Yearly Archives: 2020

ឈប់រអ៊ូទៀត! ភេសជ្ជៈ ៥ មុខនេះ ជួយឲ្យគេងលក់ស្កប់ស្កល់បាន

ដើម្បី​ទទួល​បាន​ថាមពល​គ្រប់​គ្រាន់​ រាង​កាយ​ត្រូវ​ការ​ពេល​សម្រាក​យ៉ាង​ហោច​ណាស់​ក៏​​បាន ៧ ទៅ​ ៨ ម៉ោង​ដែរ​ក្នុង​មួយ​ថ្ងៃ​។​ ចំពោះ​អ្នក​ពូកែ​​គេង​មិន​លក់​​ពេល​យប់​ អាច​នឹង​មាន​ផល​វិបាក​ច្រើន​ ព្រោះ​ពេល​ថ្ងៃ​អាច​​មិន​សូវ​មាន​ថាម​ពល​គ្រប់​គ្រាន់​ដើម្បី​បញ្ចេញ​សកម្ម​ភាព​ធ្វើ​ការ​ឲ្យ​បាន​គ្រប់​គ្រាន់​។​ សំណាង​ល្អ​​ភេសជ្ជៈ​ប៉ុន្មាន​មុខ​នេះ​អាច​ដោះ​ស្រាយ​បញ្ហា​គេង​មិន​លក់​បាន​៖ ១. ទឹក​ដោះ​គោ​ក្តៅ​ឧណ្ហៗ​ ទឹក​ដោះ​គោ​ក្តៅ​ឧណ្ហៗ​ជា​ជម្រើស​ល្អ​មួយ​ដើម្បី​សម្រួល​ដល់​ការ​គេង​ឲ្យ​លង់​លក់​ស្រួល​។​ វា​មាន​សារធាតុ​ tryptophan ​ជួយ​បង្កើន​ serotonin នៅ​ក្នុង​ខួរ​ក្បាល​​​ ដែល​ជា​សារធាតុ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ និង​រីករាយ​។​ អ័រម៉ូន​ Melatonin ត្រូវ​បាន​បង្កើត​ច្រើន​ ​វា​​សំខាន់​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​យើង​គេង​លក់​ស្រួល​បាន​ ទោះ​បី​យើង​មាន​ជំងឺ​គេង​មិន​លក់​ក៏​ដោយ​។​ ២....

ឡូយម៉េស! អស់តែ ១ ម៉ឺន ក៏អាចញ៉ាំបាយថ្ងៃត្រង់ជាមួយម្ហូបត្រីសាលម៉ុនបានដែរ

គ្នា​យើង​ខ្លះ​ប្រហែលជា​ធ្លាប់​ស្គាល់​ហើយ​ត្រូវ​អត់​ ផ្ទះ​ត្រី​សាល​ម៉ុន​ មាន​លក់​អាហារ​បែប​ខ្មែរ​ធ្វើ​ពី​ត្រី​សាល​ម៉ុន​សម្រាប់​អាហារ​ថ្ងៃ​ត្រង​ ១ មុខ​ត្រឹម​តែ​ ១ ម៉ឹន​ប៉ុណ្ណោះ​។​ អ្វី​សំខាន់​ម្ហូប​នៅ​ហាង​ ផ្ទះ​ត្រី​សាល​ម៉ុន​ជា​អាហារ​ដែល​គ្មាន​ប៊ីចេង​ ល្អ​ចំពោះ​សុខភាព​អ្នក​ញ៉ាំ​។​ បើ​មុខ​ម្ហូប​វិញ​មាន​ផ្លាស់​ប្តូរ​រាល់​សប្តាហ៍​ សុទ្ធ​តែ​ម្ហូប​ខ្មែរ​ប្លែក​ៗ​ ត្រី​វិញ​ស្រស់​ៗ​ណាស់​។​ ក្រៅ​ពី​នេះ​ហាង​ ផ្ទះ​ត្រី​សាល​ម៉ុន​ក៏បាន​លក់​ត្រី​សាល​ម៉ុន​ស្រស់​ ដែល​មាន​តម្លៃ​ចាប់​ពី​ ៥$ ឡើង​ទៅ​ដែរ​។​ បើ​ចង់​សាក​ភ្លក្ស​រសជាតិ​អាច​ទៅ​សាក​បាន​ណា​ ហាង​ក៏​មាន​សេវា​ដឹក​ជញ្ជូន​ដែរ​ អាច​ទំនាក់​ទំនង​តាម​លេខ​ទូរសព្ទ​ខាង​ក្រោម​បាន​។ ហាង ផ្ទះត្រីសាល់ម៉ុនទីតាំង៖ ផ្លូវ២៦៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ (ជិតផ្សារផែនសលមាត់ទន្លេ)លេខទូរសព្ទ៖...

