Yearly Archives: 2020

អាហារ ៥ មុខជំនួយខួរក្បាល កាន់តែញ៉ាំកាន់តែឆ្លាត

តើគួរញ៉ាំអីល្អដល់ខួរក្បាលយើង? ចម្លើយច្បាស់ជាគ្មានអីក្រៅពីពពួកថ្នាំជំនួយដូចជាវីតាមីនពី A-Z នោះទេ។​ សម័យឥឡូវមានថ្នាំជំនួយច្រើនប្រភេទណាស់ ទាំងជាប្រភេទថ្នាំ ជាទឹកផឹក តែតាមពិតទៅមិនមែនទាល់តែញ៉ាំពពួកអាហារបំប៉ន់ទាំងនោះទើបជួយខួរក្បាលបានទេ។​ អាហារដែលយើងញ៉ាំប្រចាំថ្ងៃក៏ជួយបំប៉ន់ដល់ខួរក្បាលយើងបានដែរ។​ ១. ត្រីសាល់ម៉ុន ត្រីសាលម៉ុនជាមុខម្ហូបដែលមនុស្សជាច្រើនចូលចិត្តញ៉ាំ។ វាមានសារប្រយោជន៍ច្រើនជាងយើងគិត វាសម្បូរដោយខ្លាញ់ អូមេហ្គា ៣ ដែលជួយគ្រប់គ្រងការចង់ចាំ និង​មុខ​ងារផ្សេងៗរបស់ខួរក្បាល។​ ជួយទប់ស្កាត់ការកើតជំងឺវង្វេង និង ដាច់សរសៃឈាមខួរក្បាល។​ ចំណុចល្អរបស់ត្រីសាល់ម៉ុនគឺយើងអាចញ៉ាំស្រស់បាន។​ យកល្អគួរតែញ៉ាំឲ្យបាន ២ ទៅ...

១ចាន ១ម៉ឺនរៀលៗ ឆ្ងាញ់ៗអស់ស្ទះញ៊ាំចង់បែកពោះអស់លុយម៉ាតិចនៅ 10000៛ Restaurant

អីយ៉ាសរកកន្លែងឆ្ងាញ់ តម្លៃធូរថ្លៃឃើញហើយ​ តែប៉ុណ្ណេះត្រៀមតែមាត់ញ៊ាំទៅ១ចាន ១ម៉ឺន កុម្ម៉ងញ៊ាំអោយណាណីហ្មងចឹងៗអី។ ស្គាល់កន្លែងនេះ សម្រាប់អ្នកដែលនឹកឃ្លានចូលចិត្តញ៊ាំពេលយប់ដឹងតែពេញចិត្តស្ដូកហ្មងព្រោះថា10000៛ Restaurant ចាប់បើកពីម៉ោង៥ល្ងាច រហូតដល់ម៉ោង ៤ភ្លឺឯណោះយប់ឡើងឃ្លានអីអាចជិះមកញ៊ាំបានណា?។ ម៉ោះៗចាំAdmin បង្ហើបប្រាប់អោយដឹងពីមុខម្ហូប១ចាន ១ម៉ឺនដែលពេញនិយមប្រចាំហាងដែលម៉ូយមកកាលណាក៏មិនដែលរំលងនោះគឺ សាច់គោអាំងទឹកកាពិ កំពិសបុកអំពិលខ្ចី ខ្យងអប កំពឹសបំពង ជំពុះទាបំពង និងពោតបំពង។ និយាយថាប៉ុន្មានមុខនេះគឺលក់ដាច់សាហាវណាស់ជាប់ជាមុខម្ហូបប្រចាំហាងហើយ ក្រៅពីនេះក៏មានមុខម្ហូបឆ្ងាញ់ជាច្រើនមុខទៀតផងដែរ ហើយក៏មានចាប់ពី១ម៉ឺនរៀល ដល់៣ម៉ឺនរៀលផងដែរ។ កន្លែងពិសេស កន្លែងឆ្ងាញ់តម្លៃធូរថ្លៃ...

