តើ Messi ឫ Suarez ដែលអាចទាត់បាល់ត្រូវ Dron (កំពុងហោះ)?
មិត្តយុវវ័យដែលចូលចិត្តកីឡាបាល់ទាត់ប្រាកដជាស្គាល់កីឡាករខ្សែប្រយុទ្ធទាំង 2រូបរបស់ក្រុមអ្នកមាន បុណ្យ Barcelona ហើយ គឺ Lionel Messi នឹង Luis Suarez។ អ្នកទាំងពី អាចចាប់ទុកថាជាកីឡាករដ៏ល្អ នៅក្នុង វិស័យកីឡាករបាល់ទាត់។ ហើយគាត់ទាំងពីអ្នកក៏ជំនាញក្នុងការទាត់បាល់ Free Kick ផងដែរ។ ប៉ុន្តែឥលូវនេះ កម្មវីធីរបស់ប្រទេសជប៉ុនមួយបានតំរូវអោយខ្សែប្រយុទ្ធដល់មានឥទ្ធិពលទាំង 2នាក់ ធ្វើការទាត់បាល់អោយចំ Drone ដែលកំពុងហោះ។ បើចង់ដឹងថា Messi ឫ Suarez ដែលអាចទាត់បាល់ ត្រូវ Drone ដែលកំពុងហោះ? អាចមើលវីដេអូខាងក្រោមបាន៖
https://www.youtube.com/watch?v=aRIXSCtZsxU
Antoine Griezmann អាចនឹងមកកាន់ទឹកដី Old Trafford ក្នុងតំលៃខ្លួន 85 លានផោន
នៅក្នុងកំឡុងពេលទីផ្សារដោះដូរកីឡាករ ដែលនឹងបើកនៅក្នុងខែមករាខាងមុខនេះ។ ក្លឹបបិសាចក្រហម Manchester United ដែលស្ថិតនៅក្រោមការដឹកនាំរបស់ The Special One អាចនឹងនាំយកនៅខ្សែប្រយុទ្ធ សញ្ជាតិបារាំង ដែលកំពុងស្នាក់នៅជាមួយក្លឹប Atletico Madrid។ កីឡាករ រូបនេះអាចក្លាយជាដៃគូរលេង ជាមួយនឹងខ្សែបំរើ Pogba។ សម្រាប់ការនាំយកកីឡាករ Antoine Griezmann អាចនឹងផ្ទេរមកក្នុងតំលៃខ្លួន ប្រហែល 85លានផោន។ ក្នុងនោះលោក Jose Mourinho គឺមានទំនុកចិត្តដែលអាចនាំយកកីឡាករខ្សែ ប្រយុទ្ធវ័យ 25ឆ្នាំនេះបាន។

https://www.youtube.com/watch?v=BwQdZTxZ8jk


ក្លិនឈ្ងុយពីឈុត Specially Crafted ស៊ីអារម្មណ៍ពេកហើយក្នុងរដូវកាល Christmas នេះ
រដូវកាលបុណ្យណូអែល បាននឹងជិតមកដល់ហើយហាង Brown Coffee And Bakery ក៏មិនរំលងនៅអ្វីដែលពិសេសសំរាប់អតិថិជនជាទីស្រលាញ់របស់ខ្លួនដែរ ដោយ ប្រោន បានបញ្ចេញនៅ Specially Crafted for the Holidays ដើម្បីអបអរក្នុងថ្ងៃបុណ្យណូអែលនេះ។

Specially Crafted
ដែលឈុតនេះ មាននូវភេសជ្ជៈ និង Cake បែបថ្មី ដោយភេសជ្ជៈ មាន៤ប្រភេទ Mocha Peppermint, Peppermint Mocha Frappe, Chocolate Peppermint និង Strawberry Peppermint Frappe។ ភេសជ្ជៈទាំង៤នេះ សុទ្ធតែមានបន្ថែមនៅក្លិនឈ្ងុយប្រហើរ Peppermint ទាំងត្រជាក់ និងក្តៅ តាមការចូលចិត្តរបស់អ្នក។ ចំណែកឯ Cake វិញមាន៣ជម្រើសដូចជា៖ Strawberry Log Cake, Chocolate Log Cake និង Salted Caramel Log Cake។

Seasonal Log Cake
Brown Coffee And Bakery
Tel: 023 215 215
សាខាៈ Brown Roastery TK
វីដេអូ


កីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេនៅក្របខណ្ឌអង់គ្លេស ក្នុងរដូវកាល 2016-2017
ឈានចូលមកដល់ការប្រកួតក្នុងសប្តាហ៏ទី 17 របស់ក្របខណ្ឌអង់គ្លេស កីឡាករដែលទាត់បញ្ចូលទីច្រើន ជាងគេរួមមាន៖
https://www.youtube.com/watch?v=ldCI9bcAoK8
2. Alexis Sánchez របស់ក្រុម Arsenal រកបាន 12គ្រាប់ និងបញ្ជូនបាល់បាន 6គ្រាប់ ក្នុងការបង្ហាញខ្លួន 1,437 នាទី។
https://www.youtube.com/watch?v=vMS8dY9RNmw
3. Zlatan Ibrahimovic របស់ក្រុម Manchester United រកបាន 11គ្រាប់ ក្នុងការបង្ហាញខ្លួន 1,440 នាទី។
https://www.youtube.com/watch?v=eSlF98fk2FA
4. Sergio Agüero របស់ក្រុម Manchester City រកបាន 10គ្រាប់ ក្នុងការបង្ហាញខ្លួន 1,008 នាទី។
5. Romelu Lukaku របស់ក្រុម Everton រកបាន 9គ្រាប់ និងបញ្ជូនបាល់បាន 3គ្រាប់ ក្នុងការបង្ហាញខ្លួន 1,377 នាទី។
https://www.youtube.com/watch?v=vVz3RH8T-ok
- Diego Costa របស់ក្រុម Chelsea រកបាន 13គ្រាប់ និងបញ្ជូនបាល់បាន 5គ្រាប់ ក្នុងការបង្ហាញខ្លួន 1,501 នាទី។





រកឃើញម្ចាស់ពានរង្វាន់ Club World Cup 2016 ហើយ!!
សម្រាប់ការប្រកួតក្នុងពានរង្វាន់ Club World Cup វគ្គផ្តាច់ព្រត្រ័រវាងក្រុមជើងឯកតំបន់អ៊ឺរ៉ុប Real Madrid ប៉ះជា មួយជើងឯកតំបន់អាស៊ី Kashima Antlers។ នៅក្នុងការប្រកួតនេះ គឺក្រុមReal Madrid ជាអ្នកនាំមុខមុនដោយការទាត់បាល់បញ្ចូលទីរបស់កីឡាករ Benzema នៅនាទីទី 9 ប៉ុន្តែរៀបនឹងចប់តង់ទី១ ទៅហើយកីឡាករ Shibasaki របស់ក្រុម Kashima Antilers ក៏រកបានគ្រាប់តាម ស្មើរវិញបាន។ ការប្រកួតឈានដល់តង់ទី២ កីឡាករ Shibasaki ដដែល ក៏រកបានគ្រាប់នាំមុខទៅលើក្រុម Real Madrid។ មិនបានប៉ុន្មាននាទីផងកីឡាករ Ronaldo ក៏អាចរកបានគ្រាប់តាមស្មើរវិញ។ ការប្រកួត រហូតដល់បញ្ចប់តង់ទី២ គឺក្រុមទាំង២ មានលទ្ធផល 2-2។ ដូច្នេះ តំរូវអោយក្រុមទាំង2 ត្រូវប្រកួតថែម ម៉ោង 15នាទី ពីដងទៀត។ ក្តីសង្ឃឹមរបស់ក្រុម Kashima Antlers ត្រូវបានរលាយដោយការទាត់បាល់ បញ្ចូលរហូតដល់ទៅ 2គ្រាប់របស់កីឡាករ Ronaldo ក្នុងនាទីទី 97 និង104។ ធ្វើអោយបញ្ចប់ការប្រកួត ក្រុម Real Madrid យកជ័យជំនះ ទៅលើក្រុម Kashima Antlers ក្នុងលទ្ធផល 4-2។
https://www.youtube.com/watch?v=cmzViqqKtdY&t=33s




ស៊ុបបាញ់ស៊ុង សុទ្ធតែសាច់ ប៉ាតេ ឆ្អឹងជ្រូក ប្រហិត ពងមាន់ អ៊ែមមែន!
ឡូយកប់ហ្មង! ស៊ុបមួយកូនឆ្នាំងតម្លៃត្រឹមតែ ១០០០០៛ ហើយសុទ្ធតែសាច់ទៀត មានទាំងសាច់ប៉ាតេ ឆ្អឹងជ្រូក ប្រហិតត្រី ប្រហិតសាច់គោ ពងមាន់ សាច់ពេញៗឆ្នាំងហ្មង ស្រោចទឹកជ្រលក់ភ្លេតស្រក់ទឹកមាត់ភ្លាម ហ៊ុយៗចង់ញ៉ាំតែម្តង។

