១០ ថ្ងៃស្រកបាន ២ គីឡូ ដោយគ្រាន់តែទឹកឃ្មុំក្រូចឆ្មារមុនពេលចូលគេង

បញ្ហា​ធំ​បំផុត​របស់​មនុស្ស​ស្រី​សព្វ​ថ្ងៃ​ ភាគ​ច្រើន​គឺ​ចូល​ចិត្ត​ញ៉ាំ​ តែ​ចង់​ស្គម​ ចង់​បាន​រាង​ស្អាត​។ ថ្ងៃ​នេះ​admin នឹង​ណែ​នាំ​ភេសជ្ជៈ​សុខភាព​ ផឹក​ទៅ​ជួយ​សម្រក​គីឡូ​បាន​ ជឿ​ថា​វា​អាច​ជួយ​ស្រី​ៗ​បាន​មួយ​ផ្នែក​ធំ​។​ ភេសជ្ជៈ​នោះ​គឺ​ ទឹក​ឃ្មុំ​ក្រូច​ឆ្មារ​ គ្រាន់​តែ​ផឹក​មុន​ចូល​គេង​ អាច​ជួយ​ឲ្យ​ស្រក​បាន​ ២ គីឡូ​ក្នុង​រយៈ​ពេល​ ១០ ថ្ងៃ​បាន​។​ អ្នក​ចង់​បាន​រាង​ស្លឹម​ស្អាត​ អាច​សាក​ទាំង​អស់​គ្នា​បាន​។​

lemon honey water: The best drink for weight loss | TheHealthSite.com

ទឹក​ក្រូច​ឆ្មារ​លាយ​ជា​មួយ​ទឹក​ឃ្មុំ​ជួយ​សម្រក​បាន​ ២ គីឡូ​ក្នុង​រយៈ​ពេល​ ១០ ថ្ងៃ​

ក្រូចឆ្មារ​សម្បូរ​សារធាតុ​ល្អ​ៗ​ជា​ច្រើន​ ហើយ​វា​ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​ឱសថ​សម្រក​ទម្ងន់​ដែរ​។​ គ្នា​យើង​ភាគ​ច្រើន​ចូល​ចិត្ត​ផឹក​ទឹក​ក្រូច​ និង​ហាត់​ប្រាណ​ដើម្បី​សម្រក​ទម្ងន់​បាន​លឿន​។​ តែ​ការ​ផឹក​ទឹក​ក្រូច​ជូរ​ពេក​ បណ្តាល​ឲ្យ​យើង​លែង​ចង់​ញ៉ាំ​អាហារ​។​ អ៊ីចឹង​ហើយ​បាន​ជា​គេ​ណែនាំ​ឲ្យ​ញ៉ាំ​ទឹក​ឃ្មុំ​ក្រូច​ឆ្មារ​វិញ​ វា​មាន​រសជាតិ​ឆ្ងាញ់​ ហើយ​ថែម​ទាំង​សម្រក​ទម្ងន់​បាន​ទៀត​ ដោយ​គ្រាន់​តែ​ផឹក​មុន​ពេល​ចូល​គេង​ ១០ នាទី​រយៈ​ពេល​ ១០ ថ្ងៃ​ជាប់​គ្នា​។​

តិចនិក​ និង​សារប្រយោជន៍​ពី​ការ​ផឹក​ទឹក​ឃ្មុំ​ក្រូច​ឆ្មារ​

តិចនិក​ផឹក​ទឹក​ឃ្មុំ​ក្រូច​ឆ្មារ​ ឲ្យ​មាន​ប្រសិទ្ធ​ភាព​ និង​សម្រក​ទម្ងន់​បាន​ គឺ​គួរ​តែ​ផឹក​មុន​ចូក​គេង​ ១០ នាទី​ជា​រៀង​រាល់​យប់​ឲ្យ​បាន​ទៀង​ទាត់​ យើង​នឹង​ឆាប់​ទទួល​បាន​លទ្ធផល​។​ ធ្វើ​បែប​នេះ​ចាប់​ពី​ ១០ ថ្ងៃ​ យើង​អាច​ស្រក​បាន​ចាប់​ពី​ ២ គីឡូ​ឡើង​ទៅ​ តែ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទេ​ ស្បែក​ក៏​មិន​ស្រអាប់​ដែរ​។​ ការ​ផឹក​ទឹក​ឃ្មុំ​ក្រូច​ឆ្មារ​ក៏​អាច​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ និង​ភ្លឺ​ថ្លា​បាន​ដែរ​។​ លើស​ពី​នេះ​វា​ក៏​ជួយ​កម្ចាត់​ជាតិ​ពុល​ និង​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ ឲ្យ​ធ្វើ​ការ​បាន​ល្អ​។​

