Yearly Archives: 2020

ស្មានតែនៅណា! ស្គាល់ទីតាំងកាហ្វេលើភ្នំ ១ កែវ​ ៥០០០ រៀល គេនិយមទៅហើយ

ឃើញតែគេទៅថតរូប ផឹក​កាហ្វេលើភ្នំ​ឡើងទំនង ទេស​ភាពក៏ឡូយដែរ។ មានដឹងអត់ថាកាហ្វេលើភ្នំហ្នឹង​មានទីតាំងនៅណា? ចាំ Admin ប្រាប់ កាហ្វេលើភ្នំហ្នឹងមានឈ្មោះថា  Led Zep Cafe មាន​ទីតាំងនៅលើភ្នំកម្ពស់ ៣៥ ម៉ែត្រស្ថិតក្នុងខេត្តកែបយើងហ្នឹងសោះ។ សំខាន់​ឡើងទៅដល់ទេសភាពស្អាតពិបាកពណ៌នាណាស់ មានដើមឈើធំៗ ថែមទាំងមើលឃើញផ្ទៃសមុទ្រពណ៌ខៀវស្រងាត ដ៏ធំល្វឹងល្វើយទៀតផង អ្នកបានទៅលេងកែប កុំភ្លេចឈៀងចូលសាកមើលណា បើមិនជឿមើលរូបសិនក៏បាន​។​ ចំពោះតម្លៃវិញក៏គួរសមដែរ កាហ្វេគឺចាប់ពី ៥០០០ រៀលឡើងប៉ុណ្ណោះក្នុងមួយកែវ។...

រូបមន្ត ២ អាទិត្យស្រកបាន ៣ គីឡូជាមួយទឹកដោះគោស្រស់អត់មានជាតិស្ករ

ទឹក​ដោះ​គោ​ស្រស់​ជា​អាហារ​សុខភាព​មួយ​ក្នុង​ចំណោម​អាហារ​សុខភាព​ជា​ច្រើន​។​ ក្រៅ​ពី​ជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​ចំពោះ​សម្រស់​ និង​ ប្រឆាំង​ភាព​ចាស់​ ទឹក​ដោះ​គោ​ស្រស់​អត់​មាន​ជាតិ​ស្ករ​មាន​សមត្ថភាព​ជួយ​ឲ្យ​ស្រក​គីឡូ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ មិន​មាន​គ្នា​យើង​ច្រើន​ទេ​ ដែល​ដឹង​ពី​របៀប​ប្រើ​ទឹក​ដោះ​គោ​ស្រស់​សម្រក​គីឡូ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​។ ខាង​ក្រោម​នេះ​នឹង​ណែ​នាំ​ពី​របៀប​ញ៉ាំ​ទឹក​ដោះ​គោ​ស្រស់​អត់​មាន​ជាតិ​ស្ករ​ ដើម្បី​សម្រក​ទម្ងន់​ឲ្យ​មាន​ប្រសិទ្ធភាព​៖ របៀប​ផឹក​ទឹក​ដោះ​គោ​ស្រស់​ឲ្យ​មាន​ប្រយោជន៍​ ទឹក​ដោះ​គោ​ជា​អាហារ​ល្អ​ដែល​សម្បូរ​សារធាតុ​ចិញ្ចឹម​ ដូច​នេះ​ពេល​ប្រើ​សម្រាប់​សម្រក​គីឡូ​ យើង​ត្រូវ​កំណត់​ការ​ញ៉ាំ​អាហារ​ផ្សេង​ៗ​ឲ្យ​បាន​ត្រឹម​ត្រូវ​។​ ទោះ​បី​ជា​យើង​ត្រូវ​កាត់​បន្ថយ​អាហារ​ដែល​ត្រូវ​ញ៉ាំ​ខ្លះ​ក៏​ដោយ​ តែ​ត្រូវ​ប្រាកដ​ថា​រាង​កាយ​យើង​ទទួល​បាន​កាឡូរី​ ១៥០០ កាឡូរី​ ក្នុង​មួយ​ថ្ងៃ​។​ វិធី​ផឹក​ទឹក​ដោះ​គោ​៖ ពេល​ព្រឹក​៖ ផឹក​ទឹក​ដោះ​គោ​ស្រស់​អត់​ជាតិ​ស្ករ​ ១ កែវ​ + សាឡាដ​ផ្លែ​ឈើ ១ ចាន​ (ជ្រើស​រើស​ផ្លែ​ឈើ​ដែល​ល្អ​សម្រាប់​រាង​កាយ​...

