Monthly Archives: March, 2020

សាច់ក្រកសាងស្នេហ៍ រសជាតិឆ្ងាញ់មិនធម្មតា បានញ៉ាំកាលណាដឹងតែជក់មាត់ជីបៗហ្មង

គ្រាន់តែថាលឺឈ្មោះហាង សាច់ក្រកសាងស្នេហ៍ អ្នកទាំងអស់គ្នាច្បាស់ជាចាប់អារម្មណ៍ហើយមែនអត់? មិនថាតែអ្នកទាំងអស់គ្នាទេ សូម្បីតែAdmin ក៏មានអារម្មណ៍បែបនេះដែរ ជាពិសេសពេលដែលបានលឺភ្លាមគឺគិតក្នុងចិត្តថារកបបួល Cr ទៅញ៉ាំសាច់ក្រក និងសាច់គោអាំងនៅទីនេះក្រែងល៎បានសាងស្នេហ៍ភ្ជាប់និស្ស័យដូចឈ្មោះហាង។ ម៉ោះៗ តើអ្នកណាខ្លះធ្លាប់បានមកញ៉ាំអី និងសាងស្នេហ៍នៅទីនេះខ្លះ? បើថានៅទេឆាប់បបួលសំណព្វចិត្តអ្នកទាំងអស់គ្នាមក ព្រោះថាទីនេះមានសាច់ក្រក សាច់គោអាំង និងនំប៉័ងដ៏ឈ្ងុយឆ្ងាញ់ ដែលលក់ជិត១០ឆ្នាំទៅហើយ​ មានម៉ូយៗយ៉ាងច្រើនឈរចាំទិញជារៀងរាល់ល្ងាច មួយថ្ងៃលក់អស់ជាង ២០០ចង្កាក់ឯណោះ។ ហើយមូលហេតុដែលមានម៉ូយច្រើនបែបនេះក៏ព្រោះតែ សាច់ក្រក គឺធ្វើដោយម្ចាស់ហាងផ្ទាល់តែម្ដងដែលមានរសជាតិឆ្ងាញ់ ឈ្ងុយគ្រឿង...

ខ្ចិលធ្វើម្ហូបពេលល្ងាច អាចមកសារេអ្វីទាំងអស់នេះជំនួសបាន សុទ្ធតែឆ្ងាញ់ៗ

ធ្វើម្ហូបរាល់ថ្ងៃ ពេលខ្លះច្បាស់ជាទាល់គំនិតមិនដឹងថាត្រូវធ្វើម្ហូបអ្វីហើយមែនអត់ ស្ត្រីមេផ្ទះទាំងឡាយ? បើបែបនេះពិតមែន យើងក៏អាចលៃលកមើលម្ហូបស្រាប់ រឺក៏អាចរកញ៉ាំអ្វីដែលអាចជំនួសបាយតែម្ដង ក៏បានព្រោះអាចធ្វើអោយយើងបានញ៉ាំប្លែកមាត់ផង។ ម៉ោះ Admin ជួយផ្ដល់ជម្រើស ២សម្រាប់អ្នកទាំងអស់គ្នា គឺមានសាច់កាប់ និងនំប៉័ងសាច់ឆ្ងាញ់ៗ និងល្បីជាច្រើនឆ្នាំមកហើយ។ ហាង ហ៊ាម៉ាប់ ទេពផន ពិបាក​រកនឹក​ធ្វើម្ហូប​មែនទេ​! ម៉ោះ​មិនបាច់​គិត​ច្រើន​ទេ​ ល្ងាច​នេះ​ទៅ​សា​រេ​សាច់​កាប់​ហ៊ា​ម៉ា​ប់​ទេព​ផនហ្មង​ទៅ​ ព្រោះថា​ឆ្ងាញ់ណាស់។ អ្វី​ដែល​ពិសេស​នោះ​សាច់​កាប់​មាន​រហូត​ទៅដល់១០មុខ​ និង​ល្បី​ជាងគេ​ប្រចាំ​ហាង​នោះ​គឺ​...

