Monday, November 25, 2024
spot_img
More

    Latest Posts

    បទចម្រៀង«គ្រូបង្រៀនស្រវឹងស្រា»ត្រូវក្រសួងព័ត៌មានប្រកាសហាមចាក់ផ្សាយ

    រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ នេះ​តាម​ប្រភព​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្តីជូនដំណឹង​ដែល​បាន​ចុះ​នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ ស្តី​ពី​បម្រាម​ចាក់​ផ្សាយ​បទ​ចម្រៀង​មាន​ចំណងជើង​ថា​«​គ្រូបង្រៀន​ស្រវឹងស្រា​» របស់​ក្រុមហ៊ុន​ផលិតកម្ម​ថោ​ន ដែល​មាន​ចែងសេចក្តីលម្អិត​ដូច​ខាងក្រោម ៖

    នៅទីបំផុតបទចម្រៀង “គ្រូបង្រៀនស្រវឹងស្រា” របស់ផលិតកម្មថោន ច្រៀងដោយអ្នកនាង ចេន សែចៃ និងនិពន្ឋដោយលោក យឹម តាស្រង់ ត្រូវបានក្រសួងព័ត៌មានចេញលិខិតប្រកាស ឈប់អោយចាក់ផ្សាយជាសាធារណៈបន្ទាប់ពីមានការរិះគន់ពីប្រិយមិត្តអ្នកស្តាប់ ពិសេសស្ថាប័នគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន។


    បើទោះនោះជាការចង់អោយគ្រូមានការផ្ចិតផ្ចង់ស្មារតីបង្រៀនសិស្សជៀសវាងការសេពគ្រឿងស្រវឹង ក៍ចំនុចតូចនេះមិនត្រូវយកមកផ្សាយចំអកឡកលើយឡើយ។ នោះត្រូវបានគេសន្និដ្ឋានថាអោយសិស្សនិស្សិតមានគំនិតស្អប់គ្រូ។ ដូចនេះហើយគ្រូជាមាតាបិតាទី២ហើយសព្វថ្ងៃវិស័យអប់រំកំពុងតែកែទម្រង់ទាំងសិស្ស និងគ្រូនាំគ្នាសហការបង្រៀនស្រាវជ្រាវផ្ទេរចំនេះដឹង។ ម្យ៉ាងសម្រាំងយកគុណភាពអ្នកចេះគឺជាប់ រួមទាំងបាក់ឌុបប៉ុន្មានឆ្នាំនេះសិស្សប្រឡងជាប់សុទ្ឋតែប្រឹងពីចំនេះពិតដែលចេះចាំពីគ្រូផ្តល់ជូននិងការខិតខំរៀនបន្ថែមខ្លួនឯង ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.