ឆ្ងល់ទេថា ហេតុអ្វីគេចូលចិត្តប្រើម៉្សៅតាណាខាម៉្លេះ?

0
1216
Girl with Thanaka
Girl with Thanaka

ម៉្សៅតាណាខាគឺជាឱសថបុរាណម៉្យាងដែលផ្សំចេញពីឬសឈើ ឬសម្បកឈើដើមតាណាខាដែលមានអាយុយ៉ាងតិច ៣៥ ឆ្នាំ។ ដំបូងឡើយវាមានដើមកំណើតចេញពីប្រទេសមីយ៉ាន់ម៉ា។ ស្រី្តមីយ៉ាន់ម៉ាបានប្រើប្រាស់វាសម្រាប់ធ្វើជាគ្រឿងសម្អាង ក៏ដូចជាគ្រឿងថែររក្សាផ្ទៃមុខជាប្រចាំនៅពេលយប់ដោយហេតុថាវាមានគុណសម្បត្តិជាច្រើនយ៉ាងដូចជា៖

  • សម្បូរទៅដោយ Vitamin E
  • ប្រើប្រាស់ជាម៉្សៅផាត់មុខដើម្បីការពារស្បែកពីពន្លឺព្រះអាទិត្យ និងជួយទប់ជាតិខ្លាញ់លើផ្ទៃមុខ
  • ទប់ស្កាត់ជាតិពុលពីបរិយាកាសខាងក្រៅមិនឲ្យជ្រៀតចូលស្បែក
  • រក្សាសំណើម
  • កំចាត់ស្នាមជ្រីវជ្រួញ
  • កំចាត់កោសិកាចាស់ៗ

ដោយមើលឃើញពីគុណសម្បត្តិទាំងនេះហើយទើនម៉្សៅតាណាខាសាយភាយភាពពេញនិយមទៅដល់ប្រទេសជិតខាង ជាពិសេសគឺប្រទេសថៃ។

គេចូលចិត្តប្រើប្រាស់វាដោយការលាយម៉្សៅប៉ិប៉ិជាមួយទឹក រួចយកទៅបំពោកលើស្បែកមុខជារៀងរាល់យប់ ឬអាចប្រើតាមវិធីផ្សេងទៀតមានដូចជា

Thanaka Face Mask
Thanaka Face Mask
  • ធ្វើជាម៉ាស់បិទមុខ

យកម៉្សៅតាណាខាលាយជាមួយ ទឹកឃ្មុំ និងទឹកដោះគោឲ្យបានល្បាយប៉ិប៉ិ រួចម៉ាស្សាលើមុខជារង្វង់។ ទុកចោល ១៥នាទី បន្ទាប់មកលាងសម្អាតដោយទឹកក្តៅអុនៗ

  • ខាត់ស្បែក

បើអ្នកកំពុងតែព្រួយបារម្ភពីការប្រើប្រាស់ថ្នាំខាត់ស្បែកដែលផ្សំឡើងពីសារធាតុគីមី សាកល្បងជាមួយវិធីនេះវិញ ដោយការធ្វើល្បាយ ម៉្សៅតាណាខា លាយទឹកឃ្មុំ និងអំពិលទុំ ឬយាអ៊ួក៏បានដែរ។ អ្នកគ្រាន់តែខាត់វាទុកចោលពី ២០ ទៅ ៣០នាទី រួចលាងសម្អាតខ្លួនចេញវិញជាការស្រេច។

យ៉ាងណាមិញ អ្នកគួរណាស់តែពិនិត្យ និងជ្រើសរើសឲ្យបានច្បាស់លាស់មុនសម្រេចចិត្តទិញម៉្សៅតាណាខាដែលចលាចលនៅលើទីផ្សារ ត្បិតអីមានអាជីវករមួយចំនួនអាចបន្លំគុណភាពម៉្សៅតាណាខាដោយលាយជាមួយម៉្សៅផ្សេងទៀតដែលមានតម្លៃថោក។

វីដេអូ