Manchester United នៅមិនទាន់ច្បាស់លាស់ក្នុងការនាំយកកីឡាករ James Rodriguez

0
អនាគតរបស់ខ្សែប្រយុទ្ធវ័យ 25ឆ្នាំ របស់ក្លឹប Real Madrid គឺ James Rodriguez នៅមិនទាន់ច្បាស់លាស់ នៅឡើយទេ។ ខណៈពេលដែលលោក Jose Mourinho យកបានកីឡាកររូបនេះមកកាន់ទឹកដី Old Trafford នារដូវក្តៅខាងមុខ។ Rodriguez ដែលកំពុងលេងនៅក្លឹប Real Madrid គឺមិនបានជាប់ជាជំរើស 11នាក់ នៅក្រោមការគ្រប់ គ្រង់ របស់ Zinedine Zidane នោះទេ។ ពីព្រោះតំណែងរបស់គាត់ ត្រូវលេងដោយកីឡាករឆ្នើមទាំង 2 គឺ Gareth Bale និង Cristiano Ronaldo ។ សម្រាប់កីឡាករ Rodriguez បានបញ្ជាក់ថា “គាត់ចង់លេងនៅ ក្នុងជំរើស 11នាក់ ដំបូង ទោះនៅក្នុងក្លឹប Real Madrid ឫក្លឹបណាក៏ដោយ”។ ប៉ុន្តែអ្វីដែលជាបញ្ហាក្នុងការផ្ទេរកីឡាកររូបនេះ គឺក្លឹប Real Madrid ត្រូវការទឹកប្រាក់រហូតដល់ទៅ 50លានផោន ដែលវាជាទឹកប្រាក់ក៏ច្រើន។ ចំណែកក្លឹប Manchester United នៅមិនទាន់ច្បាស់លាស់នៅ លើចំពោះការនាំ កីឡាករ Rodriguez មកកាន់ទឹកដី Old Trafford ដោយសារគាត់បានចំណាយលុយអស់ 142 លានផោន រួច មកហើយសម្រាប់ការដោះដូរកីឡាករនារដូវក្តៅមុន។
 

“សុំទោសដែលទុកអូនចោល” ពី ឆន សុវណ្ណរាជ

0
សម្រាប់មិត្តដែលរោងចាំមើលនៅ MV របស់លោក ឆន សុវណ្ណរាជ បទ “សុំទោសដែលទុកអូនចោល”។ ពេល នេះ បានចេញជាផ្លូវការមកហើយ ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស។ អ្វីដែលកាន់តែពិសេសនោះ គឺការបង្ហោះ MVបានត្រឹមតែមួយយប់ប៉ុណ្ណោះ មានអ្នកចុច មើលរហូតដល់ទៅជាង 2សែននាក់។ បើចង់ដឹងថា MV នេះពិសេសយ៉ាងណា? ហើយហេតុអ្វីមានអ្នក មើលច្រើនយ៉ាងនេះ?

