Yearly Archives: 2020

ឈប់ព្រួយរឿងញ៉ាំអត់ឆ្អែត! កាន់តែ ៧,៥ ដុល្លារទៅ ញ៉ាំម្ហូបកូរ៉េបានម៉ាហល់

ឮ​តែ​អាហារ​កូរ៉េ​ ​ហ្វេនៗ K-Pop និង K-Drama ច្បាស់​ជា​សប្បាយ​ចិត្ត​មិន​ស្ទើរ​ទេ​។​ ព្រោះ​ឲ្យ​តែ​មើល​រឿង​ម្តង​ៗ​ ឃើញ​ម្ហូប​គេ​ញ៉ាំ​ហ្នឹង​ក៏​ចង​ស្រក់​ទឹក​មាត់​ដែរ​។ ឥឡូវ​ឈប់​ស្រក់​ទឹក​មាត់​មុខ​កញ្ចក់​ទូរសព្ទ​ទៀត មក​ស្រក់​មុខ​ម្ហូប​ពិតៗ​វិញ​ម្តង​។​ ចង់​ដឹង​ថា​មាន​ម្ហូប​អី​ខ្លះ​អាច​មើល​រូប​លេង​ៗ​សិន​បាន​។ រូបភាព​ទាំង​អស់​នេះ​បាន​មក​ពី​ហាង​ DoriDori Korean Chicken Buffetជា​ប៊ូហ្វេ​មាន់​ និង​តុកប៉ុកគី​ដំបូង​គេ​នៅ​ភ្នំពេញ​។​ចំពោះ​អាហារ​វិញ​មាន​ច្រើន​គួរ​សម​ដែរ​ដូច​ជា​ តុកប៉ុកគី​ មាន់​បំពង​ ៤ រសជាតិ​ គីមបាប់​ មី​ Ramen ដំឡូង​បំពង​...

ចង់បាននំប៉័ងញ៉ាំលឿន អាចដុតតាមវិធីនេះបាន

ឥឡូវគេពេញនិយមដុតនំប៉័ងញ៉ាំខ្លួនឯងនៅផ្ទះណាស់ ព្រោះវាងាយហើយបានញ៉ាំនំក្តៅទៀត។ ណាមួយមិនត្រូវការគ្រឿងច្រើនទេ ទិញតែគ្រឿងផ្សំប៉ុន្មានមុខមក រៀបចំដាក់តែក្នុង Microwave ជាការស្រេចបាត់ទៅហើយ។​ ហើយនេះជាវិធីដុតនំប៉័ងរហ័សទាន់ចិត្ត អាចមើលហើយ យកទៅអនុវត្តតាមបាន៖ គ្រឿងផ្សំ៖ ម្សៅមី ២ កំប៉ុងម្សៅដំបែ ឬ ម្សៅហើម ១ ស្លាបព្រាបាយទឹកដោះគោឆៅ ១ កំប៉ុងស្ករ ២ ស្លាបព្រាកាហ្វេប្រេងចៀន ១ ស្លាបព្រាអំបិល ចុងស្លាបព្រាកាហ្វេ វិធីធ្វើ៖ ១. កំដៅទឹកដោះគោ...

ញ៉ាំស្ទើររាល់ថ្ងៃ តែមិនដឹងថាសៀវម៉ៃគេធ្វើអ៊ីចឹងសោះ

ចូលចិត្តញ៉ាំណាស់ ជាពិសេសនៅហាងសៀវម៉ៃរាត្រី ដាក់ឆាខ្វៃមក មេឃភ្លៀងរលឹមៗអ៊ីចឹងអី ញ៉ាំហើយបែកញើសជោគហ្មង។ តាមពិតទៅសៀវម៉ៃក៏មិនពិបាកធ្វើណាស់ណាដែរ ចង់ធ្វើញ៉ាំខ្លួនឯងនៅផ្ទះក៏បានដែរ មើលតែរូបមន្ត និងគ្រឿងផ្សំនៅខាងក្រោមនេះទៅចេះធ្វើហើយ៖ គ្រឿងផ្សំ៖ បង្គាស្រស់ ៣ ខាំ ហាន់ជាគ្រាប់ៗមឹកបំពង់ ៣ ខាំ ហាន់ជាគ្រាប់ៗសាច់ជ្រូកចិញ្រ្ចាំ ៣ ខាំផ្សិតខ្មៅ (ផ្សិតតុងកូវ) ២ ខាំ កាត់ដើមវាចេញ យកតែក្បាលការ៉ុត ១ ខាំ...

