Yearly Archives: 2020

ទំនងហួសថ្លែង បុកល្ហុងគ្រឿងសមុទ្រចំរុះ និងឈុតបុកល្ហុងត្រីសាល់ម៉ុន មិនបានមកញ៉ាំគេងម៉េចលក់

តែប៉ុណ្ណេះផ្គាប់ចិត្តនារីៗបានសម្រេច​ ឃើញឈុតនេះហើយធានានៅមិនសុខចឹងហ្មង បុកល្ហុងគ្រឿងសមុទ្រចំរុះ និងឈុតបុកល្ហុងត្រីសាល់ម៉ុន ពីហាង តូបប្រហិត ជឿជាក់ថាពេញចិត្តមួយទំហឹងហើយ ទំនងនោះសែនទំនង រសជាតិឆ្ងាញ់ប្លែកមាត់អីម្ល៉េះទេ ។ ប្រុសៗ ត្រៀមខ្លួន ត្រៀមលុយអោយហើយទៅ ដឹងតែដល់វេនយើងទៀតហើយ ម្ហូបថ្មីទំនងចឹង រឿងអីថាកំពូលកូរមិនបបួលទៅញ៉ាំនោះ លេងទាំងឈុតៗមកហ្មង ឈុតបុកល្ហុងគ្រឿងសមុទ្រចំរុះ និងឈុតបុកល្ហុងត្រីសាល់ម៉ុន ឃើញភ្លាមទប់ចិត្តមិនបានតែម្តង ទំនងខ្លាំងណាស់ ហើយបើចង់សាកមុខម្ហូបថ្មីនេះ មករកបាននៅហាង តូបប្រហិត ។ និយាយទៅគឺថា...

មកធ្វើទឹកម្ទេសច្រកដប ទុកញ៉ាំនៅផ្ទះខ្លួនឯង កុំបាកទិញគេក្រែងប៉ះរបស់ក្លែងក្លាយ គ្មានគុណភាព

ទឹក​ម្ទេស​ជា​គ្រឿង​ផ្សំ​មួយ​មុខ​ដែល​មិន​អាច​ខ្វះ​បាន ពិសេស​ជា​មួយ​ម្ហូប​ ឆា​ ចៀន​ បំពង​ ជា​ដើម្បី​ ព្រោះ​វា​ធ្វើ​ឲ្យ​អណ្តាត​​យើង​គ្រលាស់​កាន់​តែ​លឿន​ ជា​មួយ​នឹង​ក្លិន​ម្ទេស​ ដែល​ក្រអូប​ពេញ​មាត់​។ គ្រឿង​ផ្សំ​៖​ ម្ទេស​ដៃ​នាង​ ៥០០ ក្រាមប៉េងប៉ោះ​ ៤ ផ្លែខ្ទឹម​ស​ ១ មើមអំបិល​ ២០ ក្រាមទឹក​ខ្មេះ​ ៥០ មីលីលីត្រ វិធី​ធ្វើ​៖​ ១. យក​ខ្ទឹម​ស​បក​សម្បក​ លាង​ហើយ​ចិត​ជា​ជំនិត​តូច​ៗ ២. ម្ទេស​បេះ​ឲ្យ​ស្អាត​ រួច​យក​ត្រាំ​ទឹក​អំបិល​ ១៥...

