សាច់អាំង ៣ កន្លែងទៅញ៉ាំហើយដឹងតែជាប់ចិត្តមកផ្ទះវិញ

0

កំពុងតែរកកន្លែងញ៉ាំសាច់អាំងឆ្ងាញ់មែនទេ? ៣ កន្លែងនេះ ទៅញ៉ាំហើយ ដឹងតែជាប់ចិត្តមកផ្ទះជាមួយវិញមិនខាន។ ចាំ Admin ប្រាប់ទីតាំង ហើយកុំភ្លេចបបួលមនុស្សជាទីស្រលាញ់ទៅញ៉ាំជាមួយផងណា។

ហាង កៈថៈ សន្ធរម៉ុក BBQ-Soup-Seafood

ម៉ូយកៈថៈ ដឹងច្បាស់ណាស់ថាកន្លែងនេះមានសាច់ និងគ្រឿងសមុទ្រស្រស់ៗល្អច្រើនប្រភេទដែលអាំងលើឆ្នាំងស្ពានធ្វើអោយសាច់មានក្លិនឈ្ងុយ ជ្រលក់ជាមួយទឹកត្រីកោះកុងដ៏មានរសជាតិប្រចាំហាងគឺថាឆ្ងាញ់អស់ស្ទះ។ សម្រាប់ឈុតសាច់អាំងគឺមាន៣ប្រភេទសម្រាប់អ្នកទាំងអស់គ្នាជ្រើសរើសដែលមានឈុតធំតម្លៃ១០ម៉ឺនរៀល ឈុតកណ្ដាលតម្លៃ៨ម៉ឺរៀល និងឈុតតូចតម្លៃ៤ម៉ឺនរៀល។ ក្រៅពីសាច់អាំង ហាង កៈថៈ ក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀតផងដែរ កុម្ម៉ងមួយណាក៏ឆ្ងាញ់មិនខកបំណងដែរណា។

ហាង កៈ ថៈ សន្ធរម៉ុក BBQ-Soup-Seafood
ហាង កៈ ថៈ សន្ធរម៉ុក BBQ-Soup-Seafood
ហាង កៈ ថៈ សន្ធរម៉ុក BBQ-Soup-Seafood
ហាង កៈ ថៈ សន្ធរម៉ុក BBQ-Soup-Seafood

ហាង កៈថៈ សន្ធរម៉ុក BBQ-Soup-Seafood
លេខទូរសព្ទ៖ 016 565 455 / 092 393 366
ទីតាំង​៖ ផ្ទះលេខ០៧ ផ្លូវ១២២ កែងផ្លូវ២៥៩ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក(ក្រោយTick Coffee សន្ធរម៉ុក)
ផែនទី៖ ចុចទីនេះ

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ

បើនិយាយពីរសជាតិវិញដូចដែលអ្នកទាំងអស់គ្នាធ្លាប់ដឹងពីមុនមកហើយថាសាច់អាំងទឹកកាពិនៅភោជនីយដ្ឋានមួយនេះល្បីប៉ុណ្ណានោះ ម្លុកទូលទំពូងនរណាក៏ស្គាល់ដែរព្រោះថាសាច់មានរសជាតិឆ្ងាញ់ស្រស់ៗល្អ ហើយអាំងជ្រលក់ជាមួយទឹកកាពិប្រចាំហាងទៀតជាតិតិចអី។ អ្វីដែលសំខាន់ទឹកជ្រលក់ទឹកកាពិគឺធ្វើដោយម្ចាស់ហាងផ្ទាល់ទៀត រសជាតិឆ្ងាញ់ហើយអនាម័យខ្ពស់ដែលអាចទុកចិត្តបាន។​ ណ្ហើយ ពិសេសទាំងរសជាតិ និងតម្លៃបែប និងមានប្រម៉ូសិននេះហើយនៅចាំអីទៀត មកវឺតៗមកដាក់អោយតឹងពោះទៅ?៕

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
លេទទូរសព្ទ៖ 070939838
ទីតាំង៖ផ្ទះលេខ143 ផ្លូវលេខ143 សង្កាត់បឹងកេងកង3 ខណ្ឌចំការមន (នៅផ្លូវប៉ារ៉ាឌឺកាត់ដេរ ម្តុំវត្តទួលទំពូង)
ផែនទី៖ ចុចទីនេះ

ហាង ភីកឃីមូយ៉ាង

ហាងភីកឃីមូយ៉ាង គឺមានបម្រើជូននៅមុខម្ហូប ជាប្រភេទស៊ុប និងសាច់អាំង ដែលដាក់ចម្អិនក្នុងឆ្នាំងតែមួយ លោកអ្នកអាចទទួលទានស៊ុបក៏បាន សាច់អាំងក៏បានពិតជាងាយស្រួល​ ហើយប្រើរូបមន្តពិសេសក្នុងការធ្វើទឹកជ្រលក់ ញុំាហើយចង់ញុំាទៀត ហើយប្រសិនបើលោកអ្នកដែលអញ្ជើញទៅមានលក្ខណះគ្រួសារធំ លោកអ្នកក៏អាចកុម្មង់សាច់ ឬបន្លែ ថែមបានផងដែរ។ សម្រាប់មុខម្ហូបឈុតនៅក្នុងហាង ភីកឃីមូយ៉ាង មាន២ឈុត គឺឈុតតូច ១៥០០០៛ ឈុតធំ ៤០០០០៛ ។

ហាង ភីកឃីមូយ៉ាង
ហាង ភីកឃីមូយ៉ាង
ហាង ភីកឃីមូយ៉ាង

ហាង ភីកឃីមូយ៉ាង
ទីតាំង៖ បុរីពិភពថ្មី ចំការដូង ផ្ទះលេខ៤០ ផ្លូវ៦A សង្កាត់ដង្កោ ខណ្ខដង្កោ រាជធានីភ្នំពេញ
លេខទូរសព្ទ ៖ 011 929 123 / 015 422 225 / 012 422 225 / 096 9929 123
ម៉ោងបើក​ 4:00ល្ងាច ដល់ 10:00យប់