វ៉ូវ អ្នកប្លុកទួលគោក សប្បាយឆ្ងាញ់មាត់ហ្មង ហាង សមុទ្រថ្មីស៊ុបម្រះ បើកសាខានៅផ្សារទំនើប SAMAI SQUARE

តែប៉ុណ្ណេះអ្នកម្លុកទួលគោកចង់ញ៉ាំ ស៊ុបដែលមានរសជាតិឆ្ងាញ់ ប៉ូវកម្លាំងមិនចាំបាច់ទៅដល់ណាឆ្ងាយទៀតឡើយ មកត្រឹមតែផ្សារទំនើប SAMAI SQUARE អាចញ៉ាំបានម៉ាឆ្ងាញ់ជាមួយ ហាង សមុទ្រថ្មីស៊ុបម្រះ ។ និយាយពីហាង សមុទ្រថ្មីស៊ុបម្រះ នរណាមិនល្បីជាមួយរសជាតិស៊ុបម្រះដែលជាម្ហូបល្បីប្រចាំហាងនោះ។ ហើយចុះ នរណាខ្លះដែលមិនទាន់បានមកញ៉ាំស៊ុបដ៏មានរសជាតិ និងប៉ូវកម្លាំងនេះ ឆាប់មកវឺតៗមកណា។ សម្រាប់អ្នកដែលមិនចេះញ៉ាំល្វីង មិនបាច់បារម្ភទេណាព្រោះថាក៏អាចញ៉ាំបានដែរ ដោយសារថាទឹកស៊ុបចុងភៅបានផ្សំរូបមន្តពិសេស នៅពេលដែលដាក់ម្រះ រួមជាមួយសាច់ និងគ្រឿងសមុទ្រស្រស់ៗទៅ ធ្វើអោយមិនមានរសជាតិល្វីង ហើយឆ្ងាញ់ថែមមួយកម្រិតទៀត។...

ដេក​តង់​ប្រណិត​​មាត់​ទឹក​ ក្បែរ​ជើង​ភ្នំ​ មើល​ថ្ងៃ​លិច​ យប់​ឡើង​ជុំ​គ្នា​អាំង​​ BBQ ឡើង​ស្រលះ​ខួរ​

ទើប​តែ​ទៅ​ហើយ​ក្តៅ​ៗ​ ហ៊ុយៗ​ នៅ​សប្បាយ​មិន​ទាន់​អស់​ចំហាយ​ទេ​។​ ប្រាប់​តាម​ត្រង់​ ទៅ​ហើយ​អត់​ចង់​មក​ភ្នំ​ពេញ​វិញ​ទេ​​ ថ្ងៃ​នេះ​ admin នឹង​មក​រៀប​រាប់​​ពី​ដំណើរ​កំសាន្ត​មួយ​កន្លែង​ឲ្យ​គ្នា​យើង​បាន​ដឹង​ អាន​ហើយ​ មើល​ហើយ​ដឹង​តែ​ចង់​បបួល​មិត្ត​ភក្តិ​ទៅ​ដែរ​ហ្មង​។​ ចូល​ដំណើរ​​រឿង​ហ្មង​ទៅ​ ព្រឹក​ឡើង​ជុំ​គ្នា​ឡើង​ឡាន​ចេញ​ពី​ភ្នំពេញ​ ចំណាយ​ពេល​ប្រហែល​តែ​ ២ ម៉ោង​កន្លះ​ទេ​ នឹង​ទៅ​ដល់​ផ្លូវ​លំ​មួយ​ កាត់​តាម​​ភូមិ​អ្នក​ស្រុក​រស់​នៅ​ ​តាម​ផ្លូវ​ទៅ​កាន់​រី​សត​ យើង​ចូល​ញ៉ាំ​បាយ​ថ្ងៃ​នៅ​រមណីយដ្ឋាន​ មួយ​កន្លែង​ ឈ្មោះ​ថា រមណីយ​ដ្ឋាន​ធម្មជាតិ​ម្លេច Mlech Adventure។...