ពេលយប់ឡើងឃ្លានសៀវម៉ៃ និងស៊ុបខួរ តើដឹងអត់ថាក្នុងភ្នំពេញយើង កន្លែងណាមានលក់?

ថាអត់ឃ្លានមួយម៉ាត់ទៅ អ្នកចូលចិត្តញ៊ាំអីពេលយប់! និយាយទៅអ្នកដែលចូលចិត្តញ៊ាំអីពេលយប់ ច្បាស់ជាធ្លាប់ស្គាល់អារម្មណ៍មួយនេះហើយ ឃ្លានម្តងៗ បើមិនបានញ៊ាំគឺដេកមិនខ្ចីលក់ទេ ហើយបើអ្នកមានចំណូលចិត្តញ៊ាំរបស់ញ៊ាំក្តៅៗ ដូចជាសៀវម៉ៃ ស៊ុបខួរ បាយមាន់ហៃណាំអី ប្រហែលជាពិបាកបន្តិចហើយ ប្រសិនបើមិនទាន់ស្គាល់កន្លែងមួយនេះ គឺហាង សៀវម៉ៃរាត្រី​បើកលក់រាល់យប់តែម្តង លក់ទល់ភ្លឺ អត់បញ្ហាទេ។ ហាង សៀវម៉ៃរាត្រី​ មានមុខម្ហូបជាច្រើនមុខ សុទ្ធសឹងតែជាម្ហូបក្តៅៗ ត្រូវម៉ាច់សម្រាប់បងប្អូនដែលនិយមចូលចិត្តញ៊ាំអាហារពេលយប់ ធានាមិនអោយខកបំណងទេ ។ ជឿជាក់ថាបងប្អូនមួយចំនួនធំ ក៏ប្រាកដជាបានស្គាល់ហាង​...

ក្នុងមួយថ្ងៃលក់មិនក្រោម៤០០ក្បាលនោះទេ សម្រាប់ហាង ទាដុតតាចិន រសជាតិតៃវ៉ាន់ មួយកន្លែងនេះ!

មិនមែនជារឿងងាយទេ ដែលរបរលក់ទាដុត យីហោរ ទាដុតតាចិន រសជាតិតៃវ៉ាន់ ទទួលបានការគាំទ្រខ្លាំង លក់ដាច់រាប់រយក្បាលក្នុងមួយថ្ងៃៗ! ប្រែក្លាយពីតូបលក់ទាដុតតូចមួយ មកបើកជាកន្លែងដែលធំ ហើយមាន២សាខាថែមទៀតផងក្នុងរាជធានីភ្នំពេញ។ លោកអ្នកមួយចំនួនធំប្រហែលជាធ្លាប់បានស្គាល់ ហាងទាដុតតាចិន រសជាតិតៃវ៉ាន់ ដែលមានទីតាំងនៅផ្លូវ១០០៣ បើកលក់ជាង៤ឆ្នាំមកហើយ ដែលភាគច្រើនគេនិយមថាមានរសជាតិឆ្ងាញ់ល្បីត តគ្នាពីរសជាតិទាដុតក្នុងពាងរបស់គាត់ ញ៊ាំទៅមានរសជាតិឆ្ងាញ់ប្លែក ភាគច្រើនអ្នកដែលរវល់ ខ្ជិលចម្អិនម្ហូប​ ឬក៏មានការជួបជុំបងប្អូនម្តងៗ គាត់ច្រើនតែទិញខ្ចប់យកទៅញ៊ាំជាញឹកញាប់ ដោយសាររសជាតិទាដុ របស់ហាងគាត់ ញ៊ាំជាមួយបាយក៏ត្រូវ...

មិនស្រៀវមាត់ ម៉េចហៅថា ហាងផ្ទះម្ទេស!???គ្រឿងបុក គ្រឿងញាំ ទុកចិត្តចុះ!

គ្រាន់តែលឺឈ្មោះផ្ទះម្ទេស មាត់ចាប់ផ្តើមស្រៀវបណ្តើរៗហើយ?? និយាយពីមុខម្ហូបគឺថា ទំនងគ្រប់ឈុត សុទ្ធតែរបស់ញ៊ាំដែលបងស្ត្រីៗ ឃើញហើយទ្រាំអត់ញ៊ាំមិនបាន ចាំAdmin ប្រាប់ត្រួសៗ ថាមានមុខម្ហូបអ្វីខ្លះ សម្រាប់ហាងផ្ទះម្ទេស​ មានមុខម្ហូបដូចជា៖ មានកំពីសលោត ក្តាមពង បុកល្ហុងset សាច់ចៀមអាំង ឈុតគ្រឿងសមុទ្រ ស៊ុបខួរ បង្គាត្រាំទឹកកក? ។ Admin សរសេរបណ្តើរ ស្រៀវមាត់បណ្តើរហើយ ដោយសារតែគ្រប់ឈុត គ្រប់មុខម្ហូបដែលមាននៅក្នុងហាង ទំនងគួរអោយចង់ញ៊ាំណាស់...

