Monthly Archives: December, 2017

ធ្លាប់ញ៉ាំ​ហ្អេ៎! ដូងគាស់ក្រវិលកំប៉ុងប្រេនៗ និងមីគាវពងក្រួច

មិនមែនជារឿងងាយទេណា ចង់ញាុំដូងម្តងៗមិនដែលបានញាុំសាច់វាទេ បានត្រឹមតែទឹកប៉ុណ្ណោះ ព្រោះមិនងាយគេបំបែកអោយយើងទេ តែឥឡូវកាន់តែទំនើបហើយ ដូងក៏មានប្រេនដែរ មានទាំងអនាម័យទៀត ស្រួលទាំងញាុំ គាស់ឆាច់ ញាុំបានទាំងទឹកទាំងសាច់ ដូចនេះបើចង់ញុាុំដូងប្រេនៗទៅ ហាងមីប្រហិតយក្ស NAGA  ហើយកុំភ្លេចសួរក មីគាវពងក្រួចផងល្បីឆ្ងាញ់ណាស់នៅហ្នឹង។ សម្រាប់ហាង ​មីប្រហិតយក្ស NAGA ដូចដែលលោកអ្នកធ្លាប់បានស្គាល់រួចមកហើយ ពីរសជាតិ របស់មីប្រហិតយក្ស ហើយឃើញថាមានការគាំទ្រច្រើនពីសំណាក់អតិថិជនជាច្រើនផងដែរ ហើយសម្រាប់ហាងក៏បានបន្ថែមមុខម្ហូបថ្មីៗ មួយទៀតហើយគឺ មីគាវពងក្រួច...

ភ្ញាក់ផ្អើលគ្រប់គ្នាអតិត​ពលករ លោកឡេង ណាវ៉ាត់ត្រា តារាចម្រៀងមានងារជាឧកញ៉ា

រាជធានីភ្នំពេញ ៖ នេះជាការឆ្លុះបញ្ចាំង ដល់សង្គមដែលចង់បង្ហាញថា ជីវិតនៅលើលោកនេះ មានតែការតស៊ូព្យាយាមអំណត់នោះទេដែលអាចឆ្លងដល់ត្រើយសុខសុភមង្គល។ តួយ៉ាងលោក ឡេង ណាវ៉ាត់ត្រា ម្ចាស់ផលិតកម្ម និងជាតារាសម្តែងមួយដួងដែរនោះបានក្លាយជាឧកញ៉ាបន្ទាប់ពីលោកបានធ្វើកិច្ចការជាច្រើន ដើម្បីជួយដល់សង្គមកម្ពុជា។ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀងរូបនេះ ដែលត្រូវគេស្គាល់ថាជាម្ចាស់ផលិតកម្មផង ស្រាប់តែបានគោរមងារជាឧកញ៉ាបាត់ទៅហើយ ដោយគោរមងារនឹងត្រូវប្រកាសឡើងជាផ្លូវការក្នុងពេលដ៏ខ្លី។ តារាសិល្បៈច្រើននាក់បានបង្ហាញពីការភ្ញាក់ផ្អើល ជាពិសេសក្នុងពេលដែលលោកគឺជា តារាសិល្បៈតែម្នាក់នៅក្នុងពិភពចម្រៀង ដែលទទួលបានតំណែងយ៉ាងកាលីបមួយនេះ។ យោងតាមការប្រកាសរបស់លោក ហ៊ុន ម៉ាណែត កូនប្រុសនាយករដ្ឋមន្ត្រី...

តារាចម្រៀង មាស អាលីស ជួបទុក្ខធ្ងន់

រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃ១៩ ធ្នូ ឳពុកបង្កើតរបស់តារាចម្រៀង នាង មាស អាលីស បានទទួលមរណភាពយ៉ាងរន្ធត់វេលាម៉ោង៩ និង៣០នាទី ។ នេះជាការបាត់បង់សមាជិកដ៍សំខាន់ នៅក្នុងជីវិតរបស់តារាស្រីរូបនេះ ដោយអ្នកនាងប្រកាសថា រន្ធត់ណាស់ ក្នុងពេលឳពុកបង្កើត ស្រាប់តែត្រូវបាត់បង់ជីវិត យ៉ាងតក់ក្រហល់បែបនេះ។ តារាចម្រៀងបែបមនោសញ្ចេតនាសំឡេងពិរោះ ទើបមានគេចាប់អារម្មណ៍ មាស អាលីស បានជួបរឿងរន្ឋត់ក្នុងចិត្តរហូតស្ទើរតែទប់ចិត្តមិនបានគ្រា ដែលលោកឪពុកជាទីស្រឡាញ់ជាបង្គោលគ្រួសារម្នាក់ដែរបាន ទទួលមរណៈភាពបន្ទាប់មិនអាចតតាំងនឹងជំងឺធ្ងន់បាន។ ក្នុងពេលដែលលោកឪពុករងនូវជំងឺ...

