្ញបន្តិចនោះគឺ មីឆាដ៏ពេញនិយមរបស់បរុសម្នាក់ ដែលគាត់ជាចុងភៅដ៏ចំណាន មានអនាម័យ ហើយមានអ្នកមកញ៉ាំពេញៗតុ នៅក្បែរសួនច្បារ តាព្រហ្មណ៍ជិតមាត់ស្ទឹង ជាមួយតម្លៃ១ចាន ១.២៥ដុល្លារ ចាប់បើកលក់ពីម៉ោង ៤ ដល់ម៉ោង១២យប់។ តូប អីនាងបាយឆាមីឆា ទូរស័ព្ទ៖ 098 81 32 84…
អីនាងបាយឆាមីឆា
អីនាងបាយឆាមីឆា
អីនាងបាយឆាមីឆា
អីនាងបាយឆាមីឆា
បញ្ចប់ម្ហូបទី៣ ចូលដល់ទី៤ យើងសុំបង្ហាញកន្លែងមួយដែលគ្រប់គ្នាពេលទៅលេង Pub Street មិនសូវរំលងនោះគឺ ក្លឹប Temple។ ក្លឹបនេះមានមនុស្សពេញៗ ហើយអ្វីដែលពិសេសមួយទៀតនោះគឺ តម្លៃតែម្តង សំរាប់តម្លៃយើងគិតថា សមរម្យសំរាប់ការកំសាន្តក្នុងរាត្រីថ្ងៃឆ្លងឆ្នាំនេះ ហើយកាន់តែអ៊ែមទៀតហើយ ជាមួយបរិយាសលើដំបូលក្លឹបនេះ ដេកមើលផ្កាយស្តាប់ភ្លេងយ៉ាងពិរោះថែមទៀតផង។
Temple Club
Temple Club
Temple Club
Temple Club
Temple Club
Temple Club
ហត់ហើយមើលទៅ គ្រាន់តែអានដើរញ៉ាំបាន៤មុខហើយ ចឹងមុនត្រឡប់ទៅកន្លែងសំរាកវិញ ដើរកាត់រទះលក់ទឹកផ្លែឈើក្រឡុក ដាក់មួយកែវទៅណា ត្រឹមតែ ១ដុល្លារប៉ុណ្ណោះគ្រប់ប្រភេទផ្លែឈើ។
ទឹកក្រឡុក
ទឹកក្រឡុក
ទឹកក្រឡុក
ទឹកក្រឡុក
វីដេអូ

បាយថ្ងៃត្រង់រួច ម៉ោះ! ញ៉ាំផាសសិនទឹកដោះគោ ផ្អែមៗ លាងមាត់ ពីកាហ្វេមណ្ឌលគីរី

0
សាមញ្ញៗ ពីភេសជ្ជៈតាមផ្លូវ លើរទះរុញពេលខ្លះក៏អាចកំដរមាត់របស់អ្នកបានយ៉ាងឆ្ងាញ់ផងដែរ ជាពិសេសគឺ វេលាពេលបាយថ្ងៃត្រង់រួច ផ្អែមៗលាងមាត់ជាមួយផាសសិនទឹកដោះគោ ពីតូបលក់កាហ្វេមណ្ឌលគីរី ទល់មុខក្រុមហ៊ុន Seatel ស្ថិតនៅលើផ្លូវ ៤៣២ កែងផ្លូវ ៩៩។
កាហ្វេមណ្ឌលគិរី
កាហ្វេមណ្ឌលគិរី
អ្នកមានលុយត្រឹមតែ ៣០០០៛ ទៅ៤០០០៛ លោកអ្នកអាចជ្រើសរើសភេសជ្ជៈបានគ្រប់ប្រភេទ ហើយថែមទាំងអាចកែតម្រូវរសជាតិទៅតាមអ្វីដែលអ្នកចង់បាន ចូលចិត្តញ៉ាំបានថែមទៀតផង។ បើចូលចិត្តទឹកដោះគោស្រស់ អាចថែមបាន បើចូលចិត្តផ្អែម អាចថែមបាន អ៊ែមម៉្យាងដែរតើ តោះ! បាយរួចសាកទៅញ៉ាំទាំងអស់គ្នា… ខាងក្រោមនេះជាផែនទីហាងរបស់បងស្រី កាហ្វេមណ្ឌលគីរី តូបលក់កាហ្វេមណ្ឌលគីរី ទូរស័ព្ទ៖ 096 24 23 216 ទីតាំង៖ ទល់មុខក្រុមហ៊ុន Seatel ស្ថិតនៅលើផ្លូវ ៤៣២ កែងផ្លូវ ៩៩ វីដេអូ

