Yearly Archives: 2020

ប្រាប់ត្រង់មក! អ្នក​ទៅ​លេង​កំពង់​សោមរាល់ដង ធ្លាប់ទិញរបស់ញ៊ាំ ២មុខនេះ ផ្ញើរអ្នកផ្ទះអត់?

ឆ្ងល់​ហើយ​មែន​អត់​! ក្រៅ​ពី​គ្រឿង​សមុទ្រ​នៅ​កំពង់​សោម​មាន​អី​គួរ​ឲ្យ​ចង់​ទិញ​ញ៉ាំ​ទៀត​? មិន​ត្រឹម​តែ​ទិញ​ញ៉ាំ​ទេ​ ​ខ្ចប់​មក​ផ្ញើរ​អ្នក​ផ្ទះ​ក៏​បាន​ដែរ​ មិន​ចាំ​បាច់​ក្លា​សេ​ ហៀរ​ទឹក​ស្អុយ​ឡាន​ទៀត​ផង​ ទុក​ក៏​បាន​យូរ​ថ្ងៃ​ដែរ​។​នៅ​តាម​ផ្លូវ​ជាតិ​លេខ​ ៤ ពេល​ជិត​ទៅ​ដល់​ក្រុង​កំពង់​សោម​នឹង​មាន​តូប​ដាក់​លក់​របស់​ ២ មុខ​នេះ​ហូរ​ហែ​ច្រើន​កន្លែង​ ពិសេស​នៅ​ទី​ប្រជុំ​ជន​។ របស់​ ២ មុខ​នេះ​ក៏​ធ្វើ​មក​ពី​សត្វ​សមុទ្រ​ដែរ​ តែ​គេ​កែ​ច្នៃ​មក​ធ្វើ​ជា​របស់​ក្រៀម​ មាន​រសជាតិ​ប្លែក ហើយ​ទុក​បាន​យូរ​៖ បាក់​យុង​មឹក ជា​មឹក​ដែល​គេ​យក​មក​ធ្វើ​ជា​សាច់​ផាត់​​ អ្នក​ខ្លះ​ហៅ​ថា​ មឹក​ផាត់ អ្នក​ខ្លះ​ទៀត​ហៅ​ថា​ បាក់​យុង​មឹក​។ មាន​រស​ជាតិ​ផ្អែម​តិច​ៗ​ ញ៉ាំ​លេង​ក៏បាន​...

អាហារទាំងនេះសុទ្ធតែល្អចំពោះសុខភាព តែមនុស្សភាគច្រើនញ៉ាំមិនត្រូវ ប្រែទៅជាអត់ប្រយោជន៍វិញ

