អាហារ ៤ មុខយកនេះ បើដាក់ក្នុងទូរទឹកកក មិនត្រឹមខូចគុណភាពទេ សុខភាពក៏ប៉ះពាល់ដែរ

ដោយសារតែការទុកអាហារក្នុងទូរទឹកកជាវិធីងាយស្រួល និងមានប្រសិទ្ធភាព តែមិនប្រាកដថាអាហារទាំងអស់នៅតែមានគុណភាពល្អ ពេលដាក់ក្នុងទូរទឹកកកទេ​។ ព្រោះសីតុណ្ហភាពត្រជាក់ ក៏អាចធ្វើឲ្យបាត់បង់គុណភាព និងគ្រោះថ្នាក់ដល់សុខភាពបានដែរ។ ដូចជាអាហារ ៤ ប្រភេទនេះអ៊ីចឹង បើចៀសបាន កុំយកដាក់ក្នុងទូរទឹកកក៖

ផ្លែឪឡឹក

ដើម្បីរក្សាទុកឪឡឹកឲ្យបានត្រឹមត្រូវ យើងអាចទុកវានៅកន្លែងដែលមានសីតុណ្ហភាពធម្មតាបានហើយ បើចង់ញ៉ាំត្រជាក់ៗ យើងអាចដាក់វាក្នុងទូរទឹកកកត្រឹម ២ ទៅ ៣ ម៉ោងអីបានហើយ ព្រោះសាច់ និង រសជាតិវាមិនប្រែប្រួលទេ។

How Long Does Watermelon Last? - The Shelf Life of a Watermelon - What  About Watermelon?

ផ្លែចេក

ចេកជាផ្លែឈើដែលឆាប់មានប្រតិកម្មជាមួយភាពត្រជាក់ណាស់។ ដើម្បីរក្សាទុកវាឲ្យបានត្រឹមត្រូវគឺ ត្រូវទុកនៅកន្លែងមានសីតុណ្ហភាពធម្មតា ឆ្ងាយពីពន្លឺព្រះអាទិត្យ ហើយរយៈពេលបន្ទំគឺ ៧ ទៅ​ ១០ ថ្ងៃ។​

4 foods that should not be refrigerated  Quality may deteriorate - harm to the body.

ខ្ទឹមស និង ខ្ទឹមបារាំង

ទុកខ្ទឹមក្រហម និងខ្ទឹមសក្នុងទូរទឹកកកនឹងធ្វើឲ្យឆាប់រលួយ។ ដូចនេះត្រូវតែទុកវាដាច់ដោយឡែកពីគេ ដោយទុកនៅកន្លែងស្ងួត គ្មានសំណើម អាចទុកបានចាប់ពី ១ ទៅ ២ ខែឡើងទៅ​។

អាហារកំប៉ុង

ជាតិសំណើម និងអុកស៊ីសែនក្នុងទូទឹកកកនឹងធ្វើឲ្យកំប៉ុងឡើងច្រែះ។ ដោយសារតែអាហារកំប៉ុង គឺធ្វើឡើងដើម្បីរក្សាទុកបានយូរហើយ មិនចាំបាច់ទុកក្នុងទូរទឹកកកបន្ថែមទៀតក៏បានដែរ។

ស្អែកត្រៀមលុយ ២៣០០០៛ ត្រៀមខោរលុងៗ ទៅញ៊ាំបូ៊ហ្វេនៅហាង ពិភពសាច់អាំង168 ប៊ូហ្វេ សាខាចោមចៅ ញ៊ាំដោយសេរី

0

អ្នកនៅម្តុំផ្លូវវេងស្រេងថ្ងៃស្អែកទុករឿងធាត់ស្គម មួយឡែកសិនទៅ អ្វីដែលសំខាន់ត្រៀមខ្លួន ត្រៀមពោះទុកអោយទំនេរ ទៅញ៊ាំ ប៊ូហ្វេច្រើនមុខ ច្រើនជម្រើស ស៊ុបពីរសជាតិ សាច់អាំង គ្រឿងសមុទ្រ ត្រៀមរួចរាល់ហើយ ពីហាង ពិភពសាច់អាំង168 ប៊ូហ្វេ ចោមចៅ រង់ចាំលោកអ្នកបន្ធូរចង្កេះខោ អោយរលុងៗ ញ៊ាំដោយសប្បាយរីករាយ ញ៊ាំមួយឆ្អែត ញ៊ាំដោយសេរី ដោយម្នាក់តម្លៃត្រឹមតែ២៦៨០០៛ បញ្ចុះ២០% សល់ត្រឹម ២៣០០០៛ តែប៉ុណ្ណោះ។

ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)

និយាយទៅ គឺថាញ៉ាំបានម៉ាសេរី ដោយម្នាក់តម្លៃត្រឹមតែ២៣០០០៛ តែប៉ុណ្ណោះ មានគ្រឿងសមុទ្រស្រស់ៗ និងសាច់អាំង ចង់ញ៉ាំជាអាំងក៏បាន ញ៉ាំជាស៊ុបក៏បាន រួមទាំងម្ហូបជាង១០០មុខ អាចដាក់បានម៉ាតឹងពោះអត់មានអ្វីត្រូវខ្វល់ទេ។ ហើយអ្វីដែលលោកអ្នកត្រូវត្រៀមនោះគឺ ស្លៀកខោរលុងៗ ទុកពោះអោយទំនេរ ញ៊ាំមួយឆ្អែត សម្រាប់ថ្ងៃស្អែកនេះ​ការបញ្ចុះតម្លៃ២០%នេះ គឺមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី 01.10.20 រហូតដល់ថ្ងៃទី 15.10.20

ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)

ថ្ងៃស្អែកចាប់ផ្តើមពន្លត់ចង្ក្រានមួយថ្ងៃ ត្រៀមទៅសាកប៊ូហ្វេ ច្រើនមុខ ច្រើនជម្រើសក្នុងការពិសា មានមឹក បង្គា បង្កង ក្តាម ត្រីសមុទ្រ បង្កងប៉ាក លាសហូល ខ្យងប៉ារ៉ា ការ៉េម បង្អែម ផ្លែឈេី ត្រៀមកាន់លុយ២៣០០០៛ អស់ដាក់ថែម អស់ដាក់ថែម ញ៊ាំដោយសេរី ចាំកាលទៀត សម្រាប់សាខា​វេងស្រេង គឺនៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចម្ងាយ ពីស្ពានអាកាសចោមចៅថ្មី១គីឡូម៉ែ្ត និងចម្ងាយពីផែស្ងួតសូងួន 500ម៉ែត្រ។

ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)

ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខាចោមចៅ)
លេខទូរសព្ទ៖ 086 8000 60/097 8000 600
ទីតាំង៖ លេីផ្លូវ វេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចម្ងាយ ពីស្ពានអាកាសចោមចៅថ្មី១គីឡូម៉ែត្រ និងចម្ងាយពីផែស្ងួតសូងួន 500ម៉ែត្រ

វីដេអូ៖

ភូមិមីទាញ បង្ហាញវត្តមាននៅមុខសាលាបៀលប្រាយ ជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃមីទាញទឹកស៊ុបតុងយ៊ាំ

0

ហាងថ្មីម្ហូបឆ្ងាញ់មកទៀតហើយ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តញ៊ាំមីទាញ និងទឹកស៊ុបតុងយ៊ាំ ធានាថាបានមកដល់ហាង ភូមិមីទាញ សប្បាយរីករាយក្នុងការញ៊ាំជាមួយរសជាតិដ៏ពិសេសប្រចាំហាងមួយនេះ។ តោះកន្លែងថ្មីបែបនេះមិនបានណាត់គ្នាមកញ៊ាំម៉េចបាន ដើម្បីអោយដឹងរសជាតិពិសេសកម្រិតណា មានតែមកសាកដោយខ្លួនឯងផ្ទាល់ទេ។