ស៊ុបបាញ់ស៊ុង

ស៊ុបបាញ់ស៊ុង
ជាធម្មតាទៅ ហើយដែលហាងមួយនេះ មានភ្ញៀវអង្គុយញ៉ាំជាច្រើន ពេញៗ ហាងនេះ ក៏ព្រោះតែតម្លៃ រសជាតិ និងការកែច្នៃរូបរាងម្ហូបប្លែកៗ ពីម្ចាស់ហាង Best Food ហើយលើកនេះ ស៊ុបមួយនេះនឹងមានលក់នៅសាខាផ្សារទំនើប អ៊ីអនម៉ល ជាប់នឹងទ្វារចូលច្រក B ក្បែរការ៉េមតូតូ។

ស៊ុបបាញ់ស៊ុង

ស៊ុបបាញ់ស៊ុង
ក្រៅពីស៊ុបបាញ់ស៊ុង លោកអ្នកអាចជ្រើសរើសយកប្រភេទផ្សេងបានផងដែរ មានដូចជា៖ មីម៉ាម៉ា, បាញ់កាញ់ និងលត ដើម្បីអោយអ្នកជ្រើសរើសញ៉ាំតាមការចូលចិត្ត ហើយបន្លែក៏មានច្រើនផងដែរ ពិតជាមិនសរសើរមិនបានមែនថាស៊ុបនេះពិតជាអ៊ែម។ ចឹងតោះ! ល្ងាចនេះបើបានទៅលេងផ្សារទំនើបអ៊ីអនកុំភ្លេចសាកផងណា…

ស៊ុបបាញ់ស៊ុង
វីដេអូ





ហាង Best Food សាខាផ្សារទំនើបអ៊ីអនម៉ល
ទូរស័ព្ទ៖ 010 61 61 66 | 098 80 97 89
ទីតាំង៖ សាខាផ្សារទំនើប អ៊ីអនម៉ល ជាប់នឹងទ្វារចូលច្រក B ក្បែរការ៉េមតូតូ
Cheslea ឈរនៅកំពូលតារាងក្របខណ្ឌអង់គ្លេស
មួយគ្រាប់របស់ Diego Costa ដែលជួយអោយក្រុម Chelsea អាចយកឈ្នះលើក្រុម Crystal Palace។ ជ័យជំនះនេះក៏បានជួយអោយក្រុមមួយនេះឈរនៅកំពូលតារាង ក្នុងក្របខណ្ឌបាលទាត់អង់គ្លេស ដែលនាំមុខក្រុមលំដាប់លេខ2 រហូតដល់ទៅ 9ពិន្ទុ។ ប៉ុន្តែក្រុមលំដាប់លេខ2 Liverpool គឺប្រកួតទើបតែបាន 16 ប្រកួតប៉ុណ្ណោះ។
https://www.youtube.com/watch?v=YRyNhQJbELc



Man Utd បំបាក់ម្ចាស់ផ្ទះ West Brom 2-0 ទទួលបាន 3ពិន្ទុបន្ថែមទៀត
ក្នុងក្របខណ្ឌអង់គ្លេសយប់មិញនេះ គឺក្រុមភ្ញៀវបិសាចក្រហម Man Utd បានទៅសួរសុខទុក្ខក្រុម ម្ចាស់ផ្ទះ West Brom។ នៅក្នុងជំនួបនេះ ក្រុមភ្ញៀវបានបើការនាំមុខក្រុមម្ចាស់ផ្ទះតាំងតែនាទីទី 5 ដោយកីឡាករ Ibrahimovic។ រហូតដល់តង់ទី 2 ក្រុមភ្ញៀវបានរកបានមួយគ្រាប់ទៀត គឺដោយកីឡាករ Ibrahimovic ដដែរ។ ការប្រកួតរហូតដល់បញ្ចប់ ក្រុមភ្ញៀវយកឈ្នះក្រុមម្ចាស់ផ្ទះ 2-0 ទទួលបាន 3ពិន្ទុ។
https://www.youtube.com/watch?v=XkI0ZbjsmFU