យើង​ភាគ​ច្រើន​ចូល​ចិត្ត​ប្រើ​ទម្លាប់​​ ជាង​ដំណើរ​ការ​របស់​វិទ្យាសាស្ត្រ​ ហើយ​ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​អាហារ​ជា​ច្រើន​ដែល​ល្អ​ចំពោះ​សុខភាព​ ស្រាប់​តែ​ក្លាយ​ទៅ​ជា​ឥត​ប្រយោជន៍​វិញ​ ដោយ​សារ​តែ​យើង​ញ៉ាំ​វា​មិន​ត្រូវ​តាម​របៀប​របស់​វា​។​ អាហារ​ទាំង​នេះ​មាន​ដូច​ជា​៖​ បាយ ​បាយ​ជា​អាហារ​មិន​អាច​ខ្វះ​បាន​ចំពោះ​មនុស្ស​ទូទៅ​។​ បាយ​មាន​ជាតិ​កាឡូរី​ខ្ពស់​ ដូច​នេះ​ញ៉ាំ​បាយ​ពេល​ថ្ងៃ​គឺ​ត្រឹម​ត្រូវ​ និង​ល្អ​ជាង​ពេល​ល្ងាច​ ព្រោះ​រាង​កាយ​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​រំលាយ​អាហារ​ និង​ដុត​បំផ្លាញ​កាឡូរី​។​ ​​ផ្លែ​ត្រប់ មនុស្ស​ច្រើន​ណាស់​ចូល​ចិត្ត​ញ៉ាំ​ត្រាំ​ឆា​ ឬ​ចៀន​ តែ​ត្រប់​ដុត​ល្អ​ខ្លាំង​បំផុត​ចំពោះ​សុខភាព​។​ ដោយ​សារ​ជាតិ​បូតាស្យូម​ក្នុង​ត្រប់​នឹង​កើន​ឡើង​ពេល​ដុត​ ហើយ​ជាតិ​នីត្រាត​នឹង​ថយ​ចុះ​។ ល្ពៅ​ យើង​នឹង​បាត់បង់​សារធាតុ​ចិញ្ចឹម​សំខាន់​សម្រាប់​សុខភាព​ បើ​សិន​ជា​យើង​ចិត​សម្បក​ល្ពៅ​ចេញ​មុន​ពេល​ចម្អិន​។​ សម្បក​វា​មាន​ជាតិ​រ៉េ​ កាក​សរសៃ​ និង​វីតាមីន​ C ច្រើន​។ ខ្ទឹម​ស​ ​ខ្ទឹម​ស​ចិញ្ច្រាំ​ហើយ​កុំ​ទាន់​ដាក់​ចូល​ចម្អិន​ភ្លាម​ ព្រោះ​អង់​ស៊ីម​ allicin ដែល​ប្រឆាំង​នឹង​ជំងឺ​មហារីក​នៅ​ក្នុង​ខ្ទឹម​ស​ត្រូវ​ការ​ប៉ះ​ខ្យល់​ទើប​មាន​ប្រសិទ្ធភាព។​...

បើបានធ្វើញ៉ាំ ដឹងតែឆ្ងាញ់អស់ស្ទះហ្មង រូបមន្តបុកពោត ជាមួយគ្រឿងសមុទ្រ

រឿងបុកពោតនេះ នារីៗភាគច្រើន គឺពេញចិត្តមួយទំហឹងហ្មងហើយ ជាពិសេសបុកអោយហិរៗ លក្ខណៈថាដាក់មួយម៉ាត់បែបញើសខ្ចាយទៀតកាន់តែអ៊ែម។ តោះផ្ទះអ្នកណាខ្លះមានត្បាល់ ឆាប់សារេរៀបចំ អោយហើយទៅអាងទៅផ្សារទិញគ្រឿងផ្សំ យកមកបុកញ៉ាំថ្ងៃនេះ។ Admin ចង់ប្រាប់ថាគ្រឿងបុកហិរចឹងគួរតែធ្វើញ៉ាំពេលថ្ងៃ ជៀសវាងញ៉ាំពេលព្រឹក ខ្លាចប៉ះពាល់ដល់ក្រពះ។ កុំភ្លេចបុកញ៉ាំណា​ ហើយបើបុកច្រើនកុំភ្លេចចែកអោយ Admin មួយឈុតផង ហើយនៅខាងក្រោមនេះជារបៀបធ្វើ និងគ្រឿងផ្សំដែលត្រូវទិញយកមកធ្វើ។ ? គ្រឿងផ្សំដែលត្រូវមាន៖ ពោតស្ងោរ ១ផ្លែ ចិតយកតែសាច់សណ្តែកគួរ ២គួរ...