ទឹកត្រីផ្អែម ធ្វើច្រកដបទុកខ្លួនឯងល្អជាង កុំឲ្យពិបាកទិញគេទៀត

ទៅណាមកណា ទឹកត្រីផ្អែមជួយបានគ្រប់កាលទេសហ្មង។ ជាពិសេសទៅដើរលេងលក្ខណៈគ្រួសារ មិត្តភក្តិអី មានតែ ១ ដប ២ ដបដាក់តាមដឹងតែស្រួលហើយ ញ៉ាំជាមួយសាច់ក៏បាន គ្រឿងសមុទ្រក៏ត្រូវ បើចាំទិញគេក៏មិនស្រួលដែរ ណាមួយខ្លាចគេប្រើទឹកខ្មេះច្រើនទៀត ធ្វើទុកខ្លួនឯងវិញទៅ ទុកចិត្តជាង។ គ្រឿងផ្សំ៖ ខ្ទឹមស បុកអោយម៉ដ្ឋខ្ទឹមក្រហម ហាន់ជាបន្ទះស្ដើងៗការ៉ុត ឈូសជាសសៃៗទឹកក្រូចឆ្មា ម្ទេសសណ្ដែកដីលីង ( បុកកុំអោយម៉ដ្ឋពេក )ទឹកត្រី ស្ករត្នោត អំបិល វិធីធ្វើ៖ ១....

អីយ៉ាថ្មីចែស! អំព្រឹកអ្នកសមុទ្រ ទំនងហើយប្លែក សាកធ្វើញ៉ាំទាំងអស់គ្នា

Admin ក៏ទើបតែឮលើកទី១ដែរ អំព្រឹកអ្នកសមុទ្រ គិតថាទំនេរសាកធ្វើញ៉ាំឲ្យស្គាល់រសជាតិនឹងគេម្តង។ មើលទៅទំនងណាស់ តោះសាករៀនធ្វើញ៉ាំទាំងអស់គ្នា រូបមន្តនិងគ្រឿងផ្សំមាននៅក្រោមនឹងស្រាប់៖ គ្រឿងផ្សំទី១៖ ខ្ទឹមស ៨ កំពឹសខ្ទឹមក្រហម ៨ កំពឹសម្ទេសស្រស់ ៥ ផ្លែម្ទេសក្រៀម ៥ ផ្លែ ហិរតាមចំណូលចិត្តការពិ ២ ស្លាបព្រាកាហ្វេ (ប្រសិនកាពិប្រៃខ្លាំង អាចថយអំបិលនិងទឹកប្រៃ) គ្រឿងផ្សំទី២៖ បង្គារក្រៀម ស្ទេីរកន្លះចានចង្កឹះអំពិលទុំ ១ ស្លាបព្រាបាយ គ្រឿងផ្សំទី៣៖ ទឹកស្ករត្នោត កន្លះចានចង្កឹះទឹកត្រី...

ដើមខែថ្មីថ្មោងហើយ! គាស់គីឡូញ៊ាំប្រហិតជុំគ្នាម្តងហ្អី! ???

ដើមខែលុយចូល ចង់រកគីឡូញ៊ាំប្រហិតជុំគ្នាមែនអត់? អាចមករកបាននៅ ហាង​តូបប្រហិត ជម្រើសជូនគ្រប់មុខ គ្រប់រសជាតិ មិនតែប៉ុណ្ណោះទេ មានទាំងបុកល្ហុង ក្តាមសេះ ក្តាមស្រែ ស្លាបមាន់បំពង ខ្យងញាំស្វាយខ្ចី ហើយបើនិយាយពីទឹកជ្រលក់វិញ ត្រូវម៉ាច់សម្រាប់បងនារីៗ គឺហិរបែបឆ្ងាញ់??។ ថ្មីៗនេះហាង តូបប្រហិត ក៏បានបង្កើតមីនុយថ្មីដែលជាចំណីមាត់យ៉ាងមានរសជាតិដែលមានដូចជា៖ ខ្យងស្រែចំហុយជ្រលក់ទឹកត្រី៣រសជាតិ យ៉ាំខ្យងស្រែ បុកពោតខ្យងស្រែ ជាពិសេសបានមកដល់កុំភ្លេចញ៊ាំជាមួយមុខម្ហូបពេញនិយមប្រចាំហាងដែលម៉ូយៗមកកាលណាក៏មិនដែររំលងនោះគឺ ឈុតបុកល្ហុងគ្រឿងសមុទ្រចំរុះ និងឈុតបុកល្ហុងត្រីសាល់ម៉ុន បុកល្ហុង...

