Yearly Archives: 2020

ប្លែកឆ្ងាញ់សាហាវទៀតហើយ មិនធ្វើញ៉ាំមិនបាន បុកកំពឹសអំពិលខ្ចី ឃើញហៀរទឹកមាត់

និយាយរឿងម្ហូប គឺមានច្រើនមុខច្រើនជាតិសាសន៍​ ហើយអ្នកទាំងអស់គ្នាចូលចិត្តញ៉ាំម្ហូបបែបណាដែរ? តែAdmin គិតថាក្នុងកាលៈទេសៈនេះរឿងចូលចិត្តញ៉ាំម្ហូបណាមិនសំខាន់ អ្វីដែលសំខាន់សួរខ្លួនឯងថាចេះធ្វើបានប៉ុន្មានមុខហើយ ពេលធ្វើហើយរសជាតិអាចញ៉ាំបានរឺអត់? ហាសហា គ្រាន់តែសួរលេងទេណា​ តិចខឹងអីទៅ ម៉ោះដើម្បីជាកាដូ លួងចិត្តវិញ ថ្ងៃនេះមានម្ហូបប្លែកទៀតហើយសម្រាប់អ្នកទាំងអស់គ្នារៀនធ្វើ ដែលគ្រឿងផ្សំ និងវិធីធ្វើមានដូចខាងក្រោមនេះ។ គ្រឿងផ្សំដែលត្រូវមាន៖ កំពឹសក្តឹបអំពិលខ្ទឹមក្រហមខ្ទឹមស ម្ទេសអម ជីវែងជីនាងវង ជីម្លូរត្រប់ ត្រសក់គល់ខ្ទឹម ពពាយសណ្តែកគួរប្រហុក (ដាក់់ក៏បានមិនដាក់ក៏បានតាមចំណូលចិត្ត)ខ្ញី (ដាក់់ក៏បានមិនដាក់ក៏បានតាមចំណូលចិត្ត) របៀបធ្វើ៖ ត្រូវលាងកំពឹសអោយស្អាតបានច្រើនទឹករួចដាក់វាក្នុងកញ្ច្រែង...

តិចនិកលាង ខ្យង លៀស និងគ្រែង ឲ្យជ្រះដីអស់គ្មានសល់បានយ៉ាងងាយ

ពពួក​ខ្យង ខ្ចៅ​ លាស​ គ្រែង​អី​ហ្នឹង​ គឺ​យក​មក​ច្នៃ​ចេញ​ជា​ម្ហូប​ឆ្ងាញ់​ៗ​ស្រួល​​ណាស់​ តែ​អី​ដែល​ជា​បញ្ហា​ធ្វើ​ឲ្យ​ឈឺ​ក្បាល​គឺ​ វា​មាន​ដី​នៅ​ជាប់​ទាំង​ក្រៅ​និង​ក្នុង​ ដែល​ពិបាក​សម្អាត​ ស្រួល​មិន​ស្រួល​ធ្វើ​ឲ្យ​ម្ហូប​លែង​ឆ្ងាញ់​ទៀត​។ ខាង​ក្រោម​នេះ​ជា​វិធី​ងាយ​ៗ​ អាច​យក​ដី​ចេញ​បាន​គ្មាន​សល់​។ ចំពោះ​លាស​សមុទ្រ​៖​ រៀប​ចំ​ទឹក​អំបិល​ដាក់​ចាន​ដែក​ ចិត​ម្ទេស​ពីរ​បី​ជំនិត​ដាក់​ចូល​ រួច​ដាក់​វា​ត្រាំ​ក្នុង​ទឹក​នេះ​ចោល​ ១​ ទៅ​ ២​ម៉ោង​ វា​នឹង​លាង​សម្អាត​របស់​កខ្វក់​ និង​ដី​ខ្សាច់​ចេញ​អស់​។​ ម៉្យាង​ទៀត​យើង​អាច​ត្រាំ​វា​ចោល​ក្នុង​ទឹក​បាយ​ តែ​វិធី​នេះ យើង​ត្រូវ​ត្រាំ​វា​ទុក​ចោល​ ១​ យប់​...