ចុងសប្ដាហ៍ ចង់ដើរអស់លុយតិច ឆ្ងាញ់មាត់ជាមួយម្ហូបសាមញ្ញៗ អារម្មណ៍ស្រស់ស្រាយ រមណីយដ្ឋានកៀនស្វាយគឺសាកសមបំផុត

0

និយាយដល់រមណីយដ្ឋានកៀនស្វាយគ្រប់គ្នាច្បាស់ជាស្គាល់ហើយ ព្រោះវាជាតំបន់ទេសចរណ៍មួយដែលពេញនិយមបំផុតដែលមានទីតាំងនៅមិនឆ្ងាយពីទីក្រុងភ្នំពេញ។

រមណីយដ្ឋានកៀនស្វាយ
រមណីយដ្ឋានកៀនស្វាយ
រមណីយដ្ឋានកៀនស្វាយ

រមណីយដ្ឋានមួយនេះទទួលបានការគាំទ្រខ្លាំងក៏ដោយសារតែមានកត្តាអំណោយផលពីធម្មជាតិដែលជាដៃទន្លេ ធ្វើអោយភ្ញៀវអាចជិះទូកលេងកម្សាន្តបាន។ ជាពិសេសគឺមានអាជីវកលក់ម្ហូបសាមញ្ញជាច្រើនមុខច្រើនជម្រើសជាមួយតម្លៃសមរម្យដែលអាចទទួលយកបាន និងមួយវិញទៀតមានរោងអង្គុយទាំងខាងលើ និងជាប់មាត់ទឹកដែលជារឿងល្អសម្រាប់អង្គុយទទួលទានអាហារ និងស្រូបខ្យល់អាកាសបរិសុទ្ធពីធម្មជាតិផងដែរ។

រមណីយដ្ឋានកៀនស្វាយ
រមណីយដ្ឋានកៀនស្វាយ
រមណីយដ្ឋានកៀនស្វាយ

បន្ថែមពីនេះសម្រាប់អ្នកដែលចូលចិត្តស្ទូចត្រី អាចមកកាន់រមណីយដ្ឋានមួយនេះគឺមិនខុសនោះទេ ដោយគ្រាន់តែជ្រើសរើសរោងអង្គុយជាប់មាត់ទឹកគឺអាចស្ទូចបានម៉ាអ៊ែមតែម្ដង។ តោះចង់ដើរលេងលំហែរអារម្មណ៍ថ្ងៃចុងសប្ដាហ៍ ជាមួយកញ្ចប់ថវិកាសមល្មមទីនេះគឺសាកសមបំផុតហើយ ពេលបានមកដល់កុំភ្លេចណាទិញម្ហូបសមញ្ញៗឆ្ងាញ់ៗញ៊ាំជាមួយទឹកក្រូចអាយ៍កូឡាទៀតកាន់តែពិសេស៕

រមណីយដ្ឋានកៀនស្វាយ
រមណីយដ្ឋានកៀនស្វាយ
រមណីយដ្ឋានកៀនស្វាយ
រមណីយដ្ឋានកៀនស្វាយ
រមណីយដ្ឋានកៀនស្វាយ

រមណីយដ្ឋានកៀនស្វាយ
ទីតាំង៖ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

វីដេអូ៖

ស៊ុបទាត្រកួន ១ចាន១ម៉ឺន៥ពាន់រៀល រសជាតិឆ្ងាញ់សាហាវ ១ចានញ៊ាំតឹងពោះស្ដូក

0

ស៊ុបទាត្រកួន រសជាតិជូហិរមីនុយថ្មីរសជាតិថ្មីពីហាង Best Food ពិតជាពិសេសដែលគ្រប់គ្នាមិនគួររំលងជាមួយមុខម្ហូបមួយនេះ។ ស្របពេលអាកាសធាតុមានភ្លៀងត្រជាក់ៗបែបនេះទៀត ប្រសិនជាបានហុតស៊ុបទាត្រកួននេះក្ដៅៗទៀតអ៊ែមអស់ស្ទះ ទទួលបានទាំងរសជាតិ ហើយថែមទាំងក្ដៅសាច់បែកញើសស្រួលខ្លួនទៀត។

ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD

សម្រាប់ស៊ុបទាត្រកួន ដែរជាមីនុយថ្មីនេះចុងភៅបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់ ជាមួយរូបមន្តគ្រឿងផ្សំពិសេសធ្វើអោយមានរសជាតិឆ្ងាញ់ប្លែកពីស៊ុបទាត្រកួន ដែលអ្នកទាំងអស់គ្នាធ្លាប់ញ៊ាំពីមុន។ ជាពិសេសជាមួយនឹងការស្ងោររំងាស់ស៊ុបទាគ្រប់តាមម៉ោងកំណត់យ៉ាងត្រឹមត្រូវ ធ្វើអោយសាច់ទាចេញជាតិល្អ បានញ៊ាំហើយចាប់ចិត្តដិតអារម្មណ៍តែម្ដង។​

ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD

ណ្ហើយ នៅចាំអីទៀតពិតជាមិនអាចរំលងបានទេណា ព្រោះថាឆ្ងាញ់ក៏ឆ្ងាញ់ ប៉ូវកម្លាំងក៏ប៉ូវកម្លាំងថែមទៀត ចំណែកឯតម្លៃក៏សមរម្យដោយ១ចាន តម្លៃត្រឹមតែ១ម៉ឺន៥ពាន់រៀល ញ៊ាំបានម៉ាតឹងពោះស្ដូកតែម្ដង?៕

ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD

ហាង Best FOOD
លេខទូរសព្ទ៖ 069 41 41 44 / 061 41 41 44
ទីតាំង៖ សាខាទី២: Central Park តារាងបាល់ទាត់បឹងកក់
សាខាទី១: ក្រោយស្តុប Pizza Company ផ្លូវ 261 កែងផ្លូវ 150 សង្កាត់ទឹកល្អក់មួយ (ទល់មុខទីក្រុងអាន់ឆ័រ)

វីដេអូ៖

លតឆា កាពីតូលចាស់ រសជាតិម្ចាស់ដើម ល្បីគ្រប់ជំនាន់ តាំងពីឆ្នាំ១៩៨២ រសជាតិនៅតែឆ្ងាញ់

0

មិនតិចជំនាន់នោះទេ លក់តាំងពីទស្សវត្សរ៍៨០មកដល់បច្ចុប្បន្ននេះ ការគាំទ្រនៅតែបន្តមាន ទីតាំងលក់ លតឆា កាពីតូលចាស់ រសជាតិម្ចាស់ដើម លក់៣៨ឆ្នាំមកហើយ អ្នកលក់តជំនាន់ អ្នកញ៉ាំតកូនតដល់ចៅ នៅតែចូលចិត្តរសជាតិមួយនេះ។

ហាង លតឆាកាពីតូលចាស់
ហាង លតឆាកាពីតូលចាស់
ហាង លតឆាកាពីតូលចាស់

ច្រើនជំនាន់ណាស់មកហើយដែល ទីតាំងលក់ លតឆា កាពីតូលចាស់ រសជាតិម្ចាស់ដើម នៅតែបន្តភាពល្បីល្បាញ ហើយអាចផ្តល់នៅរសជាតិជូនអតិថិជនរបស់ខ្លួនទាំងចាស់ទាំងថ្មី អោយទទួលស្គាល់នៅស្នាដៃចុងភៅតជំនាន់ រសជាតិនៅតែឆ្ងាញ់ញ៉ាំទៅគឺមិនធំក្លិនផ្សែងនោះទេ ។ មកដល់បច្ចុប្បន្ននេះក្នុង១ថ្ងៃគាត់អាចលក់លត អស់ចន្លោះពី៦០គីឡូ ទៅ៧០គីឡូឯណោះ។

