ឡូយកប់ហ្មង! ស៊ុបមួយកូនឆ្នាំងតម្លៃត្រឹមតែ ១០០០០៛ ហើយសុទ្ធតែសាច់ទៀត មានទាំងសាច់ប៉ាតេ ឆ្អឹងជ្រូក ប្រហិតត្រី ប្រហិតសាច់គោ ពងមាន់ សាច់ពេញៗឆ្នាំងហ្មង ស្រោចទឹកជ្រលក់ភ្លេតស្រក់ទឹកមាត់ភ្លាម ហ៊ុយៗចង់ញ៉ាំតែម្តង។
ជាធម្មតាទៅ ហើយដែលហាងមួយនេះ មានភ្ញៀវអង្គុយញ៉ាំជាច្រើន ពេញៗ ហាងនេះ ក៏ព្រោះតែតម្លៃ រសជាតិ និងការកែច្នៃរូបរាងម្ហូបប្លែកៗ ពីម្ចាស់ហាង Best Food ហើយលើកនេះ ស៊ុបមួយនេះនឹងមានលក់នៅសាខាផ្សារទំនើប អ៊ីអនម៉ល ជាប់នឹងទ្វារចូលច្រក B ក្បែរការ៉េមតូតូ។
ក្រៅពីស៊ុបបាញ់ស៊ុង លោកអ្នកអាចជ្រើសរើសយកប្រភេទផ្សេងបានផងដែរ មានដូចជា៖ មីម៉ាម៉ា, បាញ់កាញ់ និងលត ដើម្បីអោយអ្នកជ្រើសរើសញ៉ាំតាមការចូលចិត្ត ហើយបន្លែក៏មានច្រើនផងដែរ ពិតជាមិនសរសើរមិនបានមែនថាស៊ុបនេះពិតជាអ៊ែម។ ចឹងតោះ! ល្ងាចនេះបើបានទៅលេងផ្សារទំនើបអ៊ីអនកុំភ្លេចសាកផងណា…
វីដេអូ