ច្នៃខ្លួនឯងនៅផ្ទះ រសជាតិមិនចាញ់ហាងទេ មីអ៊ីតាលីសាច់ចិញ្ច្រាំ ប្រហិតសាច់គោ

ទំនង​ដែរ​តើ​ ធ្លាប់​ញ៉ាំ​មី​អ៊ី​តា​លី ឬ​គេ​ហៅ​ថា​ស្ពាគីទី​អត់​?​ ជឿ​ថា​ច្បាស់​ជា​ធ្លាប់​ញ៉ាំ​ហើយ​ និយាយ​ដល់​ក៏​ឃ្លាន​ដែរ​ហើយ​ត្រូវ​អត់​ ឥឡូវ​មក​ច្នៃ​ដាក់​ប្រហិត​សាច់​ថែម​នៅ​ផ្ទះ​ខ្លួន​ឯង​មើល​ កាន់​តែ​ឆ្ងាញ់​ម៉េច​វិញ​!​ ចាំ​ Admin ប្រាប់​វិធី​ធ្វើ​។ គ្រឿង​ផ្សំ​៖​ សរសៃ​មី​អ៊ីតាលី (Spaghetti) ១​ដុំសាច់​ជ្រូក ១០០ក្រាម ​ចិញ្ច្រាំប្រហិត​សាច់​គោ ៤-៦​គ្រាប់ ហាន់​ជា​បន្ទះម្ទេស​ប្លោក ប៉េង​បោះ ការ៉ុត ខ្ទឹមបារាំង (តាម​ចំណង់​ចំណូល​ចិត្ត) ១ផ្លែល្មម កាត់​ជា​ដុំ​តូចៗទឹក​ប៉េងប៉ោះ​ ១ក្រឡខ្ទឹម​ស​ចិញ្ច្រាំ​ អំបិល...

មេឃកំពុងតែក្តៅ បើបានការ៉េមចេកត្រជាក់ៗ ធ្វើដោយខ្លួនឯង មិនដឹងថាឆ្ងាញ់ប៉ុណ្ណាទេណ៎!

មោះកុំអោយខាតពេលយូរ ដេកនៅតែផ្ទះអ្នកណាមិនធុញនោះ តែបើធុញរកអ្វីធ្វើដើម្បីចំណេញ របៀបធ្វើការ៉េមចេក ត្រជាក់ៗ ទប់ស្កាត់អាកាសធាតុក្តៅ ត្រជាក់ដល់បេះដូង ហើយរសជាតិឆ្ងាញ់ទៀតផង ធ្វើតាមរូបមន្តនេះ! របៀបធ្វើ និងគ្រឿងផ្សំ* ចេកទុំ ១ចំហៀងស្និត (ចេកទឹក) ធ្វើឲ្យបែក- ខ្នុរទុំ ១ដុំបេះជាសសៃ- ដូងខ្ចី ១ផ្លែកោសសាច់ជាបន្ទះៗ- សាច់មៀន ១ចាន- សណ្តែកដីលីង ១ចាន- ទឹកដោះគោ កន្លះកំប៉ុង-...

ទិញថែមៗ យ៉ាងពិសេសមិនធ្លាប់មានពី ហាង Black Canyon ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 30

Black Canyon ហាងដែលល្បីខ្លាំងក្នុងប្រទេសថៃ មាន ៤សាខានៅក្នុងរាជធានីភ្នំពេញ(ផ្សារអ៊ីអន១ ផ្សារអ៊ីអន២ ផ្សារស្ទឹងមានជ័យ និងច្បារអំពៅ) មាន Promotion ពិសេសសម្រាប់បងប្អូនដែលធ្វើការកម្មង់មុខម្ហូបពីហាងផ្ទាល់យកទៅញ៉ាំនៅផ្ទះ និងទទួលបានការFree ភេសជ្ជៈមួយកែវភ្លាមៗ និងទិញភេសជ្ជះទាំង៥ មុខខាងក្រោម មួយ ថែម មួយ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែ មេសា 2020។ តោះៗ...

