Yearly Archives: 2020

បង្អែមបបរពោត ធ្វើញ៊ាំក្រោយបាយហើយ?ដឹងតែឆ្ងាញ់ ដោយប្រើរូបមន្តពិសេសនេះ!

ក្រោយបាយថ្ងៃរួច ម៉ោងប្រហែលជា២ ឬ៣ ហ្នឹងចាប់ផ្តើមឃ្លានទៀតហើយ ចឹងបើបានបង្អែមបបរពោត១ចាន ២ចាន មិនដឹងថាឆ្ងាញ់ប៉ុណ្ណាទេ មោះចឹងរូបមន្តមានស្រាប់ ចេញទៅរកគ្រឿងផ្សំ ធ្វើទុកញ៊ាំកុំអោយក្រពើរះ ក្រពះរើ? ☑️ គ្រឿងផ្សំ- ពោតខ្ចី 5 ផ្លែ ឈូសយកសាច់- ស្ករស កន្លះគីឡូ- ខ្ទិះដូងដើម ១ ចានចង្កឹះ ខ្ទិះដូងចុង ១ចានគោម- អំបិល...

បើមិនឆ្ងាញ់ មិនខ្ចីយកលុយ?សម្លរកកូរត្រី របៀបផ្សំគ្រឿងពិសេស

ចប់ចូលឆ្នាំហើយ ឆា ចៀន ដុត ប្រហែលជាទ្រលាន់ហើយដែរ ចឹងមានតែងាកមករកសម្លរបែបខ្មែរវិញម្តងទើបបាន នោះគឺសម្លរកកូរត្រី ធ្វើតាមរូបមន្តនេះធានាថាឆ្ងាញ់ជាប់មាត់ចឹងហ្មង? ☑️គ្រឿងផ្សំ- ត្រី 350ក្រាម- អង្ករលីង 200ក្រាម- ស្លឹកគ្រៃ 5 គល់- រមៀត 3 មើម- ខ្ទឹមស 3 កម្ពឹស- ល្ហុង 400 ក្រាម-...

ចេកឆឹងស្ករ ងាយស្រួលធ្វើដល់ម្លឹង គួរតែរៀនធ្វើញ៉ាំហើយ

រាល់ថ្ងៃរៀនធ្វើទាំងម្ហូប ទាំងបង្អែម ចាំមើលតែពេលចប់សម័យកូវីដ អាចមានសមត្ថភាពបើកហាងបានហើយព្រោះថាម្នាក់ៗក្លាយជាចុងភៅជំនាញរៀនធ្វើសឹងគ្រប់មុខអស់ហើយហ្នឹង។ សម្រាប់ថ្ងៃនេះ បើអាចសាកមកធ្វើចេកឆឹង ញ៉ាំព្រោះថាម្សិលមិញថ្ងៃសីល ប្រហែលជាមានចេកសែនជំនាងផ្ទះហើយ បែបនេះគួរតែយកមកឆឹងមក ដឹងតែបានញ៉ាំម៉ាឆ្ងាញ់មាត់ហើយ។ សម្រាប់របៀបធ្វើ គឺមាននៅខាងក្រោម មើលហើយគួរណាស់តែធ្វើព្រោះថាងាយៗខ្លាំងមែនទែន។ គ្រឿងផ្សំដែលត្រូវមាន៖ ចេកណាំវ៉ាទុំស្រគៀល (កុំទុំពេក)ស្ករក្រហមកំបោរអំបិល របៀបធ្វើ៖ ចេកត្រូវបកសំបក ដាក់ត្រាំក្នុងទឹកកំបោរឲ្យបានកន្លះម៉ោង ទៅ១ម៉ោង ហើយស្រង់ឡើងលាងទឹកឲ្យស្អាត ដាក់អោយស្រស់ទឹកចាក់ស្ករក្រហមចូលឆ្នាំង និងកូរអោយឡើងជើងអង្ក្រង ទើបដាក់ចេកចូល ប្រែចេកចុះឡើងៗឲ្យសព្វ ដាក់អំបិលមួយចឹប...