ហាង ភូមិមីទាញ
ហាង ភូមិមីទាញ
ហាង ភូមិមីទាញ

សម្រាប់មុខម្ហូបដែរសំខាន់ប្រចាំហាង ភូមិមីទាញ នោះគឺមីទាញតុងយ៉ាំ ដែលមានរសជាតិឆ្ងាញ់ពិសេសខុសប្លែកពីហាងដ៏ទៃ ជាមួយទឹកដៃដ៏ប៉ិនប្រសប់មានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យម្ហូបអាហារ។ ចំពោះអតិថិជនដែរមកញ៊ាំមីទាញនៅទីនេះអាចមានជម្រើសច្រើនជាមួយសាច់ច្រើនប្រភេទដែរមានដូចជា៖ សាច់ផាក់ឡូវ(គ្រឿងក្នុងជ្រូក), សាច់ទា, ប្លោកជ្រូក(ខួរជ្រូក), បង្គារ, លៀសហូល, លៀសប៉ារ៉ា, គាវ, សាច់គោ, មឹក និងមឹកយក្ស។ ក្នុងចំណោមប្រភេទសាច់ទាំងអស់មួយមុខណាក៏ឆ្ងាញ់ដែរ ដោយអ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើសបានតាមចំណូលចិត្ត។

ហាង ភូមិមីទាញ
ហាង ភូមិមីទាញ
ហាង ភូមិមីទាញ
ហាង ភូមិមីទាញ

កុំភ្លេចណារបស់ឆ្ងាញ់ហាងថ្មីប្លែកបែបនេះមិនគួររំលងនោះទេ ហើយបើបានបបួលគ្នាមកញ៊ាំកាន់តែច្រើនកាន់តែសប្បាយរីករាយ ព្រោះថាបានញ៊ាំរបស់ឆ្ងាញ់ជុំគ្នានោះអី។ ជាពិសេសបរិយាកាសក៏ល្អ មានទីតាំងធំទូលាយអាចអង្គុយបានច្រើនតុ និងការរៀបចំបានយ៉ាងស្អាតប្រកបដោយផាសុកភាព។ សម្រាប់ទីតាំងស្រួលរកខ្លាំងមែនទែន គឺស្ថិតនៅលើផ្លូវសម្តេចសុធារស ទល់មុខសាលាបៀលប្រាយ ណ្ហើយស្គាល់ប៉ុណ្ណេះហើយនៅចាំអីទៀតវឺតៗមកណា៕

ហាង ភូមិមីទាញ
ហាង ភូមិមីទាញ
ហាង ភូមិមីទាញ
ហាង ភូមិមីទាញ
ហាង ភូមិមីទាញ

ហាង ភូមិមីទាញ
លេខទូរសព្ទ៖ 077 72 17 99 / 097 20 58 512
ទីតាំង៖ ស្ថិតនៅលើផ្លូវសម្តេចសុធារស ទល់មុខសាលាបៀលប្រាយ

វីដេអូ៖

ចង់ញ៊ាំម្ហូបចិនរសជាតិដើមមែនទេ? ភោជនីយដ្ឋានតាយស៊ីង ជាជម្រើសទី១សម្រាប់លោកអ្នក ធានាទាំងរសជាតិ និងផាសុកភាព

0

អ្នកនៅជិតស្តុបផ្សារដីហ៊ុយ មានដឹងអត់ថាមានភោជនីយដ្ឋានម្ហូបចិន លាក់ខ្លួនបម្រើជូនម្ហូបអាហារបែបចិន ទាខ្វៃប៉េកាំង គ្រឿងសមុទ្រស្រស់ៗ ក៏ដូចជាម្ហូបចិនប្រចាំតំបន់ជាច្រើនមុខ នៅជាប់នឹងស្តុបផ្សារដីហ៊ុយតែម្តង? បើអ្នកចង់បានកន្លែងញ៊ាំអាហារដែលមានផាសុកភាពខ្ពស់ និងមានមួយកំប្លេរចាំទទួលស្វាគមន៍នោះភោជនីយដ្ឋាន តាយស៊ីង ជាជម្រើសល្អបំផុតហើយសម្រាប់ការជួបជុំរបស់អ្នក។

