ខ្យងថ្វីត្បិត តែជាអាហារសាមញ្ញៗ តែវាអាចក្លាយជាអាហារដ៏ឆ្ងាញ់ហើយមិនអាចភ្លេចបាន ប្រសិនបើយើងមានជំនាញក្នុងការច្នៃប្រឌិត អោយវាមានរសជាតិឆ្ងាញ់នោះ ខ្យងដែលឆ្ងាញ់ផ្តោតសំខាន់បំផុតគឺគ្រឿងផ្សំ និងទឹកជ្រលក់ពិសេស ទើបធ្វើអោយអាហានេះជាមានរសជាតិឆ្ងាញ់ ឃើញហើយដឹងតែទប់ទឹកមាត់មិនបាន ដូចនេះដើម្បីបានញាុំខ្យងដែលមានរសជាតិឆ្ងាញ់ដល់ហាទឹកមាត់នោះ យើងសូមណែនាំហាងទាំង៣ន្លែងនេះ ជឿជាក់ថាញាុំហើយ មិនខកចិត្តទេ តោះចឹង! តាមដានវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
ហាង 3ជំនាញ
ថ្ងៃនេះសូមណែនាំទីតាំងមួយដែលមានមនុស្សមួយចំនួនបានស្គាល់រួចមកហើយដែលស្ថិតនៅក្រោយសាលា វ៉ាន់ដា ដែលអ្នកដឹងស្រាប់ហើយថា នៅទីនោះគឺពោរពេញទៅអាហារជាច្រើនមុខ ។ ហាងមួយក្នុងចំណោមនោះគឺសុទ្ធសឹងជាម្ហូបអាហារអាំង មានច្រើនណាស់ ទាំងប្រហិត មាន់អាំង ជើងមាន់អាំង ស្លាបមាន់អាំង និងមានច្រើនទៀត ហើយអ្នកអាចរើសបានតាមចិត្ត មានអី! ល្ងាចនេះសាកប្តូរអារម្មណ៍ម្តងមើល៍ ជុំពួកម៉ាកនៅក្រោយវ៉ាន់ដាម្តងមើល៎




ហាង ៣ជំនាញ
ទូរស័ព្ទ៖ 081 777 868
ទីតាំង៖ ផ្លូវក្រោយសាលាវ៉ាន់ដា ឆ្ពោះទៅរកស្ថានទូតចិន ទល់មុខហាង Beer Connection
វីដេអូ
ហាង ខ្ចៅស្ទាវ ទួលទំពួង
គ្រាន់តែលឺឈ្មោះហាង ខ្ចៅស្ទាវ ទួលទំពួង ច្បាស់ណាស់ថាអ្នករស់នៅប្លុកផ្សារទួលទំពួង ស្គាល់សឹងគ្រប់គ្នា ព្រោះអីហាងនេះមានភ្ញៀវពេញៗហាង ហើយភាគច្រើននោះគឺ យុវវ័យតែម្តង។ ដោយសារតែភ្ញៀវភាគច្រើនជាយុវវ័យ ដូច្នេះហើយបានហាងនេះដាក់ឈ្មោះថា ហាងខ្ចៅស្ទាវ តែម្តងទៅ។




ហាងខ្ចៅស្ទាវ ទួលទំពួង
ទូរស័ព្ទ៖ 086 222 908 | 010 654 033 | 097 61 23 141
ទីតាំង៖ ផ្ទះលេខ 65 ផ្លូវលេខ 135 សង្កាត់ទួលទំពួង ខណ្ឌចំការមន រាជធានីភ្នំពេញ
វីដេអូ
ហាង ២ខាំបុកល្ហុង
សម្រាប់ ហាង ២ខាំបុកល្ហុង គឺ ក្រុមការងារ KSPG.TV បានធ្លាប់បង្ហាញលោកអ្នកម្តងមកហើយ ដែលនិយាយអំពីការធ្វើបុកល្ហុង ដោយគាត់បានកែច្នៃបុកល្ហុងធម្មតា អោយប្លែកបន្តិចត្រង់ថា បុកល្ហុងគាត់មុននឹងបុកត្រូវថ្លឹងអោយគ្រប់២ខាំសិន ដែលវាធ្វើអោយរសជាតិពី១ចានទៅ១ចាន នៅតែរក្សាបានដូចៗគ្នាគ្រប់ចាន រីឯថ្មីៗនេះដែរ ម្ចាស់ហាងរូបនេះ បានបន្ថែមមុខម្ហូបថ្មីៗទៀតគឺ ភ្លាកូនកាត់គ្រឿងសមុទ្របួនមុខ បុកល្ហុងងាវ បុកល្ហុងខ្យង និងខ្យងអាំងពិសេស អាចនិយាយបានថារសជាតិប្លែក ហើយបើអ្នកចូលចិត្តហឹិរបន្តិចផងនោះគឺ គ្រាន់តែឃើញរូបហើយ ស្រក់ទឹកមាត់ចង់ទៅទិញញ៉ាំភ្លាមៗតែម្តង ។




ហាង ២ខាំបុកល្ហុង
ទូរស័ព្ទ៖ 078 66 77 17 | 081 77 78 18
ទីតាំង៖ ផ្លូវ 156 , ផ្ទះលេខ180, សង្កាត់ទឹកល្អក់2 ខណ្ឌទួលគោក , ភ្នំពេញ
វីដេអូ