តែ១មុឺនរៀលទេ រសជាតិឆ្ងាញ់បរិមាណ១ចានឆ្អែតង៉ាងតែម្តង? មីទាញតុងយុាំ

កាន់តែពិសេសហើយ បញ្ចុះតម្លៃសល់តែ១ចាន ១មុឺនរៀលប៉ុណ្ណោះ ហើយ១ចាន ដឹងតែឆ្អែត មោះអ្នកណាខ្លះមិនទាន់បានញុាំ ចង់អាចមកសាកបានណា នៅហាង មីទាញតុងយុាំ បញ្ជាក់ការបញ្ចុះនេះសម្រាប់តែអ្នកដែលមកញ៊ុាំហាងផ្ទាល់ប៉ុណ្ណោះ។ ក្រោយពីដឹងពីតម្លៃហើយ ឥឡូវនេះយើងមកដឹងពីអ្វីដែលពិសេសមីទាញតុងយុាំវិញម្តង គឺសសៃមីត្រូវបានចុងភៅទាញធ្វើភ្លាមៗហ្មង ដែលធ្វើអោយមីមានរសជាតិឆ្ងាញ់ និងមានក្លិនឈ្ងុយ ហើយនៅពេលដែលបញ្ចូលជាមួយទឹកស៊ុបដ៏មានរសជាតិទៀតគឺអ៊ែមខ្លាំងមែនទែន។ ម្យ៉ាងទៀត មីទាញក៏មានប្រភេទសាច់ដូចជា៖ ផាក់លូវ ទាខ្វៃ គ្រឿងសមុទ្រ(មឹក លៀស) ដែលលោកអ្នកអាចជ្រើសរើសតាមចំណូលចិត្ត។ រកណាបានពិសេសជាងនេះទៅ គឺបញ្ចុះសល់តែ...

សាច់អាំងពោះគោទឹកប្រហុកមួយកន្លែងនេះរសជាតិអស់ទាស់ល្បីពេញប្លុកបឹងកេងកង

ហាង សាច់គោអាំង ឧត្តមបូទី សាច់អាំងពោះគោទឹកប្រហុក ដ៏ចាស់វស្សាលក់តាំងពីឆ្នាំ១៩៨៤ អ្នកម្លុកបឹងកេងកងច្បាស់ជាស្គាល់ព្រោះថាល្បីណាស់ភ្ញៀវពេញៗហាងរាល់ថ្ងៃមិនដែរចេះស្ងាត់ម៉េច ក៏ដោយសារតែរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃសាច់អាំង ត្រូវជាតិខ្លាំងជាមួយទឹកប្រហុកប្រចាំហាងបានញ៊ាំច្បាស់ជាជក់មាត់ជីបៗ?។ ថ្ងៃណាដែលនឹកចង់ជួបជុំមិត្តភក្តិ ក្រុមគ្រួសារហើយចង់ញ៊ាំសាច់អាំងពោះគោទឹកប្រហុកអីហ្នឹង ណាត់គ្នាមកទីនេះមកធានាថាមិនខកបំណងនោះទេ ព្រោះថាលក់៣៦ឆ្នាំហើយបទពិសោធន៍ និងរសជាតិមិនធម្មតាឯណា។ ក្រៅពីសាច់អាំងពោះគោទឹកប្រហុក ក៏មានសាច់គោងៀត ងៀតក្របី សាច់ក្រកគោ និងមានជាច្រើនមុខទៀតផងដែរ។ កុំភ្លេចណា កន្លែងឆ្ងាញ់ពិសេសសម្បូរគ្រឿងក្លែមឆ្ងាញ់ៗបែបនេះមិនអា​ច មិនមកភ្លក្សអោយស្គាល់រសជាតិបានទេណាជាពិសេសអ្នកម្លុកបឹងកេងកងហ្មង?៕ ហាង សាច់គោអាំង ឧត្តមបូទីលេខទូរសព្ទ៖ 010 80...