បាញ់ស្រ៊ុងស៊ុបហិរ នំបញ្ចុកស៊ុបត្រី ពិតជាថ្មីឆ្ងាញ់ប្លែកពី ​ហាង DIZZ BBQ AND COCKTAIL

ចង់ញ៊ាំអាហារពេលថ្ងៃអោយប្លែកមាត់ខុសពីបាយ ហើយទទួលបានរសជាតិឆ្ងាញ់មើលតែចំណងជើងខាងលើក៏ដឹងថាAdmin ចង់ណែរនាំទៅណាដែរ?។ ឈ្មោះមុខម្ហូបគេឡើងប្លែកចឹងអី មិនអាចរំលងបានទេ គួរតែសារេណាត់គ្នាមកប្តូររសជាតិអាហារពេលថ្ងៃម្ដងនេះម្ដងមើល៎។ តោះៗ មកដឹងថាហាង DIZZ BBQ AND COCKTAIL បានបង្កើតមីនុយថ្មីនេះមានអ្វីប្លែក និងពិសេសខ្លះចាំAdminខ្សឹបប្រាប់អោយដឹង គឺថាមានដូចជា បាញ់ស្រ៊ុងស៊ុបហិរ នំបញ្ចុកស៊ុបត្រី និងមានបាញ់ហយទឹកកាពិថែមទៀតផង។ អ្វីដែលពិសេសសម្រាប់បាញ់ស្រ៊ុងស៊ុបហិរ គឺថាឈ្មោះប្លែករសជាតិប្លែកថ្មី ហើយក្នុងនោះមានប្រភេទសាច់បាក់សៀក ឆ្អឹងស៊ុប សាច់ជ្រូកចិញ្ច្រាំ សាច់ប៉ាតេ និងពងទា។...

ងាយៗ តែទំនងឆ្ងាញ់! ចេកបំពងនំប៉័ង ប្រើគ្រឿងផ្សំតែពីរបីមុខទេ

បើរកនឹកធ្វើបង្អែមអីញ៉ាំមិនឃើញ ហើយមិនចង់ស៊ាំញ៉ាំច្រើន អាចមកធ្វើចេកបំពងនំប៉័ងនេះញ៉ាំ​បាន គ្រឿងផ្សំតែម៉ាញិបទេ ហើយអត់ពិបាករកទៀត។ ទំនេរៗកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាណា៖ គ្រឿងផ្សំ៖ ចេកទុំ នុំប៉័ងជ្រុងពងមាន់ ២ គ្រាប់ប័រ ទឹកដោះគោខាប់ វិធីធ្វើ៖ ១. នុំប៉័ងចិតស្តើងៗ កាត់ខាងៗវាចេញ រួចលាបទឹកដោះគោខាប់ និងប័រ ពីក្នុង ២. ហាន់ចេកជាចំណិតៗ រួចយកនុំប៉័ងកាត់ហើយទៅខ្ចប់វា បន្ទាប់មកយកទៅប្រឡាក់ជាមួយស៊ុតពណ៍ក្រហម រួចយកទៅចៀនជាការស្រេច។

ឃ្លានណាស់លោកអើយ! អស់តែ 7$ បានឈុតធំញ៉ាំពីរនាក់ម៉ាឆ្អែត

ទំនងណាស់លោកអើយ! គ្រាន់តែឃើញរូបឃើញរាងហ្នឹងក៏ទប់អារម្មណ៍មិនចង់បានដែរ មីខ្ចប់ទឹកកាពិ និងមីខ្ចប់បង្កងខ្ទិះ។​ នៅ Le TJ Café ទើបតែបញ្ចេញមុខម្ហូបថ្មី ឃើញហើយស្រក់ទឹកមាត់គួរឲ្យចង់ញ៉ាំ សំខាន់តម្លៃក៏សមរម្យទៀត មីខ្ចប់ទឹកកាពិ (សាច់គោ) ឈុតតូច 4$ ឈុតធំ 7$ និង មីខ្ចប់បង្កងខ្ទិះ (បង្កង) ឈុតតូច 5$ ឈុតធំ 8$។...

