ឈប់សំរាកប៉ុន្មានថ្ងៃនេះ កុំភ្លេចទៅយកប្រូម៉ូសិន២០% ពីហាង Mini BBQ សាច់អាំងទឹកកាពិ បឹងស្នោរទាំងអស់គ្នាណា៎!

0

ថ្ងៃឈប់សំរាកមកដល់ល្មម ទៅណាឆ្ងាយកៀកៗហ្នឹងហើយ ជាពិសេសអ្នកម្តុំបឹងស្នោរ ហាង Mini BBQ សាច់អាំងទឹកកាពិ បើកដំណើរការសាខាថ្មីហើយ ភ្ជាប់ជាមួយប្រូម៉ូសិន ២០% ថែមទៀតផង រយៈពេល៤ថ្ងៃជាប់គ្នា ត្រៀមចាំតែឆ្ងាញ់ទៅ។

ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ

បន្ទាប់ពីមានការគាំទ្រខ្លាំងពីសំណាក់អតិថិជនជាច្រើន ហាង Mini BBQ សាច់អាំងទឹកកាពិ បានបើកសាខាជាច្រើនក្នុងក្រុងភ្នំពេញយើងនេះ អតិថិជនជាច្រើនពេញចិត្តជាមួយរសជាតិសាច់អាំង និងរសជាតិទឹកកាពិ ដែលជាទឹកជ្រលក់ប្រចាំហាងផ្ទាល់តែម្តង ។ ថ្មីៗនេះដែរដោយមានការគាំទ្រខ្លាំង ហាង Mini BBQ សាច់អាំងទឹកកាពិ បានបើកដំណើរការសាខាថ្មីមួយទៀតហើយ គឺសាខាបឹងស្នោរ ដើម្បីភាពងាយស្រួលសម្រាប់អតិថិជន មិនចាំបាច់ទៅណាឆ្ងាយទៀតនោះទេ ។

ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ

ហើយអ្វីដែលកាន់តែពិសេសទៀតនោះ ជាមួយនិងការបើកដំណើរការសាខាបឹងស្នោរនេះ ពីហាង Mini BBQ សាច់អាំងទឹកកាពិ បានបន្ថែមជាមួយប្រូម៉ូសិន២០% ជូនអតិថិជន រយៈពេល៤ថ្ងៃ ចំពេលថ្ងៃឈប់សំរាកតែម្តង គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០២០ ។ ហើយការប្រូម៉ូសិននេះ សម្រាប់តែសាខាហាង Mini BBQ សាច់អាំងទឹកកាពិ សាខាបឹងស្នោរតែប៉ុណ្ណោះ! ។

ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ

ហាង Mini BBQ សាច់អាំងទឹកកាពិ បឹងស្នោរ
ទីតាំងសាខាបឹងស្នោរ៖ តាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​1​ ជាប់នឹង​ហាង Baby Care ជិត​បុរី​ប៉េងហួត​បឹងស្នោរ​
លេខទូរសព្ទ 098 555 906 / 011 383 388
ទីតាំង៖ សាខាទី១(សន្ធរម៉ុក)៖ ស្ថិតនៅក្រោយ សាកលវិទ្យាល័យអាស៊ីអឺរុបថ្មី ផ្លូវលេខ 146
លេខទូរសព្ទ 069 363 666 / 017 80 1000
សាខាទី២ (ផ្សារដីហុយ)៖ ខាងជើងស្តុបផ្សារដីហុយ 20ម៉ែត្រ នៅលើផ្លូវ ហាណូយ
លេខទូរសព្ទ​ 098 555 906 / 011 383 388
សាខា៣(ទូលទំពូង)៖​ ផ្ទះ​លេខ​ 159 ផ្លូវ​លេខ​ 143 ទល់មុខវត្ត​ទួលទំពូង​ បត់តាមហាង​កាត់ដេរ​ ប៉ារ៉ាឌី
លេខ​ទូរសព្ទ​ 098 555 906 / 011 383 388

វីដេអូ៖

ស៊ុបខួរគោចំហុយឆ្នាំងដី រសជាតិពិសេសប៉ូវកម្លាំងអស់ស្ទះ ពីហាង ហេងមែន សាច់អាំងទឹកកាពិ

0

និយាយដល់ហាង ហេងមែន សាច់អាំងទឹកកាពិ គ្រប់គ្នាភាគច្រើនច្បាស់ជាធ្លាប់ស្គាល់ហើយ ព្រោះថាហាងមួយនេះគឺល្បីមានសាច់អាំងឆ្ងាញ់ ទទួលបានការគាំទ្ររាប់ឆ្នាំមកហើយ។ មួយរយៈចុងក្រោយនេះដោយសារមានការសំណូមពរពីអតិថិជនម្ចាស់ហាងក៏បានបង្កើតមុខម្ហូបថ្មីគឺស៊ុបស្មងគោ ដោយសង្កេតឃើញថាមុខម្ហូបមួយនេះពេញនិយមក្នុងការទទួលទាន ម្ចាស់ហាងក៏បានច្នៃប្រឌិតបន្ថែមទៀតដោយនាំយកមកនូវមីនុយថ្មីមួយទៀតគឺស៊ុបខួរគោចំហុយឆ្នាំងដី ដែរមានរសជាតិពិសេសមិនធម្មតាមិនចាញ់ស៊ុបស្មងគោនោះទេ។

ហាង ហេងមែន សាច់អាំងទឹកកាពិ
ហាង ហេងមែន សាច់អាំងទឹកកាពិ
ហាង ហេងមែន សាច់អាំងទឹកកាពិ

សម្រាប់ស៊ុបខួរគោចំហុយឆ្នាំងដី នេះបើតាមការបញ្ជាក់ប្រាប់ពីម្ចាស់ហាងបានអោយដឹងថាការចម្អិនគឺមានការយកចិត្តទុកដាក់ខ្លាំងមែនទែនដោយមានការសម្អាតធ្វើយ៉ាងណាមិនអោយមានក្លិន និងត្រូវបានដាក់ចំហុយតាមចំនួនម៉ោងកំណត់យ៉ាងត្រឹមត្រូវ បូករួមជាមួយគ្រឿងផ្សំថ្នាំចិនសែ ដែលធ្វើអោយស៊ុបខួរនេះមានរសជាតិឆ្ងាញ់ពិសេស និងប៉ូវកម្លាំង។ ណ្ហើយ គ្រាន់តែលឺក៏កូរពោះចង់សាកដែរ បើពិសេសយ៉ាងហ្នឹងៗរំលងម៉េចបាន។