ស្មានតែពិបាក សាច់ក្រកឆ្ងាញ់តាមពិតគេធ្វើងាយៗចឹងសោះហ្នឹង

មិនធ្លាប់ដឹងពីមុនមកសោះ ស្មានតែសាច់ក្រក ពិបាកធ្វើខ្លាំងណាស់ហើយ តាមពិតងាយៗចឹងសោះហ្នឹង។ អ្នកណាខ្លះដែលចូលចិត្តញ៉ាំ ហើយមានចំណាប់អារម្មណ៍ចង់រៀនធ្វើទុកញ៉ាំអត់ មិនបាច់ទិញគេទេធ្វើដោយខ្លួនឯងក៏បានងាយៗចឹងសោះ។ ម៉ោះៗ រៀនធ្វើទាំងអស់គ្នា វិធីងាយៗមានដូចខាងក្រោម៖ គ្រឿងផ្សំដែលត្រូវមាន៖ សាច់ជ្រូក ឬ សាច់គោ ៥គីឡូអំបិល ១ស្លាបព្រាបាយប្រេងខ្យង ២ស្លាបព្រាបាយស្ករ ២ស្លាបព្រាបាយស្រាស ១ស្លាបព្រាបាយបាយ កន្លះចានចង្កិះស្លឹកក្រូចសើច ១០សន្លឹករំដេងបុកម៉ដ្ធ ១ស្លាបព្រាបាយពោះវៀនជ្រូកសម្រាប់ច្រកសាច់ របៀបធ្វើ៖ យកសាច់ និង គ្រឿងផ្សំខាងលើ...

ពងមាន់អាំងផ្សំគ្រឿងពិសេស ធ្វើញ៉ាំជាមួយខ្ទឹមជ្រក់នៅផ្ទះទំនងអស់ទាស់

អាហារ​សម្រន់​ថ្មី​ទៀត​ហើយ​ ពង​មាន់​អាំង​ផ្សំ​គ្រឿង​ពិសេស​ ឮ​ឡើង​ស៊ាំ​ត្រចៀក​ហើយ​មែន​អត់​?​ ធ្លាប់​តែ​ឮ​គេ​ដឹក​ម៉ូតូ​ដាក់​មេក្រូ​ទៅ​មក​ៗ​មុខ​ផ្ទះ​ តែ​ឥ​ឡូវ​ប្រហែល​ជា​ស្ងាត់​ហើយ​ បើ​ចង់​ទៅ​ទិញ​នៅ​កន្លែង​គេ​​ដូច​ជា​ពិបាក​តិច​ហើយ​ ណា​មួយ​បារម្ភ​ខ្លាច​គេ​ធ្វើ​មិន​សូវ​មាន​អនាម័យ​ទៀត​។​ ម៉េច​មិន​រៀន​ធ្វើ​ខ្លួន​ឯង​ បើ​មាន​គ្រឿង​ផ្សំ​ និង​ដឹង​របៀប​ធ្វើ​ហើយ​ហ្នឹង​! គ្រឿង​ផ្សំ៖ ពង​មាន់ ៨​គ្រាប់ទឹក​ស៊ី​អ៊ីវ ១​ស្លាប​ព្រា​បាយម្រេច​ម៉ត់ ១​ស្លាប​ព្រា​កាហ្វេអំបិល ១​ចុង​ស្លាប​ព្រា​កាហ្វេ​ របៀប​ធ្វើ​៖​ ១.យក​ពង​មាន់​ចោះ​រន្ធ​តូច​ល្មម​ រួច​ចាក់​ពង​មាន់​ចេញ​ដាក់​ចាន​ ទុក​សំបក​មួយ​ឡែក​ ២.យក​ពង​មាន់​ដាក់​ត្រង​ ដើម្បី​កុំ​ឲ្យ​ដុំ​ៗ រួច​ដាក់​គ្រឿង​ចូល​ ទឹក​ស៊ីអ៊ីវ​ ម្រេច​ម៉ត់​ និង​អំបិល​ ច្របល់​ចូល​គ្នា​ឲ្យ​សព្វ​ ៣.យក​សំ​បក​ពង​មាន់​ មក​ចាក់​គ្រឿង​ដែល​លាយ​ហើយ​ចូល​ រួច​យក​ដាក់​ចំហុយ...