ប្លែកមែនបុកក្ដាមស្រែ គ្រឿងផ្សំថៃរសជាតិបែបខ្មែរ ដាក់មួយឈុតជក់មាត់ហូរញើស??​

គ្រាន់តែលឺថា បុកក្ដាមស្រែ សម្រាប់អ្នកដែលចូលចិត្តញ៊ាំបុកល្ហុង​ច្បាស់ជាស្គាល់ហើយព្រោះថាហាងមួយនេះថ្វីដៃបុកមិនធម្មតាទេ ល្បីទទួលបានការគាំទ្រខ្លាំងណាស់ គឺថាភ្ញៀវពេញៗហាងរាល់ថ្ងៃ។ ណ្ហើយ ថ្ងៃអាទិត្យបែបនេះផង នារីៗដែលចង់ញ៊ាំបបួលគ្នាមកដាក់ម៉ាឆ្ងាញ់មាត់មកណា។​ មិនបាច់បារម្ភទេមកដល់ហាង បុកក្ដាមស្រែ ធានាថាមិនអោយខកបំណងនោះទេព្រោះថារបស់ញ៊ាំមានមិនចេះខ្វះទេមានទាំងបុក មានទាំងអប និងមានទាំងអាំង។ ចាំAdmin បង្ហើបអោយដឹងរបស់ឆ្ងាញ់ប្រចាំហាងតិចចុះគឺមានដូចជា៖ បុកក្ដាមស្រែ បុកងាវ បុកក្ដាមសេះ បុកបង្គា បុកប៉ាតេ បុកត្រីសាម៉ុន រសជាតិសុទ្ធតែពិសេសអស់ស្ទះហើយ។ ក្រៅពីនេះក៏មានជាច្រើនមុខទៀត ខ្យងអប ងាវអប...

ឮល្ហៀកៗជិតបានឈប់ទៀតហើយគ្នាយើង! ៣ កន្លែងនៅកំពត ទៅដេកលេងឲ្យស្រឡះខួរ ដើរញ៉ាំម្ហូបឲ្យឆ្ងាញ់មាត់

ទាំង Admin ទាំង​គេ​ជ្រួល​ជ្រើម​រឿង​ដើរ​លេង​បណ្តោយ​ ព្រោះ​ឮ​ថា​គេ​ជិត​ឲ្យ​ឈប់​សង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​វិញ​ហើយ​។​ ត្រៀម​មើល​កន្លែង​បណ្តើរ​ៗ​ទៅ​ មើល​តែ​ដឹង​ថ្ងៃ​ច្បាស់​ហើយ​កក់​យក​ហ្មង​ បើ​ថា​មិន​ដឹង​ទៅ​ណា​ ម៉ោះ​ជិះ​រថភ្លើង​ទៅ​កំពត​ហ្អី​! ជា​ពិសេស​អ្នក​មិន​បាន​សាក​រសជាតិ​រថ​ភ្លើង​ ទាន់​គេ​ឲ្យ​ឈប់​ច្រើន​ថ្ងៃ​ អាច​មាន​ពេល​ច្រើន​ ជិះ​រថភ្លើង​បាន​ម៉ា​សប្បាយ​។​ ហើយ​អី​ដែល​សំខាន់​ បើ​មិន​ទាន់​ដឹង​ថា​គេង​នៅ​ណា​តម្លៃ​សមរម្យ​ ហើយ​ស្អាត​ទេ​ អាច​ពិចារណា​ ៣ កន្លែង​នេះ​សិន ចាំ​ admin ប្រាប់​តម្លៃ​កន្លែង​នីមួយ​ៗ​ឲ្យ​ដឹង​បណ្តើរ​ៗ ស្រួល​ពិចារណា​ថា​ចង់​ទៅ​មួយ​ណា​ ម៉ោះ​មើល​រូប​លេង​ៗ​សិន​ទៅ​៖ The Easy...

