Yearly Archives: 2017

Dimitri Payet និង Memphis Depay អាចរកបានគ្រាប់ដំបូងនៅក្របខណ្ឌរបស់បារាំង

កាលពីយប់មិញនេះ កីឡាករ Dimitri Payet និង Memphis Depay អាចរកបានគ្រាប់ទី 1របស់ខ្លួន សម្រាប់​ការទៅលេងនៅក្លឹបថ្មីនៅក្របខណ្ឌអង់គ្លេស។ ដោយកីឡាករ Dimitri Payet បានរកបានមួយ គ្រាប់ដោយ​ការ​ស៊ុតបាល់ Free-Kick របស់ខ្លួន នឹងជួយអោយក្រុម Marseille យកឈ្នះលើក្រុម Guingamp ក្នុងលទ្ធផល 2-0។ ...

Philipp Lahm ប្រកាសចូលនិវត្តន៍នៅពេលបិទរដូវកាលនេះ

កាលពីម្សិលមិញនេះ​កីឡាករខ្សែការពារស្លាប់ស្តាំរបស់ក្រុម Bayern Munich គឺកីឡាករ Philipp Lahm បាន ប្រកាសថា “ខ្លួននឹងចូលនិវត្តន៍នៅចុងរដូវកាលនេះ”។ កីឡាករ Philipp Lahm ដែលបានចំណាយពេល អស់ 15ឆ្នាំ ក្នុងវិស័យកីឡា និងជាមនុស្សម្នាក់ដែលទទួលបានពានរង្វាន់ច្រើនជាងគេក្នុងប្រវត្តិសាស្រ្ត ក្នុងក្រប ខណ្ឌអាឡឺម៉ង់ផងដែរ។ សម្រាប់រយៈពេលកន្លងមក គឺគាត់ទទួលបានពាន់រង្វាន់ Bundesliga 7ដង, DFB-Pokal...

សិស្សសាលាអាលីយ៉ង់, ពុទ្ធិសាស្រ្ត សុំម្នាក់១ម៉ាត់មកនំគាត់ឆ្ងាញ់អត់?

មិនថាតែកូនសិស្សសាលាអាលីយ៉ង់ ឬសាលាពុទ្ធិសាស្រ្ត ទេអ្នកដែលធ្លាប់ធ្វើដំណើរកាត់តាមផ្លូវ កែវ ជា លេខ ១៨៤ ត្រង់ចំនុចមុខសាលារៀន អាលីយ៉ង់ ពេលវេលារសៀលច្បាស់ណាស់អ្នកនឹងឃើញ ស្គាល់ម៉ូតូអ្នកលក់នំមួយបញ្ឍរជាប់នឹងបុរសម្នាក់ ដែលជាជនជាតិបរទេស ជាមួយទឹកមុខរួសរាយរាក់ទាក់ ដាក់អ្នកឈរចាំទិញជុំវិញខ្លួន។ ក្លិនឈ្ងុយនៃនំផេនខេករបស់គាត់ធ្វើអោយអ្នកធ្វើដំណើរ និងកូនសិស្សឈរចាំទិញ លក់សឹងតែមិនទាន់តែម្តង ដោយអ្នកខ្លះយករសជាតិសូកូឡា ខ្លះចេក ខ្លះស្ត្រប៊ីរី ខ្លះទៀតយករសជាតិសូកូឡាខ្មៅទឹកដោះគោ ទៅតាមការចូលចិត្តរបស់ខ្លួន។ ដូច្នេះហើយ ដូចដែលបានចោទសួរសិស្សសាលា អាលីយ៉ង់និង ពុទ្ធិសាស្រ្តចឹងថាតើ នំរបស់គាត់ឆ្ងាញ់ដែរអត់? ដើម្បីចែករំលែកអោយអ្នកដែលមិនទាន់បានសាក...