ស៊ុបពងទាកូន និយាយពីថាឆ្ងាញ់ហើយថែមទាំងប៉ូវកម្លាំងទៀត មិនធ្វើញ៉ាំម៉េចបាន

ញ៉ាំអាហារត្រឹមតែមានរសជាតិឆ្ងាញ់ មិនគ្រប់គ្រាន់នោះទេ គឺត្រូវតែញ៉ាំម្ហូបអាហារណាដែលឆ្ងាញ់ហើយ ថែមទាំងប៉ូវកម្លាំងល្អចំពោះសុខភាពទៀតទើបជាការល្អ។ មិនអូសកាឡាយូរទេ មើលតែចំណងជើងទៅដឹងហើយថា Admin ចង់បង្រៀនធ្វើអ្វីញ៉ាំនោះ គឺស៊ុបពងទាកូន ហ្នឹងហើយគ្រឿងផ្សំ និងរបៀបធ្វើមានដូចនៅខាងក្រោមណា។ គ្រឿងផ្សំដែរត្រូវមាន៖ ពងទាកូន ១០ គ្រាប់ផ្សិតចំបើង ៤ ខាំ (ពុះជាពីរ)ប្រហិតសាច់គោ ៥ ខាំ (ពុះជាពីរ)គល់ស្លឹកគ្រៃ ២ គល់ ដំអោយបែក កាត់ខ្លីល្មមស្លឹកក្រូច...

ធ្លាប់ធ្វើសារយ៉ ញ៉ាំទេ តោះថ្ងៃនេះរៀនធ្វើញ៉ាំទាំងអស់គ្នា

មួយរយៈនេះ ដូចជាចេះធ្វើម្ហូប និងបង្អែមបានច្រើនមុខដែរហើយ អ្វីៗទាំងអស់នេះក៏ដោយសារតែលោកកូវីដ១៩ ធ្វើអោយទាំងបុរសទាំងនារី នាំគ្នាចូលផ្ទះបាយទាំងព្រឹកទាំងល្ងាចធ្វើអ្វីដែលចង់ញ៉ាំដោយខ្លួនឯងមិនចេញទៅក្រៅទិញរបស់គេញ៉ាំម្យ៉ាងដែរតើ។ សម្រាប់ថ្ងៃនេះ Admin គិតថាគួរតែរៀនធ្វើសារយ៉ ញ៉ាំម្ដងអោយរាងប្លែកតិច តោះគ្រឿងផ្សំ និងរបៀបធ្វើមានដូចខាងក្រោមអាចមើល និងធ្វើញ៉ាំទាំងអស់គ្នាបានណា។ គ្រឿងផ្សំដែរត្រូវមាន៖ សាច់ជ្រូកបង្កា ( បកអោយស្អាត )ប៉ិគក់ ដំឡូង រឺ ត្រាវក៏បាន ហាន់ជាសសៃៗសំបកសារយ៉ខ្ទឹមបារាំង ចិញ្ច្រាំ ( កុំអោយម៉ត់ពេក...

