Yearly Archives: 2020

៥ កន្លែងលំហែនេះគួរតែទៅបោះចោលស្ត្រេស ពេលកូវីដចប់សព្វគ្រប់

ទាំង​ Admin ទាំង​គេ​ នរណា​ក៏​ទន្ទឹង​ចាំ​ថ្ងៃ​គេ​ដោះ​លែង​ឲ្យ​មាន​សេរី​ភាពវិញ​ដែរ​ ព្រោះ​នៅ​ផ្ទះ​យូរ​ពេក​ចង់​កើត​ជំងឺ​ផ្លូវ​ចិត្ត​ហើយ​។​ នៅ​ផ្ទះ​ទំនេរ​ៗ​ក៏​អង្គុយ​រក​មើល​កន្លែង​ដើរ​លេង​ឲ្យ​ហើយ​ពេល​យប់​កូវីដ​ បើ​ថ្ងៃ​ហ្នឹង​មក​ដល់​ដឹង​តែ​ទៅ​ដេក​ ស៊ី​នៅ​កន្លែង​ទាំង​អស់​នេះ​ឲ្យ​មាន​ក្តី​សុខ​ម្តង​។​ មិន​ដឹង​កាល​ណា​បាន​ទៅ​ទេ​ តែ​គ្នា​យើង​មើល​កន្លែង​ទុក​លេង​ៗ​ឲ្យ​ហើយ​ទៅ​ ព្រោះ​គ្រាន់​តែ​មើល​ក៏​សប្បាយ​មុន​ដែរ​។ ភ្នំ​ត្បែង​រីសត​ នៅ​ខេត្ត​ព្រះ​វិហារ​ ខ្យល់​បរិសុទ្ធ​សន្លប់​ ដេក​មិន​ចាំ​បាច់​បើក​ម៉ាស៊ីន​ត្រជាក់​។ ភូមិ​ដំណាក់​ដំរី គិរីរម្យ កន្លែង​​លាក់​ខ្លួន​ដ៏​ស្រស់​ត្រកាល​មួយ​​នេះ​ នៅ​ជិត​បង្កើយ​។ តាតៃ​រីសត​ ខេត្ត​កោះកុង​ គ្រាន់​តែ​ឃើញ​ក៏​ចង់​ទៅ​ដែរ​ ទៅ​ពីរ​នាក់​ដឹង​ជាតិ​ម៉េច​ទេ​។ ស្ទឹង​ពពក​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង គេង​បោះ​តង់​នៅ​លើ​ភ្នំ​មាន​អារម្មណ៍​ស្រស់​ស្រាយ​ជា​មួយ​ការ​គយ​គន់​ពពក​អព្ទ័​បែប​បាតុ​ភូមិ​ធម្មជាតិ​។ រមនីយដ្ឋាន​ Hilltop Observatory & Resortsខេត្ត​មណ្ឌល​គិរី ទី​តាំង​ គីឡូ​ម៉ែត្រ​ទី​៧...

ញ៉ាំទឹកក្រូចឆ្មាជាមួយអាហារទាំងនេះ បីពេលរាល់ថ្ងៃជួយឲ្យស្រកគីឡូលឿន

គ្មាន​ស្រីៗ​ណា​ដែល​មិន​ប្រាថ្នា​ចង់​បាន​រាង​ស្រឡូន​ស្អាត​ទេ​។​ ក្រៅ​ពី​ហាត់​ប្រាណ​ យើង​មិន​គួរ​ជ្រើស​រើស​ប្រើ​ថ្នាំ​សម្រក​គីឡូ​ទេ​ ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ យក​ល្អ​គួរ​តែ​រៀប​ចំ​របប​អាហារ​ឲ្យ​បាន​ល្អ​ និង​ត្រឹម​ត្រូវ​ ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ពី​អាហារ​បី​ពេល​ ញ៉ាំ​ជា​មួយ​ទឹក​ក្រូច​ឆ្មា​ ជួយ​ឲ្យ​ស្រក​គីឡូ​បាន​លឿន​៖ ពេល​ព្រឹក​៖ ស៊ុត​ស្ងោរ​ ៣ គ្រាប់ប៉ោម​ ១​ ផ្លែ​ទឹក​ក្រូច​ឆ្មា​ ១ កែវ ពេល​ថ្ងៃ៖ ស៊ុត​ស្ងោរ​ ២ គ្រាប់ចេក​ ១ ផ្លែទឹក​ក្រូច​ឆ្មា​ ១ កែវ ពេល​ល្ងាច​៖ សាច់​ទ្រូង​មាន់​ ២ ដុំទឹក​ក្រូច​ឆ្មា​ ១...

