​ទំនេរអត់ថ្ងៃនេះ? តោះអង្គុយញ៊ាំអាហារ ស្ទូចត្រី ជាប់មាត់ទន្លេ នៅម្លប់មៀន 168

0

នៅទីក្រុងមានអារម្មណ៍ថាធុញថប់ ចង់ចេញស្រូបខ្យល់អាកាសជាប់មាត់ទន្លេ អង្គុយស្ទូតត្រីបណ្តើរ ញ៊ាំអាហារបណ្តើរ អាចមកសាកបាន នៅម្លប់មៀន 168 កន្លែងធំទូលាយ ម្ហូបច្រើនមុខ ខ្យល់អាកាសបរិសុទ្ធ ជាប់មាត់ទន្ល ហើយមានតន្រ្តីកំដរទៀតផង។

ហាង ម្លប់មៀន 168
ហាង ម្លប់មៀន 168
ហាង ម្លប់មៀន 168

ហាង ម្លប់មៀន 168 មានទីតាំងហួសវត្តព្រែកប្រា ១គីឡូម៉ែត្រ ជាប់មាត់ទន្លេ បរិយាកាសល្អ សម្រាប់ការជួបជុំមិត្តភក្តិ និងគ្រួសារបាន ហើយអតិថិជនក៏អាចស្ទូតត្រីកំសាន្តអារម្មណ៍ ស្រូបខ្យល់អាកាសជាប់មាត់ទន្លេ ញ៊ាំអាហារប្លែកៗ ដូចជា៖ ប្រហិតត្រីស្រុះ កន្ធាយចំហុយខ្ទឹមស សាច់ជ្រូកបំពងម្សៅ ត្រីរ៉សបំពងល្ងរ និងនៅមានម្ហូបជាច្រើនមុខទៀត រួមជាមួយស្រាបៀរត្រជាក់ៗ ត្រៀមរួចជាស្រេចសម្រាប់អតិថិជន។

ហាង ម្លប់មៀន 168
ហាង ម្លប់មៀន 168
ហាង ម្លប់មៀន 168
ហាង ម្លប់មៀន 168

កុំភ្លេចណា ចង់បានបរិយាកាសប្លែកជាប់មាត់ទន្លេ គឺម្លប់មៀន 168 ថ្ងៃណាទំនេរបបួលគ្នាមក ហើយសម្រាប់ហាងផ្ទាល់ចាប់បើកពីម៉ោង 10:00 ព្រឹក ដល់ម៉ោង 10:00យប់) ហើយទីតាំងគឺនៅលើផ្លូវ ៣៦៩ ហួសវត្តព្រែកប្រា ១គីឡូម៉ែត្រ (មកពីច្បារអំពៅ)

ហាង ម្លប់មៀន 168
ហាង ម្លប់មៀន 168
ហាង ម្លប់មៀន 168
ហាង ម្លប់មៀន 168
ហាង ម្លប់មៀន 168

ហាង ម្លប់មៀន 168
ទីតាំង៖ នៅលើផ្លូវ ៣៦៩ ហួសវត្តព្រែកប្រា ១គីឡូម៉ែត្រ (មកពីច្បារអំពៅ)
លេខទូរសព្ទ៖ 070 222266 / 086 798 168

វីដេអូ

ពិតជាពិសេស! Master Grill ឆ្ងាញ់គ្រប់មុខគ្រប់រសជាតិ ដែលគ្រប់គ្នាមិនអាចរំលងបាន

0

ធ្លាប់បានស្គាល់ហើយរឺនៅជាមួយ Master Grill ដែរជាអ្នកជំំនាញប្រភេទអាហារFast food ដ៏ប៉ិនប្រសប់ជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់គ្រប់មុខ ដែលគ្រប់គ្នាមិនអាចរំលងបាន។ ត្រៀមតែមាត់ឆ្ងាញ់ទៅអោយតែបានមកដល់ Master Grill ព្រោះថាម្ហូបមានច្រើនមុខច្រើនជម្រើស រសជាតិសុទ្ធតែពិសេស ធានាថាមិនអោយខកបំណងតែម្ដង។