ហាង ហេងមែន សាច់អាំងទឹកកាពិ
ហាង ហេងមែន សាច់អាំងទឹកកាពិ
ហាង ហេងមែន សាច់អាំងទឹកកាពិ

ចង់ញ៊ាំកុំភ្លេចណាត់គ្នាមកលឿនៗណា អាចមកញ៊ាំពេលថ្ងៃក៏បានពេលល្ងាចបាន ព្រោះថាហាងចាប់បើកពីម៉ោង១០ និង៣០នាទីព្រឹក រហូតដល់ម៉ោង១០ និង៣០នាទីយប់។ សាច់អាំងទឹកកាពិ ស៊ុបស្មងគោ ស៊ុបខួរគោចំហុយឆ្នាំងដី សុទ្ធតែឆ្ងាញ់ៗអោយតែបានញ៊ាំមួយមុខណាក៏ឆ្ងាញ់មាត់ប៉ូវកម្លាំងដែរ៕

ហាង ហេងមែន សាច់អាំងទឹកកាពិ
ហាង ហេងមែន សាច់អាំងទឹកកាពិ

ហាង ហេងមែន សាច់អាំងទឹកកាពិ
លេខ​ទូរសព្ទ​៖ 010 296 568 | 099 296 568
ទីតាំង៖ ជិតស្តុបសំណង់12 ផ្ទះលេខ94 ផ្លូវលេខ265 កែងផ្លូវលេខ160 សង្កាត់ទឹកល្អក់2 (ទល់មុខសាលារៀនប៊ែលធី ផ្លូវក្រោយពេទ្យលោកសង្ឃ)

វីដេអូ៖

ស្គាល់ NX BAKEHOUSE ហើយរឺនៅ? នំប៉័ងក្រូសង់ នំខេក ប្រភេទនំអ៊ឺរ៉ុប អាហារបែបអ៊ឺរ៉ុប និងកាហ្វេគឺមាននៅទីនេះ

0

ចាប់ពីពេលនេះចង់ញ៉ាំនំប៉័ងក្រូសង់ នំខេក ប្រភេទនំអ៊ឺរ៉ុប អាហារបែបអ៊ឺរ៉ុប និងកាហ្វេដ៏មានរសជាតិលែងមានអ្វីជាកង្វល់ អោយតែបានមកដល់ហាង NX BAKEHOUSE ធានាថានឹងទទួលបាននូវរសជាតិឆ្ងាញ់ៗពិតៗ សប្បាយមាត់ញ៊ាំជាក់ជាមិនខាន។

ហាង NX BAKEHOUSE  (អិន អិក​ បេកហៅស៍)​
ហាង NX BAKEHOUSE (អិន អិក​ បេកហៅស៍)​
ហាង NX BAKEHOUSE (អិន អិក​ បេកហៅស៍)​

អ្វីដែរកាន់តែពិសេសសម្រាប់អ្នកគ្រប់គ្នាគួរតែមកនោះក៏ដោយសារតែ ហាង NX BAKEHOUSE មាននំដែលបង្កើតឡើងដោយមានរសជាតិដើមផ្ទាល់ខ្លួនយ៉ាងពិសេស ដែរគ្រប់គ្នាមិនធ្លាប់បានញ៊ាំពីមុនមកដែលមានដូចជា៖ នំCroissant, Danish និងPuff pastry។ ចំណុចពិសេសមួយទៀតនោះគ្រប់ប្រភេទនំទាំងអស់នៅទីនេះគឺ នំដុតចេញពីឡថ្មីៗ ជារៀងរាល់ថ្ងៃផ្តល់ជូនអតិថិជននូវនំដែលមាន គុណភាពខ្ពស់ ទាំងរសជាតិ និងអនាម័យខ្ពស់។ បន្ថែមពីនេះហាង NX BAKEHOUSE មានបរិយាកាសល្អទីតាំងធំទូលាយទាំងខាងក្នុង និងខាងក្រៅ ព្រមទាំងមានដើមឈើតូចធំដែលផ្ដល់នូវម្លប់ត្រជាក់ស្រួលលក្ខណៈធម្មជាតិដែលអាចអោយលោកអ្នកអង្គុយទទួលទានអាហារ កាហ្វេ និងភេសជ្ជៈបានយ៉ាងរីករាយ។

ហាង NX BAKEHOUSE (អិន អិក​ បេកហៅស៍)​
ហាង NX BAKEHOUSE (អិន អិក​ បេកហៅស៍)​
ហាង NX BAKEHOUSE (អិន អិក​ បេកហៅស៍)​

ហាង NX BAKEHOUSE ក៏មានទទួលធ្វើនំខេកប្រភេទគ្រីម និង ស្ករ សំរាប់កម្មវីធីខួបកំណើត ហើយក៏មានទទួលរៀបចំម្ហូប​អាហារ និងភេសជ្ជៈសំរាប់កម្មវិធីផ្សេងផងដែរ។ សម្រាប់ព្រះរាជពិធីបុណ្យអ៊ុំទូក ខាងមុខនេះហាង NX BAKEHOUSE ក៏មានប្រម៉ូសិនពិសេសជូនអតិថិជនផងដែរ ដោយរាល់ការចំណាយនៅហាង NX BAKEHOUSE ទាំងពីរសាខា នឹងទទួលបាន Voucher ដើម្បីទទួលបានការបញ្ចុះតម្លៃជាច្រើន រាល់ទំនិញនៅក្នុងហាង៕