La La Land រឿងរ៉ូមែនទិកលាយលំជាមួយនឹងតន្រ្តីដ៏ពិរោះ

0
Sponsor By: Legend Cinema
Sponsor By: Legend Cinema
ដើម្បីបង្កើនពេលវេលាដ៏ផ្អែលល្ហែម​ជាមួយនឹងមនុស្សពិសេសរបស់ខ្លួន ចឹងទេអ្នកទាំងអស់គ្នាមិនត្រូវខកខាន រឿងដ៏រ៉ូមែនទិកសម្រាប់ខែមករានេះទេ។ ណែនាំឲ្យអ្នកដឹកដៃមនុស្សពិសេសរបស់ខ្លួន​ទៅទស្សនាខ្សែភាពយន្តថ្មី La La Land ដើម្បីសាងអនុស្សាវរីយ៍រួមគ្នាមួយដែលមិនអាចបំភ្លេចបាន គួរបញ្ជាក់ថា La La Land មានចាក់ បញ្ចាំងពីថ្ងៃនេះតទៅហើយនៅគ្រប់រោងភាព យន្តទំនើបៗទាំងអស់។ La La Land ជារឿងបែបតន្រ្តី រ៉ូមែនទិចរវាងគូសង្សារមួយគូដែលតម្រូវឲ្យពួកគេទាំង២នាក់ជ្រើសរើសរវាង មនុស្សជាទីស្រលាញ់ និងក្តីស្រមៃរបស់ខ្លួន​ តួអង្គស្រី Mia (សម្តែងដោយ Emma Stone) ដែលប្រាថ្នាធ្វើជា តួកុន និង Sebastian (សម្តែងដោយ Ryan Gosling) ជាអ្នកលេងភ្លេងហ្សាសដ៏ប្តូរផ្តាច់។ ដោយសាច់រឿង ស្ថិតនៅសម័យទំនើបនៅរដ្ឋ Los Angeles ភាពយន្តតន្ត្រីដើមពីជីវិតប្រចាំថ្ងៃនេះ នឹងស្វែងរកពីភាពសប្បាយ និងឈឺចាប់ នៃការតោងចាប់ក្តីសុបិន។​ តើគូស្នេហ៍មួយគូនេះនឹងត្រូវឆ្លងកាត់អ្វីខ្លះ? ចំណុចពិសេសជានេះទៅ ទៀត អ្នកដែលចូលចិត្តស្តាប់តន្រ្តី និងមើលរឿងស្នេហាបែបរ៉ូមែនទិកដឹងតែមិនខកបំណងនោះទេ​ បើមក ទស្សនារឿង La La Land។
Legend City Mall ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Toul Kork ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Meanchey ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400

Show Time

Manchester United បដិសេធសំណើររបស់ទិញរបស់ Schneiderlin ក្នុងទឹកប្រាក់ 19 លានផោន

0
សំណើររបស់ក្រុម Everton ក្នុងការនាំខ្លួនកីឡាករ Schneiderlin របស់ Manchester United ក្នុងតំលៃ 19 លានផោន ត្រូវបានបដិសេធហើយ។ ពីព្រោះ ក្លឹប Manchester United ចង់បានតម្លៃកីឡាកររូបនេះថ្លៃ ជាង ពេល ដែលទិញពីក្លឹប Southampton ក្នុងឆ្នាំ 2014 (តម្លៃ 24 លានផោន)។ ក្លឹប West Brom កាន់បានដាក់កីឡាកររូបនេះចូលក្នុងបញ្ជីឈ្មោះ ដែលចង់បានផងដែរ ក្នុងរដូវកាលដោះដូរ នេះ។ ហើយក្លឹបនេះអាចនឹងដាក់សំណើរថ្មីក្នុងការនាំយក ក្នុងតំលៃថ្លៃជាង 18លានផោន។ https://www.youtube.com/watch?v=QU01lLp5kRc