ហាង Master Grill
ហាង Master Grill
ហាង Master Grill

ចង់ដឹងអត់ថា Master Grill មានមុខម្ហូបណាខ្លះដែរពេញនិយមទទួលបានការគាំទ្រខ្លាំង? ម៉ោះៗចាំAdmin បង្ហើបអោយដឹងគឺមានដូចជាមាន់អាំង មាន់បំពង រ៉ូទីមាន់បំពង បឺហ្គឺ សាច់មាន់បំពងដើមអត់ឆ្អឹង ហ្វឺឡេសាច់ត្រី ឈុយបាយសាច់មាន់អាំងផងដែរ។ សម្រាប់ឈុតបាយសាច់មាន់ ក៏មានច្រើនរសជាតិដូចជា៖ បាយសាច់មាន់អាំង បាយមាន់ទឹកគ្រឿងម៉ាស្ទ័រ បាយមាន់បំពង និងបាយមាន់អាំងម្រេចខ្មៅ។ ឈុតបឺហ្គឺ ក៏មានច្រើនរសជាតិដូចជា៖ បឺហ្គឺមាន់អាំងដើម រឺម៉ិកស៊ិចកូ បឺហ្គឺមាន់បំពងហិរ មាន់អាំងម្រេចខ្មៅ និងបឺហ្គឺសាច់ត្រីបំពង។ ក្រៅពីនេះក៏មានឈុតបុកល្ហុងជាច្រើនរសជាតិ បាយដំណើប សាច់ជ្រូកអាំង និងម្ហូបជាច្រើនមុខទៀតផងដែរ។

ហាង Master Grill
ហាង Master Grill
ហាង Master Grill

អូហូ ឃើញហ្អេ! Master Grill សម្បូរដោយមុខម្ហូបឆ្ងាញ់ៗច្រើនមុខច្រើនជម្រើសបែបនេះ មិនបានមកញ៊ាំម៉េចបាន។ ជាពិសេសបរិយាកាសក្នុងហាងគឺល្អចង់មកមិនថាជាគូរ ជាលក្ខណៈគ្រួសារ មិត្តភក្តិ ក្រុមការងារនោះទេ ព្រោះថាកន្លែងអង្គុយញ៊ាំមានលក្ខណៈជាបន្ទប់ដាច់ៗដោយឡែកពីគ្នា បន្ទប់ម៉ាស៊ីនត្រជាក់ដែរអាចទទួលទានបានយ៉ាងរីករាយ៕

ហាង Master Grill
ហាង Master Grill
ហាង Master Grill
ហាង Master Grill
ហាង Master Grill
ហាង Master Grill
ហាង Master Grill

ហាង Master Grill
សាខា ផ្លូវសុធារស
លេខទូរសព្ទ៖ 081 788 886 | 089 889 905
សាខា ផ្សាររតនាផ្លាហ្សា
លេខទូរសព្ទ៖ 081 788 881 | 089 889 906
សាខា ឈូកមាស
លេខទូរសព្ទ៖ 081 788 882 | 085 888 193

វីដេអូ៖

ស៊ុបស្មងគោ ក្រចកជើងគោ ប៉ះជាមួយទឹកស៊ុបខ្មៅ ទឹកស៊ុបស ប្រចាំហាងមីទាញតុងយ៉ាំជាតិអស់ស្ទះ

0

ស៊ុបស្មងគោទឹកស៊ុបខ្មៅនៅហាង មីទាញតុងយ៊ាំ អ្នកដែលធ្លាប់ញ៊ាំច្បាស់ជាដឹងពីរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃស៊ុបនេះហើយ ថ្មីៗនេះដោយសារតែមានការគាំទ្រខ្លាំងពីអតិថិជន ចុងភៅដ៏ជំនាញប្រចាំហាងក៏បានបន្ថែមទឹកស៊ុបថ្មី ទឹកស៊ុបស ដើម្បីបំពេញតម្រូវការអតិថិជនជាមួយរសជាតិដ៏ពិសេស។

ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ

សម្រាប់អ្នកដែរមិនទាន់បានមកញ៊ាំច្បាស់ជាចង់ដឹងណាស់ហើយថានៅទីនេះ មានលក់អ្វីឆ្ងាញ់ៗពិសេសខ្លះ? ម៉ោះៗ របស់ឆ្ងាញ់មានមិនខ្វះញ៊ាំទេ ចាំAdmin ប្រាប់ក្នុងនោះគឺមានមុខម្ហូបល្បីប្រចាំហាងគឺស៊ុបមីទាញ ដែលទទួលបានកការគាំទ្រជាយូរឆ្នាំមកហើយ និងពេលថ្មីៗនេះក៏មានមុខម្ហូបដែរកំពុងពេញនិយមក្នុងការទទួលទានរបស់អតិថិជនមានដូចជា៖ ស៊ុបស្មងគោ ឆ្អឹងជំនីគោ ក្រចកជើងគោ ឆ្អឹងជំនីជ្រូក គ្រឿងក្នុងគោ ដែលមានទឹកស៊ុបពណ៌ស និងទឹកស៊ុបពណ៌ខ្មៅ។ អ្វីដែរពិសេសធ្វើអោយអតិថិជននិយមញ៊ាំស៊ុបពណ៌ខ្មៅ នៅហាងមីទាញតុងយ៊ាំដោយសារតែមានរសជាតិជូហិរ ញ៊ាំជាមួយស្មងគោ ឆ្អឹងជំនីគោ ក្រចកជើងគោ ឆ្អឹងជំនីជ្រូក ត្រូវជាតិគ្នាខ្លាំងមិនទ្រលាន់ ញ៊ាំហើយចង់ញ៊ាំទៀត។

ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ

លក្ខណៈពិសេសមួយទៀតនោះគឺប្រភេទសាច់ទាំងអស់គឺមានគុណភាពល្អ និងត្រូវបានយកមកស្ងោររំងាស់តាមម៉ោងកំណត់ត្រឹមត្រូវធ្វើអោយសាច់ផុយល្អគ្រប់កន្លែងនិងមានរសជាតិ។ បន្ថែមពីនេះសម្រាប់មី នៅហាង មីទាញតុងយ៉ាំ ក៏ទទួលបានការគាំទ្រខ្លាំងផងដែរដោយសារតែមីត្រូវបានធ្វើភ្លាម មានរសជាតិឆ្ងាញ់និងអនាម័យល្អ។

ហាង មីទាញតុងយុាំ

តោះៗ បែបនេះនៅចាំអីទៀតល្ងាចនេះបបួលគ្នាទៅដាក់ម្នាក់មួយចានពីរទៅ ព្រោះថាគេកំពុងល្បី និងពេញនិយមញ៊ាំសឹងអីទាំងស្មងគោ ឆ្អឹងជំនីគោ ក្រចកជើងគោ ឆ្អឹងជំនីជ្រូក ជាមួយទឹកស៊ុបពណ៌ខ្មៅ ហើយបើចង់ប្លែកមាត់កុំភ្លេចសាកជាមួយទឹកស៊ុបពណ៌ស ដែរជារសជាតិថ្មីណា៕

ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ

ហាង មីទាញតុងយុាំ 
លេខទូរសព្ទ៖​ 061 31 66 83 / 098 809 789
ទីតាំង៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម
ផែនទី៖ ចុចទីនេះ

វីដេអូ៖

នំកូននាង រសជាតិ ពោត​, ត្រាវ និង ផ្សិត​ ពិតជាស្រួយឆ្ងាញ់ប្លែក ឯតម្លៃក៏សមរម្យ

0

អ្នកណាខ្លះមិនទាន់បានស្គាល់នំកូននាង ប្រហែលជាមានច្រើនគយរសមហើយមើលទៅព្រោះថាAdmin ក៏ទើបតែបានស្គាល់ និងបានភ្លក្សរសជាតិថ្មីៗនេះទេ។ ម៉ោះសម្រាប់អ្នកដែលមិនធ្លាប់ស្គាល់ និងមិនដែរបានញ៊ាំសោះហើយចង់ ស្គាល់និងភ្លក្សរសជាតិនំកូននាងនេះ កុំភ្លេចមកក្រោយសាលាវ៉ាន់ដា ព្រោះថាមានលក់នៅទីនេះ។

តូប នំកូននាង
តូប នំកូននាង
តូប នំកូននាង

ហើយបើតាមម្ចាស់ហាងគាត់បានប្រាប់Adminថា នំកូននាងនេះគឺមានប្រភពមកពីខេត្តបាត់ដំបងសម្រាប់ពេលបច្ចុប្បន្ននេះគាត់​បាន​ច្នៃ និង​រក​ឃើញ​រូបមន្ត​ពិសេស​​កែខៃ​នំ​កូន​នាងនេះ អោយ​មាន​រសជាតិ​កាន់តែឆ្ងាញ់ និង​មាន​ច្រើន​រសជាតិ​ដូច​ជា រសជាតិ ពោត​, ត្រាវ និង ផ្សិត​។ សម្រាប់រសជាតិទាំង៣នេះ គឺឆ្ងាញ់មួយបែបម្នាក់ដែរគ្រប់គ្នាអាចជ្រើសរើសបានចំណូលចិត្តរបស់ខ្លួន ជាពិសេសនៅពេលបានញ៊ាំនំ​កូន​នាងនេះ ជាមួយទឹកក្រូចអាយ៍កូឡាទៀតគឺរសជាតិកាន់តែពិសេស។​

តូប នំកូននាង
តូប នំកូននាង
តូប នំកូននាង

កុំភ្លេចណាចង់ភ្លក្សនំកូននាង គឺមានទីតាំងក្រោយសាលាវ៉ាន់ដាស្ថិតលើផ្លូវ៤០២ ជាពិសេសរសជាតិឆ្ងាញ់តម្លៃសមរម្យត្រឹមតែ៣៥០០៛តែប៉ុណ្ណោះក្នុងមួយកញ្ចប់៕

តូប នំកូននាង
តូប នំកូននាង
តូប នំកូននាង

តូប នំកូននាង
លេខទូរសព្ទ៖ 012 2572 78 / 098 79 88 84
ទីតាំង៖ ស្ថិតលើផ្លូវ៤០២ ក្រោយសាលាវ៉ាន់ដា