តែប៉ុណ្ណេះ! បានឆ្ងាញ់មាត់ទៀតហើយ? រូបមន្ត ខមុាំ ពិសេស រសជាតិឆ្ងាញ់ខ្លាំង

ជិតដល់ម៉ោងបាយថ្ងៃហើយ សម្រាប់ស្ត្រីមេផ្ទះ ប្រសិនមិនទាន់រកនឹកឃើញធ្វើម្ហូបអីពិសាទេ Admin ណែនាំមុខម្ហូបថ្ងៃត្រង់មួយ ដែលជាមុខម្ហូបពេញនិយមខ្លាំងសម្រាប់ញ៊ាំជុំគ្រួសារ នោះគឺខម៉ាំ សម្រាប់មុខម្ហូបនេះ ប្រសិនបើធ្វើត្រូវតាមរូបមន្តវិញ គឺឆ្ងាញ់ខ្លាំង អាចនិយាយបានថា ញ៊ាំបាយមិនដឹងអស់ពីឆ្នាំងទេ? តោះចឹងអាចមើលរូបមន្តនេះ ច្នៃតាមចំណង់ចំណូលចិត្តណា៎។ ☑️គ្រឿងផ្សំ សាច់ជ្រូក​3​ជាន់ ហាន់​ស្ដើងៗ​ល្មម​សាច់ជ្រូក​ចិញ្ច្រាំ ( សាច់​សុទ្ធ )ត្រី​ពោ កាត់​ជា​ដុំៗ​ល្មម​ម៉ាំ ចិញ្ច្រាំ​អោយ​ម៉ត់​ត្រប់វែង កាត់​ជា​4ស្ករស ម្សៅ​ស៊ុប អំបិល និង...

មិនអាចទំនេរមាត់ទេ គួរតែធ្វើនំសណ្តែកដី ល្ងរ និងគ្រាប់ស្វាយចន្ទី ទុកញ៉ាំហើយ

អ្នកណាខ្លះពេលទំនេរចូលចិត្តញ៉ាំ នំសណ្តែកដី ល្ងរ និងគ្រាប់ស្វាយចន្ទី ព្រោះថានំនេះឈ្ងុយណាស់ ជាពិសេសបើបានញ៉ាំហើយមានតែផឹកទៀតកាន់តែពិសេស។ ចុះមានអ្នកចង់រៀនធ្វើញ៉ាំដោយខ្លួនឯងទេ បើរាល់ដងធ្លាប់តែទិញគេស្រាប់ លើកនេះសាកមកធ្វើដោយខ្លួនឯងម្ដងមើល៎ រូបមន្ត និងរបៀបធ្វើ Admin ទុកអោយនៅខាងក្រោមនេះ។ ? គ្រឿងផ្សំដែលត្រូវមាន៖ ប៊័រស្ករក្រហម ២ខាំ រឺ ១ចានចង្កឹះសណ្តែកដី ២ខាំ ល្ងរ ១ខាំ (អាចដាក់គ្រាប់ស្វាយចន្ទីជំនួសសណ្តែកដីបាន) ? របៀបធ្វើ៖ យកសណ្តែកដីដាក់លីង...

ប្រើតាមរូបមន្តនេះ ធានាថាលិឍដៃមិនខាន មាន់​ដុត​ទឹកដូង​ជាមួយ​ត្រយូងចេក?

សម្រាប់ល្ងាចនេះ ធីមកូនបង? ដើរផ្សារទិញគ្រឿងផ្សំ ដុតមាន់ទឹកដូងត្រយូងចេក ចែកអ្នកផ្ទះញ៊ាំលិឍដៃម្តង រូបមន្តពិសេស បើមិនឆ្ងាញ់មិនយកលុយទេ រឿងមាន់ដុត ញ៊ាំជាមួយបាយក៏បាន វ៉ៃចេញជាសាច់ក្លែមក៏បានអត់បញ្ហាទេ។ ☑️គ្រឿងផ្សំ - ម្សៅ​រ៉តឌី រឺ ម្សៅ​ប៊ីចេង ១ ស្លាបព្រាកាហ្វេ- ស្ករស ៥ ស្លាបព្រាកាហ្វេ- អំបិល ​១/២ ស្លាបព្រាកាហ្វេ ឬ​តិច​ជាង​នេះ- ទឹកត្រី ១...