ធ្លាប់តែទិញសាច់គោអាំងគេញ៉ាំមែនទេ ថ្ងៃនេះសាកប្ដូរមកធ្វើញ៉ាំដោយខ្លួនឯងម្ដងមើល៎

ច្បាស់ជាឆ្ងល់ហើយមែនទេ​ ពេលទៅញ៉ាំសាច់គោអាំងនៅកន្លែងគេលក់ម្ដងៗក្នុងចិត្តលួចគិតថាគេធ្វើយ៉ាងម៉េចបានជាមានរសជាតិឆ្ងាញ់បែបនេះ។ ឈប់ឆ្ងល់ទៀតទៅ ថ្ងៃនេះ Admin ចែករំលែកពីរ បីក្បាច់ក្នុងការធ្វើសាច់គោអាំងអោយមានរសជាតិឆ្ងាញ់មិនចាញ់គេ អ្នកលក់ប៉ុន្មាននោះទេ។ គ្រឿងផ្សំ និងរបៀបធ្វើនៅខាងក្រោមនេះមើលហើយអាចធ្វើញ៉ាំបានណា។ ? គ្រឿងផ្សំដែលត្រូវមាន៖ សាច់គោ ១គីឡូ (យកសាច់ផ្នែកស្មាខាងមុខទៅដល់ឆ្អឹងជំនី ហើយត្រូវហាន់ជាបន្ទះវែងតូចល្មម)អំបិល ១ស្លាបព្រាកាហ្វេម្សៅស៊ុប ១ស្លាបព្រាកាហ្វេស្ករស ១០០-១៥០ ក្រាមទឹកសណ្តែកសៀង ១ស្លាបព្រាបាយខ្ទឹមស ៤កំពឹស ចិញ្ច្រាំ ? របៀបធ្វើ៖ យកសាច់គោដាក់ចូលក្នុងចានលាយគ្រឿងមានដូចជា ខ្ទឹមស,...

កូនពៅកូនបងណាខ្លះមិនទាន់ចេះស្លរសម្លការី ម៉ោះ មករៀនធ្វើទាំងអស់គ្នា

សម្លការី អាចនិយាយបានថាជាមុខម្ហូបដែលមានគ្រឿងផ្សំច្រើន ពិបាកក្នុងការធ្វើ ប៉ុន្តែរសជាតិនៃម្ហូបមួយមុខនេះគឺឆ្ងាញ់មិនធម្មតាទេ ថ្វីត្បិតតែពិបាកក្នុងការស្លរបន្តិចមែន។ តោះ កុំខ្វល់រឿងពិបាក សំខាន់អ្វីក៏ដោយអោយតែឆ្ងាញ់ត្រូវតែរៀនធ្វើអោយចេះ ដើម្បីធ្វើអោយម៉ាក់ប៉ា រឺសំណព្វចិត្តអ្នកទាំងអស់គ្នាបានញ៉ាំបង្ហាញស្នាដៃអោយពួកគាត់ដឹងថាស្នាដៃយើងមិនអន់ទេ។ កុំភ្លេចរៀនធ្វើទាំងអស់គ្នាណា ព្រោះថាគ្រឿងផ្សំ និងវិធីធ្វើ គឺមាននៅខាងក្រោមនេះ។ ? គ្រឿងផ្សំដែលត្រូវមាន៖ សាច់មាន់ ១គីឡូក្រាម (ហាន់ជាដុំ ធំៗល្មម)សាច់គោ ៥ខាំ (ហាន់ជាដុំ ធំៗល្មម)ខ្ទឹមបារាំង ១ដុំ (ហាន់តូចល្មម)ការ៉ុត...