LG បញ្ចេញ​ផលិតផល​ថ្មី​របស់​ខ្លួន

0
ក្រុមហ៊ុន​LG បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ផលិតផល​ថ្មី​របស់​ខ្លួន​ពីរ​ម៉ូ​ដែល ដែល​មានឈ្មោះ​ថា Tone Studio និង Tone Free នៅ​ក្នុង​វិធី​តាំងពិព័រណ៍​ផលិតផល​បច្ចេកវិទ្យា​សម្រាប់​ឆ្នាំ ២០១៧ នៅ​សហរដ្ឋអាមេរិក​CES ។ ឧបករណ៍​បំពង​សំឡេង​Tone Studio ត្រូវ​បាន​គេ​ច្នៃ​ម៉ូ​ដ​ជា​រាង​ក្រចកសេះ ហើយ​មាន​ឧបករណ៍​បំពង​សំឡេង​នៅ​ខាងក្រៅ ។ វា​អាច​ភ្ជាប់​ជាមួយ​ឧបករណ៍​មួយ​ផ្សេង​ទៀត​តាម​រយៈ​បច្ចេកវិទ្យា​Bluetooth ។ បន្ថែម​លើស​ពី​នេះ​ក្រុមហ៊ុន​បាន​បង្កើត​កាស​ត្រចៀក​នៅ​ក្នុង​Tone Studio ផង​ដែរ ។ ចំណែក​Tone Free​វិញ ត្រូវ​ក្រុមហ៊ុន​LG ច្នៃ​ម៉ូ​ដ​ជា​រាង​ស្រ​ដៀង នឹង​ក្រចកសេះ​ដូច​គ្នា តែ​ចំណុច​ខុស​គ្នា​គឺ​Tone Free គ្មាន​ឧបករណ៍ បំពង​សំឡេង​ខាងក្រៅ​ឡើយ តែ​វា​មាន​កាស​ត្រចៀក​ឥត​ខ្សែ​ទៅ​វិញ ។ នៅ​លើ​Tone Free ក៏​មាន​កន្លែង​សម្រាប់​ដាក់​កាស​ឥត​ខ្សែ​ផង​ដែរ សម្រាប់​ទុកដាក់​នៅ​ពេល​យើង​មិន​ប្រើប្រាស់​វា​។ កា​ឥត​ខ្សែ​ក៏​អាច​សាក​ថ្ម​នៅ​ពេល​អ្នក​ដាក់​ភ្ជាប់​Tone Free ដែរ ។ Tone Free គឺជា​ផលិតផល​ដំបូង​របស់​ក្រុមហ៊ុន​LG ដែល​មានកា​សឥត​ខ្សែ​។ ឧបករណ៍​ទាំង​ពីរ​នេះ​អ្នក​អាច​ពាក់​នៅ​លើ​.​ក ហើយ​ស្តាប់​តន្ត្រី​ដោយ​គ្មាន​ក្តី​បារម្ភ ។ អ្នក​ប្រើប្រាស់​នឹង​ទទួល​អារម្មណ៍​ដូច​នៅ​ក្នុង​រោង​ភាពយន្ត ប្រ​សិន​ភ្ជាប់​វា​ក្នុង​ពេល​មើល​ខ្សែភាពយន្ត​លើ​ទូរស័ព្ទ ឬ​ទទួល​បាន​អារម្មណ៍​តន្ត្រី​ពិត​ៗ​ពី​ឧបករណ៍​ទាំង​ពីរ ។ ឧបករណ៍​ទាំង​ពីរ​នេះ​ក៏​ត្រូវ​បាន​គេ​បំពាក់​បច្ចេកវិទ្យា​រំ​ញ័រ​សម្រាប់​សារ​ជូនដំណឹង​នានា​។ ក្រៅពី​ការ​បង្ហាញ​ពី​ផលិតផល​ទាំង​ពីរ​នេះ ក្រុមហ៊ុន​LG ក៏​បាន​បង្ហើប​ពី​ផលិតផល​ពីរ​ផ្សេង​ទៀត ដែល​កើតឡើង​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​ខ្លួន និង​ក្រុមហ៊ុន​JBL ដែល​ជា​ក្រុមហ៊ុន​ផលិត ឧបករណ៍​បំពង​សំឡេង​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ពិភពលោក ។ ផលិតផល​ទាំង​ពីរ​នោះ​មានឈ្មោះ​ថា Tone Infinim និង​Tone Ultra៕