ជ្រក់​ត្រសក់​ស្រូវ​​អនាម័យ​ រូបមន្ត​ពិសេស​ រសជាតិ​ឆ្ងាញ់

មិន​ខុស​ពី​ពង​ទា​ប្រៃ​ប៉ុន្មាន​ទេ​ ជ្រក់ត្រសក់​ស្រូវ​នេះ​គ្រប់​ផ្ទះ​និយម​ញ៉ាំ​ណាស់​ ព្រោះ​វា​ជួយ​បន្ថែម​រសជាតិ​​ឲ្យ​ម្ហូប​លើ​តុ​ទាំង​អស់​កាន់​តែ​ឆ្ងាញ់​ ជា​ពិសេស​ញ៉ាំ​ជា​មួយ​ត្រី​ចៀន​ ឬ​សាច់​ជ្រូក​ចៀន​។​ អ៊ីចឹង​ទើប​បាន​ម៉ាក់​យើង​ ចូល​ចិត្ត​ធ្វើ​ ឬ​ទិញ​ទុក​នៅ​ផ្ទះ​មិន​ដាច់​​​ តែ​បើ​ទិញ​គេ​ខ្លាច​គេ​ធ្វើ​មិន​ស្អាត​ ពេល​ខ្លះ​អាច​ទិញ​ប៉ះ​របស់​សល់​ទៀត​។​ មក​រៀន​ធ្វើ​ខ្លួន​ឯង​វិញ​ ញ៉ាំ​បាន​យូរ​ហើយ​ អនាម័យ​ទៀត​។​ គ្រឿង​ផ្សំ​៖​ ត្រសក់​ស្រូវ​ ១ គីឡូ អំបិល​ ១ ស្លាប​ព្រា​បាយ​ ទឹក​សុទ្ធ​ កន្លះ​លីត្រ ស្ករ​ត្នោត​ ៤ ស្លាប​ព្រា​បាយ​ ម្ទេស​គ្រាប់​...

ណ្ហើយ ស្គាល់ហាងកាហ្វេ និងហាងតែ ជាង10ហាងនេះ លែងខ្វល់ពេលចង់ជួបជុំគ្នា

មិនថាតែយុវវ័យ រឺមនុស្សវ័យកណ្ដាលនោះទេ បច្ចុប្បន្នគេសង្កេតឃើញថា អ្នកទាំងនោះនិយមផឹកកាហ្វេ និងតែប្រេនៗ ជាដើម។ ជាពិសេសនៅពេលណាត់គ្នាជួបជុំពិភាក្សាមិនថាការងារ រឺកិច្ចការសាលានោះទេ គេតែងតែជ្រើសរើសហាងកាហ្វេ និងហាងតែជាជម្រើសសម្រាប់ការជួបជុំធ្វើកិច្ចការទាំងនោះ។ ដូច្នេះសម្រាប់ថ្ងៃនេះ Admin សុំណែនាំហាង កាហ្វេ និងហាងតែទាំងជាង១០ហាង នៅក្នុងរាជធានីភ្នំពេញ ដើម្បីងាយស្រួលស្វែងរកសម្រាប់អ្នកទាំងអស់គ្នា។ ហាង Peach Tea ហាង Peach Teaលេខទូរសព្ទ៖...

កំពុង​រក​កន្លែង​ញ៉ាំ​ Steak មែន​អត់​?​ ទៅ​កន្លែង​ ៤ នេះ​ អស់​តែ​ ៥$ បាន​ Steak មួយ​ចាន់​ធំ

ហាង​ steak មាន​ច្រើន​នៅ​ភ្នំ​ពេញ​ មិន​ខ្វះ​ទេ​ហាង​ឆ្ងាញ់​ៗ​ តែ​បើ​រក​ហាង​ដែល​តម្លៃ​សម​រម្យ​ ដូច​ជា​ពិបាក​បន្តិច​ហើយ​។​ តែ​ Admin ណែនាំ​កន្លែង​ ២ នេះ​ ចំណាយ​តែ​ ៥$ ឡើង​បាន​ steak មួយ​ចាន​ធំ​ញ៉ាំ​ហើយ​ ដឹង​កន្លែង​ ២ ហ្នឹង​ឈ្មោះ​អី​អត់​?​ នេះ​ណែ៖ MOJI tea - Steak & Spicy...

