Yearly Archives: 2020

បង្អែម ៨មុខ មិនចាំបាច់មានជំនាញចុងភៅ រូបមន្តមានស្រាប់ ធានាថាឆ្ងាញ់!

សម្រាប់ថ្ងៃឈប់សម្រាកម្នាក់ៗ បើមិនចេញក្រៅផ្ទះដើរលេងទេគឺអផ្សុកណាស់មែនអត់? មកនេះAdmin ជួយកាត់បន្ថយកុំអោយធុញ ច្នៃពេលទំនេរមកជាចំណេះវិញម្តង មោះបង្អែម ៨មុខ មិនចាំបាច់មានជំនាញចុងភៅ រូបមន្តមានស្រាប់ ធានាថាឆ្ងាញ់! ១.បង្អែមលតខៀវ?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ ២.បង្អែមពងមាន់នំអ៊ី?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ ៣.បង្អែមបាញ់ចាណឺក?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ ៤.បង្អែមបបរពោត ?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ ៥.បង្អែមបបរត្នោត ?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ ៦.បង្អែមចេកខ្ទិះ?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ ៧.បង្អែមពងមាន់?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ ៨.បង្អែមតៅស៊ន?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

ពិតអត់ ផឹកកាហ្វេលាយក្រូចឆ្មាជួយឲ្យស្រកគីឡូ និងបញ្ហាសុខភាពទាំងនេះបាន?

ទាំង​កាហ្វេ​ និង​ក្រូច​ឆ្មារ​មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ចំពោះ​សុខភាព​ ដោយ​សារ​វា​មាន​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ខ្ពស់​។​ សារធាតុ​ទាំង​នេះ​ជួយ​ការ​ពារ​រាង​កាយ​យើង​ពី​ផល​ប៉ះពាល់​ដែល​បង្ក​គ្រោះ​ថ្នាក់​ពី​បរិមាណ​រ៉ាឌី​កាល់​សេរី​ហួស​កម្រិត​។​ តើ​ពិត​ទេ​ដែល​ញ៉ាំ​កាហ្វេ​លាយ​ជា​មួយ​ក្រូច​ឆ្មា​អាច​ជួយ​សម្រក​គីឡូ​ និង​ដោះ​ស្រាយ​បញ្ហា​សុខភាព​មួយ​ចំនួន​បាន​?​ ស្តាប់​អ្នក​ជំនាញ​បក​ស្រាយ​សិន​៖ ១. កាត់​បន្ថយ​ជាតិ​ខ្លាញ់ មាន​ការ​លើក​ឡើង​ច្រើន​បាន​បញ្ជាក់​ថា​ទាំង​កាហ្វេ​ និង​ក្រូច​ឆ្មា​មិន​អាច​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ​បាន​ទេ​។​ វិធី​តែ​មួយ​គត់​ដែល​អាច​កាត់​បន្ថយ​ជាតិ​ខ្លាញ់​បាន​គឺ​ការ​ញ៉ាំ​កាឡូរី​ឲ្យ​បាន​តិច​បំផុត​ ឬ​ធ្វើ​សកម្មភាព​ដុត​បំផ្លាញ​វា។​ ទោះ​ជា​យ៉ាង​ណា​ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​កាហ្វេ​អាច​ជួយ​ឲ្យ​យើង​ស្រក​គីឡូ​បាន​ នេះ​ជា​មូល​ហេតុ​ដែល​គ្នា​យើង​ខ្លះ​អាច​ស្រក​គីឡូ​បាន​បន្តិច​បន្តួច​ពេល​ផឹក​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​។​ ២. ជួយ​បន្ថយ​អាការៈ​ឈឺ​ក្បាល​ ​​​មាន​សម្មតិ​កម្ម​មួយ​បាន​លើក​ឡើង​ថា​ជាតិ​កាហ្វេ​អ៊ីន​នៅ​ក្នុង​កាហ្វេ​ជួយ​កាត់​បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​ក្បាល​យើង​ និង​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​បាន​។​ តែ​សម្មតិកម្ម​មួយ​ទៀត​បាន​បង្ហាញ​ថា​ជាតិ​កាហ្វេ​អ៊ីន​ក៏​អាច​ធ្វើ​ឲ្យ​ឈឺ​ក្បាល​បាន​ដែរ​ពេល​រួម​ផ្សំ​ជា​មួយ​ភេសជ្ជៈ​ និង​អាហារ​ដូច​ជា​ សូកូឡា​ គ្រឿង​ស្រវឹង​ និង​ក្រូច​ឆ្មារ​។ ដូច​នេះ​ហើយ​ផឹក​កាហ្វេ​ជា​មួយ​ក្រូច​ឆ្មា​អាច​កាត់​បន្ថយ​ឈឹ​ក្បាល​ ឬ​អាច​ធ្វើ​ឲ្យ​កាន​តែ​ឈឺ។​ ហើយ​បើ​វា​អាច​កាត់​បន្ថយ​អាការៈ​ឈឺ​ក្បាល​បាន​មែន​...