បាយមាន់ស្រែបន្លែស្រស់ លឺតែឈ្មោះកូរពោះឃ្លានស្រក់ទឹកមាត់ដោយមិនដឹងខ្លួន??

ផ្អែមមាត់ហ្មង បាយមាន់ស្រែដ៏ឈ្ងុយឆ្ងាញ់ នៅហាង បាយមាន់ ទួលទំពូង និយាយពីថាសាច់មាន់ជាតិអស់ស្ទះជាពិសេសជាមួយការចំអិនដ៏ប៉ិនប្រសប់ដូចជា ចៀន សើមទន់ ក្នុងខ្ទះឆ្នាំង(ប្រេង-ស៊ុប)ជាមួយរូបមន្តពិសេសធ្វើអោយរសជាតិឆ្ងាញ់ប្លែកពីគេ។ សម្រាប់អ្នកដែលមកញ៊ាំនៅហាង បាយមាន់ ទួលទំពូង គឺអាចកុម្ម៉ង់បានជាមួយបាយភ្លៅមាន់ (តម្លៃ 16000រៀល), បាយស្លាបមាន់ (តម្លៃ15000រៀល), បាយទ្រូងមាន់ (តម្លៃ12000រៀល), បាយគ្រឿងក្នុង (តម្លៃ12000រៀល) និងបាយសាច់ជ្រូក (តម្លៃ7000រៀល)។ ចំពោះគ្រប់ប្រភេទសាច់ទាំងអស់លោកអ្នកអាចជ្រើសរើសជាមួយរសជាតិបែបចៀនសើមទន់ និង...

បញ្ចុះតម្លៃ៥០%ភ្លាមៗ ពីហាង​ GrillHouse BBQ & Beer សាច់អាំង៣រសជាតិ

នឹកឃ្លានសាច់អាំងមែនអត់? ជម្រើសល្អមាននៅ GrillHouse BBQ & Beer សាច់អាំង៣រសជាតិ បញ្ចុះតម្លៃ៥០% ចាប់ពីម៉ោង៤ល្ងាច​ ដល់ម៉ោង៧យប់ ចាប់ពីថ្ងៃទីនេះ ដល់ថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២០។ ពិសេសតិចអីល្បីឆ្ងាញ់ហើយ មានបញ្ចុះតម្លៃរហូតដល់៥០% យូរថ្ងៃបែបនេះទៀត សប្បាយដៃទៅញ៊ាំហ្មង។ សាច់អាំង ៣ រសជាតិ ជាចំនុចពិសេសមិនអាចខ្វះបានរបស់ហាងសាច់អាំងនេះ ហើយទឹកជ្រលក់ ៣ជម្រើសនេះសុទ្ធតែ មហាត្រូវគ្នាហើយជាមួយសាច់អាំង...

ធានាថាស្រក់ទឹកមាត់មិនខានទេ​ របៀបធ្វើភ្លាបង្គាស្រស់???

គ្រឿងផ្សំ  បង្គា ( តាមចំណូលចិត្ត )- ខ្ទឹមស ខ្ទឹមក្រហម ( ហាន់ជាបន្ទះស្ដើងៗ )- ខ្ទឹមបារាំង ( ហាន់ជាបន្ទះស្ដើងៗ )- ទឹកត្រី អំបិល ស្ករស ម្សៅស៊ុប ប៊ីចេង- ម្ទេស ក្រូចឆ្មា ( ពីរមុខនេះត្រូវការច្រើន )- ជីបន្លា...

របៀបធ្វើស៉្ពាហ្គីទី (SPAGHETTI) ងាយៗ លឿនហើយ ញ៊ាំឆ្ងាញ់

គ្រឿងផ្សំ - សាច់គោ ចិញ្ច្រាំអោយម៉ត់- ប៉េងបោះ ម្ទេសប្លោក ខ្ទឹមបារាំង ហាន់ជាដុំតូចៗ- ម្សៅស៊ុប ស្ករស- ខ្ទឹមសចិញ្ច្រាំ វិធីធ្វើ + របៀបស្រុះមី Spaghetti- ដាក់ដាំទឹកទុកអោយពុះ រួចដាក់មី Spaghetti ចូល ទុកអោយឆ្អិនឡើងទន់ រួចស្រង់ចេញមកដាក់ក្មុងទឹកត្រជាក់វិញ (ប្រសិនបើបងប្អូនគ្រាន់តែស្រង់ចេញធម្មតាមិនលាងទឹកត្រជាក់ទេ វាស្អិតជាប់គ្នា) បន្ទាប់មកស្រង់ចេញពីទឹកត្រជាក់មកទុកអោយស្រក់ទឹកអស់ រួចទុកមួយអន្លើ។ របៀបឆាសាច់ - ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ខ្ទឹមសចូលបំពងអោយឈ្ងុយ...