វីដេអូ៖​

សម្រាប់អ្នកមិនចូលចិត្តញ៉ាំសាច់ អាចធ្វើនំប៉ាវស្នូលបន្លែញ៉ាំខ្លួនឯងបាន

0

អ្នកខ្លះចូលចិត្តញ៉ាំនំប៉ាវដែរ តែមិនចូលចិត្តញ៉ាំសាច់ អ៊ីចឹង អាចមកធ្វើនំប៉ាវស្នូលបន្លែញ៉ាំខ្លួនឯងបាន មានរូបមន្ត និងគ្រឿងផ្សំនៅខាងក្រោមនេះស្រាប់៖

គ្រឿងផ្សំសម្បកនំ

  • ម្សៅមី កន្លះគីឡូ
  • ម្សៅឆា ១ ខាំ
  • មេនំប៉័ង ១ ស្លាបព្រាបាយ
  • ម្សៅដុតនំ ១ ស្លាបព្រាបាយ
  • ទឹក ២៥០ មីលីលីត្រ
  • ស្ករ ២ ស្លាបព្រាបាយ
  • អំបិល កន្លះកូនស្លាបព្រា
  • ប្រេងឆា ៤-៥ ស្លាបព្រា

គ្រឿងផ្សំស្នូល

  • ស្ពៃក្តោប រឺស្ពៃបូកគោ ២ ខាំ
  • ការ៉ុត ១ កំណាត់មើម
  • សណ្តែកហូឡាន់តាវ ៤-៥ ស្លាបព្រា
  • ផ្សិតស្រស់ រឺក្រៀម ៤-៥ ដុំ
  • ផ្សិតត្រចៀកកណ្តុរ ២-៣ដុំ
  • តៅហ៊ូចៀន រឺប៉ាតេបួស កន្លះកូនចាន រឺ មិនដាក់ក៏បាន
  • មីសួស្រុះឆ្អិនហើយ កន្លះកូនចាន
  • ពោត ៤-៥ ស្លាបព្រា

គ្រឿងបន្ថែមរសជាតិ

  • ទឹកស៊ីអ៊ីវ អំបិល ស្ករ ម្សៅស៊ុប និង ម្រេច (បើចូលចិត្តដាក់ខ្ញីចិញ្ច្រាំបន្តិចបន្តួចផងក៏បាន)។

របៀបធ្វើសម្បកនំ

១. លាយមេនំប៉័ងជាមួយទឹកក្តៅឧន្ឌៗ ៤-៥ ស្លាបព្រា (កម្តៅទឹកគឺ៣០-៤០អង្សារ បើក្តៅជាងនេះវាអាចធ្វើអោយមេងាប់)

២. ដាក់ស្ករចូល ហើយកូរអោយរលាយចូលគ្នា ហើយទុកមួយសន្ទុះអោយវាឡើងមេ

៣. លាយម្សៅមី ម្សៅឆា ម្សៅដុតនំ និង អំបិលចូលគ្នា។ ចាក់ទឹកមេនំប៉័ងដែលលាយហើយនោះ ចូលទៅក្នុងម្សៅ ហើយបន្ថែមទឹកនៅសល់ទៅតាមបរិមាណកំណត់ និង ដាក់ប្រេងឆាបន្តិចផង

៤. ញីម្សៅអោយសព្វល្អ អោយយូរ អោយទាល់តែម្សៅរលោងល្អមិនស្ងួតមិនជ្រាយ។ ញីលើផ្ទៃរៀបស្មើរប្រមាណ ១០ នាទី រួចហើយសូនវាជាដុំមូលមួយ។ លាបប្រេងឆាជុំវិញរួចគ្របទុក១ម៉ោង

៥. ១ម៉ោងក្រោយយកម្សៅមកញីម្តងទៀត ហើយគ្របទុកកន្លះម៉ោងទៀត។ យកម្សៅមកញីម្តងទៀតរួចយកប្រដាប់លញ់មកលញ់វាអោយសំប៉ែតជាបន្ទះធំមួយ។ លាបទឹកតិចៗលើបន្ទះម្សៅរួចហើយមូរបន្ទះម្សៅនោះជាដុំទ្រវែង។ កាត់ដុំនោះជាកង់ៗ ទៅតាមទំហំដែលចង់បាន រួចលញ់វាថើរៗជារាងមូលៗ

៦. គ្របដុំម្សៅដែលកាត់ហើយនោះនឹងក្រណាត់រឺថង់ស្អាត។ យកម្តងមួយៗមកលញ់អោយសំប៉ែតដោយទុកផ្នែកណ្តាតអោយរាងក្រាស់បន្តិច ហើយផ្នែកជាយៗអោយស្តើង។ គ្របបន្ទះម្សៅនោះនឹងក្រណាត់ រឺថង់ដើម្បីកុំអោយវាស្ងួត។

របៀបធ្វើស្នូល

១. កាត់បន្លែ តៅហ៊ូចៀន…និង មីសួជាកំទេចតូចៗ។ ប្រឡាក់គ្រឿងបន្ថែមរសជាតិ រួចដាក់ចំហុយអោយឆ្អិន។ បើមានម៉ាស៊ីន Microwave សូមដាក់កម្តៅខ្លាំងប្រមាណ ៣ នាទី។ យើងក៏អាចឆាស្នូលបានផងដែរ

