បទថ្មីទៀតហើយពី Tena Sweetboy

0
កាលពីម្សិលមិញនេះ Tena បានបង្ហោះនៅទំព័រហ្វេសបករបស់ខ្លួន នៅបទចម្រៀងថ្មីរបស់ខ្លួន ដែលមាន​ចំណង​ជើងថា “រាហូ ចាប់ចន្ទ័”។ សម្រាប់ Trailer បទនេះ គឺទទួលបានការចាប់អារម្មណ៏មែនទែន ពីសំណាក់មិត្ត​យុវវ័យ ដោយទទួលបានការចុចស្តាប់រហូតដល់ទៅ 1 សែននាក់ទៅហើយ ក្នុងរយៈពេលត្រឹម តែ 22ម៉ោង​ប៉ុណ្ណោះ។ បើចង់ដឹងថា Trailer បទនេះពិរោះយ៉ាងណាអាចស្តាប់ខាងក្រោមបាន៖
Photo From Facebook Page Tena

Carlos Tevez អាចទទួលប្រាក់កំរៃរហូតដល់ 1 ផោន ក្នុង 1វិនាទី

0
អតីតកីឡាករខ្សែប្រយុទ្ធរបស់ក្រុម Manchester United, Manchester City និង Juventus កីឡាករ Carlos Tevez កំពុងក្លាយជាកីឡាករដែលទទួលបានប្រាក់កំរៃច្រើនជាងគេក្នុងពិភពលោក។ បន្ទាប់ពីគាត់បានផ្លាស់ប្តូរ​ពីក្រុម Boca Juniors ទៅកាន់ក្រុម Shanghai Shenhua ក្នុងប្រទេសចិន។ កីឡាករ Tevez អាចទទួលបានប្រាក់កំរៃរហូតដល់ទៅ 32លានផោន គ្នុងមួយឆ្នាំ ដែលវាជារឿងមិនគួរ អោយជឿនៅក្នុងក្របខណ្ឌ Chinese Super League។ បើគិតទៅចំណូលរបស់គាត់ គឺប្រហាក់ប្រហែលនឹង 6 សែនផោន ក្នុងមួយសប្តាហ៏​ នឹងត្រូវជា 1ផោន គ្នុងមួយនាទី។ ចំណូលរបស់ Carlos Tevez នៅក្នុងក្រុម Shanghai Shenhua: £32m a year £615k a week £88k a day £3.6k a hour £60 a minute £1 a second https://www.youtube.com/watch?v=kQnIdS-UXmU

កីឡាករ 2រូប ដែលអាចមានសង្ឃឹមបំបែកកំណត់ត្រា 260គ្រាប់របស់ Shearer

0
កីឡាករ Shearer ដែលជាខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុមជំរើសជាតិអង់គ្លេស នឹងជាកីឡការមួយរូបដែលស៊ុតបាន រហូតដល់ទៅ 260គ្រាប់ នៅក្នុងក្របខណ្ឌអង់គ្លេស។ Shearer បានចាប់អារម្មណ៏ទៅលើកីឡាករ ចំនួន 2នាក់ គឺ Sergio Aguero និង Harry Kane ដែលអាចបំបែកកំណត់របស់គាត់បាន។ Shearer បាននិយាយថា “សម្រាប់ Rooney គឺមិនអាចបំបែកកំណត់ត្រានេះបានទេ ពិព្រោះទំរង់លេងរបស់គេនៅ ក្រុម Man Utd បាន ធ្លាក់ចុះទៅហើយ។ Rooney ក៏រកគ្រាប់បាល់បាន 194 គ្រាប់ផងដែរ ហើយកំពុងស្វែងរក 2គ្រាប់ទៀត ដើម្បី បំបែកកំណត់ត្រារបស់ Sir Bobby Charlton”។ សម្រាប់កីឡាករវ័យ 23ឆ្នាំ Kane គឺរកបាន 56គ្រាប់ហើយ។ ហើយ Shearer ក៏បាននិយាយថា “Kane គឺជា តារាកំពុងរះនៅក្នុង Premier League។ ប្រសិនបើអាជីពរបស់គាត់មិនជួបបញ្ហារបួល ឫក៏ចង់ផ្លាស់ប្តូរទៅ បរទេស នោះទេ គឺគាត់អាចនឹងមានឪកាសបំបែកកំណត់ត្រានេះបាន”។ ហើយកីឡាករ Aguero ដែលរកបាន 112 គ្រាប់ ចាប់តាំងពីផ្លាស់មកពីក្រុម Atletico Madrid មកកាន់ Man City ក្នុងឆ្នាំ2011។ ទោះជាគាត់មានវ័យ 28ឆ្នាំមែនពិត ប៉ុន្តែទំរង់របស់គាត់ គឺនៅតែល្អ។ ដូច្នេះ​ប្រសិនបើគាត់ ចង់បញ្ចប់អាជីពនៅ Premier League គឺគាត់អាចមានឪកាសបំបែកកំណត់ត្រានេះ បាន”។ https://www.youtube.com/watch?v=-1I38bTlWt8

