Yearly Archives: 2020

ព្រឹកទៅវត្ត ល្ងាចឌុបគ្នាមកហុតស៊ុបស្មងគោ ញ៊ាំសាច់អាំងប៉ូវកម្លាំងនៅហាង ហេងមែន សាច់អាំងទឹកកាពិ

ចន្ទ ដល់សុក្រធ្វើការអស់កម្លាំងណាស់ហើយអ្នកខ្លះក៏ឈ្លៀតទៅវត្តទៀត ចុះល្ងាចនេះដេកផ្ទះធ្វើអីមើលសារេលកលៃចេញមកញ៊ាំសាច់អាំង និងញ៊ាំស៊ុបហុតខួរស្មងគោប៉ូវកម្លាំងអោយណាណីម្ដងមើល។ ហើយបើចង់សួរថានៅកន្លែងណាដែលទៅតែមួយកន្លែងអាចញ៊ាំបានទាំង ២មុខនោះចាំAdmin ប្រាប់គឺមាននៅហាង ហេងមែន សាច់អាំងទឹកកាពិ នៅប្លុកសំណង់១២យើងហ្នឹង។ ស៊ុបស្មងគោ គឺជាមីនុយថ្មីរបស់ហាងដែលបានធ្វើឡើងតាមការសំណូមពររបស់ម៉ូយៗប្រចាំហាង បើតាមម្ចាស់ហាងប្រាប់ Admin ទៀតថាមីនុយថ្មីនេះភ្ញៀវញ៊ាំហើយសរសើរថាឆ្ងាញ់គ្រប់គ្នា ហើយមិនត្រឹមតែញ៊ាំនៅហាងប៉ុណ្ណោះទេអ្នកខ្លះខ្ចប់ទៅញ៊ាំនៅផ្ទះថែមទៀតផង។ បើទោះបីជាមីនុយថ្មី កំពុងទទួលបានការគាំទ្រយ៉ាងណាក្ដី ក៏សាច់អាំងដែលល្បីប្រចាំហាងជាច្រើនឆ្នាំកន្លងមកនៅតែជាមុខម្ហូបសំណព្វចិត្តរបស់ម៉ូយៗដែរ គឺថាអ្នកមកហើយតែងហៅញ៊ាំស៊ុប និងសាច់អាំងដែលមានរសជាតិឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបាន។ តោះ បែបនេះហើយនៅចាំអីកន្លែងល្បីមានទាំងសាច់អាំងមានទាំងស៊ុបបែបនេះរំលងម៉េចបាន ភ្លៀងត្រជាក់ៗបែបនេះទៀតហុតស៊ុបស្មងគោអ៊ែមអស់ស្ទះហើយ ក្ដៅសាច់បែបញើសខ្ចាយហ្មង៕ ហាង...

មួយមុខណាដែលថាឃើញហើយ ទ្រាំមិនស្រៀវមាត់បាននោះ??? ជាមួយ Two Sisters ចង់ហិរប៉ុណ្ណាក៏បានដែរ

កុំទាន់ទៅណាឆ្ងាយ​ ក្រោយពេលចេញពីធ្វើការបងនារីៗអាចណាត់គ្នាមកជុំម្តង មីនុយមុខម្ហូបថ្មីរបស់ហាង Two Sisters ទំនងកប់សារី ឃើញហើយដឹងតែពេញចិត្តស្តូកមិនខាន តោះចឹងមកដឹងពីមុខម្ហូបខ្លះ មានដូចជា៖ ជើងជ្រូកបំពង ឈុតគ្រឿងសមុទ្រគ្រប់មុខ ឈុតបុកល្ហុងពិសេស ញាំងាវ ឆ្អឹងជំនីអប់គ្រឿង ញាំមីគ្រឿងសមុទ្រ ឈុតមឹកអាំង កំពិលលោត ពេញចិត្តមុខណា ចង់បានហិរកំរិតណា ម្ចាស់ហាងធ្វើជូនតាមសំណើរ ធានាមិនអោយខកចិត្តទេ។ សម្រាប់ហ្វេនៗ ម៉ួយៗ របស់ហាង Two...

