TV
Home S-art
Facetaste
កម្សាន្ត
ជីវិតនិងសង្គម
ស៊ីវីល័យ
សុខភាព
Search
GOSSIP
GOSSIP
KOH SANTEPHEAP TV
Your Lifestyle Magazine
Monday, June 30, 2025
search
អាហារ
ខ្មៅៗតែស្រួយ ឆ្ងាញ់សាហាវ មាន់បំពងខ្មៅ មាន់បំពងមាស សាច់ផ្អែមឆ្ងាញ់ញ៉ាំដល់លិឍដៃ ពីហាង WFC Cambodia 叫了个鸡
TV
Home S-art
Facetaste
ល្បីប្រចាំខេត្តហ្មង ខួរចំហុយបាត់ដំបង បានមកហើយមិនបានញ៉ាំច្បាស់ជាស្ដាយក្រោយ
សាច់បាក់សៀក ខគោ រសជាតិញាក់ហ្មងឆ្ងាញ់ពិសេសពី អាហារដ្ឋាន មណ្ឌលគិរី
ហិរតែឆ្ងាញ់ ហិរម៉ាដិតៗ ជាប់ចិត្តជាមួយរសជាតិគ្រឿងបុកគ្រប់មុខនៅទីនេះ?
ម្ហូបខ្មែររសជាតិដើមអ្នកកំពត ជាង១០០មុខ នៅភោជនីយដ្ឋានម៉ែកាហ្វេ កុម្ម៉ង់មួយណាក៏មិនឲ្យទាស់ចិត្ត
លឺឈ្មោះ មីគាវបីល្វែង អ្នកទីរួមខេត្តបាត់ដំបងច្បាស់ជាស្គាល់ លក់តាំងពីឆ្នាំ 1983 ល្បីរសជាតិឆ្ងាញ់
កម្សាន្ត
ជីវិតនិងសង្គម
ស៊ីវីល័យ
សុខភាព
More
GOSSIP
TV
Home S-art
Facetaste
ល្បីប្រចាំខេត្តហ្មង ខួរចំហុយបាត់ដំបង បានមកហើយមិនបានញ៉ាំច្បាស់ជាស្ដាយក្រោយ
សាច់បាក់សៀក ខគោ រសជាតិញាក់ហ្មងឆ្ងាញ់ពិសេសពី អាហារដ្ឋាន មណ្ឌលគិរី
ហិរតែឆ្ងាញ់ ហិរម៉ាដិតៗ ជាប់ចិត្តជាមួយរសជាតិគ្រឿងបុកគ្រប់មុខនៅទីនេះ?
ម្ហូបខ្មែររសជាតិដើមអ្នកកំពត ជាង១០០មុខ នៅភោជនីយដ្ឋានម៉ែកាហ្វេ កុម្ម៉ង់មួយណាក៏មិនឲ្យទាស់ចិត្ត
លឺឈ្មោះ មីគាវបីល្វែង អ្នកទីរួមខេត្តបាត់ដំបងច្បាស់ជាស្គាល់ លក់តាំងពីឆ្នាំ 1983 ល្បីរសជាតិឆ្ងាញ់
កម្សាន្ត
ជីវិតនិងសង្គម
ស៊ីវីល័យ
សុខភាព
More
Fernandinho អាចនឹងទទួលពិន័យបន្ថែមទៀត
Uncategories
Rayut
-
January 5, 2017
0
ក្នុងកំឡុងកាលប្រកួតរវាង Man City និង Burnley គឺមានការប៉ះទង្គិចគ្នារវាងកីឡាករ Fernandinho និង Johann Gudmundsso។ កំឡុងពេលប៉ះទង្គិចនេះ គឺកីឡាករ Fernandinho ទទួលបានកាត់ក្រហមផងដែរ។ ហើយឥលូវ គឺគាត់អាចនឹងជាប់ពិន័យចំនួន 4 ប្រកួតទៀតប្រសិនបើរកឃើញថាគាត់មាន កំហុស ក្នុងកំឡុង ពេលប្រកួតនោះ។ គួរបញ្ជាក់ថា នេះអាចជាការពិន័យលើកទី 2 សម្រាប់រូបគាត់។ បន្ទាប់ពីកំឡុងប្រកួតជាមួយ Chelsea នាខែធ្នូ កន្លងមក គាត់ក៏ទទួលបានការពិន័យមិនអោយចូលប្រកួតផងដែរ។
https://www.youtube.com/watch?v=ixhLTBOn94I
ក្រពះអស់ទ្រាំ! Red Hot Garlic Chicken ទំនងយ៉ាងនេះហើយ មិនឆ្ងាញ់ទៀតអី!