ងើបពីដេកជាមួយក្បាលពោះសំប៉ែត សិចស៊ី ដោយគ្រាន់តែធ្វើរឿងងាយៗទាំងនេះមុនចូលគេង

ក្បាល​ពោះ​សំប៉ែត​ ស៊ិចស៊ី​ ជា​ក្តី​ស្រម៉ៃ​របស់​មនុស្ស​ស្រី​គ្រប់​គ្នា​។​ ជា​ពិសេស​ភ្ញាក់​ពី​គេង​មក​ជា​មួយ​នឹង​ក្បាល​ពោះ​រាប​ស្មើ​ជា​អំណោយ​ដ៏​មាន​តម្លៃ​មួយ​ ក្នុង​ការ​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​របស់​មនុស្ស​ស្រី​ ព្រោះ​ថា​​ចង់​ស្លៀក​ពាក់​អ្វី​ក៏​បាន​។​ ថ្ងៃ​នេះ​យើង​នឹង​ណែនាំ​តិចនិក​ ៧ យ៉ាង​ ជួយ​ឲ្យ​ស្រី​ៗ​ងើប​ពី​គេង​ជា​មួយ​ក្បាល​ពោះ​យ៉ាង​រាប​ស្មើ​តាម​ចង់​បាន​៖​ ១. ផឹក​តែ​ខ្ញី ចង់​បាន​ក្បាល​ពោះ​សំប៉ែត​ស្អាត​ បន្ទាប់​ពី​ក្រោក​ពី​គេង​ មុន​ពេល​ចូល​គេង​ស្រី​ៗ​យើង​កុំ​ភ្លេច​ផឹក​តែ​​ខ្ញី​ ដោយ​សារ​តែ​ តែ​ខ្ញី​មាន​រស​ជាតិ​ហិរ​ អាច​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​។​​ បើ​សិន​ជា​គ្នា​យើង​ណា​មិន​ចេះ​ផឹក​ខ្ញី​ស្រស់​តែ​ ១ មុខ​ យើង​អាច​បន្ថែម​ទឹក​ឃ្មុំ​ និង​ក្រូច​ឆ្មារ​បាន​ ដើម្បី​ឲ្យ​ស្រួល​ផឹក​ជាង​មុន​។​ ២. កាត់​បន្ថយ​ការ​ទល់​លាមក ការ​ទល់​លាមក​ជា​មូល​ហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ក្បាល​ពោះ​យើង​ប៉ោង​។​ តែ​កុំ​បារម្ភ​យើង​មាន​...

តិចនិកធ្វើតែទឹកដោះគោរសជាតិបែបថៃឆ្ងាញ់ ផឹកហើយចាប់មាត់ជីបៗ

ថៃ​មាន​ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​អាកុល​ឆ្ងាញ់​ៗ​ជា​ច្រើន​ ហើយ​តែ​ទឹក​ដោះ​គោ​ជា​ភេសជ្ជៈ​មួយ​ក្នុង​ចំណោម​ភេសជ្ជៈ​ឆ្ងាញ់​ៗ​ទាំង​នោះ​។​ គ្នា​យើង​ប្រហែល​ជា​ធ្លាប់​ផឹក​​ភេសជ្ជៈ​ដែល​មាន​រសជាតិ​ស្រដៀង​គ្នា​នេះ​ហើយ​ តែ​គិត​ដូច​ Admin អត់​ពេល​ទិញ​គេ​ភាគ​ច្រើន​គេ​ធ្វើ​ផ្អែម​ៗ​ពេក​ ទោះ​យើង​ប្រាប់​ថា​អត់​យក​ផ្អែម​ក៏​ដោយ​។​ ពិបាក​ទិញ​គេ​មិន​ត្រូវ​ចិត្ត​ សាក​មក​រៀន​ធ្វើ​ខ្លួន​ឯង​វិញ​មើល​ វិធី​ធ្វើ​ងាយ​ៗ​ទេ​ គ្រឿង​ផ្សំ​សុទ្ធ​តែ​ស្រួល​រក​ទិញ​ទៀត​៖ គ្រឿង​ផ្សំ​៖​ តែ​ ៣ ស្លាប​ព្រា​បាយ​ (ទិញតែថៃ ម៉ាកអីក៏បាន)ទឹក​ក្តៅ​ដាំ​ពុះ​ ១ កែវទឹក​ដោះ​គោ​ខាប់​ ១ ស្លាប​ព្រា​បាយ​កន្លះស្ករ​ ២ ទៅ ៣ ស្លាប​ព្រា​កាហ្វអំបិល​ ១...

អ្នកសំណង់១២ ចង់ញ៉ាំបុកល្ហុងបែបថៃ និងគុយទាវទូកឆ្ងាញ់ អាចទៅសាកនៅហាង ១ នេះបាន

អ្នក​រស់​នៅ​ប្លុក​សំណង់​ ១២ ឬ ជិត​ផ្លូវ​កោស​ដូង​ ចង់​ញ៉ាំ​បុក​ល្ហុង​បែប​ថៃ​ ឬ​ គុយ​ទាវ​ទូក​អី​អាច​ទៅ​សាក​នៅ​ហាង​ ១ នេះ​បាន​។​ ធានា​រសជាតិ​ត្រូវ​មាត់​ តម្លៃ​ក៏​សមរម្យ​ដែរ​ ក្នុង​ហាង​នេះ​មាន​មុខ​ម្ហូប​ច្រើន​ ភាគ​ច្រើន​ជា​ប្រភេទ​អាហារ​បែប​ថៃ​ ដូច​ជា​បុក​ល្ហុង​ក្តាម​ប្រៃ​ បុក​មី​ បុក​ពោត​ បុក​ក្តាម​សេះ​ ងាវ​ បាតេ​ជា​ដើម​ តែ​ក៏​មាន​លក់​គុយ​ទាវ​ទូក​ដែរ​។​ ហាង​លក់​ដាច់​ខ្លាំង​គួរ​សម​ មាន​ភ្ញៀវ​ចេញ​ចូល​មិន​ដាច់​ អ្នក​ច្រក​ក៏​ច្រើន​ដែរ​។​ ហាង​នេះ​មាន​ឈ្មោះ​ថា​...