ហាង លតឆាកាពីតូលចាស់
ហាង លតឆាកាពីតូលចាស់
ហាង លតឆាកាពីតូលចាស់

សម្រាប់អ្នកដែលនៅម្តុំទីតាំង បេនឡានកាពីតូលចាស់ ប្រហែលជាស្គាល់ច្បាស់ជាងគេ ដោយសារទីតាំង លក់លតឆា កាពីតូលចាស់ រសជាតិម្ចាស់ដើមនេះ គឺលក់មុនគេ ហើយយូរជាងគេ តាំងពីជំនាន់៨០ មានលក់ទាំងលតឆា មីឆា រសជាតិឆ្ងាញ់ ហើយគ្មានធំក្លិនផ្សែងភ្លើង ទាំងនេះដោយសារតែបច្ចេកទេសរបស់អ្នកចម្អិនដែលបន្តតកូនតចៅ៕

ហាង លតឆាកាពីតូលចាស់
ហាង លតឆាកាពីតូលចាស់
ហាង លតឆាកាពីតូលចាស់

ហាង លតឆាកាពីតូលចាស់
លេខទូរសព្ទ៖ 012 78 88 27
ទីតាំង៖ ផ្ទះលេខ១១៤ ផ្លូវ១៤៨ សង្កាត់ផ្សារកណ្ដាលទី២​ ខណ្ឌដូនពេញ

ចង់ញ៉ាំមីទាញឆ្ងាញ់ ត្រូវនឹកដល់ហាងមីទាញ ២ កន្លែងនេះ

0

ចេញពីរៀន ឬធ្វើការល្ងាចឡើងហត់ៗ ច្បាស់ជាចង់រកអីញ៉ាំទ្រាប់ពោះសិន មុននឹងដល់ពេលញ៉ាំអាហារពេលល្ងាច។​ អ្នកខ្លះឃ្លានដែរ តែមិនដឹងញ៉ាំអី ម៉ោះឈប់ពិបាកទៀតទៅ ណាត់គ្នាទៅញ៉ាំមីទាញស្រស់ៗវិញ ចានគេធំៗណាស់ ដាក់តែ ១ ចានដឹងតែឆ្អែត មានកម្លាំងព្រឹសតែម្តង។ បើញ៉ាំមីទាញឆ្ងាញ់ មិនត្រូវភ្លេចហាងមីទាញ ២ ហាងនេះទេ៖

ហាង មីទាញតុងយុាំ 

អស់បារម្ភមានតែលុយ ១ម៉ឺនរៀលក៏អាចញ៊ាំឆ្ងាញ់មាត់តឹងពោះបានម៉ាអ៊ែមដែរ អោយតែបានមកដល់ហាង មីទាញតុងយ៊ាំ ។ តម្លៃនេះគឺតាំងពីដើមមកហើយ សួរតែម៉ូយៗប្រចាំហាងទៅគឺថាជាតម្លៃពិសេសខ្លាំងមែនទែន ព្រោះថាទាំងសាច់ និងរសជាតិស៊ុបគឺឆ្ងាញ់ ឯចានក៏ធំទៀតញ៊ាំតែមួយចានដឹងតែតឹងពោះហ្មង។

អ្វីដែលពិសេស គឺសសៃមីត្រូវបានចុងភៅទាញធ្វើភ្លាមៗហ្មង ដែលធ្វើអោយមីមានរសជាតិឆ្ងាញ់ និងមានក្លិនឈ្ងុយ ហើយនៅពេលដែលបញ្ចូលជាមួយទឹកស៊ុបដ៏មានរសជាតិទៀតគឺអ៊ែមខ្លាំងមែនទែន។ ម្យ៉ាងទៀត មីទាញក៏មានប្រភេទសាច់ដូចជា៖ ផាក់លូវ ទាខ្វៃ គ្រឿងសមុទ្រ(មឹក លៀស) ដែលលោកអ្នកអាចជ្រើសរើសតាមចំណូលចិត្ត។ ក្រៅពីនេះហាងក៏មានម្ហូបផ្សេងៗជាច្រើនមុខទៀតផងដែរ។​

ហាង មីទាញតុងយុាំ 
លេខទូរសព្ទ៖​ 061 31 66 83 / 098 809 789
ទីតាំង៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម
ផែនទី៖ ចុចទីនេះ

ហាង ភូមិមីទាញ

ហាងថ្មីម្ហូបឆ្ងាញ់មកទៀតហើយ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តញ៊ាំមីទាញ និងទឹកស៊ុបតុងយ៊ាំ ធានាថាបានមកដល់ហាង ភូមិមីទាញ សប្បាយរីករាយក្នុងការញ៊ាំជាមួយរសជាតិដ៏ពិសេសប្រចាំហាងមួយនេះ។ តោះកន្លែងថ្មីបែបនេះមិនបានណាត់គ្នាមកញ៊ាំម៉េចបាន ដើម្បីអោយដឹងរសជាតិពិសេសកម្រិតណា មានតែមកសាកដោយខ្លួនឯងផ្ទាល់ទេ។

