សារព័ត៌មានកោះសន្តិភាព គឺជា ស្ថាប័នប្រមូលផ្តុំព័ត៌មានដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលឈានមុខគេគ្រប់សណ្ឋាននៃព័ត៌មាន ដោយមានការបែងចែកទៅតាមបណ្តុំនីមួយៗយ៉ាងច្បាស់លាស់។ កោះសន្តិភាព ត្រូវបានមិត្តអ្នកអាន គាំទ្រយ៉ាងពេញទំហឹងជាហេតុ ជំរុញធ្វើអោយយើងខ្ញុំត្រូវពង្រីកបន្ថែមទៅលើ ព័ត៌មានបែបអនឡាញ ជាវីដេអូ កំសាន្តៗ ដោយអោយឈ្មោះថា កោះសន្តិភាព TV។

ដូច្នេះហើយយើងខ្ញុំ ត្រូវការជ្រើសរើសបុគ្គលិកជាច្រើនផ្នែក ដែលមានសមត្ថភាពក្នុងការច្នៃប្រឌិតខ្ពស់ ចូលចិត្តបង្កើតអ្វីដែលថ្មីៗ សប្បាយៗ ដើម្បីមកបម្រើការសំរាប់ស្ថាប័នយើងខ្ញុំ នេះគឺជាឱកាសពិសេសសំរាប់លោកអ្នកដើម្បីក្លាយជាបុគ្គលិក កោះសន្តិភាព TV។

1/ អ្នកថតរូប​ និងវីដេអូ ( Cameraman ) 3 positions

+ តួនាទីការងាររួមមាន៖

  • អាចប្រេីប្រាស់កាមេរ៉ាស្ទាត់ជំនាញ
  • ​​​ជាអ្នកដែលមានចំណង់ចំណូលចិត្តការថត Food ម្នាក់ Lifestyle ម្នាក់ និង Fashion ម្នាក់
  • អាចកែរូបភាព (PS, AI) និង អាចកាត់តវីដេអូបាន (Premiere or After Effect)
  • ​​​​ធ្វេីកិច្ចការផ្សេងៗទៀតបាន​ នៅពេលដែលចាំបាច់

+ តម្រូវការ៖​

  • មានទេពកោសល្យ​ និងភាពច្នៃប្រឌិតខ្ពស់ក្នុងការងារ
  • មានចំនេះដឹងលេីការប្រេីប្រាស់ Camera និង Computer បានល្អ
  • រួសរាយរាក់ទាក់ ក្លាហាន ចេះបត់បែន និងធ្វើការងារជាក្រុម

Example Video

2/ Graphic Designer

+ តួនាទីការងាររួម៖

  • ច្នៃប្រឌិត និងអភិវឌ្ឍន៍ Artworkដែលទាក់ទងទៅនឹង Departments ផ្សេងៗ
  • ចូលចិត្តបង្កើតគំនិតថ្មីៗ និងព្យាយាមធ្វើវា
  • អាចធ្វេីការងារជាមួយក្រុមផ្សេងៗបាន ឬជាមួយក្រុមការងាររបស់ខ្លួន

+ តម្រូវការ៖

  • មានជំនាញប្រេីប្រាស់កម្មវិធីមួយចំនួនដូចជា PS , AI , Pr និងកម្មវិធីផ្សេងទៀត
  • ចូលចិត្តធ្វេីការងារជាក្រុម

ការដាក់ពាក្យ សូមដាក់ប្រវត្តិរូបសង្ខេបមកកាន់អ៊ីមែល info@kspg.co ឬយកមកស្ថាប័នសារព័ត៌មាន កោះសន្តិភាព ដោយផ្ទាល់តាមរយៈអាសយដ្ឋាន អគារអានីណា ជាន់ទី1 ផ្លូវ271 សង្កាត់បឹងទំពុន ខណ្ឌមានជ័យ (ជាប់នឹងផ្សារទំនើប សិនត្រល ជិត Phnom Penh Sport Club)។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង 098 70 10 20 ឬវិបសាយ www.kspg.tv ។

កាលបរិច្ឆេទផុតកំណត់៖ ៣១ មករា ២០១៧