ម្ហូបចិនប្រចាំតំបន់ជាច្រើនមុខ​ ព្រមទាំងគ្រឿងសមុទ្រស្រស់ៗ ជាច្រើនប្រភេទ ពិសេសទាខ្វៃប៉េកាំងម្ហូបប្រចាំហាង មានបម្រើជូននៅ ភោជនីយដ្ឋាន តាយស៊ីង ដែលជាភោជនីយដ្ឋានចិន ចម្អិនដោយចុងភៅចិនដ៏ចំណាន ដែលធ្វើអោយម្ហូបគ្រប់ចាននៅទីនេះពោរពេញដោយរសជាតិឆ្ងាញ់ ហាក់ប្រៀបដូចរសជាតិដើមរបស់ជនជាតិចិនពិតៗ។

ភោជនីយដ្ឋាន តាយស៊ីង ក៏មានទទួលរៀបចំកម្មវិធីខួបកំណើត និងជប់លៀង សេវាកម្មរៀបចំសម្រាប់កម្មវិធីលោកអ្នកមិនអោយខកបំណងឡើយ។​ ដូច្នេះ បើចង់សាកម្ហូបចិនប្រចាំតំបន់ ម្ហូបចិនកែច្នៃ ព្រមទាំងគ្រឿងសមុទ្រ ក៏ដូចជាចង់រៀបចំកម្មវិធីលោកអ្នកនោះ កុំភ្លេចភោជនីយដ្ឋាន តាយស៊ីង ។

ភោជនីយដ្ឋាន តាយស៊ីង
លេខទូរស័ព្ទ៖ 067 96 97 98 | 089 72 73 18
ទីតាំង៖ ជាប់នឹងស្តុបផ្សារដីហុយ ផ្លូវហាណូយ កែងផ្លូវសែនសុខ

វីដេអូ៖​

តោះរកទៅកម្ដៅក្រពះបន្តិច ជាមួយពងទាកូនដុតទឹកត្រីអំពិលទុំ អយស្ទ័រដុតទឹកត្រីកោះកុង នៅហាង Labay – ល្បាយ

0

គ្រាន់តែលឺពងទាកូនដុតទឹកត្រីអំពិលទុំ អយស្ទ័រដុតទឹកត្រីកោះកុង សាកស្រមៃតិចមើលម្ហូបពីរមុខនេះរសជាតិ​ច្បាស់ជាពិសេសមិនធម្មតាទេ ជាពិសេសទាំង២មុខនេះសុទ្ធតែម្ហូបប៉ូវកម្លាំងថែមទៀត ញ៊ាំមួយមុខណាក៏បានអោយតែបានមកដល់ហាង Labay – ល្បាយ

Labay - ល្បាយ
Labay - ល្បាយ
Labay - ល្បាយ

មិនមកសាកមិនបានទេណាព្រោះថាមុខម្ហូបនីមួយៗគឺពិសេសណាស់ដូចជាអយស្ទ័រដុតទឹកត្រីកោះកុង ចុងភៅបានឆ្កឹះសាច់អយស្ទ័រដាក់ក្នុងចានហើយស្រោចទឹកត្រីយកទៅដុតយ៉ាងឈ្ងុយ គោះពងមាន់ដាក់បន្ថែមទៀតធ្វើអោយបង្កើនរសជាតិ និងប៉ូវកម្លាំងថ្វេរដង។ សម្រាប់ពងទាកូនវិញក៏ពិសេសមិនធម្មតា ដោយសារតែចុងភៅបានសម្រិតសម្រាំងទឹកត្រីអំពិលទុំជាមួយរូបមន្តពិសេស យកមកដាក់ជាមួយពងទាកូននេះធ្វើអោយត្រូវជាតិគ្នាខ្លាំងតែម្ដង។

Labay - ល្បាយ
Labay - ល្បាយ
Labay - ល្បាយ

ណ្ហើយចង់ដឹងថាពិសេសប៉ុណ្ណាមានតែទៅសាកដោយខ្លួនឯងទេណា។ ហើយក្រៅពីមុខម្ហូបពិសេសទាំង២នេះ ហាង Labay – ល្បាយ ក៏មានលក់កាហ្វេ ប្រហិត និងទឹកកកឈូសផងដែរ។ ដូច្នេះនៅចាំអីទៀត ហៅមិត្តភក្ដិយើងមកតែមួយកន្លែងនេះ យើអាចញ៊ាំរបស់ឆ្ងាញ់ៗបានច្រើនមុខជុំគ្នាយ៉ាងរីករាយ៕

