កីឡាករ 2រូប ដែលអាចមានសង្ឃឹមបំបែកកំណត់ត្រា 260គ្រាប់របស់ Shearer

0
698

កីឡាករ Shearer ដែលជាខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុមជំរើសជាតិអង់គ្លេស នឹងជាកីឡការមួយរូបដែលស៊ុតបាន រហូតដល់ទៅ 260គ្រាប់ នៅក្នុងក្របខណ្ឌអង់គ្លេស។ Shearer បានចាប់អារម្មណ៏ទៅលើកីឡាករ ចំនួន 2នាក់ គឺ Sergio Aguero និង Harry Kane ដែលអាចបំបែកកំណត់របស់គាត់បាន។ Shearer បាននិយាយថា “សម្រាប់ Rooney គឺមិនអាចបំបែកកំណត់ត្រានេះបានទេ ពិព្រោះទំរង់លេងរបស់គេនៅ ក្រុម Man Utd បាន ធ្លាក់ចុះទៅហើយ។ Rooney ក៏រកគ្រាប់បាល់បាន 194 គ្រាប់ផងដែរ ហើយកំពុងស្វែងរក 2គ្រាប់ទៀត ដើម្បី បំបែកកំណត់ត្រារបស់ Sir Bobby Charlton”។

សម្រាប់កីឡាករវ័យ 23ឆ្នាំ Kane គឺរកបាន 56គ្រាប់ហើយ។ ហើយ Shearer ក៏បាននិយាយថា “Kane គឺជា តារាកំពុងរះនៅក្នុង Premier League។ ប្រសិនបើអាជីពរបស់គាត់មិនជួបបញ្ហារបួល ឫក៏ចង់ផ្លាស់ប្តូរទៅ បរទេស នោះទេ គឺគាត់អាចនឹងមានឪកាសបំបែកកំណត់ត្រានេះបាន”។

ហើយកីឡាករ Aguero ដែលរកបាន 112 គ្រាប់ ចាប់តាំងពីផ្លាស់មកពីក្រុម Atletico Madrid មកកាន់ Man City ក្នុងឆ្នាំ2011។ ទោះជាគាត់មានវ័យ 28ឆ្នាំមែនពិត ប៉ុន្តែទំរង់របស់គាត់ គឺនៅតែល្អ។ ដូច្នេះ​ប្រសិនបើគាត់ ចង់បញ្ចប់អាជីពនៅ Premier League គឺគាត់អាចមានឪកាសបំបែកកំណត់ត្រានេះ បាន”។

https://www.youtube.com/watch?v=-1I38bTlWt8