ចង់ចេះធ្វើ កង្កែបបោក ឆ្ងាញ់កុំភ្លេចចូលមើលពីវិធីធ្វើ និងគ្រឿងផ្សំដែលត្រូវមានទាំងអស់គ្នាណា

ឃើញថាប៉ុន្មានថ្ងៃនេះចាប់ផ្ដើមមានភ្លៀងធ្លាក់ជាបណ្ដើរៗហើយ សម្រាប់អ្នកតាមខេត្តប្រហែលអាចរកកង្កែបបានញ៉ាំហើយមើលទៅភ្លៀងប៉ុន្មានថ្ងៃនេះ។ និយាយពីរឿងកង្កែប គឺថាយកមកឆាក្ដៅ ឆាគ្រឿង អាំងក៏ឆ្ងាញ់ តែបើចង់កាន់តែឆ្ងាញ់ទៀតនោះគឺ អាចយកមកធ្វើជាកង្កែបបោក នោះកាន់តែពិសេស។ ចំពោះរូបមន្តធ្វើ និងគ្រឿងផ្សំដែលត្រូវមាន Admin ទុកនៅខាងក្រោម បើចាប់អារម្មណ៍អាចចូលមើល សម្រាប់ធ្វើញ៉ាំបានណា។ ? គ្រឿងផ្សំដែលត្រូវមាន៖ កង្កែប ៣គីឡូសាច់ជ្រូកបីជាន់ កន្លះគីឡូគ្រឿងបុក ១ចានចង្កឹះ (គល់ស្លឹកគ្រៃ រមៀត ម្តេង ខ្ទឹមស...

បង្អែមចាប់ឆាយ ឆ្ងាញ់ហើយពណ៌ចម្រុះគួរអោយចង់ញ៉ាំថែមទៀត

បង្អែមចាប់ឆាយ គ្រាន់តែឃើញចង់ញ៉ាំតែម្ដងហើយ ព្រោះថាមានដំឡូង ត្រាវ និងល្ពៅ ពណ៌ខ្យូតៗដាក់ចូលគ្នាចេញពណ៌យ៉ាងចម្រុះទាក់ទាញខ្លាំងមែនទែន។ ចង់ដឹងទេថាបង្អែមដែលគួរអោយចង់ញ៉ាំនេះ មានគ្រឿងផ្សំ និងរបៀបធ្វើយ៉ាងដូចម្ដេចខ្លះ កុំភ្លេចចូលមើលនៅខាងក្រោមណា។ ? គ្រឿងផ្សំដែលត្រូវមាន៖ សណ្ដែកបាយ ១កំប៉ុងស្ទើរខ្ទិះដូង កន្លះគីឡូ (ខ្ទិះចុង និងខ្ទិះដើម)ល្ពៅ ត្រាវ ដំឡូងជ្វា (៨ខាំ)ដូងខ្ចី ១ផ្លែ (កោសសាច់បាន)សណ្ដែកដី លីង ឬស្ងោរអោយផុយគ្រាប់សាគូមូល ១ខាំ...