ប្រហិតអ៊ីច្រឹប ទីប្រជុំយុវវ័យដ៏ពេញនិយម នៅសួនវត្តបុទុម

បើអ្នកធ្លាប់ទៅលេង សួនវត្តបុទុមប្រាកដជាបានឃើញហើយនៅតូប លក់ប្រហិតមួយកន្លែងដែលមានយុវវ័យក្មេងៗ ឈររើសប្រហិតសាច់ តាមការចូលចិត្តរបស់ខ្លួន ញ៉ាំកំដរមាត់អង្គុយមើលគេមើលឯង នៅសួនច្បារ ហើយបើរៀងងងឹតបន្តិច អ្នកក៏នឹងមានភ្លេងកំដរអារម្មណ៍ថែមទៀតផង! ភ្លេងនោះចេញពីកន្លែងហាត់ប្រាណ តាមបែបយុវវ័យដោយពួកគេនឹងប្រមូលផ្តុំគ្នា រួចរាំតាមចង្វាក់ភ្លេងយ៉ាងស្រុះគ្នាគួរអោយចាប់អារម្មណ៍ ធ្វើអោយយើងអង្គុយញ៉ាំអីនៅក្បែរនោះ មានអារម្មណ៍ស្រស់ស្រាយតែម្តង។ មិនខាតទេ ញ៉ាំផងកំដរអារម្មណ៍ផង ហើយតម្លៃក៏សមរម្យថែមទៀតផង តែបើថាកន្លែងនឹងញ៉ាំឆ្អែតអត់ ច្បាស់ឆ្លើយបានភ្លាម ថាមានព្រោះអី ទីនោះក៏ជាកន្លែងញ៉ាំបាយដ៏ពេញនិយមដែរ។ បាយឆ្អឹងជំនីជ្រូក ពេញនិយមហ្មង ហើយបើនិយាយពីភេសជ្ជៈវិញរើសតាមចិត្ត តាមតូប...

តើអ្វីទៅជា TATICAL 5.11 ?

ក្រុមអ្នក Design របស់ម៉ាក TATICAL 5.11 បានចុះធ្វើការជាមួយសមត្ថកិច្ចជំនាញដើម្បីផលិតនូវ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ដែលប្រកបដោយគុណភាពនិងសុវត្ថភាពដល់អ្នកប្រើប្រាស់ ហើយបច្ចុប្បន្ននេះផលិផលម៉ាកនេះដែរ ត្រូវបានទទួលស្គាល់ និងគាំទ្រដោយក្រុមប៉ូលិស FBI ផងដែរ យ៉ាងណាមិញម៉ាក TATICAL 5.11 ក៏មានការពេញនិយមប្រើប្រាស់ពី សំណាក់អ្នកប្រើប្រាស់ទូទៅដែរ។ ផលិតផលរបស់ម៉ាក TATICAL 5.11 មានដូចជា សម្លៀកបំពាក់ កាបូប...

អាថ៌កំបាំង​ពីក្រោយ​រសជាតិ​ដ៏ឆ្ងាញ់ ស៊ុបហ្វឺ ថ្មី ពីកាលីហ្វ័រ​នីញ៉ា​

ថ្ងៃនេះ​ KSPG.TV សូមលើកយកនៅស៊ុបមួយដែលជាទូទៅ ដែល​គេហៅថា ហ្វឺ នោះអី ។ ដូច្នេះ យើងខ្ញុំសូមបង្ហាញ ហាងមួយកន្លែងដែល បានបើកដំណើរការមួយរយៈកន្លងមកហើយ។ បើនិយាយ ពីរសជាតិ បង្ហើរក្លិនតាមផ្សែងរបស់ទឹកស៊ុបគួរអោយចង់ទទួលទានតែម្តង។ ការសាកសួរពីម្ចាស់ហាងគាត់បានប្រាប់ថា ដោយសារតែ ស៊ុប ហ្វឺ នេះ ជាចំណង់ចំណូលចិត្តប្រចាំគ្រួសារគាត់ ទើបជាកត្តាធ្វើអោយគាត់ និងគ្រួសារ បាន បង្កើត...