Julian Draxler ជាគោលដៅរបស់ Liverpool ក្នុងខែមករាខាងមុខ

0
គ្រូបង្វឹករបស់ក្រុមហង្សក្រហម Liverpool លោក Klopp កំពូងចាំអារម្មណ៏ទៅលើកីឡាករស្លាប Julian Draxler។ កីឡាករវ័យ 23ឆ្នាំ រូបនេះ គឺអាចនឹងចាក់ចេញពីក្រុម Wolfburg នៅក្នុងកំឡូងពេលទីផ្សារ ដោះដូរ​​បើកនៅខែមករាខាងមុខ។ កាលពីកំឡុងពេលដោះដូរកីឡាករលើកមុន កីឡាករ Draxler ក៏ត្រូវ បានក្រុម​ PSG ដាក់សំណើរសុំទិញក្នុងតំលៃខ្លួន 33.6 លានផោន ប៉ុន្តែត្រូវបានក្រុម Wolfsburg បដិសេធ ក្នុងការលក់។ ហើយពេលនេះ​​ ក្រុម Liverpool កំពុងតែរៀបចំសំណើរក្នុងការនាំយកកីឡាកររូបនេះមក កាន់ Liverpool។ https://www.youtube.com/watch?v=F6vNxTVlhuw

នៅចាំមួយគ្រាប់របស់ Scholes បានអត់?

0
ថ្ងៃនេះ កាលពី 10ឆ្នាំ គឺជាការប្រកួតមួយរវាងក្រុម Manchester United នឹងក្រុម Aston Villa។ ដែលកាល គឺជាសម័យកាល គ្រប់គ្រង់ដោយលោក Sir Alex Ferguson ។ ក្នុងពេលនោះ ក្រុមភ្ញៀវ Manchester United បានយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ 3-0។ ក្នុងចំណោម 3គ្រាប់ គឺមានមួយគ្រាប់ជាការស៊ុតបានយ៉ាងស្អាតរបស់ កីឡាករ Paul Scholes។ បើចង់ដឹងថាបាល់មួយរបស់ Scholes ស៊ុតឡូយយ៉ាងណា អាចមើលវីដេអូខាក្រោម បាន៖
https://www.youtube.com/watch?v=ZHbMkOygK-Q

Trailer បទ “Anniversary I Hate You” ទើបចេញក្តៅៗ

0
នៅជាបទ “Anniversary I Hate You” បានទេ? ពេលនេះ Nana Love បានបង្ហោះនៅបទចំរៀងមកវិញ ហើយ ប៉ុន្តែមិនមែន Audio ទេណា គឺជា MV Trailer វិញម្តង។ ការពីមុនធ្លាប់តែលឺបទចំរៀងវាពិរោះទៅ ហើយ ចុះដល់ឥលូវចេញ MV ទៀតមិនដឹងឡូយយ៉ាងណា។ បើចឹងដឹងអោយកាន់តែច្បាស់អាច មើលវីដេអូ MV Trailer ខាងក្រោមបាន៖ https://www.youtube.com/watch?v=UL_OtkZR5Iw