ការ៉េមដំឡូងពណ៌ស្វាយ គ្រាន់តែឃើញក៏ជ្រួលជើងចង់ធ្វើញ៉ាំដែរ

ការ៉េមពណ៌ស្វាយធ្វើដោយដំឡូងបែបនេះ គ្រាន់ឃើញឃ្លានហ្មងជាមួយពណ៌ដ៏ឆើតឆាយ ធ្វើឡើងដោយធម្មជាតិមិនមានប្រើពណ៌គីមីបែបនេះ។ បើមើលហើយឃ្លានគួរតែរៀនធ្វើ ព្រោះមិនបើទិញគេញ៉ាំខ្លាចគេប្រើរបស់មិនល្អបែបនេះសាកធ្វើញ៉ាំដោយខ្លួនឯងជារឿងដែរល្អ ដោយសារវិធីធ្វើ និងគ្រឿងផ្សំមាននៅខាងក្រោមនេះ។ ? គ្រឿងផ្សំដែលត្រូវមាន៖ ដំឡូងពណ៌ស្វាយ 230gដំឡូងផ្អែម350gទឹកដោះគោស្រស់ទឹកដោះគោខាប់ផ្អែមខ្ទះដូង 110gស៊ុតក្រហម 3គ្រាប់ ? របៀបធ្វើ៖ ចំហុយ ឬដុតដំឡូងឲ្យឆ្អិន, បកសំបកហើយយកទៅកិន 150gទឹកដោះគោស្រស់និងខ្ទិះដូង200ក្រាមនៃទឹកដោះគោស្រស់ នៅសល់ដាក់ដាំជាមួយទឹកដោះគោខាប់ រហូតទឹកដោះគោរលាយវាយស៊ុតក្រហមឲ្យសព្វ ពេលទឹកដោះគេាពុះតិចៗយកមកចាក់ចូលចានស៊ុតដៃ១ចាក់ដៃ១កូររហូតអស់រួចចាក់ត្រឡប់ស៊ុតនិងទឹកដោះគេាចូលឆ្នាំងវិញបើកភ្លើងតិចៗកូរឲ្យខាប់តិចលាយល្បាយ និងដំឡូងបញ្ចូលគ្នាឲ្យសព្វទុកឲ្យត្រជាក់ចាំដាក់ចូលទូរទឹកកកទុកអោយកករួចជាការស្រេច៕

រូបមន្តធ្វើមាន់អាំង ទាអាំង ដ៏ឈ្ងុយឆ្ងាញ់មានគ្រឿងផ្សំប៉ុន្មានមុខហ្នឹងសោះ

ថ្ងៃនេះកាន់តែងាយស្រួលជាងសព្វដងទៀតហើយ ដោយមិនត្រូវស្លរ រឺឆាទៀតនោះទេ តែថ្ងៃនេះយើងមករៀនពីរបៀបធ្វើមាន់ អាំងទាអាំងម្ដង ប្រលាក់គ្រឿងងាយតែរសជាតិឆ្ងាញ់ម៉ាអ៊ែម។ រូបមន្តគ្រឿងប្រលាក់មាន់ និងទាមាននៅខាងក្រោមនេះណា អាចសាកធ្វើញ៉ាំបាន គឺថាដឹងតែឆ្ងាញ់ហ្មងហើយ។ ? គ្រឿងផ្សំដែលត្រូវមាន៖ មាន់ រឺទាម្សៅស៊ុបខ្ទឹមសរកិនស្ករសល្ងប្រេងខ្យងប្រេងល្ងម្ទេសម៉ត់ម្ទេសស្រស់កិន ? របៀបធ្វើ៖ លាយប្រេងខ្យង ប្រេងល្ង ម្ទេសម៉ត់ ម្ទេសស្រស់កិន ស្ករស ម្សៅស៊ុប ល្ង ចូលឲ្យរលាយ ហើយភ្លក់តាមចំណូលចិត្តដាក់ទា រឺមាន់ប្រលាក់...

ប្លែកពីគេដាច់! ហាងកាហ្វេនេះតុបតែងបែបបរិយាកាសនៅសមុទ្រកាត់វាលស្រែ

អាច​និយាយ​ថា​ពិត​ជា​​ចម្លែក​មែន​ ពី​ការ​តុប​តែង​ហាង​កាហ្វេ​មួយ​កន្លែង​ឈ្មោះ​ថា​ The Aileen Cafe ស្ថិត​នៅ​ក្នុង​ខេត្ត​ Pathum Thani ប្រទេស​ថៃ​។​ ទេស​ភាព​បែប​ស្រុក​ស្រែ​ តែ​កែ​ច្នៃ​ជា​បរិយាកាស​បែប​សមុទ្រ​ មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​។​ មើល​រូប​ភាព​សិន​ យើង​នឹង​សរសើរ​ពី​ការ​តុប​តែង​ និង​គំនិត​ច្នៃ​ប្រឌិត​របស់​ហាង​កាហ្វេ​មួយ​នេះ​។ ការ​តុប​តែង​នេះ​គេ​ប្រើ​ពណ៌​ពីរ​ ដែល​លេច​ធ្លោ​ជាង​គេ​ គឺ​ពណ៌​ស​និង​ផ្កា​ឈូក​។​ គេ​យក​ដី​ខ្សាច់​ចាក់​ធ្វើ​ជា​ទី​ធ្លា​ខាង​ក្រៅ​ ដោយ​មាន​លំអ​​កៅអី​ដូច​នៅ​មាត់​សមុទ្រ​បះ​បិត​ តែ​អ្វី​ដែល​ប្លែក​នោះ​គឺ​ ទេស​ភាព​នៅ​ខាង​មុខ​​ត្រូវ​បាន​ជំនួស​ដោយ​វាល​ស្រែ​ពណ៌​បៃ​តង​ខ្ចី និង​ដើម​ត្នោត​វិញ​ មិន​មែន​ជា​សមុទ្រ​ និង​ដើម​ដូង​ទេ​...