Labay - ល្បាយ
Labay - ល្បាយ

ហាង Labay – ល្បាយ
លេខទូរសព្ទ៖ 099 920 508 / 096 8 920 508
ទីតាំង៖ ជិតសាលាបឋមសិក្សាទួលស្វាយព្រៃ ផ្លូវលេខ193 កែងផ្លូវលេខ358 (ផ្លូវទៅផ្សារអូឡាំពិច)

វីដេអូ៖

នំប៉័ងសល់កុំបោះចោល យកមកឆឹងស្ករទុកញ៉ាំវិញ

0

បើមាននំប៉័ងសល់ ឬញ៉ាំអត់អស់កុំបោះចោល សាកយកមកច្នៃឆឹងស្ករញ៉ាំវិញសិនមើល រសជាតិឆ្ងាញ់ជក់មាត់មិនធម្មាតទេ។

គ្រឿងផ្សំ៖

  • នំបុ័ង ៤ បន្ទះ
  • ប៊័រ ៥០ ក្រាម
  • ស្ករស ៨០ ក្រាម
  • អំបិល ១ ចុងស្លាបព្រាកាហ្វេ
  • ទឹក ២ ស្លាបព្រាបាយ
  • ទឹកដោះគោស្រស់ ២ ស្លាបព្រាបាយ

វិធីធ្វើ៖

១.យកនំបុ័ងកាត់ជាដុំតូចៗល្មម រួចយកទៅអាំង ឬចៀនឲ្យក្រៀមល្មម រួចទុកមួយឡែក

២.បន្ទាប់មកដាំខ្ទះដាក់ស្ករស ទឹក និងអំបិលចូលកូរឲ្យពុះ រួចដាក់ទឹកដោះគោស្រស់ចូលកូរចូលគ្នា ហើយដាក់ប៊័រចូល កូរឲ្យរលាយសព្វល្អ រួចហើយដាក់នំបុ័ងចូលច្របល់ចូលគ្នាឲ្យសព្វល្អ ហើយដួសដាក់ចានជាការស្រេច។

តិចនិកញ៉ាំអាហារពេលល្ងាច ៤ យ៉ាង ជួយសម្រកបានកន្លះគីឡូក្នុង ១ ថ្ងៃ

តមអាហារដើម្បីសម្រកទម្ងន់ជារឿងពិបាកបំផុត ដែលយ៉ាងហោចណាស់ មនុស្សស្រីស្ទើតែគ្រប់គ្នាជួបប្រទះម្តងដែរ។ ការខំញ៉ាំអាហារពេលព្រឹក និងថ្ងៃត្រង់បានត្រឹមត្រូវ តែបើសិនជាញ៉ាំអាហារពេលល្ងចខុស គឺមិនបានផលអ្វីទេ។ ដោយសារតែនៅពេលយប់ ការធ្វើមេតាប៉ូលីសក្នុងខ្លួនធ្លាក់ចុះ ដូចនេះការញ៉ាំច្រើន នឹងធ្វើឲ្យជាតិខ្លាញ់កាន់តែប្រមូលផ្តុំគ្នាកាន់តែច្រើន។ ឥឡូវមកដឹង និងចាំតិចនិកញ៉ាំអាហារពេលល្ងាច ៤ យ៉ាងនេះវិញ អាចជួយសម្រកបានកន្លះគីឡូក្នុង ១ ថ្ងៃ។

photo-1-15946956935341712965195-1594789784620-15947897847771917570789

១. គ្រប់គ្រងកាឡូរី

សម្រាប់អាហារពេលល្ងាចមិនគួរមានកាឡូរីលើសពី ៤០០ ទៅ ៥០០ឡើយ។ យើងអាចញ៉ាំតែបាយអង្កសម្រូប ១ កូនចាន ស៊ុត ១ គ្រាប់ និងប្រូខូលីស្រុះ ១០០ ក្រាមបានហើយ ចៀសវាងញ៉ាំច្រើនពេក។