មានបានស្តាប់បទ “រាហ៊ូចាប់ចន្ទ័” របស់ Tena នៅ?

ពេលនេះបុរសសង្ហា Tena Sweetboy ដែលតែងតែនិពន្ធបទ Original Song ហើយក៏ជាតារាងចំរៀងមួយដួង ដែលទទួលបានការគ្រាំទ្រពីមិត្តយុវវ័យ តាមរយៈបទ Original របស់ខ្លួនជាច្រើនមកហើយ។ ពេលនេះ Tena Sweetboy បានចេញនៅ Official បទថ្មីរបស់ខ្លួនដែលមាន ចំណងជើងថា “រាហ៊ូចាប់ចន្ទ័” សម្រាប់បទថ្មីនេះ ក៏កំពុងទទួលបានការគ្រាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តយុវវ័យបន្តទៀតដែរ។ បទ“រាហ៊ូចាប់ចន្ទ័” ដែលធ្វើឡើងថ្មី​ទាំងសាច់ភ្លេង និងអត្ថន័យបទចំរៀង។...

ជក់ចិត្ត ជាប់មាត់ នឹងផាត់ថៃពិសេសនោះអី!

ស្ថិត​នៅចន្លោះ​ក្រោយ​សាកលវិទ្យាល័យ​ វ៉ាន់ដា ហាង​មួយកន្លែងមានឈ្មោះថា ផាត់ថៃគុង មានការរៀបចំលម្អ យ៉ាងទាក់ទាញ និង​មាន​ការ​តុបតែង​ដោយ​តុ​កៅអី​យ៉ាង​សាមញ្ញ។ ហាង​នេះ ​ល្បី​ថាមានរូបមន្តសំងាត់ បន្តពីក្រុមគ្រួសាររបស់គាត់។ មុខម្ហូបដែលចង់លើកឡើងថ្ងៃនេះ ពីហាង ផាត់ថៃគុង គឺផ្តោតទៅលើម្ហូបមួយចំនួនពីប្រទេសជិតខាងយើងគឺមនុស្សភាគច្រើនប្រាកដជាស្គាល់រួចមកហើយគឺ ផាត់ថៃ​ នោះអី ហើយអ្វីដែលពិសេសនោះសំរាប់រូបមន្តរបស់ម្ហូបនេះគឺមកពីមេចុងភៅប្រទេសថៃផ្ទាល់តែម្តង សូម្បីតែសសៃគុយទាវក៏ត្រូវតែកុំម៉្មង់គុយទាវដែលមានគុណភាពល្អផងដែរ ។ ក្រៅពីមុខម្ហូប ផាត់ថៃ ដែលមានរសជាតិឆ្ងាញ់​នោះ ហាងនេះក៏មានបំរើជូននូវមុខម្ហូបជាច្រើនមុខបន្ថែមទៀត មានដូចជា សង្វាក់សាច់គោ វាមានវីធីធ្វើជាចម្បង គឺតម្រូវស្លឹក កាភ្លូ...