នំបញ្ចុក​សាច់​ចិញ្ច្រាំ នរណាមិនល្បីទាំងមីនុយចាស់ និងមីនុយថ្មីអតិថិជនសរសើរថាឆ្ងាញ់គ្រប់គ្នា

និយាយ​ពី​ហាង​ នំបញ្ចុក​សាច់​ចិញ្ច្រាំ​ គឺថា​អោយ​តែ​អ្នកណា​បាន​ទៅ​ញ៉ាំ​តែងតែ​លាន់មាត់​សរសើរ​ជាមួយ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​​ញ៉ាំ​មួយ​ចាន​ហើយ​ តែងចង់​ថែម​មួយ​ចាន​ទៀត​ហ្មង​។ អ្វី​ដែល​ពិសេស​នោះ​ ឆ្នាំ​២០២០នេះ​ ហាង​ក៏បាន​បន្ថែម​មី​នុយ​ថ្មី​មួយទៀត​ ផ្គាប់ចិត្ត​អតិថិជន​​​ឆ្ងាញ់​ប្លែក​មាត់ម៉ាទំហឹង។ សម្រាប់មីនុយថ្មីនេះ គឺ មីសួរសាច់មាន់ ដែលក្នុងនោះមានសាច់មាន់ លាយជាមួយឈាមមាន់ និងបង្កើនរសជាតិថែមមួយកម្រិតទៀតជាមួយទឹកត្រីផ្អែមម្ទេស។ នៅពេលដែលជ្រលក់សាច់មាន់ ជាមួយទឹកត្រីផ្អែមម្ទេស គឺថារសជាតិឆ្ងាញ់កប់សារី អាចនិយាយបានថាឆ្ងាញ់ជាងមីនុយចាស់ដែលល្បីប្រចាំហាងក៏ថាបាន។ បើគិតទៅដល់មីនុយចាស់ដែលមាន គុយទាវសាច់ចិញ្ច្រាំ នំបញ្ចុកសាច់ចិញ្ច្រាំ និងខួរក្ដាម វិញគឺថាត្រូវជាតិខ្លាំងណាស់ជាមួយម្ទេសឆាសាតេ ដែលលោកម៉ូយ កញ្ញាម៉ូយច្បាស់ជាដឹងច្បាស់ហើយ ថាឆ្ងាញ់ខ្លាំងកម្រិតណានោះ។ ក្រៅពី​មាន​ម្ហូប​ឆ្ងាញ់​ៗក្នុង​ហាង​ក៏​មាន​ភេសជ្ជៈ​ជាច្រើន​ ក្នុង​នោះ​ក៏​មាន​កាហ្វេ​ដូង​ក្រឡុក​...

ផ្អាកស៊ីត្រាវរឿងគេសិនគ្នាយើង មកធ្វើបង្អែមត្រាវញ៊ាំលាងមាត់ចេញម្តង???

តោះកូនពៅ បញ្ចេញស្នាដៃឌឺកូនបងចេញម្តង អ្នកណាថាកូនពៅមិនចេះធ្វើអីនោះ មកនេះវិធីធ្វើបង្អែមត្រាវ រូបមន្តមានស្រាប់ហើយ ចាំតែឡើងផ្សារទិញគ្រឿងផ្សំមកជាការស្រេច។ ☑️គ្រឿងផ្សំ - ត្រាវ ៣០០-៤០០ក្រាម កាត់ជាដុំៗ (តាមចំណង់ចំណូលចិត្ត)- ខ្ទិះដើម ២៥០មីលីលីត្រ និងខ្ទិះចុង ៤០០មីលីលីត្រ- អំបិល ១ស្លាបព្រាកាហ្វេ- ស្ករត្នោត ១៤០-១៦០ក្រាម- ស្លឹកតើយ ២សន្លឹក☑️ វិធីធ្វើ- ដាក់ខ្ទិះចុងចូលខ្ទះ រួចដាក់ក្បាលខ្ទិះ អំបិល...