ថ្ងៃអាទិត្យហើយ តោះៗ ធ្វើអាកោរខ្ទិះញ៉ាំកុំអោយអផ្សុក

បើនិយាយពី អាកោរ គឺថាពេញនិយមណាស់នៅតាមបណ្ដាខេត្តស្រុកស្រែចម្ការ ព្រោះថាAdmin នេះហើយកាលពីក្មេងបានញ៉ាំអាកោរ ប្រៀបដូចញ៉ាំនំប្រេនៗសម័យលូវចឹង។ ម៉ោះៗ បែបនេះមកធ្វើញ៉ាំម្នាក់ឯងរំលឹកអនុស្សាវរីយ៍ចាស់ៗនា តាមរបៀបធ្វើដូចខាងក្រោម។ គ្រឿងផ្សំ៖ ម្សៅអង្ករខ្សាយ 1 ចានចង្កឹះ​ស្ករស ½ ចានចង្កឹះ​ទឹក 1 ចានចង្កឹះ​មេម្សៅ ឬមេដំបែ 1 ស្លាបព្រាបាយល័ក្ខ (សម្រាប់អ្នកចង់បានអាកោដែលមានពណ៌)ល្ងម៉ដ្ឋសាច់ដូងចាស់កោសជាសរសៃៗខ្ទិះដូងសាច់ខ្នុរ បើចង់ដាក់ពីលើនំ តាមចំណូលចិត្ត របៀបធ្វើ៖​ យកម្សៅអង្ករខ្សាយ ស្ករស និងមេដំបែចាក់ចូលគ្នា...

ទឹកទទឹម គ្រាន់តែឃើញពណ៌គួរអោយចង់ផឹកហ្មង

តោះ បង្វែរពីរៀនធ្វើម្ហូប មករៀនធ្វើទឹកទទឹមញ៉ាំម្ដង ព្រោះថាមិនត្រឹមតែឃើញពណ៌គួរអោយចង់ញ៉ាំនោះទេ ទទឹមក៏ជាផ្លែឈើដែលល្អសម្រាប់សុខភាពផងដែរ។ ម៉ោះៗ បែបនេះរៀនធ្វើទុកញ៉ាំទាំងអស់គ្នា របៀបធ្វើមានស្រាប់ហើយនៅខាងក្រោមនេះ មើលទៅដូចជាមិនលំបាកនោះទេ។ គ្រឿងផ្សំដែលត្រូវមាន៖ ផ្លែទទឹមស្ករសអំបិលម៉ដ្ដទឹកស្អាត របៀបធ្វើ៖ យកគ្រាប់ទទឹមមកច្របាច់ជាមួយទឹកដាំឆ្អិន ធ្វើយ៉ាងណាអោយសាច់រលេះចេញពីគ្រាប់ បានច្រើនបំផុតត្រងដោយក្រណាត់ស្បៃស្អាតយកទៅដាក់ ក្នុងឆ្នាំងដាក់លើភ្លើងប្រមាណ ៥នាទីរួចលើកចុះដាក់ទឹកស្ករស អំបិលចូលរួចធ្វើការកូរអោយសព្វ ភ្លក្សរសជាតិឲ្យមានរសជាតិជូរអែមលាយប្រៃតិចៗរួចជាការស្រេច យកទៅក្លាស្សេក្នុងទូទឹកកកឲ្យត្រជាក់កាន់តែឆ្ងាញ់៕ ប្រភព៖ អ៊ី ពេជ្រ

