Victor Lindelof អាចមកកាន់ Man Utd ក្នុងតំលៃខ្លួន 38លានផោន

0
669

បើតាម Express Sport បានបង្ហាញថាក្រុម Manchester United បានទិញយកកីឡាករខ្សែការពារ កណ្តាល​របស់ក្រុម Benfica ក្នុងតំលៃខ្លួន 38 លានផោន បន្ទាប់ពីក្រុម Benfica បានបញ្ជាក់ជាផ្លូវការថា នឹងទៅកាន់​ប្រទេស​អង់គ្លេសក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាគ្នា។

លោក Mourinho កំពុងស្វែករកនៅខ្សែការពារថ្មីមកជួយនៅក្រុម បន្ទាប់ពីក្រុមមួយនេះមានបញ្ហាយ៉ាង ច្រើននៅ​តំបន់ការពារ។ គ្រូបង្វឹករូបនេះ គឺមានការជឿទុកចិត្តទៅលើកីឡាករ Phil Jones និង Marcos Rojo សម្រាប់​ប៉ុន្មាន​សប្តាហ៍នេះ។ ប៉ុន្តែនៅដើមខែក្រោយ តំបន់ខ្សែការពាររបស់ Man Utd អាចនឹង មានបញ្ហាទៀត បន្ទាប់ពី​កីឡាការ Eric Bailly ត្រូវមានភារកិច្ចទៅជួយប្រទេសក្នុងពាន់រង្វាន់ African Nation Cup។ ដូច្នេះ លោក Jose Mourinho គឺត្រូវការកីឡាករ Victor Lindelof យ៉ាងចាំបាច់ក្នុងការ ជួយក្រុម។

https://www.youtube.com/watch?v=a_WydSHv0qw