Yearly Archives: 2020

ផាសិន ផ្លែឈើល្អសម្រាប់សុខភាព ដែលអ្នកគ្រប់គ្នាគួរដឹង នឹងគួរធ្វើជាភេសជ្ជៈសម្រាប់ញ៉ាំ

មួយរយៈនេះគ្រប់គ្នាច្បាស់ជាមិនសូវហ៊ានចេញក្រៅទៅញ៉ាំអី រឺក៏ទៅហាត់ប្រាណហើយ បែបនេះគួរតែញ៉ាំអីអោយបានប្រុងប្រយ័ត្នជៀសវាងប៉ះពាល់សុខភាព។ ម៉ោះៗ សាកមកមើលផលប្រយោជន៍នៃផ្លែផាសិន បន្តិចមើល៎ល្អខ្លាំងណាស់ណាចំពោះសុខភាព បែបនេះគួរតែធ្វើទុកញ៉ាំហើយ ធ្វើអោយច្រើនដាក់ក្លាសេក្នុងទូទឹកកកកាន់តែត្រជាក់កាន់តែឆ្ងាញ់។ ? គ្រឿងផ្សំដែលត្រូវមាន៖ ផ្លែផាសិន ៦ផ្លែទឹកស្ករ រឺទឹកឃ្មុំ ១ពែងទឹកសុទ្ធ ៣ពែងអំបិល ១ស្លាបព្រាកាហ្វេ ? របៀបធ្វើ៖ លាងផាសិនឲ្យស្អាត រួចពុះជា២ ឆ្កៀលយកសាច់ដាក់ឆ្នាំងចាក់ទឹកចូលដាំឲ្យពុះ (មិនចូលចិត្តទុកទាំងគ្រាប់ អាចធ្វើការស្រង់យកចេញ)ដាក់ទឹកស្ករ ឬទឹកឃ្មុំចូល កូរឲ្យសព្វរួចជាការស្រេច។ លោកអ្នកអាចទុកក្នុងទូរទឹកកកក្លាសេអោយត្រជាក់ កាន់តែឆ្ងាញ់ និងអាចរក្សាទុកបានយូរផងដែរ៕

នឹកអត់! ប្រាប់មើល ខានញ៉ាំរបស់ឆ្ងាញ់ទាំងនេះ ប៉ុន្មានថ្ងៃហើយ?

តាំង​ពី​សាលា​បិទ​ កន្លែង​ធ្វើ​ការ​ខ្លះ​ក៏​ឲ្យ​ធ្វើ​ពី​ផ្ទះ​ ចេញ​ក្រៅ​ផ្តេសផ្តាស​ក៏​មិន​កើត​ អ៊ីចឹង​ទើប​ទាំង​ Admin ទាំង​គេ​លែង​បាន​ញ៉ាំ​របស់​ឆ្ងាញ់​ៗ​ទៀត​​ ត្រូវ​ជា​មួយ​ហាង​ខ្លះ​ក៏​គេ​បិទ​ទៀត​ អត់​លិឍ​បណ្តោយ​។​ ប្រាប់​មើល​គ្នា​យើង​នឹក​ម្ហូប​អី​ជាង​គេ​? បើ​ Admin វិញ​នឹក​របស់​ប៉ុន្មាន​មុខ​នេះ​ណាស់​៖​ ពង​ទា​កូន​ដុត​ទឹក​អំពិល​ទុំ​ នៅ​ហាង​ MooL ហាង MOOLលេខ​ទូរស័ព្ទ៖ 096 86 86 368ទី​តាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥...

