Victor Lindelof អាចមកកាន់ Man Utd ក្នុងតំលៃខ្លួន 38លានផោន

0
បើតាម Express Sport បានបង្ហាញថាក្រុម Manchester United បានទិញយកកីឡាករខ្សែការពារ កណ្តាល​របស់ក្រុម Benfica ក្នុងតំលៃខ្លួន 38 លានផោន បន្ទាប់ពីក្រុម Benfica បានបញ្ជាក់ជាផ្លូវការថា នឹងទៅកាន់​ប្រទេស​អង់គ្លេសក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាគ្នា។ លោក Mourinho កំពុងស្វែករកនៅខ្សែការពារថ្មីមកជួយនៅក្រុម បន្ទាប់ពីក្រុមមួយនេះមានបញ្ហាយ៉ាង ច្រើននៅ​តំបន់ការពារ។ គ្រូបង្វឹករូបនេះ គឺមានការជឿទុកចិត្តទៅលើកីឡាករ Phil Jones និង Marcos Rojo សម្រាប់​ប៉ុន្មាន​សប្តាហ៍នេះ។ ប៉ុន្តែនៅដើមខែក្រោយ តំបន់ខ្សែការពាររបស់ Man Utd អាចនឹង មានបញ្ហាទៀត បន្ទាប់ពី​កីឡាការ Eric Bailly ត្រូវមានភារកិច្ចទៅជួយប្រទេសក្នុងពាន់រង្វាន់ African Nation Cup។ ដូច្នេះ លោក Jose Mourinho គឺត្រូវការកីឡាករ Victor Lindelof យ៉ាងចាំបាច់ក្នុងការ ជួយក្រុម។ https://www.youtube.com/watch?v=a_WydSHv0qw  

Morgan Schneiderlin អាចនឹងទៅលេងអោយក្រុម Everton នាខែមករាខាងមុខនេះ

0
ខ្សែបំរើរបស់ក្រុម Man Utd ដែលមិនសូវបានបង្ហាញខ្លួនសោះ ចាប់តាំងពីការចូលមកកាន់តំណែងរបស់ លោក Jose Mourinho កាលពីរដូវក្តៅកន្លងមក។ ហើយរូបគេ ក៏ត្រូវបានក្រុម Everton ចាប់អារម្មណ៏ក្នុង ការទិញ​យក​​ទៅរួមក្រុមផងដែរ។ ទាំងគ្រូបង្វឹករបស់ក្រុម Man Utd និង Everton គឺបានយល់ស្របក្នុងការដោះដូរកីឡាករ Morgan Schneiderlin។ កីឡាករវ័យ 27ឆ្នាំរូបនេះ បានចំណាយពេលជាមួយក្រុមបិសាចក្រហមតាំងពីឆ្នាំ 2014។ ហើយ​សម្រាប់មួយរយៈចុងក្រោយនេះ​ គឺគាត់មិនសូវបានបង្ហាញខ្លួននោះទេ។ សម្រាប់ការដោះដូរនេះ នៅមិន​ទាន់​មានឯកសារណាមួយ ដែលបង្ហាញពីតំលៃខ្លួនរបស់ Schneiderlin នោះទេ។ https://www.youtube.com/watch?v=QU01lLp5kRc

Man Utd, Chelsea នឹង Arsenal សុទ្ធតែទទួលបានជ័យជំនះ

0
សម្រាប់ការប្រកួតក្នុងក្របខណ្ឌអង់គ្លេស នៅសប្តាហ៍ទី 18 របស់ក្រុមខ្លាំងទាំង 3 គឺទទួលបានជ័យជំនះ ទាំង អស់។ ក្រុមបិសាចក្រហម Man Utd បើកទ្វាផ្ទះទទួលក្រុមភ្ញៀវ Sunderland ដោយបញ្ចប់ការប្រកួត ក្រុម Man Utd យកឈ្នះក្នុងលទ្ធផល 3-1។ ចំណែក Arsenal គឺបានយកឈ្នះក្រុមភ្ញៀវ West Brom ក្នុងលទ្ធផល 1-0។ សម្រាប់ក្រុម Chelsea គឺយកឈ្នះ 3-0 ទៅលើក្រុម Bournemouth។ https://www.youtube.com/watch?v=FEH1v_ZQPvc https://www.youtube.com/watch?v=3WA4NOwkvNw https://www.youtube.com/watch?v=gt_eiRnQP-E

លៀស​ដុត​ចានដែក​ ល្បីខ្លាំង ៣ម៉ោងលក់អស់ ១០០គីឡូជាង ទៅមិនទាន់អត់ញ៉ាំហើយ!