Uncategories
Sambo Ly
-
January 5, 2017
0
BBQ Chicken ចេញមុខម្ហូបថ្មីពិតជា ធ្វើអោយក្រពះអស់ទ្រាំ! ទារអោយម្ចាស់វាសាកភ្លក្សរសជាតិសាច់មាន់ ដែលទើបតែចេញថ្មីនេះ ព្រោះអីវា ពិតជាទំនងឆ្ងាញ់ណាស់។ បើនិយាយពីក្លិនវិញ កាន់តែអ៊ែម ថែមមួយកំរិត បានភ្លក្សហើយធានាថាលិឍដៃមិនខាន តែកុំភ្លេចដាក់ភេសជ្ជៈ ត្រជាក់ៗជិតខ្លួនអោយហើយផង ព្រោះថាវាមានរសជាតិហឹរ ហឹរម៉ាក្តៅអណ្តាត។
Red Hot Garlic Chicken
Red Hot Garlic Chicken ត្រូវបានធ្វើឡើងយ៉ាងល្អិតល្អិនពី ចុងភៅ ប្រចាំ BBQ Chicken ដើម្បីធានាបាននូវរសជាតិជាទីគាប់ចិត្តជូនអតិថិជនរបស់ខ្លួន។ ដោយរាល់ការបំពងសាច់មាន់ ចុងភៅ ប្រើជាមួយប្រេងអូលីវ សុទ្ធមួយរយភាគរយ ហើយនេះជាហេតុផលដែលអតិថិជន ពេញចិត្ត ហើយមានទំនុកចិត្តជាមួយចំណីអាហារដែលខ្លួនបានញ៉ាំ ថាមានសុវត្ថិភាពផ្នែកសុខភាព។
Red Hot Garlic Chicken
ក្រៅពី Red Hot Garlic Chicken មានមុខម្ហូបថ្មីៗ ជាច្រើនទៀតដែលទើបតែចាប់ចេញលក់ ហើយមុខម្ហូបខាងក្រោមនេះ ក៏សុទ្ធតែប្រើប្រាស់ ប្រេងអូលីវ ១០០% ដើម្បីចំអិនដូចគ្នា៖
Olive Luxury Chicken
Hot Hot Drum
BBQ Chicken
BBQ Chicken Cambodia Call៖
023 880 880
ទីតាំង៖
Phnom Penh:
1. Street 51 (corner st. 306) 2. Kampuchea Krom Blvd (front of Santhormuk school)
3. Sorya SSC, 3rd floor
Siem Reap:
1. Angkor Trade Center
វីដេអូ
2 គ្រាប់របស់ Tottenham បំផ្លាញ់កំណត់ត្រាឈ្នះជាប់គ្នារបស់ Chelsea
Uncategories
Rayut
-
January 5, 2017
0
ចំនួបរវាងក្រុមខ្លាំងទាំង 2គឺ Tottenham Hotspur នឹង Chelsea ត្រូវបានបញ្ចប់ក្នុងលទ្ធផល ម្ចាស់ផ្ទះ Spur លុតក្រុមភ្ញៀវ Chelsea 2-0។ ជ័យជំនះរបស់ក្រុម Spur នេះ បានបំផ្លាញ់នៅកំណត់ត្រារបស់ក្រុមតោខៀវ Chelsea ដែលចង់បានជ័យជំនះ 14ប្រកួតជាប់គ្នា។ កីឡាករដែលធ្វើអោយ Chelsea មិនអាចបន្តកំណត់ត្រា នេះ គឺកីឡាករ Dele Alli។ គាត់រកបានទាំង 2 គ្រាប់តែម្តង គឺនៅនាទី 45 និង 54។
https://www.youtube.com/watch?v=N9gYLWOFmCY
យល់ដឹង៤ចំនុចនេះ ដើម្បីសម្រស់ក្មេងជាងវ័យ
សុខភាព
Nimol September
-
January 4, 2017
0
