Manchester United នៅមិនទាន់ច្បាស់លាស់ក្នុងការនាំយកកីឡាករ James Rodriguez

0
732

អនាគតរបស់ខ្សែប្រយុទ្ធវ័យ 25ឆ្នាំ របស់ក្លឹប Real Madrid គឺ James Rodriguez នៅមិនទាន់ច្បាស់លាស់ នៅឡើយទេ។ ខណៈពេលដែលលោក Jose Mourinho យកបានកីឡាកររូបនេះមកកាន់ទឹកដី Old Trafford នារដូវក្តៅខាងមុខ។

Rodriguez ដែលកំពុងលេងនៅក្លឹប Real Madrid គឺមិនបានជាប់ជាជំរើស 11នាក់ នៅក្រោមការគ្រប់ គ្រង់ របស់ Zinedine Zidane នោះទេ។ ពីព្រោះតំណែងរបស់គាត់ ត្រូវលេងដោយកីឡាករឆ្នើមទាំង 2 គឺ Gareth Bale និង Cristiano Ronaldo ។ សម្រាប់កីឡាករ Rodriguez បានបញ្ជាក់ថា “គាត់ចង់លេងនៅ ក្នុងជំរើស 11នាក់ ដំបូង ទោះនៅក្នុងក្លឹប Real Madrid ឫក្លឹបណាក៏ដោយ”។

ប៉ុន្តែអ្វីដែលជាបញ្ហាក្នុងការផ្ទេរកីឡាកររូបនេះ គឺក្លឹប Real Madrid ត្រូវការទឹកប្រាក់រហូតដល់ទៅ 50លានផោន ដែលវាជាទឹកប្រាក់ក៏ច្រើន។ ចំណែកក្លឹប Manchester United នៅមិនទាន់ច្បាស់លាស់នៅ លើចំពោះការនាំ កីឡាករ Rodriguez មកកាន់ទឹកដី Old Trafford ដោយសារគាត់បានចំណាយលុយអស់ 142 លានផោន រួច មកហើយសម្រាប់ការដោះដូរកីឡាករនារដូវក្តៅមុន។