ឆ្ងាញ់មាត់អស់ទាស់ ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ចម្អិនដោយបន្លែត្រីសាច់ធម្មជាតិ១០០% នៅផ្សារអាហារសុវត្ថិភាព

ពិតជាពិសេសណាស់ សម្រាប់អ្នកដែលចូលចិត្តចេញញ៊ាំអាហារនៅខាងក្រៅ ពេលនេះអោយតែបានមកដល់ ផ្សារ អាហារសុវត្ថិភាព គឺទទួលបានទាំងម្ហូបឆ្ងាញ់ៗ និងបន្លែត្រីសាច់ធម្មជាតិ១០០%ដែលល្អសម្រាប់សុខភាព។ អ្វីដែលកាន់តែពិសេសរាល់ការចំណាយ១០ដុល្លា និងទទួលបានសន្លឹកឆ្នោតផ្សងសំណាងសម្រាប់ការចាប់រង្វាន់យកទូរសព្ទOppo ចំនួន ៣រង្វាន់, ក្រូចពោធ៍សាត់ ១០រង្វាន់ និងម្រេច៥០០ក្រាម ២០រង្វាន់ សម្រាប់ការចាប់រង្វាន់នេះគឺមាននៅរៀងរាល់ចុងខែ។ ផ្សារ អាហារសុវត្ថិភាព មានលក់នូវអាហារ ៣ពេលគឺអាហារពេលព្រឹក អាហារពេលថ្ងៃ និងអាហារពេលល្ងាច។ សម្រាប់អាហារពេលព្រឹក និងពេលថ្ងៃគឺមានមុខម្ហូបច្រើនមុខសម្រាប់លោកអ្នកជ្រើសរើសតាមចំណូលចិត្ត។ សម្រាប់អាហារពេលល្ងាចវិញ...

ចង់បែបអន្លក់បែបខ្មែរ ឬហឹរៗបែបថៃ! ទៅបាយថ្ងៃត្រង់ ២ កន្លែងនេះកុម្ម៉ង់បានតាមចិត្ត

ថ្ងៃ​ត្រង់​ឡើង​ច្បាស់​ជា​ពិបាក​ចិត្ត​មិន​ដឹង​ទៅ​ញ៉ាំ​បាយ​នៅ​ណា​ហើយ​មែន​អត់​? ជា​ពិសេស​អ្នក​ធ្វើ​ការ​ និង​រៀន​​ឆ្ងាយ​ៗ​ពី​ផ្ទះ​។​ យូរ​ៗ​ញ៉ាំ​តែ​ម្ហូប​ដដែល​ៗ​ ថ្ងៃ​ខ្លះ​ទិញ​ស្រូប​ពី​ព្រឹក​មក​ញ៉ាំ​ទៀត​ ល្មម​តែ​ដល់​ម៉ោង​ញ៉ាំ​លែង​ឆ្ងាញ់​បាត់​។​ ឈប់​ពិបាក​ទៅ​ ចង់​អា​បែប​ម៉េច​ បែប​ខ្មែរ​ ឬ​ បែប​ថៃ​ មើល​មុខ​ម្ហូប ២ ហាង​នេះ​លេង​ៗ​សិន​ទៅ​។​ ផ្ទះ​បាយ​មង្គល ចង់​ញ៉ាំ​ម្ហូប​ខ្មែរ​ ចង់​ញ៉ាំ​ទឹក​គ្រឿង​អន្លក់​បន្លែ​ធម្មជាតិ​ៗ មិន​ដឹង​ទៅ​ញ៉ាំ​នៅ​ទី​ណា​មែន​អត់​ ពេល​នេះ​លែង​ជា​បញ្ហា​ទៀត​ហើយ ​ផ្ទះ​បាយ​មង្គល គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​។បើក​​រៀង​រាល់​ថ្ងៃ​ មាន​​ប្រមូល​ផ្តុំ​ទៅ​ដោយ​ទឹក​គ្រឿង​បន្លែ​អន្លក់​ធម្មជាតិ​ៗ និង​ម្ហូប​ខ្មែរ​ឆ្ងាញ់ៗ​ បែប​ជន​បទ​ស្រុក​ស្រែ​ជា​ច្រើន​មុខ​។បន្ថែម​ពី​នេះ​ហាង​ក៏​មាន​ប្រភេទ​អាហារ​សម្រន់​សម្រាប់​ថ្ងៃ​រសៀល​មាន​ដូច​ជា​៖ នំ​បញ្ចុក​សម្ល​ខ្មែរ​ សម្លរ​កា​រី​ បុក​ល្ហុង​ ស្លាប​មាន់​អាំង​...