តិចនិកធ្វើតែបៃតងទឹកដោះគោឆ្ងាញ់ ចង់ធ្វើលក់ក៏បាន តោះចាប់ផ្តើមបញ្ចេញស្នាដៃទាំងអស់គ្នា

តិចនិកមួយនេះងាយមែនទែន ឆុងតែបៃតងទឹកដោះគោស្រស់ ប្រើរូបមន្ត និងគ្រឿងផ្សំងាយៗ សម្រាប់អ្នកចំណូលចិត្តតែបៃតង កុំអូសរំលង ចាប់ផ្តើមទិញគ្រឿងផ្សំមកសាកល្បងរៀនធ្វើខ្លួនឯង​ កាត់បន្ថយការចំណាយ មិនបាច់ចេញទៅញ៊ាំក្រៅផ្ទះ ហើយសម្រាប់អ្នកចង់សាកល្បងបើកលក់អាចសាកតាមរូបមន្តនេះបានណា៎។ ☑️គ្រឿងផ្សំមានដូចជា៖- ទឹកដោះគោខាប់ + ទឹកដោះគោស្រស់- ស្ករស 1.5 kg- ម្សៅតែបៃតង ឬតែក្រហម 1ថង 1 kg- ម្សៅទឹកដោះគោ Creamer 1ថង...

រូបមន្តធ្វើចាហួយសរសៃពងមាន់ រសជាតិនិងរូបរាងមិនចាញ់គេធ្វើលក់ទេ

សម្រាប់​អ្នក​អត់​សូវ​ចូល​ចិត្ត​ធ្វើ​អាហារ​ ឬ​អាហារ​ណា​ស្មុគ​ស្មាញ​ច្រើន​ សាក​មក​រៀន​ធ្វើ​ចាហួយ​សរសៃ​ពង​មាន់​នេះ​មើល​ ស្រួល​ធ្វើ​ទេ​ ចំណាយ​ពេល​តិច​ទៀត​ ហើយ​មិន​ចាំ​បាច់​ត្រូវ​ការ​គ្រឿង​ផ្សំ​ច្រើន​ទៀត​​។​ ត្រូវ​ជា​មួយ​ខែ​ក្តៅ​អ៊ីចឹង​ ធ្វើ​ដាក់​ក្លា​សេ​ទុក​ញ៉ាំ​ត្រជាក់​ៗ​ ដឹង​តែ​ឆ្ងាញ់​សាហាវ​ហ្មង​។​ គ្រឿង​ផ្សំ​៖​ ពង​មាន់​ ២-៣​គ្រាប់ម្សៅ​ចាហួយ​ ១០ក្រាមស្ករ​ស ១៥០​ក្រាមទឹក​ស្អាត ១​លីត្រស្លឹក​តើយ​ ២-៣​សន្លឹក (ដាក់​ក៏​បាន​មិន​ដាក់​ក៏​បាន) វិធី​ធ្វើ​៖ ១. គោះ​ពងមាន់​ដាក់​ចាន​វាយ​បញ្ចូល​គ្នា​ឱ្យ​សព្វ​ រួច​ច្រោះ​កុំ​ឱ្យ​ដោយ​កាក​ ២. ដាំ​ឆ្នាំង​ដាក់​ទឹក​ចូល​ដាំ​ឱ្យ​ពុះ​ រួច​ដាក់​ម្សៅ​ចាហួយ​ចូល​កូរ​ឱ្យ​សព្វ​ ហើយ​ដាក់​ស្លឹក​តើយ​ និង​ស្ករ​ស​ចូល​កូរ​ឱ្យ​សព្វ​ចូល​គ្នា​ល្អ​ ទុក​មួយ​រំ​ពុះ ​ ៣.​ បន្ទាប់​មក​ស្រង់​ស្លឹក​តយ​ចេញ​...

លៀស ខ្ចៅ ខ្យង មឹកឆាអំបិលម្ទេសឆ្ងាញ់ពិសេសអោយតែបានញ៉ាំដឹងតែជក់មាត់ហ្មង

មិនជក់មាត់ម៉េចបានទៅ បើលៀស ខ្ចៅ ខ្យង មឹកឆាអំបិលម្ទេសឆ្ងាញ់តែយ៉ាងនេះហើយ។ ជាពិសេសហាង Two sister ក៏មានម្ហូបឆ្ងាញ់ៗពិសេសៗជាច្រើនមុខថែមទៀត និងមានសេវាកម្មដឹកជញ្ជូនយ៉ាងលឿនពិសេសចម្អិនឆ្អិនភ្លាមដឹកជូនភ្លាមក្ដៅៗ ញ៉ាំបានម៉ាឆ្ងាញ់។ តោះមកស្គាល់មុខម្ហូបឆ្ងាញ់ៗប្រចាំហាង Two Sister បន្ថែមទៀតក្រៅពីលៀស ខ្ចៅ ខ្យង មឹកឆាអំបិលម្ទេសនេះ​ មានដូចជាបុកល្ហុង KHឈុតធំមាន ៩មុខ និងគ្រឿងសមុទ្រឈុតធំមាន ៨មុខ ទាំងអស់នេះសុទ្ធតែជាម្ហូបដែលភ្ញៀវញ៉ាំមិនដែររំលងហើយណា។ សាកមើលតិចមើល៎ពេញចិត្តមួយមុខណាអាចមកញ៉ាំនៅហាង...