ទប់លែងជាប់! ពងទាកូនឆ្ងាញ់ ២ កន្លែង ឃើញហើយទ្រាំមិនបាន ត្រូវតែទៅញ៉ាំ

អ្នក​ណា​ខ្លះ​ចូល​ចិត្ត​ញ៉ាំ​ពង​ទា​កូន​? រឿង​ហ្នឹង​បើ​សួរ​ស្រី​ៗ​ដូច​ត្រូវ​ជាង​ យើង​ខាង​ប្រុស​ចាំ​តែ​ជូន​គេ​ទៅ​បាន​ហើយ​។​ ចេញ​ពី​ធ្វើ​ការ​ ឬ​ពី​រៀន​ល្ងាច​ឡើង​ហត់​ៗ​ អស់​កម្លាំង​ នឹក​ឃើញ​ពង​ទា​កូន​មាន​កម្លាំង​ព្រឹស​តែ​ម្តង​ តែ​បើ​ចង់​ទៅ​ញ៉ាំ​ឲ្យ​ឆ្ងាញ់​ ទៅ​ ២ កន្លែង​ទៅ​ ឃើញ​ភ្លាម​ស្រក់​ទឹក​មាត់​ ទប់​មិន​ឈ្នះ​ទេ​។ ហាង ​ពង​ទា​កូន​ច្បារ​អំ​ពៅ ​ ពង​ទា​កូន​ច្បារ​អំ​ពៅ ​អ្នក​ផ្សារ​ច្បារ​អំពៅ​គ្រាន់​តែ​លឺ​ឈ្មោះ​ប្រាកដ​ជា​ស្គាល់​ច្បាស់​ដូច​មេឃ​បើក​ថ្ងៃ​ហ្មង​ហើយ​ ព្រោះ​ថា​កន្លែង​នេះ​ល្បី​ខ្លាំង​លក់​តាំង​ពី​ឆ្នាំ​ ១៩៨៣​ រហូត​ដល់​សព្វ​ថ្ងៃ​ ក្នុង​មួយ​ថ្ងៃ​ៗ​លក់​ដាច់​ខ្ទង់​ពាន់​គ្រាប់​ឯ​ណោះ​។ ក្រៅ​ពី​ពង​ទា​កូន​ដែល​ឆ្ងាញ់​ល្បី​ប្រចាំ​ហាង​ ក៏​មាន​ខ្ចៅ​ ខ្យង​ ក្ដាម​ស្រែ​...

ល្អបំផុត អង្គុយញ៊ាំអាហារ ស្ទូចត្រី ជិះកង់កម្សាន្តក្នុងកសិដ្ឋាន អមរៈយ៉ាងស្រស់ស្រាយ

មិនថាថ្ងៃឈប់សម្រាក រឺថ្ងៃចុងសប្ដាហ៍ចង់ដើរលេងកាត់ស្ត្រេសនៅកន្លែងដែលស្អាតៗលក្ខណៈបែបធម្មជាតិចាប់ពីពេលនេះមិនចាំបាច់ចុះទៅតាមខេត្តនោះទេ ដើរតែជាយៗក្រុងយកទៅណាមិនអស់ ជាពិសេសមកត្រឹម កសិដ្ឋាន អមរៈ គឺមានសេវាកម្មមួយកំប្លេដូចជាទីតាំង BBQ and picnic ?, ហាងកាហ្វេ Coffee and Resturant ☕️, អាគារ និង បន្ទប់ស្នាក់នៅ Homestay ?, ហាងហែលទឹក Pool ?‍♀️, ស្ទួចត្រី FISHING ?, ជិះកង់ Ride...

ភូមិផ្កាត្រកួន ពួនលាក់ខ្លួន លាក់សម្រស់ក្បែរក្រុងភ្នំពេញ

ភ្លេចៗខ្លួនដល់ថ្ងៃចុងសប្ដាហ៍ទៀតហើយ សម្រាប់សប្ដាហ៍នេះមានគម្រោងទៅលំហែរអារម្មណ៍នៅកន្លែងណាហើយរឺនៅ? បើថានៅទេ គួរតែសារេដាក់គោលដៅទៅលេងរមណីយដ្ឋាន ភូមិផ្កាត្រកួន ព្រោះថាទីនេះជារមណីដ្ឋានដែលមានទេសភាពស្រស់ស្អាតបែបធម្មជាតិ អាចនិយាយបានថាអោយតែមកដល់គឺអារម្មណ៍ស្រស់ស្រាយអស់ទុក្ខកង្វល់។​ សម្រស់ដ៏ស្រស់ស្អាតនៃ រមណីយដ្ឋាន ភូមិផ្កាត្រកួន គឺអាចអោយលោកអ្នកថតរូបយ៉ាងស្រស់ស្អាត អង្គុយកញ្ចុះក្បែរមាត់ទឹកញ៊ាំអាហារឆ្ងាញ់ៗ ជាមួយបរិយាកាសបែបធម្មជាតិដ៏ស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ និងអាចជិះទា និងកាយ៉ាកបានម៉ាសប្បាយ។ បន្ថែមពីនេះក៏មានអាងហែលទឹកសម្រាប់ក្មេង និងមនុស្សចាស់ដែលមានផាសុខភាពផងដែរ។ ណ្ហើយ ចង់ដឹងថាពិសេសប៉ុណ្ណាគឺមានតែមកផ្ទាល់ទេ ហើយកុំភ្លេចសារេសាកថ្មទូរសព្ទ និងកាម៉េរាអោយពេញៗមកទុកថតរូបបង្ហោះបង្អួតហ្វ្រេនក្នុងហ្វេសប៊ុក។ កន្លែងដែលពិសេសបែបនេះកុំលួចទៅតែម្នាក់ឯងណា គឺថាគួរតែបបួលគ្រួសារ ក្រុមការងារ...