ធ្លាប់ឮតែសម្លតុងយ៉ាំ ថ្ងៃនេះជួបជាមួយពងទាចៀនតុងយ៉ាំវិញម្តងម៉េចវិញ

ហូប​បាយ​នៅ?​ ធ្វើ​ពង​ទា​ចៀន​តុង​យ៉ាំ​ញ៉ាំ​ហ្អី​?​ ចាំ​ Admin ប្រាប់​វិធិ​ធ្វើ​ និង​គ្រឿង​​ផ្សំ​។​ តោះ​សាក​ធ្វើ​ហូប​ជា​មួយ​បាយ​ឲ្យ​ប្លែក​មាត់​ម្តង​។​ គ្រឿង​ផ្សំ​៖ ពង​ទា​ ៣ គ្រាប់បង្គា ៣០ ក្រាម ហាន់​ជា​ដុំ​តូច​ៗមឹក​ ៣០ ក្រាម​ ហាន់​ជា​ដុំ​តូច​ៗ​ ឬកង់ៗ​គល់​ស្លឹក​គ្រៃ​ រំដេង ស្លឹក​ក្រូច​សើច​ ម្ទេស​ ហាន់​ល្អិត​ៗទឹក​ដោះ​គោ​ខាប់​ ឬ ទឹក​ដោះ​គោ​ស្រស់ ២ ស្លាប​ព្រា​បាយម្ទេស​ឆា​...

សៀងឆាសាច់ជ្រូកចិញ្ច្រាំ ល្អសម្រាប់ចុងខែ និងពេលដាច់លុយធ្វើទុកពិតជាមិនខុស?

អ្នកទាំងអស់គ្នាច្បាស់ជាធ្លាប់លឺការនិយាយលេងតៗគ្នាមកហើយថាអោយតែអ្នកណានិយាយថាដាច់លុយ គេតែងថាសៀងអាចជួយបាន។ ពេលនេះយើងឃើញថាចុងខែល្មម ហើយអ្នកណាខ្លះខ្សត់ថវិការដាច់ស្បៀងបណ្ដើរៗហើយ តោះរៀនធ្វើសៀងឆាទុកញ៉ាំ។ និយាយលេងទេណាមិនថាដាច់លុយ រឺមិនដាច់ទេអោយតែឃ្លានរៀនធ្វើញ៉ាំទៅមិនខុសទេ ព្រោះថាចំណាយលុយតិចហើយអាចរក្សាទុកបានយូរថែមទៀតផង។ ? គ្រឿងផ្សំដែលត្រូវមាន៖ ពងទា ៤គ្រាប់សៀងផ្អែមល្អ ១កូនចានចង្កឹះពេញ (អត់យកទឹក)សាច់ជ្រូក ១ខាំកន្លះ ខ្ទឹមស ៤កពឹសប្រេងឆា ១កូនពែង ? របៀបធ្វើ៖ ដាក់ប្រេងអោយក្តៅបន្តិចសិន ដាក់ខ្ទឹមបំពងអោយក្រហមឈ្ងុយ ធ្វើការដាក់សាច់ចូលឆារាងយូរបន្តិច ទុកអោយឆ្អិនសាច់ល្អ បន្ទាប់មកដាក់សៀងផ្អែមចូលឆាចុះឡើងមួយសន្ទុះ រួចគោះពងទាចូល...

ចេះមួយមុខនេះ អាចសន្សំលុយបាន សម្រាប់អ្នកចូលចិត្តញ៊ាំមីហិរកន្លងមក ព្រោះតែរបៀបធ្វើងាយសឹងអី

☑️គ្រឿងផ្សំមានដូចជា៖- មីរសជាតិហិរ- បង្គារ ឬសាច់គោ គ្រឿងសមុទ្រផ្សេងៗតាមចំណង់ចំណូលចិត្ត- ប្រហិត- ស្ពៃក្តោបពណ៌ស្វាយ- ផ្សិតម្ជុល- គីមឈី- ផ្កាខាត់ណាខៀវ- ការ៉ុត- ម្សៅម្ទេសតាមចំណូលចិត្ត- ម្សៅស៊ុប- ស្ករស ☑️ របៀបធ្វើយកបន្លែ បង្គារ ប្រហិតខាងលើមកស្រុះឲ្យឆ្អិនសិនទុកមួយឡែក រួចហែកយកគ្រឿងចេញទុកផ្សេង ដាក់ទឹក1កូនឆ្នាំងដាំអោយពុះ ដាក់គីមឈី បន្ទាប់ដាក់ម្សៅស៊ុប ម្សៅម្ទេស ស្ករសចូលបន្តិច រួចហែកគ្រឿងមីហិលចាក់ចូល ទុកអោយពុះភ្លក់អោយល្មម...