ទំនងឡើងស្រក់ទឹកមាត់! ប៉ាតេញ៉ាំសណ្តែកដីហឹរៗ ស្រួលធ្វើណាស់

ត្រូវ​ការ​គ្រឿង​ផ្សំ​តែ​ប៉ុន្មាន​មុខ​អាច​ធ្វើ​ប៉ាតេ​ញ៉ាំ​សណ្តែក​ដី​បាន​យ៉ាង​ឆ្ងាញ់​ ហើយ​មិន​ចំណាយ​ពេល​យូរ​ទៀត​។​ មើល​តែ​រូប​ក៏​ទំនង​ឆ្ងាញ់​ដែរ​ត្រូវ​អត់​?​ នៅ​ចាំ​អី​ទៀត​សាក​ធ្វើ​ញ៉ាំ​មើល​ ធានា​តែ​ថា​ឆ្ងាញ់​ដល់​លិឍ​ដៃ​ហ្មង​។ គ្រឿង​ផ្សំ​៖ សណ្តែក​ដី ៥០ ក្រាមប៉ាតេ ៣០០ ក្រាមខ្ទឹម​បារាំង​ពណ៌​ក្រហម ៦០​ក្រាម (ពុះ​ជា​ពីរ​ហាន់​ស្តើង​ៗ)ស្លឹក​ Celery (បើ​អត់​មាន​ប្រើ​ជីរវ៉ាន់ស៊ុយ​ជំនួស​ក៏​បាន)ម្ទេស ២០​ ក្រាម​ (ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ​)ទឹក​ក្រូច​ឆ្មា​ ២​ ស្លាប​ព្រា​បាយខ្ទឹម​ក្រម ​ ២៥ ក្រាម (ហាន់​ស្តើង​ៗ)ទឹក​ត្រី ២ ស្លាប​ព្រា​បាយស្ករ​ត្នោត​...

ចប់កូវីដ១៩ ភ្លាមកន្លែងជាយក្រុងទាំង ៧កន្លែងមានបរិយាកាសបែបធម្មជាតិដែលអ្នកគួរទៅលំហែរអារម្មណ៍

ដេកផ្ទះមួយរយៈនេះគ្រប់គ្នាច្បាស់ជាស្មុគស្មាញណាស់ហើយ ជាពិសេសអ្នកដែលធ្លាប់តែបានដើរលេងពេលចុងសប្ដាហ៍ដល់ពេលកូវីដចូលមកវាយប្រហារបែបនេះត្រូវនៅតែផ្ទះស្ត្រេសមិនស្ទើរទេ។ ទ្រាំគេងផ្ទះបន្តិចមិនថ្វីនោះទេ ព្រោះថាដើម្បីសុវត្ថិភាពទាំងខ្លួនយើង និងក្រុមគ្រួសារយើង ចាំពេលចប់កូវីដចាំយើងដើរសរុបម្ដងលាងភាពស្មុគស្មាញចេញ ដោយអាចទៅកន្លែងជាយក្រុងភ្នំពេញយើងទាំង...ខាងក្រោមនេះធានាថាដឹងតែស្រស់ស្រាយពេញចិត្តស្ដូកហ្មង។ អាហារដ្ឋាន ចំការក្រូច ស្វាយរលំ អាហារដ្ឋាន ចំការក្រូច ស្វាយរលំលេខទូរស័ព្ទ៖ 060 267 267/098 267 267ទីតាំង៖ ក្រុង តាខ្មៅ រឺ ចុចទីនេះ ភោជនីយដ្ឋាន បឹងឈូកថ្មី ភោជនីយដ្ឋាន បឹងឈូកថ្មីទីតាំង៖ នៅជិតស្ពានទន្លេបាសាក់ ព្រែកសំរោងខាងតាខ្មៅ ត្រេីយខាងកេីតប្រហែល៥០០ម៉ែត្រ...