រូបមន្តធ្វើផាកឡូវគ្រឿងក្នុងពិសេស ឆ្ងាញ់ជាប់មាត់

គ្រាន់​តែ​ឃើញ​ហើយ ក៏​ដឹង​ថា​ទំនង​ដែរ ប៉ុន្តែ​ចង់​ដឹង​ថា​រសជាតិ​ឆ្ងាញ់​ដល់​កម្រិត​ណា​នោះ លុះ​ត្រា​តែ​សាក​បញ្ចេញ​ស្នាដៃ​ តាម​រយៈ​វិធី​ងាយៗ​ដូច​ខាង​ក្រោម​នេះ​សិន។ គ្រឿង​ផ្សំ​៖ ត្រចៀក​ អណ្តាត​ ហ៊ុន​ និង​ក្រពះ​ជ្រូក​ ១,៥ ​គីឡូ​ក្រាម​ស្ករ​ (ស ឬ ត្នោត) ១​ខាំផ្កា​ចាន់ ​៣​ផ្កាទឹក​ត្រី​ ៣​ស្លាប​ព្រា​បាយប្រេង​ខ្យង​១​ស្លាប​ព្រា​បាយ​ម្សៅ​ស៊ុប​ ១​ស្លាប​ព្រា​កា​ហ្វេ​ខ្ទឹម​ស​ ១០​កំពឹស​ (ចិញ្ច្រាំ​អោយ​ម៉ដ្ឋ)អំបិល ១​ស្លាប​ព្រា​បាយ​ប្រេង​ឆា ២​ស្លាប​ព្រា​បាយ​ទឹក​កន្លះ​លីត្រ វិធី​ធ្វើ​៖ 1. ​យក​សាច់​ច្របាច់​ជា​មួយ​អំបិល​ រួច​លាង​ទឹក​អោយ​ស្អាត​ ធ្វើ​បែប​នេះ​...

តោះរៀនធ្វើត្រប៉ែខ្មៅញ៉ាំ រំលឹករឿងកាលពីនៅក្មេងអ្នកម្តាយធ្វើអោយញ៊ាំឆ្ងាញ់ណាស់

ជំនាន់​ឥឡូវ​ប្រហែល​ជា​មិន​សូវ​សម្បូរ​ត្រប៉ែ​ញ៉ាំ​ដូច​ពី​មុន​ទេ​ និយាយ​ទៅ​សឹង​តែ​គ្មាន​អ្នក​លក់​តែ​ម្តង​។​ កាល់​ជំនាន់​មុន​វិញ​សម្បូរ​អ្នក​ដើរ​លក់​តាម​ផ្ទះ​ណាស់​ មួយ​ចាន​តែ​ ៥០០ រៀល​ ញ៉ាំ​ហើយ​ចង់​ស្រវឹង​។​ បើ​ចង់​ញ៉ាំ​​ អាច​រៀន​ធ្វើ​ខ្លួន​ឯង​បាន​ មិន​ពិបាក​ទេ​។​ គ្រឿង​ផ្សំ​៖​ អង្ករ​ដំណើប​ខ្មៅ​ ១​កំប៉ុងមេ​ដំបែ​ ១-២​គ្រាប់ស្ករ​ស ១​ស្លាប​ព្រា​បាយ​ ឬ​ទឹក​ស្ករ​ខាប់​ស្អិត​ ៥០​មី​លី​លីត្រដូង​ខ្ចី​មាន​សាច់​ក្រាស់​ល្មម​កោស​យក​សាច់​ ១​កូន​ចាន​ចង្កឹះ​ក្រឡ​កែវ​សម្រាប់​ដាក់​ត្រប៉ែ។ វិធី​ធ្វើ​៖​ ១. ដាំ​បាយ​ដំណើប​ខ្មៅ​ដូច​យើង​ដាំ​បាយ​ធម្មតា​ ឆ្អិន​ហើយ​ទុក​ឲ្យ​ត្រជាក់​ ២.​យក​មេ​ដំ​បែ​បុក​ឲ្យ​ម៉ដ្ឋ​ ចាំ​យក​មក​រោយ​លើ​បាយ​ដំណើប​ដាក់​លាយ​ជា​មួយ​ស្ករ​ស ​ឬ​ទឹក​ស្ករ​ច្របល់​តិច​ៗ​ចូល​គ្នា​ឲ្យ​សព្វ​ ៣. បន្ទាប់​មក​លុញ​វា​មូល​ៗ រួច​ដាក់​វា​ចូល​ក្រឡ​កែវ​គ្រប​ឲ្យ​ជិត​រុំ​ក្រ​ណាត់​ ឬ​ថង់​បន្ថែម​ពី​ក្រៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​វា​ហប់​ខ្លាំង​ ទុក​រយ:​ពេល​...