ស៊ុបចង្កាក់ Volcano ឆ្ងាញ់តម្លៃធូរថ្លៃថែមទាំងអាចឈ្នះរង្វាន់ទៅលេងម៉ាកាវថែមទៀត

វ៉ូវ មានឱកាសឈ្នះរង្វាន់ចេញទៅលេងម៉ាកាវ និងរង្វាន់ជាច្រើនទៀតជាមួយស៊ុបចង្កាក់ Volcano ដែលល្បីមានរសជាតិឆ្ងាញ់ និងមានតម្លៃសមរម្យ ធ្វើអោយអតិថិជនជាច្រើនមានការគាំទ្រ រហូតដល់ពង្រីកសាខាជាច្រើន។ ជាពិសេសសម្រាប់សាខាកោះពេជ្រតែម្ដង គឺមានទីតាំងធំទូលាយខ្លាំងមែនទែន ដែលអ្នកអាចអង្គុយញ៉ាំបានយ៉ាងរីករាយជាមួយក្រុមគ្រួសារ ក្រុមការងារ និងសំណព្វចិត្តរបស់លោកអ្នក។ ម៉ោះៗ បែបនេះអ្នកដែលបានមកដល់កោះពេជ្រ មិនអាចរំលងបានទេជាមួយសុ៊ចង្កាក់ Volcano ព្រោះថាទាំងបរិយាកាសធំទូលាយហើយ ក៏មានបន្លែ សាច់ជាច្រើនមុខ ជ្រើសរើសតាមចំណូលចិត្ត តម្លៃធូរថ្លៃដដែលដោយ បន្លែមួយចាន១៥០០៛ សាច់និងចង្កាក់មួយចង្កាក់១៥០០៛ ចឹងអីញ៉ាំម៉ាតឹងពោះឆ្ងាញ់ហើយអស់លុយម៉ាញិប។...

ចង់ញ៉ាំSteak ឆ្ងាញ់មានច្រើនប្រភេទ កុំភ្លេចមកកាន់ Two Cows ធានាពេញចិត្តស្ដូកហ្មង

ហេឡូ អ្នកចូលចិត្តញ៉ាំ Steak បានស្គាល់ហាងដែលមាន Steak ឆ្ងាញ់ហើយនៅ? កុំឆ្លើយថាមិនទាន់ស្គាល់ណា មើលតែចំណងជើងខាងលើដឹងហើយថានៅណានោះ។​ ម៉ោះៗ អ្នកមិនទាន់បានទៅញ៉ាំ ឆាប់ទៅវឺតៗទៅណា ព្រោះថា Steak នៅទីនេះមានរសជាតិឆ្ងាញ់ៗខ្លាំងណាស់ ដែលមានការគាំទ្រខ្លាំង រហូតដល់ពេលនេះហាងបានបើកសាខាទី២ នៅទូលទំពូង ដើម្បីងាយស្រួលសម្រាប់អតិថិជនថែមទៀតផង។ តែប៉ុណ្ណេះ ងាយស្រួលតែម្ដងសម្រាប់អ្នកដែលនៅម្លុកទូលទំពូងមិនចាំបាច់ទៅណាឆ្ងាយទេ Steak ដ៏មានរសជាតិឆ្ងាញ់មកកៀកខ្លួនហើយទៅញ៉ាំពេលណាក៏បាន។ ជាពិសេសបានដល់ហាងកុំភ្លេចញ៉ាំប៉ុន្មានមុខនេះ ព្រោះថាជាម្ហូបល្បីប្រចាំហាងដែលមានដូចជា៖ Steak​បន្ទះដែក...

ស្គាល់ ២កន្លែងនេះទេល្បីឆ្ងាញ់ មានម៉ូយមិនចេះខ្វះលក់១០-២០ឆ្នាំទៅហើយណា៎

និយាយថាកន្លែងឆ្ងាញ់ និងតម្លៃធូរថ្លៃក៏ចេះតែរំលឹកអ្នកទាំងអស់គ្នាអោយនឹកឃើញទៅ ព្រោះថាអាចញ៉ាំឆ្ងាញ់ហើយសម្រួលសេដ្ឋកិច្ចយើងបានច្រើនទៀត។ សម្រាប់ ២កន្លែងនេះផងដែរ បើនិយាយប្រវត្តិលក់វិញគឺជាង ២០ឆ្នាំមកហើយ ម៉ូយៗខ្លះញ៉ាំតាំងពីនៅរៀនអនុវិទ្យាល័យ រហូតដល់ឥលូវចេញធ្វើការមានកូនមួយ កូនពីរទៅហើយ។ សម្រាប់អ្នកទាំងអស់គ្នាភាគច្រើនច្បាស់ជាធ្លាប់ស្គាល់រួចមកហើយ ចំពោះ ២កន្លែងនេះគឺ មីឆាប័ណ្ណធានា ដែលលក់ពីឪពុករហូតតដល់កូនជាង១០ឆ្នាំទៅហើយ និងលោកពូនំប៉ាវ លក់នំប៉ាវនៅម្ដុំស្ដុកគិរីរម្យលក់ជាង ២០ឆ្នាំទៅហើយនោះ។ ហាង មីឆាប័ណ្ណធានា ហាង មីឆាប័ណ្ណធានាលេខទូរស័ព្ទ៖ 012...

