Thursday, April 25, 2024
spot_img
More

    Latest Posts

    តារាចម្រៀង មាស អាលីស ជួបទុក្ខធ្ងន់

    រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃ១៩ ធ្នូ ឳពុកបង្កើតរបស់តារាចម្រៀង នាង មាស អាលីស បានទទួលមរណភាពយ៉ាងរន្ធត់វេលាម៉ោង៩ និង៣០នាទី ។ នេះជាការបាត់បង់សមាជិកដ៍សំខាន់ នៅក្នុងជីវិតរបស់តារាស្រីរូបនេះ ដោយអ្នកនាងប្រកាសថា រន្ធត់ណាស់ ក្នុងពេលឳពុកបង្កើត ស្រាប់តែត្រូវបាត់បង់ជីវិត យ៉ាងតក់ក្រហល់បែបនេះ។

    តារាចម្រៀងបែបមនោសញ្ចេតនាសំឡេងពិរោះ ទើបមានគេចាប់អារម្មណ៍ មាស អាលីស បានជួបរឿងរន្ឋត់ក្នុងចិត្តរហូតស្ទើរតែទប់ចិត្តមិនបានគ្រា ដែលលោកឪពុកជាទីស្រឡាញ់ជាបង្គោលគ្រួសារម្នាក់ដែរបាន ទទួលមរណៈភាពបន្ទាប់មិនអាចតតាំងនឹងជំងឺធ្ងន់បាន។

    ក្នុងពេលដែលលោកឪពុករងនូវជំងឺ គេឃើញតារាចម្រៀងស្រគត់ស្រគំ មាស អាលីស ចេញទៅណាមកណាអារម្មណ៍សែនចម្បែងមិននឹងនឡើយព្រោះនឹកបារម្មណ៍អ្នកមានគុណ។ អាលីសរមែងបន់ស្រន់សំពះទេវតាវត្ថុសាកសិទ្ឋិទាំងឡាយធ្វើយ៉ាងណា អោយអាយុជីវិតឪពុកបានបន្តរស់រានរឹងមាំមើលកូនចៅ។ ប៉ុន្តែទីបំផុតមច្ចរាជនៅតែផ្តាច់យកអ្នកមានគុណ ទៅបន្សល់នូវភាពសោកស្តាយអាឡោះអាឡ័យនិងសល់តែស្នាមអតីតកាលតែប៉ុណ្ណោះ។

    អ្នកនាងនិយាយថា ឳពុករបស់នាងបានទទួលមរណភាព ដោយសារសម្ពាធឈាមឡើងខ្លាំង ហើយគាប់ជួនជាលោកក៍មាន បញ្ហាបេះដូង ធ្វើទុក្ខស្របគ្នានោះផង ទើបធ្វើឲ្យលោកត្រូវបាត់បង់ជីវិតយ៉ាងរន្ធត់ ដោយធ្វើឲ្យនាងក្ដុកក្ដួលយ៉ាងខ្លាំង។ អ្នកនាងថា ឳពុករបស់ខ្លួន គឺជាមនុស្សសំខាន់ និងជាជំហរគ្រួសារនាពេលកន្លងមក តែដោយសារតែលោកមានជំងឺប្រចាំកាយ ទើបបន្ទុកគ្រួសារត្រូវធ្លាក់លើនាង និងបងប្អូនផ្សេងទៀត។ ឳពុករបស់នាងមានឈ្មោះថា សុិន សេដា អាយុ៦៥ឆ្នាំ ដោយមុនទទួលមរណភាព ជំងឺរបស់លោក ក៍បានធ្វើទុក្ខហើយ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យប៉ុន្មានថ្ងៃដែរ ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.