ប្តូរពីទិញគេញ៊ាំរាល់ថ្ងៃ មកសាកល្បងធ្វើខ្លួនឯងវិញម្តង វិធីងាយៗ ពីរៀបឆុងកាហ្វេដូងក្រូអូប

ជាការពិតណាស់ ស្ទើរតែគ្រប់គ្នាទៅហើយ ក្រោយពិសាអាហាររួច គឺមានអីក្រៅពីកាហ្វេ ឬភេសជ្ជៈត្រជាក់ៗ គ្រាន់តែបងប្អូនមួយចំនួនចូលចិត្តញ៊ាំកាហ្វេច្រើនជាង ដូចនេះដែរ ថ្ងៃនេះ ខ្ញុំចែករំលែក របៀបឆុងកាហ្វេដូងក្រអូប ងាយៗ ហើយរសជាតិឆ្ងាញ់ថែមទៀតផង តោះចឹងកាត់បន្ថយការទិញពីក្រៅ រៀនធ្វើញ៊ាំខ្លួនឯងវិញម្តង។ ☑️គ្រឿងផ្សំមានដូចជា៖ - ដូងក្រអូប- កាហ្វេ- ទឹកកក- ទឹកដោះគោខាប់- ទឹកក្តៅ☑️ វិធីធ្វើ១.យកកាហ្វេ ២ស្លាបព្រាកាហ្វេដាក់ចូលកែវ ហើយចាក់ទឹកក្តៅបន្តិចដើម្បីកូកាហ្វេអោយរលាយ បន្ទាប់មកយើងចាក់ទឹកដោះគោខាប់១ពែងតូច(ទឹកដោះគោដាក់តិចច្រើនតាមចំនូលចិត្ត) ដាក់ទឹកដូងក្រអូបចំនួន ៣វែកតូច...

ស្ពាកាទីម្រេះព្រៅ គ្រាន់តែលឺឈ្មោះក៏ចង់សាករសជាតិដែរ?

លឺថាស្ពាកាទី តិចគិតថាពិបាកធ្វើអីទៅ ងាយៗទេណាព្រោះថាប្រើគ្រឿងផ្សំមិនច្រើនទេ រីឯការចម្អិនក៏មានវីដេអូបង្រៀនទៀត។ តោះបែបនេះសាកមកធ្វើញ៉ាំម្ដងមើល ចំពោះគ្រឿងផ្សំដែលត្រូវប្រើក្នុងការចម្អិនគឺមាននៅខាងក្រោមនេះ។ ? គ្រឿងផ្សំដែលត្រូវមាន៖ ស្ពាកាទីប្រេងឆា ១កូនពែងម្ទេស ១០គ្រាប់ និងខ្ទឹមស ១ដុំបុកចូលគ្នា(អាចបន្ថយតិចជាងនេះបើមិនសូវចូលចិត្តហិរ)សាច់ជ្រូកចិញ្ច្រាំ ២ខាំម្រេចខ្ចីម្ទេសក្រៀមសណ្ដែកគួរប៉េងប៉ោះខ្ទឹមសប្រេងខ្យង ២ស្លាបព្រាកាហ្វេទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេម្សៅរ៉ូតឌី ១ស្លាបព្រាកាហ្វេស្ករស ២ស្លាបព្រាកាហ្វេស្លឹកម្រេះព្រៅ វីដេអូបង្រៀនចម្អិន៖ https://www.facebook.com/KohSantepheapFacetaste/videos/3033226596697948/

ចេះឆាមី រឺនៅ? បើថានៅមករៀនពីរបីក្បាច់ ឆាមីបែបកូរ៉េ ដឹងតែឆ្ងាញ់ហិរៗស្រក់ញើសម៉ាទំហឹងហ្មង

ភាគច្រើននៃអ្នកទាំងអស់គ្នាច្បាស់ជាចូលចិត្តទិញមីទុកនៅផ្ទះហើយ ព្រោះថាស្រួលពេលខ្ចិលធ្វើម្ហូបអីអាចឆុង អាចឆាញ៉ាំបានស្រួលនោះ។ ដូចច្នេះថ្ងៃនេះ Admin ក៏នឹកឃើញមកបង្រៀនអ្នកទាំងអស់គ្នាមករៀនឆាមីបែបកូរ៉េម្ដងអោយបានប្លែក។ វិធីធ្វើងាយៗដែរទេ មិនលំបាកអីទេអាចមើលវីដេអូនៅខាងក្រោមធ្វើញ៉ាំបានម៉ាឆ្ងាញ់ណា។ ? គ្រឿងផ្សំដែលត្រូវមាន៖ មីកូរ៉េ ១កញ្ចប់ប្រេងឆា ១កូនពែងខ្ទឹមសចិញ្ច្រាំ ៣កំពឹសសាច់ហេម(សាច់ជ្រូកបីជាន់) ដាក់តាមការចូលចិត្តកូនខាត់ណា ដាក់តាមការចូលចិត្តគ្រឿងក្នុងកញ្ចប់មី វីដេអូបង្រៀនក្នុងការចម្អិន៖ https://www.facebook.com/KohSantepheapFacetaste/videos/552904105641295/