៤ កន្លែងនៅសៀមរាបចូលលេងកម្សាន្តដោយឥតគិតថ្លៃ

មាន​មានបំណង​ទៅ​លេង​សៀម​រាប​ កុំ​ភ្លេច​ចូល​ទៅ​កម្សាន្ត​លេង​ ៥ កន្លែង​នេះ​ណា​ សំខាន់​ចូល​អត់​អស់​លុយ​ទេ​ ចំពោះ​អ្នក​ចូល​ចិត្ត​ថត​រូប​ស្អាត​ៗ​ ទុក​បង្អួត​គេ​ ដឹង​តែ​ពេញ​ចិត្ត​កន្លែង​ទាំង​ ៤ នេះ​មិន​ខាន​ទេ​ ព្រោះ​មាន​កន្លែង​ស្អាត​ៗ​ជា​ច្រើន​ ថត​បាន​មិន​តិច​ប៉ុស្តិ៍​នោះ​ទេ​។​

. ចម្លាក់​ដី​ឥដ្ឋ

ចម្លាក់​ដី​ឥដ្ឋ​ដែល​សាង​សង់​ជា​ផ្ទះ​បុរាណ​ដ៏​រស់​រវើក​ជា​មួយ​នឹង​ស្នាដៃ​របស់​កូន​ខ្មែរ​ មាន​ទី​តាំង​ស្ថិត​ក្នុង​ស្រុក​សូនិគម​ខេត្ត​សៀមរាប​។​ បើក​ដំណើរ​ការ​ជា​រៀង​រាល់​ថ្ងៃ​ចាប់​ពី​ម៉ោង​ ៨ ព្រឹក​ ដល់​ម៉ោង​​៥ ល្ងាច​។​


ចម្លាក់​ដី​ឥដ្ឋ​

ទីតាំង៖ https://goo.gl/maps/gRP4E5aQRTVKZBJJ8

. វត្ត​ប្រាសាទ​ឥន្ទ្រា​ ឬ​ហៅ​វត្ត​គោក​បាទ្រី

វត្ត​ប្រាសាទ​ឥន្ទ្រា​ ជា​វត្ត​ដែល​ស្អាត​ជាង​គេ​នៅ​ក្នុង​ខេត្ត​សៀម​រាប​ ជា​ទី​សក្ការៈ​បូជា​ និង​ជា​កន្លែង​ពេញ​និយម​បំផុត​សម្រាប់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ សម្រាប់​ផ្ដិត​យក​ទេសភាព​ស្រស់​ស្អាត​ច្រើន​កន្លែង​នៅ​ក្នុង​វត្ត​។​

វត្ត​ប្រាសាទ​ឥន្ទ្រា​ ឬ​ហៅ​វត្ត​គោក​បាទ្រី

ទីតាំង៖ https://goo.gl/maps/bY9MWGNizNo5PV4S7

. ព្រៃ​សហគមន៍​ទឹក​ជួប​ខ្នារ​ពោធិ៍​

ព្រៃ​សហគមន៍​​ដែល​មាន​ទំហំ​រហូត​ដល់​ទៅ​ ១០២២ ហិចតា​ រួម​បញ្ចូល​ទាំង​ ៩០ ហិច​តា​ ​នៃ​ព្រៃ​កោង​កាង​ទៀត​​ បាន​ទាក់​ចិត្ត​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ ឲ្យ​ទៅ​លេង​ខេត្ត​សៀម​រាប​។

ព្រៃ​សហគមន៍​ទឹក​ជួប​ខ្នារ​ពោធិ៍

ទីតាំង៖ https://goo.gl/maps/jzgzFUhvjFThS8gn7

. City Garden Troav Kot

មាន​ចម្ងាយ​ ៣២ គីឡូ​ពី​ទីក្រុង​សៀមរាប​ យើង​អាច​ជិះ​ទូក ហែល​ទឹក​ មើល​ថ្ងៃ​លិច​ និង​ បោះ​តង់​បាន​។

City Garden Troav Kot

ទីតាំង៖ https://goo.gl/maps/bnKSJwyGMpCXWxZNA

ហៀរទឹកមាត់! រូបមន្តធ្វើក្តាមស្រែស្ងោរទឹកដូងឆ្ងាញ់ ជាមួយទឹកត្រីកោះកុង

0

ធ្លាប់​តែឃើញគេអំពាវនាវ ដើរលក់តាមម៉ូតូ ជាពិសេស​នៅមុខវាំង ទៅពេលណាក៏ឃើញដែរ។ ឥឡូវសាកមករៀនធ្វើញ៉ាំខ្លួនឯងម្តងមើល៖

គ្រឿងផ្សំ៖

  • ក្ដាមស្រែ ១ គីឡូ
  • ដូងចាស់ ២ ផ្លែ(កាប់យកទឹក)
  • គល់គ្រៃ ៤ គល់
  • ស្លឹកក្រូចសេីច ៥ សន្លឹក
  • អំបិល ២ ស្លាបព្រាកាហ្វេ
  • ស្កបន្តិច
  • ប៑ីចេងបន្តិច

របៀបធ្វើ៖

យកក្ដាមលាងទឹកអោយស្អាតបន្ទាប់មកទុកមួយអន្លេីសិន។ យកទឹកដូងដែលបានកាប់រួច ចាក់ចូលក្នុងឆ្នាំង រួចដាក់ក្ដាមចូលជាមួយគ្នា បង់គល់គ្រៃ ស្លឹកក្រូចសេីចដាក់ពីលេី បន្ទាប់មកស្ងោរអោយពុះ ថែមអំបិល ស្ករ ប៑ីចេងចូលបន្តិច ទុកមួយសន្ទុះជាការស្រេច។

