Friday, April 19, 2024
spot_img
More

    Latest Posts

    ឡើងផ្ទះថ្មីមន្ត្រីផ្កាយ២ បង្ហាញវីដេអូពីប្រពៃណី ផ្អើលពេញបណ្តាញសង្គម

    រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានឃើញវីដេអូឡើងផ្ទះថ្មីរបស់លោកឧត្តមសេនីយទោរ ហូ ចំរើន និងអ្នកស្រី គារ សុខគាង ដែលបានធ្វើឡើងកាលពីថ្ងៃទី៦ ខែ១១ កន្លងទៅនរណាៗក៏ភ្ញាក់ផ្អើលដែរ ។ នៅក្នុងកម្មវិធីឡើងគេហដ្ឋាននេះគ្រាន់តែនៅខាងមុខផ្ទះមានតាំងសុទ្ធតែរថយន្តស៊េរីទំនើបថ្លៃៗតម្លៃរាប់សែនដុល្លារច្រើនគ្រឿង ដោយសូម្បីតែការចាត់ចែងទាំងក្នុងនិងក្រៅឆាក ក៏អាចនិយាយបានថាមិនមានពិធីណាមង្គលណាមួយដែលអាចប្រដូចបានដែរ ។


    យោងតាមវីដេអូដែលបានបង្ហាញនោះ ពិធីឡើងផ្ទះវីឡាយ៉ាងធំស្កឹមស្កៃមួយរបស់មន្ត្រីជាន់ខ្ពស់ក្នុងកងអង្គរក្សឧត្តមសេនីយទោរផ្កាយ២ ហូ ចំរើន និងលោកស្រី គារ សុខគាង កំពុងមានការភ្ញាក់ផ្អើលនៅក្នុងសង្គមហ្វេសប៊ុក។ ក្រៅពីរៀបចំយ៉ាងឥតខ្ចោះក៏មានតារាល្បីៗមួយចំនួនចូលរួមសម្ដែងច្រៀងផងដែរ ខណៈដែលត្រូវបានគេដឹងថាពិធីនោះចំណាយខ្ទង់១០ម៉ឺនដុល្លារឯណោះ។


    វីដេអូដ៏អស្ចារ្យជុំវិញពិធីនេះជាផ្លូវការទើបបង្ហោះនាពេលថ្មីៗដែលមានតារាល្បីៗជាច្រើនរួមមាន លោកព្រាប សុវត្ថិ អ្នកនាងខាត់ សុឃីម និងកញ្ញាមាស សុខសោភា ជាដើម សុទ្ធតែបានបង្ហាញខ្លួន ដោយក្នុងពិធីនោះ ដោយក្រៅពីរៀបចំយ៉ាងឥតខ្ចោះលើផ្នែកពិធីករ និងដេគ័រ ក៏មានរៀបចំកងទាហានជាជួរ អោយឈររាំរែកយ៉ាងរស់រវើក ធ្វើអោយពិធីទាំងមូលពោរពេញដោយសិល្បៈឡើងផ្អើលផងដែរ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.