ថ្ងៃឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មីឆ្នាំ ២០១៧ ជិតឈានចូលមកដល់តាមបណ្តាខេត្តក្រុងមួយចំនួន តែងមានការប្រារព្ធពិធីដើម្បីអបអរឆ្នាំថ្មី ឆ្នាំសកលឆ្នាំ២០១៧។ ហើយថ្ងៃនេះដែរ ក៏ជាថ្ងៃដែល បងប្អូនយើងចេញដំណើរកំសាន្តតាមបណ្តាខេត្តក្រុងណាមួយដែលខ្លួនចូលចិត្ត។

ហើយយើងក៏សូមជូនពរ ក្នុងឪកាសឆ្នាំថ្មីនេះ អោយអ្នកទាំងអស់គ្នារកស៊ីទទួលទានមានបាន សុខសុភមង្គលគ្រប់ក្រុមគ្រួសារ និងបើមានដំណើរកំសាន្តទៅទីណាសូមអោយជួបតែសេចក្តីសុខសប្បាយ។ ជាមួយគ្នានេះដែរប្រសិនបើ លោកអ្នកបានទៅលេងសៀមរាប យើងសូមណែនាំម្ហូប និងភេសជ្ជៈចំនួន៥មុខ ជូនលោកអ្នក។

ហាង KEBAP House ម្ហូបទី១ ដែលមាននៅក្នុងវីដេអូខាងក្រោមគឺជា ម្ហូបដែលមានប្រភពដើមពី តូគី គេអោយឈ្មោះថា Kebap ហើយម្ហូបនេះ មានស្នូលសាច់គោ និងសាច់មាន់ តម្លៃ ចាប់ពី ២ដុល្លារ ដល់ ៤ដុល្លារតាមទំហំ។ ងាកពីប្រភេទសាច់មក មើលប្រភេទស្រាក្រឡុក តាមតូបលើផ្លូវ Pub Street វិញម្តង ដោយស្រាក្រឡុកនេះ ពិតជារញ្ជួយអារម្មណ៍អ្នកញ៉ាំណាស់ មានភ្លេងកំដរអារម្មណ៍ឡើងញាក់សាច់ ហើយតម្លៃរឹតតែអ៊ែម ១កែវត្រឹមតែ ១.៥ដុល្លារ ពីតូបឈ្មោះ Happy Drinks។






ដល់ម្ហូបទី៣ រៀងសាមញ្ញបន្តិចនោះគឺ មីឆាដ៏ពេញនិយមរបស់បរុសម្នាក់ ដែលគាត់ជាចុងភៅដ៏ចំណាន មានអនាម័យ ហើយមានអ្នកមកញ៉ាំពេញៗតុ នៅក្បែរសួនច្បារ តាព្រហ្មណ៍ជិតមាត់ស្ទឹង ជាមួយតម្លៃ១ចាន ១.២៥ដុល្លារ ចាប់បើកលក់ពីម៉ោង ៤ ដល់ម៉ោង១២យប់។ តូប អីនាងបាយឆាមីឆា ទូរស័ព្ទ៖ 098 81 32 84…


បញ្ចប់ម្ហូបទី៣ ចូលដល់ទី៤ យើងសុំបង្ហាញកន្លែងមួយដែលគ្រប់គ្នាពេលទៅលេង Pub Street មិនសូវរំលងនោះគឺ ក្លឹប Temple។ ក្លឹបនេះមានមនុស្សពេញៗ ហើយអ្វីដែលពិសេសមួយទៀតនោះគឺ តម្លៃតែម្តង សំរាប់តម្លៃយើងគិតថា សមរម្យសំរាប់ការកំសាន្តក្នុងរាត្រីថ្ងៃឆ្លងឆ្នាំនេះ ហើយកាន់តែអ៊ែមទៀតហើយ ជាមួយបរិយាសលើដំបូលក្លឹបនេះ ដេកមើលផ្កាយស្តាប់ភ្លេងយ៉ាងពិរោះថែមទៀតផង។



ហត់ហើយមើលទៅ គ្រាន់តែអានដើរញ៉ាំបាន៤មុខហើយ ចឹងមុនត្រឡប់ទៅកន្លែងសំរាកវិញ ដើរកាត់រទះលក់ទឹកផ្លែឈើក្រឡុក ដាក់មួយកែវទៅណា ត្រឹមតែ ១ដុល្លារប៉ុណ្ណោះគ្រប់ប្រភេទផ្លែឈើ។


វីដេអូ