ហាង NX BAKEHOUSE (អិន អិក​ បេកហៅស៍)​
ហាង NX BAKEHOUSE (អិន អិក​ បេកហៅស៍)​
ហាង NX BAKEHOUSE (អិន អិក​ បេកហៅស៍)​
ហាង NX BAKEHOUSE (អិន អិក​ បេកហៅស៍)​
ហាង NX BAKEHOUSE (អិន អិក​ បេកហៅស៍)​
ហាង NX BAKEHOUSE (អិន អិក​ បេកហៅស៍)​
ហាង NX BAKEHOUSE (អិន អិក​ បេកហៅស៍)​
ហាង NX BAKEHOUSE (អិន អិក​ បេកហៅស៍)​

ហាង NX BAKEHOUSE  (អិន អិក​ បេកហៅស៍)​
សាខាទី១៖ ផ្ទះលេខ1 ផ្លូវ323 កែងនឹងផ្លូវ594 សង្កាត់បឹងកក់2 ខណ្ឌទួលគោក រាជធានីភ្នំពេញ​ (​ជិតសាលាឥន្ទ្រទេវី)​
លេខទូរសព្ទ៖ 015 ​25 ​8888
សាខាទី២៖ ផ្ទះលេខ179Eo ផ្លូវមហាវិថីព្រះស៊ីសុវត្តិ ជិតប៊ឺហ្គឺឃីង (មាត់ទន្លេ)
លេខទូរសព្ទ៖ 097​  22 67 777

វីដេអូ៖

ត្រៀមមាត់សម្រាប់ឆ្ងាញ់?! បុកល្ហុងក្តាមសេះ បង្កើនសាខានៅភ្នំពេញយើងហើយ

0

មិនអោយត្រៀមយ៉ាងម៉េច បើលឺថាបុកល្ហុងក្តាមសេះ ស្រៀវមាត់បាត់ទៅហើយហ្នឹង ល្បីខ្លាំងនៅខេត្តសៀមរាប ពេលនេះមកកៀកបង្កើយនៅភ្នំពេញនេះឯង សឹងតែគ្រប់មុខទៅហើយគឺថាឆ្ងាញ់? Admin មិនមែនចេះតែថាទេ ភ្លក្សរួចហើយឆ្ងាញ់ពិតមែន។

ហាង បុកល្ហុងក្តាមសេះ
ហាង បុកល្ហុងក្តាមសេះ
ហាង បុកល្ហុងក្តាមសេះ

ប្រហែលជាត្រូវរំខានដល់ក្រពះទៀតហើយ គ្រឿងបុក គ្រឿងភ្លា គ្រឿងញាំ គឺមិនអាចរំលងបានទេ សំខាន់រសជាតិឆ្ងញ់ ចឹងហើយមិនញ៊ាំមិនបានទេ? ហើយមុខម្ហូបដែលពេញនិយមភ្ញៀវចូលលើកណាក៏មិនដែលរំលងនោះមានដូចជា៖ ឈុតក្តាមសេះទឹកត្រីកោះកុង ឈុតសាច់អាំង តៅហ៊ូអាំង បុកល្ហុងឈុតធំមាន ក្ដាមសេះ មឹក​ ងាវ បង្គា ត្រីសាម៉ុន ពងប្រៃ នំបញ្ចុក ធានារសជាតិដើមពិតៗពីហាងបុកល្ហុងក្តាមសេះសាខាសៀមរាប គឺថាឆ្ងាញ់ដូចគ្នា។

ហាង បុកល្ហុងក្តាមសេះ
ហាង បុកល្ហុងក្តាមសេះ
ហាង បុកល្ហុងក្តាមសេះ

ហើយសម្រាប់អ្នកភ្នំពេញយើង របស់ល្បី របស់ឆ្ងាញ់មកដល់កាន់តែកៀកហើយ នៅម្តុំផ្សារតាប៉ាង ទល់មុខ ក្រសួងរ៉ែ និង ថាមពល ស្រួលរកណាស់ ចឹងដល់ម៉ោងត្រូវណាត់មិត្តភក្តិយើងវិញម្តងហើយ ត្រៀមមាត់ត្រៀមសាកមុខម្ហូបប្លែកៗ ទាំងអស់គ្នានៅ ហាងបុកល្ហុងក្តាមសេះ ។

ហាង បុកល្ហុងក្តាមសេះ
ហាង បុកល្ហុងក្តាមសេះ
ហាង បុកល្ហុងក្តាមសេះ
ហាង បុកល្ហុងក្តាមសេះ
ហាង បុកល្ហុងក្តាមសេះ

ហាង បុកល្ហុងក្តាមសេះ
ទីតាំង៖ ផ្ទះលេខ 60 ផ្លូវ ប៉ាស្ទ័រ(ST51) ផ្សារតាប៉ាង ទល់មុខ ក្រសួងរ៉ែ និង ថាមពល
លេខទូរសព្ទ៖ 086 559 912 / 078 962 606
ផែនទី៖https://maps.app.goo.gl/Cx4KAnyLY9gBLG3x8

វីដេអូ

ទំនេរៗជិះទៅទួលគោកទៅ មិនខ្វះអីញ៉ាំទេ ជាពិសេស ៤ កន្លែងនេះ

0

បើផ្ទះនៅម្តុំទួលគោក ហើយខ្ជិលជិះទៅរកអីញ៉ាំឆ្ងាយ អាចពិចារណា ៤ កន្លែងនេះបាន។ គេល្បីថាឆ្ងាញ់តៗគ្នាទៀតផង បើមិនសាកមិនដឹងទេ។