ចំពោះទឹកត្រីកោះកុង

គ្រឿងផ្សំ៖

  • មេីមខ្ទឹមស
  • ម្ទេស
  • ទឹកត្រី
  • អំបិល
  • ស្ករ
  • ប៑ីចេង
  • ក្រូចឆ្មា
  • ទឹកក្ដៅ

វិធីធ្វី៖

ដំបូងបុកមេីមខ្ទឹមស និងម្ទេសអោយម៉ដ្ឋចូលគ្នា រួចថែមស្ករចូល ច្របល់អោយចូលគ្នា រួចដាក់ទឹកត្រី អំបិល ប៑ីចេង ថែមទឹកក្ដៅចូលបន្តិច រួចច្របាច់ក្រូចឆ្មាចូល កូរចូលគ្នាអោយសព្វ គឺជាការស្រេច។

ចង់ញ៊ាំស៊ុបឆ្លាមរសជាតិដើមពីអ្នកកំពត និងឈៀងម៉ៃមូយ៉ាងរសជាតិដើមមកពីឈៀងម៉ៃ កុំភ្លេចមកហាង Yummy Yummy រសជាតិដើមពិតៗ

0

ពេលបានទៅលេងប្រទេសថៃម្ដងៗ អ្នកណាខ្លះចូលចិត្តទៅញ៊ាំឈៀងម៉ៃមូយ៉ាង? ពេលនេះបើនឹកឃ្លានចង់ញ៊ាំមិនចាំបាច់ ទៅដល់ថៃទៀតទេមកត្រឹមតែហាង Yummy Yummy អាចញ៊ាំបានយ៉ាងឆ្ងាញ់ជាមួយរសជាតិដើមពិតៗ ដែរម្ចាស់ហាងទទួលបានបទពិសោធន៍រយៈពេល២ឆ្នាំ ក្នុងការធ្វើទឹកស៊ុប និងទឹកជ្រលក់នៅឯឈៀងម៉ៃផ្ទាល់តែម្ដង។

ហាង Yummy Yummy
ហាង Yummy Yummy
ហាង Yummy Yummy

ហាង Yummy Yummy មិនត្រឹមតែមានឈៀងម៉ៃមូយ៉ាងតែប៉ុណ្ណោះទេ ក្នុងនោះក៏មានស៊ុបឆ្លាមរសជាតិដើមពីអ្នកកំពត សាច់អាំងទឹកកាពិរសជាតិដើមអ្នកសួង និងស៊ុបសូគីបែបថៃផងដែរ មុខម្ហូបទាំងអស់នេះជាមុខម្ហូបប្រចាំហាងទទួលបានការគាំទ្រខ្លាំងពីអតិថិជន។ ក្រៅពីនេះក៏មានមឹកអាំងទឹកឃ្មុំ ក្ដាមអាំងប័រ ភ្លាក្ដាមសេះ និងមានម្ហូបកុម្ម៉ង់ជាច្រើនមុខទៀត រួមទាំងស្រាបៀរឡាវថែមទៀតផង។

ហាង Yummy Yummy
ហាង Yummy Yummy
ហាង Yummy Yummy

ម៉ោះៗ សុទ្ធតែរបស់ឆ្ងាញ់ និងមានរសជាតិដើមយ៉ាងពិសេសបែបនេះទៀត គួរណាស់មកញ៊ាំមួយឈុតពីរអោយបានឆ្ងាញ់មាត់ហើយ។ ជាពិសេសរបស់ឆ្ងាញ់បែបនេះមិនអាចមកញ៊ាំតែម្នាក់ឯងទេ គឺត្រូវតែនាំសំណព្វចិត្ត​ ក្រុមគ្រួសារ និងមិត្តភក្តិមកញ៊ាំជុំគ្នាហើយណា?៕

ហាង Yummy Yummy
ហាង Yummy Yummy
ហាង Yummy Yummy
ហាង Yummy Yummy
ហាង Yummy Yummy

ហាង Yummy Yummy
លេខទូរសព្ទ៖ 077 87 13 13 / 010 70 70 57
ទីតាំង៖ ផ្ទះលេខ៣១០ ផ្លូវ255 កែង344 សង្កាត់បឹងស្រឡាងខណ្ឌទួលគោក

វីដេអូ៖

តើអ្នកកំពុងស្វែងរកភេសជ្ជៈឈ្ងុយឆ្ងាញ់ហើយមានការបញ្ចុះតម្លៃមែនទេ? ហាង Nobicha បញ្ចុះតម្លៃ៣០% រយៈពេល៣ថ្ងៃ

0

ចាំត្រៀមទៅយកប្រូម៉ូសិននេះទាំងអស់គ្នាណា!​ បញ្ចុះតម្លៃ៣០% រយៈពេល៣ថ្ងៃជាប់គ្នាតែម្តង សម្រាប់ហាងភេសជ្ជៈ Nobicha ការបញ្ចុះនេះមានទៅលើ៦សាខា គឺសាខា NOBICHA (ជ្រោយចង្វារ), NOBICHA ក្រោយវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ, NOBICHA សែនសុខ (ជិតពេទ្យសែនសុខ IU), NOBICHA សាមគ្គី (ទល់មុខវិទ្យាល័យជាស៊ីមសាមគ្គី), NOBICHA ស្ទឹងមានជ័យ (ខាងត្បូងច្រមុះជ្រូកស្ទឹងមានជ័យចម្ងាយ 200ម៉ែត្រ) និងNobicha_YCO Beoung Snor ការបញ្ចុះតម្លៃនេះ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិការ ឆ្នាំ២០២០ ។បន្ទាប់ពីដឹងពីប្រម៉ូសិនរួចរាល់ហើយ តោះយើងងាកមកដឹងពីសក្តានុពល នឹងអ្វីដែលមាននៅក្នុង Nobicha ទាំងអស់គ្នា!