២. បើស្នូលមានទឹកច្រើពេក សូមព្យាយាមសម្រិតទឹកចេញផង។

របៀបខ្ចប់

១. យកបន្ទះម្សៅមកដាក់លើបាតដៃ ហើយលាបទឹកតិចៗនៅផ្នែកជាយៗទាំងសងខាង។ ដួសស្នូលដាក់កណ្តាលហើយខ្ចប់វាឡើង។

២. ចាប់វាឡើងហើយបង្វិលវាយឺតៗមួយៗ ចាប់ផ្នែកគួចច្របាច់វាអោយខ្លាំង ហើយក្តិចម្សៅខាងលើចេញរួចហើយសង្កត់វាចុះក្រោម។ បើចង់អោយរលោងស្អាត យកម្រាមចង្អុលដៃប្រឡាក់ម្សៅហើយយកមកត្រដុះៗនំ។

៣. ដាក់នំដែលខ្ចប់ហើយលើក្រដាសមួយៗ ហើយទុកដោយគ្របនឹងក្រណាត់ប្រមាណ ១០ ទៅ ២០ នាទី។

របៀបចំហុយ: ដាក់ឆ្នាំដាំទឹកអោយពុះ។ រាបនំលើឆ្នាំងចំហុយ ហើយដាក់ចំហុយ ១៥ នាទី។ ដាក់នំចុះទុកអោយត្រជាក់បន្តិចសិនចាំហូប។

តិចនិកងាយៗ ចិតខ្ទឹមបារាំងមិនឲ្យចេញទឹកភ្នែក

0

ខ្ទឹម​បារាំងជាបន្លែដែលជនជាតិជប៉ុនតែងតែប្រើធ្វើជាគ្រឿងផ្សំក្នុងម្ហូបជាច្រើនមុខ។ តែអ្វីដែលជាបញ្ហាធំនោះគឺទាំងពេលបក និងចិតធ្វើឲ្យក្រហាយ និងចេញទឹកភ្នែក ឥឡូវមកដឹងតិចនិកងាយៗ ចិតខ្ទឹមបារាំងមិនឲ្យទឹកភ្នែក។

តិចនិកសម្ងាត់បក និងចិតខ្ទឹមបារាំងមិនឲ្យចេញទឹកភ្នែក

ដំបូងត្រូវពុះខ្ទឹមជា ២ រួចយកដាក់ក្នុង microwave រយៈពេល ២ នាទី ធ្វើបែបនេះ យើង​នឹង​ងាយស្រួលបកសម្បក និងងាយចិតដោយមិនហៀរទឹកភ្នែក។

ទោះបីជាវិធីនេះងាយស្រួលពិតមែន តែសម្រាប់តែអ្នកញ៉ាំខ្ទឹមបារាំងឆ្អិនតែប៉ុណ្ណោះ។ បើសិនជាយើងចង់ញ៉ាំស្រស់ ដូចជាយកធ្វើសាឡាដ យើងអាចយកវាដាក់ក្នុងទូរទឹកកក ៣០ នាទី។ ភាពត្រជាក់នឹងកាត់បន្ថយការហួតឡើងនៃសារធាតុ Propane thiol oxide ដែលធ្វើឲ្យភ្នែកយើងក្រហាយ។

ខ្ជិលទៅក្រៅញ៉ាំអី សាកធ្វើតៅហ៊ូហឹរញ៉ាំនៅផ្ទះមើល

0

ភ្លៀងមិនព្រមរាំងអ៊ីចឹង នរណាៗក៏ខ្ជិលចេញក្រៅរកអីញ៉ាំដែរ បើខ្ជិលម្ល៉ឹងៗសាកធ្វើតៅហ៊ូហឹរញ៉ាំនៅផ្ទះសាកមើល មិនត្រូវការគ្រឿងផ្សំច្រើនទេ ទៅទិញតែតៅហ៊ូនៅផ្សារជិតផ្ទះមកធ្វើញ៉ាំបានហើយ។

គ្រឿងផ្សំ៖

  • តៅហ៊ូ ៣០០ ក្រាម កាត់ជាដុំៗ
  • ខ្ទឹមសចិញ្រ្ចាំ ១ ស្លាបព្រាបាយ
  • ម្ទេស និងស្លឹកខ្ទឹម ហាន់ (តាមចំណង់ចំណូលចិត្ត)
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ម្សៅគ្រឿងទេស ឬ ម្រេចម៉ដ្ឋ មួយចុងស្លាបព្រាកាហ្វេ
  • ទឹកធម្មតា ១ ស្លាបព្រាបាយ