អស់ស្ទះ! សាច់អាំង៣រសជាតិ ហាង GrillHouse BBQ & Beer ឆ្ងាញ់ហើយបញ្ចុះតម្លៃ៣០%ទៀត

កប់ណាស់ សាច់អាំង៣រសជាតិ ទឹកកាពិ ទឹកតៅហ៊ូ ទឹកត្រីកោះកុង នៅហាង GrillHouse BBQ & Beer មានការបញ្ចុះតម្លៃរហូតទៅដល់ ៣០% ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះ។ ខកខានញ៉ាំសាច់អាំងឆ្ងាញ់ៗយូរដែរហើយ នៅចាំអីទៀតបបួលគ្នាវឺតមកណា ងាយណាមានសាច់អាំងឆ្ងាញ់ហើយ បញ្ចុះតម្លៃសាហាវបែបនេះទៀតនោះ។ និយាយពីថា ជាតិខ្លាំងណាស់ព្រោះសាច់ទាំងអស់សុទ្ធតែស្រស់ មានគុណភាពល្អ យកមកអាំងហើយជ្រលក់ជាមួយទឹកជ្រលក់ទាំង ៣រសជាតិប្រចាំហាងទៀត ដាក់មួយម៉ាត់ជាតិចាប់មាត់ជីបៗហ្មង។ ក្រៅពីសាច់អាំង...

ប្រើគ្រឿងផ្សំតែ ៤ មុខសោះ ធ្វើបានបង្អែមល្ងខ្មៅញ៉ាំបានមួយឆ្នាំង

ធ្លាប់​ញ៉ាំ​អត់?​ គ្រាន់​តែ​ឃើញ​ក៏​ទំនង​ដែរ​ Admin ក៏​អត់​ធ្លាប់​ញ៉ាំ​ដែរ​ តែ​ថ្ងៃ​នេះ​ទំនេរ​​ចង់​មក​រៀន​ធ្វើ​ញ៉ាំ​ឲ្យ​ស្គាល់​រសជាតិ​ម្តង​ ហើយ​ក៏​ចង់​ចែក​រំលែក​ឲ្យ​គ្នា​យើង​ចេះ​ធ្វើ​ញ៉ាំ​ដែរ​។​​ គ្រឿង​ផ្សំ​៖ ល្ង​ខ្មៅ ៨៥ក្រាមអង្ករ​ដំណើប ២០ក្រាមទឹក ៣​ ចាន​ចង្កឹះទឹក​ឃ្មុំ ឬ ស្ករ​ ៥​ស្លាបព្រាបាយ វិធី​ធ្វើ​៖​ ១. លាង​អង្ករ​អោយ​ស្អាត​ រួច​ដាក់​ត្រាំ​ទឹក​ ២​ទៅ​៣​ម៉ោង​ សឹម​ស្រង់​ចេញ​ពី​ទឹក​ ចាក់​ទឹក​ដែល​ត្រាំ​អង្ករ​ចោល​។ ២. យក​អង្ករ​ និង​ល្ង​ខ្មៅ​លាយ​ជា​មួយ​ទឹក​ទៅ​កិន​អោយ​ម៉ដ្ឋ​ រួច​យក​ទៅ​ដាំ​លើ​ភ្លើង​ដោយ​ប្រើ​កំដៅ​តិច​ៗ (កូ​អោយ​ជាប់​ដៃ​) នៅ​ពេល​ដែល​ស្អិត​ និង​ឆ្អិន​ហើយ​ដាក់​ទឹក​ឃ្មុំ​ចូល​កូរ​អោយ​សព​ជា​ការ​ស្រេច​៕