មី​​​​​ក្រហមផលិត​ថ្មីៗ ប៉ះ​​ប្រហិត​​​​​ស្នូល​​​ ទាំងប្លែក​ទាំង​ជួយ​សុខភាព​​​​

0
អ្នក​ប្រហែល​ជា​ធ្លាប់​​ទទួល​ទាន​​ញឹក​ញាប់​​​ឬ​ម្ដង​ម្កាល នូវ​មីស៊ុប​​ មី​ទាញ ​ធម្មតា​​តាម​​ហាង​នានា ហើយគ្រប់គ្នា ម្នាក់ៗតែងមានការព្រួយបារម្ភពីសុខភាព ព្រោះខ្លាចម្ហូបដែលខ្លួនបរិភោគមានសារធាតុគីមី ធ្វើអោយប៉ះពាល់សុខភាពខ្លាំង។
មីក្រហម - K.E Cafe and Lounge
មីក្រហម – K.E Cafe and Lounge
មីក្រហម - K.E Cafe and Lounge
មីក្រហម – K.E Cafe and Lounge
ប៉ុន្តែ​​​​ មីក្រហម​ សាច់គោពី ហាង K.E Cafe and Lounge ត្រូវបានផលិតនឹងសំរឹទ្ធិសម្រាំង​​ឲ្យ​លេច​ឡើង​នូវ​រសជាតិ​​ពិសេស​ប្លែក​ពីគេ​ ហេីយមិនត្រឹមប៉ុន្នោះ​​​ក៏​ផ្ដោត​សំខាន់​ទៅលើ​សុខភាព​​អ្នក​ញាំ ជា​អាទិភាព​​​ផងដែរ។​​ គ្រឿង​ផ្សំ​​ត្រូវបាន ​ជ្រើស​រើស​​យ៉ាងពិសេស ​​​​ដូច​ជា​​ម្សៅ​​​​ប្រភេទ​​លេខ​​១​​នាំ​ពី​បទេស កិន​​លាយ​ជា​មួយ​​​​គ្រឿង​ផ្សំ​បែប​ធម្មជាតិ​ រួម​នឹង​​មើម​​បន្លែ​​​​​​​​ម្យ៉ាង​​ពណ៌​ឈាម​ជ្រូក​ខ្ចី​​​​​ សម្បូរ​​​ដោយសារធាតុ​​​​​សរីរាង្គដែល ​ជំនួយ​​ដល់​សុខភាព​អ្នក​ញ៉ាំ​ ដូច​ជា​ បង្កើន​​អុកស៊ីហ្សែន​​ ​ជំរុញ​​​ចលនា​ឈាមរត់​ និង​រំលាយ​អាហារផងដែរ។
មីក្រហម - K.E Cafe and Lounge
មីក្រហម – K.E Cafe and Lounge
មីក្រហម - K.E Cafe and Lounge
មីក្រហម – K.E Cafe and Lounge
មីក្រហម - K.E Cafe and Lounge
មីក្រហម – K.E Cafe and Lounge
មីក្រហម - K.E Cafe and Lounge
មីក្រហម – K.E Cafe and Lounge
មីក្រហម - K.E Cafe and Lounge
មីក្រហម – K.E Cafe and Lounge
សរសៃ​មី​សំប៉ែត​ៗ​ ទន់​ល្មើយ​ពណ៌​ក្រហម​ លាយ​ឡំ​ជាមួយ​បន្លែ​ស្ពៃ​​ខ្ចី​ៗ ដុំ​ប្រហិត​​​​ស្រោប​គ្រឿង​ពិសេស ចំណិត​ពង​មាន់​​ចម្អិន​ឲ្យ​ឆ្អិន​ត្រឹម​៧០​ទៅ​៨០​ភាគ​រយ​​ទន់ៗ​​ ត្រូវ​បាន​​តម្រៀប​​​​ក្នុង​ចាន​ស៊ុប​ក្ដៅ​​ហុយៗ​​​ ចោល​ក្លិប​ឈ្ងុយឈ្ងប់​​​។ គ្រាន់​តែ​​យក​ចង្កឹះ​ចាប់​សរសៃ​មី​ដាក់​ចូល​​មាត់ គឺ​មាន​អារម្មណ៍​ថា​ទន់ ​បង្កប់​​​​រសជាតិ​ឆ្ងាញ់​ប្លែក​ មិន​ដូច​មី​ដែល​ធ្លាប់​ញ៉ាំ​កន្លង​មក​សោះ។ សាច់​ផុយ​​ល្មម ត្រូវ​នឹង​ទឹក​ស៊ុប​​មិន​ប្រៃ មិន​សាប មិន​ផ្អែម តែ​ញ៉ាំ​មួយ​ស្លាប​ព្រា​ហើយ ទ្រាំ​មិន​​ញ៉ាំ​មួយ​​​ស្លាប​ព្រា​ទៀត​មិន​បាន។ ​ឯ​ដុំ​ប្រហិត​វិញ​​​ធំមែន ហេីយអ្វីដែលពិសេសទៀតនោះ​ គឺមានបង្កប់នៅស្នូល បន្លែ, ផ្លែឈេី នឹង ម្រេចខ្ចី បង្ហេីរក្លិនយ៉ាងប្រហេីរ។
មីក្រហម - K.E Cafe and Lounge
មីក្រហម – K.E Cafe and Lounge
មីក្រហម - K.E Cafe and Lounge មីក្រហម – K.E Cafe and Lounge
មីក្រហម - K.E Cafe and Lounge
មីក្រហម – K.E Cafe and Lounge
មីក្រហម - K.E Cafe and Lounge
មីក្រហម – K.E Cafe and Lounge
 