Skybar កាលីប​ៗ​ ៣ កន្លែង​ ទៅ​ម្នាក់​ឯង​​​ចាយ​លុយ​អស់​តែ​ម៉ា​ញិប​ទេ

អ្នក​ចូល​ចិត្ត​ទៅ​ alone កន្លែង​កាលីប​ៗ​ តែ​មិន​ចង់​អស់​លុយ​ច្រើន​ មើល​អត្ថបទ​នេះ​ត្រូវ​ហើយ​។​ មិន​ចាំ​បាច់​ទាល់​តែ​ហ៊ឺហា​ លុយ​ និង​ វីសា​កាត​ណែន​ៗ​កាបូប​ទើប​​អាច​ឡើង​ skybar​ បាន​ឯណា​​ ។​ Skybar នៅ​ភ្នំពេញ​ ៣ កន្លែង​នេះ តម្លៃ​ចាប់ពី ៤$ ឡើង​ក៏​មាន​ដែរ​​ បើ​ទេស​ភាព​វិញ​កប់​សារី​ បើ​ទៅ​អង្គុយ​ម្នាក់​ឯង​ មាន​ភ្លេង​កំដរ​តិច​ៗ​ទៀត​ ខ្ជិល​និយាយ​ហ្មង​ Single...

ងូតទឹកថ្លាដូចកញ្ចក់ និងស្ដាប់សម្លេងសត្វយំអឺងកងក្នុងព្រៃមួយជីវិតមានប៉ុន្មានដង

ដើរកម្សាន្តតាមខេត្ត ចូលព្រៃ​ ងូតទឹកអូរ ទឹកជ្រោះធម្មជាតិ មួយជីវិតមានប៉ុន្មានដងទៅ? ហើយអ្នកណាខ្លះដែរចូលចិត្តបែបនេះ អ្នកដែលចូលចិត្តបែបនេះបានន័យថាមានចំណូលចិត្តដូចAdmin ដែរហើយ។ ម៉ោះអ្នកចូលចិត្តធម្មជាតិគ្នាយើង ស្គាល់កន្លែងល្អៗគួរតែចែករំលែកគ្នា ដើម្បីបានទៅលេងទាំងអស់គ្នា ព្រោះថាសម្រាប់ថ្ងៃនេះមានកន្លែងមួយចង់ណែរនាំអ្នកទាំអស់គ្នាបានទៅលេង។ អាចនិយាយបានថាជាកន្លែងល្អ ក៏ថាបានព្រោះជាតំបន់ធម្មជាតិដែលមានទឹកធ្លាក់ថ្លាដូចកញ្ចក់ត្រជាក់ស្រឹប មានដើមឈើតូចធំជាម្លប់ម៉ាអ៊ែមតែម្ដង។ ក្ដីសុខតិចអីនៅពេលបានហែលទឹកលេងដែលជាកន្លែងធម្មជាតិបែបនេះ ហើយច្បាស់ជាចង់ស្គាល់ហើយមែនអត់ថាកន្លែងដែលពិសេសអានហើយគួរអោយចង់ទៅលេងនេះនៅទីណា? ម៉ោះ គឺថាកន្លែងធម្មជាតិមួយនេះស្ថិតក្នុងទឹកដីខេត្តបាត់ដំបង ដែលមានឈ្មោះថាទឹកធ្លាក់​បរឡាង​ ស្ថិតក្នុងស្រុក​សំឡូត​ ក្នុងតំបន់​អភិរក្ស​ ដែលមានចំងាយពីក្រុងបាត់ដំបង​ 86km...

Most Read