ហាង Nobicha Cambodia
ហាង Nobicha Cambodia
ហាង Nobicha Cambodia

ភេសជ្ជៈទឹកដោះគោបែបថៃ Nobicha ល្បីល្បាញនៅប្រទេសថៃមានសាខារហូតដល់៧០០សាខាឯណោះ ហើយក៏កំពុងមានវត្តមាននៅតាមបណ្តាប្រទេសផ្សេងៗទៀត រួមមានទាំងកម្ពុជាយើងផងដែរ បច្ចុប្បន្នសាខា Nobicha ស្ថិតក្នុងប្រទេសកម្ពុជាមានរហូតដល់១២សាខា ដែលនេះអ្វីដែលទទួលបានពីការគាំទ្រ ពីសំណាក់ស្រទាប់យុវវ័យជាច្រើន ពេញនិយមទទួលទានរសជាតិភេសជ្ជៈរបស់ហាង Nobicha។

ហាង Nobicha Cambodia
ហាង Nobicha Cambodia
ហាង Nobicha Cambodia
ហាង Nobicha Cambodia

ហាង Nobicha គឺឆ្នៃប្រឌិតថ្មីបង្កើតឡើងដើម្បីផ្តល់ជូនយុវវ័យយើងនូវជម្រើសភេសជ្ជៈឈ្ងុយឆ្ងាញ់ទាន់សម័យនិងផ្តល់នូវសុខភាពល្អ ហើយលោកអ្នកក៏អាចពិសាបានគ្រប់ពេលវេលា គ្រប់ទីកន្លែង អាចពិសាជំនួសអាហារពេលព្រឹកអាចជាអាហារសម្រន់ពេលរសៀល ស្ថិតក្នុងភេសជ្ជៈសំរាប់កំដរការជជែកកំសាន្ត ឬអាចពិសាបានពេលយប់ផងដែរ ដើម្បីដំណេកលង់លក់ស្រួល។ ហើយសម្រាប់បរិយាកាសធំទូលាយ មានកន្លែងអង្គុយជាន់ក្រោម និងជាន់លើ អាចងាយស្រួលសម្រាប់ការជជែកកំសាន្ត ដូចនេះសម្រាប់លោកអ្នកដែលចង់បាននូវភេសជ្ជៈដែលមានរសជាតិឈ្ងុយឆ្ងាញ់ តម្លៃសមរម្យ ហើយមានគុណភាព កុំភ្លេច ហាង Nobicha។

ហាង Nobicha Cambodia
ហាង Nobicha Cambodia
ហាង Nobicha Cambodia
ហាង Nobicha Cambodia
ហាង Nobicha Cambodia
ហាង Nobicha Cambodia
ហាង Nobicha Cambodia

ហាង Nobicha Cambodia
ទីតាំង ៖ ផ្ទះលេខ 268D ផ្លូវលេខ (6A) សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (Open: 7:00am 9:30 pm)Map: https://bit.ly/2Yzi6wS
លេខទូរសព្ទ៖ 093 82 12 51, 096 67 42 611
Nobicha_YCO Beoung Snor)     (ទូរស័ព្ទ: 069 69 84 51)
Nobicha_Vanda                         (ទូរស័ព្ទ: 081 393 533 / 089 28 17 51)
Nobicha_TaKhmao           (ទូរស័ព្ទ:070 808 202 / 085881619)
Nobicha_Russey_Keo                (ទូរស័ព្ទ: 096 222 68 46 / 089 588 717)
Nobicha_CheaSim_Samaky        (ទូរស័ព្ទ: 096 222 67 04 / 078 822 258
Nobicha_Olympic                       (ទូរស័ព្ទ: 096 222 67 03 / 095 802 224)
Nobicha_SenSok                       (ទូរស័ព្ទ: 069 866 641 / 012 866 641 )
Nobicha_Steung_Meanchey       (ទូរស័ព្ទ: 086 69 66 11 /  078 69 66 11)
Nobicha _BakToul            (ទូរស័ព្ទ: 070 69 83 83 / 089 69 83 83 )
Nobicha­_ Prek_AnChanh  (ទូរស័ព្ទ: 070 44 24 46 /  097 9 44 24 46)
Nobicha_Odem                         (ទូរស័ព្ទ: 017 61 11 21 / 093 79 96 70)

វិដេអូ៖

ភីកឃីមូយ៉ាងស៊ុបសាច់អាំងរសជាតិបែបថៃឆ្ងាញ់ពិសេសបានញ៊ាំហើយមិនអាចបំភ្លេចបាន?

0

ភីកឃីមូយ៉ាងស៊ុបសាច់អាំងរសជាតិបែបថៃ នៅមិនឆ្ងាយប៉ុន្មានទេ គឺនៅក្នុងបុរីពិភពថ្មីចំការដូងនេះឯង ត្រៀមតែឆ្ងាញ់មាត់អោយហើយទៅ ព្រោះល្បីថាឆ្ងាញ់ប្លែក ហើយក៏កំពុងទទួលបានគាំទ្រខ្លាំងណាស់ ចឹងគួរកុំមើលរំលងជាមួយស៊ុបសាច់អាំងនៅហាងមួយនេះ។

ហាង ភីកឃីមូយ៉ាង
ហាង ភីកឃីមូយ៉ាង
ហាង ភីកឃីមូយ៉ាង

ហាងភីកឃីមូយ៉ាង គឺមានបម្រើជូននៅមុខម្ហូប ជាប្រភេទស៊ុប និងសាច់អាំង ដែលដាក់ចម្អិនក្នុងឆ្នាំងតែមួយ លោកអ្នកអាចទទួលទានស៊ុបក៏បាន សាច់អាំងក៏បានពិតជាងាយស្រួល​ ហើយប្រើរូបមន្តពិសេសក្នុងការធ្វើទឹកជ្រលក់ ញុំាហើយចង់ញុំាទៀត ហើយប្រសិនបើលោកអ្នកដែលអញ្ជើញទៅមានលក្ខណះគ្រួសារធំ លោកអ្នកក៏អាចកុម្មង់សាច់ ឬបន្លែ ថែមបានផងដែរ។ សម្រាប់មុខម្ហូបឈុតនៅក្នុងហាង ភីកឃីមូយ៉ាង មាន២ឈុត គឺឈុតតូច ១៥០០០៛ ឈុតធំ ៤០០០០៛ ។