ដេនី ក្វាន់ថានេះ Idol គាត់ស្លៀក តែបើឲ្យគាត់ស្លៀកវិញច្បាស់ជាត្រូវទៀតមិនខាន

រាជធានីភ្នំពេញ ៖ កញ្ញាដេនី ក្វាន់បានបង្ហោះសារមួយ ក្រោយពីតារាចម្រៀង កញ្ញា មាស សុខសោភាត្រូវបាន គេឃើញស្លៀកខ្លីនៅក្នុងវីដេអូ ដែលនោះជាសកម្មភាពថតវីដេអូចម្រៀងថ្មីគឺបទ “My Only Me” ។ ក្នុងវីដេអូដែលកញ្ញា មាស សុខសោភា បានបង្ហោះនោះឃើញថា កញ្ញា មាស សុខសោភា ស្លៀកឈុតបីគីនី បង្ហាញពីភាពសុិចសុីដែលធ្វើឲ្យ មហាជនភ្ញាក់ផ្អើលពីភាពសុិចសុីរបស់កញ្ញា...

នី​ឡា​ថា «​អត់​ទុកចិត្ត​គ្នា​ទៅ​មុខ​នាំ​ពិបាក» ឯ​គូ​ដណ្តឹង​ថា «​លទ្ធផល​បាន​ត្រឹម​កកឈាម»

រាជធានី​ភ្នំពេញ ៖ ចំណង​ស្នេហ៍​រវាង​តារា​កំប្លែង​វ័យក្មេង​កញ្ញា​នី​ឡា និង​គូ​ដណ្តឹង​ជា​កូនប្រុស​ថៅកែ​ល្ខោន​ភី សុ​គ​ន្ធី បង្ហាញ​កាន់តែ​ច្បាស់​ឡើង​ថា​ដល់​ផ្លូវបំបែក​ហើយ បន្ទាប់​ពី​កន្លង​មក​ស្ថិត​ក្នុង​មន្ទិល​បែក ឬ​មិន​បែក​នោះ ។ មិនមែន​ជា​រឿង​ថ្មី​ឡើយ​ជុំវិញ​ព័ត៌មាន​នៃ​ការ​បាក់បែក​ចំណង​ស្នេហ៍​រវាង​វ៉ា​ន់ នី​ឡា និង​គូ​ដណ្តឹង ដោយ​កន្លង​មក​នាង​ត្រូវ​គេ​សង្ស័យ​ថា សម្ព័ន្ធ​ស្នេហា​របស់​នាង​បាន​កាត់​ផ្តាច់​ជា​យូរ​មក​ហើយ គ្រាន់តែ​ចាស់ទុំ​ទាំង​សងខាង​ព្យាយាម​លាក់បាំង​ប៉ុណ្ណោះ ។ នៅ​ទីបំផុត​នី​ឡា ចេញ​មុខ​អះអាង​ជា​សាធារណៈ​ពី​ការ​បែកបាក់​ពី​គូ​ដណ្តឹង​បន្ទាប់​ពី​បាន​ភ្ជាប់ពាក្យ​ជា​ឱ​ឡា​រឹក​នា​ពេល​កន្លង​មក ។ មន្ទិល​នៃ​ការ​បាក់បែក​នេះ​ត្រូវ​នី​ឡា លាត​ត្រដាង​​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ដោយ​នាង​បាន​បង្ហោះ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក បន្ទាប់​ពី​មាន​ព័ត៌មាន​លេចឮ​ថា នាង​កំពុង​តែ​មាន​ភាព​ល្អូកល្អិន​ជាមួយនឹង​គូស្នេហ៍​ថ្មី ។ តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​នោះ​នី​ឡា ហាក់​មិន​បាន​សង្កត់​ធ្ង​ន...

ខ្យងឆ្ងាញ់៣កន្លែងនេះ ឃើញហើយដឹងតែទប់ទឹកមាត់មិនបានទេ!