​ថ្ងៃអាទិត្យទំនេររៀនធ្វើរបស់ ៤ មុខញ៉ាំមើល ទុកបានយូរថ្ងៃទៀតណា

ដល់​ថ្ងៃ​សម្រាក​​ យក​ល្អ​គួរ​ធ្វើ​របស់ ៤ មុខ​នេះ​ទុក​ញ៉ាំ​ឲ្យ​ហើយ​ ព្រោះ​អាច​ដោះ​ទាល់​បាន​ថ្ងៃ​ធ្វើ​ការ​ឬ រវល់​ម្តង​ៗ​ដែរ​។​ ១. ពង​ទា​ប្រៃ​ ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ ២. ជ្រក់​ត្រសក់​ស្រូវ ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ ៣. ផ្អក​អង្ករ​លីង​ជ្រូក​បី​ជាន់ ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ ៤. ម៉ាំ​ល្ហុង ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ

ស៊ីវីល័យណាស់! ‌”បោះតង់ខ្លាឃ្មុំស” ទាំងក្នុងនឹងក្រៅតង់ឡូយខ្លាំង មានកន្លែងពិសេសសម្រាប់ស្រីៗទៀត

កន្លែង​សម្រាក​ដែល​រុំ​ព័ទ្ធ​ទៅ​ដោយ​ធម្មជាតិ​បៃតង​ ជា​មួយ​នឹង​ខ្យល់​បរិសុទ្ធ​ ជា​ទិស​ដៅ​ដែល​នរណា​ៗ​ក៏​ចង់​ទៅ​លំហែ​។​​ បោះ​តង់​ខ្លា​ឃ្មុំ​ស​ ឬ​ហៅ​ថា​ White Bear Camping ជា​កន្លែង​ដែល​ទៅ​ហើយ​មិន​ចង់​មក​វិញ​ ស្ថិត​ក្នុង​ខេត្ត​ ឆៀង​ម៉ៃ​ ប្រទេស​ថៃ​។​ មើល​រូប​ហើយ​ទើប​ដឹង​ថា​ទេស​ភាព​អស្ចារ្យ​ប៉ុណ្ណា​៖ លើស​ពី​នេះ​ White Bear Camping មាន​កន្លែង​ពិសេស​សម្រាប់​ស្រី​ៗ​ទៀត​ វា​គឺ​អាង​ត្រាំ​ទឹក​ក្តៅ​ ឬ​ហៅ​ថា​ Jacuzzi ដាច់​ដោយ​ឡែក​ទៀត​។​ អ៊ីចឹង​ពេល​យើង​ចេញ​ពី​តង់​ យើង​អាច​ចូល​ទៅ​ត្រាំ​ទឹក​ គយ​គន់​មើល​ទេស​ភាព​មួយ​ទំហឹង​តែ​ម្តង​។​...

របៀបធ្វើគួងឲ្យឆ្ងាញ់ ជាមួយទឹកជ្រលក់រូបមន្តពិសេស

គួង​ជា​អាហារ​មួយ​ដែល​មាន​គ្រឿង​ផ្សំ​ច្រើន​មុខ​លាយ​ចូល​គ្នា​ ដូច​ជា​បង្គា​ បន្លែ​ឆៅ​ ទាំង​នេះ​សុទ្ធ​តែ​ជា​អាហារ​សម្បូរ​ជីវជាតិ​។​ បើ​ទឹក​ជ្រលក់​ឆ្ងាញ់​ទៀត​​អែម​ហ្មង​! តោះ​ចាំ​ Admin បង្រៀន​ធ្វើ​៖ គ្រឿង​ផ្សំ​គួង​៖​ បង្គា ៥ ខាំសាច់​ជ្រូក​ ៣ ជាន់​ ៧ ខាំសំបក​គួង​ មួយ​ដុំនំបញ្ចុក ៥ ខាំបន្លែ​ឆៅ​ ដូច​ជា​ សាឡាដ​ ជី​ ដើម​គូ​ឆាយ​ ជា​ដើម​អំបិល​ ស្ករ​ ស្រា​ស គ្រឿង​ផ្សំ​ទឹក​ជ្រលក់​៖ សៀង...