នំប៉័ងដាក់សាច់ល្បីឆ្ងាញ់ លក់ដាច់ខ្លាំងក្នុងស្ដាតអូឡាំពិក ពេលនេះដូរទីតាំងមកខាងក្រៅហើយ

ម៉ូយៗ ដែលតែងតែនិយមទៅអង្គុយលេង និងញ៊ាំនំប៉័ងស្តាតច្បាស់ជានឹករសជាតិនំប៉័ងដាច់សាច់ផាក់ឡូវ ស្រូបត្រីខដ៏មានរសជាតិនេះណាស់ហើយមើលទៅ ព្រោះថាអ្នកខ្លះរកទីតាំងថ្មីមិនឃើញ ធ្លាប់តែដឹងថាលក់នៅខាងក្នុងតែពេលនេះ នំប៉័ងស្តាត បានប្ដូរមកលក់នៅខាងក្រៅរបង បញ្ឍិតនិងហាងលក់ផ្លែឈើស្រីមុំ បានមួយរយៈហើយចង់ញ៊ាំកុំភ្លេចមកល្ងាចនេះ។ នំប៉័ងស្តាត ដ៏ល្បីនេះលក់រយៈពេល១៣ឆ្នាំមកហើយ មិនថាម៉ូយចាស់ ម៉ូយថ្មីទេគឺតែងតែសរសើរជាមួយរសជាតិដ៏ឆ្ងាញ់នៃសាច់ផាក់ឡូវ ត្រីខ និងជ្រក់ដែល៣មុខនេះត្រូវជាតិគ្នាខ្លាំងជាពិសេសបើបានដាក់ម្ទេសឆាហិរៗទៀតរសជាតិកាន់តែកើនថ្វេរដង។ ណ្ហើយ កុំអោយថាAdmin ចេះតែនិយាយចង់ដឹងរសជាតិពិតល្ងាចនេះមកញ៊ាំមកណា ហើយសម្រាប់ម៉ូយចាស់ៗក៏ដូចគ្នាដឹងទីតាំងថ្មីបែបនេះហើយ នឹកឃ្លានវឺតៗមកណា។ ខ្លាចពិបាករកAdmin ទុកផែនទីនៅទីនេះ(ចុចទីនេះ)៕ តូប នំប៉័ងស្តាតលេខទូរសព្ទ៖ 097 97...

បិនដូវនំបញ្ចុកជ្រលក់ទឹកកាពិរសជាតិប្លែកមាត់អស់ស្ទះ ភ្លក្សម្ដងធានាម៉ាជក់មាត់??