អ្នកណាដែលថាមិនចង់នៅសាច់ចាំ ទៅណាមកណាមានគេសរសើរថាក្មេងជាងវ័យនោះ។ ប៉ុន្តែឲ្យធ្វើយ៉ាងម៉េច បើវ័យចេះតែវិវត្តន៍ទៅ មានអ្នកណាដែលចង់ចាស់? ប្រសិនបើអ្នកយកចិត្តទុកដាក់ និងអនុវត្តន៍នូវវិធីសាមញ្ញៗទាំង៤ខាងក្រោមនេះ សម្រស់របស់អ្នកច្បាស់ជាស្ថិតនៅវ័យក្មេងដោយមិនដឹងខ្លួន៖
១. ប្រើប្រាស់ផលិតផលដែលមានជាតិសំណើម និងការពារកម្តៅថ្ងៃបានល្អ៖
សារធាតុផ្តល់សំណើមគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ភាពចាស់។ អ្នកមិនគួរប្រើប្រាស់ម៉្សៅ ឫក្រែមស្ងួតច្រើនពេកទេ តែជ្រើសរើសក្រែមលាបមុខណាដែលមានជាតិទឹកខ្ពស់ និងអាចផ្តល់សំណើមបានល្អប្រើប្រាស់ជារៀងរាល់យប់ និងថ្ងៃ។ មួយវិញទៀត អ្នកចាំបាច់ត្រូវប្រើក្រែមការពារកម្តៅថ្ងៃដែលមានជាតិសំណើម និងការការពារមិនតិចជាង 50SPF+។ ប៉ុន្តែបើវាធ្វើឲ្យមុខអ្នករលើបខ្លាញ់ អ្នកអាចជ្រើសប្រើក្រែមការពារកម្តៅថ្ងៃដែលមានជាតិ BB Cream ជំនួសវិញ។ អេ! បើទំនេរឧស្សាហ៍បិទម៉ាសផងណា៎!
រូបភាពតំណាង
២. ហាត់ប្រាណជាប្រចាំ៖
ដូចដែលគ្រប់គ្នាដឹងអីចឹង យើងមិនអាចមើលរំលងគុណសម្បត្តិរបស់ការហាត់ប្រាណបានឡើយ ព្រោះវាជាពិធីដ៏ល្អក្នុងការបណ្តេញជាតិពុលពីក្នុងខ្លួន។ ជាតិពុលទាំងនោះហើយដែលធ្វើឲ្យសាច់អ្នកមិនស្រស់ថ្លា មិនអាចមានសម្រស់ស្អាតចេញពីក្នុងមកក្រៅបាន។ សម្រាប់ស្រ្តី យូហ្គាជាលំហាត់ប្រាណមួយដ៏ល្អសម្រាប់បោសសម្អាតជាតិកខ្វក់ទាំងក្នុងរាងកាយ និងអារម្មណ៍។
សកម្មភាពហាត់យូហ្គា
៣. ទម្លាប់នៃការគេង៖
ទទួលស្គាល់ថាឥឡូវនេះម្នាក់ៗរវល់ច្រើន ប៉ុន្តែខួរក្បាល និងរាងកាយយើងមិនចេះយល់ចិត្តយើងវិញនោះទេ។ ពួកគេនៅតែត្រូវការឲ្យយើងគេងឲ្យគ្រប់ ៨ម៉ោងក្នុងមួយថ្ងៃ។ ហើយពេលវេលាគេងដែលល្អបំផុតនោះគឺកំឡុងពេលពីម៉ោង ១០យប់តទៅ។
រូបភាពតំណាង
៤. របបអាហារ៖
ដើម្បីស្អាត យើងត្រូវចេះជ្រើសរើសអាហារណាដែលមានប្រយោជន៍ចំពោះរាងកាយ។ ក្នុងមួយថ្ងៃ ត្រូវប្រាកដថាយ៉ាងហោចណាស់អ្នកបានញ៉ាំបន្លែ ផ្លែឈើស្រស់ គ្រាប់ធញ្ញជាតិ ឫសាច់ត្រីបានមួយពេល។ ញ៉ាំទឹកឲ្យបានច្រើន និងព្យាយាមរក្សាទម្ងន់របស់អ្នកឲ្យនៅថេរ កុំឲ្យឡើងចុះច្រើនដងពេក ទើបមានសាច់ឈាមស្អាត។ យល់ល្អគួរជៀសឲ្យឆ្ងាយពីគ្រឿងស្រវឹង និងការជក់បារី ព្រោះវាមិនបានផ្តល់ផលប្រយោេជន៍អ្វីដល់អ្នកឡើយ គឺមានតែបំផ្លាញ។ នៅមានទៀត អ្នកធ្លាប់បានញ៉ាំអាហារច្រើនមុខណាស់ទៅហើយ ហេតុអ្វីមិនញ៉ាំវីតាមីនE ខ្លះផង? វាក៏សំខាន់ដែរណា៎!