២. ញ៉ាំប្រូតេអ៊ីនឲ្យបានច្រើន

ប្រូតេអ៊ីនមានសារសំខាន់ណាស់ សម្រាប់ជីវិតប្រចាំថ្ងៃរសរបស់។ ញ៉ាំអាហារពេលល្ងាចជាមួយនឹងផ្លែឈើ បន្លែ ដែលមានប្រូតេអ៊ីនច្រើន នឹងជួយបង្កើនការធ្វើមេតាប៉ូលីសក្នុងខ្លួនយើង។ ក្រៅពីបន្លែ និង ផ្លែឈើ ប្រូតេអ៊ីនក៏មានក្នុងសាច់ ស៊ុត ត្រី ទ្រូងមាន់ និង សាច់គោបានដែរ តែត្រូវញ៉ាំតិចបំផុត​។

៣. ញ៉ាំអាហារពេលល្ងាចនៅម៉ោង ៧:៣០

បើញ៉ាំនៅម៉ោង ៨ យប់ រាងកាយច្បាស់ជាមិនអាចស្រូបយក និងរំលាយអាហារបានល្អទេ។ វានឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការរំលាយអាហារ ហើយកាឡូរីដែលយើងបានញ៉ាំ មិនអាចរំលាយបានល្អ នឹងនៅកកកុញ។ បើរាងកាយយើងបន្តរំលាយអាហារពេលកំពុងគេង នៅថ្ងៃបន្ទាប់នឹងធ្វើឲ្យយើងអស់កម្លាំង។ ដូចនេះយើងគួរញ៉ាំអាហារពេលល្ងាចយ៉ាងហោចណាស់ឲ្យបាន ៣ ម៉ោងមុនចូលគេង។

៤. ដើរឲ្យបាន ៣០ នាទី ក្រោយញ៉ាំអាហារហើយ

បន្ទាប់ពីញ៉ាំអាហារហើយ គួរតែក្រោកឈរ និងដើរយឺត។ បើសិនជាយើងអង្គុយ និង គេងបន្ទាប់ពីញ៉ាំហើយ វានឹងធ្វើឲ្យប៉ះពាល់ដល់ចលនាពោះវៀន ហើយធ្វើឲ្យប្រព័ន្ធមេតាប៉ូលីសដំណើរការយឺត។

ទំនងទេ! តោះធ្វើតៅកួចំហុយសាច់ជ្រូក បង្គារចិញ្ច្រាំ ញ៉ាំនៅផ្ទះ

0

អ្នកនៅផ្ទះអផ្សុក ចង់រកមុខម្ហូបថ្មីៗ ឬអាហារសម្រន់ញ៉ាំពេលទំនេរ អាចសាកមករៀនធ្វើជាមួយនឹង​តៅកួចំហុយសាច់ជ្រូក បង្គារចិញ្ច្រាំ ញ៉ាំបាន អត់ពិបាកធ្វើទេ។ តោះរៀនធ្វើញ៉ាំទាំងអស់គ្នា៖

គ្រឿងផ្សំ៖

  • តៅកួ ៤ ដុំ
  • បង្គារ ៥ ខាំ
  • សាច់ជ្រូកស្មាមុខ ១,៥ ខាំ
  • សាច់ក្តាម ២ ដុំ
  • ខ្ញីមួយកូនដុំ
  • ខ្ទឹម ស មួយដុំ
  • ផ្កាចាន់ ២ ផ្ការ
  • ឈើអែម ១ ចំណិត
  • ប្រេងល្ងរ មួយស្លាបព្រាកាហ្វេ
  • ស្រាចិន មួយស្លាបព្រាបាយ
  • ម្រេចម៉ដ្ឋ ទឹកសុីអុីវ ស្ករ អំបិល ប៊ីចេង ជីវ៉ាន់ស៊ុយ

វិធីធ្វើ៖

១. ញ្ច្រាំ បង្គារ សាច់ជ្រូក ប្រហិតក្តាមចូលគ្នា ចិញ្ច្រាំខ្ទឹម ស បីកំពិសចូល ម្រេចម៉ដ្ឋ ស្រាចិន ស្ករ សុីអុីវ អំបិលបន្តិច ប៊ីចេង ច្របល់ចូលគ្នាអោយសព្វទុកមួយអន្លើ

