រដូវការមកដល់ហើយចឹងទាល់តែសន្សំសំចៃខ្លះហើយទើបបាន តែក្រៅពីនោះការជួបជុំមិត្តភ័ក្រជានិច្ចជាកាលតែងតែមាន ចឹងទាល់តែរកន្លែងណាដែលចំនាយលុយតិចទើបអាចទប់ទល់បាន កុំបារម្ភAdmin ស្គាល់ហាង១កន្លែងបើកដំណើរការលក់២៤ម៉ោង ជ្រើសរើសហាងនេះទៅអត់ខុសទេ ចំនាយលុយតិច ១ចាន១មឺុនរៀលគ្រប់មុខ។



សម្រាប់ហាងដែលបើកដំណើរការលក់២៤ម៉ោងនេះ ឈ្មោះថា ហាងមួយមុឺនរៀល បើមានកម្មវិ់ធីជួបជុំមិត្តភ័ក្រ ឬក្រុមការងារអី លែងបារម្ភរឿងចំនាយច្រើនទៀតហើយ ១ចានមឺុនទេរសជាតិក៏ឆ្ងាញ់ដែរ មានទាំងសម្លខ្មែរ មានទាំងប្រភេទសាច់អាំង គ្រឿងក្លែមក៏មានដែរ ចង់ម្ហូបទឹក ម្ហូបគោកមានទាំងអស់ មានភេសជ្ជៈគ្រប់មុខទៀតផង ហើយបើមានកម្មវិធីខួបកំណើតអីកាន់តែស្រួល អត់ខ្វល់ថាដល់ម៉ោងហាងបិទទ្វាទេ សប្បាយម៉ាកប់ហ្មង! ហើយកាន់តែស្រួល បើឃ្លានអាហារពេលយប់ ឬចៃដន្យដើរជ្រុលម៉ោងអី អាចតេកម្មង់ទៅផ្ទះក៏បានដែរ ។





ហាង មួយមុឺនរៀល
Tel៖ 070678388
ទីតាំង៖ ផ្លូវលេខ 240 សង្កាត់ចតុមុខ ខណ្ឌដូចពេញ ទល់មុខ ហាង សៀវម៉ៃរាត្រី
វីដេអូ