ចង់រក្សាគំលាតសង្គម មិនចង់ដើរផ្សារកំឡុងពេលនេះ Chap Chap សម្រួលបានម៉ាស្រួល

និយាយដល់រឿងរក្សាគំលាតសង្គម អ្វីៗយើងជៀសវៀងបានច្រើនតាមការណែនាំរបស់ក្រសួងសុខាភិបាល តែអ្វីដែលធ្វើអោយយើងពិបាកនឹងជៀសរៀងនោះគឺ ការមិនដើរផ្សារ ពិសេសបងបងស្ត្រីមេផ្ទះតែម្តងចាំបាច់ណាស់ត្រូវមានម្ហូបអាហារជាប្រចាំក្នុងផ្ទះ។ ដោយហេតុដូច្នេះហើយសេវាកម្មមួយដែលមានឈ្មោះថា Chap Chap - ឆាប់ឆាប់ គឺជាសេវាកម្មដើរផ្សារជំនួសបងប្អូនអ្នកដើរផ្សារ ដែលតែងតែដើរទិញម្ហូបមកធ្វើញ៉ាំក្នុងផ្ទះជាប្រចាំ ជំនួសមកទិញមុខម្ហូបទាំងនោះតាមរយៈអនឡាញវិញ ដោយគ្រាន់តែខលកុម៉្មង់ភ្លាម ឈុតមុខម្ហូបទាំងនោះនឹងមកដល់មុខផ្ទះភ្លាមៗតែម្តង ដើម្បីជួយសម្រួលដល់ការរក្សាគំលាតសង្គមកំឡុងពេលនេះម៉ាស្រួលតែម្តង។ ដើម្បីធ្វើការកុម៉្មង់លោកអ្នកអាចខលទៅកាន់ផ្នែកលក់របស់ Chap Chap តាមលេខ​ 098 555 627 ឬក៏លោកអ្នកអាចចូលទៅកាន់ហ្វេសបុកផេករបស់ Chap Chap...