លាន់មាត់ថាឡូយ ទាំងម្ហូប ទីតាំង និងអនាម័យ គ្រប់គ្នា

ស្ថិត​នៅបរិវេណទួលគោក នៅលើដងវិថី ៣១៥ ភោជនីយដ្ឋាន One More ដែលជាទីតាំងសមប្រកបក្នុងការ ជួបពិភាក្សាការងារ ឬ ជជែកកំសាន្ត អមជាមួយ មុខម្ហូបជាច្រើនមុខ ទាំងម្ហូបខ្មែរ និងម្ហូបអាសុីជាច្រើនមុខទៀត ហើយក៏ជាហាងមាន​ការ​រចនា​បែបខ្មែរ​ដោយ​ផ្ដល់​នូវ​ជម្រើស​កន្លែង​អង្គុយល្អ ​ទាំង​បរិវេណ​ខាង​ក្រៅ និង​ក្នុង​ហាង​តែ​ម្ដង។ ងាកមកនិយាយពីម្ហូបសំរាប់លើកមកបង្ហាញថ្ងៃនេះ វិញនិយាយពីថា ទំនងចង់ញ៉ាំតែម្តងដឹងថាជាម្ហូបអ្វីអត់? នោះគឺ "គុយទាវការីថៃ" គ្រាន់តែឃើញពណ៌ និងសម្រស់នៃការតុបតែងម្ហូបនេះ ធ្វើអោយអ្នកថតកូរពោះបាត់ហើយ អ្នកទាំងអស់គ្នាក៏ប្រហែលជាដូចគាត់ដែរហើយមែនអត់?...

តើមានស្គាល់ក្រុម Jackie Chan Stunt Team អត់?

អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានមើលរឿងដែលសម្តែងដោយ Jackie Chan (ឈិន ឡុង) ហើយ។ ក្រុមការ​ងារ​​ដែលបង្កើតសម្រាប់ថតរឿងរបស់ ឈិន ឡុងទាំងអស់​គឺមានរយៈពេលប្រហែល 40ឆ្នាំមក ហើយ។ មកដល់​ពេលបច្ចុប្បន្ន ក្រុម JC Stunt Team គឺទទួលសមាជិតរហូតដល់ជំនាន់ទី 7របស់ខ្លួនផងដែរ។ ហើយខាងក្រោម​នេះ គឺជាសកម្មភាពក្រុមការងារ JC Stunt Team ជំនាន់ទី1...

Peter Crouch រកបានគ្រាប់បាល់ទី 100 ក្នុងក្របខណ្ឌអង់គ្លេស

មិត្តដែលនិយមទស្សនាបាល់ទាត់នៅក្របខណ្ឌកំពូលរបស់អង់គ្លេស ប្រាកដជាស្គាល់កីឡាករកំពស់ខ្ពស់របស់ ជំរើសជាតិអង់គ្លេស ហើយក៏ជាអតីតកីឡាកររបស់ក្រុម Liverpool ផងដែរ។ កីឡាករវ័យ 36 ឆ្នាំ Peter Crouch ដែលកំពុងស្នាក់នៅជាមួយក្រុម Stock City បានស៊ុតបញ្ចូលទីគ្រាប់ទី 100 របស់ខ្លួនក្នុងក្របខណ្ឌ អង់គ្លេស នៅពេលដែលក្រុមរបស់ខ្លួនបានប្រកួតស្មើរជាមួយក្រុម Everton ក្នុងលទ្ធផល 1-1 កាលពីថ្ងៃពុធ យប់មិញនេះ។...

ជក់ចិត្ត ជក់មាត់ សាច់អាំងនិងស៊ុប ក្នុងចង្ក្រានតែមួយ

សព្វថ្ងៃ​ ជាការពិតណាស់ មនុស្សម្នាគ្រប់រូប ត្រូវតែមានការទទួលអាហារប្រចាំថ្ងៃ ជាពិសេសនោះ គឺពេល​ល្ងាច​ក្រោយ​សម្រាក​ពី​ការងារ​ ឬមិនថា ចុងសប្តាហ៍ ដូច្នេះ កុំចាំយូរ KSPG.TV នាំលោកអ្នកមកស្គាល់ទីតាំងមួយកន្លែង នៅម្តុំផ្សារ កណ្តាល ។  ម៉ោះ មកភ្លក្សរសជាតិ សាច់អាំង បែបថ្មីមួយបែបទៀត ដែលម្ចាស់ហាងហៅឈ្មោះថា មូលយាំុងពិសេស មើល​ទៅ​គួរ​ឲ្យ​ចង់​ស្រស់​ស្រូប ដោយសារ​តែ​ចង្រ្កានបាន បែងចែកដាច់ពីគ្នា​ មានកន្លែងអាំង...

Most Read