អាកាសធាតុត្រជាក់ខ្លាំង ជាធម្មតាយើងតែងតែនឹកឃើញដល់ម្ហូបអាហារណាដែលក្តៅៗ ព្រោះថាវាអាចរក្សាកំដៅក្នុងខ្លួនយើងបាន មិនតែប៉ុណ្ណោះអាហារខ្លះក៏ធ្វើអោយស្រួលខ្លួនផងដែរ និយាយពីអាហារក្តៅយើងតែងនឹកឃើញដល់ស៊ុបជាក់ជាមិនខាន ព្រោះអីវាជាអាហារដ៏ឆ្ងាញ់ពេលកំពុងហុយក្តៅៗ ពីក្នុងឆ្នាំង។ ថ្ងៃនេះយើងសូមណែនាំ ហាងស៊ុប៥កន្លែង សាកសមសម្រាប់អាកាសធាតុត្រជាក់ៗចឹងបាន ។ តោះតាមដានវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
ហាង ម្ហូបផ្ទះអ្នកបាត់ដំបង
ហាង មួយដែលមានច្រើនសាខារួចមកហើយ មានឈ្មោះថា ផ្ទះអ្នកបាត់ដំបង គាត់បានបង្កើត សាខាជាច្រើនបន្តបន្ទាប់ដោយសារមានការគាំទ្រខ្លាំងពីអ្នកពិសា ឥលូវមានទីតាំងកាន់តែងងាយស្រួលបន្ថែមទៀតនៅម្តុំ ទួលគោក ហើយមានជម្រើស ម្ហូបអាហាជាច្រើនដូចជាស៊ុប និងសាច់អាំង ពិសេស។




ហាង ផ្ទះអ្នកបាត់ដំបង សាខាទួលគោក
Tel: 096 499 58 98 | 012 542 562
ទីតាំង៖ ផ្លូវលេខ ៥៤៨, សង្កាត់បឹងកក់១, ខណ្ឌទួលគោក, រាជធានីភ្នំពេញ (ម្តុំផ្លូវខាងក្រោយសាលាបឋមសិក្សាទួលគោក)
វីដេអូ
ហាង KU-CHI-NA-SHI
ការពិសារស៊ុបលក្ខណៈបុហ្វេ ពិតណាស់តម្រូវអោយលោកអ្នក ទៅជ្រើសរើសនូវបន្លែ សាច់ ផ្សេងៗជាដើមទៅតាមចំណង់ចំណូលចិត្តអ្នកពិសា ហើយហាង KU-CHI-NA-SHI មិនមែនមានតែស៊ុបនោះទេ គឺថែមទាំងមានជាលក្ខណៈសាច់អាំងថែមទៀតផង កាន់តែមិនខ្វះបានគឺទឹកជ្រលក់ ប្រចាំហាងដែលមានរសជាតិកាន់តែពិសេស។




ហាង KU-CHI-NA-SHI Japanese Buffet
អាស័យដ្ឋាន ៖ ហាងស្ថិតនៅលើបណ្តោយផ្លូវលេខ 57 ក្បែរកែងផ្លូវ ៣០៦
លេខទូរស័ព្ទទំនាក់ទំនង៖ 023 966 971 ឬ 015 300 154
វីដេអូ
ហាង ឃីងផត | King Pot
ចង់ញាំស៊ុបរសជាតិច្រើនមុខឆ្ងាញ់ៗដែរអត់? សម្រាប់ថ្ងៃនេះដែរ ក្រុមការងារ kspg.tv សូមនាំ ហាងឃីញផត | King Pot មានលក់ស៊ុបមានរសជាតិឆ្ងាញ់ជាមួយ នឹងបន្លែសាច់ toppingថ្មី និងបាយឆាប័របង្កង បាយឆាតៃវ៉ាន់ ចៃយរឈីសប្រហិតក្តាម និងអាហារសម្រន់ថ្មីច្រើនមុខទៀត។ កុំភ្លេចណាញាុំជុំគ្នាម្នាក់អស់មិនដល់20,000រៀលទេ បានទាំងរសជាតិ សេវាកម្ម អនាម័យល្អ រីឯរសសៃមីកូរ៉េធ្វើផ្ទាល់នៅហាងរាល់ថ្ងៃតែម្តង ។



ហាង ឃីងផត | King Pot
Facebook: KingPotCambodia
Call: 069 227 055
ទីតាំង៖ ផ្ទះលេខ 4A, ផ្លូវលេខ257, ខណ្ឌ ទួលគោក (ជិតសាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប និងសាលា ជា ស៊ីមសន្ធរម៉ុក)
វីដេអូ
ហាង ស៊ុបគីឡូ
សង្កេតឃើញថាអាកាសធាតុសព្វថ្ងៃនេះត្រជាក់ត្រជុំល្អណាស់ សាកសមនឹងញ៉ាំស៊ុប តែរកកន្លែងដែលមានតំលៃសមរម្យ ហើយមានរសជាតិឆ្ងាញ់ តម្លៃទទួលយកបានទៀតនោះគឺមិនងាយទេ។ ចង់ញ៉ាំស៊ុបម្តងម្កាល ប៉ុន្តែស៊ុបក៏មាន ច្រើនបែបច្រើនយ៉ាងនាសព្វថ្ងៃនេះ ពេលខ្លះក៏ពិបាក ជ្រើសរើសណាស់ដែរ។




ហាង ស៊ុបគីឡូ
ទូរស័ព្ទ៖ 081 666 464 / 010 626206 / 092 735 197 / 093 325 789
ទីតាំង៖ #190, St. 150, សន្ធរម៉ុក, ភ្នំពេញ, កម្ពុជា
វីដេអូ
ហាង ទឹកសៀង
ហាងទឹកសៀង គឺមានលក់ស៊ុបឈុតសេរីភាព ឆ្នាំងភ្លោះ ដែលមានទឹកស៊ុបដល់ទៅ៤រសជាតិអោយជ្រើសរើសក្នុងនោះដែរលោកអ្នកអាំចជ្រើសរើសចំនួន២រសជាតិដោយឥតគិតថ្លៃ ក្រៅពីនោះលោកអ្នកអាចហៅជាប្រភេទសាច់ បន្លែ បន្ថែមទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន ។ មួយរសជាតិដែលមិនអាចបំភ្លេចបាន ក្នុងបរិយាកាសជួបជុំគ្នារបស់អ្នកមានភាពរស់រវើកជាមួយនឹងការជជែកគ្នាលេងបណ្តើរ ពិសារអាហារដែលមានរសជាតិឆ្ងាញ់ពិសារបណ្តើរគួរជាទីគាប់ចិត្ត ។




ហាង ទឹកសៀង
ទូរស័ព្ទ៖ 081/093/015 75 80 54
ទីតាំងទី១ ផ្លូវត្រសក់ផ្អែម៖ #124, ផ្លូវ63 (ជិតផ្សារស៊ីឡិប), សង្កាត់ចតុមុខ, ខណ្ឌដូនពេញ, ភ្នំពេញ
ទីតាំងទី២ ទួលទំពូង៖ #95A, ផ្លូវ432 សង្កាត់ទួលទំពួង2, ខណ្ឌចំការមន, ភ្នំពេញ
ទីតាំងទី៣ #123A-125 ផ្លូវលេខ១៣៤ (ផ្លូវទល់មុខសាលាបឋមសិក្សាសន្ធរម៉ុក)
វីដេអូ