រូបភាពតំណាង
យ៉ាងណាក៏ដោយ រឿងដែលសំខាន់ខ្លាំងបំផុតដើម្បីឲ្យអ្នកមានសាច់ចាំ និងក្មេងជាងវ័យនោះ គឺអ្នកត្រូវតែជាមនុស្សចេះសប្បាយចិត្ត គិតអ្វីល្អៗ និងមិនដាក់សម្ពាធលើខ្លួនឯង។
វីដេអូ
កាន់តែល្បី កាន់តែប្លែក ត្រីដុតបំពង់ឬស្សីពីកាហ្វេដី
Uncategories
Nimol September
-
January 4, 2017
0
ក្រោយពីចេញវីដេអូ មាន់ដុតក្នុងពាង អំពិលខ្ចី បាយចំហុយ រួចមកហាងកាហ្វេដី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ20 ផ្លូវ 590 (ម្តុំទួលគោក ក្រោយភូមិគ្រិះ ឯក ឧត្តម ទៀ បាញ់) ក៏ទទួលបានការពេញនិយមចូលចិត្ត នឹងទទួលបានកេរ្តិ៍ឈ្មោះល្បី ហើយលក់ដាច់ហួសពីការរំពឹងទុករបស់ខ្លួន។
ត្រីដុតបំពង់ឬស្សី
មាន់ដុតក្នុងពាង អំពិលខ្ចី បាយចំហុយ ល្បីមែនពិត តែសំរាប់មួយមុខនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ចុងភៅមុខស្រស់ប្រចាំហាងកាហ្វេដី ម្នាក់នេះមិនបណ្តោយអោយប្រជាប្រិយភាពរបស់ខ្លួនចុះថយឡើយ ដោយលើនេះរូបគាត់បានបន្ថែមមុខម្ហូបថ្មីប្លែកមួយមុខទៀត។ នោះគឺ ត្រីដុតបំពង់ឬស្សី ហើយម្ហូបនេះ នឹងកាន់តែល្បី ប្រសិនបើអតិថិជននៅបន្តគ្រាំទ្រ និងចូលចិត្តហាងកាហ្វេ។
ត្រីដុតបំពង់ឬស្សី
ត្រីដុតបំពង់ឬស្សី
ត្រីដុតបំពង់ឬស្សី
ត្រីដុតបំពង់ឬស្សី
យ៉ាងណាក៏ដោយ យើងរំពឹងថាវីដេអូម្ហូបដែលបង្ហាញពីរបៀបដុតត្រីបំពង់ឬស្សីនេះ វាពិតជាប្លែក និឹងកាន់តែល្បី ព្រោះអីវាពិតជាប្លែក ហើយពិតជា គួរអោយចង់ញ៉ាំចង់សាក។ និយាយពីក្លិនសាច់ត្រីវិញគឺឈ្ងុយតែម្តង ឈ្ងុយក្លិនស្លឹកតយ និងក្លិនប័រ ចេញពីបំពង់ឬស្សីដ៏ក្តៅ ធានាថាអ៊ែម។ កុំភ្លេចជុំគ្រួសារល្ងាចនេះ!!!