មីក្រហម - K.E Cafe and Lounge
មីក្រហម – K.E Cafe and Lounge
មីក្រហម - K.E Cafe and Lounge
មីក្រហម – K.E Cafe and Lounge
K.E Cafe and Lounge
K.E Cafe and Lounge
មីក្រហម - K.E Cafe and Lounge
មីក្រហម – K.E Cafe and Lounge
មីក្រហម - K.E Cafe and Lounge
មីក្រហម – K.E Cafe and Lounge
  ហាង K.E Cafe and Lounge ទូរស័ព្ទ៖ 093 876 181 | 098 2011 70 ទីតាំង៖ ស្ថិតនៅផ្ទះលេខ 739 តាមបណ្តោយផ្លូវកម្ពុជាក្រោម ជាប់ធនាគារ កាណាឌីយ៉ា ជិតស្ពានអាកាស 7មករា។ វីដេអូ

ក្តៅៗ MV បទ“នឹកអូន (Miss You)” ពី Vid Cooler ft. ដួង ម៉ានិ

0
កាលពីប៉ុន្មានម៉ោងមុននេះ Vid Cooler បានចេញនៅ MV ថ្មីរបស់ខ្លួនដែលមានចំណងជើងថា “នឹកអូន (Miss You)”។ អ្វីដែលកាន់តែពិសេស នឹងប្លែកនៅ សម្រាប់បទថ្មីនេះ គឺជាការបកស្រាយ រួមគ្នាជាមួយនឹងកញ្ញា ដួង ម៉ានិច។ បើចង់ដឹងថាការបកស្រាយបទចំរៀងរួមគ្នារវាង Vid Cooler នឹង ដួង ម៉ានិច ពិរោះយ៉ាងណា អាចមើល MV បទ “នឹកអូន (Miss You)” នៅខាងក្រោមនេះបាន៖
Vid Cooler
Vid Cooler

Klopp កំពុងចង់បាន Joe Hart មកពង្រឹងក្រុម

0
គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp កំពុងតែសំលឹងឃើញអ្នកចាំទី Joe Hart របស់ ក្រុមមេឃខៀវ Man City។ គាត់បានបញ្ជាក់ថា “Hart អាចជាក្លាយជាអ្នកចាំទី ជំរើសទី1​ របស់ក្រុម Liverpool ក្នុងរយៈពេលវែង”។ ពេលនេះ Joe Hart គឺកំពុងលេងអោយក្រុម Torino ក្នុងលក្ខខណ្ឌខ្ចីជើង ពីក្រុម​ Man City។ គួរបញ្ចាក់ថា Klopp បានទិញអ្នកចាំទី Loris Karius ពីក្រុម Mainz ក្នុងកំឡុងរដូវកាលដោះដូរ កន្លង មក។ ដើម្បីជំនួសតំណែងរបស់កីឡាករ Simon Mignolet ដែលត្រូវបញ្ចប់កុងត្រាក្នុងរដូវការលមុន។ ប៉ុន្តៃអ្នក ចាំទីសញ្ជាតិ German រូបនេះ មិនបានបង្ហាញពីទំរង់ ល្អរបស់ខ្លួនក្នុងទឹកដី Anfield នោះទេ ដែលបណ្តាលលោ Klopp ស្វែករកនៅអ្នកចាំទីថ្មីមកជំនួស។