ខ្យងថ្វីត្បិត តែជាអាហារសាមញ្ញៗ តែវាអាចក្លាយជាអាហារដ៏ឆ្ងាញ់ហើយមិនអាចភ្លេចបាន ប្រសិនបើយើងមានជំនាញក្នុងការច្នៃប្រឌិត អោយវាមានរសជាតិឆ្ងាញ់នោះ ខ្យងដែលឆ្ងាញ់ផ្តោតសំខាន់បំផុតគឺគ្រឿងផ្សំ និងទឹកជ្រលក់ពិសេស ទើបធ្វើអោយអាហានេះជាមានរសជាតិឆ្ងាញ់ ឃើញហើយដឹងតែទប់ទឹកមាត់មិនបាន ដូចនេះដើម្បីបានញាុំខ្យងដែលមានរសជាតិឆ្ងាញ់ដល់ហាទឹកមាត់នោះ យើងសូមណែនាំហាងទាំង៣ន្លែងនេះ ជឿជាក់ថាញាុំហើយ មិនខកចិត្តទេ  តោះចឹង! តាមដានវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ ហាង 3ជំនាញ ថ្ងៃនេះ​សូមណែនាំទីតាំងមួយដែលមានមនុស្សមួយចំនួនបានស្គាល់រួចមកហើយដែលស្ថិតនៅក្រោយសាលា​​ វ៉ាន់ដា ដែលអ្នកដឹងស្រាប់ហើយថា នៅទីនោះគឺពោរពេញទៅអាហារជាច្រើនមុខ ។ ហាងមួយក្នុងចំណោមនោះគឺសុទ្ធសឹងជាម្ហូបអាហារអាំង មានច្រើនណាស់ ទាំងប្រហិត មាន់អាំង ជើងមាន់អាំង​ ស្លាបមាន់អាំង...

ល្បី២០ឆ្នាំជាងហើយ​ ប្លុកបាក់ទូកអ្នកណាមិនស្គាល់​ សុខមុំមីខគោ

មិនមែនជារឿងងាយស្រួលនោះទេ​ ដែលហាងល្បី២០ឆ្នាំជាងហើយនៅតែអាចថែរក្សាកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញរហូតដល់សព្វថ្ងៃនេះ អ្វីដែលសំខាន់នោះ គ្រប់គ្នាដែលធ្លាប់ញ៉ាំគឺសរសើរថាឆ្ងាញ់ ហើយរឹតតែច្បាស់នោះគឺអ្នកនៅប្លុកបាក់ទូកនឹងតែម្តង អ្នកណាក៏ស្គាល់ដែរ ហាង សុខមុំមីខគោនោះ។ ចឹងថ្ងៃនេះយើងសូមណែនាំ ហើយក៏មិនខ្លាចនឹងប្រាប់អ្នកទាំងអស់គ្នាដែរថាហាងនេះ ឆ្ងាញ់ ហើយការលក់របស់គាត់ពិតជាដាច់ណាស់ មានអ្នកគាំទ្រទិញជាប្រចាំមិនដាច់ទេភ្ញៀវពេញៗហាងតែម្តង មិនថាព្រឹករសៀល ទល់យប់ គឺណែនៗហាងសឹងរកកន្លែងអង្គុយគ្មាន តែមិនជាថ្វីទេព្រោះ ហាងនេះរាក់ទាក់យើងណាស់ តាំងពីកន្លែងចតម៉ូតូចូលដល់ក្នុងហាង អង្គុយតែប៉ុន្មាននាទីបានអីញ៉ាំភ្លាម។ ហើយបើសួរថាអ្វីដែលប្រចាំត្រកូលនៅហាង សុខមុំ នោះគឺមីខគោ, ស៊ុបតុងយ៉ាំ និងទឹកជ្រលក់អំបិលមី...