ត្រីដុតបំពង់ឬស្សី
ក្រៅពីត្រីដុតបំពង់ឬស្សី ហាងកាហ្វេដី ក៏មានម្ហូបអមខ្លះៗដែរ ដូចជា៖ បាយចំហុយបំពង់ឬស្សី, ស៊ុបប៉ាគូតេ, បុកល្ហុងភ្លៅមាន់បាយដំណើប, មាន់ដុតក្នុងពាង និងគ្រឿងសមុទ្រជាច្រើនមុខផ្សេងទៀត។
ត្រីដុតបំពង់ឬស្សី
ត្រីដុតបំពង់ឬស្សី
ត្រីដុតបំពង់ឬស្សី
ត្រីដុតបំពង់ឬស្សី
មាន់ដុតក្នុងពាង
តោះ! ទៅភ្លក្សលមើល៍នៅហាង កាហ្វេ ដី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ20 ផ្លូវ 590 (ម្តុំទល់គោក) រឺក៏អាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ 077 85 99 59 / 015 85 99 59។ ហើយបច្ចុប្បន្ននេះ ភោជនីយដ្ឋានហាក់មានភាពពេញនិយមខ្លាំង នៅតំបន់ទួលគោក ព្រោះតែតម្លៃ រសជាតិ និងភាពរួសរាយរាកទាក់របស់ ចុងភៅ និងបុគ្គលិកឈរ ចាំនៅខាងមុខហាងតែម្តង ដោយខាងមុខហាងមានជាមួយនឹងគ្រឿងសមុទ្រស្រស់ៗ ដែលដោតជាចង្កាក់ៗដែលមើលទៅគួរឲ្យទាក់ទាញ ។
ផែនទី
ហាងកាហ្វេដី
ភ្ញៀវមកញ៉ាំនៅហាង កាហ្វេដី
ភោជនីយដ្ឋាន៖ កាហ្វេ ដី
ទូរស័ព្ទ៖ 077 859 959 | 015 859 959 តម្លៃត្រីដុត១ឈុត៖ 30000រៀល ទីតាំង៖ ផ្ទះលេខ20 ផ្លូវ 590 ( ម្តុំទួលគោក ក្រោយភូមិគ្រឹះ ឯកឧត្តម ទៀ បាញ់ )
វីដេអូ
តើអ្នកហ៊ានឆ្លងកាត់ស្ពានខ្ពស់បំផុតនេះដែរទេ?
ជីវិតនិងសង្គម
Nimol September
-
January 3, 2017
0
ស្ពានដែលខ្ពស់ជាងគេលើពិភពលោកបានចាប់ដំណើរការនៅក្នុងតំបន់ភ្នំដាច់ស្រយាលមួយនាប្រទេសចិន ហើយវាជាសមិទ្ធផលដ៏គួរឲ្យស្ងើចសរសើរ។
Beipanjian Bridge
ស្ពាន Bei Panjian បានផ្សារភ្ជាប់ខេត្ត Guizhou និង Yunna ឲ្យកាន់តែជិតគ្នា និងជួយសម្រួលរយៈពេលធ្វើដំណើររវាងទីតាំងទាំងពីរ ពី ៥ម៉ោង មកត្រឹម ២ម៉ោងវិញ។ ស្ពានដែលខ្ពស់បំផុតនេះ មានរយៈកំពស់ ៥៦៤ម៉ែត្រ ពីលើស្ទឹង Beipan (មនុស្សភាគច្រើនស្គាល់ស្ទឹងនេះថា ជាល្អាងនៃគ្រាប់គុជដ៏មានតម្លៃជាច្រើនអស្ចារ្យ)។ ស្ពាននេះមានបណ្តោយ ១,៣៤១ម៉ែត្រ និងអាចឲ្យយានយន្តបួនបើកបរទន្ទឹមគ្នាបាន។ ជាក់ស្តែង សព្វថ្ងៃ ចិនគឺជាម្ចាស់របស់ស្ពានដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោកលំដាប់លេខរៀងទី២ និងទី៣ផងដែរ គឺ់ស្ពាន Sidu River និង Puli។ ថ្វីត្បិតតែ Bei Panjian ជាស្ពានដែលមានកំពស់ខ្ពស់ជាងគេលើពិភពលោក ប៉ុន្តែស្ពានដែលមានប្រវែងវែងបំផុតនោះ គឺស្ពាន Millau Viaduct ដែលផ្សារភ្ជាប់ប្រទេសបារាំង និងអង់គ្លេសទៅវិញទេ។
Beipanjian Bridge
Beipanjian Bridge
Sidu River Bridge
Puli Bridge
Millau Viaduct
វីដេអូ