រៀនធ្វើក្រូចង៉ាំង៉ូវទុកនៅផ្ទះ ដាក់ទឹកញ៉ាំឲ្យស្រលះក

ធ្លាប់ញ៉ាំក្រូចង៉ាំងូវអត់? អ្នកខ្លះធ្លាប់ញ៉ាំតែសម្លង៉ាំង៉ូវ តែមិនដែលយកមកធ្វើជាទឹកញ៉ាំទេ សាកធ្វើញ៉ាំម្តងមើល ស្រលះកស្រួលណាស់។ គ្រឿងផ្សំ៖ ក្រូចឆ្មារ ២០ ផ្លែស្ករត្នោត ឬស្ករស ២ ស្លាបព្រាបាយអំបិល ៦ ស្លាបព្រាបាយទឹកខ្មេះ ៨ ស្លាបព្រាបាយទឹក ២ លីត្រក្រឡ ឬកែវ សម្រាប់ត្រាំ វិធីធ្វើ៖ ១. យកក្រូចឆ្មារមកលុញឱ្យទន់ បន្ទាប់មកយកវាទៅស្រុះក្នុងទឹកកំពុងដាំពុះប្រហែល ៥នាទី រួចស្រង់យកមកលាងទឹកត្រជាក់ ហើយដាក់ហាលថ្ងៃឱ្យក្រៀមសិនប្រហែល...

ចង់ធ្វើការងារ ឬកិច្ចការសាលាដាច់យប់ជុំមិត្ត ហាងកាហ្វេ ៥ កន្លែងស័ក្តិសមបំផុត

កំពុងស្វែងរកហាងកាហ្វេបើកដំណើរ ២៤ ម៉ោងមែនទេ? មានការងារបន្ទាន់ធ្វើបង្ហើយ ឬមានកិច្ចការសាលាត្រូវធ្វើជុំមិត្តភក្តិ អាចមកកាហ្វេ ៥ កន្លែងនេះបាន មានបើកដំណើរការ ២៤ ម៉ោង ស័ក្តិសមសម្រាប់អ្នកចូលចិត្តធ្វើការដាច់យប់។ ម៉ោះចាំ Admin ដាក់ទីតាំងឲ្យ កុំឲ្យពិបាករក។ ១. Coffe Bridge 24H Coffee Bridge 24Hមាន ៣ សាខាសាខាទី១៖ សូមចុចទីនេះសាខាទី២៖...

១៥សាខាមិនតិចទេណា ហាងសាច់អាំងបែបចិន ចង់ដឹងអត់ថាមានអ្វីពិសេសខ្លះ?

មិនមែនតិចទេណា ដែលហាងសាច់អាំងបែបចិន មានសាខាច្រើនរហូតដល់១៥សាខាក្នុងទីក្រុងភ្នំពេញយើង ទាំងនេះអាចនិយាយបានថាជាពិតជាទទួលបានការគាំទ្រច្រើនពីអតិថិជន ដែលនិយមចូលចិត្តសាច់អាំងបែបចិន មិនតិចអ្នកនោះទេ ។ សម្រាប់បងប្អូនមួយចំនួនធំប្រាកដជាបានស្គាល់ហាង សាច់អាំងបែបចិនហើយ ព្រោះថារាល់ពេលជិះកាត់មុខហាងម្តងៗ ភាយក្លិនគ្រឿងអាំងសាច់ បន្លែ ដាស់អារម្មណ៍ចង់ញ៊ាំតែម្តង ។ គ្រប់មុខម្ហូបដែលចម្អិនអាំង គឺប្រើគ្រឿងផ្សំបែបចិន ដែលធ្វើអោយសាច់ និងបន្លទន់ ហើយទទួលបានរសជាតិឆ្ងាញ់ប្លែក ហើយអ្វីដែលជាចំនុចពិសេសមួយទៀតនោះ ហើយភាគច្រើនភ្ញៀវដែលចូលពិសា មិនដែលរំលងនោះគឺ មី​ស៊ុប​ជូរ​ហឹរ​ ជា​មី​ស៊ុប​ដែល​រំ​ងាស់​ពី​ឆ្អឹង​គោ​, ក្នុង​ឈុត​មី​មួយ​ឆ្នាំង​នេះ​...