សម្រាប់មុខម្ហូបដែរសំខាន់ប្រចាំហាង ភូមិមីទាញ នោះគឺមីទាញតុងយ៉ាំ ដែលមានរសជាតិឆ្ងាញ់ពិសេសខុសប្លែកពីហាងដ៏ទៃ ជាមួយទឹកដៃដ៏ប៉ិនប្រសប់មានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យម្ហូបអាហារ។ ចំពោះអតិថិជនដែរមកញ៊ាំមីទាញនៅទីនេះអាចមានជម្រើសច្រើនជាមួយសាច់ច្រើនប្រភេទដែរមានដូចជា៖ សាច់ផាក់ឡូវ(គ្រឿងក្នុងជ្រូក), សាច់ទា, ប្លោកជ្រូក(ខួរជ្រូក), បង្គារ, លៀសហូល, លៀសប៉ារ៉ា, គាវ, សាច់គោ, មឹក និងមឹកយក្ស។ ក្នុងចំណោមប្រភេទសាច់ទាំងអស់មួយមុខណាក៏ឆ្ងាញ់ដែរ ដោយអ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើសបានតាមចំណូលចិត្ត។

ហាង ភូមិមីទាញ
លេខទូរសព្ទ៖ 077 72 17 99 / 097 20 58 512
ទីតាំង៖ ស្ថិតនៅលើផ្លូវសម្តេចសុធារស ទល់មុខសាលាបៀលប្រាយ

ប្រហិតស្ងោរ សាច់ស្ងោរលាក់ខ្លួនក្នុងផ្សារបឹងកេងកងរសជាតិពិតជាឆ្ងាញ់មិនធម្មតា រួមទាំងទឹកសៀង និងជ្រក់

0

អ្នកនិយមដើរផ្សារបឹងកេងកង ប្រហែលជាមិនសូវរំលងតូបប្រហិតស្ងោរ សាច់ស្ងោរនេះទេ ព្រោះថាគ្រាន់តែក្រលេកឃើញគឺទំនងស្រក់ទឹកមាត់បាត់ទៅហើយ ដោយឃើញមានប្រហិត សាច់ស្ងោរ ខួរ និងគ្រឿងក្នុងស្ងោរដោតជាចង្កាក់ដាក់ពេញឆ្នាំងស៊ុបជះក្លិនមកភាយៗ ធ្វើអោយទប់អារម្មណ៍មិនចូលញ៊ាំមិនបានហ្មង។

តូប ស្រីលីនសាច់ស្ងោរផ្សារបឹងកេងកង
តូប ស្រីលីនសាច់ស្ងោរផ្សារបឹងកេងកង
តូប ស្រីលីនសាច់ស្ងោរផ្សារបឹងកេងកង

បើតាមអ្នកលក់ប្រាប់Admin គឺថាក្នុងមួយថ្ងៃគាតលក់អស់ខួរស្ងោរចន្លោះពី៣០ ទៅ៤០គ្រាប់ ចំណែកឯងប្រហិត និងសាច់អស់ចន្លោះពី៣០០ ទៅ៤០០ចង្កាក់ឯណោះ។ មូលហេតុដែលគាត់លក់ដាច់បែបនេះក៏ដោយសារតែប្រហិត សាច់ស្ងោរ ខួរ និងគ្រឿងក្នុងស្ងោររបស់គាត់មានរសជាតិឆ្ងាញ់ស្ងោររំងាស់ជាមួយទឹកស៊ុបយ៉ាងពិសេស បូករួមជាមួយជ្រក់ ទឹកសៀង និងម្ទេសឆាដែលគាត់ធ្វើដោយខ្លួនឯងទៀតគឺរសជាតិកើនថ្វេដងញ៊ាំហើយចង់ញ៊ាំទៀត។

តូប ស្រីលីនសាច់ស្ងោរផ្សារបឹងកេងកង
តូប ស្រីលីនសាច់ស្ងោរផ្សារបឹងកេងកង
តូប ស្រីលីនសាច់ស្ងោរផ្សារបឹងកេងកង