ជើងទាហិរទួលគោក

ជើងមាន់ ជើងទាដាក់គ្រឿង រសជាតិហិរៗ លក់ដាច់ណាស់ មួយថ្ងៃ លក់អស់ដល់ទៅ ១៥០គីឡូ អ្នកទិញចាំឡើងត្រៀបត្រា។ ឃើញបែបនេះហើយមិនចូលសាកនឹងគេម៉េចបាន ពេលបានជិះកាត់សាលាបឋមទួលគោកហើយ កុំរំលងណាចូលសាកនឹងគេ ព្រោះថារសជាតិមិនអន់ឡើយ។

លក់ដាច់យ៉ាងនេះ មិនបាច់ឆ្ងល់ថាមកពីមូលហេតុអ្វីនោះទេ គឺច្បាស់ជារឿងរសជាតិឆ្ងាញ់នេះហើយ បានជាម្នាក់ៗឈរចាំទិញបែបនេះនោះ។ ក្រៅពីជើងមាន់ ជើងទា ក៏មានផាក់ឡូវ ត្រីសាបាក់ នំបុ័ងសាច់ ផងដែរ ហើយបើតាមម្ចាស់ហាងលួចខ្សឹបប្រាប់Adminនោះក្នុងមួយថ្ងៃសរុបទាំងអស់គាត់លក់អស់ ១៥០គីឡូឯណោះ មិនមែនលំៗណា។

ជើងទាហិរទួលគោក
លេខទូរសព្ទ៖ 093 969 919 / 093 400 002
ទីតាំង៖ ផ្លូវ៥៦៦ចំហៀងសាលាបឯមទួលគោក ជាប់ក្រសួងសុខាភិបាល

ហាង ម្លិះនំបញ្ចុកសៀមរាប

ព្រោះតែ​ល្បី​ជាមួយ​រសជាតិ​ឆ្ងាញ់​មានការ​គាំទ្រ​បែបនេះ​ហើយ​ ពេលនេះ​ចុងភៅ​ដ៏​ចំណាន​ប្រចាំ​ហាង​ ក៏បាន​បង្កើត​មុខម្ហូប​ថ្មី​សម្រាប់​អតិថិជន​ដែល​មាន​ដូចជា៖ ​បាញ់ឆែវ​ ប្រហិត​ចៀន​ សាច់​ជ្រូក​អាំង​ បុកល្ហុង​ស្លាបមាន់​អាំង​ បុកល្ហុង​ក្ដាមប្រៃ​ បុកល្ហុង​ងាវ​ បុកល្ហុង​ជើងមាន់​ បុកល្ហុង​ខ្យង​ស្រែ​ បុកល្ហុង​បង្គា​រស្រស់​ បុក​ស្វាយខ្ចី​ និង​បុក​ពោត​។ និយាយរួម​ទៅ​ចង់​បុក​អី​ក៏មានដែរ​មិន​អោយ​ខកបំណង​ទេ​ អោយ​តែ​បាន​មកដល់​ហាង​ ហើយ​សំខាន់​គឺថា​រឿង​រសជាតិ​ឆ្ងាញ់​កប់​សារី​ហ្មង​ ស្នាដៃ​ចុងភៅ​មក​ពី​សៀមរាប​ធានា​មិន​អោយ​ខកបំណង​ទេ​ មួយ​មុខ​ណា​ក៏​ឆ្ងាញ់​ដែរ​ គឺថា​មិន​សរសើរ​មិនបាន​តែម្ដង​។

ហាង ម្លិះនំបញ្ចុកសៀមរាប
ទីតាំង៖ ផ្ទះលេខ១៩ ផ្លូវ៥៧៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ
(ក្រោយក្រសួងសុខាភិបាលប្រហែល ៥០ម៉ែត្រ ជិតផ្ទះសំណាក់ស្រែទុំ)
លេខទូរសព្ទ៖ 017 83 15 16 / 069 87 70 795

ហាង ដារ៉ាអាកោខ្ទិះអង់តែនទួលគោក

និយាយលេងសើចអីទំនងឆ្ងាញ់មែន អាកោខ្ទិះបើកពីឡាំងស៊ឹង ក្តៅៗហុយៗ ក្លិនភាយៗ ទំនងគួរអោយចង់ញ៉ាំណាស់ ហើយមិនត្រឹមតែមានអាកោខ្ទិះមួយមុខនោះទេ គឺមានច្រើនមុខទៀតដូចជា៖ នំល្ពៅបុក ចេកបុក នំចក្កច័នធម្មតា នំចក្កច័នស្លឹកតយ​ សុទ្ធតែទំនងឆ្ងាញ់ទាំងអស់ តម្លៃក៏សមរម្យដែរ។ សម្រាប់អ្នកចង់ទិញញ៉ាំអាចទៅម៉ោង២អីទៅអាចមានហើយ ឬអាចតេកុម្ម៉ង់មុនក៏បានតាមលេខទូរសព្ទ៖ 098 35 54 91 / 078 211 491 ។

ហាង ដារ៉ាអាកោខ្ទិះអង់តែនទួលគោក
លេខទូរសព្ទ៖ 098 35 54 91 / 078 211 491
ទីតាំង៖ ផ្លូវ២៨៩ អង់តែនទួលគោក
(ចាប់បើកពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥កន្លះល្ងាច)

ហាង ផ្ទះយ៉ាំមីម៉ាម៉ា

សាខាថ្មីរបស់ហាង ផ្ទះយាំុមីម៉ាម៉ា​ មានទីតាំងនៅម្ដុំផ្សារទួលគោកក៏មានអាហារជាច្រើនមុខទៀតដូចជា​៖ បុកពោតគ្រឿងសមុទ្រ ស៊ុបមី មីគាវ ស៊ុបជើងមាន់ ស៊ុបតុងយាុំជើងមាន់ឆ្នាំងភ្លើង បុកល្ហុងខ្ចង ស៊ុប និងអាហារជាច្រើនទៀតសុទ្ធតែកប់ហ្មង។ សម្រាប់អ្នកនៅម្ដុំទួលគោក កុំភ្លេចនាំគ្នាទៅសាកផងណា! សាខាទី២ របស់ ហាង ផ្ទះយាំុមីម៉ាម៉ា មាននៅជិតផ្ទះហើយ បើមិនទៅសាកម៉េចបាន?