បិនដូវគ្រាន់តែលឺឈ្មោះច្បាស់ជាមានអារម្មណ៍ថាប្លែកហើយ តែបើសម្រាប់អ្នកដែលធ្លាប់ទៅលេងនៅវៀតណាមអ្នកខ្លះប្រាកដជាធ្លាប់លឺ អ្នកខ្លះច្បាស់ជាធ្លាប់ញ៊ាំទៀតផងព្រោះថាជាមុខម្ហូបដែលល្បីនៅវៀតណាមរសជាតិពិសេសអស់ស្ទះ បានញ៊ាំម្ដងហើយ អាចនឹងជក់មាត់ចូលចិត្តតែខ្លាំងហ្មង។ ពេលនេះអ្នកដែលនឹកឃ្លានបិនដូវ មិនចាំបាច់ទៅដល់វៀណាមទៀតនោះទេ ព្រោះថាបិនដូវមាន៣សាខានៅកម្ពុជា មានដូចជានៅភ្នំពេញ សៀមរាប និងកំពង់សោម។ មូលហេតុដែលធ្វើអោយបិនដូវ មានរហូតដល់ទៅ៣សាខាក៏ដោយសារតែមានគាំទ្រខ្លាំងពីអតិថិជនជាមួយរសជាតដ៏ពិសេសនៃនំបញ្ចុកផ្ទាប់ជាមួយបន្លែស្រស់ៗ និងប្រហិត ឆៃយ៉ ឆាគើម ណែមជូសាន ផាក់លូវ ជ្រលក់ជាមួយទឹកកាពិដ៏មានរសជាតិធ្វើអោយញ៊ាំហើយជក់មាត់ជីបៗហ្មង។ អ្វីដែលសំខាន់ បិនដូវ នៅហាងទាំង៣សាខានេះគឺជារសជាតិដើមមកពីវៀតណាមផ្ទាល់តែម្ដង។ ម៉ោះៗ នៅចាំអីទៀតម្ហូបប្លែករសជាតិឆ្ងាញ់បើកសាខាឆ្លងប្រទេសបែបនេះហើយមិនបានមកញ៊ាំម៉េចបានទៅ នំបញ្ចុកផ្ទាប់បន្លែស្រស់...

ចាំបាច់ទៅណាឆ្ងាយ! ទំនេរៗទៅលំហែប៉ុន្មានកន្លែងនេះក្បែរៗក្រុងយកមិនអស់ សម្បូរម្ហូបញ៉ាំឆ្ងាញ់ទៀត ជួបជុំគ្នាម៉ាអែម

សម្រាប់​អ្នក​អត់​សូវ​មាន​ពេល​ ទំនេរ​បាន​តែ​សៅរ៍​អាទិត្យ​ ចង់​ជួប​ជុំ​មិត្ត​ភក្តិ​ គ្រួសារ​ សប្បាយ​មិន​ចាំ​បាច់​ទៅ​ដល់​ខេត្ត​ក៏​សប្បាយ​បាន​ដែរ​។​ សំខាន់​សម្បូរ​អាហារ​ឆ្ងាញ់​បែប​ជនបទ​ញ៉ាំ​ទៀត​ ដាក់​ម៉ា​ណែន​ពោះ​ហើយ​ ដេក​សិន​ក៏​បាន​ នៅ​លេង​បន្ត​ឲ្យ​ធូរ​ពោះ​សឹម​ឡើង​មក​ភ្នំ​ពេញ​វិញ​ ស្រួល​ខ្លួន​ហ្មង​។​បើ​ខ្ជិល​ទៅ​ឆ្ងាយ​អាច​ពិចារណា​ប៉ុន្មាន​កន្លែង​នេះ​បាន​ណា​៖ ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប ចំពោះ​អ្នក​ដែល​ធ្លាប់​បាន​មក​ញ៉ាំ​ច្បាស់​ជា​បាន​ដឹង​ជា​មួយ​សេវាកម្ម​ដ៏​ល្អ​ ផ្គាប់​ចិត្ត​អតិថិជន​មិន​អោយ​ទាស់​ចិត្ត​ រួម​ជា​មួយ​រសជាតិ​ម្ហូប​ដ៏​មាន​រសជាតិ​ជា​ពិសេស​មុខ​ម្ហូប​ប្រចាំ​ហាង​នោះ​គឺ​ ស៊ុប​គោ​ខ្មែរ​, ស៊ុប​ម្រះ​សៀមរាប​ និង​សាច់​អាំង​ថ្ម​ភ្នំ​ភ្លើង​ ដែល​មុខ​ម្ហូប​ទាំង​ ៣ ​នេះ​អ្នក​ទាំង​អស់​គ្នា​គួរ​តែ​សាក​។ ចាប់​អារម្មណ៍​អ្វី​ទាំង​អស់​នេះ​កុំ​ភ្លេច​មក​សាក​ទាំង​អស់​គ្នា​ណា​ មកល្ងាចឡើងអែម ទី​តាំង​ល្អ​កៀក​ក្រុង​ផង​នៅ​ចាំ​អី​ទៀត​។ ហាង​ ស៊ុប​គោ​ខ្មែរ​ ស៊ុប​ម្រះ​សៀម​រាប​ទី​តាំង​៖...

Most Read