បន្ថែមពីនេះសម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ញ៊ាំនៅផ្ទះក៏អាចធ្វើការខលកុម្ម៉ង់បានផងដែរ តាមរយៈលេខទូរសព្ទ 093 34 83 83 ។ ណ្ហើយរបស់ឆ្ងាញ់បែបនេះគួរតែឆ្លៀតទៅសាកអោយស្គាល់រសជាតិហើយ ហើយបើថាខ្ចិលទៅដល់កន្លែងកុម្ម៉ង់យកមកញ៊ាំនៅផ្ទះក៏បាន៕

តូប ស្រីលីនសាច់ស្ងោរផ្សារបឹងកេងកង
តូប ស្រីលីនសាច់ស្ងោរផ្សារបឹងកេងកង
តូប ស្រីលីនសាច់ស្ងោរផ្សារបឹងកេងកង

តូប ស្រីលីនសាច់ស្ងោរផ្សារបឹងកេងកង
លេខទូរសព្ទ៖ 093 34 83 83
ទីតាំង៖ ក្នុងផ្សារបឹងកេងកង (ចូលតាមច្រកទី៣ នៅក្រោយតូបងាវខ្យង ទល់មុខតូបលក់គ្រឿងក្រអូប)

វីដេអូ៖

ហាង តូបប្រហិតសាខាថ្មី(សាខាស៊ីសុវត្ថិ) មានជូនកាដូពិសេសកាត់បញ្ចុះតម្លៃ២០% សម្រាប់អតិថិជន

0

ម៉ូយៗហាង តូបប្រហិត មានដឹងអត់ពេលនេះហាង តូបប្រហិត បានបើកសាខាថ្មីបន្ថែមមួយសាខាទៀតហើយដើម្បីបំពេញតម្រូវការរបស់អតិថិជន។ សម្រាប់សាខាថ្មីនេះដូចចំណងជើងខាងលើចឹង គឺនៅម្លុកសាលាព្រះស៊ីសុវត្ថិស្ថិតលើផ្លូវ៦៣(ត្រសក់ផ្អែម) កែងផ្លូវ២០០ ហើយសម្រាប់អតិថិជនដែលបានមកដល់សាខាថ្មីនេះ ក៏មានឱកាសទទួលបានកាត់បញ្ចុះតម្លៃ២០% ដែលមានសុពលភាពរហូតដល់ខែ វិច្ឆិកា។

ហាង តូបប្រហិត
ហាង តូបប្រហិត
ហាង តូបប្រហិត

អ្វីដែលពិសេសសម្រាប់សាខាថ្មីនេះ គឺហាងបានបន្ថែមប្រភេទប្រហិតច្រើនជាមុន និងមានការរៀបចំអោយអតិថិជនដួសប្រហិតដោយខ្លួនឯងតាមចំណូលចិត្ត និងថ្លឹងគិតជាគីឡូ ខុសប្លែកពីមុនដោយគិតជាចង្កាក់។ ចំពោះបរិកាសក្នុងហាងក៏កាន់តែប្លែក ដោយមានការរៀបចំយ៉ាងស្រស់ស្អាត និងរាងទូលាយជាងមុនដែលអាចអង្គុយញ៊ាំបានយ៉ាងរីករាយសម្រាប់ការជួបជុំ។ បន្ថែមពីនេះចំណតចតម៉ូតូ និងរថយន្តគឺធំទូលាយដែលបង្ករភាពងាយស្រួលដល់អតិថិជនដែលមកទទួលទាននៅទីនេះ។

ហាង តូបប្រហិត
ហាង តូបប្រហិត
ហាង តូបប្រហិត

តោះ អ្នកម្លុកសាលាព្រះស៊ីសុវត្ថិ នៅចាំអីទៀតរបស់ឆ្ងាញ់មកកៀកខ្លួនហើយ មិនបានមកញ៊ាំម៉េចកើត ហើយអ្វីដែលសំខាន់ទទួលបានកាត់បញ្ចុះតម្លៃ២០% ដែលមានសុពលភាពរហូតដល់ខែ វិច្ឆិកា ចឹងទៀតចំណេញតិចអី។ លឿនៗមកណា ប្រហិតឆ្ងាញ់ បុកល្ហុងឆ្ងាញ់ កំពុងរងចាំអ្នកទាំងអស់គ្នានៅទីនេះ៕