ងាយៗ! ធ្វើចាហួយឪឡឹកញ៉ាំនៅផ្ទះ ឆ្ងាញ់ ហើយជួយបំពេញជាតិទឹកទៀត

ឪឡឹក​ល្អ​ចំពោះ​សុខភាព​ ព្រោះ​វា​មាន​ជាតិ​ទឹក​ ៩០%​ ហើយ​។​ ញ៉ាំ​ច្រើន​ល្អ​ តែ​បើ​ញ៉ាំ​ស្រស់​ដដែល​ៗ​ច្បាស់​ជា​ធុញ​ហើយ​មែន​អត់​?​ សាក​យក​មក​ច្នៃ​ធ្វើ​ចាហួយ​ញ៉ាំ​ម្តង​មើល​ ធានា​ថា​ប្លែក​មាត់​ហ្មង​ ក្លា​សេ​ឲ្យ​ត្រជាក់​ៗ​ ដាក់​ឲ្យ​ពេញ​ទូរ​ទឹកកក​មើល​ ដឹង​តែ​សប្បាយ​ញ៉ាំ​ហ្មង​! គ្រឿង​ផ្សំ​៖​ ឪឡឹក​ទុំ ១​ចំហៀងស្ករ​ ៤០ក្រាម​ម្សៅ​ចាហួយ ឬ​បន្ទះ​ចាហួយ ២០ក្រាមទឹក​ដោះ​គោ​ជូតំណាប់​ដូង (ដាក់​ក៏​បាន​អត់​ក៏​បាន​) វិធី​ធ្វើ​៖​ ១. ចិត​សម្បក​ឪឡឹក​អោយ​ស្អាត​ រួច​យក​ទៅ​ក្រឡុក​ក្នុង​ម៉ាស៊ីន​អោយ​ម៉ដ្ឋ​។ ២.យក​ទឹក​ឪឡឹក​ដាក់​ក្នុង​ឆ្នាំង​ រួច​ដាក់​ដាំ​លើ​ភ្លើង​ សឹម​ចាក់​ម្សៅ​ចាហួយ​ចូល​កូរ​អោយ​សព្វ​ រហូត​​រលាយ​ម្សៅ​និង​ទឹក​ឪឡឹក​ជា​សាច់​មួយ​។ ៣. បន្ទាប់​មក​ចាក់​ទឹក​ចាហួយ​ក្នុង​កែវ​សម្រាប់​ទទួល​ទាន​ (កុំ​អោយ​ពេញ) រួច​យក​ទៅ​ដាក់​ក្នុង​ទូរ​ទឹកកក​...

ចង់ស្លរសម្លរម្ជូរគ្រឿងសាច់គោឆ្ងាញ់ មើលតិចនិកងាយៗទាំងនេះ

សម្រាប់សម្លរម្ជូរគ្រឿងសាច់គោ គឺជាម្ហូបសាមញ្ញណាស់ ហើយក៏ធ្លាប់ញ៊ាំញឹកញាប់ដែរ តែសម្រាប់រសជាតិអាចនឹងមិនដូចគ្នាទេ គឺទៅតាមស្នាដៃចុងភៅ ឬតិចនិកអ្នកចម្អិនផ្ទាល់តែម្តង ដូចនេះសម្រាប់អ្នកមិនធ្លាប់ស្លរពីមុនមកទេ អាចមើលតាមវិធីនេះបាន រសជាតិធានាថាឆ្ងាញ់។ ☑️ គ្រឿងផ្សំ - សាច់គោ ២ខាំ ហាន់ស្តើងៗ- គ្រឿងបុក ២ ស្លាបព្រាបាយ- ម្ទេសក្រៀមត្រាំទឹកយកមកចិញ្ច្រាំ ១ ស្លាបព្រាបាយ- អំពិលទុំ ២ ស្លាបព្រាបាយ- ត្រកួតកាត់កង់ៗ- ម្ទេសខ្មាំង...