Assassin’s Creed

0
Sponsor By: Legend Cinema
Sponsor By: Legend Cinema
នៅក្នុងខែធ្នូ ចុងឆ្នាំ​២០១៦នេះ គឺជាខែដែល​មានការចាក់បញ្ចាំងភាពយន្តល្បីៗជាច្រើន ក្នុងនោះក៏មានភាពយន្ត Assassin’s Creed ផងដែរ។ ភាពយន្ត Assassin’s Creed ផលិតឡើងដោយផ្អែកលើ វីដេអូហ្គេមដ៏ល្បីរបស់ក្រុមហ៊ុន Ubisoft ដែលលេងនៅលើ Play Station និង​ Xbox។ Assassin’s Creed បង្ហាយអោយឃើញថា ដោយសារតែបដិវត្តបច្ចេកវិទ្យា ដែលទម្លាយអោយឃើញហ្សែនចងចាំរបស់Callum Lynch (សម្តែងដោយ Michael Fassbender) បានជួបនឹងការផ្សងព្រេងរបស់បុព្វការីជនរបស់គាត់ ពីពួក Aguilar នៅប្រទេសអេស្ប៉ាញ សតវត្សទី15។ Callum ដឹងថា គាត់បន្តពីជំនាន់ដ៏អាថ៌កំបាំង ជាជំនាន់អ្នកសម្លាប់ រួមមានចំណេះ និងជំនាញដ៏អស្ចារ្យសម្បើម ដើម្បីយកឈ្នះអង្គភាពជិះជាន់ និងមានឥទ្ធិពល ឈ្មោះថា Templar នៅពេលសព្វថ្ងៃ។ ASSASSIN’S CREED  ចូលរួមសម្ដែងដោយ បេក្ខភាពពានរង្វាន់ Academy Award លោក Michael Fassbender (ធ្លាប់សម្ដែងក្នុងខ្សែស្រលាយរឿង X-Men និងរឿង 12 Years a Slave), ម្ចាស់ពានរង្វាន់ Academy Award  អ្នកនាង Marion Cotillard (ធ្លាប់សម្ដែងក្នុងរឿង The Dark Knight Rises, La Vie en Rose). ភាពយន្តនេះដឹកនាំដោយលោក Justin Kurzel (ធ្លាប់ដឹកនាំរឿង Snowtown និង Macbeth ជាដើម) ចូលរួមផលិតដោយ New Regency, Ubisoft Motion Pictures, DMC​Films and Kennedy/Marshall, និងចូលរួមសហការដោយ RatPac Entertainment and Alpha Pictures ហើយចែកចាយដោយ 20th Century Fox។ មិនត្រឹមតែមានការចូលរួមសំដែងដោយតារាល្បីៗនោះទេ ភាពយន្តនេះពិតជាអស្ចារ្យដោយសារតែមានការ​ប្រយុទ្ធគ្នា​​ដោយប្រើអាវុធ​បុរាណ និងការលោតផ្លោះ ហក់ចុះ ហក់ឡើង សំកាំងខ្លួន ដែលជាលក្ខណៈ​ពិសេសរបស់ភាពយន្ត។ ដើម្បីអោយកាន់តែជ្រាបច្បាស់ថា Assassin’s Creed អស្ចារ្យ និងពិសេសដល់កំរិតណា សូមកុំភ្លេចមកទស្សនានៅគ្រប់រោងភាពយន្តដែលនឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៦ ជា 3D។
Legend City Mall ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Toul Kork ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Meanchey ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400

Show Time