អាហារ ៤ មុខមិនគួរញ៉ាំពេលយប់ ព្រោះធ្វើឲ្យគេមិនលក់ និងឈឺក្រពះ

អាហារ​ទាំង​នេះ​មិន​បំផ្លាញ​សុខភាព​ខ្លាំង​ ដែល​យើង​មិន​គួរ​ញ៉ាំ​នៅ​ពេល​យប់​ទេ​។​ មិន​ថា​វា​ឆ្ងាញ់​ប៉ុណ្ណា​ក៏​ដោយ យើង​មិន​គួរ​ញ៉ាំ​ច្រើន​ពេក​នោះ​ទេ​ ជា​ពិសេស​មុន​ពេល​គេង​ ព្រោះ​វា​ធ្វើ​ឲ្យ​ច្រាល​អាស៊ីត​ ឡើង​ជាតិ​ខ្លាញ់​ និង​គេង​មិន​លក់។​ ១. អាហារ​បំពង​ មាន​ខ្លាញ់​ច្រើន មិន​ថា​ជា​មាន់​បំពង​ សាច់​ជ្រូក​ ឬ​ពង​ទា​ចៀន​ក៏​ដោយ​ មិន​គួរ​ញ៉ាំ​មុន​ពេល​គេង​ទេ​ ព្រោះ​វា​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ វា​ថែម​ទាំង​ធ្វើ​ឲ្យ​ខ្លាញ់​កក​ បង្ក​ឲ្យ​យើង​ធាត់​បាន​។​ ជាតិ​ខ្លាញ់​ច្រើន​វា​ធ្វើ​ឲ្យ​រាង​កាយ​ប្រើ​ពេល​យូរ​ក្នុង​ការ​រំលាយ​។​ នៅ​ពេល​ប្រព័ន្ធ​រំលាយ​អាហារ​នៅ​តែ​ធ្វើ​ការ​ ដូច​នេះ​រាង​កាយ​របស់​យើង​មិន​អាច​សម្រាក​បាន​គ្រប់គ្រាន់​ទេ​។​ ២. ការ៉េម គ្នា​យើង​ភាគ​ច្រើន​ញ៉ាំ​ការ៉េម​បន្ទាប់​ពី​បាយ​ល្ងាច​ហើយ​ ទាំង​មិន​ដឹង​ថា​វា​មាន​ជាតិ​ខ្លាញ់​ខ្ពស់​។​​ ពេល​យើង​ញ៉ាំ​ការ៉េម​សូកូឡា​ កាហ្វេ​ម៉ូកា​ ឬ​ការ៉េម​ដូង​មុន​ពេល​ចូល​គេង​...

នឹកឃ្លានរបស់ញ៉ាំឆ្ងាញ់ៗទេ? ម៉ោះលឿនៗ ផ្ទះអ្នកបាត់ដំបង ទាំង ៣សាខា បើកដំណើរការវិញហើយ

គេងផ្ទះមួយរយៈធំនេះច្បាស់ណាស់អ្នកគ្រប់គ្នា ប្រាកដជានឹកនូវរបស់ញ៉ាំឆ្ងាញ់ៗដែលធ្លាប់ញ៉ាំណាស់ហើយ។ ម៉ោះៗ ពេលនេះ ហាង ផ្ទះអ្នកបាត់ដំបង បានបើកដំណើរការវិញហើយនៅថ្ងៃនេះទាំង ៣សាខាតែម្ដង ដែលមានម្ហូបឆ្ងាញ់ៗត្រៀមទទួលអ្នកទាំងអស់គ្នាសម្រាប់ការទៅញ៉ាំនៅហាងផ្ទាល់ រឺក៏អាចធ្វើការកុម្ម៉ង់តាមរយៈ foodpanda រឺ NHAM24 យកទៅញ៉ាំនៅផ្ទះក៏បាន។ ម៉ូយៗ ហាង ផ្ទះអ្នកបាត់ដំបង ច្បាស់ជាដឹងហើយនូវមុខម្ហូបឆ្ងាញ់ដែលល្បីប្រចាំហាង ហើយបើអ្នកដែលមិនទាន់ដឹងចាំ Admin លួចខ្សឹបប្រាប់អោយដឹង ព្រោះថាមានច្រើនដូចជា៖ សង្វាក់, គោគេចពិសេស, ស៊ុបខួរចំហ៊ុយ,...

៥មុខ សម្រាប់ធ្វើម្ហូបថ្ងៃអាទិត្យ រូបមន្ត ស្រួលធ្វើងាយៗបានញ៊ាំ

អោយតែដល់ថ្ងៃអាទិត្យម្តងៗ មិនដឹងធ្វើម្ហូបអីញ៊ាំទេ រកនឹកមិនឃើញ​ ថ្ងៃនេះកុំអោយពិបាក Admin មាន៥មុខសម្រាប់ជាការចែករំលែក ក្នុងការចម្អិនម្ហូប ទទួលបានរសជាតិឆ្ងាញ់ពិសា។ ១.សម្លរកកូរត្រី?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ ២.ម្ជូរគ្រឿងសាច់គោ?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ ៣.បុកកំពឹសអំពិលខ្ចី?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ ៤.ឆាឡុកឡាក់សាច់គោ ?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ ៥.ខជើងជ្រូក?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

Most Read