ហាង ភីកឃីមូយ៉ាង
ហាង ភីកឃីមូយ៉ាង
ហាង ភីកឃីមូយ៉ាង

សម្រាប់ថ្ងៃចុងសប្តាហ៍ បង្កើតការជួបជុំគ្រួសារ ឬមិត្តភក្តិ ទទួលទានស៊ុបសាច់អាំងរសជាតិបែបថៃ កុំភ្លេចណា ហាងភីកឃីមូយ៉ាង ហើយកាន់តែពិសេសទៀតនោះ ប្រសិនបើលោកអ្នកដែល ចង់រៀបចំកម្មវិធី ខួបកំណើត ជប់លៀងសំរាប់បុគ្គលិកគ្រប់ស្ថាប័ន លោកអ្នកគ្រាន់តែធ្វើការតេកក់មុន លោកអ្នកនិងទទួលបានការបញ្ចុះតំលៃពិសេស10%ភ្លាមៗ។

ហាង ភីកឃីមូយ៉ាង
ហាង ភីកឃីមូយ៉ាង
ហាង ភីកឃីមូយ៉ាង
ហាង ភីកឃីមូយ៉ាង
ហាង ភីកឃីមូយ៉ាង

ហាង ភីកឃីមូយ៉ាង
ទីតាំង៖ បុរីពិភពថ្មី ចំការដូង ផ្ទះលេខ៤០ ផ្លូវ៦A សង្កាត់ដង្កោ ខណ្ខដង្កោ រាជធានីភ្នំពេញ
លេខទូរសព្ទ ៖ 011 929 123 / 015 422 225 / 012 422 225 / 096 9929 123
ម៉ោងបើក​ 4:00ល្ងាច ដល់ 10:00យប់
ផែនទី៖ https://goo.gl/maps/zr3nFaFGSyUVnsxm6

វីដេអូ

ប៉ូវកម្លាំងម៉ាទំហឹងហ្មង បានមកហុតស៊ុបស្មងគោ ញ៊ាំសាច់អាំងនៅហាង ហេងមែន សាច់អាំងទឹកកាពិ

0

ធ្វើការពីព្រលឹម ទល់ព្រលប់អស់កម្លាំងណាស់ហើយ បែបនេះល្ងាចឡើងគួរណាស់តែមកញ៊ាំសាច់អាំង និងញ៊ាំស៊ុបហុតខួរស្មងគោប៉ូវកម្លាំងហើយ។ បើចង់សួរថានៅកន្លែងណាដែលទៅតែមួយកន្លែងអាចញ៊ាំបានទាំងសាច់អាំង និងញ៊ាំស៊ុបហុតខួរស្មងគោនោះចាំAdmin ប្រាប់គឺមិនទៅណាឆ្ងាយទេនៅហាង ហេងមែន សាច់អាំងទឹកកាពិ នៅប្លុកសំណង់១២យើងហ្នឹង។

ហាង ហេងមែន សាច់អាំងទឹកកាពិ
ហាង ហេងមែន សាច់អាំងទឹកកាពិ
ហាង ហេងមែន សាច់អាំងទឹកកាពិ

ស៊ុបស្មងគោ គឺជាមីនុយថ្មីរបស់ហាងដែលបានធ្វើឡើងតាមការសំណូមពររបស់ម៉ូយៗប្រចាំហាង បើតាមម្ចាស់ហាងប្រាប់ Admin ទៀតថាមីនុយថ្មីនេះភ្ញៀវញ៊ាំហើយសរសើរថាឆ្ងាញ់គ្រប់គ្នា ហើយមិនត្រឹមតែញ៊ាំនៅហាងប៉ុណ្ណោះទេអ្នកខ្លះខ្ចប់ទៅញ៊ាំនៅផ្ទះថែមទៀតផង។ បើទោះបីជាមីនុយថ្មី កំពុងទទួលបានការគាំទ្រយ៉ាងណាក្ដី ក៏សាច់អាំងដែលល្បីប្រចាំហាងជាច្រើនឆ្នាំកន្លងមកនៅតែជាមុខម្ហូបសំណព្វចិត្តរបស់ម៉ូយៗដែរ គឺថាអ្នកមកហើយតែងហៅញ៊ាំស៊ុប និងសាច់អាំងដែលមានរសជាតិឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបាន។

ហាង ហេងមែន សាច់អាំងទឹកកាពិ
ហាង ហេងមែន សាច់អាំងទឹកកាពិ
ហាង ហេងមែន សាច់អាំងទឹកកាពិ

តោះ បែបនេះហើយនៅចាំអីកន្លែងល្បីមានទាំងសាច់អាំងមានទាំងស៊ុបបែបនេះរំលងម៉េចបាន ភ្លៀងត្រជាក់ៗបែបនេះទៀតហុតស៊ុបស្មងគោអ៊ែមអស់ស្ទះហើយ ក្ដៅសាច់បែបញើសខ្ចាយហ្មង៕

ហាង ហេងមែន សាច់អាំងទឹកកាពិ
ហាង ហេងមែន សាច់អាំងទឹកកាពិ
ហាង ហេងមែន សាច់អាំងទឹកកាពិ
ហាង ហេងមែន សាច់អាំងទឹកកាពិ