ថាអត់ទំនងម៉ាម៉ាត់ទៅ? សម្លម្ជូរខ្ទិះម្នាស់ឆ្អឹងជំនីរជ្រូក ប្រើរូបមន្តពិសេស

សម្លម្ជូរខ្ទិះម្នាស់ឆ្អឹងជំនីរជ្រូក​ ប្រើរូបមន្តពិសេស សក្កិសមសម្រាប់ស្រ្តីមេផ្ទះ សម្រាប់បងនារីៗមិនធ្លាប់បានចម្អិនពីមុនមក ហើយចង់ដឹងអំពីរូបមន្ត ដើម្បីចម្អិនទទួលបានរសជាតិឆ្ងាញ់ពិសា អាចមើលសាកបាន។ ☑️គ្រឿងផ្សំ - ឆ្អឹងជំនីរជ្រូក កន្លះគីឡូ - ម្នាស់ មួយចំហៀង - ម្សិត - ជីនាងវង - ម្ទេស- គល់ស្លឹកគ្រៃ (៣ដើម) - រំដេង - ស្លឹកក្រូចសើច...

ដំណឹងល្អម៉ូយៗ លតឆា និងនំគូឆាយរសជាតិដើមឆ្នាំ ១៩៩៣ ពេលនេះហាងបើកវិញហើយណា

និយាយដល់ លតឆា និងនំគូឆាយរសជាតិ ដើម តាំងពីឆ្នាំ ១៩៩៣ នរណាមិនល្បីថាឆ្ងាញ់ព្រោះថាម្សៅនំ និងលត គឺធ្វើឡើងពីអង្ករខ្សាយសុទ្ធ លក្ខណះគ្រួសារ មិនមានបន្ថែមសារជាតិគីមី មិនផ្ទុកសារធាតុរក្សាទុក បានយូរ ឬស្វិត នោះទេ ព្រោះផ្ដោតសំខាន់លើសុខភាពអ្នកញ៉ាំជាចម្បង។ អ្វីដែលពិសេសពីលើម្សៅនំថែមទៀតនោះ គឺទឹកត្រីដ៏មានរសជាតិ ដោយម្ចាស់ហាងបានបង្កើតរូបមន្តទឹកត្រីពិសេស ប្រើប្រាស់ស្ករត្នោត និងគ្រឿងទេសក្នុងស្រុក មិនប្រើ មេទឹកខ្មេះ ជំនួសមកវិញដោយ ទឹកខ្មេះ...

វិធីធ្វើតៅហូដោយខ្លួនឯងនៅផ្ទះ ព្រោះទិញគេខ្លាចប៉ះតៅហូមិនល្អ

តៅហូ​ទិញ​នៅ​ផ្សារ​អាច​នឹង​ប៉ះ​របស់​មិន​ល្អ​ ត្រូវ​ចាំ​ថា​បើ​តៅហូ​មាន​សភាព​បី​យ៉ាង​នេះ​កុំ​ទិញ​ព្រោះ​វា​អត់​មាន​គុណ​ភាព​ទេ​។​ តៅ​ហូ​ដែល​មាន​ក្លិន​ជូរ​ មាន​ន័យ​ថា​វា​សល់​យូរ​ហើយ​ តៅហូ​ដែល​ស​ពេក​ មាន​ន័យ​ថា​មាន​ជាតិ​គីមី​ច្រើន​ តៅហូ​រឹង​និង​ស្អិត​។​ បើ​ពិបាក​អាច​ធ្វើ​ខ្លួន​ឯង​នៅ​ផ្ទះ​ក៏​បាន​ មិន​ពិបាក​ធ្វើ​ទេ​។ គ្រឿង​ផ្សំ​៖​ សណ្តែក​សៀង​ ២៥០ ក្រាមទឹក ១,២ លីត្រទឹក​ខ្មេះ​ ២០ មីលីលីត្រទឹក​ក្រូច​ឆ្មា​ ២០ មីលីលីត្រអំបិល​ ២០ ក្រាមទឹក​ត្រជាក់​ ១០០ មីលីលីត្រ វិធី​ធ្វើ​៖ ១. លាង​សណ្តែក​ឲ្យ​ស្អាត​ដាក់​ត្រាំ​ចោល​ ១​យប់​ បន្ទាប់​មក​លាង​វា​ម្តង​ទៀត​ជា​មួយ​ទឹក​ត្រជាក់​។​...

Most Read