យើងគួរតែចាប់ផ្តើមញ៉ាំប័រសណ្តែកដី ដោយសារហេតុផល ៩ យ៉ាងនេះ

សម្រក​គីឡូ​ ការពារ​មហារីក​សុដន់​ កាត់​បន្ថយ​ជំងឺ​គេង​អត់​លក់​ និង​មាន​ច្រើន​ទៀត​។​ ប័រ​សណ្តែក​ដី​គឺ​ជា​សម្បត្តិ​ធម្មជាតិ​ ដែល​ជួយ​ជំរុញ​ដល់​ការ​ផ្លាស់​ប្តូរ​ល្អ​ៗ​ជា​ច្រើន​ក្នុង​ខ្លួន​យើង​។​ វា​ពោរ​ពេញ​ដោយ​វីតាមីន​មាន​ប្រយោជន៍​ច្រើន​ ជាតិ​រ៉ែ​ ខ្លាញ់​ល្អ​ និង​សារធាតុ​ដែល​រាង​កាយ​យើង​ត្រូវ​ការ​ច្រើន​ទៀត​។​ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​ប្រយោជន៍​ល្អ​ទាំង​ ៩ ចំពោះ​សុខភាព​គឺ​គ្រាន់​តែ​ញ៉ាំ​ក្នុង​កម្រិត​មធ្យម ហើយ​យើង​នឹង​ឃើញ​លទ្ធ​ផល​ឆាប់​ៗ​មិន​ខាន​។​ ១. ជួយ​កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​មហារីក​សុដន់​ ២. ជួយ​ពន្លឿន​ដល់​ការ​សម្រក​ទម្ងន់​ ៣. កាត់​បន្ថយ​ភាព​ស្ត្រេស ៤. ជួយ​ជំរុញ​ដល់​សកម្ម​ភាព​ខួរក្បាល​ និង​ការ​ចង់​ចាំ ៥. ជួយ​ឲ្យ​សាច់​ដុំ​ត្រលប់​មក​ធម្មតា​វិញ​បន្ទាប់​ពី​ហាត់​ប្រាណ​ហើយ ៦. ជួយ​គ្រប់​គ្រង​សម្ពាធ​ឈាម ៧. កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​ទឹក​នោម​ផ្អែម ៨. ជួយ​ដល់​ការ​គេង​ ៩. ល្អ​សម្រាប់​ម៉ាក់ៗ​កំពុង​ពពោះ។

វិធីធ្វើណែមត្រីរសជាតិឆ្ងាញ់ តាមបែបអ្នកបាត់ដំបង

ដូចដឹងហើយ ណែមត្រីគ្មានអ្នកខេត្តណាធ្វើឆ្ងាញ់ជាងអ្នកខេត្តបាត់ដំបងទេ។​ ឲ្យតែបានទៅបាត់ដំបងម្តងៗ ដឹងតែសង្វាតទិញមុនគេមុនឯងហើយណែមហ្នឹង បើ admin វិញទិញផ្ញើរអ្នកជិតខាងទៀត ព្រោះមានរបស់ឆ្ងាញ់ត្រូវចែកគ្នានោះអី​។​ ដល់ឥឡូវអាកូវីដអីហ្នឹងមក ពិបាកទិញរបស់ខាងក្រៅញ៉ាំណាស់ ជាពិសេសនឹងរសជាតិណែមត្រីអ្នកបាត់ដំបងហ្នឹងហ្មង។​ តែមិនអីទេ មិនបានទៅទិញញ៉ាំផ្ទាល់ក៏បានរៀនធ្វើខ្លួនឯងនៅផ្ទះញ៉ាំបានដែរ បើចង់ញ៉ាំដែរ កុំភ្លេចធ្វើរៀនធ្វើណា៖ គ្រឿងផ្សំ៖ ត្រីរ៉ស់ ឬ ត្រីឆ្លាត ១ គីឡូស្ករស ២ ស្លាបព្រាបាយអំបិល ១ ស្លាបព្រាបាយរំដេង ៣...

