សៀមរាប: អ្នកសៀមរាប តែងតែស្រក់ទឹកមាត់ពេលធ្វើដំណើរ ម្តុំផ្លូវបំបែកជា៤ ក្បែរសាលារៀន New York ព្រោះអី ម្ជូរជាច្រើនបញ្ឍរលក់សំញែងដាក់ ធ្វើអោយស្វៀវទឹកមាត់ មិនបញ្ឍប់យាន្តជំនិះទិញមិនបាន។ ហាងលក់គ្រឿងម្ជូរ «ស្នាដៃខ្មែរម្ជូរឆ្ងាញ់ II» ជាសាខាទី២ ហើយក៏ជាសាខា ដែលពេញនិយម និងលក់ដាច់ជាងសាខាផ្សេងៗ ទៀត។


ហាងលក់ម្ជូរ «ស្នាដៃខ្មែរម្ជូរឆ្ងាញ់» មានសាខារហូតដល់ទៅ៤សាខា ដោយសាខាទី១៖ ជិតអាងក្រពី, សាខាទី ២ ម្តុំផ្លូវបំបែកជា៤ ក្បែរសាលារៀន New York, សាខាទី៣ ជិតសាលារៀនបៀលប្រាយ និងសាខាទី៤ ជិតសាលារៀនគ្រោះ។ គ្រប់សាខាទាំងអស់មានសុទ្ធតែ កែវក្រឡគ្រឿងម្ជូរត្រាំធំៗ តម្រៀបគ្នាជាជួរៗមានតាំងពី ត្របែក ម្កាក់ កន្ទួត រំដេញ ទំពាំងបាយជូរព្រៃ ពុទ្រា និងស្វាយជាច្រើនប្រភេទ។




ម្ជូរត្រាំប្រចាំហាងមួយនេះ សុទ្ធតែត្រូវបានប្រើរូបមន្តពិសេស ហើយធ្វើដោយខ្លួនឯងមិនទិញពីគេឡើយ ហើយសម្រាប់គ្រឿងជ្រលក់មានជាច្រើនជំរើសសំរាប់ជ្រើសរើសតាមចិត្ត ចំណែកអំបិលវិញ មានច្រើនរាប់មិនអស់ អំបិលបង្គាល្អិតសុទ្ធ អំបិលខ្ទឹមស អំបិលម្ទេសបៃតង ម្ទេសក្រហម សុទ្ធតែគ្រាប់ម្ទេសតែម្ដង។ អូយ៎ សរសេរបណ្តើរស្រក់ទឹកមាត់បណ្តើរ… ទ្រាំមិនបានទេមើលវីដេអូតែម្តងទៅ៖



ហាងលក់ម្ជូរ «ស្នាដៃខ្មែរម្ជូរឆ្ងាញ់ II»
Tel: 077 80 34 34 | 017 29 34 31
ទីតាំង៖ សាខាទី១៖ ជិតអាងក្រពី, សាខាទី ២ ម្តុំផ្លូវបំបែកជា៤ ក្បែរសាលារៀន New York, សាខាទី៣ ជិតសាលារៀនបៀលប្រាយ និងសាខាទី៤ ជិតសាលារៀនគ្រោះ
វីដេអូ