ហាង ​ ផ្ទះយាំុមីម៉ាម៉ា​ សាខាទី ២
លេខទូរស័ព្ទ ៖ ​​010 93 65 52 / 089 78 66 19
ទីតាង៖ ផ្លួវលេខ 582 ជិតផ្សារទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក

ជិតដល់ថ្ងៃឈប់ទៀតហើយ រៀនធ្វើនំកូរទុកញ៉ាំនៅផ្ទះជុំបងប្អូន

0

នៅសល់តែប៉ុន្មានថ្ងៃទៀត នឹងដល់ថ្ងៃឈប់សម្រាកបុណ្យអុំទូកប្រពៃណីជាតិខ្មែរយើងហើយ អ្នកខ្លះក៏ទៅដើរលេងតាមបណ្តាខេត្តនានា ចំណែកអ្នកខ្លះទៀតក៏ទៅលេងស្រុកកំណើត ដើម្បីជួបជុំបងប្អូនពុកម៉ែតាមទម្លាប់។ បើជួបជុំគ្នាហើយកុំឲ្យទំនេរមាត់ អាចសាករៀនធ្វើនំកូរដើម្បីញ៉ាំជុំគ្នាបាន ហើយអាចចែកបងប្អូន និងអ្នកជិតខាងបានទៀត។

គ្រឿងផ្ស៖

  • ម្សៅខ្សាយ ៣ ខាំ
  • ខ្ទិះដូងកំប៉ុងឬខ្ទិះដើមលាយខ្ទិះចុង ៨ ខាំ
  • ស្ករស (ចង់លាយស្ករត្នោតក៏បាន) ២ ខាំកន្លះ
  • ទឹកស្អាត ៩០០ មីលីលីត្រ
  • អំបិល ១ ចឹប
  • សណ្តែកលឿង ១ខាំ (លីងអោយឆ្អិនលាងទឹកអោយស្អាតតែហាមត្រាំទឹកយូរព្រោះធ្វើអោយសណ្តែកអត់ស្រួយឆ្ងាញ់)

គ្រឿងធ្វើខ្ទិះសម្រាប់ចាក់ពីលើ៖

  • ខ្ទិះកំប៉ុងឬខ្ទិះដើមលាយខ្ទិះចុង ៣ ខាំ
  • អំបិល ១ ចឹប
  • ស្ករស ១ ចឹប
  • ម្សៅឆា (លាយទឹកស្អាតបន្តិច) ២០ ក្រាម

វិធីធ្វើ៖

១. យកឆ្នាំង ១ (គូទក្រាស់) ឬខ្ទះស្ពាន់រឹតតែល្អ ដាក់គ្រឿងផ្សំទាំងអស់ចូលហើយយកទៅកូរអោយដាច់ទឹក (ល្បាយនំអត់ជាប់នៅបាតឆ្នាំង)។បើចង់អោយជ្រាយត្រូវដាក់ទឹកគុណនិង ២ ហើយកូរ (បើកភ្លើងតិចៗ) រហូតដល់ដាច់ទឹក។

២. យកល្បាយនំចាក់ចូលក្នុងថាសឬកណ្តូងស្លឹកចេក។

*ទឹកខ្ទិះសម្រាប់ចាក់ពីលើ: យកខ្ទិះដូងស្ករស និងអំបិលទៅដាំអោយពុះហើយចាក់ម្សៅឆាចូលដាំអោយពុះម្តងទៀតហើយរំងាស់ ១ ទៅ ២នាទី បន្ទាប់មកយកទៅច្រោះយកចាក់លើនំជាការស្រេច។

*នេះនំអាចយកខ្នុរទុំកាត់វែងៗដាក់ជំនួសសណ្តែកលឿងក៏បាន។

*ចង់ចាក់ខ្ទិះពីលើក៏បានអត់ក៏បាន តាមចំណូលចិត្ត។

ប្រភព៖ ឡាយ សុរិយា

អ្នកនៅប្លុកបឹងកេងកង មិនដឹងញ៉ាំអី អាចទៅសាក ៥ កន្លែងនេះបាន

0

អ្នកប្លុកបឹងកេងកង បើឃ្លាន ហើយមិនដឹងទៅញ៉ាំអី អាចមកសាកកន្លែងលក់របស់ឆ្ងាញ់ ៥ កន្លែងនេះបាន មានទាំងប្រហិត នំបញ្ចុក ស៊ុប សាច់គោអាំង ជាដើម។

តូប ស្រីលីនសាច់ស្ងោរផ្សារបឹងកេងកង

អ្នកនិយមដើរផ្សារបឹងកេងកង ប្រហែលជាមិនសូវរំលងតូបប្រហិតស្ងោរ សាច់ស្ងោរនេះទេ ព្រោះថាគ្រាន់តែក្រលេកឃើញគឺទំនងស្រក់ទឹកមាត់បាត់ទៅហើយ ដោយឃើញមានប្រហិត សាច់ស្ងោរ ខួរ និងគ្រឿងក្នុងស្ងោរដោតជាចង្កាក់ដាក់ពេញឆ្នាំងស៊ុបជះក្លិនមកភាយៗ ធ្វើអោយទប់អារម្មណ៍មិនចូលញ៊ាំមិនបានហ្មង។

បើតាមអ្នកលក់ប្រាប់Admin គឺថាក្នុងមួយថ្ងៃគាតលក់អស់ខួរស្ងោរចន្លោះពី៣០ ទៅ៤០គ្រាប់ ចំណែកឯងប្រហិត និងសាច់អស់ចន្លោះពី៣០០ ទៅ៤០០ចង្កាក់ឯណោះ។ មូលហេតុដែលគាត់លក់ដាច់បែបនេះក៏ដោយសារតែប្រហិត សាច់ស្ងោរ ខួរ និងគ្រឿងក្នុងស្ងោររបស់គាត់មានរសជាតិឆ្ងាញ់ស្ងោររំងាស់ជាមួយទឹកស៊ុបយ៉ាងពិសេស បូករួមជាមួយជ្រក់ ទឹកសៀង និងម្ទេសឆាដែលគាត់ធ្វើដោយខ្លួនឯងទៀតគឺរសជាតិកើនថ្វេដងញ៊ាំហើយចង់ញ៊ាំទៀត។