អ្នកតមសាច់ តែចង់ញ៉ាំឆ្ងាញ់ សាកធ្វើបន្លែចំហុយជ្រលក់ទឹកត្រីផ្អែមញ៉ាំមើល

មុខ​ម្ហូប​មួយ​មុខ​នេះ​ស័ក្តសមចំពោះ​អ្នក​មិន​ចង់​ញ៉ាំ​សាច់​ តែ​ក៏មិនចង់​ញ៉ាំ​បន្លែ​ស្រស់​ៗ មិន​សូវ​មាន​រសជាតិ​អី​ដែរ​។​ សាក​មក​ធ្វើ​បន្លែ​ចំហុយ​ជ្រលក់ទឹកត្រីផ្អែម​ញ៉ាំវិញមើល​ មើល​ទៅទំនង​ គួរ​ឲ្យចង់ញ៉ាំណាស់​។​ គ្រឿងផ្សំ​៖ ដំឡូងបារាំងការ៉ុតសណ្តែកគួរម្សៅមីអំបិល របៀបធ្វើ៖ ១.យកដំឡូងបារាំង ការ៉ុត សណ្តែកកួរ ទៅកាត់ឲ្យល្អិតៗ ២.យកបន្លែដែលកាត់រួចទៅស្ងោរឲ្យឆ្អិន ៣.យកបន្លែឆ្អិនមកលាយជាមួយម្សៅមី និងអំបិលបន្តិច ដាក់ទឹកតិច កូរឲ្យសព្វ យកទៅដាក់ចំហុយ រួចជាការស្រេច។

កំពូលអត្ថប្រយោជន៍ ៤ ពីពោតបារាំង យើងមិនធ្លាប់បានដឹង

ពោត​បារាំង​ជា​បន្លែ​ដែល​ពេញ​និយម​ណាស់​ឥឡូវ​នេះ​ មនុស្ស​ភាគ​ច្រើន​ចាប់​អារម្មណ៍​យក​ពោត​បារាំង​មក​ធ្វើ​ម្ហូប​ជា​ច្រើន​មុខ​។​ សំខាន់​វា​មាន​សារប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ដែល​គ្នា​យើង​មិន​សូវ​បាន​ដឹង​។​ ១. មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ ពោត​បារាំង​សម្បូរ​វីតាមីន​ C និង​ K ដែល​វីតាមីន​ C ល្អ​ចំពោះ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ និង​វីតាមីន K សំខាន់​ចំពោះ​កំណក​ឈាម​។​ លើស​ពី​នេះ​វា​មាន​ជាតិ​កាឡូរី​ទាប​ តែ​មាន​ប្រូតេអ៊ីន​ និង​ជាតិ​កាក​សរសៃ​ច្រើន​។​ ២. សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ពោត​បារាំង​មាន​សារ​ធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ច្រើន​ និង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ក្នុង​ការ​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​។​ សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ចម្បង​គឺ​ Polyphenols រួម​ទាំង​ Flavonoids វីតាមីន​ A...

មានជំងឺគេងអត់គេងលក់យប់ឡើង ផឹកភេសជ្ជៈ ៧ មុខនេះប្រៀបដូចជាថ្នាំព្យាបាលអ៊ីចឹង

ក្នុង​សម័យ​កាល​ទំនើប​ ពោរពេញ​ដោយ​បច្ចេកវិទ្យា​នេះ​ ពិត​ជា​បាន​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ការ​រស់​នៅ​ និង​ជីវភាព​ប្រចាំ​ថ្ងៃ​មែន​ តែ​វា​ពិត​ជា​ប៉ះ​ពាល់​ដល់​ការ​គេង​របស់​មនុស្ស​ភាគ​ច្រើន​ណាស់​។​ ដោយ​សារ​ស្ត្រេស​ ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​គេង​មិន​លក់​ រហូត​ឈាន​ដល់​ការ​ប្រើ​ថ្នាំ​ងងុយ​គេង​ជំនួយ​ក៏​មាន​។​ ការ​ប្រើ​ប្រាស់​ថ្នាំ​ច្រើន​ ឬ​លើស​ចំនួន​ អាច​ប៉ះ​ពាល់​ដល់​សុខភាព​។​ សូម​កុំ​ទុក​ឲ្យ​ស្ថាន​ភាព​នេះ​ក្លាយ​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​ យើង​អាច​ព្យាយាម​បង្កើន​គុណភាព​ក្នុង​ការ​គេង​ ដោយ​ងាក​មក​ផឹក​ភេសជ្ជៈ​ទាំង​នេះ​មុន​ពេល​ចូល​គេង​វិញ​ ដើម្បី​កាត់​បន្ថយ​ការ​គិត​ច្រើន​ ដែល​ធ្វើ​ឲ្យ​ពិបាក​គេង​ ជួយ​ឲ្យ​គេង​លក់​ស្រួល​ពេញ​មួយ​យប់។ ១. ទឹក​ផ្លែ​ឈើរី​ស្រស់ ២. តែ​ផ្កា​ Chamomile ៣. ទឹក​ដោះ​គោ​អាល់​ម៉ុន ៤. តែ​ជី​អង្កាម ៥. ទឹក​ដោះ​គោ​ក្តៅ​ឧណ្ហ​ៗ ៦. ទឹក​ដោះ​គោ​លាយ​ម្សៅ​រមៀត ៧....