0
សៀមរាប: ​ក្រោយ​អនុវិទ្យាល័យ​អង្គរ​កន្លែង​លក់​លៀស​ដ៏ល្បី​បាន​ទាក់ទាញភ្ញៀវ ក្នុង​មួយ​ថ្ងៃ​គាត់​អាច​លក់​លៀស​ស្រុស​បាន​ប្រមាណ​ពី​ ១៣០ ​ទៅ​ ១០០គីឡូក្រាមជាង ​ឯណោះ៕ ភ្ញៀវភាគច្រើនជាយុវវ័យ ​ចត​យាន​ជំនិះ​ត្រៀបត្រា​តែ​ម្ដង។ ខុស​ពី​លៀស​ហាល និង​លៀស​ឆាផ្សេងៗ ​ដែល​យើង​ធ្លាប់​ញ៉ាំដោយ វា​មាន​រសជាតិ​​ឆ្ងាញ់​ប្លែកតែម្តង​។​
លៀសស្រុសអ៊ីទុំ
លៀសស្រុសអ៊ីទុំ
លៀសស្រុសអ៊ីទុំ
លៀសស្រុសអ៊ីទុំ
​លៀស​ទាំងគីឡូៗ ត្រូវយកទៅ​ប្រឡាក់​គ្រឿង​ផ្សំ​រសជាតិ​ដូចជា អំបិល ម្សៅស៊ុប ម្ទេស​ឆ្អើរ​បុក​ហើយ​ផ្អាប់​ទុក​ប្រមាណ​ជា​ ១ ​ម៉ោង​មុននឹង ដួស​​ដាក់​ចានដែក ​ដុត​​លើ​ភ្លើង ភាយក្លិន​ស្វាគមន៍​អតិថិជន​ចាប់ពី​ម៉ោង​ ៩ ​ព្រឹក​រហូត​ដល់​ម៉ោង​ ១២ ​ឬអាចឈានដល់ម៉ោង១ថ្ងៃត្រង់ តែបីបួនម៉ោងទេ ទៅមិនទាន់អត់ញ៉ាំហើយណា!
លៀសស្រុសអ៊ីទុំ
លៀសស្រុសអ៊ីទុំលៀសស្រុសអ៊ីទុំ
លៀសស្រុសអ៊ីទុំ
លៀសស្រុសអ៊ីទុំ
លៀស​ស្រុស​មួយ​ចាន​តម្លៃ​ ៤០០០ ​រៀល​នេះ មានគ្រឿងផ្សំ និងទឹកជ្រលក់​អម្ពិល​ទុំ រសជាតិ​ហឹរ ដ៏​មាន​ឱជារស ដែល​ជា​លក្ខណពិសេស​របស់​វាក្នុងការទាក់ទាញភ្ញៀវដ៏ច្រើននេះ​។ ចឹងនៅចាំអីទៀត អ្នកសៀមរាប តែបើអ្នកនៅតាមបណ្តាខេត្តផ្សេង បើបានទៅលេងសៀមរាប ពេលថ្ងៃឆ្លងឆ្នាំខាងមុខកុំភ្លេចនឹកឃើញលៀសអ៊ីទុំផង…
លៀសស្រុសអ៊ីទុំ
លៀសស្រុសអ៊ីទុំ
លៀសស្រុសអ៊ីទុំ
លៀសស្រុសអ៊ីទុំ
ខ្ចៅអ៊ីទុំ
ខ្ចៅអ៊ីទុំ
លៀសស្រុសដុត​ចានដែក អ៊ីទុំ Tel: 069 25 25 89 | 011 25 25 69 ទីតាំង៖ ក្រោយ​អនុវិទ្យាល័យ​អង្គរ​ វីដេអូ

Messi មិនទាន់ច្បាស់លាស់អនាគតនៅ Barcelona

0
តាមពត៌មានបញ្ជាក់ប្រាប់ថា Lionel Messi នៅមិនទាន់បន្តកុងត្រាថ្មីជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona នៅឡើយទេ។ Lionel Messi ដែលចំណាយពេលយ៉ាងច្រើននៅជាមួយក្រុមការពារតំណែងជើង ឯក La Liga និងជាម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន 5ដង បានបដិសេធបន្តកុងត្រាថ្មីកាលពីរដូវ ក្តៅមុន។ ក្លឹប Barcelona នៅតែបង្ហាញនៅការជឿជាក់ក្នុងការចរចារជាមួយ Messi ក្នុងការបន្តកុងត្រាថ្មី។ ប៉ុន្តែ បើតាម Marca បានបង្ហាញថានៅមិនទាន់មានការចរចារថ្មីណាមួយបានកើតឡើងនៅទេ និងមិនមាន ការពិភាក្សាទល់ មុខគ្នាដែរ។ ក្នុង Marca បានបន្តទៀតថាកីឡាករសញ្ជាតិ Argentine រូបនេះត្រូវការប្រាក់ប្រចាំសប្តាហ៏រហូត ដល់ ទៅ 825,000ផោន។