បុកកាពិរសជាតិម៉ាអ៊ែម អាចសាកបញ្ចេញថ្វីដៃធ្វើអោយគ្រួសារបានញ៉ាំណា ព្រោះថាវិធីធ្វើមានខាងក្រោម

ដឹងតែត្រូវមាត់តែម្ដង ជាមួយនិងម្ហូបស្រុកស្រែ គឺបុកកាពិ ដែលជាម្ហូបដែលមានក្លិនមិនសូវល្អតែរសជាតិឆ្ងាញ់ម៉ាអ៊ែម បានញ៉ាំហើយច្បាស់ជាចង់ញ៉ាំទៀតជាក់ជាមិនខាន។ ម៉ោះៗ បើចង់ដឹងថារសជាតិបែបណា គួរតែបញ្ចេញស្នាដៃតាមរបៀបធ្វើខាងក្រោមបានណា ព្រោះថាបានបង្ហាញអស់ហើយពីគ្រឿងផ្សំ និងរបៀបធ្វើ។ គ្រឿងផ្សំដែលត្រូវមាន៖ កាពិម្ទេសស្រស់ ខ្ទឹមស ខ្ទឹមក្រហមស្ករទឹកត្រីបង្គាក្រៀមត្រប់លំញង របៀបធ្វើ៖ ត្រូវបុកម្ទេសស្រស់ ខ្ទឹមស ខ្ទឹមក្រហម បន្ទាប់មកដាក់កាពិ ៣ស្លាបព្រាបាយចូល ទឹកក្រូចឆ្មារ ៤-៥ស្លាបព្រាបាយ ស្ករ៣ស្លាបព្រាបាយ ទឹកត្រី២ស្លាបព្រាបាយ បង្គាក្រៀម ២ស្លាបព្រាបាយ និងចុងក្រោយដាក់ត្រប់ពុតលំញងរួចជាការស្រេច៕

ជើងជ្រូកបំពងស្រួយស្រឹប ជ្រលក់ទឹកត្រីបុកទៀតឆ្ងាញ់តិចអី

ភ្លេចខ្លួនថ្ងៃនេះ ថ្ងៃចូលឆ្នាំហើយតើ ហើយចុះមានម្ហូបអ្វីខ្លះហើយសម្រាប់ញ៉ាំជាមួយគ្រួសារ? បើថានៅមិនទាន់គិតចេញថាត្រូវធ្វើអ្វីទេ តោះមកធ្វើជើងជ្រូកបំពងញ៉ាំហ្មងទៅ រសជាតិឆ្ងាញ់មិនអន់ទេណា គឺថាស្រួយស្រឹបជាពិសេស ពេលជ្រលក់ជាមួយទឹកជ្រលក់ទៀតនិយាយពីថាឆ្ងាញ់អើយឆ្ងាញ់ រូបមន្តរបៀបធ្វើមាននៅខាងក្រោមណាអាចធ្វើញ៉ាំបានម៉ាអ៊ែម។ គ្រឿងផ្សំដែលត្រូវមាន៖ ជើងជ្រូក(ជើងមុខ)១គ.ក្រអុបឆឺយ(ឈើឯម) ៣ចំណិតប៉ូចកាក់ ៤ផ្កាខ្ទឹមស ៨ទៅ ១០កំពឹសម្រេចគ្រាប់ ១០គ្រាប់ឬសជីរវ៉ាន់ស៊ុយ ដំឲ្យបែក ៤គល់ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយទឹកម្ទេស ៣ស្លាបព្រាបាយប្រេងឆា សម្រាប់បំពង ២វែកសម្លបន្លែស្រស់ៗ ស្ពៃក្ដោប ប៉េងប៉ោះ ១មុខៗ...

Most Read