ប្លែកបស់គេ កាហ្វេពងមាន់ កាពូជីណូនំសរសៃមាស រសជាតិពិសេសតម្លៃសមរម្យ

គ្រាន់តែលឺឈ្មោះកាហ្វេដ៏ប្លែកនេះ អាចនិយាយបានថាអ្នកម្លុកបុរីកីឡាច្បាស់ជាស្គាល់មិនខានព្រោះពេញនិយមខ្លាំងនៅហាង Emma 17 Cafe House ស្ថិតនៅផ្លូវ២១១ កែងផ្លូវ១៣៤ ក្រោយបុរីកីឡាយើងនេះ។ និយាយពីថាកាហ្វេនៅទីនេះពេញនិយមណាស់ មិនថាចាស់មិនថាក្មេងតែងកុម្ម៉ងញ៊ាំ និងទៅញ៊ាំនៅហាងផ្ទាល់ពេញៗរាល់ថ្ងៃ ហើយអ្វីដែលគួរចាប់អារម្មណ៍ទៀតនោះគឺ កាហ្វេពងមាន់ កាពូជីណូនំសរសៃមាស និងតែមេអំបៅទឹកដោះគោសូកូឡា ទាំង៣មុខនេះគឺជាប់ឈ្មោះលក់ដាច់ខ្លាំងប្រចាំហាងតែម្ដង។​ បើតាមព័ត៌មានដែលម្ចាស់ហាងបានខ្សឹបប្រាប់Admin នោះគឺថា Emma 17 Cafe House ទទួលបានការគាំទ្រយ៉ាងខ្លាំងបែបនេះដោយសារមានតម្លៃសមរម្យ ១កែវត្រឹមតែ...

នំផ្លែអាយ មានដឹងអត់ថាគេធ្វើរបៀបម៉េច?

គ្រឿងផ្សំ - ម្សៅអង្ករតំណើប- ស្ករផែន ( បេះជាដុំតូចៗ )- ដូង កោសជាសសៃៗ ( កុំអោយចាស់ពេក ) វិធីធ្វើ - ម្សៅតំណើបយកមកលាយជាមួយទឹកក្ដៅអ៊ុនៗល្មម ( លាយដូចនំបាញ់ចានឿក )- បន្ទាប់មកយកមកលុញអោយត្រប៉ែតតូចៗល្មម ហើយដាក់ស្ករចូល រួចខ្ចប់អោយជិតស្ករ- ដាក់ដាំទឹកអោយពុះ រួចបង់នំដែលយើងលុញរួចចូល បន្តទុកអោយ នំអណ្ដែតឡើងលើ រួចស្រង់ចេញមកដាក់ទឹកត្រជាក់ ហើយស្រង់ចេញ...

នេះណែ! វិធីធ្វើចាហួយតែបៃតងឆ្ងាញ់ត្រជាក់ចិត្ត

តែបៃតងមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពណាស់ រសជាតិក៏ឆ្ងាញ់ដែរ។ ធ្លាប់ញ៉ាំនំរសជាតិតែបៃតង ផឹកតែបៃតងទឹកដោះគោ ចុះឥឡូវសាកធ្វើចាហួយតែបៃតងញ៉ាំត្រជាក់ៗវិញម្តងមើល។ គ្រឿងផ្សំ៖ ទឹក ១ លីត្រម្សៅតែបៃតង ២ ស្លាបព្រាកាហ្វេម្សៅចាហួយ ១ ស្លាបព្រាបាយស្ករស ១០០ ក្រាម វិធីធ្វើ៖១. ដាក់ទឹកចូលឆ្នាំងដាំមួយរំពុះ រួចដាក់តែបៃតងចូល កូរអោយសព្វល្អ២. លាយស្ករសជាមួយម្សៅចាហួយ រួចដាក់ចូលឆ្នាំង កូរចូលគ្នាអោយសព្វល្អ ពុះហើយលើកចេញពីចង្ក្រាន៣. បន្ទាប់មកយកតែដែលលាយហើយចាក់ចូលចាន ប្រអប់ ឬពុម្ព រួចទុកអោយកក...

Most Read