ឃ្លានបាញ់ស្រ៊ុង បាញ់ឆែវ នំគ្រក់ តើអាចមានជម្រើសទៅញ៊ាំនៅហាងណាខ្លះ?

បាញ់ស្រ៊ុង បាញ់ឆែវ នំគ្រក់ ប៉ុន្មានមុខនេះក៏ជាអាហារដ៏ពេញនិយមមួយផងដែរសម្រាប់បងប្អូនប្រជាជនខ្មែរយើង។ ចុះបើនឹកឃ្លានចង់ញ៊ាំអ្វីទាំងអស់នេះ សម្រាប់អ្នកភ្នំពេញអាចទៅរកបាននៅកន្លែងណាខ្លះ? អ្នកដែលចូលចិត្តញ៊ាំច្បាស់ជាចង់ដឹងខ្លះណាស់ហើយ បែបនេះចាំAdmin នាំអោយស្គាល់ប៉ុន្មានហាងនេះដែលល្បី នឹងលក់ដាច់ខ្លាំង គឺថាស្គាល់បានញ៊ាំហើយធានាថាមិនខកបំណងហ្មង។ ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆែវឆ្ងាញ់ អ្នកខ្លះប្រហែលជាមិនទាន់បានស្គាល់ទេ​ និងអ្នកខ្លះទៀតច្បាស់ជាបានស្គាល់ហើយក៏ប្រហែលជាម៉ូយប្រចាំផងក៏មិនដឹង បាញ់ស្រ៊ុងឆ្ងាញ់ល្បីយូរណាស់ហើយ លក់ដាច់ខ្លាំង​ពេលខ្លះសឹងតែរកកន្លែងអង្គុយគ្មានផង ទាំងនេះបើនិយាយពីរសជាតិវិញ បាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ញ៉ាំឆ្ងាញ់ត្រូវមាត់ណាស់។ អ្វីដែលជាចំណុចពិសេសដែលធ្វើអោយហាងមួយនេះល្បីឈ្មោះ និងមានម៉ូយមិនដែលចេះស្ងាត់បែបនេះក៏ព្រោះតែទឹកត្រី មានរសជាតិឆ្ងាញ់ដែលធ្វើឡើងដោយម្ចាស់ហាងផ្ទាល់ជាមួយរូបមន្តពិសេស...

បាញ់ឆែវស្នូលសាច់មាន់ បង្គា កំពឹស និងនំគ្រក់មួយកន្លែងនេះរសជាតិពិសេសកប់?

អ្នកនៅម្តុំបឹងសាឡាង ប្រហែលជាស្គាល់ច្បាស់ហើយ ទីតាំងលក់បាញ់ឆែវ និងនំគ្រក់មួយកន្លែងនេះ ភាគច្រើនគេហៅកន្លែងនេះថា មានសុភាព លក់បាញ់ឆែវ លក់៧ឆ្នាំហើយណា រសជាតិក៏ឆ្ងាញ់ដែរ អតិថិជនមានជាហូរហែរខ្លះញ៉ាំនៅកន្លែង ខ្លះទៀតខ្ចប់ទៅផ្ទះ ឯតម្លៃក៏សមរម្យ។ សម្រាប់អ្នកចង់សាករសជាតិ បាញ់ឆាវ និងនំគ្រក់ នៅកន្លែងនេះគួរតែមកលឿនៗមកណា ព្រោះថាឆ្ងាញ់ណាស់ពេលបានញ៉ាំផ្ទាប់បន្លែស្រស់ៗ និងជ្រលក់ទឹកត្រីពិសេស​ប្រចាំហាងនោះ។ ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺ ទាំងម្សៅនំ និងទឹកត្រីគឺម្ចាស់ហាងបានធ្វើដោយខ្លួនឯងផ្ទាល់ ដែលធ្វើអោយអ្នកញ៊ាំទទួលបានទាំងរសជាតិ និងអនាម័យ ហេតុនេះហើយធ្វើអោយមានការគាំខ្លាំងរហូតដល់មួយថ្ងៃលក់អស់បាញ់ឆែវ ម្សៅ២ធុង...

Most Read