រៀនធ្វើពពុះសណ្តែកញ៉ាំខ្លួនឯងវិញ ទិញគេខ្លាចប៉ះរបស់គីមី

ពពុះ​សណ្តែក​គេ​ធ្វើ​ពី​សណ្តែក​ មិន​មែន​ធ្វើ​ពី​ពពុះ​ទឹក​ទេ​ កុំ​ច្រឡំ​ (និយាយ​លេង​ទេ)។​ ដូច​ដឹង​ហើយ​ព័ត៌​មាន​ទើប​តែ​ឃើញ​ថ្មី​ៗ​ កន្លែង​ធ្វើ​ពពុះ​សណ្តែក​លក់​មាន​ប្រើ​គីមី​ច្រើន​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​អ្នក​ញ៉ាំ​បាន​។​ របស់​ទិញ​គេ​មិន​អាច​ទុក​ចិត្ត​បាន​ ១០០% ដូច​របស់​​យើង​ធ្វើ​ញ៉ាំ​ខ្លួន​ឯង​ទេ​ បើ​ចូល​ចិត្ត​ហើយ​ឧស្សាហ៍​ទិញ​គេ​ញ៉ាំ​ សាក​ប្តូរ​មក​ធ្វើ​ញ៉ាំ​ខ្លួន​ឯង​វិញ​មើល​ មិន​ពិបាក​ទេ​។ គ្រឿង​ផ្សំ​៖ សណ្តែក​សៀង​ ១ កំប៉ុង​ទឹក​ដោះ​គោ​ខាប់​ទឹក​ ១ លីត្រ វិធី​ធ្វើ​៖ ១. ត្រាំ​សណ្តែក​ចោល​យ៉ាង​តិច​ ៣ ម៉ោង​ សឹម​លាង​ទឹក​ឲ្យ​ស្អាត​ រួច​យក​មក​កិន​ជា​មួយ​ទឹក​ ១ លីត្រ...

កុំអោយទំនេរដៃ សាកធ្វើនំចាខ្វៃទុកញ៉ាំជាមួយកាហ្វេ ដោយខ្លួនឯងម្ដងមើល៎?

ចាប់អារម្មណ៍អ្នកចូលចិត្តញ៊ាំកាហ្វេ ពេលទំនេរសាករៀនធ្វើនំចាខ្វៃទុកជ្រលក់ញ៊ាំ ដឹងតែឆ្ងាញ់ហើយបានបញ្ចេញស្នាដៃដោយខ្លួនឯងទៀត ដោយមិនចាំបាច់ទិញគេនោះទេ។ ម៉ោះ សម្រាប់អ្នកដែលចង់រៀនធ្វើមកមើលពីគ្រឿងផ្សំ និងរបៀបធ្វើនៅខាងក្រោមនេះ។ គ្រឿងផ្សំដែលត្រូវមាន៖ មេនំបុ័ង ៤ក្រាមម្សៅមី ២០០ ក្រាម + ម្សៅមី ១០០ក្រាម ទុក​ច្របាច់​ម្សៅម្សៅដុតនំ (baking soda) ១០ក្រាមប្រេងសម្រាប់ចៀនឬបំពងស្ករ ១៥ក្រាមទឹកដោះគោ ១៧៥ក្រាមអំបិល ៥ក្រាម របៀបធ្វើ៖ លាយម្សៅដុតនំ​ជាមួយ​ស្ករ បន្ទាប់មក​កូរមេបុ័ង​ជាមួយ​ទឹកដោះគោ​ឱ្យរលាយសព្វល្អបន្ទាប់មកចាក់​ទឹកដោះគោចូល​ក្នុងចាន​ជាមួយ​នឹងម្សៅធ្វើការច្របាច់ម្សៅរហូតទន់​ចូលគ្នាល្អ បន្ទាប់មកយកម្សៅ​ទៅអប់ ពេល​ម្សៅរីកធំ...

ពងទាកូនខ្ទឹមជ្រក់ឆ្ងាញ់ល្បីខ្លាំងពេញច្បារអំពៅ អ្នកណាខ្លះដែលស្គាល់?