តោះ ចុងសប្ដាហ៍បែបនេះសាកធ្វើ ពោះវៀនតាន់ជ្រូក បំពងញ៉ាំ

ពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍ពិតជាលឿនមែនទែន ហើយសម្រាប់ថ្ងៃនេះអ្នកណាសម្រាកមិនធ្វើការខ្លះ មកសាកធ្វើពោះវៀនតាន់ជ្រូកបំពងញ៉ាំ។ បើអ្នកជាប់រវល់ធ្វើការចាំថ្ងៃស្អែកចាំធ្វើញ៉ាំក៏មិនហួសពេលដែរ គ្រាន់តែក្នុងចិត្តនឹកឃ្លានបន្តិច។ និយាយលេងសើចអីឆ្ងាញ់ណាស់ណា៎ មិនធ្វើញ៉ាំច្បាស់ជាស្ដាយក្រោយមិនខាន ហើយវិធីធ្វើក៏មិនលំបាកទៀត មាននៅខាងក្រោមនេះឯង។ ? គ្រឿងផ្សំដែលត្រូវមាន៖ ពោះវៀនតាន់ ៥ខាំ (ជ្រូក)ខ្ទឹមសចិញ្រ្ចាំ ១ចានចង្កឹះម្រេចម៉ដ្ដ ២ស្លាបព្រាកាហ្វេម្សៅមី ២ស្លាបព្រាបាយអំបិល ១ស្លាបព្រាបាយ (សម្រាប់លាងពោះវៀន)ប្រេងខ្យង ១ស្លាបព្រាបាយកន្លះទឹកត្រី ១ស្លាបព្រាបាយកន្លះស្ករ ១ស្លាបព្រាកាហ្វេប្រេងឆា (សម្រាប់បំពង) ? របៀបធ្វើ៖...

កុំឲ្យគេថាមិនចេះធ្វើម្ហូប មករៀនធ្វើពងមាន់ត្រាំទឹកស៊ីអ៊ីវញ៉ាំមើល អាហ្នឹងស្រួលធ្វើជាងគេ

ទោះ​មិន​ចេះ​ធ្វើ​អី​ញ៉ាំ​ ក៏​អាច​ធ្វើ​ពង​មាន់​ត្រាំ​ទឹក​ស៊ីអ៊ីវ​បាន​ដែរ​ណា​។​ ដឹង​មូល​ហេតុ​អី​អត់​ មក​ពី​អាហ្នឹង​ហើយ​ស្រួល​ធ្វើ​ជាង​គេ​ ឆ្ងាញ់​ ហើយ​សម្បូរ​ប្រូតេអ៊ីន​ទៀត។​ សាក​ធ្វើ​ឲ្យ​អ្នក​ផ្ទះ​ញ៉ាំ​មើល ដឹង​តែ​គេ​សរសើរ​គ្រប់​គ្នា​មិន​ខាន​។​ គ្រឿង​ផ្សំ​៖ ល្ងពង​មាន់ ឬពងទា​ ក៏បានម្ទេស​ប្លោកខ្ទឹម​បារាំងខ្ទឹម​សទឹក​ស៊ី​អ៊ីវស្លឹក​ខ្ទឹមស្ករ​ត្នោត វិធី​ធ្វើ​៖ ១. យក​ពង​មាន់​ស្ងោរ​ឆ្អិន​ (ជ័រ​ព្នៅ)២. ហាន់​ម្ទេស​ប្លោក​ ស្លឹក​ខ្ទឹម​ ខ្ទឹម​បារាំង​ និង​ ខ្ទឹម​ស៣. ចាក់​ទឹក​ស៊ីអ៊ីវ​ចូល​ចាន​ បន្ទាប់​មក​ដាក់​ស្ករ​ចូល​ហើយ​កូរ​អោយ​សព្វ (ទឹក​ស៊ីអ៊ីវ​ប្រៃ​ផ្អែម​តាម​ចំណូល​ចិត្ត )​ បន្ទាប់​មក​យក​​ម្ទេស​ប្លោក​ ស្លឹក​ខ្ទឹម​ ខ្ទឹម​ស​...

ស៊ែរចែកគ្នាមើល! រៀនធ្វើចាហួយអូវ៉ាន់ទីនទឹកដូងក្រអូប ញ៉ាំលេងពេលអផ្សុក

អ្នក​ណា​ខ្លះ​ធីម​ អូវ៉ាន់ទីន​ដូច​ Admin ដែរ​? បើ​ចូល​ចិត្ត​ត្រូវ​តែ​ចេះ​ច្នៃ​ប្រឌិត​ សាក​ធ្វើ​យក​​មក​ធ្វើ​ចាហួយ​លាយ​ជា​មួយ​ដូង​ក្រអូប​វិញ​ម្តង​មើល​ ឆ្ងាញ់​ម៉េច​វិញ​ គ្រាន់​តែ​ឃើញ​រូប​ ក៏​ទំនង​ ទ្រាំ​មិន​បាន​ដែរ​ហ្នឹង​។​ តោះ​រៀន​ធ្វើ​ទាំង​អស់​គ្នា៖ គ្រឿង​ផ្សំ​៖​ សាច់​ដូង​ក្រអូប (បើ​អត់​មាន​ ប្រើ​ដូង​ធម្មតា​ក៏​បាន​)ទឹក​ដូង​ក្រអូប (បើ​អត់​មាន​ ប្រើ​ដូង​ធម្មតា​ក៏​បាន​)ម្សៅ​ចាហួយ​ ឬ​សា​រាយអ៉ូ​វ៉ាន់​ទីនស្ករ​សខ្ទិះ​ដូងអំបិល វិធី​ធ្វើ​៖​ ១. កាប​ដូង​ចាក់​ទឹក​ទុក​ រូច​កោស​សាច់​ទុក​មួយ​ឡែក ២. ចាក់​ទឹក​ដូង​ ៦០០ មីលីត្រ​ចូល​ឆ្នាំង​ បន្ទាប់​ដាក់​ម្សៅ​ចាហួយ​ចូល​ ១ ស្លាប​ព្រា​បាយ​...

