Yearly Archives: 2020

សាច់ចង្កាក់ស្ងោរផ្សារថ្មីមួយថ្ងៃលក់អស់១០០គីឡូ រសជាតិឆ្ងាញ់សាហាវ

សាច់ចង្កាក់ស្ងោរមួយកន្លែងនេះច្បាស់ជាមានអ្នកខ្លះជាប់ឈ្មោះជាមួយប្រចាំហាងហើយ ព្រោះថាឆ្ងាញ់ណាស់លក់តាំងពីឆ្នាំ១៩៨៧មកម្ល៉េះ រហូតដល់ពេលនេះម៉ូយៗមកញ៊ាំមិនដែរចេះស្ងាត់ម៉េច។ គ្រាន់តែសាច់ស្ងោរនេះមួយថ្ងៃលក់អស់ចូលខ្ទង់១០០គីឡូឯណោះ។ បើតាមម្ចាស់ហាងលួចខ្សឹបប្រាប់Admin គឺថាមូលហេតុដែលធ្វើអោយសាច់ស្ងោរគាត់លក់ដាច់បែបនេះក៏ដោយសារតែគាត់មានជ្រក់ និងទឹកសៀងដ៏មានរសជាតិដែលញ៊ាំចូលគ្នាទៅធ្វើអោយត្រូវជាតិគ្នាខ្លាំងចាប់មាត់ជីបៗ។ ហើយកន្លែងនេះក្រៅពីសាច់ស្ងោរដ៏ល្បីនេះ ក៏មាននំបញ្ចុកសម្លរការី នំបញ្ចុកសម្លរខ្មែរ និងបង្អែមគ្រប់មុខឆ្ងាញ់ៗផងដែរ។ និយាយពីថាស្គាល់កន្លែងនេះហើយ គឺមិនបាច់បារម្ភរឿងខ្លាចស្គមនោះទេ ព្រោះថារបស់ឆ្ងាញ់ៗមានមិនចេះខ្វះបែបនេះចង់សាច់ស្ងោរក៏បាន នំបញ្ចុក រឺបង្អែមក៏បានធានាថាម៉ាឆ្ងាញ់មាត់ស្រកគីឡូមិនរួចហ្មង។ បែបនេះឆ្លងកាត់ផ្សារថ្មីកុំភ្លេចចូលកន្លែងនេះណា ដែលមានទីតាំងនៅក្នុងផ្សារថ្មី ជ្រុងខាងកើត តូបលេខ១០៨, ១០៩ ម្ដុំតូបលក់ខោអាវ៕ តូប សាច់ចង្កាក់ស្ងោរផ្សារថ្មីលេខទូរសព្ទ៖ 010...

ក្រៅពីកាហ្វេ អាហារ ៦ មុខនេះញ៉ាំទៅធ្វើឲ្យស្រស់ស្រាយ អារម្មណ៍ល្អ កំពុងខឹងគេក៏បាត់ដែរ