វិធីធ្វើ៖

១. បំពងតៅហ៊ូឲ្យឹឆ្អិន ទុកមួយឡែក

២. យកគ្រឿងទាំងអស់លាយក្នុងទឹក រួចស្រោចលើតៅហ៊ូចៀនហើយជាការស្រេច។

ញ៉ាំអាហារ ៨ មុខនេះ ជួយឲ្យសក់ដុះវែងលឿន

ស្រី​ៗ​ច្បាស់​ជា​ធ្លាប់មានបទពិសោធហើយ ពេលសក់វែងចង់ទៅកាត់ខ្លី ពេលកាត់ខ្លីហើយ ចង់ឲ្យសក់ដុះវែងឲ្យលឿន អ្នកខ្លះនៅទៅទិញសក់មកពាក់ទៀត។ តែស្រីៗគ្នាយើងមិនបាននឹកឃើញដល់អាហារមួយចំនួន ដែលជួយឲ្យសក់ដុះវែងលឿន ហើយថ្ងៃនេះ admin នឹងណែនាំអាហារ ៨ មុខដែលជួយពន្លឿនការដុះសក់បាន៖

១. ត្រីសាលម៉ុន

សាលម៉ុនសម្បូរដោយវីតាមីន D អូមេហ្គា ៣ និងប្រូតេអ៊ីន ជួយឲ្យសក់ដុះបានលឿន និង​ស្បែកក្បាលមានសុខភាពល្អ។

Lemon Pepper Salmon Recipe | Land O'Lakes

២. អ៊យស្ទ័រ

មូលហេតុដែលនាំឲ្យសក់ខូច មកពីកង្វះស័ង្កសី។ អ៊យស្ទ័រជាអាហារសម្បូរដោយជាតិស័ង្កសី ជួយឲ្យសក់ដុះបានលឿន និងបន្ថែមសំណើមឲ្យសក់។

The Best Oysters in Toronto

៣. គ្រាប់ផ្កាឈូករ័ត្ន

ជាប្រភពវីតាមីន E ជួយការពារសក់ជ្រុះ និងសម្រួលដល់លំហូរឈាមនៅលើស្បែកក្បាល ធ្វើឲ្យសក់ដុះលឿន។

៤. គ្រាប់អាល់មុន

ខ្លាញ់របស់គ្រាប់អាល់មុនជួយបំប៉នសក់ ធ្វើឲ្យសក់ទន់ជាងមុន និងរលោងជាងមុន។

៥. ដំឡូង

ដំឡូងសម្បូរដោយជាតិ Beta-carotene ដែលរាងកាយយើងនឹងបម្លែងវាទៅជាវីតាមីន A វា​ជួយផលិតខ្លាញ់ ធ្វើឲ្យស្បែកក្បាលមានសុខភាពល្អ ការពារសក់ស្ងួត។

Spicy fried yam With sardine sauce Recipe by Ifi Fenkus Kitchen - Cookpad

៦. ស្ពៃពុយឡេង

សម្បូរដោយវីតាមីន A និង C ជួយសម្រួលដល់ការផលិតប្រេង ចិញ្ចឹមសក់ និងស្បែកក្បាល។

៧. ផ្លែប៊ឺរ

ផ្លែនេះសម្បូរដោយវីតាមីន B និង E ដែលជួយពង្រឹងសុខភាពស្បែកក្បាល ការពារសក់ជ្រុះ និងសក់បែកចុង។

How To Slice an Avocado | Kitchn

៨. ម្ទេសប្លោកពណ៌លឿង

បន្លែមួយមុខនេះសម្បូរវីតាមីន C ជាងផ្លែក្រូច ៥ ដង​។ វីតាមីន C ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយប្រឆាំងភាពចាស់នៃស្បែក ថែមទាំងជួយពង្រឹងសរសៃសក់ ការពារសក់ស្ងួត និងសក់ខូចទៀតផង។

ភ្លៀងធ្លាក់ឥតឈប់! ញ៉ាំ​បបរក្តៅៗ ២ កន្លែង​ដឹងតែ​បែក​ញើស​ស្រួលខ្លួនហ្មង

0

មេឃភ្លៀងធ្លាក់ត្រជាក់ៗ បើបានហ៊ុតបបរក្តៅៗដឹងតែស្រួលខ្លួនហ្មង សំខាន់​បើបានស្គាល់កន្លែងឆ្ងាញ់ ២ កន្លែងនេះទៀត ញ៉ាំហើយតែចង់ញ៉ាំទៀតមិនខាន។