ងាយៗ! ចៀនត្រីដូចចុងភៅជំនាញក្នុងហាងល្បី បើធ្វើតាម ៥ ជំហាននេះ

ចៀន​ត្រី​ ស្តាប់​ទៅ​ដូច​ជា​មុខ​ម្ហូប​ធម្មតា​ តែ​ការ​ចម្អិន​ម្ហូប​មួយ​មុខ​នេះ​ ត្រូវ​ប្រើ​ការ​គិត​ បើ​មិន​អ៊ីចឹង​ លទ្ធ​ផល​ចេញ​មក​នឹង​ខុស​ពី​ការ​រំពឹង​ទុក​មិន​ខាន​។​ វា​អាច​នឹង​រឹង​ពេក​ ស្ងួត​ពេក​ ពេល​ខ្លះ​ខ្លោច​ទៀត​។​ ឥឡូវ​មក​ដឹង​ចុងភៅ​ជំនាញ​គេ​ប្រើ​វិធី​អី​ទើប​ចៀន​ត្រី​បាន​ល្អ​?​ មើល​ ៥ ជំហាន​នេះ​ហើយ​ ដឹង​តែ​ចេះ​ហ្មង​៖​ ជំហាន​ទី​១៖ ធ្វើ​និង​លាង​ត្រី​ឲ្យ​ស្អាត​ រួច​ប្រឡាក់​អំបិល​បន្តិច​។​ ជំហាន​ទី​២៖ ថែម​ស្ករ​បន្តិច​ដើម្បី​ឲ្យ​រសជាតិ​សមាមាត្រ​គ្នា​ ហើយ​វា​នឹង​ធ្វើ​ឲ្យ​ត្រី​លែង​សូវ​ប្រៃ​ និង​សាច់​ផ្អែម​ជាង​មុន។ ជំហាន​ទី​៣៖ បន្ទាប់​មក​យើង​ប្រឡាក់​វា​ទុក​ប្រហែល​ ១៥ ទៅ ២០ នាទី​...

បាយទ្រាប​ រឺទ្រាបបាយ អ្នកចូលចិត្តញ៉ាំ គួរតែសាករៀនធ្វើញ៉ាំដោយខ្លួនឯងម្ដង

បាយទ្រាប​ រឺទ្រាបបាយ គឺជាបង្អែមដែលឈ្ងុយឆ្ងាញ់ ភាគច្រើននៃអ្នកទាំងអស់គ្នាច្បាស់ជាចូលចិត្តញ៉ាំ។ បង្អែម ដែលឆ្ងាញ់មួយមុខនេះ​ ចំពោះការធ្វើក៏មិនសូវស្រួលប៉ុន្មានដែរ តែបើតាំងចិត្តថាធ្វើច្បាស់ជាបានញ៉ាំឆ្ងាញ់មាត់។ Admin ថាគួរតែរៀនធ្វើញ៉ាំ ព្រោះថាថ្ងៃចុងសប្ដាហ៍បែបនេះ កុំទុកពេលទំនេរចោល ត្រូវតែធ្វើខ្លួនអោយរវល់ហើយបានញ៉ាំឆ្ងាញ់ទៀតទើបល្អ។ របៀបធ្វើ និងគ្រឿងផ្សំសម្រាប់ធ្វើមាននៅខាងក្រោមនេះណា៖ ? គ្រឿងផ្សំដែលត្រូវមាន៖ អង្ករ​ដំណើ​ប កន្លះ​គីឡូខ្ទិះដូង កន្លះ​លីត្រល្ង​លីង ២ ទៅ ៣ស្លាបព្រា​បាយស្ករត្នោត កន្លះ​គីឡូ...

Most Read