សម្រាប់​អ្នក​រស់​នៅ​ក្រោម​សម្ពាធ​សាលា​ផង​ កន្លែង​ធ្វើ​ការ​ផង​ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ​ ពេល​ខ្លះ​ចង់​កើត​ជា​ស្ត្រេស​ក៏​មាន​។​ បើ​ទុក​បែប​នេះ​កាន់​តែ​យូរ​ទៅ​អាច​ក្លាយ​ជា​ស្រេ្តស​បាន​ ត្រូវ​ចាំ​ថា​ជីវិត​មិន​មាន​សប្បាយ​រហូត​ទេ​ អ៊ីចឹង​ត្រូវ​រក​មើល​អាហារ​ណា​ល្អ​ៗ​ ឆ្ងាញ់​ៗ​សម្រាប់​ខ្លួន​ឯង​។ អាហារ​ ៦ មុខ​នេះ​អាច​ជួយ​បាន​ពេល​យើង​មាន​អារម្មណ៍​មិន​ល្អ​៖ ១. កំពុង​មាន​អារម្មណ៍​ខឹង​នរណា​ម្នាក់​ ត្រូវ​ញ៉ាំ​តែ​បៃ​តង​ នៅ​ពេល​ណា​យើង​ដឹង​ថា​ ខ្លួន​ឯង​កំពុង​ខឹង​នរណា​ម្នាក់​ទាំង​ដែល​យើង​មិន​ចង់​។​ ព្យាយាម​ទប់​អារម្មណ៍​ខ្លួន​ឯង​បន្តិច​ ខណៈ​ពេល​នេះ​អាច​ញ៉ាំ​ជា​តែបៃតង​ ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​យើង​នឹង​នរ​ ព្រោះ​តែបៃតង​ មិន​មែន​មាន​តែ​ជាតិ​កាហ្វេ​អ៊ីន​ទេ​ដែល​ជួយ​ឲ្យ​យើង​ស្រស់​ស្រាយ​ទេ​ វា​ក៏​មាន​ផ្ទុក​ជាតិ​ theanine ដែល​មាន​សារៈ​សំខាន់​ក្នុង​ការ​ជួយ​រំសាយ​អារម្មណ៍​ និង​ទប់​កំហឹង​បាន​ដែរ​។​ ២. ​មាន​អារម្មណ៍​ជ្រួល​ច្របល់​...

ខ្យង ខ្ចៅស្ទាវ ទូលទំពូងល្បីខ្លាំងលក់ដាច់រាប់គីឡូក្នុងមួយថ្ងៃៗ

អ្នកប្លុកទូលទំពូងគ្រាន់តែលឺឈ្មោះហាង ខ្ចៅស្ទាវ ទួលទំពូង ប្រាកដជាស្គាល់ច្បាស់ហើយជាពិសេសស្ទាវៗហ្មង កម្រមានអ្នកណារំលងកន្លែងមួយនេះណាស់ព្រោះថាល្បីខ្លាំង ដោយសារតែរបស់ញ៊ាំសុទ្ធតែឆ្ងាញ់ៗ។ ក្នុងមួយថ្ងៃៗលក់ដាច់មិនក្រោម៣០ទៅ៤០គីឡូនោះទេ សម្រាប់ហាងមួយនេះ ដូច្នេះសម្រាប់អ្នកដែលមិនទាន់បានមក គួរតែសារេលៃលកណាត់គ្នាមកណា។ អ្វីដែលពេញនិយមលក់ដាច់ខ្លាំងជាងគេប្រចាំហាងនោះគឺខ្ចៅ ខ្យង ក្ដាមស្រែដែលអ្នកណាៗក៏តែងតែហៅញ៊ាំមិនដែលរំលងដែរ។ ហើយក្រៅពីនេះក៏មានពងមាន់អាំង ស្លាបមាន់អាំង និងប្រហិតបំពងផងដែរ ប៉ុន្មានមុខនេះរសជាតិក៏ពិសេសមិនធម្មតាដែរ បើបានមកហើយគួរតែសាកអោយបានឆ្ងាញ់មាត់ណា។ ណ្ហើយ ស្គាល់កន្លែងឆ្ងាញ់បែបនេះស្រួលតិចអី នឹកឃ្លានខ្ចៅ ខ្យង ក្ដាមស្រែពងមាន់អាំង ស្លាបមាន់អាំង និងប្រហិតបំពង...

ដល់ម៉ោងបាយ បើពិបាករកនឹកម្ហូប អាចសាកធ្វើសម្លប្រហើរទំពាំងហឹរៗនេះបាន

ញ៉ាំតែចៀន អាំង ឆា ឡើងទ្រលាន់អស់ហើយ ឲ្យតែដល់ម៉ោងបាយពិបាកចិត្ត​ មិនដឹងធ្វើម្ហូបអីញ៉ាំទេ។ ម៉ោះ​ឈប់ទ្រលាន់មួយថ្ងៃសិន មកធ្វើសម្លប្រហើរទំពាំងហឹរៗ នេះញ៉ាំវិញ ស្រូបបាយក្តៅៗដឹងតែអែមហ្មង។ គ្រឿងផ្សំ៖ ត្រី កាត់ជាកង់ៗ (ត្រីពោធិ ត្រីកែរ .......) សាច់ជ្រូកបីជាន់ចិញ្ច្រាំ ខ្យង (តាមការចូលចិត្ត) ខ្ទិះដូង (តាមការចូលចិត្ត អាចមិនដាក់ក៏បាន) ទំពាំងស្រស់ ស្លឹកងុប ស្លឹកបាស ទឹកត្រី...