ពងទាកូនច្បារអំពៅ អ្នកផ្សារច្បារអំពៅគ្រាន់តែលឺឈ្មោះប្រាកដកជាស្គាល់ច្បាស់ដូចមេឃបើកថ្ងៃហ្មងហើយ ព្រោះថាកន្លែងនេះល្បីខ្លាំងលក់តាំងពីឆ្នាំ១៩៨៣​ រហូតដល់សព្វថ្ងៃ ក្នុងមួយថ្ងៃៗលក់ដាច់ខ្ទង់ពាន់គ្រាប់ឯណោះ បែបនេះបើមិនស្គាល់បានស្គាល់ដូចជាចម្លែកពេកហើយនិយាយលេងសើចអី?។ បើតាម Admin ដឹងពណ៌មានពីម៉ូយៗរបស់ហាង ពងទាកូនច្បារអំពៅ គាត់ប្រាប់ថាគាត់ចូលចិត្តញ៊ាំពងទាកូននៅទីនេះ ក៏ដោយសារតែរសជាតិខ្ទឹមជ្រក់ដ៏ឆ្ងាញ់ ដែលច្នៃដោយម្ចាស់ហាងមានរសជាតិខ្លាំងដែលញ៊ាំជាមួយពងទាបង្កើនរសជាតិយ៉ាងពិសេសប្លែកពីហាងដ៏ទៃៗ។ ក្រៅពីពងទាកូនដែលឆ្ងាញ់ល្បីប្រចាំហាង ក៏មានខ្ចៅ ខ្យង ក្ដាមស្រែ ពងក្រួច ងាវ លៀសហូល និងក្ដាមសមុទ្រផងដែរ រសជាតិរបស់ទាំងប៉ុន្មានមុខនេះក៏មិនធម្មតាដែរ នៅពេលបានដាក់ខ្ទឹមជ្រក់ និងទឹកជ្រលក់អំបិលម្ទេសរសជាតិក៏មិនណយដែរ ហើយបើបានញ៊ាំជាមួយទឹកក្រូចអាយ៍កូឡាទៀតកាន់តែអ៊ែម។ ណ្ហើយ...

មានរឿងអីកើតឡើងចំពោះរាងកាយ បើយើងផឹកល្មៀតទឹកដោះគោរាល់យប់មុនចូលគេង?

ទឹក​ដោះ​គោ​ពណ៌​មាស​ ​បាន​មក​ពី​ការ​លាយ​ម្សៅ​ល្មៀត​កន្លះ​ស្លាប​ព្រា​បាយ​ ជា​មួយ​នឹង​ទឹក​ដោះ​គោ​ ១ កែវ​។​ ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​នឹង​ធ្វើ​កិច្ចការ​ជា​ច្រើន​ និង​សំខាន់​ៗ​ពេល​យើង​កំពុង​គេង​លក់​យ៉ាង​ស្កប់​ស្កល់​។​ បើ​សិន​ជា​យើង​ញ៉ាំ​វា​រាល់​ថ្ងៃ​ វា​អាច​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ សម្អាត​ជាតិ​ពុល​ក្នុង​រាង​កាយ​តាម​រយៈ​ថ្លើម​ ហើយ​វា​ក៏​អាច​ជួយ​ការពារ​មហារីក​បាន​ដែរ​។​ លើស​ពី​នេះ​ម្សៅ​ល្មៀត​លាយ​ទឹក​ដោះ​គោ​ នឹង​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ដល់​រាង​កាយ​យើង​​ដូច​ជា​៖ ១. សម្អាត​ជាតិ​ពុល​ក្នុង​ថ្លើម ​២. កាត់​បន្ថយ​ការ​រលាក​ក្នុង​ខ្លួន ៣. រាង​កាយ​យើង​នឹង​ប្រឆាំង​ជា​មួយ​បាក់​តេរី​បាន​ល្អ ៤. ជួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក ៥. កាត់​បន្ថយ​ខ្លាញ់​ក្នុង​ខ្លួន ៦. បេះដូង​នឹង​ចាប់​ផ្តើម​មាន​សុខភាព​ល្អ​ និង​រឹង​មាំ​ជាង​មុន ៧. ខួរ​ក្បាល​នឹង​មាន​សុខភាព​ល្អ​ ហើយ​សកម្ម​ជាង​មុន ៨. ប្រព័ន្ធ​ការ​ពារ​រឹង​មាំ​ជា​មុន ៩. ឆ្អឹង​នឹង​ចាប់​ផ្តើម​កាន់​តែ​រឹង​មាំ។

Most Read