ស៊ីក្លូខ្មែរកាលីបចឹង ម៉ោះ! ញ៉ាំកាហ្វេជិះស៊ីក្លូ
អាហារ
Nimol September
-
January 3, 2017
0
ស៊ីក្លូ ដែលយើងគ្រប់គ្នាធ្លាប់តែឃើញមានដឹកអ្នកដំណើរ ទៅកាន់ទីជិតទីឆ្ងាយ តែលើកនេះចំឡែកអី ត្រឡប់មកដឹកកាហ្វេវិញ។ អីយ៉ាស៎! មានមនុស្សច្រើនឈរ អង្គុយច្រើនទៀត តាមពិតស៊ីក្លូកាហ្វេសោះ។ ស៊ីក្លូកាហ្វេ ជាហាងកាហ្វេតាមដងផ្លូវមួយបែបថ្មីទៀត ដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះអី ម្ចាស់ហាងបានកែច្នៃស៊ីក្លូ អោយចេញជាតូបកាហ្វេយ៉ាងឡូយ និងមានរៀបកន្លែងអង្គុយបែបអឺរ៉ុបទៀតអ៊ែមហ្មង។
ស៊ីក្លូកាហ្វេ
ស៊ីក្លូកាហ្វេ
ម៉ោះ! ថ្ងៃនេះបើបានជិះកាត់ម្តុំផ្សារទួលទំពួង កុំភ្លេចចូលសាកល្បងរសជាតិ កាហ្វេដែលមានរសជាតិឆ្ងាញ់ ហើយបើបានសាកកុំភ្លេច កាហ្វេរាមច្បង ដែលលក់ដាច់ជាងគេរបស់ហាងនេះផង។ នោះគឺ កាហ្វេកាពូឈឺណូទឹកកក និងបន្ទាប់មកមាន ម៉ូកាទឹកកក តែបៃតងទឹកដោះគោ ផាសិនទឹកដោះគោនិងមានភេសជ្ជៈជាច្រើនប្រភេទទៀត។ ឡូយ បែបខ្មែរប៉ុណ្ណឹងហើយមិនសាកទៀតអី!!!
ស៊ីក្លូកាហ្វេ
ស៊ីក្លូកាហ្វេ
ស៊ីក្លូកាហ្វេ
ទូរស័ព្ទ៖ 010 7000 12 ទីតាំង៖ * សាខាទីមួយ នៅផ្លូវ១៥៥ កែងផ្លូវ៤៣២ ខាងលិចវិទ្យាល័យទួលទំពូង * សាខាទី២ នៅផ្លូវ១៦៣ កែងផ្លូវ៣៩០ ។
វីដេអូ
Schneiderlin អាចនឹងចាក់ចេញពី Man Utd ប្រសិនបើត្រូវថ្លៃ
Uncategories
Rayut
-
January 3, 2017
0
ក្រុមបិសាចក្រហម បានច្រានចោលនៅសំណើរនាំយកកីឡាករ Schneiderlin ក្នុងទឹកប្រាក់ 18 លានផោន របស់ក្រុម West Brom។ ហើយបើតាមពត៌មានបានបញ្ជាក់ទៀតថាក្រុម West Brom ក៏បាន ដាក់សំណើរជាលើកទី 2 របស់ខ្លួនផងដែរ។ កីឡាករ Schneiderlin មិនអាចជាប់ជាកីឡាករជំរើសទី 1 ក្នុងទឹកដី Old Trafford នារដូវកាលនេះបានទេ។ ដូច្នេះទើបលោក Ony Puils ចង់បានខ្សែបំរើរូបនេះមកចូលរួមជាមួយក្រុម។ ក្រុម Everton ក៏ចាប់អារម្មណ៏ក្នុងការនាំយកកីឡាកររូបនេះផងដែរ។ កីឡាករ Schneiderlin បានបង្ហាញ ខ្លួនចំនួន29 ដង ពេលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Louis Van Gaal ក្នុងរដូវកាលមុន។ បន្ទាប់ពីគាត់បានចំណាយ 25 លានផោន ក្នុងការនាំយករូបគេពីក្រុម Southampton។ ប៉ុន្តែនៅពេល ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Jose Mourinho កីឡាកររូបនេះមិនបានជាប់ជាជំរើសរបស់គាត់ ឡើយ។ គ្រូបង្វឹករបស់ក្រុមបិសាចក្រហមបាននិយាយថា “Schneiderlin គឺអាចផ្លាស់ប្តូរបានក្នុងតំលៃខ្លួនសមរម្យណាមួយ”។