មិនបាច់ទៅញ៉ាំក្រៅ សល់លុយ បើចេះធ្វើម្ហូបវៀតណាម ៥ មុខនេះ

ជាពិសេសស្រីៗច្បាស់ជាចូលចិត្តទៅញ៉ាំម្ហូបវៀតណាម ៤ មុខនេះ ព្រោះរសជាតិត្រូវចិត្តខ្លាំង ជាពិសេសរបស់មានទឹកស៊ុបហឹរៗ ដូចជា ហ្វឺ នំបញ្ចុកស្រុះ និងអន្លក់ដូចជា គួង នំបញ្ចុកទឹកកាពិអីហ្នឹង ដឹងតែត្រូវប៉ាន់ហើយ។ ចំណែកគុយទាវកាត់វិញក៏មានអ្នកចូលចិត្តញ៉ាំមិនតិចដែរ បើចូលចិត្តញ៉ាំអ៊ីចឹង ម៉េចមិនរៀនធ្វើខ្លួនឯងសាកទៅ សល់លុយបានខ្លះផង។ នំបញ្ចុកស្រុះជើងជ្រូក សូមចុចលើរូបដើម្បីមើលវិធីធ្វើ៖ ហ្វឺ សូមចុចលើរូបដើម្បីមើលពីវិធីធ្វើ៖ នំបញ្ចុកទឹកកាពិ សូមចុចលើរូបដើម្បីមើលវិធីធ្វើ៖ គុយទាវកាត់ សូមចុចលើរូបដើម្បីមើលវិធីធ្វើ៖ គួង សូមចុចលើរូបដើម្បីមើលវិធីធ្វើ៖

ហឹរម៉ារីកមាត់ ជាមួយម្ទេស ២ កន្លែងនេះ ពិសេសមីនុយគេទំនងៗណាស់

អ្នក​ខ្លះប្រហែលជាម៉ូយហាង ២ កន្លែង​នេះហើយក៏មិនដឹង។ ពិសេស​អ្នក​ចូលចិត្តញ៉ាំហឹរម៉ាអស់ដៃអីហ្នឹង ច្បាស់ជា​ស្គាល់ហើយ ព្រោះគ្រាន់តែឮឈ្មោះក៏ហឹរ ស្រក់ទឹកមាត់មុនដែរ។​ បើមីនុយនៅហាងមួយៗវិញទំនងៗសាហាវណាស់ ចង់បែបបុក ភ្លា ញ៉ាំ អី​មានទាំងអស់ ចង់ដឹងហាង ២ កន្លែងហ្នឹងឈ្មោះអី ហើយនៅណាអត់? ចាំ Admin ប្រាប់៖ ហាង ផ្ទះម្ទេស គ្រាន់តែលឺឈ្មោះផ្ទះម្ទេស មាត់ចាប់ផ្តើមស្រៀវបណ្តើរៗហើយ និយាយពីមុខម្ហូបគឺថា ទំនងគ្រប់ឈុត សុទ្ធតែរបស់ញ៊ាំ...