ធ្លាយ​រូបរាង​អេ​ក្រង់ Blackberry Mercury

0
មាន​ដំណឹង​លេចឮ​ពី​ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន​Blackberry​ទៀត​ហើយ ។ ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន​មួយ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា Blackberry Mercury ដែល​មាន​រូបរាង​ខុស​ប្លែក​ពី​បណ្តា​ទូរស័ព្ទ​នានា​របស់​ក្រុមហ៊ុន Blackberry កន្លង​​មក ។ ដំណឹង​ថ្មី​នោះ​គឺ​ទាក់​ទង់​នឹង​រូបរាង​អេ​ក្រង់ និង​កម្មវិធី​នៅ​លើ​អេ​ក្រង់​របស់​ទូរស័ព្ទ ។ អ្វី​ដែល​គេ​ដឹង​ដំបូង​បំផុត​ទាក់​ទង់​នឹង​ម៉ូ​ដែល​ថ្មី​នោះ​គឺ វា​នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​Android 7.0 ដែល​ជា​កម្មវិធី​ចុង​ក្រោយ​បំផុត​របស់ Android ។ Blackberry Mercury នឹង​មាន​សមត្ថភាព​បង្ហាញ​រូបភាព​ក្នុង​កម្រិត​1620×1080 pixel resolution ដែល​និង​បង្ហាញ​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក ។ ចំណែក​អេ​ក្រង់​របស់​ទូរស័ព្ទ​ទំហំ​៤.៥​អ៊ី​ញ និង​បំពាក់ Snapdragon 821​ផង​ដែរ​។ ចំណែក​កម្លាំង​ថ្ម​វិញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ តែ​តាម​ព័ត៌មាន​ក្រៅផ្លូវការ​ថា វា​នឹង​អាច​ទ្រង់​ទ្រង់​ទូរស័ព្ទ​ឆ្លាត​វៃ​មួយ​នេះ សម្រាប់​ការ​ប្រើប្រាស់​បាន​ដល់​ទៅ​ពី​ថ្ងៃ ។ ព័ត៌មាន​ដែល​លេច​ចេញ​នូវ​ម៉ូ​ដែល​ថ្មី​នេះ គឺ​ចេញ​គេហទំព័រ​មួយ​ដែល​មានឈ្មោះ​ថា Roland Quandt ។ ទូរស័ព្ទ​Blackberry ដែល​ជា​ក្រុមហ៊ុន​របស់​ប្រទេស​កា​ណា​ដា ហាក់ដូចជា​ការ​ប្រែប្រួល​ខ្លាំង​បន្ទាប់​ពី​ខ្លួន​បាន​ចេញ​នូវ​ម៉ូ​ដែល​ទូរស័ព្ទ​ឆ្លាត​វៃ​ស៊េរី​z10 ដែល​មានការ​ពេញ​និយម៕

ជំនាន់​ថ្មី​របស់ Meizu មានឈ្មោះ​ថា M5 Note

0
ស្វាគមន៍​ឆ្នាំ​ថ្មី​ជាមួយនឹង​M5 Note ដែល​ជា​ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន​Meizu ត្រូវ​បាន​ក្រុមហ៊ុន​ដាក់​បង្ហាញ​ជា​ផ្លូវការ ។ ម៉ូ​ដែល​នេះ​មាន​តួ​ស្រោប​ដោយ​លោហៈ​រឹង​មាំ និង​មាន​អេ​ក្រង់​ទំហំ​៥,៥​អ៊ី​ញ ហើយ​មាន​កញ្ចក់​ប្រភេទ​២,៥D​ផង​ដែរ ។ លើស​ពី​នេះ​រូបភាព​ដែល​បង្ហាញ​លើ​អេ​ក្រង់ ជា​ប្រភេទ​FullHD ។ M5 Note នេះ​មាន​ទម្ងន់​ប្រហែល​១៧៥g អាច​ដាក់​ស៊ី​ម​កាត​បាន​ពីរ​ដំណើរការ​ដោយ​ប្រព័ន្ធ​Android OS, v6.0 (Marshmallow) និង​មាន​CPU ប្រភេទ​Octa-core ហើយ​មាន​កាមេរ៉ា​ក្រោយ​ទំហំ​១៣MP ចំណែក​កាមេរ៉ា​ខាង​មុខ​មាន​ទំហំ​៥MP ។ វា​ជា​ទូរស័ព្ទ​វៃឆ្លាត​ដែល​អង្គ​ចង​ចាំ​ពីរ​ប្រភេទ​ដែល​ប្រភេទ​ទី​មួយ​មាន​អង្គ​ចាំ​១៦GB​ឬ​៣២GB និង​មាន​រ៉េ​ម​៣GB ចំណែក​សម្រាប់​ប្រភេទ​ដែល​មាន​អង្គ​ចង​ចាំ​៦៤GB​នោះ​វា​មាន​រ៉េ​ម​៤GB ។ ទាំង​ពីរ​ប្រភេទ​នេះ​អាច​បន្ថែម​អង្គ​ចាំ​ដូច​គ្នា​រហូត​ដល់​២៥៦GB ។ វា​ក៏​មាន​បំពាក់​បច្ចេកវិទ្យា​ស្គែ​ន​ម្រាមដៃ​ដែរ ។ M2 Note មាន​កម្លាំង​ថ្ម​៤០០០mAh ហើយ​មាន​បួន​ពណ៌​សម្រាប់​ជ្រើសរើស មាន​ពណ៌​ប្រាក់ ពណ៌​មាស ពណ៌​ខៀវ និង​ពណ៌​ប្រផេះ៕