ដើមឆ្នាំ២០១៧ ហើយ បើអ្នកចង់ក្លាយបានអាជីពជា Cameraman យើងកំពុងត្រូវការ!

សារព័ត៌មានកោះសន្តិភាព គឺជា ស្ថាប័នប្រមូលផ្តុំព័ត៌មានដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលឈានមុខគេគ្រប់សណ្ឋាននៃព័ត៌មាន ដោយមានការបែងចែកទៅតាមបណ្តុំនីមួយៗយ៉ាងច្បាស់លាស់។ កោះសន្តិភាព ត្រូវបានមិត្តអ្នកអាន គាំទ្រយ៉ាងពេញទំហឹងជាហេតុ ជំរុញធ្វើអោយយើងខ្ញុំត្រូវពង្រីកបន្ថែមទៅលើ ព័ត៌មានបែបអនឡាញ ជាវីដេអូ កំសាន្តៗ ដោយអោយឈ្មោះថា កោះសន្តិភាព TV។ ដូច្នេះហើយយើងខ្ញុំ ត្រូវការជ្រើសរើសបុគ្គលិកជាច្រើនផ្នែក ដែលមានសមត្ថភាពក្នុងការច្នៃប្រឌិតខ្ពស់ ចូលចិត្តបង្កើតអ្វីដែលថ្មីៗ សប្បាយៗ ដើម្បីមកបម្រើការសំរាប់ស្ថាប័នយើងខ្ញុំ នេះគឺជាឱកាសពិសេសសំរាប់លោកអ្នកដើម្បីក្លាយជាបុគ្គលិក កោះសន្តិភាព TV។ 1/ អ្នកថតរូប​ និងវីដេអូ ( Cameraman ) 3 positions + តួនាទីការងាររួមមាន៖
  • អាចប្រេីប្រាស់កាមេរ៉ាស្ទាត់ជំនាញ
  • ​​​ជាអ្នកដែលមានចំណង់ចំណូលចិត្តការថត Food ម្នាក់ Lifestyle ម្នាក់ និង Fashion ម្នាក់
  • អាចកែរូបភាព (PS, AI) និង អាចកាត់តវីដេអូបាន (Premiere or After Effect)
  • ​​​​ធ្វេីកិច្ចការផ្សេងៗទៀតបាន​ នៅពេលដែលចាំបាច់
+ តម្រូវការ៖​
  • មានទេពកោសល្យ​ និងភាពច្នៃប្រឌិតខ្ពស់ក្នុងការងារ
  • មានចំនេះដឹងលេីការប្រេីប្រាស់ Camera និង Computer បានល្អ
  • រួសរាយរាក់ទាក់ ក្លាហាន ចេះបត់បែន និងធ្វើការងារជាក្រុម
Example Video
2/ Graphic Designer + តួនាទីការងាររួម៖
  • ច្នៃប្រឌិត និងអភិវឌ្ឍន៍ Artworkដែលទាក់ទងទៅនឹង Departments ផ្សេងៗ
  • ចូលចិត្តបង្កើតគំនិតថ្មីៗ និងព្យាយាមធ្វើវា
  • អាចធ្វេីការងារជាមួយក្រុមផ្សេងៗបាន ឬជាមួយក្រុមការងាររបស់ខ្លួន
+ តម្រូវការ៖
  • មានជំនាញប្រេីប្រាស់កម្មវិធីមួយចំនួនដូចជា PS , AI , Pr និងកម្មវិធីផ្សេងទៀត
  • ចូលចិត្តធ្វេីការងារជាក្រុម
ការដាក់ពាក្យ សូមដាក់ប្រវត្តិរូបសង្ខេបមកកាន់អ៊ីមែល info@kspg.co ឬយកមកស្ថាប័នសារព័ត៌មាន កោះសន្តិភាព ដោយផ្ទាល់តាមរយៈអាសយដ្ឋាន អគារអានីណា ជាន់ទី1 ផ្លូវ271 សង្កាត់បឹងទំពុន ខណ្ឌមានជ័យ (ជាប់នឹងផ្សារទំនើប សិនត្រល ជិត Phnom Penh Sport Club)។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង 098 70 10 20 ឬវិបសាយ www.kspg.tv ។ កាលបរិច្ឆេទផុតកំណត់៖ ៣១ មករា ២០១៧