ឃើញធម្មតាៗអ៊ីចឹងទេ តែហាង ៤ កន្លែងនេះលក់ដាច់ខ្លាំងចាប់មិនឈ្នះរាល់ថ្ងៃ

ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆែវឆ្ងាញ់  អ្វីដែលជាចំណុចពិសេសដែលធ្វើអោយហាងមួយនេះល្បីឈ្មោះ និងមានម៉ូយមិនដែលចេះស្ងាត់បែបនេះក៏ព្រោះតែទឹកត្រី មានរសជាតិឆ្ងាញ់ដែលធ្វើឡើងដោយម្ចាស់ហាងផ្ទាល់ជាមួយរូបមន្តពិសេស ដែលធ្វើអោយស្រូបជាមួយបាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ត្រូវជាតិគ្នាខ្លាំង។ ក្រៅពីបាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ហាងក៏មានលក់គុយទាវកាត់ គួង ឆៃយ៉ យ៉ាងឈ្ងុយឆ្ងាញ់ផងដែរ។ សម្រាប់អ្នកដែលមកញ៊ាំកុំរំលងបាញ់ស្រ៊ុង បាញ់ឆាវអោយសោះ ព្រោះពីរមុខនេះគឺលក់ដាច់ជាងគេប្រចាំហាងហើយអ្នកណាៗមកក៏ញ៊ាំ ២មុខនេះដែរ។ ក្នុងមួយថ្ងៃគាត់លក់បាញ់ស្រ៊ុង អស់ ៤០ គីឡូឯណោះ...

ឡើងទំនង! តោះរៀនធ្វើគុយទាវកាត់ញ៉ាំខ្លួនឯងនៅផ្ទះ

ទើបតែមើលពីវិធីធ្វើហ្វឺហើយថ្ងៃមុន ឥឡូវថ្ងៃនេះមកមើលពីវិធីធ្វើម្ហូបដែលមានប្រភពដើមមកពីប្រទេសតែមួយដូចហ្វឺដែរ គឺគុយទាវកាត់ អ្នកខ្លះច្បាស់ជាធ្លាប់សាកហើយមែនអត់? តែប្រហែលជាមិនដឹងពីរបៀបធ្វើនៅឡើយទេ ឥឡូវថ្ងៃហ្នឹងមកមើលពីវិធីធ្វើទាំងអស់គ្នា៖ គ្រឿងផ្សំ៖ ម្សៅខ្សាយ ៣០០ ក្រាមម្សៅឆា ៣០០ ក្រាម ទឹក ១ លីត្រកន្លះអំបិល ១ ស្លាបព្រាកាហ្វេប្រេងឆា ៤ ស្លាបព្រាកាហ្វេ វិធីធ្វើ៖ ១. យកម្សៅខ្សាយនឹងម្សៅឆាចាក់ចូលគ្នារួចចាក់ទឹកចូលកូអោយរលាយម្សៅសព្វទុក ២ ម៉ោងរួចចាក់ទឹកដែលរងថ្លាដាក់ចូឆ្នាំងរួចវាល់ទឹកដែលចាក់នោះមើលតើប៉ុន្មាន។ រួចដាក់ទឹកថ្មីចូលតាមទឹកដែលចាក់នោះកូអោយសព្វធ្វើបែបនេះ ២ ដង។ ២. លើកទី...

ធ្លាប់តែញ៉ាំមាន់ដុតធម្មតា តែអានេះគេហៅថាមាន់ដុតសាកេ គ្រាន់តែឃើញស្រក់ទឹកមាត់

ធ្លាប់ឮមាន់ដុតសាកេអត់? ទំនងណាស់ admin ធ្លាប់តែញ៉ាំមាន់ដុតទឹកឃ្មុំ កូកា ត្រយ៉ូងចេក អីហ្នឹង តែមាន់ដុតនេះឡើងទំនង ហើយប្លែក ចង់ដឹងរសជាតិម៉េច កុំភ្លេចសេវទុកឲ្យម៉ាក់ធ្វើឲ្យញ៉ាំ បើមិនចេះធ្វើខ្លួនឯង ? និយាយលេងទេ មានអីពិបាក មើលតែវិធីធ្វើខាងក្រោមនេះ អាចធ្វើបានហើយ៖ គ្រឿងផ្សំទី១៖ មាន់មេ ១ ក្បាលសាកេ ១ ចំហៀងដំឡូង ១ ម៉ើមធំល្មម...

ញ៊ាំម៉ាឆ្អែតតឹងពោះ អស់តែ 7.50$ ញ៊ាំប៊ូសហ្វេ បែបកូរ៉េ នៅដូរីដូរី តោះចាំកាលទៀត!