ហាង ខនជឺ៦៣

អ្នកដែលមិនទាន់បានមកញ៊ាំច្បាស់ជាចង់ដឹងណាស់ហើយថានៅទីនេះមានបបរអ្វីញ៊ាំខ្លះហើយពិសេសៗបែបណាខ្លះ ចាំAdminខ្សឹបប្រាប់គឺថាមានច្រើនមុខណាស់ដូចជា៖ បបរឈាមជ្រូក, បបរមាន់ពិសេស, បបរមាន់, បបរត្រី, បបរលតក្រចកជើងជ្រូក, បបរលតសាច់មាន់, បបរលតប្រហិតត្រីឆ្លាត, បបរបាញ់កាញ់ក្រចកជើងជ្រូក, បបរបាញ់កាញ់សាច់មាន់, បបរបាញ់កាញ់សាច់ត្រី និងបបរបាញ់កាញ់ប្រហិតត្រីឆ្លាត។ ក្នុងចំណោមបបរទាំងអស់នេះបបរឈាមជ្រូក គឺជាបបរដែលលក់ដាច់ខ្លាំងជាងគេជាប់ឈ្មោះល្បីប្រចាំហាង​ ហើយអ្វីដែលពិសេសនោះគឺថាមានរសជាតិឆ្ងាញ់ និងមិនមានធំក្លិនដែលរំខានអារម្មណ៍ក្នុងការញ៊ាំ។

ហាង ខនជឺ៦៣ (អតីតហាង បបរឈាមជ្រូក៦៣)
ហាង ខនជឺ៦៣ (អតីតហាង បបរឈាមជ្រូក៦៣)
ហាង ខនជឺ៦៣ (អតីតហាង បបរឈាមជ្រូក៦៣)

ហាង ខនជី៦៣ Congee 63 (អតីតហាង បបរឈាមជ្រូក៦៣)
លេខទូរសព្ទ៖​ 012 224 498
ទីតាំង៖ ស្ថិតនៅទីតាំងថ្មី(ម្លុកបុរីកីឡា)ផ្ទះលេខ១៥៤ ផ្លូវលេខ១៣៤ សង្កាត់វាលវង្ស ខណ្ឌ៧មករា
ផែនទី៖ ចុចទីនេះ

ហាង បបរជើងជ្រូកផ្សារអូឡាំពិក

ល្បីតៗគ្នាយូរហើយ គាត់លក់តាំងពីឆ្នាំ១៩៩៧ មកដល់បច្ចុប្បន្ននេះ នៅតែមានភ្ញៀវមកជាហូហែរ លក់ដាច់ខ្លាំងទៀតផង ចឹងសម្រាប់អ្នកដែលចង់សាករសជាតិបបរជើងជ្រូក អាចមករកបាននៅជិតផ្សារអូឡាំពិកផ្លូវ១៩៣ កែងផ្លូវ៣១០ ជាប់កន្លែងលក់បង្អែម។

ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ហាង បបរជើងជ្រូកផ្សារអូឡាំពិក

ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ទីតាំង៖ នៅជិតផ្សារអូឡាំពិកផ្លូវ១៩៣ កែងផ្លូវ៣១០ ជាប់កន្លែងលក់បង្អែម

ចង់ញ៊ាំប៊ូហ្វេ និងស៊ុគី រសជាតិឆ្ងាញ់ មានអនាម័យ ហូបមួយចម្អែត ទាំងនេះមាននៅ Sakura Buffet Bbq & Soup

0

ភោជនីយដ្ឋាន សាគូរ៉ា ប៊ូហ្វេ និងស៊ុគី មានបម្រើជូនម្ហូបបែបជប៉ុនហូបមួយចម្អែត មានទាំងសាច់អាំង​ និងស៊ុគីស៊ុប ទឹកស៊ុបឈ្ងុយឆ្ញាញ់ ពិសេសជាមួយទឹកជ្រក់ស៊ុគីរសជាតិដើមឆ្ងាញ់ពិសេស រួមជាមួយប្រភេទសាច់ដូចជា៖ សាច់គោអូស្រ្តាលី អណា្តតគោអូស្រ្តាលី​ សាច់ចៀមអូស្ត្រាលី ត្រីសែលម៉ន ស្កាលឡប់ ម្ហូប បន្លែ និង គ្រឿងសមុទ្រស្រស់ៗ ជាច្រើនមុខទៀត ចំណែកសាច់វិញគឺថ្មីៗធានាជូនគុណភាព ពេលញុំាជាមួយទឹកជ្រលក់ជប៉ុនរសជាតិដើមរបស់សាគូរ៉ាកាន់តែបន្ថែមរសជាតិឈ្ងុយឆ្ញាញ់។

ភោជនីយដ្ឋាន សាគូរ៉ា ប៊ូហ្វេ និងស៊ុគី
ភោជនីយដ្ឋាន សាគូរ៉ា ប៊ូហ្វេ និងស៊ុគី
ភោជនីយដ្ឋាន សាគូរ៉ា ប៊ូហ្វេ និងស៊ុគី

អ្វីដែលកាន់តែពិសេសថែមទៀតនោះភោជនីយដ្ឋាន សាគូរ៉ា ប៊ូហ្វេ និងស៊ុគី មាន​បន្ទប់​ V.I.P តូច​ ធំ​​ ស្អាត​ ដែល​អាច​ដាក់​សមាជិក​បាន​ចាប់ពី១៥នាក់​ រហូត​ដល់​ ២០០នាក់ ​និង​មាន​អនាម័យខ្ពស់សម្រាប់​លោក​អ្នក​ធ្វើ​កម្មវិធី​ ខួប​កំណើត​ ជប់លៀង​ ជួប​ជុំ​គ្រួសារ​ មិត្តភ័ក្ដិ​ ក្រុមកាងារ និង​មនុស្ស​ជា​ទី​ស្រលាញ់បានយ៉ាងរីករាយជាមួយបរិយាកាសល្អ សេវាកម្មល្អជាទីគាប់ចិត្ត។