២. យកតៅកួ កាត់រាងជ្រុងៗល្មម ដាក់បំពង អោយក្រៀមល្មម រួច ដាក់ស្ងោរក្នុងទឹកពុះ ២​ នាទីអោយរាងទន់វិញ សឹម វះកណ្តាលហើយច្រកសាច់ចូល

៣. ពេលចំហុយរៀបដាក់ចានទ្រាប់ឈើអែម ផ្ការចាន់ គល់ខ្ទឹម សុីអុីវ បន្តិច ស្ករបន្តិច ប៊ីចេងបន្តិច និង ខ្ទឹម ៣ កំពឹស ចំហុយ ២០ នាទី។ ពេលឆ្អិនយកទឹកស្រក់ក្នុងចាន មកលាយម្សៅពោតបន្តិច បន្ថែមរសជាតិរាងផ្អែមបន្តិចទុកជ្រលក់ជាកាស្រេច។

ប្រភព៖ Sakkara Chhin

តិចនិកញ៉ាំ ៤ យ៉ាង កាន់តែញ៉ាំកាន់តែស្គម ត្រឹមតែ ២ សប្តាហ៍

អ្នកណានិយាយថាសម្រកគីឡូញ៉ាំមិនបាន? វាពិតជារឿងពិបាកធ្វើខ្លាំងនៅក្នុងប្រទេសដែលមានអាហារឆ្ងាញ់។ ជាពិសេសសម្រាប់អ្នកចង់ស្លៀកពាក់ស្អាតៗ តែចូលចិត្តញ៉ាំ។ តែឈប់បារម្ភទៅ តិចនិក ៤ យ៉ាងនេះ ជួយឲ្យស្រកគីឡូបាន ដោយមិនបាច់តមញ៉ាំ ក្នុងរយៈពេល ២ អាទិត្យ។

ញ៉ាំអាហារដែលសម្បូរជាតិកាកសរសៃច្រើន

នេះជារឿងដែលយើងបានដឹងដដែលៗហើយថា បើចង់សម្រកគីឡូ ត្រូវតែញ៉ាំអាហារដែលមានជាតិកាកសរសៃ និង​ទឹកច្រើន ដូចជាផ្លែឈើ និងបន្លែជាដើម។ ព្រោះជាតិកាកសរសៃធ្វើឲ្យយើងឆ្អែតបានយូរ ដោយសារវាត្រូវការពេលទំពារយូរ។

Fresh Fruit Salad Recipe | EatingWell

របស់ដែលយើងជ្រើសមកញ៉ាំមានដូចជា បន្លែ ផ្លែឈើ យ៉ាអួ ជាដើម។ ចំពោះអាហារថ្ងៃត្រង់ អាចញ៉ាំបានដូចធម្មតា តែកុំញ៉ាំច្រើនលើសលប់ពេក រួចត្រូវបញ្ចប់ជាមួយនឹងទឹកផ្លែឈើក្រឡុក ១ កែវគឺគ្រប់គ្រាន់ហើយ។

អាហារពេលព្រឹក

អាហារពេលព្រឹកជាអាហារសំខាន់ជាងគេក្នុងចំណោមអាហារទាំង ៣ ពេល។ ការសិក្សាបានរកឃើញថាអ្នកដែលញ៉ាំអាហារពេលព្រឹក ងាយនឹងស្រកទម្ងន់ជាងអ្នកដែលមិនញ៉ាំ។ ព្រោះតែបើយើងមិនញ៉ាំនៅពេលព្រឹក រាងកាយឃ្លានខ្លាំង ហើយប្រាកដណាស់ យើងនឹងបន្តញ៉ាំច្រើនរហូតដល់អាហារពេលល្ងាច ដូចនេះមិនគួរទុកឲ្យខ្លួនឯងឃ្លានខ្លាំងពេលព្រឹកទេ។

All day breakfast set to fulfill your breakfast cravings at any time of the  day - Picture of The Green Ducklings, Singapore - Tripadvisor