បទចម្រៀង«គ្រូបង្រៀនស្រវឹងស្រា»ត្រូវក្រសួងព័ត៌មានប្រកាសហាមចាក់ផ្សាយ

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ នេះ​តាម​ប្រភព​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្តីជូនដំណឹង​ដែល​បាន​ចុះ​នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ ស្តី​ពី​បម្រាម​ចាក់​ផ្សាយ​បទ​ចម្រៀង​មាន​ចំណងជើង​ថា​«​គ្រូបង្រៀន​ស្រវឹងស្រា​» របស់​ក្រុមហ៊ុន​ផលិតកម្ម​ថោ​ន ដែល​មាន​ចែងសេចក្តីលម្អិត​ដូច​ខាងក្រោម ៖ នៅទីបំផុតបទចម្រៀង “គ្រូបង្រៀនស្រវឹងស្រា” របស់ផលិតកម្មថោន ច្រៀងដោយអ្នកនាង ចេន សែចៃ និងនិពន្ឋដោយលោក យឹម តាស្រង់ ត្រូវបានក្រសួងព័ត៌មានចេញលិខិតប្រកាស ឈប់អោយចាក់ផ្សាយជាសាធារណៈបន្ទាប់ពីមានការរិះគន់ពីប្រិយមិត្តអ្នកស្តាប់ ពិសេសស្ថាប័នគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន។ បើទោះនោះជាការចង់អោយគ្រូមានការផ្ចិតផ្ចង់ស្មារតីបង្រៀនសិស្សជៀសវាងការសេពគ្រឿងស្រវឹង...

ឡើងផ្ទះថ្មីមន្ត្រីផ្កាយ២ បង្ហាញវីដេអូពីប្រពៃណី ផ្អើលពេញបណ្តាញសង្គម

រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានឃើញវីដេអូឡើងផ្ទះថ្មីរបស់លោកឧត្តមសេនីយទោរ ហូ ចំរើន និងអ្នកស្រី គារ សុខគាង ដែលបានធ្វើឡើងកាលពីថ្ងៃទី៦ ខែ១១ កន្លងទៅនរណាៗក៏ភ្ញាក់ផ្អើលដែរ ។ នៅក្នុងកម្មវិធីឡើងគេហដ្ឋាននេះគ្រាន់តែនៅខាងមុខផ្ទះមានតាំងសុទ្ធតែរថយន្តស៊េរីទំនើបថ្លៃៗតម្លៃរាប់សែនដុល្លារច្រើនគ្រឿង ដោយសូម្បីតែការចាត់ចែងទាំងក្នុងនិងក្រៅឆាក ក៏អាចនិយាយបានថាមិនមានពិធីណាមង្គលណាមួយដែលអាចប្រដូចបានដែរ ។ យោងតាមវីដេអូដែលបានបង្ហាញនោះ ពិធីឡើងផ្ទះវីឡាយ៉ាងធំស្កឹមស្កៃមួយរបស់មន្ត្រីជាន់ខ្ពស់ក្នុងកងអង្គរក្សឧត្តមសេនីយទោរផ្កាយ២ ហូ ចំរើន និងលោកស្រី គារ សុខគាង កំពុងមានការភ្ញាក់ផ្អើលនៅក្នុងសង្គមហ្វេសប៊ុក។ ក្រៅពីរៀបចំយ៉ាងឥតខ្ចោះក៏មានតារាល្បីៗមួយចំនួនចូលរួមសម្ដែងច្រៀងផងដែរ...

ហាងស៊ុប៥កន្លែងនេះ សាកសមសម្រាប់អាកាសធាតុត្រជាក់ៗចឹង

អាកាសធាតុត្រជាក់ខ្លាំង ជាធម្មតាយើងតែងតែនឹកឃើញដល់ម្ហូបអាហារណាដែលក្តៅៗ ព្រោះថាវាអាចរក្សាកំដៅក្នុងខ្លួនយើងបាន មិនតែប៉ុណ្ណោះអាហារខ្លះក៏ធ្វើអោយស្រួលខ្លួនផងដែរ និយាយពីអាហារក្តៅយើងតែងនឹកឃើញដល់ស៊ុបជាក់ជាមិនខាន ព្រោះអីវាជាអាហារដ៏ឆ្ងាញ់ពេលកំពុងហុយក្តៅៗ ពីក្នុងឆ្នាំង។ ថ្ងៃនេះយើងសូមណែនាំ ហាងស៊ុប៥កន្លែង សាកសមសម្រាប់អាកាសធាតុត្រជាក់ៗចឹងបាន ។ តោះតាមដានវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ ហាង ម្ហូបផ្ទះអ្នកបាត់ដំបង ហាង មួយដែលមានច្រើនសាខារួចមកហើយ មានឈ្មោះថា ផ្ទះអ្នកបាត់ដំបង គាត់បានបង្កើត សាខាជាច្រើនបន្តបន្ទាប់ដោយសារមានការគាំទ្រខ្លាំងពីអ្នកពិសា ឥលូវមានទីតាំងកាន់តែងងាយស្រួលបន្ថែមទៀតនៅម្តុំ ទួលគោក ហើយមានជម្រើស ម្ហូបអាហាជាច្រើនដូចជាស៊ុប និងសាច់អាំង ពិសេស។ ហាង ផ្ទះអ្នកបាត់ដំបង សាខាទួលគោក Tel: 096...