ថ្ងៃនេះញ៊ាំមិនឆ្អែតមិនខ្ចីឈប់ចឹងហ្មង? កាន់លុយ 7.50$ ទៅញ៊ាំប៊ូហ្វេបែបកូរ៉េ នៅភោជនីយដ្ឋាន ដូរីដូរី Dori Dori មានទាំងមាន់បំពងបែបកូរ៉េ ស៊ុបបែបកូរ៉េ រួមជាមួយនិងមុខម្ហូបជាច្រើនមុខផ្សេងទៀត អាចនិយាយបានថាអស់ថែមអស់ថែមទៅ ញ៊ាំម៉ាឆ្អែត កុំសំចៃមាត់អី? តែកុំភ្លេចណា មានពេលតែ ១ម៉ោង ៣០នាទីប៉ុណ្ណោះសម្រាប់ញ៊ាំ ចឹងទាល់តែញ៊ាំអោយលឿនហើយទើបបាន។ ភោជនីយដ្ឋាន ដូរីដូរី Dori Dori ជឿជាក់ថាលោកអ្នកនិងទទួលបានបទពិសោធន៏ថ្មីមួយទៀតហើយ ដោយសារតែលោកអ្នកចំណាយតែ...

ម៉ោះណាគេខ្លះអត់ធ្លាប់ញ៉ាំហ្វឺ? នេះរូបមន្ត ទុកធ្វើញ៉ាំពេលទំនេរ

ហ្វឺជាអាហារមានប្រភពដើមពីប្រទេសជិតខាងយើងទេ តែក៏ពេញនិយមញ៉ាំច្រើននៅខ្មែរដែរ ព្រោះវាស្រដៀងទៅហ្នឹងគុយទាវស៊ុប។ មានអ្នក​អត់ធ្លាប់ញ៉ាំអត់? បើចងសាកអាចធ្វើញ៉ាំបាន រូបមន្ត និងគ្រឿងផ្សំ មាននៅក្រោមនេះស្រាប់៖ គ្រឿងផ្សំ៖  ឆ្អឹងស៊ុប ១ គីឡូសាច់គោរំងាស់ធ្វើហ្វឺ កន្លះគីឡូសាច់គោស្រស់ ២ ខាំគុយទាវហ្វឺស្ករស ១ ស្លាបព្រាអំបិល ១ ស្លាបព្រាខ្ទឹមបារាំង ៤ ផ្លៃមើមខ្ញី ១ ខាំគល់ខ្ទឹមស ១ មើមពុះជា ២ឈើអែម...

សង់ខ្យាដំឡូងស្វាយ ធ្វើដាក់លាយទឹកដោះគោស្រស់ញ៉ាំក៏បាន ជ្រលក់នំក៏បាន

ទំនងណាស់ សង់ខ្យាដំឡូងស្វាយ ធ្វើស្រោបបាយដំណើបក៏បាន ជ្រលក់នំញ៉ាំក៏បាន ហើយអីពិសេស ដាក់លាយទឹកដោះគោស្រស់លាយទឹកកកត្រជាក់ៗឆ្ងាញ់សន្លប់ហ្មង។ គ្រឿងផ្សំ៖ ដំឡូងពណ៌ស្វាយ (ចំហ៊ុយហើយ)ទឹកខ្ទិះដូងស្ករត្នោតពងមាន់ ពងទា (ផ្នែកក្រហម) វិធីធ្វើ៖ ១. ដាក់ដំឡូងចំហុយហើយ កម្តៅប្រហែល ២០ នាទី២. គោះស៊ុតដាក់ចាន រួចដាក់ស្ករត្នោតចូល វាយចូលគ្នាឲ្យសព្វ បន្ទាប់មកដាក់ខ្ទិះដូងចូល៣. យកដំឡូងកម្តៅហើយ មកច្របាច់ឲ្យហ្មត់ និងស្អិតជាប់គ្នា បន្ទាប់មកចាក់ល្បាយស៊ុតដែលលាយហើយចូល វាយចូលគ្នាឲ្យសព្វល្អ ៤. បន្ទាប់ចាក់លើកន្រ្តង់...

Most Read