ហាង តូបប្រហិត
ហាង តូបប្រហិត
ហាង តូបប្រហិត
ហាង តូបប្រហិត
ហាង តូបប្រហិត
ហាង តូបប្រហិត

ហាង តូបប្រហិត(សាខាស៊ីសុវត្ថិ)
លេខទូរសព្ទ៖ 092 65 65 15
ទីតាំង៖ ស្ថិតលើផ្លូវ៦៣(ត្រសក់ផ្អែម) កែងផ្លូវ២០០ ទល់មុខហាង Super Duper ស៊ីសុវត្ថិ

វីដេអូ៖

កប់ម្ល៉េះបញ្ចុះតម្លៃ៣០% ពេញមួយខែតុលាទាំងសាច់អាំង៣រសជាតិ ស្រាបៀរ និងCocktail ពីហាង GrillHouse BBQ & Beer

0

ដើមខែថ្មី បើកប្រាក់ខែថ្មីៗ តោះនៅចាំអីទៅជប់លៀង លើករាសីញ៊ាំសាច់អាំង៣រសជាតិ ជាមួយស្រាបៀរ និងCocktail នៅហាង GrillHouse BBQ & Beerទាំងអស់គ្នា។ ពិតជាមិនអាចរំលងបានទេណា ជាមួយការប្រម៉ូសិនដ៏ពិសេសបញ្ចុះតម្លៃ៣០% ពេញមួយខែតុលានេះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

ត្រៀមតែមាត់ញ៊ាំទៅព្រោះនិយាយពីថាជាតិខ្លាំងណាស់ព្រោះសាច់ទាំងអស់សុទ្ធតែស្រស់ៗ មានគុណភាពល្អ យកមកអាំងហើយជ្រលក់ជាមួយទឹកជ្រលក់ទាំង ៣រសជាតិប្រចាំហាងទៀត ឆ្ងាញ់តិចអី។ ក្រៅពីសាច់អាំង ក្នុងហាងក៏មានស្រាជាច្រើនប្រភេទ សម្រាប់អ្នកទាំងអស់គ្នាអាចជ្រើសរើសយកមកញ៉ាំជាមួយសាច់អាំងផងដែរ គឺថាបង្កើនរសជាតិសាច់អាំងថែមមួយកម្រិតទៀត។

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

កុំភ្លេចណា បបួលមិត្តភិក្តិក្រុមគ្រួសា​រ របស់អ្នកមកញ៉ាំសាច់អាំងដ៏មានរសជាតិនេះ ជាពិសេសបញ្ចុះតម្លៃយ៉ាងច្រើនបែបនេះចំណេញតិចអី ញ៉ាំបានច្រើនអស់លុយម៉ាញិប ជាពិសេសគឺមានបរិយាសកាសដ៏ស្រស់ស្រាយថែមទៀត៕

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

ហាង GrillHouse BBQ & Beer
ទូរសព្ទ៖ 077 868 768 / 086 868 768
ទីតាំង៖ ទល់មុខសួនវត្តបទុមវត្តី

វីដេអូ៖

ចំនុចពិសេសអ្វីដែលធ្វើឱ្យហាង ប្រហិតផ្ទះវីឡា លក់ដាច់ខ្លាំង ទទួលបានការគាំទ្រខ្លាំងដល់សព្វថ្ងៃ!

0

លោកអ្នកប្រាកដជាបានស្គាល់រួចហើយ នៅពេលដែលលឺឈ្មោះហាងប្រហិតផ្ទះវីឡា ដោយសារតែអតិថិជនជាច្រើនបន្តគាំទ្រច្រើនចាប់តាំងពីហាងបើកដំណើរការរហូតមកដល់បច្ចុប្បន្ននេះ ហើយអ្វីដែលជាចំនុចពិសេសនោះ ស្ថិតនៅលើរសជាតិទឹកជ្រលក់នេះឯង ភាពច្នៃប្រឌិតរសជាតិ ទឹកជ្រលក់របស់គាត់គឺ ទឹកសៀងសណ្តែកដីអំពិលទុំរសជាតិប្លែក និងជ្រក់ម្ទេស អតិថិជនញ៊ាំហើយសរសើរថាឆ្ងាញ់គ្រប់ៗគ្នា។

