Friday, March 29, 2024
spot_img
More

    Latest Posts

    ដេនី ក្វាន់ថានេះ Idol គាត់ស្លៀក តែបើឲ្យគាត់ស្លៀកវិញច្បាស់ជាត្រូវទៀតមិនខាន

    រាជធានីភ្នំពេញ ៖ កញ្ញាដេនី ក្វាន់បានបង្ហោះសារមួយ ក្រោយពីតារាចម្រៀង កញ្ញា មាស សុខសោភាត្រូវបាន គេឃើញស្លៀកខ្លីនៅក្នុងវីដេអូ ដែលនោះជាសកម្មភាពថតវីដេអូចម្រៀងថ្មីគឺបទ “My Only Me” ។ ក្នុងវីដេអូដែលកញ្ញា មាស សុខសោភា បានបង្ហោះនោះឃើញថា កញ្ញា មាស សុខសោភា ស្លៀកឈុតបីគីនី បង្ហាញពីភាពសុិចសុីដែលធ្វើឲ្យ មហាជនភ្ញាក់ផ្អើលពីភាពសុិចសុីរបស់កញ្ញា ។

    ហើយសារដែលកញ្ញាដេនី ក្វាន់បានសរសេរចូលក្នុងបណ្តាញសង្គមនោះថា ៖ «Idol របស់ខ្ញុំគាត់ស្លៀកប៉ុណ្ណឹង គឺវាមិនចំលែកនោះទេ ព្រោះគាត់ស្លៀកថតនៅសមុទ្រ ហើយក៏ជាសិល្បះក្នុងការសម្តែង យ៉ាងណាក៏ខ្ញុំនៅតែស្រលាញ់ ចូលចិត្ដគាត់ដដែល ព្រោះមិនអាចវាយតម្លៃមនុស្សត្រឹមតែការស្លៀកពាក់នោះទេ… តែបើសិនជាឈុតដែលគាត់ស្លៀក មកខ្ញុំជាអ្នកស្លៀកវិញ ច្បាស់ណាស់ប្រាកដជាត្រូវក្រសួងផ្អាកយ៉ាងតិចក៏មួយឆ្នាំទៀតដែរ!» ។

    គួររម្លឹកផងដែរថា ដេនី ក្វាន់តារាសុិចសុី ដែលធ្លាប់ត្រូវបានក្រសួងវប្បធម៍​ និងវិចិត្រសិល្បៈ បានចេញវិធានការ៣ចំនុច លើនាងដោយទី​១-​គឺ​ហាម​មិន​ឱ្យ​​តារា​រូប​នេះ ​​​ដាច់ខាត​ក្នុង​ការ​ឈាន​ជើង​ចូល​ក្នុង​វិស័យ​សិ​ល្បៈ​រយៈពេល​១​ឆ្នាំ​។ ទី​២-​ក្នុង​ករណី​​ដែល​តារា​រូប​នេះ ​នៅ​មិនរាង​ចាល​ ក្រសួង​នឹង​​ស្នើ​សុំ​ទៅ​ដល់​ម្ចាស់​ផលិតកម្ម​នានា​ មិន​ឱ្យ​​ហៅ​តារា​រូប​នេះ ​យក​ទៅ​សម្តែង​បន្ត​ទៀត​ឡើយ ។ ទី​៣​-ហាម​ដាច់ខាត​ មិន​ឲ្យ​មានការ​ចាក់​ផ្សាយ​រាល់​ស្នាដៃ​របស់​នាង​ដេ​នី​ក្វា​ន់​ឡើយ​ ក្នុង​ពេល​ដែល​តារា​រូប​នេះ​កំពុង​​តែ​ជាប់​ក្នុង​ពិន័យ។ ក្រោយការពិន័យ តារាសុិចសុីរូបនេះបានអាជីវកម្មដែលជារបស់ខ្លួនឯង​ ហើយក៏ធ្លាប់ឃើញនាងបានយកពេលវេលាទំនេរ ទៅចូលរួមជាការងារសង្គមវិញ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.