Morgan Schneiderlin អាចនឹងទៅលេងអោយក្រុម Everton នាខែមករាខាងមុខនេះ

0
703

ខ្សែបំរើរបស់ក្រុម Man Utd ដែលមិនសូវបានបង្ហាញខ្លួនសោះ ចាប់តាំងពីការចូលមកកាន់តំណែងរបស់ លោក Jose Mourinho កាលពីរដូវក្តៅកន្លងមក។ ហើយរូបគេ ក៏ត្រូវបានក្រុម Everton ចាប់អារម្មណ៏ក្នុង ការទិញ​យក​​ទៅរួមក្រុមផងដែរ។

ទាំងគ្រូបង្វឹករបស់ក្រុម Man Utd និង Everton គឺបានយល់ស្របក្នុងការដោះដូរកីឡាករ Morgan Schneiderlin។ កីឡាករវ័យ 27ឆ្នាំរូបនេះ បានចំណាយពេលជាមួយក្រុមបិសាចក្រហមតាំងពីឆ្នាំ 2014។ ហើយ​សម្រាប់មួយរយៈចុងក្រោយនេះ​ គឺគាត់មិនសូវបានបង្ហាញខ្លួននោះទេ។ សម្រាប់ការដោះដូរនេះ នៅមិន​ទាន់​មានឯកសារណាមួយ ដែលបង្ហាញពីតំលៃខ្លួនរបស់ Schneiderlin នោះទេ។

https://www.youtube.com/watch?v=QU01lLp5kRc