ហាង ហេងមែន សាច់អាំងទឹកកាពិ
លេខ​ទូរសព្ទ​៖ 010 296 568 | 011 300 002
ទីតាំង៖ (ស្តុបសំណង់12) ផ្ទះលេខ94 ផ្លូវលេខ265 កែងផ្លូវលេខ160 សង្កាត់ទឹកល្អក់2(ទល់មុខសាលារៀនប៊ែលធី សាខាទី7)
(ម៉ោងបើកលក់ចាប់ពីម៉ោង 10:30ព្រឹក ដល់ម៉ោង 10:30យប់)

វីដេអូ៖

អ្នកណាខ្លៈកំពុងតែសេដ ចង់បំភ្លេចរឿងមិនល្អគួរណាស់តែមក KAT 70

0

អ្នកណាខ្លះមានអារម្មណ៍មិនល្អ មានអារម្មណ៍ថាសេដៗ ហើយគិតថាចង់បំភ្លេចរឿងទាំងនោះ Admin គិតថាគួរណាស់តែបបួលមិត្តភក្តិមកកាត់ចិត្តហើយ។ បើធ្លាប់កាត់ពីមុនមកដែរតែកាត់មិនដាច់ ប្រហែលជាកាត់ខុសកន្លែងហើយ ចង់កាត់ត្រូវកន្លែងគឺមានតែមកហាង KAT 70 ទេព្រោះថាទីនេះមានស្រាពិសេស គឺស្រាកាត់ចិត្តតែម្ដង?។

ហាង KAT 70
ហាង KAT 70
ហាង KAT 70

លឺតែនិយាយរឿងអ្នកសេដ អ្នកចង់កាត់ចិត្ត តិចអ្នកដែរអត់មានបញ្ហាទាំងអស់នេះអត់ហ៊ានមកអីទៅ ត្រូវតែមកណាព្រោះថាហាង KAT 70 មានលក់មុខម្ហូប គ្រឿងក្លែមច្រើនមុខឆ្ងាញ់ៗណាស់ដូចជា៖​ ភ្លាត្រកួនស្រួយ បាយឆាយ៉ាងចូវ បង្គារបំពងខ្ទឹមស ជើងទាញាំ បុកកាត់ចិត្ត ដែលជាម្ហូបជាប់ឈ្មោះប្រចាំហាងដែរនិងពេលបានញ៊ាំជាមួយស្រាកាត់ចិត្ត និងស្រាបៀរកម្ពុជាគឺរសជាតិកើនថ្វេរដង។

ហាង KAT 70
ហាង KAT 70
ហាង KAT 70
ហាង KAT 70

បែបនេះកុំភ្លេចណា មិនថាអ្នកចង់កាត់ចិត្ត រឺអ្នកដែលរីករាយទេអោយតែបានមកដល់ ហាង KAT 70 ដឹងតែពេញចិត្តស្ដូកតែម្ដងជាមួយរសជាតិម្ហូបដ៏ឆ្ងាញ់ បរិយាកាសល្អដែលមានចាក់បទភ្លេងកំដរយ៉ាងរ៉ូមែនទិក៕

ហាង KAT 70
ហាង KAT 70
ហាង KAT 70
ហាង KAT 70
ហាង KAT 70

ហាង KAT 70
លេខទូរសព្ទ៖ 086 76 68 78
ទីតាំង៖ ផ្លូវ២៧៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង(ជិតវិមានឯករាជ្យ)
ផែនទី៖ ចុចទីនេះ

វីដេអូ៖

អាកោខ្ទិះក្ដៅៗហុយៗទំនងអស់ស្ទះ ពីហាងដារ៉ាអាកោខ្ទិះអង់តែនទួលគោក

0

គ្រាន់ឃើញភ្លាម ឃ្លានភ្លាមហ្មង ទំនងពេកហើយ អាកោខ្ទិះ ក្តៅហុយៗ លក់ដាច់ខ្លាំងទៀតផង ធ្វើសឹងតែមិនទាន់អ្នកទិញ លក់ត្រឹម៣ម៉ោងអស់គ្មានសល់ទេ ហើយមានដឹងអត់ថាលក់នៅណា​? មោះ! ចាំAdmin ប្រាប់ ក្បែរអង់តែនទួលគោកយើងនេះតើ ទល់មុខធានាគាអេស៊ីលីដា។

ហាង ដារ៉ាអាកោខ្ទិះអង់តែនទួលគោក
ហាង ដារ៉ាអាកោខ្ទិះអង់តែនទួលគោក
ហាង ដារ៉ាអាកោខ្ទិះអង់តែនទួលគោក

និយាយលេងសើចអីទំនងឆ្ងាញ់មែន អាកោខ្ទិះបើកពីឡាំងស៊ឹង ក្តៅៗហុយៗ ក្លិនភាយៗ ទំនងគួរអោយចង់ញ៉ាំណាស់ ហើយមិនត្រឹមតែមានអាកោខ្ទិះមួយមុខនោះទេ គឺមានច្រើនមុខទៀតដូចជា៖ នំល្ពៅបុក ចេកបុក នំចក្កច័នធម្មតា នំចក្កច័នស្លឹកតយ​ សុទ្ធតែទំនងឆ្ងាញ់ទាំងអស់ តម្លៃក៏សមរម្យដែរ។ សម្រាប់អ្នកចង់ទិញញ៉ាំអាចទៅម៉ោង២អីទៅអាចមានហើយ ឬអាចតេកុម្ម៉ង់មុនក៏បានតាមលេខទូរសព្ទ៖ 098 35 54 91 / 078 211 491 ។

ហាង ដារ៉ាអាកោខ្ទិះអង់តែនទួលគោក
ហាង ដារ៉ាអាកោខ្ទិះអង់តែនទួលគោក
ហាង ដារ៉ាអាកោខ្ទិះអង់តែនទួលគោក