ម្ហូប និងបង្អែមទាំង៤មុខនេះអាចធ្វើញ៊ាំជុំគ្រួសារបានយ៉ាងរីករាយជាមួយរូបមន្ត និងរបៀបធ្វើយ៉ាងលម្អិតពីFacetaste

ពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ស្ត្រីមេផ្ទះគ្រប់រូបច្បាស់ជាមានអារម្មណ៍តានតឹងណាស់ហើយពេលនឹកគិតដល់រឿងរកមុខម្ហូបធ្វើសម្រាប់គ្រួសារ។ ថ្ងៃនេះAdmin មានមុខម្ហូប និងបង្អែមចំនួន ៤មុខសម្រាប់អ្នកទាំងអស់គ្នាអាចធ្វើញ៊ាំបាន ដោយមានបង្ហាញទាំងគ្រឿងផ្សំនិងរបៀបធ្វើយ៉ាងលម្អិតដែលមាននៅខាងក្រោមនេះ៖ មុខម្ហូប សម្លការីខៀវសាច់មាន់ ? របៀបធ្វើ៖ ចុចទីនេះ មុខម្ហូប កាពិផាវ ? របៀបធ្វើ៖ ចុចទីនេះ បង្អែមចាប់ឆាយ ? របៀបធ្វើ៖ ចុចទីនេះ បង្អែមបាយដំណើបខ្នុរ ? របៀបធ្វើ៖ ចុចទីនេះ

មួយថ្ងៃៗ លក់រើដៃសឹងមិនរួច អ្នកណាមិនស្គាល់ ស្តេក Indy by pui ល្បីខ្លាំងនៅទួលទំពូង?

និយាយពីស្តេក Indy by pui ជឿថាមានម៉ូយៗ ក៏ដូចជាអតិថិជនមិនតិចអ្នកដែលស្គាល់កន្លែងនេះ ជាទូទៅសម្រាប់អ្នកដែលនិយមចូលចិត្តទទួលទានស្តេក គឺមិនដែលរំលងនោះទេ Indy by pui នៅម្តុំទួលទំពូងអ្នកណាក៏ស្គាល់ច្បាស់ដែរ អតិថិជនពេញៗហាងតែម្តងសឹងតែរកកន្លែងអង្គុយមិនបានផង។ សម្រាប់ថ្ងៃនេះ ប្រសិនបើលោកអ្នកដែលតែងតែនិយមទទួលទានស្តេកនោះ អាចមកទទួលយកបទពិសោធន៍ថ្មីរសជាតិឆ្ងាញ់ប្លែក ដែលចម្អិនដោយចុងភៅជាម្ចាស់ហាងផ្ទាល់ដែលគាត់ជាជនជាតិថៃ ជឿជាក់ថាលោកអ្នកប្រាកដជាប្លែកអារម្មណ៍ជាមួយរសជាតិមួយនេះ។ ងាកមកមើលអតិថិជន និងម៉ូយៗជាដែលគាំទ្រមានច្រើនណាស់ មកញ៊ាំពេញហាងតែម្តង ទោះយូរបន្តិចក៏មិនអីសំខាន់គាត់ចង់ញ៊ាំរសជាតិ ស្តេករបស់ Indy by pui...