Rooney អាចទទួល 7សែនផោន ក្នុងមួយសប្តាហ៍ ប្រសិនបើទៅលេងនៅចិន

0
ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Rooney អាចនឹងធ្វើការផ្លាស់ប្តូរទៅ លេងក្នុងប្រទេសចិនជាមួយនឹងទឺកប្រាក់ដល់ច្រើន។ បើតាមរបាយការណ៏ គឺទឹកប្រាក់នេះអាចរហូត ដល់ទៅ 7សែនផោនក្នុង 1សប្តាហ៏។ បើតាមសារពត៌មាន Mirror បានបញ្ជាក់ថា Guangzhou Evergrande Taobao ដែលជាក្លឹបដល់មាន លុយជាងគេនៅប្រទេសចិន នឹងក្លឹប Beijing Guoan កំពូងតាមប្រម៉ាញ់ខ្សែប្រយុទ្ធបិសាចក្រហមរូប នេះផងដែរ។ កីឡាករវ័យ 31ឆ្នាំរូបនេះធ្លាប់បានបដិសេធសំណើររបស់ក្លឹប Beijing Guoan ម្តងហើយកាលពីរដូវក្តៅ មុន។ ប៉ុន្តែឥលូវនេះក្លឹប Guangzhou Evergrande Taobao ក៏តាមប្រម៉ាញ់យក Rooney ដែរ។ មិនត្រឹម តែប៉ុណ្ណោះ គឺក្លឹបនេះអាចអោយប្រាក់កំរៃដល់ Rooney ទ្វេជា 2បាន។ https://www.youtube.com/watch?v=j9LZ8ZrZDH0

Morgan Schneiderlin ទទួលបានភ្លើងខៀវពី Mourinho ក្នុងការចាក់ចេញ

0
លោក Jose Mourinho គ្រូបង្វឹកក្លឹបបិសាចក្រហម Manchester United បានបញ្ជាក់ពីការចាក់ចេញ របស់ខ្សែ បំរើសញ្ជាតិបារាំង Morgan Schneiderlin។ បន្ទាប់ពីគាត់មិនត្រូវបានជាប់នៅក្នុងជំរើសរបស់ លោក Jose Mourinho។ សម្រាប់រដូវកាលថ្មីនេះ គឺគាត់បង្ហាញខ្លួនបានត្រឹមតែ 11នាទីប៉ុណ្ណោះ។ ហើយ ពេលនេះក្លឹប West Brom ក៏កំពុងរៀបចំឯកសារក្នុងការទិញយក Morgan Schneiderlin ទៅរួមក្រុម។ គួរបញ្ជាក់ថាផ្ទេរមក កាន់ទឹកដី Old Trafford ក្នុងរដូវកាល 2015-2016 ដោយតំលៃខ្លួន 24លានផោន។ https://www.youtube.com/watch?v=QU01lLp5kRc

មួយបទនេះ ត្រូវចិត្តបុគ្គលិកក្រុមហ៊ុនតែម្តង…..

0
បុគ្គលិកក្រុមហ៊ុនទាំងអស់ប្រាកដជាយល់អារម្មណ៏មួយនេះហើយ។ នៅពេលចុងឆ្នាំ គឺបុគ្គលិកទាំងអស់ រង់ចាំ​នៅ​អ្វីដែលហៅថា “Bonus”។ កាលពិប៉ុន្មានម៉ោងមុននេះ គឺមានវីដេអូមួយដែលច្រៀងរៀបរាប់ អំពីរឿងនេះ។ បើចង់ដឹច្បាស់ ថាវីដេអូច្រៀងមានន័យយ៉ាងណា អាចស្តាប់ទាំងអស់គ្នាបាន៖

CoC ចេញវីដេអូថ្មីទៀតហើយ…

0
សម្រាប់ថ្ងៃ Christmas ខាងមុខនេះ ហ្គេម Clash of Clans បាន update នៅអីវ៉ាន់ថ្មីរបស់ខ្លួន។ ហើយមិន​ត្រឹមតែប៉ុណ្ណោះ ក៏បានចេញនៅវីដេអូសម្រាប់ថ្ងៃ Christmas ផងដែរ។ វីដេអូនេះចេញ មិនទាន់បាន២ម៉ោងផង គឺមានអ្នកចុចមើលរហូតដល់ទៅជិត 40 ម៉ឺននាក់ទៅហើយ។ ចង់មើលវីដេអូ អាចចុចខាងក្រោមបាន៖