សម្រាប់ទីតាំងប្រសិនបើលោកអ្នកជិះពីរង្វង់មូលទួលគោកទៅ ជិតអង់តែងទួលគោក លោកអ្នកអាចមើលខាងស្តាំដៃ មានរទេះ២ ដាក់ថា ដារ៉ាអាកោខ្ទិះអង់តែនទួលគោក កន្លែងគាត់គឺទល់មុខធានាគាអេស៊ីលីដា ផ្ទាល់តែម្តង ហើយបើមិនចង់ខកជើងទេអាចតេកម្មង់មុនបានណា ព្រោះអតិថិជនគាត់ច្រើនណាស់ ក្រែងទិញមិនទាន់គេ៕

ហាង ដារ៉ាអាកោខ្ទិះអង់តែនទួលគោក
ហាង ដារ៉ាអាកោខ្ទិះអង់តែនទួលគោក

ហាង ដារ៉ាអាកោខ្ទិះអង់តែនទួលគោក
លេខទូរសព្ទ៖ 098 35 54 91 / 078 211 491
ទីតាំង៖ ផ្លូវ២៨៩ អង់តែនទួលគោក
(ចាប់បើកពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥កន្លះល្ងាច)

វីដេអូ៖

៨ កន្លែងនៅសៀមរាបគួរទៅលេង ក្រៅពីប្រាសាទអង្គរវត្ត

លេង​សើច​អី​ ភ្លេច​ៗ​ខ្លួន​ជិត​ដល់​ថ្ងៃ​ឈប់​សម្រាក​ទៀត​ហើយ​ មាន​គម្រោង​ថា​ចង់​ទៅ​ដើរ​លេង​អត់​? បើ​មិន​ទាន់​មាន​ទេ​ admin នឹង​ណែនាំ​ ៨ កន្លែង​នៅ​សៀមរាប​ សម្រាប់​អ្នក​ធ្លាប់​ទៅ​ហើយ​ តែ​ចង់​ទៅ​កន្លែង​ផ្សេង​​ក្រៅ​ពី​​ប្រាសាទ​អង្គរ​វត្ត​ ។​​

. Quad Adventure Cambodia

ចំណាយ​ពេល​ចាប់​ពី​ ១ ដល់​ ៤ ម៉ោង​ដើម្បី​មើល​ទេស​ភាព​ជនបទ​ និង​ទទួល​បាន​បទពិសោធន៍​ថ្មី​ៗ​ពី​ការ​បើក​បរ​ម៉ូតូ​កង់​បួន​ឃ្វដ​ និង​ភាព​រីករាយ​ជា​មួយ​ទេស​ភាព​ជន​បទ​នា​ពេល​ថ្ងៃ​លិច​ដ៏​អស្ចារ្យ​។​ ចំពោះ​តម្លៃ​គឺ​ចាប់​ពី​ ៣០ ដុល្លារ​ឡើង​ទៅ​។ ត្រូវ​កក់​មុន​យ៉ាង​តិច​ ១ ថ្ងៃ​។​

Quad Adventure Cambodia
ទីតាំង៖https://goo.gl/maps/PKRCSjxNduUmJaMc8

. Angkor Eye

Angkor Eye ជា​កន្ត្រក​វិល​យក្ស​ដែល​ខ្ពស់​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​ទី​តាំង​នៅ​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៦ ជាប់​នឹង​ភូមិ​វប្បធម៌​កម្ពុជា​។​ កន្ត្រក​វិល​យក្ស​នេះ​ត្រូវ​បាន​រចនា​ និង​សាង​សង់​ឡើង​ដោយ​វិស្វករ​ជប៉ុន​ មាន​កម្ពស់​​៨៥ ម៉ែត្រ​ មាន​ ៤៥ កន្ត្រក​ ហើយ​ក្នុង​កន្ត្រក​នីមួយ​ៗ​មាន​បំពាក់​ម៉ាស៊ីន​ត្រជាក់​ និង​អាច​ផ្ទុក​មនុស្ស​បាន​ ៤ នាក់​។​ នៅ​ពេល​ជិះ​ យើង​អាច​មើល​ឃើញ​ទេស​ភាព​យ៉ាង​ស្រស់​ស្អាត​ក្នុង​ក្រុង​សៀម​រាប​ និង​ជាយ​ក្រុង​ រួម​ទាំង​កំពូល​ប្រាសាទ​អង្គរវត្ត​ ពី​លើ​អាកាស​ទៀត​ផង​។​ ចំពោះ​តម្លៃ​សំបុត្រ​គឺ​ម្នាក់​ ៥ ដុល្លារ​។​

Angkor Eye
ទី​តាំង​៖​ https://goo.gl/maps/8GjZ8eC7cvXqvM6R8

. ជិះ​ស្គី​លើ​ទឹក​នៅ​ ICF Water Park

ICF Water Park ជា​ឧទ្យាន​ជិះ​ស្គី​លើ​ទឹក​មាន​តែ​មួយ​គត់​ក្នុង​ប្រទេស​កម្ពុជា​។​ ចំពោះ​តម្លៃ​គឺ​ចាប់​ពី​ ១៩ ដុល្លារ​ឡើង​ទៅ​ បើក​ដំណើរ​ការ​ពី​ថ្ងៃ​ចន្ទ​ ដល់​ សៅរ៍​។​ ចំពោះ​ក្មេង​ចាប់​ពី​អាយុ​ ១០ ឆ្នាំ​ឡើង​អាច​ជិះ​បាន​។​