យុវជន​ម្នាក់​បង្កើត​ឆ្នាំង​សាក​ថ្ម​ទូរស័ព្ទ​ដំណើរការ​ដោយ​ថាមពល​ចេញពី​ខ្លួន​របស់​មនុស្ស

0
យុវជន​ម្នាក់​បាន​បង្កើត​និង​កែ​ច្នៃ​ឆ្នាំង​សាក​ថ្ម​ទូរស័ព្ទ​ដែល​ប្រើប្រាស់​ថាមពល​ចេញពី​មនុស្ស​ដើម្បី​បាន​ថាមពល​អគ្គិសនី​សាក​ថ្ម​ទូរស័ព្ទ ។ យុវជន​ឆ្នើម​រូប​នោះ​ឈ្មោះ​Michael Vaga ជនជាតិ​បេឡា​រូស រស់នៅ​ទីក្រុង​Minks វ័យ​១៩​ឆ្នាំ ហើយ​បាន​ដាក់​ឈ្មោះ​ឧបករណ៍​ដែល​ខ្លួន​បង្កើត​ថា HandEnergy ឬ​ប្រែ​ថា​ដៃ​ថាមពល ។ ដៃ​ថាមពល​ជា​ឧបករណ៍​ដែល​បង្កើត​ថាមពល​អគ្គិសនី​តាម​រយៈ​ចលនារ​បស់ដៃ​សម្រាប់​ប្រើប្រាស់ ភ្លាម​ៗ​ក្នុង​ការ​សាក​ថ្ម​ឬ​អាច​រក្សា​ថាមពល​ក្នុង​HandEnergy សម្រាប់​ប្រើប្រាស់​សាក​ថ្ម​ទូរស័ព្ទ​នៅ​ពេល​ក្រោយ​បាន ។ យុវជន​នេះ​និយាយ​ថា រាល់ពេល​ដែល​ដៃ​របស់​អ្នកមាន​ចលនា នោះ​Rotor ឬ​ផ្នែក​វិល​នៃ​គ្រឿង​ម៉ា​ស៊ីន​នឹង​បង្កើត​ល្បឿន​របស់​វា ហើយ​បង្កើត​បាន​ថាមពល​អគ្គិសនី ។ ល្បឿន​មធ្យម​របស់​Rotor គឺ​៥០០០rpm ឬ​៥០០០​ជុំ​ក្នុង​មួយ​នាទី ។ យើង​ប្រែក្លាយ​ថាមពល​មេកា​និក​ទៅ​ជា​ថាមពល​អគ្គិសនី ហើយ​វា​មាន​ន័យ​ថា យើង​អាច​សាក​ថ្ម​ឧបករណ៍​អគ្គិ​សនី​របស់​អ្នក ។ Vaga និយាយ​ទៀត​ថា «​ខ្ញុំ​បាន​ចំណាយ​ពេលវេលា​ជាង​២​ឆ្នាំ​ក្នុង​ការ​បង្កើត​វា​ឡើង ហើយ​មូលហេតុ​នៃ​ការ​បង្កើត​នោះ​គឺ​សម្រាប់​មនុស្ស​ដែល​ចំណាយ​វេលា​ជា​ច្រើន​ឆ្ងាយ​ពី​ប្រភព​ថាមពល​ប្រើប្រាស់​សម្រាប់​ទូរស័ព្ទ ។ វា​ត្រូវការ​ចំណាយ​ពេលវេលា​ប្រហែល​ពី​៤០​នាទី​ទៅ​មួយ​ម៉ោង​ដើម្បី​សាក​ថ្ម​ឲ្យ​បាន​ពេញ​របស់​HandEnergy សម្រាប់​សាក​ថ្ម​ទូរស័ព្ទ ។ តែ​ប្រសិនបើ​អ្នក​សាក​ថ្ម​Energy ផង និង​សាក​ថ្ម​ទូរស័ព្ទ​ក្នុង​ពេល​តែ មួយ​ផង​នោះ ល្បឿន​សាក​ថ្ម​របស់​វា​នឹង​ថយ​ចុះ​៣០​ភាគរយ​ធៀប​នឹង​ល្បឿ​ង​សាក​ថ្ម​HandEnergy តែ​មួយ​មុខ​ឲ្យ​បាន​ពេញ​នោះ ។ យុវជន​វ័យ​១៩​ឆ្នាំ នេះ​បន្ត​ថា វា​ជា​ប្រភេទ​ឆ្នាំ​សាក​ថ្ម​ដ៏​ល្អ ហើយ​ក្នុង​ការ​ប្រើប្រាស់​ក្នុង​ពេល​ត្រូវការ​ថាមពល​អគ្គិសនី​មក​ប្រើប្រាស់​បន្ទាន់ តែ​អ្វី​ដែល​ល្អ​ជាង​នោះ​ទៅ​ទៀត វា​ជា​គំរូ​នៃ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ស្អាត់​ល្អ​គ្មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន ។ HandEnergy នឹង​មាន​ដាក់​លក់​នៅ​ខែមីនា ឆ្នាំ​២០១៧ ហើយ​ត្រូវ​គេ​រំពឹងគិត​ថា វា​មាន​តម្លៃ​ប្រហែល​៩៩​អឺ​រ៉ូ ឬ​ប្រហែល​១០៤​ដុល្លារ​អា​មេ​រិ​ក ៕