បន្ថែមពីនេះសម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ញ៊ាំនៅផ្ទះក៏អាចធ្វើការខលកុម្ម៉ង់បានផងដែរ តាមរយៈលេខទូរសព្ទ 093 34 83 83 ។ ណ្ហើយរបស់ឆ្ងាញ់បែបនេះគួរតែឆ្លៀតទៅសាកអោយស្គាល់រសជាតិហើយ ហើយបើថាខ្ចិលទៅដល់កន្លែងកុម្ម៉ង់យកមកញ៊ាំនៅផ្ទះក៏បាន៕

តូប ស្រីលីនសាច់ស្ងោរផ្សារបឹងកេងកង
លេខទូរសព្ទ៖ 093 34 83 83
ទីតាំង៖ ក្នុងផ្សារបឹងកេងកង (ចូលតាមច្រកទី៣ នៅក្រោយតូបងាវខ្យង ទល់មុខតូបលក់គ្រឿងក្រអូប)

ហាង សាច់គោអាំង ឧត្តមបូទី

ហាង សាច់គោអាំង ឧត្តមបូទី សាច់អាំងពោះគោទឹកប្រហុក ដ៏ចាស់វស្សាលក់តាំងពីឆ្នាំ១៩៨៤ អ្នកម្លុកបឹងកេងកងច្បាស់ជាស្គាល់ព្រោះថាល្បីណាស់ភ្ញៀវពេញៗហាងរាល់ថ្ងៃមិនដែរចេះស្ងាត់ម៉េច ក៏ដោយសារតែរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃសាច់អាំង ត្រូវជាតិខ្លាំងជាមួយទឹកប្រហុកប្រចាំហាងបានញ៊ាំច្បាស់ជាជក់មាត់ជីបៗ។

ថ្ងៃណាដែលនឹកចង់ជួបជុំមិត្តភក្តិ ក្រុមគ្រួសារហើយចង់ញ៊ាំសាច់អាំងពោះគោទឹកប្រហុកអីហ្នឹង ណាត់គ្នាមកទីនេះមកធានាថាមិនខកបំណងនោះទេ ព្រោះថាលក់៣៦ឆ្នាំហើយបទពិសោធន៍ និងរសជាតិមិនធម្មតាឯណា។ ក្រៅពីសាច់អាំងពោះគោទឹកប្រហុក ក៏មានសាច់គោងៀត ងៀតក្របី សាច់ក្រកគោ និងមានជាច្រើនមុខទៀតផងដែរ។

ហាង សាច់គោអាំង ឧត្តមបូទី
លេខទូរសព្ទ៖ 010 80 82 80 / 012 89 00 16
ទីតាំង៖ ផ្លូវលេខ២៨៨, ផ្ទះលេខ៤០c សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ
ផែនទី៖ ចុចទីនេះ
(ចាប់បើកពីម៉ោង៤និង៣០នាទីរសៀល ដល់ម៉ោង៨យប់)

ហាង KAT 70

លឺតែនិយាយរឿងអ្នកសេដ អ្នកចង់កាត់ចិត្ត តិចអ្នកដែរអត់មានបញ្ហាទាំងអស់នេះអត់ហ៊ានមកអីទៅ ត្រូវតែមកណាព្រោះថាហាង KAT 70 មានលក់មុខម្ហូប គ្រឿងក្លែមច្រើនមុខឆ្ងាញ់ៗណាស់ដូចជា៖​ ភ្លាត្រកួនស្រួយ បាយឆាយ៉ាងចូវ បង្គារបំពងខ្ទឹមស ជើងទាញាំ បុកកាត់ចិត្ត ដែលជាម្ហូបជាប់ឈ្មោះប្រចាំហាងដែរនិងពេលបានញ៊ាំជាមួយស្រាកាត់ចិត្ត និងស្រាបៀរកម្ពុជាគឺរសជាតិកើនថ្វេរដង។

បែបនេះកុំភ្លេចណា មិនថាអ្នកចង់កាត់ចិត្ត រឺអ្នកដែលរីករាយទេអោយតែបានមកដល់ ហាង KAT 70 ដឹងតែពេញចិត្តស្ដូកតែម្ដងជាមួយរសជាតិម្ហូបដ៏ឆ្ងាញ់ បរិយាកាសល្អដែលមានចាក់បទភ្លេងកំដរយ៉ាងរ៉ូមែនទិក៕

ហាង KAT 70
លេខទូរសព្ទ៖ 086 76 68 78
ទីតាំង៖ ផ្លូវ២៧៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង(ជិតវិមានឯករាជ្យ)
ផែនទី៖ ចុចទីនេះ