ដេកស៊ីនៅតែផ្ទះ ក្បាលពោះក៏ធំ ទឹកផ្លែឈើ ៤ មុខ ជួយឲ្យសំប៉ែតវិញបាន

រដូវ​កាល​នៅ​ផ្ទះ​​ កន្លែង​ហាត់​ប្រាណ​ក៏​បិទ​ទៀត​ ទៅ​ដើរ​លេង​ក៏​មិនកើត​ អ៊ីចឹង​មាន​តែ​នៅ​ផ្ទះ​ ស៊ី​ហើយ​ដេក​ ហើយ​ក៏​ធាត់​ ក្បាល​ពោះ​ក៏​ធំ​ គេ​ប្រុស​ៗ​មិន​អី​ទេ​ បើ​ស្រី​ៗ​ ផុត​កូរ៉ូណា​ទៅ​ដឹង​តែ​មិន​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ​ហើយ​។​ កុំ​ឲ្យ​ផុត​កូរ៉ូណា​ហើយ​ មក​អង្គុយ​កើត​ទុក​រឿង​ក្បាល​ពោះ​ មក​ដឹង​វិធី​ធ្វើ​ឲ្យ​ក្បាល​ពោះ​សំប៉ែត​វិញ​ឲ្យ​ហើយ​។​ ញ៉ាំ​ទឹក​ផ្លែ​ឈើ​ ៤​ មុខ​នេះ​អាច​ជួយ​បាន​៖​ ១. ទឹក​ផ្លែ​ឪឡឹក ទឹក​ផ្លែ​ឪឡឹក​​មាន​សារៈ​សំខាន់​ច្រើន​ ដែល​យើង​គួរ​តែ​ញ៉ាំ​ វា​ងាយ​ស្រួល​ញ៉ាំ​ ហើយ​អាច​ជួយ​កាត់​បន្ថយ​ក្បាល​ពោះ​ធំ​ និង​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ​បាន​ទៀត​ផង​។​ ២. ទឹក​ក្រូច​ស្រស់ ទឹក​ក្រូច​ស្រស់​ មាន​ជាតិ​សរសៃ​ខ្ពស់​ ងាយ​ស្រួល​ញ៉ាំ​...

អង្គុយសុខៗនឹក នំបញ្ចុក មីស៊ុប ៣ កន្លែងនេះណាស់ រសជាតិល្បីយូរឆ្នាំហើយ

ច្បាស់​ជា​ធ្លាប់​សាក​ហើយ​រសជាតិ​ នំបញ្ចុក​ និង​មីស៊ុប​ ៣ កន្លែង​នេះ​ ឆ្ងាញ់​ខ្លាំង​ បំភ្លេច​មិន​បាន​។​ កាន់​តែ​និយាយ​កាន់​តែ​នឹក​រសជាតិ​ ចង់​ស្រក​ទឹក​ភ្នែក​ ចប់​អា​កូវីដ​នឹង​កាល​ណា​ដឹង​តែ​ទៅ​ញ៉ាំ​មុន​គេ​ហ្មង​​ អ្នក​មិន​ទាន់​ស្គាល់​ចាំ​ Admin ណែនាំ​ គេ​ប្រលែង​ឲ្យ​ចេញ​ក្រៅ​ពេល​ណា​​ ចាំ​ទៅ​ញ៉ាំ​ទាំង​អស់​គ្នា​។​ នំ​បញ្ចុក​យួន​ផ្សារ​កណ្តាល បើក​លក់​ពី​ព្រឹក​ដល់​ល្ងាច​ ទី​តាំង៖ សូម​ចុច​ទី​នេះ មី​ស៊ុប​អ៊ី​ហុង បើក​លក់​ចាប់​ពី​ពេល​រសៀល​ ដល់​ល្ងាច​ ទី​តាំង​៖ ក្រោយ​រដ្ឋ​សភា​ចាស់​ ផ្លូវ​ចូល​តាម​កែង​ Master Suki Soup មី​ស៊ុប​សាលា​បឋម​ទួល​ទំពូង លក់​ពី​ព្រឹក​ដល់​ល្ងាច ទីតាំង​៖ នៅ​ក្នុង​វត្ត​ទួល​ទំពូង​ (ខាង​សាលា​បឋម​សិក្សា​ទួល​ទំពូង​)