Lenovo បង្ហាញ​ផលិតផល​ថ្មី​នៅ CES

0
ក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​បច្ចេកវិទ្យា​ប្រចាំឆ្នាំ​CES នៅ​ទីក្រុង​Las Vegas សហរដ្ឋអាមេរិក ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​ជា​ច្រើន​បាន​ដាក់​បង្ហាញ​ផលិតផល​ថ្មី​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១៧ ក្នុង​នោះ​ក្រុមហ៊ុន​Lenovo ក៏​បាន​ដាក់​បង្ហាញ​នូវ​ផលិតផលថ្មី​ៗ​របស់​ខ្លួន​ជា​ច្រើន​ដូច​ជា​ កុំព្យូទ័រ​ថ្មី ឧបករណ៍​បំពង​សំឡេង និង​ផលិតផលផ្សេង​ៗ​ទៀត។ ផលិតផល​មួយ​ថ្មី​នោះ​មានឈ្មោះ​ថា Lenovo 500 Multimedia Controller ដែល​ជា ឧបករណ៍​ឈានមុខ​សម្រាប់​ប្រើប្រាស់​ក្នុង​សម័យ​ទំនើប​មួយ​នេះ​ដែល​មាន​សមត្ថភាព​ជា​ច្រើន​ដូច​ជា​អាច​ប្រើប្រាស់​ជាមួយ​កម្មវិធី​Window 10​ឬ​អាច​និយាយ​បាន​ថា ជា​keyboard សម្រាប់​គ្រប់​គ្រង់​កុំព្យូទ័រ​ពី​ចម្ងាយ ។ Lenovo 500 Multimedia Controller ជា​ក្តារ​ឧបករណ៍​គ្រប់គ្រង​ដែល​ច្នៃ​ម៉ូ​ដ​ឡើង មាន​ភាព​ងាយស្រួល​ចាប់​កាន់ និង​ងាយស្រួល​ក្នុង​ការ​វាយ​អក្សរ​នានា ។ វា​មាន​ទម្ងន់​១៤១g និង​អាច​បញ្ជារ​ឧបករណ៍​ផ្សេង​ក្នុង​ចំងាយ​២០m​។ ចំណែក​ថ្ម​របស់​វា​វិញ​អាច​ប្រើប្រាស់​បាន​ក្នុង​រយៈពេល​៨​ខែ ។ វា​និង​មាន​ដល់​នៅ​ខែមីនា ឆ្នាំ​២០១៧​។ ឧបករណ៍​ថ្មី​នេះ​នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​wireless ៕

