អ្នកប្រហែលជាធ្លាប់ទទួលទានញឹកញាប់ឬម្ដងម្កាល នូវមីស៊ុប មីទាញ ធម្មតាតាមហាងនានា ហើយគ្រប់គ្នា ម្នាក់ៗតែងមានការព្រួយបារម្ភពីសុខភាព ព្រោះខ្លាចម្ហូបដែលខ្លួនបរិភោគមានសារធាតុគីមី ធ្វើអោយប៉ះពាល់សុខភាពខ្លាំង។


ប៉ុន្តែ មីក្រហម សាច់គោពី ហាង K.E Cafe and Lounge ត្រូវបានផលិតនឹងសំរឹទ្ធិសម្រាំងឲ្យលេចឡើងនូវរសជាតិពិសេសប្លែកពីគេ ហេីយមិនត្រឹមប៉ុន្នោះក៏ផ្ដោតសំខាន់ទៅលើសុខភាពអ្នកញាំ ជាអាទិភាពផងដែរ។ គ្រឿងផ្សំត្រូវបាន ជ្រើសរើសយ៉ាងពិសេស ដូចជាម្សៅប្រភេទលេខ១នាំពីបទេស កិនលាយជាមួយគ្រឿងផ្សំបែបធម្មជាតិ រួមនឹងមើមបន្លែម្យ៉ាងពណ៌ឈាមជ្រូកខ្ចី សម្បូរដោយសារធាតុសរីរាង្គដែល ជំនួយដល់សុខភាពអ្នកញ៉ាំ ដូចជា បង្កើនអុកស៊ីហ្សែន ជំរុញចលនាឈាមរត់ និងរំលាយអាហារផងដែរ។





សរសៃមីសំប៉ែតៗ ទន់ល្មើយពណ៌ក្រហម លាយឡំជាមួយបន្លែស្ពៃខ្ចីៗ ដុំប្រហិតស្រោបគ្រឿងពិសេស ចំណិតពងមាន់ចម្អិនឲ្យឆ្អិនត្រឹម៧០ទៅ៨០ភាគរយទន់ៗ ត្រូវបានតម្រៀបក្នុងចានស៊ុបក្ដៅហុយៗ ចោលក្លិបឈ្ងុយឈ្ងប់។ គ្រាន់តែយកចង្កឹះចាប់សរសៃមីដាក់ចូលមាត់ គឺមានអារម្មណ៍ថាទន់ បង្កប់រសជាតិឆ្ងាញ់ប្លែក មិនដូចមីដែលធ្លាប់ញ៉ាំកន្លងមកសោះ។
សាច់ផុយល្មម ត្រូវនឹងទឹកស៊ុបមិនប្រៃ មិនសាប មិនផ្អែម តែញ៉ាំមួយស្លាបព្រាហើយ ទ្រាំមិនញ៉ាំមួយស្លាបព្រាទៀតមិនបាន។ ឯដុំប្រហិតវិញធំមែន ហេីយអ្វីដែលពិសេសទៀតនោះ គឺមានបង្កប់នៅស្នូល បន្លែ, ផ្លែឈេី នឹង ម្រេចខ្ចី បង្ហេីរក្លិនយ៉ាងប្រហេីរ។

មីក្រហម – K.E Cafe and Lounge







ហាង K.E Cafe and Lounge
ទូរស័ព្ទ៖ 093 876 181 | 098 2011 70
ទីតាំង៖ ស្ថិតនៅផ្ទះលេខ 739 តាមបណ្តោយផ្លូវកម្ពុជាក្រោម ជាប់ធនាគារ កាណាឌីយ៉ា ជិតស្ពានអាកាស 7មករា។
វីដេអូ