ចង់ស្គម កុំញ៉ាំអាហារ ៦ មុខនេះមុនម៉ោង ១០ ព្រឹក

ដូចយើងបានដឹងហើយ អាហារពេលព្រឹកជាអាហារសំខាន់បំផុត ដែលយើងមិនគួរបង្អត់។ តែទោះបីជាវាសំខាន់ខ្លាំង មិនមែនចេះតែញ៉ាំឲ្យបានឆ្អែតៗ ដោយមិនខ្វល់ថាជាអ្វី មានសារធាតុអីខ្លះ មានប្រយោជន៍​ដល់សុខភាពអត់នោះទេ។ លើសពីនេះ បើសិនជាយើងកំពុងតែតមអាហារ ឬមិនចង់ឡើងគីឡូនោះ គួរដឹងថាអាហារពេលព្រឹកណាដែលគួរញ៉ាំ និង អាហារណាមិនគួរញ៉ាំ ជាពិសេសមុនម៉ោង ១០ ព្រឹក។ ខាងក្រោមនេះជាអាហារយើងមិនគួរញ៉ាំមុនម៉ោង ១០ ព្រឹក បើចង់រក្សារាងឲ្យនៅតែស្អាត៖ ១. នំប៉័ងលាបប័រ ប័រមានជាតិខ្លាញ់ច្រើន ដែលមានផលមិនល្អដល់បេះដូង និងធ្វើឲ្យឡើងទម្ងន់...

រសជាតិប្រណិតឆ្ងាញ់ជាប់មាត់តែគុជ XING FU TANG មានសាខាជិត២០ប្រទេសនៅលើពិភពលោកបានមកដល់កម្ពុជាហើយ

ពិតជាពិសេសមែន មិនមកសាកមិនបានតែទឹកដោះគោគុជនៅ XING FU TANG ល្បីខ្លាំងនៅតៃវ៉ាន់មានរសជាតិឈ្ងុយឆ្ងាញ់ដែលបច្ចុប្បន្នមានសាខារហូតដល់ជិត ២០ ប្រទេសនៅលើពិភពលោកបានមកដល់កម្ពុជាយើងហើយ។ ពិតជាដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តញុំាប្រភេទតែទឹកដោះគោគុជ និងសម្រាប់អតិថិជនដែលធ្លាប់ញុំាតែទឹកដោះគោគុជ XING FU TANG នៅក្រៅប្រទេសពីមុនមក គឺមិនចាំបាច់ទៅណាឆ្ងាយនោះទេ ព្រោះថាហាងតែទឹកដោះគោគុជដ៏ល្បីនេះមាន ៣សាខាហើយនៅក្នុងរាជធានីភ្នំពេញ(សាខាស៊ីសុវត្តិ, Aeon I , ផ្លូវព្រះសីហនុ)។ តែទឹកដោះគោគុជលំដាប់ពិភពលោកនេះ សូម្បីតែការញុំាក៏ប្លែកពីភេសជ្ជៈដ៏ទៃដែរ ដោយមានលក្ខណៈពិសេសនោះគឺកូរ១៨ដងមុនញុំា ដែលធ្វើអោយរសជាតិកាន់តែឆ្ងាញ់...

នេះរូបមន្តធ្វើនំបញ្ចុកខួរក្តាម សាកធ្វើញ៉ាំទៅ

ភ្លេចៗខ្លួនជិតសែនក្បាលទឹកទៀតហើយ អាចជ្រើសរើសធ្វើនំបញ្ចុកខួរក្តាមនេះសម្រាប់សែនក៏បាន ញ៉ាំជួបជុំបងប្អូនក្រោយសែនហើយល្ងាចឡើងក៏បាន។ នេះរូបមន្តធ្វើ ស៊ែរទុកមើលឲ្យហើយទៅ កុំឲ្យពិបាករក។ គ្រឿងផ្សំ៖ ឆ្អឹងជ្រូក ១ គីឡូក្រាមសាច់ជ្រូកចិញ្ច្រាំ ៣០០ ក្រាមប្រហិតត្រី រឺ សាច់ប៉ាតេ (តាមចំណូលចិត្ត)បង្គារក្រៀម ២ ស្លាបព្រាបាយ (ត្រាំទឹក ហើយចិញ្ច្រាំឲ្យម៉ត់)បង្គារស្រស់ ១/២ គីឡូក្រាមបកសំបកចិញ្រ្ចាំអោយម៉ត់ឈាមមាន់ (តាមចំណូលចិត្ត)-តៅហ៊ូចៀន ១ កញ្ចប់សាច់ក្ដាមស្ងោរ ៣០០ ក្រាមសាច់ក្តាមម៉ត់...