តោះចង់ចេះធ្វើ សាច់ជ្រូកបំពងស្រួយខ្ញោក មករៀនធ្វើតាមAdmin

អង្គុយៗនឹកឃើញរបស់ឆ្ងាញ់ទៀតហើយ សាច់ជ្រូកបំពងដ៏ស្រួយ គ្រាន់តែស្រមៃថាបានញ៉ាំក៏មានក្ដីសុខដែរ ហើយចុះអ្នកណាខ្លះឃ្លានម្ហូបនេះដូចAdmin ដែរ។ តោះ អ្នកចូលចិត្តញ៉ាំគ្នាយើង មកធ្វើញ៉ាំទាំងអស់គ្នា ព្រោះថាគ្រឿងផ្សំមិនសូវច្រើនរញ៉េរញ៉ៃនោះទេ គឺថាម៉ាល្មមមិនស្មុគស្មាញអាចធ្វើញ៉ាំបានម៉ាឆ្ងាញ់ណា។ ? គ្រឿងផ្សំដែលត្រូវមាន៖ សាច់ជ្រូបីជាន់ អំបិល ខ្លាញ់ ទឹកសៀងខ្មៅផ្អែម ទឹកម្ទេស ? របៀបធ្វើ៖ ដាក់ដាំទឹកអោយពុះច្រៀកសាច់បីជាន់ជាចម្រៀកវែងប្រហែល មួយតឹក កម្រាស់ពីរធ្នាប់ ដាក់ស្ងោរអោយផុយស្បែកស្រង់យកមក ប្រឡាក់អំបិល អោយប្រៃល្មម ទុកចោល...

មាន់បំពង ស្លាបមាន់បំពង ស្រួយឆ្ងាញ់ធ្វើដោយខ្លួនឯងក៏បានមិនចាំបាច់ទិញគេ

សម័យកូវីដចឹងទិញរបស់គេញ៉ាំ មិចស្ទាវទាល់តែធ្វើញ៉ាំដោយខ្លួនឯងបានស្ទាវ ហើយសុវត្ថិភាពទៀតមិនបាច់បារម្ភរឿងខ្លាចគេធ្វើដោយកង្វះអនាម័យ។ បើថាចង់ធ្វើញ៉ាំដោយខ្លួនឯងដែរតែថាអត់ចេះធ្វើចាំ Admin ទុកពីរបៀបធ្វើ និងគ្រឿងផ្សំអោយនៅខាងក្រោមនេះ ចេះតិចតួចចែកគ្នាដឹងចែកគ្នាធ្វើញ៉ាំទាំងអស់គ្នា។ ? គ្រឿងផ្សំដែលត្រូវមានសម្រាប់សាច់៖ ស្លាបមាន់ (យកត្រឹមគល់ស្លាប) និងសាច់មាន់ ៦០០ក្រាមម្សៅ (សំរាប់បំពង) ៣ស្លាបព្រាបាយទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយម្សៅឆាទឹកខ្ញីតៅហ៊ូប្រៃ(កិនម៉ដ្ឋ លាយទឹកបន្ដិច) ២ស្លាបព្រាបាយស្ករ ១ស្លាបព្រាកាហ្វេអំបិល កន្លះស្លាបព្រាកាហ្វេ ? គ្រឿងផ្សំទឹកជ្រលក់ ខ្ទឹមក្រហមក្រៀម១ ស្លាបព្រាបាយស្ករខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាកាហ្វេទឹកតៅហ៊ូប្រៃ ២ស្លាបព្រាបាយទឹកមួយភាគបួននៃកែវទឹកស៊ីអ៊ីវ...