ថែមគ្រឿងផ្សំប៉ុន្មានមុខនេះចូល ពេលដាំបាយ នឹងធ្វើឲ្យបាយល្មួត ហើយមានរសជាតិឆ្ងាញ់

បើ​ចង់​ឲ្យ​អាហារ​នៅ​លើ​តុ​កាន់​តែ​ឆ្ងាញ់​ កុំ​ដាំ​បាយ​​ជា​មួយ​ទឹក​ធម្មតា​ដដែល​ៗ​រាល់​ថ្ងៃ​ សាក​ល្បង​ដាក់​គ្រឿង​ផ្សំ​ទាំង​នេះ​ចូល​ពេល​ដាំ​មើល​ ព្រោះ​វា​ធ្វើ​ឲ្យ​បាយ​ឆ្ងាញ់​ ទន់​ និង​ល្មួត​ហ្មង​។​ ១. ដាក់​ទឹកកក​​ បន្ទាប់​ពី​លាង​អង្ករ​ហើយ​ ត្រូវ​ថែម​ទឹក​កក​ ២ ទៅ ៣ ដុំ​ ចូល​ ទុក​ចោល​ ១៥ នាទី​មុន​ពេល​​ដោត​ភ្លើង​ ចុច​ប៊ូតុង​ cook។ នេះ​ជា​របៀប​មួយ​ដែល​ជន​ជាតិ​ជប៉ុន​ប្រើ​ដើម្បី​ដាំ​បាយ​ឲ្យ​មាន​ក្លិន​ក្រអូប​ និង​ទន់​ ល្មួត​។​ ២. លីង​អង្ករ​មុន​ពេល​យក​ទៅ​ដាំ វិធី​នេះ​មិន​មែន​ថ្មី​ទេ​ តែ​ភាគ​ច្រើន​គេ​ប្រើ​ពេល​ចម្អិន​អាហារ​ពេល​ល្ងាច​ ឬ​ប្រារព្ធ​ពិធី​បុណ្យ​ធំ​ៗ​។​...

ថាអត់អ៊ែមមួយម៉ាត់ទៅ ស៊ុបចង្កាក់Volcano ឆ្ងាញ់អនាម័យខ្ពស់ តម្លៃសមរម្យ ថែមទាំងមានហ្វ្រីជេលទៀត

មួយរយៈនេះពេលចេញក្រៅញ៉ាំអីម្ដងៗតែងតែរកកន្លែងដែល ជឿទុកចិត្តថាមានអនាម័យ ដើម្បីរក្សាសុវត្ថិភាពមែនទេ? បារម្ភរឿងទាំងអស់ហ្នឹងមែនទេ មិនមានអ្វីជាបញ្ហានោះទេ អោយតែអ្នកទាំងអស់គ្នាមកញ៉ាំស៊ុបចង្កាក់Volcano ព្រោះថាគ្រប់សាខាទាំងអស់បានប្រកាន់ខ្ចប់អនាម័យជាចម្បង ដោយមានការបាញ់អាល់កុលលាងដៃជូនអតិថិជនដែលមកញ៉ាំ គ្រប់បុគ្គលិកទាំងអស់គឺពាក់ម៉ាស់ និងស្រោមដៃជាប់ជានិច្ច។ បន្ថែមពីនេះក៏មានការចែកជេលលាងដៃសម្លាប់មេរោគជូនអតិជនដែលចំណាយចាប់ពី ១០ដុល្លាឡើងទទួលបានជេល១ដប ចាប់ពី ២០ដុល្លាឡើងទៅទទួលបានជេលលាងដៃ២ដប។ នេះគឺជាការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់អតិថិជន។ ចំពោះសាខាដែលបើកដំណើរការ និងមានការចែកជេលមាន សាខាកោះពេជ្រ 090/010 2222 26, សាខាចំការដូង 067 2222 68...

Most Read