ភោជនីយដ្ឋាន សាគូរ៉ា ប៊ូហ្វេ និងស៊ុគី
ភោជនីយដ្ឋាន សាគូរ៉ា ប៊ូហ្វេ និងស៊ុគី

បន្ថែមពីនេះភោជនីយដ្ឋាន សាគូរ៉ា ប៊ូហ្វេ និងស៊ុគី បានផ្ដល់ភាពចំណេញយ៉ាងច្រើនដល់អតិថិជនដោយគ្រាន់​​តែលោក​អ្នក​ទិញ​ “ប័ណ្ណ​អាហារ” 12នាក់​ ទទួល​បាន​ 13នាក់​, ទិញ​“ប័ណ្ណ​អាហារ” 30នាក់​ ទទួល​បាន​ 33នាក់​, ទិញ​“ប័ណ្ណ​អាហារ” 50នាក់​ ទទួល​បាន​ 57នាក់​, ទិញ“ប័ណ្ណ​អាហារ”100នាក់​ ទទួល​បាន​ 120នាក់​ និងទិញ“ប័ណ្ណ​អាហារ”​ 200នាក់​ ទទួល​បាន​រហូត​ទៅ​ដល់​250នាក់។

ភោជនីយដ្ឋាន សាគូរ៉ា ប៊ូហ្វេ និងស៊ុគី
ភោជនីយដ្ឋាន សាគូរ៉ា ប៊ូហ្វេ និងស៊ុគី

តោះៗ នៅចាំអីទៀត សាច់អាំង​ និងស៊ុគីស៊ុប ទឹកស៊ុបសុទ្ធតែឈ្ងុយឆ្ញាញ់ចឹងអីមិនបានមកញ៊ាំម៉េចបាន។ ជាពិសេសនៅពេលកម្មវិធី​ ខួប​កំណើត​ ជប់លៀង​ ជួប​ជុំ​គ្រួសារ​ ចង់បានបន្ទប់​ V.I.P ​កុំភ្លេចធ្វើ​ការកក់​ សាខា​ដែល​នៅ​ជិត​គេហដ្ឋាន​របស់លោកអ្នកសាខាទី1៖ មុន្នីវង្ស: 098 211117 | 089 88 11 15, សាខាទី2៖ TK : 093 277775 | 078 277775, សាខាទី3៖ជ្រោយចង្វារ: 077 366667/087399992, សាខាទី4៖ ណូរ៉ូម៉ល: 017 722226 | 087 988882, សាខាទី5៖សន្ធរម៉ុកៈ 081 533 339 | 092 311 117, សាខាទី6៖ រតនាផ្លាហ្សាៈ 095 671 111 និងសាខាទី7៖ អិច​ឆេង​ស្វែរ​ 098 711116 /089 998830 ៕

ភោជនីយដ្ឋាន សាគូរ៉ា ប៊ូហ្វេ និងស៊ុគី
ភោជនីយដ្ឋាន សាគូរ៉ា ប៊ូហ្វេ និងស៊ុគី
ភោជនីយដ្ឋាន សាគូរ៉ា ប៊ូហ្វេ និងស៊ុគី
ភោជនីយដ្ឋាន សាគូរ៉ា ប៊ូហ្វេ និងស៊ុគី
ភោជនីយដ្ឋាន សាគូរ៉ា ប៊ូហ្វេ និងស៊ុគី
ភោជនីយដ្ឋាន សាគូរ៉ា ប៊ូហ្វេ និងស៊ុគី
ភោជនីយដ្ឋាន សាគូរ៉ា ប៊ូហ្វេ និងស៊ុគី

ភោជនីយដ្ឋាន សាគូរ៉ា ប៊ូហ្វេ និងស៊ុគី
សាខាទី1៖ មុន្នីវង្ស: 098 211117 | 089 88 11 15 (ចម្ងាយពីស្តុបបូគោ២០០ម៉ែត្រ)
សាខាទី2៖ TK : 093 277775 | 078 277775
សាខាទី3៖ជ្រោយចង្វារ: 077 366667/087399992
សាខាទី4៖ ណូរ៉ូម៉ល: 017 722226 | 087 988882
សាខាទី5៖សន្ធរម៉ុកៈ 081 533 339 | 092 311 117
សាខាទី6៖ រតនាផ្លាហ្សាៈ 095 671 111
សាខាទី7៖ អិច​ឆេង​ស្វែរ​ 098 711116 /089 998830

វីដេអូ៖