ហាង​​ម្ជូរ «ស្នាដៃ​ខ្មែរម្ជូរ​ឆ្ងាញ់​ II» ​លក់ដាច់យ៉ាងណាក៏រក្សាបាននូវរសជាតិដ៏ឆ្ងាញ់

0
សៀមរាប: អ្នកសៀមរាប តែងតែស្រក់ទឹកមាត់ពេលធ្វើដំណើរ ម្តុំផ្លូវបំបែកជា៤ ក្បែរសាលារៀន New York ព្រោះអី ម្ជូរជាច្រើនបញ្ឍរលក់សំញែងដាក់ ធ្វើអោយស្វៀវទឹកមាត់ មិនបញ្ឍប់យាន្តជំនិះទិញមិនបាន។ ហាង​លក់​គ្រឿង​ម្ជូរ «ស្នាដៃ​ខ្មែរម្ជូរ​ឆ្ងាញ់​ II» ជាសាខាទី២ ហើយក៏ជាសាខា ដែលពេញនិយម និងលក់ដាច់ជាងសាខាផ្សេងៗ ទៀត។
ស្នាដៃ​ខ្មែរម្ជូរ​ឆ្ងាញ់​
ស្នាដៃ​ខ្មែរម្ជូរ​ឆ្ងាញ់​
ស្នាដៃ​ខ្មែរម្ជូរ​ឆ្ងាញ់​
ស្នាដៃ​ខ្មែរម្ជូរ​ឆ្ងាញ់​
ហាងលក់ម្ជូរ «ស្នាដៃ​ខ្មែរម្ជូរ​ឆ្ងាញ់» មានសាខារហូតដល់ទៅ៤សាខា ដោយសាខាទី១៖ ជិតអាងក្រពី, សាខាទី ២ ម្តុំផ្លូវបំបែកជា៤ ក្បែរសាលារៀន New York, សាខាទី៣ ជិតសាលារៀនបៀលប្រាយ និងសាខាទី៤ ជិតសាលារៀនគ្រោះ។ គ្រប់សាខាទាំងអស់មានសុទ្ធតែ កែវ​ក្រឡ​គ្រឿង​ម្ជូរត្រាំ​ធំៗ​ តម្រៀប​គ្នា​ជាជួរៗ​មាន​តាំង​ពី ត្របែក ម្កាក់ កន្ទួត រំដេញ ទំពាំង​បាយជូរ​ព្រៃ ពុទ្រា និងស្វាយ​ជាច្រើន​ប្រភេទ។
ស្នាដៃ​ខ្មែរម្ជូរ​ឆ្ងាញ់​
ស្នាដៃ​ខ្មែរម្ជូរ​ឆ្ងាញ់​
ស្នាដៃ​ខ្មែរម្ជូរ​ឆ្ងាញ់​
ស្នាដៃ​ខ្មែរម្ជូរ​ឆ្ងាញ់​
ស្នាដៃ​ខ្មែរម្ជូរ​ឆ្ងាញ់​
ស្នាដៃ​ខ្មែរម្ជូរ​ឆ្ងាញ់​
ស្នាដៃ​ខ្មែរម្ជូរ​ឆ្ងាញ់​
ស្នាដៃ​ខ្មែរម្ជូរ​ឆ្ងាញ់​