ហាង ស៊ុបអណ្ដាតភ្លើង លីវហ្គឺ

បើបានមកដល់ ហាង ស៊ុបអណ្ដាតភ្លើង លីវហ្គឺ ដាច់ខាតមិនអាចរំលងជាមួយស៊ុប ៣ប្រភេទដែលមានដូចជា៖ ស៊ុបមាន់ក្រពះត្រី ស៊ុបអណ្ដាតភ្លើង និងស៊ុបចំហ៊ុយ ដែលជាស៊ុបឆ្ងាញ់ប្រចាំហាងតែម្ដង។ ក្នុងឱកាសអបអរសាទរគំរប់ខួប ៥ឆ្នាំរបស់ហាង ក៏មានប្រម៉ូសិនបញ្ចុះតម្លៃ10% គ្រប់មុខម្ហូបទាំងអស់ដែលមានក្នុងហាង ជាពិសេសសម្រាប់ស៊ុបអណ្ដាតភ្លើង ឈុត ៦នាក់ តម្លៃធម្មតា ២៩.៨​​​$ ចុះមកសល់ម្នាក់ត្រឹមតែ ២៣.៨ដុល្លា តែប៉ុណ្ណោះ។ សម្រាប់ឈុត៦នាក់នេះមានបន្លែសាច់រហូតទៅដល់១២មុខឯណោះមានដូចជា៖ លៀសហូល លៀសសរ បង្គារស្រស់ មាន់ខ្មែរ មឹកបំពង់ សាច់កំភួនជើងគោ ត្រីតុកកែខ្លា ននោង ត្រាវបន្ទះ បណ្ដូលស្ពៃ ពោតបរាំង និងមើមឈូក។ បន្ថែមពីនេះហាងក៏មានការថែមជូនបង្អែមក្រោយញ៉ាំអាហាររួចថែមទៀតផង សម្រាប់ការប្រម៉ូសិននេះមានចាប់ពីខែមីនា រហូតដល់ខែឧសភា ឆ្នាំ២០២០។

ហាង ស៊ុបអណ្ដាតភ្លើង លីវហ្គឺ
លេខទូរសព្ទ៖ 088 666 3886 / 088 66 77 963
ទីតាំង៖ ផ្ទះលេខ៣០ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ រឺ ផែនទី ចុចទីនេះ
(ហាងចាប់បើកពីម៉ោង 9:30ព្រឹកដល់ម៉ោង 2:00រសៀល និងពីម៉ោង 4:30រសៀល ដល់ម៉ោង 10:00យប់)

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ

សម្រាប់មីនុយថ្មីក្នុងឱកាសឆ្នាំថ្មីនេះ គឺ មីសួរសាច់មាន់ ដែលក្នុងនោះមានសាច់មាន់ លាយជាមួយឈាមមាន់ និងបង្កើនរសជាតិថែមមួយកម្រិតទៀតជាមួយទឹកត្រីផ្អែមម្ទេស។ នៅពេលដែលជ្រលក់សាច់មាន់ ជាមួយទឹកត្រីផ្អែមម្ទេស គឺថារសជាតិឆ្ងាញ់កប់សារី អាចនិយាយបានថាឆ្ងាញ់ជាងមីនុយចាស់ដែលល្បីប្រចាំហាងក៏ថាបាន។ បើគិតទៅដល់មីនុយចាស់ដែលមាន គុយទាវសាច់ចិញ្ច្រាំ នំបញ្ចុកសាច់ចិញ្ច្រាំ និងខួរក្ដាម វិញគឺថាត្រូវជាតិខ្លាំងណាស់ជាមួយម្ទេសឆាសាតេ ដែលលោកម៉ូយ កញ្ញាម៉ូយច្បាស់ជាដឹងច្បាស់ហើយ ថាឆ្ងាញ់ខ្លាំងកម្រិតណានោះ។

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
លេខទូរសព្ទ៖ 017 447 333
ទីតាំង៖ ផ្ទះលេខ១៧E0 ផ្លូវលេខ ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ

វិធីធ្វើប្រហិតបាក់សៀក ទន់​ ស្វិតឆ្ងាញ់ ញ៉ាំបានភ្លាមៗ

0

ប្រហិតបាក់សៀក គឺធ្វេីពីសាច់ជ្រូក បៀកជាបន្ទះស្តេីងៗ ទំហំតូចល្មម ដាក់គុយទាវ ស៊ុបមី មីហឹរ ឆ្នាំងភ្លេីង ស៊ុប អាចច្នៃជាអាហារផ្សេងៗតាមចំណង់ចំណូលចិត្តបាន។អាចធ្វើញ៉ាំខ្លួនឯងតាមរូបមន្តខាងក្រោមនេះបាន៖

គ្រឿងផ្សំ៖

  • សាច់ជ្រូកស្មាមុខចិញ្ច្រាំ ២ ខាំ
  • ម្រេចម៉ដ្ឋ ១ ចឹប (ប្រើម្រេចស)
  • អំបិល ១ ចុងស្លាបព្រាបាយ
  • ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេ
  • ស្ករស កន្លះស្លាបព្រាកាហ្វេ
  • ខ្ទឹមស ៣ កំពឹស
  • ទឹកកក ៥ គ្រាប់ប៉ុនមេដៃ
  • ទឹកស្អាត ២ ស្លាបព្រាបាយ
  • ម្សៅឆា ១ចុងស្លាបព្រាបាយ

វិធិធ្វើ៖

កិនសាច់ និងគ្រឿងចូលគ្នាទាំងអស់ឲ្យម៉ដ្ឋល្អ និងប្តូរទៅជាពណ៌ផ្កាឈូកស្រាល។

វិធីចម្អិន៖

ដាំទឹកពុះ ដាក់ស្ករស ម្សៅសុប។ យកចានអុីណុកបៀកប្រហិត ស្តេីងៗ នៅមាត់ចាន ហេីយដាក់ចានចូលក្នុងឆ្នាំង ដោយប្រេីភ្លេីងល្មម កុំអោយទឹកចូលក្នុងចាន ។ បិទគ្របឆ្នាំងកុំអោយជិតព្រោះអាចផុល មិនអញ្ចឹងទឹកនឹងចូលចានប្រហិត។ ប្រសិនចំហរគម្របក៏បាន គ្រាន់តែរៀងយូរឆ្អិនជាងផ្អឹបគំរប។ពេលឆ្អិនប្រេីចុងកាំបិតឆ្កឹះចេញជាការស្រេច ហេីយបន្តរបៀករហូតទាល់តែអស់សាច់ប្រហិត។