មាន់ដុត ២ កន្លែងនៅភ្នំពេញ ឃើញហើយក្រពើររះភ្លាម

មាន់ដុតជាអាហារទូទៅសម្រាប់ប្រជាជនខ្មែរយើង ជាពិសេសនៅតាមរមនីយដ្ឋាននានា មិនថានៅខេត្ត ជាយក្រុងទេ មិនដែលចោលមុខម្ហូប ១ មុខនេះទេ។ ព្រោះវាឆ្ងាញ់ហើយស្រួលញ៉ាំ បើបានមាន់ស្រែភ្លៅធំៗទៀត បន្ថែមរសជាតិទឹកជ្រលក់បន្តិចមក ដឹងតែចង់លិឍដល់ម្រាមជើងទៀត កុំថាឡើយម្រាមដៃ ១០។ ចុះអ្នកនៅភ្នំពេញ​ ខ្ជិលចេញទៅជាយៗក្រុង ទៅណាបានមាន់ញ៉ាំឆ្ងាញ់? Admin សូមណែនាំកន្លែង ២ នេះ មានមាន់ដុតរូបមន្តពិសេសៗ ឃើញភ្លាមក្រពើររះភ្លែត។ កុំចាំយូរកៀកគ្នីគ្នាមកសាករសជាតិម្តងមើល៍។ ហាង មីទាញតុងយុំា ដូចដែលលោកអ្នកធ្លាប់ស្គាល់ចឹង...

បញ្ចុះ២០% ស៊ុប​ទឹកខ្មៅរសជាតិបែបជូរហិរ ឆ្អឹង​ជំនីរ​ជ្រូក​ ស្មង​ជើង​គោ រហូតដល់ភ្ជុំ?

ហាង មីទាញតុងយុាំ បញ្ចុះតម្លៃ២០% គឺស៊ុប​ទឹកខ្មៅរសជាតិបែបជូរហិរ ឆ្អឹង​ជំនីរ​ជ្រូក​ ក្រចកជេីងគោ ស្មង​ជើង​គោ ដែលជាមីនុយថ្មី បើបានសាកហើយដឹងតែប្លែកមាត់តែម្តង។ មិនប៉ុន្មានថ្ងៃទៀតទេ ដល់ថ្ងៃឈប់សំរាកហើយ ចឹងមុនទៅលេងស្រុក គួរតែហុតស៊ុបប៉ូវកម្លាំងចេញម្តង ហើយរកកន្លែងដែលបញ្ចុះតម្លៃ ជម្រើសល្អគួរមកសាកស៊ុបទឹកខ្មៅ ដែលជាមុខម្ហូបថ្មីរបស់ហាងមីទាញតុងយុាំ ដែលស៊ុបបន្ថែមជាមួយសាច់ ឆ្អឹង​ជំនីរ​ជ្រូក​ ស្មង​ជើង​គោ ក្រចកជើងជ្រូក ហើយសម្រាប់រសជាតិវិញគឺបែបជូរហិរ ដែលអាចនិយាយបានថាបន្ទាប់ពីទទួលទានរួចធានាថាប្លែកមាត់ហើយ បែកញើសខ្ចាយ ស្រួលខ្លួនមិនខានទេ។ តោះប្រសិនបើលោកអ្នកមិនទាន់មានគម្រោងទៅណាទេ អាចឆ្លៀតពេលមកទទួលយករសជាតិថ្មី...

Most Read