សម្រួលស្ថានការណ៍ហិរញ្ញវត្តុខែការ ទៅហាង១ម៉ឺន នេះអស់លុយតិច!

រដូវការមកដល់ហើយចឹងទាល់តែសន្សំសំចៃខ្លះហើយទើបបាន តែក្រៅពីនោះការជួបជុំមិត្តភ័ក្រជានិច្ចជាកាលតែងតែមាន ចឹងទាល់តែរកន្លែងណាដែលចំនាយលុយតិចទើបអាចទប់ទល់បាន កុំ​បារម្ភ​Admin ស្គាល់ហាង១កន្លែងបើកដំណើរការលក់២៤ម៉ោង ជ្រើសរើសហាងនេះទៅអត់ខុសទេ ចំនាយលុយតិច ១ចាន១មឺុនរៀលគ្រប់មុខ។ សម្រាប់ហាងដែលបើកដំណើរការលក់២៤ម៉ោងនេះ ឈ្មោះថា ហាងមួយមុឺនរៀល បើមានកម្មវិ់ធីជួបជុំមិត្តភ័ក្រ ឬក្រុមការងារអី លែង​បារម្ភ​រឿងចំនាយច្រើនទៀតហើយ ១ចានមឺុនទេរសជាតិក៏ឆ្ងាញ់ដែរ មានទាំងសម្លខ្មែរ មានទាំងប្រភេទសាច់អាំង គ្រឿងក្លែមក៏មានដែរ ចង់ម្ហូបទឹក ម្ហូបគោកមានទាំងអស់ មានភេសជ្ជៈគ្រប់មុខទៀតផង ហើយបើមានកម្មវិធីខួបកំណើតអីកាន់តែស្រួល អត់ខ្វល់ថាដល់ម៉ោងហាងបិទទ្វាទេ សប្បាយម៉ាកប់ហ្មង! ហើយកាន់តែស្រួល បើឃ្លានអាហារពេលយប់ ឬចៃដន្យដើរជ្រុលម៉ោងអី អាចតេកម្មង់ទៅផ្ទះក៏បានដែរ...

សុំធានាមួយម៉ាត់ថា “​ហាងនេះអ៊ែមមួយចប់ហើយ”

គ្រាន់ឈានជើងចូលហាងនេះភ្លាមអ្វីដែលទាក់ភ្នែកដំបូងគឺ ការរៀបចំហាងទៅតាមរដូវកាល ហើយសម្រាប់ខែធ្នូនេះ ហាងក៏មានការរៀបចំយ៉ាងពិសេសចាំទទួល ស្វាគមន៍ថ្ងៃបុណ្យណូអែលខាងមុខនេះមកដល់ ដូច្នេះហើយមិនថាអតិថិជនថ្មីចាស់ របស់ខ្លួនទេគឺតែងតែមានអារម្មណ៍ស្រស់ថ្លាពេលមកញ៉ាំអាហារនៅទីនេះ រួមផ្សំជាមួយបរិយាកាស សេវាកម្មដ៏កក់ក្តៅទៀតនោះ ងាកចិត្តទៅណាមិនរួចទេ។ ចំណែកឯរូបរាង Menu ក៏មិនណយដែរប្តូររូបរាង បន្ថែមមុខម្ហូបថ្មីៗជាប្រចាំចង់អោយយើងសាក ស្វែងយល់ពីរសជាតិអាហារថ្មីៗប្លែកៗ តែក្រុមការងារសុំនិយាយមួយម៉ាត់ថា "អ៊ែមណាស់ ហាងនេះអ៊ែមមួយចប់" គឺថាពួកគាត់បានសាកភ្លក្សអស់ហើយម្ហូបថ្មីៗ ដូចដែលបានឃើញចឹង ទំនងៗហើយរសជាតិវិញធានាមិនខកចិត្តទេ និយាយពីតម្លៃក៏ពិសេសសមរម្យបំផុត សម្រាប់មុខម្ហូបថ្មីមានដូចជា៖ Tom Yum UFO...

Most Read