ចំណី

អ្នកដែលញ៉ាំអាហារ ៤ ពេលក្នុងមួយថ្ងៃ ងាយសម្រកទម្ងន់ជាងអ្នកដែលញ៉ាំតែអាហារ ៣ ពេល​ ដោយសារតែអ្វីដឹងទេ? ដោយសារតែចំនួនអាហារនឹងត្រូវកាត់បន្ថយ។ ស្រីៗគួរតែជ្រើសរើសញ៉ាំចំណីផ្សេងៗនៅពេលថ្ងៃ គួរតែញ៉ាំអាហារបង្គាសាឡាដ សាច់ទ្រូងមាន់ ប៉េងបោះ ជាដើម។ វានឹងជួយកាត់បន្ថយចំនួនអាហារពេលដល់ម៉ោងញ៉ាំអាហារទាំងបីពេលរបស់យើង ព្រោះតែក្រពះយើងមិនសូវឃ្លាន។

Air Fryer Frozen Chicken Breast Recipe | Food Network Kitchen | Food Network

អាហារពេលយប់

អាហារពេលយប់ ជារឿងដែលយើងពិបាកទ្រាំជាងគេ បើសិនជាយើងឃ្លានខ្លាំង។ តែយើងត្រូវរើសយកការញ៉ាំយ៉ាអួមួយកែវ ដោយសារតែវាមិនត្រឹមធ្វើឲ្យយើងឆ្អែតទេ តែវាមានសារធាតុជួយធ្វើឲ្យយើងគេលក់បានស្រួល។

Homemade Yogurt Recipe | Serious Eats

អាហារពេលព្រឹក ៣ ប្រភេទ ធ្វើក្បាលពោះធំទាំងមិនដឹងខ្លួន

ដែលសង្កេតមើលអាហារពេលព្រឹកដែលយើងញ៉ាំរាល់ថ្ងៃទេ? ពេលខ្លះដោយសារតែប្រញាប់ពេក យើងនឹងញ៉ាំតែអ្វីដែលយើងចង់ញ៉ាំ តែបើចង់សម្រកទម្ងន់ វាមិនគ្រប់គ្រាន់ទេ បើគ្រាន់តែផ្តោអារម្មណ៍លើអាហារពេលល្ងាច ពេលខ្លះអាហារពេលព្រឹកក៏ជាជនលាក់មុខធ្វើឲ្យយើងធាត់ទាំងមិនដឹងខ្លួនបានដែរ។ ជាពិសេសអាហារ ៣ ប្រភេទនេះ៖

១. នំប៉័ងអាំង

នំប៉័ងជាអាហារពេញនិយមសម្រាប់មនុស្សបច្ចុប្បន្ន ជាពិសេសមានលាយជាមួយសាច់បាក់យ៉ុង និងពងមាន់។ យើងមានដឹងទេថានំប៉័ង ២ ជំនិតគឹស្មើបាយមួយចាន ដែលមានកាឡូរីច្រើន។ បើសិនជានំប៉័ងខ្លះដាក់សាលាឡ ទឹកម៉ៃយូណេសទៀត កាន់តែបង្កើនកាឡូរីកាន់តែច្រើន។

២. សាច់ជ្រូកបីជាន់

មានស្រទាប់ខ្លាញ់ក្រាសនៅលើសាច់បីជាន់ បើសិនជាជ្រើសរើសសម្រាប់អាហារពេលព្រឹក យើងគួរតែញ៉ាំតិចបានហើយ។

៣. តែទឹកដោះគោ

តែទឹកដោះគោមួយកែវរាល់ថ្ងៃ វានឹងធ្វើឲ្យជាតិខ្លាញ់ឡើងកកកុញមិនអាចរំលាយបានរាប់ឆ្នាំ។ បើផឹករយៈពេលយូរនឹងធ្វើឲ្យបាត់បង់ជាតិកាកសរសៃ និងពពួកវីតាមីន ថែមទាំងធ្វើឲ្យយើងធាត់ទៀតផង ហើយក៏អាចបង្កជំងឺទល់លាមកបានដែរ។

China Custom Clear Disposable Plastic PP U Shape Boba Bubble Milk Tea Cup  with Lids - China Disposable Tableware and Tableware price