ភេសជ្ជៈ ៤ មុខ បើផឹកហួសកម្រិត អាចមានគ្រោះថ្នាក់ដល់សុខភាព

ការញ៉ាំអ្វីមួយច្រើនពេក លើសពីអ្វីដែលរាងកាយត្រូវការ មិនល្អចំពោះសុខភាពនោះទេ មិនថា​វាជាប្រភេទផ្លែឈើ បន្លែ អាហារសុខភាពនោះទេ។ គួរតែញ៉ាំក្នុងកម្រិតមួយដែលរាងកាយត្រូវការបានហើយ ដូចនេះហើយទើបភេសជ្ជៈ ៤ ប្រភេទនេះ មិនគួរផឹកច្រើនពេកទេ ព្រោះអាចមានគ្រោះថ្នាក់ដល់សុខភាព។

១. ទឹកសណ្តែកដាក់ស្ករ

ទឹកសណ្តែកសម្បូទៅដោយវីតាមីន និងជាតិរ៉ែដូចជា កាល់ស្យូម ជាតិដែក និងម៉ាញ៉េស្យូម។ ទោះជាបែបនេះមែន ការផឹកភេសជ្ជៈពណ៌សនេះច្រើនពេក អាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់សុខភាពបាន។ ដោយសារយើងមិនបានដឹងទេថាសណ្តែកឆៅចម្រាញ់ចូលទៅក្នុងទឹកសណ្តែក ដែលមានផ្ទុកដោយរ៉ែមិនល្អ ហើយបានបំផ្លាញសារធាតុល្អៗទាំងឡាយ និងមានជាតិផ្អែមច្រើនទៀតបើសិនជាដាក់ស្ករច្រើន។

A History of Soy Milk | Serious Eats

២. ទឹកផ្លែឈើស្រស់លក់តាមផ្សារ

វាជាការពិត ដែលញ៉ាំផ្លែឈើ និងបន្លែល្អចំពោះសុខភាពយើង។ តែវានឹងល្អបើសិនជាយើងជ្រើសរើសបន្លែ និងផ្លែឈើស្រស់ល្អមុននឹងយកមកកិនធ្វើជាទឹកសម្រាប់ញ៉ាំ ហើយគួរតែកិនដោយខ្លួនឯង ជាជាងទិញគេ ព្រោះយើងមិនដឹងទេថា គេថែមស្ករចូលឬអត់ ឬបានផ្លែឈើ និងបន្លែល្អ និងមានអនាម័យអត់មុនពេលកិន។ អ៊ីចឹងហើយមុនពេលផឹកគួរតែជ្រើសរើសឲ្យបានត្រឹមត្រូវ។

៣. ភេសជ្ជៈកំប៉ុង និងគ្រឿងស្រវឹង

នៅពេលចង់ផឹកភេសជ្ជៈមានជាតិហ្គាស ត្រូវប្រាកដថាកុំញ៉ាំពេលកំពុងញ៉ាំអាហារ ព្រោះជាតិស្ករមួយចំនួនធំនឹងត្រូវបានស្រូបចូលទៅក្នុងខ្លួន ដែលធ្វើឲ្យយើងធាត់ និងមានបញ្ហាសុខភាពផ្សេងៗទៀត។ តាមពិតទៅយើងអាចញ៉ាំភេសជ្ជៈទាំងនេះបាន តែមិនត្រូវផឹកច្រើនលើសកម្រិតទេ ឬក៏អាចជំនួសដោយទឹកផ្លែឈើធ្វើខ្លួនឯងវិញកាន់តែល្អ។

Drinking Cold Drinks during Pregnancy: Harmful Effects & Alternatives

៤. ទឹកផ្លែឈើកំប៉ុង

ទឹកផ្លែឈើសម្បូរដោយជាតិរ៉ែ វីតាមីន និងកាកសរសៃ។ អ៊ីចឹងគួរតែទិញរបស់ស្រស់ៗមកធ្វើខ្លួនឯងវិញទើបល្អ បើសិនជាជ្រើសរើសយកទឹកផ្លែឈើកំប៉ុង ក៏នៅតែមិនល្អចំពោះសុខភាពដដែល។

ផ្លែឈើ ១០ មុខកាន់តែញ៉ាំ​កាន់តែស្គម​

សព្វថ្ងៃបើនិយាយពីការថែរក្សាភាព គឺមនុស្សម្នាក់ៗគិតគូរខ្លាំងណាស់។ ម្នាក់ៗខំប្រឹងគិតពីរបបអាហារ ញ៉ាំបន្លែ​ និងផ្លែឈើច្រើន តែផ្លែឈើខ្លះមានជាតិស្ករច្រើន បើរាងកាយទទួលយកជាតិស្ករច្រើនពេក នឹងអាចធ្វើឲ្យធាត់បា។ ដើម្បីការពារកុំឲ្យធាត់ មកដឹងពីផ្លែឈើ ១០ មុខដែលមានកាឡូរីទាប កាន់តែញ៉ាំកាន់តែស្គម ហើយល្អចំពោះសុខភាពទៀត៖

១. ផ្លែផ្លាំ (មាន ៣០ កាឡូរី)

Plum and Prunes Selection and Storage Information

២. ក្រូវឃ្វិច (៤៧ កាឡូរី)

៣. ត្រសក់ស្រូវសំណាញ់ (៣៣ កាឡូរី)

Can Dogs Eat Cantaloupe?

៤. ក្រូចថ្លុង (៥៦ កាឡូរី)

៥. ផ្លែប៉ោម (៨០ កាឡូរី)

៦. ទំពាំងបាយជូ (ចំនួន ៩ ទៅ ១០ គ្រាប់ ប្រហែល​ ១០៤ កាឡូរី យកល្អកុំញ៉ាំច្រើនពេក)

៧. ផ្លែសារី (១១៦ កាឡូរី)

៨. ផ្លែទម្លាប់ (១៦៩ ក្រាម មានកាឡូរី ១១៨)

៩. ផ្លែចេក (១៣៦ ក្រាម ប្រហែល ១២២ កាឡូរី)

Bananas | The Nutrition Source | Harvard T.H. Chan School of Public Health

១០. ផ្លែស្រកានាគ (៣៥០ ក្រាម ប្រហែល ២១៤ កាឡូរី)។