ហាង ប្រហិតផ្ទះវីឡា
ហាង ប្រហិតផ្ទះវីឡា

ហើយអាចនិយាយបានថាគ្រប់មុខតែម្តង គឺសុទ្ធតែធ្វើដោយម្ចាស់ហាងផ្ទាល់ ទាំងរសជាតិប្រហិត រសជាតិទឹកជ្រលក់ ធានាបាននៅអនាម័យរសជាតិឆ្ងាញ់ គ្មានជាតិគីមីឡើយ។ អ្វីដែលកាន់តែពិសេសនោះហាង ប្រហិតផ្ទះវីឡា បានបន្ថែមជូននៅប្រម៉ូសិនពិសេស ទិញប្រហិត២០ចង្កាក់បន្ថែមជូន៥ចង្កាក់ ហើយសម្រាប់គាវក៏ដូចគ្នាទិញ២០គាវ ថែមជូន៥ ដោយគ្រាន់តែលោកអ្នកធ្វើការLiked ផេក និងទទួលបានការបញ្ចុះតម្លៃនេះភ្លាមៗ។

ហាង ប្រហិតផ្ទះវីឡា
ហាង ប្រហិតផ្ទះវីឡា
ហាង ប្រហិតផ្ទះវីឡា
ហាង ប្រហិតផ្ទះវីឡា

ជាមួយនិងការប្រម៉ូសិននេះផងដែរ គឺមិនកំណត់ពេលវេលាឡើយ សម្រាប់លោកអ្នកដែលមមាញឹកជាមួយការងារខ្លាំងមិនមានពេលវេលា ចង់កម្មុងយកទៅពិសានោះគឺអត់បញ្ហាឡើយ ដោយហាងមានសេវាកម្មដឹងជញ្ជូនមិនគិតថ្លៃទេ ក្នុងរាជធានីភ្នំពេញ។

ហាង ប្រហិតផ្ទះវីឡា
ហាង ប្រហិតផ្ទះវីឡា
ហាង ប្រហិតផ្ទះវីឡា

ហាង ប្រហិតផ្ទះវីឡា
លេខទូរសព្ទ៖ 010 336 262 / 099 626 269
ទីតាំង៖ ខាងកើតវិមានឯករាជ្យ ផ្លូវលេខ២៩

វីដេអូ៖

ធ្វើតាម ៥ ជំហាននេះអាចរក្សាសាច់ជ្រូកស្រស់បានយូរ និងមិនបាត់បង់រសជាតិ

សម្រាប់អ្នកខ្ជិលទៅផ្សាររាល់ថ្ងៃ ឬគ្មានពេល ព្រោះត្រូវធ្វើការពីព្រឹកទល់ល្ងាច តែចង់ម្ហូប សាច់ ទុកសម្រាប់ធ្វើបានច្រើនថ្ងៃ ជាពិសេសសាច់ជ្រូក អាចសាកធ្វើតាម ៥ ជំហានដូចខាងក្រោមនេះបាន ធានាថាសាច់នៅតែស្រស់ និងរក្សាគុណភាពបានយ៉ាងល្អ។ តែត្រូវចាំ មិនត្រូវទុកលើសពី ៣០ ថ្ងៃទេ។

How to keep pork fresh, 5 easy steps, use when pork is expensive.

១. លាងសាច់ជ្រូកឲ្យឲ្យបានស្អាតល្អ

២. កាត់សាច់ជាដុំៗ ឲ្យសមល្មមទៅបរិមាណក្នុងម្ហូបមួយមុខ

៣. បន្ទាប់មកជូតសាច់ជ្រូកឲ្យស្ងួត និងស្អាត

៤. ដាក់ដុំសាច់ជ្រូកនីមួយៗក្នុងប្រអប់ជ័រ រួចបិទគម្របឲ្យជិត

៥. ដាក់សាច់ចូលក្នុងកន្លែងបង្កក ដើម្បីការពារការលូតលាស់របស់វីរុស និងមិនធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹមរបស់សាច់។

ពេលដកសាច់ជ្រូកចេញពីកន្លែងបង្កក មិនត្រូវយកដាក់ត្រាំទឹកទេ ព្រោះធ្វើបែបនេះនឹងធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹមរបស់សាច់ ហើយសាច់នឹងប្រែជាស្វិត បាត់បង់ទាំងរសជាតិទៀត។