ទឹកប្រទាលកន្ទុយក្រពើ ឆ្ងាញ់ ស្រួលធ្វើ ជំនួយសុខភាព

កាត់​ប្រទាល​ជិតៗ​ផ្ទះ​មួយ​កញ្ច្រែង​មក​ ឬ​ទិញ​ពី​ផ្សារ​ក៏​បាន​ ធ្វើ​ទឹក​ប្រទាល​កន្ទយ​ក្រពើ​ញ៉ាំ​ខ្លួន​ឯង​នៅ​ផ្ទះ​ ល្អ​ចំពោះ​សុខភាព​។​ ធ្វើ​ឲ្យ​ច្រើន​ដាក់​ដប​ក្លា​សេ​ទុក​ក្នុង​ទូរ​ទឹកកក​ត្រជាក់​ៗ​ រសជាតិ​ជូរ​អែម​ឆ្ងាញ់​ ស័ក្តិសម​ជា​មួយ​អាកាស​ធាតុ​ក្តៅ​។​ គ្រឿង​ផ្សំ​៖​ ប្រទាល​កន្ទុយ​ក្រពើស្លឹក​តយស្ករសអំបិលទឹកស្អាត វិធី​ធ្វើ៖ ១. យក​ប្រទាល​កន្ទុយ​ក្រពើ​មក​ចិត​បន្លា​ទាំង​សង​ខាង​ចេញ​ បន្ទាប់​មក​បក​ឬ​ចិត​យក​សម្បក​ចេញ​ឲ្យ​អស់​ទុក​តែ​សាច់​សៗ។ ២. យក​សាច់​ប្រទាល​កន្ទុយ​ក្រពើ​មក​ហាន់​ជា​ចំណិត​តូចៗ​ រួច​យក​ទៅ​លាង​យក​ជ័រ​ចេញ​ឲ្យ​អស់​ឲ្យ​បាន​ច្រើន​ទឹក​បន្ទាប់​មក​ស្រង់​ដាក់​ក្នុង​កញ្ច្រែង​ទុក​មួយ​អន្លើ​។ ៣. យក​ស្លឹក​តយ​មក​លាង​ទឹក​ហើយ​ហាន់​ឲ្យ​ល្អិត​ដើម្បី​ត្រៀម​យក​ទៅ​កិន​។ ដាក់​ស្លឹក​តយ​ដែល​ហាន់​រួច​ ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ក្រឡុក​ជា​មួយ​ទឹក​ឲ្យ​សម​ល្មម​។ ពេល​កិន​រួច​យក​ទៅ ​ត្រង​នឹង​ក្រណាត់​ស​ស្អាត​យក​តែ​ទឹក​ ហើយ​ទុក​មួយ​អន្លើ​ទៀត​។ ៤. ដាក់​ទឹក​ដាំ​ក្នុង​ឆ្នាំង​ឲ្យ​សម​ល្មម​តាម​ចំនួន​ប្រទាល​ ដោយ​ចាក់​ស្លឹក​តយ​ដែល​ត្រង​បាន​ខាង​លើ​ចូល​ទៅ​ផង​ និង​កុំ​ភ្លេច​ចង​ស្លឹក​តយ​ពីរ​បី​សន្លឹក​ទៅ​ក្នុង​ឆ្នាំង​ ដើម្បី​ឲ្យ​មាន​ក្លិនល្អ​ និង​រក្សា​ក្លិន​បាន​យូរ​។ ៥. ពេល​ទឹក​ពុះ​ចាក់​ស្ករ​ចូល​ឲ្យ​ផ្អែម​សម​ល្មម​តាម​ចូល​ចិត្ត​ និង​ដាក់​អំបិល​មួយ​ចិប​ចូល​ផង​។...

Most Read