ដើម្បីបង្កើនពេលវេលាដ៏ផ្អែលល្ហែមជាមួយនឹងមនុស្សពិសេសរបស់ខ្លួន ចឹងទេអ្នកទាំងអស់គ្នាមិនត្រូវខកខាន រឿងដ៏រ៉ូមែនទិកសម្រាប់ខែមករានេះទេ។ ណែនាំឲ្យអ្នកដឹកដៃមនុស្សពិសេសរបស់ខ្លួនទៅទស្សនាខ្សែភាពយន្តថ្មី La La Land ដើម្បីសាងអនុស្សាវរីយ៍រួមគ្នាមួយដែលមិនអាចបំភ្លេចបាន គួរបញ្ជាក់ថា La La Land មានចាក់ បញ្ចាំងពីថ្ងៃនេះតទៅហើយនៅគ្រប់រោងភាព យន្តទំនើបៗទាំងអស់។
La La Land ជារឿងបែបតន្រ្តី រ៉ូមែនទិចរវាងគូសង្សារមួយគូដែលតម្រូវឲ្យពួកគេទាំង២នាក់ជ្រើសរើសរវាង មនុស្សជាទីស្រលាញ់ និងក្តីស្រមៃរបស់ខ្លួន តួអង្គស្រី Mia (សម្តែងដោយ Emma Stone) ដែលប្រាថ្នាធ្វើជា តួកុន និង Sebastian (សម្តែងដោយ Ryan Gosling) ជាអ្នកលេងភ្លេងហ្សាសដ៏ប្តូរផ្តាច់។ ដោយសាច់រឿង ស្ថិតនៅសម័យទំនើបនៅរដ្ឋ Los Angeles ភាពយន្តតន្ត្រីដើមពីជីវិតប្រចាំថ្ងៃនេះ នឹងស្វែងរកពីភាពសប្បាយ និងឈឺចាប់ នៃការតោងចាប់ក្តីសុបិន។ តើគូស្នេហ៍មួយគូនេះនឹងត្រូវឆ្លងកាត់អ្វីខ្លះ? ចំណុចពិសេសជានេះទៅ ទៀត អ្នកដែលចូលចិត្តស្តាប់តន្រ្តី និងមើលរឿងស្នេហាបែបរ៉ូមែនទិកដឹងតែមិនខកបំណងនោះទេ បើមក ទស្សនារឿង La La Land។
Legend City Mall
ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ
ទូរសព្ទទំនាក់ទំនងៈ 081 300 400
Legend Toul Kork
ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ
ទូរសព្ទទំនាក់ទំនងៈ 081 300 400
Legend Meanchey
ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ
ទូរសព្ទទំនាក់ទំនងៈ 081 300 400