ម្ជូរត្រាំប្រចាំហាងមួយនេះ សុទ្ធតែ​ត្រូវ​បាន​ប្រើ​រូបមន្ត​ពិសេស​ ហើយធ្វើដោយខ្លួនឯងមិនទិញពីគេឡើយ ហើយសម្រាប់​គ្រឿង​ជ្រលក់មានជាច្រើនជំរើសសំរាប់ជ្រើសរើសតាមចិត្ត ចំណែកអំបិល​វិញ មានច្រើនរាប់មិនអស់ អំបិល​បង្គា​ល្អិត​សុទ្ធ អំបិល​ខ្ទឹម​ស អំបិល​ម្ទេស​បៃតង ម្ទេស​ក្រហម​ សុទ្ធ​តែ​គ្រាប់​ម្ទេស​តែម្ដង។ អូយ៎ សរសេរបណ្តើរស្រក់ទឹកមាត់បណ្តើរ… ទ្រាំមិនបានទេមើលវីដេអូតែម្តងទៅ៖
ស្នាដៃ​ខ្មែរម្ជូរ​ឆ្ងាញ់​
ស្នាដៃ​ខ្មែរម្ជូរ​ឆ្ងាញ់​
ស្នាដៃ​ខ្មែរម្ជូរ​ឆ្ងាញ់​
ស្នាដៃ​ខ្មែរម្ជូរ​ឆ្ងាញ់​
ស្នាដៃ​ខ្មែរម្ជូរ​ឆ្ងាញ់​
ស្នាដៃ​ខ្មែរម្ជូរ​ឆ្ងាញ់​
ហាងលក់ម្ជូរ «ស្នាដៃ​ខ្មែរម្ជូរ​ឆ្ងាញ់ II» Tel: 077 80 34 34 | 017 29 34 31 ទីតាំង៖ សាខាទី១៖ ជិតអាងក្រពី, សាខាទី ២ ម្តុំផ្លូវបំបែកជា៤ ក្បែរសាលារៀន New York, សាខាទី៣ ជិតសាលារៀនបៀលប្រាយ និងសាខាទី៤ ជិតសាលារៀនគ្រោះ វីដេអូ

Man City កំពុងតាមប្រម៉ាញ់កីឡាកររបស់ Arsenal ទៀតហើយ

0
កីឡាករជំរើសជាតិអង់គ្លេស Chamberlain ដែលមិនអាចស្វែករកតំណែងលេងនៅក្នុងជំរើសទី 1 របស់ក្រុម Arsenal ។ ហើយកុងត្រារបស់គេ នៅសល់តែ 18ខែ ទៀតនោះ អាចនឹងត្រូវចាក់ចេញ ទៅចូល រួមជាមួយក្រុម Man City។ លោក Pep Guardiola ក៏មានការចាប់អារម្មណ៍ចំពោះកីឡាកររូបនេះផងដែរ។ លើសពីនេះទៅ​ទៀត លោកអ្នកប្រាកដជាដឹងថាក្រុមមេឃខៀវ Man City ជាក្រុមមួយ​ ដែលតែងតែប្រម៉ាញ់យកកីឡាករ​របស់​ក្រុម Arsenal កន្លងមក ដូចជា Sagna, Chichy, Nasri និង Adebayor។ ប៉ុន្តែសម្រាប់ពត៌មានក្នុងការដោះដូរ គឺនៅមិនទាន់មានជាផ្លូវការនៅឡើយទេ។ https://www.youtube.com/watch?v=40foVc0H-FA