មីហឹរ Spicy កំពុងត្រូវចិត្តយុវវ័យនៅកោះពេជ្រ

0
ងាកមកទីតាំងលំហែរកាយដ៏ពេញនិយមរបស់យុវវ័យ តាមដងមាត់ទន្លេក្នុងបរិវេណកោះពេជ្រ យើងតែងឃើញមានហាងម្ហូបអាហារជាច្រើន បើកដំណើរការលក់ជាច្រើន តំរៀបគ្នាជាជួរៗ ហើយមានភ្ញៀវចូលញ៉ាំតាមការចង់របស់ខ្លួន។ ក្នុងនោះដែរក៏មានហាង មួយដែលមានឈ្មោះថា 33 Spicy Seafood ដែលហាក់មានភ្ញៀវច្រើន កំពុងភ្លក្សរសជាតិមីហឹរ Spicy យ៉ាងសប្បាយរីករាយជាមួយមិត្តភ័ក្រ្ត។
មីហឹរផាកឡូវ
មីហឹរផាកឡូវ
សំរាប់ពេលនេះដែរ មីហឹរ Spicy កំពុងត្រូវបានយុវវ័យពេញចិត្ត នឹងចូលចិត្តញ៉ាំជាខ្លាំង ហើយនេះក៏ព្រោះតែតម្លៃ ក៏ដូចជាជម្រើសប្រភេទសាច់មានច្រើនប្រភេទសំរាប់អោយពួកគេជ្រើសរើស តាមការចូលចិត្ត។ ដោយមីហឹរ Spicy មានច្រើនជម្រើសដូចជា៖ មីហឹរ គ្រឿងសមុទ្រ, មីហឹរបង្កង, មីហឹរសាច់គោ, មីហឹរខ្យងសមុទ្រ និងអ្វីដែលពិសេសហើយពេញនិយមនោះគឺ មីហឹរផាកឡូវតែម្តង។
មីហឹរផាកឡូវ
មីហឹរផាកឡូវ
ចឹងបើល្ងាចចង់រកកន្លែងជុំគ្នា ជុំមិត្តភ័ក្រ្ត ដើម្បីជជែកគ្នាលេង ក៏ដើម្បីបានញ៉ាំអ្វីដែលប្លែក ហើយតម្លៃសមរម្យទៀតនោះ កុំភ្លេចទៅសាក មីហឹរនៅហាង 33 Spicy Seafood កោះពេជ្រ នឹងនៅហាងស៊ុប ចង្អាក់សាខាទួលស្វាយព្រៃ ណា…
មីហឹរផាកឡូវ
មីហឹរ Spicy
មីហឹរផាកឡូវ
មីហឹរផាកឡូវ
មីហឹរផាកឡូវ
មីហឹរផាកឡូវ
មីហឹរខ្យងប៉ារ៉ា
មីហឹរខ្យងប៉ារ៉ា
មីហឹរខ្យងប៉ារ៉ា
មីហឹរខ្យងប៉ារ៉ា
មីហឹរបង្កង
មីហឹរបង្កង
មីហឹរបង្កង
មីហឹរបង្កង
មីហឹរគ្រឿងសមុទ្រ
មីហឹរគ្រឿងសមុទ្រ
មីហឹរសាច់គោ
មីហឹរសាច់គោ
ខ្យងសែលអូមីឡែត
ខ្យងសែលអូមីឡែត
ខ្យងសែលអូមីឡែត
ខ្យងសែលអូមីឡែត
ហាង 33 Spicy Seafood Tel: 017 7777 67 | 010 2222 26 Address: ក្នុងបរិវេណទីក្រុងកោះពេជ្រជួរមាត់ទន្លេទល់មុខសណ្ឋាគារសុខា ហាង ស៊ុបចង្កាក់សាខាទួលស្វាយព្រៃ ទូរស័ព្ទ៖ 010 222 226 / 090 222 226 ទីតាំង៖  ទល់មុខ សាលាវិទ្យាល័យ ទួលស្វាយព្រៃ វីដេអូ