មីហឹរសេអ៊ូលសាខាថ្មី ​មានទាំងទឹកភ្នែក​ មានទាំងសប្បាយ មានទាំងផ្អែមល្ហែម

0
ដោយសារតែឃើញ មីហឹរ សេអ៊ូល សាខាបាក់ទូក មានភ្ញៀវគាំទ្រចូលញ៉ាំពេញៗហាង ម្ចាស់ហាងក៏សំរេចចិត្តពង្រើកបន្ថែម មីហឹរ សេអ៊ូលសាខាថ្មី មួយកន្លែងទៀតនៅ ខាងក្រោយសាលាវត្តកោះ ផ្លូវ៦៣ ហាងកែងផ្លូវ១៧២។ គ្រាន់តែបើកដំណើរការភ្លាម ហាងដ៏ធំមួយនេះ សឹងតែរកកន្លែងអង្គុយគ្មាន មានភ្ញៀវជាច្រើនអង្គុយញ៉ាំ មានទាំងស្រក់ទឹកភ្នែក ហាមាត់ មានទាំងសប្បាយៗជុំមិត្តភ័ក្រ្ត មានទាំងផ្អែមល្ហែម ទាំងគូៗ ហ្មង!!!
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ក្រោយពីយើងចេញវីដេអូពីហាង មីហឹរសេអ៊ូលសាខាសាលាបាក់ទូក ធ្វើអោយហាងមីហឹរ សេអ៊ូល មីហឹរ៧យ៉ាង ទាំង២សាខាមានភ្ញៀវគាំទ្រច្រើន ហើយក្រុមការងារកោះសន្តិភាព TV ក៏លាន់មាត់ដែរថា សឹងមិនជឿនឹងភ្នែកខ្លួនឯង ថាលក់ដាច់ដ៏ថ្នាក់នេះ មានភ្ញៀវមិនតិចជាង ១០០ ទៅ ២០០ នាក់ជាងពេញៗ ហាងតែម្តង។
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ក៏ព្រោះតែលក់ដាច់ខ្លាំង មីរាប់រយចានតម្រៀបគ្នាចេញ សឹងមិនទាន់ តែយ៉ាងម្ចាស់ហាងក៏បានព្យាយាមធ្វើយ៉ាងណាមិនអោយភ្ញៀវអង្គុយចាំយូរឡើយ ហើយគាត់ក៏សុំអភ័យទោសប្រសិនបើមានការខ្វះចន្លោះត្រង់ប្រការណាមួយផងដែរ។ តែបើតាមទឹកមុខ ភ្ញៀវដែលមកញ៉ាំមីហឹរ នៅទីនេះហាក់មិនមានអារម្មណ៍មិនល្អនោះទេ គឺមានតែ ហឹរហាមាត់ស្រក់ទឹកភ្នែក សើចសប្បាយ និងផ្អែមល្អែម ជាមួយដៃគូ មិត្តភ័ក្រ្តរបស់ខ្លួនទៅវិញ។
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហើយនេះជាតម្លៃ ដោយក្នុង១ចាន តម្លៃត្រឹមតែ ១ម៉ឺនរៀលតែប៉ុណ្ណោះសំរាប់មីហឹរសាច់គោ, ៣ដុល្លារ មីហឹរគ្រឿងសមុទ្រ និង ៥ដុល្លារសំរាប់មីហឹរបង្កងយក្ស។ អូ៎ភ្លេចសំរាប់សាខាថ្មី ក៏មានមីសាច់ថ្មីមួយមុខទៀតភ្លេចប្រាប់នោះគឺ មីហឹរឆ្អឹងជំនីជ្រូក…
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
តោះ! សាកល្ងាចថ្ងៃសុក្រនេះទៅសប្បាយជុំមិត្តភ័ក្រ្តទាំងអស់គ្នា នៅហាងថ្មី សេវាកម្មបែបថ្មី រសជាតិថ្មី ទាំងអស់គ្នា កុំខានណា… វីដេអូ
ហាង មីហឹរ Seoul មីហឹរ៧យ៉ាង សាខាទី២ ទូរស័ព្ទ៖ 069 70 20 20 / 069 456 779 / 031 77 97 979 / 081 377 000 ទីតាំង៖ ខាងក្រោយសាលាវត្តកោះ ផ្លូវ៦៣ ហាងកែងផ្លូវ១៧២