ជិះ​ស្គី​លើ​ទឹក​នៅ​ ICF Water Park
ទី​តាំង​៖​ https://g.page/icfwakepark?share

. ក្លឹប​កីឡា​​បាញ់​ធ្នូ​ភូមិ​កម្ពុជា​

ក្លឹប​កីឡា​បាញ់​ធ្នូ​ភូមិ​កម្ពុជា​ ជា​កន្លែង​បាញ់​ធ្នូ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​គោល​បំណង​លើក​ស្ទួយ​ ក៏​ដូច​ជា​ផ្សព្វ​ផ្សាយ​មរតក​ដូន​តា​ខ្មែរ​ទៅ​ដល់​ភ្ញៀវ​ទេស​ចរ​ជាតិ​ និង​អន្តរជាតិ​ ជា​ពិសេស​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​បាន​ស្គាល់​ដោយ​ការ​ដាក់​តាំង​បង្ហាញ​វត្ថុ​បុរាណ​ជា​ច្រើន​ដែល​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​អង្គរ​មក​ម្ល៉េះ​។​ តម្លៃ​ចាប់​ពី​ ៥ ដុល្លារ​។​

ក្លឹប​កីឡា​​បាញ់​ធ្នូ​ភូមិ​កម្ពុជា
ទីតាំង​៖​https://g.page/royalarcheryclub?share

. កាហ្វេ​វប្បធម៌

ផ្ទះ​កាហ្វេ​វប្បធម៌​សៀមរាប​កសាង​ឡើង​ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​ និង​ជនជាតិ​បរទេស​ បាន​ឃើញ​ពី​ការ​ថែ​រក្សា​ និង​ការពារ​មរតក​វប្បធម៌​ខ្មែរ​ដែល​មាន​តាំង​ពី​សម័យ​ដើម​រហូត​មក​ដល់​បច្ចុប្បន្ន​។ ភ្ញៀវ​ដែល​បាន​ទៅ​អាច​ភ្លក្ស​រសជាតិ​កាហ្វេ​ និង​តុប​តែង​ខ្លួន​ស្លៀក​សម្លៀក​បំពាក់​សម័យ​លង្វែក​ និង​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​​បាន​។​ តម្លៃ​ចាប់​ពី​ ២.៥ ដុល្លា​ឡើង​។​

កាហ្វេ​វប្បធម៌
ទីតាំង​៖​ https://goo.gl/maps/T2ByYJrK1PeXGMB87

. Angkor Balloon

បាឡុង​អង្គរ​ ផ្តល់​ជូន​នូវ​ភាព​រីក​រាយ​ និង​ការ​ផ្ដិត​យក​ទិដ្ឋភាព​ពី​លើ​អាកាស​ដ៏​អស្ចារ្យ​ ៣៦០​ ដឺក្រេ​ នៃ​ប្រាសាទ​អង្គរ​វត្ត​ ភ្នំ​បាខែង​ បារាយណ៍​ខាង​លិច​ បឹង​ទន្លេ​សាប​ ភ្នំ​ក្រោម​ ភ្នំ​បូក​ ភ្នំ​គូលែន​ ទី​ក្រុង​សៀម​រាប​ និង​ទេសភាព​ជន​បទ​នៃ​ខេត្ត​សៀម​រាប​ដ៏​ស្រស់​ត្រកាល​ និង​ភូមិ​នានា​ដែល​ជា​ចំនុច​លេច​ធ្លោ​នៃ​ទេស​ភាព​នៅ​តំបន់​អង្គរ​។​ តម្លៃ​ចាប់​ពី​ ៧ ដុល្លារ​។​

Angkor Balloon
ទី​តាំង​៖​ https://g.page/angkorballoonsr?share

. សារមន្ទីរ​ពន្លឺ​អង្គរ​

សារមន្ទីរ​អង្គរ​ជា​សារមន្ទីរ​ថ្មី​មួយ​ ដែល​ធ្វើ​ឡើង​ពី​កញ្ចក់​ ដើម្បី​បង្ហាញ​ពី​ទស្សនីយភាព​បែប 3D នៅ​ក្នុង​សម័យ​អង្គរ​។ នៅ​ពេល​ដែល​បាន​មក​ទស្សនា​សារមន្ទីរ​នេះ​ យើង​នឹង​មាន​អារម្មណ៍​ដូច​បាន​ត្រឡប់​ទៅ​អតីត​កាល​តាំង​ពី​ ១០០០​ ឆ្នាំ​មុន​ ដែល​ជា​សម័យ​អង្គរ​ដ៏​រុង​រឿង​ដ៏​អស្ចារ្យ​។​ តម្លៃ​សំបុត្រ​ចាប់​ពី​ ២.៥ ដុល្លារ​ឡើង​។​

សារមន្ទីរ​ពន្លឺ​អង្គរ​
ទីតាំង​៖​ https://goo.gl/maps/tGpf5vntc5qwnHmC6

. ផ្ទះ​ស្នាក់​ឃុន​រាម​ និង​បោះតង់​

ផ្ទះ​ស្នាក់​ឃុន​រាម​ ជា​ផ្ទះ​ស្នាក់​លំហែ​​កាយ​ និង​បោះ​តង់​បែប​ធម្មជាតិ​ ដែល​មាន​ទេស​ភាព​ស្រស់​ស្អាត​ ខ្យល់​អាកាស​បរិសុទ្ធ​ ដែល​យើង​អាច​មើល​ឃើញ​ទេស​ភាព​ភ្នំ​គូលែន​ និង​ភ្នំ​ក្បាល​ស្ពាន​យ៉ាង​ស្រស់​ត្រកាល​។​ តម្លៃ​ចាប់​ពី​ ១០ ដុល្លារ​ឡើង​ទៅ​។​ យើង​ក៏​អាច​កក់​គោយន្ត​សម្រាប់​ដំណើរ​កម្សាន្ត​ពី​ផ្ទះ​ស្នាក់​ ទៅ​ជើង​ភ្នំ​ និង​ បន្ត​ដំណើរ​ថ្មើរ​ជើង​ទៅ​លេង​កំពូល​ភ្នំ​បាន​ទៀត​ផង​។​

ផ្ទះ​ស្នាក់​ឃុន​រាម​ និង​បោះតង់
ទី​តាំង​៖https://goo.gl/maps/8fW84JkbXykpqm74A