https://www.youtube.com/watch?v=QU01lLp5kRc&t=1s
Man Utd លុត West Ham 2-0 ក្រៅទឹកដី
Uncategories
Rayut
-
January 3, 2017
0
សម្រាប់ការប្រកួតពាក់កណ្តាលសប្តាហ៏ក្នុងក្របខណ្ឌអង់គ្លេសរវាងក្រុម West Ham United បើកទ្វាផ្ទះទទួល ក្រុមភ្ញៀវ Manchester United។ ការប្រកួតទើបតែបាន 15នាទី ប៉ុណ្ណោះ កីឡាករ Feghouli ទទួលបានកាត់ ក្រហម បន្ទាប់ពីមានការប៉ះទង្គិចជាមួយកីឡាករ Jones។ ការប្រកួតបន្តរហូត ដល់ចប់តង់ទី1 ក្រុមទាំង2 នៅតែ មិនអាចស៊ុតបញ្ចូលទីគ្នាបាននោះទេ។ ប៉ុន្តែសម្រាប់ការប្រកួតក្នុង តង់ទី2 គឺក្រុមបិសាចក្រហមមានឪកាសនាំ មុខមុនដោយការទាត់បាល់បញ្ចូលទីរបស់កីឡាករ Mata ក្នុង នាទី 63។ ហើយ 15នាទី ក្រោយមក គឺក្នុងនាទី 78 កីឡាករ Ibrahimovic ក៏អាចរកបានគ្រាប់ទី2 អោយក្រុមបិសាចក្រហម។ លទ្ធផល 2-0 នេះ ត្រូវបានរក្សា រហូតដល់បញ្ចប់ការប្រកួត 90នាទី។
https://www.youtube.com/watch?v=WnVLCTtC8uw
វិចិត្រករដៃឯក គួររូបចេញពីការចងចាំ
Uncategories
Nimol September
-
January 2, 2017
0
តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា បុរសម្នាក់ដែលជាវិចិត្រករដៃឯកគ្មានគ្រូបង្រៀន បានធ្វើឲ្យមនុស្សគ្រប់គ្នាទ្រាំមិនសរសើរមិនបាន ដោយសារតែស្នាដៃដ៏អស្ចារ្យរបស់គាត់ ដែលអាចគូររូបទីក្រុងបានទាំងមូល ដោយគ្រាន់តែជិះទៅដើរកំសាន្តមួយភ្លែត។
លោក Carl Lavia
Carl Lavia អាយុ៤៤ឆ្នាំ មកពីទីក្រុងឡុង បានចាប់ផ្តើមគូរគំនូរ តាំងពីគាត់មានអាយុ៥ឆ្នាំ។ កាលនោះ គាត់បានត្រឹមតែគូររូបទីក្រុងក្នុងក្តីស្រមៃតែប៉ុណ្ណោះ។ ពោលគឺគំនូររបស់គាត់ មិនមែនជារូបទីក្រុងមានពិតៗលើលោកឡើយ។ ទើបតែពេលគាត់ធំពេញវ័យទេ ដែលគាត់ចាប់ ផ្តើមគូររូបគំនូរទីក្រុងពិតៗ។ បន្ទាប់ពីបានគូររូបគំនូរទីក្រុង Birmingham រួចរាល់ Carl ត្រៀមនឹងគូររូបទីក្រុងនៅចក្រភពអង់គ្លេសមួយទៀត ដែលទាមទារឲ្យគាត់ចំណាយពេលអស់៣សប្តាហ៍ ក្នុងការបញ្ចប់រូបគំនូរទាំងស្រុង។
លោក Carl Lavia និងគំនូរទីក្រុង Birmingham នៅ Birmingham Museum and Art Gallery, Birmingham
រូបភាពទីក្រុង Birmingham
ជាទូទៅ Carl ត្រូវធ្វើដំណើរទៅកាន់កន្លែងដែលគាត់ចង់គូរសិន មុនពេលចាប់ផ្តើមធ្វើការគូរ។ អ្វីទាំងអស់ដែលមាននៅលើរូបគំនូរ សុទ្ធតែចេញមកពីការចងចាំរបស់ Carl ទាំងអស់។ និយាយរួមទៅ គាត់ប្រើខួរក្បាលរបស់គាត់ ដើម្បីចងចាំ ហើយយកមកគូរឲ្យដូច។ ពិតជាមិនសរសើរមិនបានមែន!
វីដេអូ
1
...
271
272
273
...
396
Page 272 of 396