Assassin’s Creed

0
595
Sponsor By: Legend Cinema
Sponsor By: Legend Cinema

នៅក្នុងខែធ្នូ ចុងឆ្នាំ​២០១៦នេះ គឺជាខែដែល​មានការចាក់បញ្ចាំងភាពយន្តល្បីៗជាច្រើន ក្នុងនោះក៏មានភាពយន្ត Assassin’s Creed ផងដែរ។ ភាពយន្ត Assassin’s Creed ផលិតឡើងដោយផ្អែកលើ វីដេអូហ្គេមដ៏ល្បីរបស់ក្រុមហ៊ុន Ubisoft ដែលលេងនៅលើ Play Station និង​ Xbox។

Assassin’s Creed បង្ហាយអោយឃើញថា ដោយសារតែបដិវត្តបច្ចេកវិទ្យា ដែលទម្លាយអោយឃើញហ្សែនចងចាំរបស់Callum Lynch (សម្តែងដោយ Michael Fassbender) បានជួបនឹងការផ្សងព្រេងរបស់បុព្វការីជនរបស់គាត់ ពីពួក Aguilar នៅប្រទេសអេស្ប៉ាញ សតវត្សទី15។ Callum ដឹងថា គាត់បន្តពីជំនាន់ដ៏អាថ៌កំបាំង ជាជំនាន់អ្នកសម្លាប់ រួមមានចំណេះ និងជំនាញដ៏អស្ចារ្យសម្បើម ដើម្បីយកឈ្នះអង្គភាពជិះជាន់ និងមានឥទ្ធិពល ឈ្មោះថា Templar នៅពេលសព្វថ្ងៃ។

ASSASSIN’S CREED  ចូលរួមសម្ដែងដោយ បេក្ខភាពពានរង្វាន់ Academy Award លោក Michael Fassbender (ធ្លាប់សម្ដែងក្នុងខ្សែស្រលាយរឿង X-Men និងរឿង 12 Years a Slave), ម្ចាស់ពានរង្វាន់ Academy Award  អ្នកនាង Marion Cotillard (ធ្លាប់សម្ដែងក្នុងរឿង The Dark Knight Rises, La Vie en Rose). ភាពយន្តនេះដឹកនាំដោយលោក Justin Kurzel (ធ្លាប់ដឹកនាំរឿង Snowtown និង Macbeth ជាដើម) ចូលរួមផលិតដោយ New Regency, Ubisoft Motion Pictures, DMC​Films and Kennedy/Marshall, និងចូលរួមសហការដោយ RatPac Entertainment and Alpha Pictures ហើយចែកចាយដោយ 20th Century Fox។

មិនត្រឹមតែមានការចូលរួមសំដែងដោយតារាល្បីៗនោះទេ ភាពយន្តនេះពិតជាអស្ចារ្យដោយសារតែមានការ​ប្រយុទ្ធគ្នា​​ដោយប្រើអាវុធ​បុរាណ និងការលោតផ្លោះ ហក់ចុះ ហក់ឡើង សំកាំងខ្លួន ដែលជាលក្ខណៈ​ពិសេសរបស់ភាពយន្ត។

ដើម្បីអោយកាន់តែជ្រាបច្បាស់ថា Assassin’s Creed អស្ចារ្យ និងពិសេសដល់កំរិតណា សូមកុំភ្លេចមកទស្សនានៅគ្រប់រោងភាពយន្តដែលនឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៦ ជា 3D។

Legend City Mall
ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ
ទូរសព្ទទំនាក់ទំនងៈ 081 300 400
Legend Toul Kork
ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ
ទូរសព្ទទំនាក់ទំនងៈ 081 300 400
Legend Meanchey
ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ
ទូរសព្ទទំនាក់ទំនងៈ 081 300 400

Show Time