នំប៉ាវ គេធ្វើចឹងសោះ ស្មានតែលំបាកខ្លាំង

សម្រាប់អ្នកចូលចិត្តញ៉ាំនំប៉ាវ មានគិតចង់បញ្ចេញស្នាដៃធ្វើញ៉ាំដោយខ្លួនឯងរឺអត់? Admin គិតថាបើរបស់យើងចូលចិត្តញ៉ាំ យើងគួរតែចេះធ្វើព្រោះបើមិនមានគេលក់ ក៏យើងអាចធ្វើញ៉ាំដោយខ្លួនឯងបានមិនបា​ច់ខ្វល់។ របៀបធ្វើមាននៅខាងក្រោមនេះ ហើយបើអ្នកណាធ្វើច្រើនពេលឆ្អិនហើយកុំភ្លេចចែកAdmin ខ្លះផងណា។ ? គ្រឿងផ្សំម្សៅនំប៉ាវ៖ ម្សៅមី ៥០០ក្រាមស្ករស ១០០ ក្រាមម្សៅនំដុត (baking powder) ២ស្លាបព្រាកាហ្វេម្សៅឡើង (Yeast) ២ ស្លាបព្រាកាហ្វេអំបិល កន្លះស្លាបព្រាបាយទឹកដោះគោ ៤០០មីលីលីត្រប្រេងឆា ១ ស្លាបព្រាបាយទឹក ១៥០មីលីលីត្រ ?...

វិធីរៀនធ្វើស្រាក្រឡុកផ្លែឈើ ញ៉ាំបានភ្លាមៗ

អ្នក​មិន​ចេះ​ញ៉ាំ​ស្រា​​បៀរ​ ក៏​អាច​សាក​ធ្វើ​ស្រា​ក្រឡុក​នេះ​ញ៉ាំ​បាន​ដែរ​ ព្រោះ​មាន​រសជាតិ​ជូរ​អែម​របស់​ផ្លែ​ឈើ​ដែល​យើង​ដាក់​ចូល​គ្នា​ មិន​ល្វីង​ខ្លាំង​ដូច​បៀរ​ទេ​។​ មាន​កម្មវិធី​តិច​តួច​នៅ​ផ្ទះ​អី​សាក​ធ្វើ​ញ៉ាំ​ជុំ​គ្នា​មើល​ អស់​លុយ​តិច​ទេ​ ហើយ​បាន​ច្រើន​ទៀត​។​ របស់​ត្រូវ​ការ៖ ផ្លែ​ឈើ​ ដាក់​តាម​ចំណូល​ចិត្ត​ មាន​ដូច​ជា​ ឪឡឹក​ ក្រូច​លឿង​ ប៉ោម​ ទំពាំងបាយ​ជូរ​ ក្រូច​ឆ្មារ ជា​ដើម​ ឬ​អាច​បន្ថែម​ផ្លែ​ឈើ​ណា​ដែល​យើង​ចូល​ចិត្ត​ទៀត​ក៏​បាន​ទឹក​ក្រូច​ស្ព្រៃ​ដប​ធំ​ ១ ដបស្រា​ ជីន​រ៉ូ​ ២ ដបSpy ២ ដបទឹកកក ដាក់តាមបរិមាណទឹក...

ម្ហូប ៥ មុខសម្រាប់អ្នកខ្ជិល ស្រួលធ្វើ ចំណាយអស់តិច ហើយឆ្ងាញ់

រដូវ​កាល​ត្រូវ​រៀន​ពី​ផ្ទះ​ និង​ធ្វើ​ការ​ពី​ផ្ទះ​ ជា​ពិសេស​អ្នក​មិន​នៅ​ជា​មួយ​ប៉ា​ម៉ាក់​ច្បាស់​ជា​ពិបាក​រឿង​ម្ហូប​ញ៉ាំ​ ណា​មួយ​គ្មាន​ពេល​ ហើយ​បើ​ចង់​កុម្ម៉ង់​គេ​ពី​ក្រៅ​មក​ក៏​មិន​ស្រួល​ដែរ​ ហើយ​អស់​លុយ​ច្រើន​ទៀត​។​ អ៊ី​ចឹង​ថ្ងៃ​ហ្នឹង​ចាំ​ Admin ណែ​នាំ​ម្ហូប​ប៉ុន្មាន​មុខ​នេះ​ស្រួល​ធ្វើ​ មិន​ត្រូវ​ការ​គ្រឿង​ច្រើន​ ហើយ​ឆ្ងាញ់​ទៀត​។​ ១. ពង​ទា​ស្ងោរ​ជូរ​ហឹរ គ្រឿង​ផ្សំ​៖​ ពង​ទា​ ៤ គ្រាប់​ , ទឹក​ក្រូច​ឆ្មា​ , ស្ករ​ , ទឹក​ត្រី​ , ម្ទេស​ ,...

Most Read