Yearly Archives: 2020

ដាំបាយអោយច្រើន ញ៉ាំមិនអស់សារេធ្វើបាយក្ដាំងទុកញ៉ាំពេលអផ្សុក

អផ្សុកខ្លាំងទេពេលដែលសាលាបិទ កន្លែងធ្វើការខ្លះក៏អនុញ្ញាតអោយធ្វើការពីផ្ទះ មិនបានចេញក្រៅបើកភ្នែកមកនៅតែក្នុងផ្ទះបែបនេះ។ ពេលខ្លះអផ្សុកពេក ទំនេរពេក អាចទៅជាស្ត្រេសក៏ថាបាន បែបនេះគួរតែធ្វើខ្លួនអោយរវល់ខ្លះហើយ រវល់អោយបានឆ្ងាញ់ទាំងមាត់ ឆ្អែតទាំងក្រពះគឺជារឿងល្អ។ និយាយរួម គឺថាទៅណាមិនឆ្ងាយ ពីរឿងរៀនធ្វើអីញ៉ាំនោះទេ តោះចឹងរៀនធ្វើបាយក្ដាំងញ៉ាំ វីធីធ្វើ និងគ្រឿងផ្សំ Admin សរសេរនៅខាងក្រោមនេះហើយ សាកធ្វើញ៉ាំទាំងអស់គ្នាណា។ គ្រឿងផ្សំដែលត្រូវមាន៖ បាយក្ដាំងស្លឹកខ្ទឹមម្ទេសស្ករសរទឹកត្រីពងមាន់សាច់ផាត់ (សាច់ជ្រូក) របៀបធ្វើ៖ សម្រាប់អ្នកមិនទាន់មានបាយក្ដាំងត្រូវយកបាយដាក់បៀកក្នុងឆ្នាំងអោយស្ដើងល្មម រួចដាក់កម្ដៅអោយឡើងជាក្ដាំងល្អដាក់ខ្ទះអោយក្ដៅចាក់ប្រេងឆាចូលទុកអោយក្ដៅល្អ រួចដាក់បាយក្ដាំងចូលទុករហូតដល់បាយអណ្ដែតឡើង និងឡើងពណ៌លឿងល្អស្រង់បាយឡើងទុកអោយស្ងួតលាយគ្រឿងផ្សំខាងលើកូរអោយសព្វ...

ងាយៗ រៀនធ្វើ យ៉ាអួ (ទឹកដោះគោជូ) ដោយខ្លួនឯង ទុកញ៉ាំនៅផ្ទះ

នៅ​ផ្ទះ​អផ្សុក​ អង្គុយ​ទំនេរ​ចោល​ធ្វើ​អី​ លើក​ទូរសព្ទ​ចូល​ផេក​ Facetaste ឬវេបសាយ kohsantepheap.tv​ ទៅ​មាន​បង្រៀន​ធ្វើ​អាហារ​ និង​បង្អែម​ប្លែក​ៗ​ច្រើន​ណាស់​ មើល​ហើយ​ដឹង​តែ​ចង់​រៀន​ធ្វើ​តាម​ហ្មង​!​ អ៊ីចឹង​ក្នុង​អត្ថបទ​នេះ​នឹង​ណែនាំ​គ្នា​យើង​​ឲ្យ​ចេះ​ធ្វើ​យ៉ាអួ​ ទឹក​ដោះ​គោ​ជូរ​ទុក​ញ៉ាំ​នៅ​ផ្ទះ​ខ្លួន​ឯង​​ ឆ្ងាញ់​ហើយ​ស្រួល​ធ្វើ​។ របស់​ត្រូវ​ការ​៖​ ទឹក​ដោះ​គោ​ស្រស់​ ១​ ដបទឹក​ដោះ​គោ​ខាប់​ ១​ កំប៉ុងយ៉ាអួ​ រសជាតិ​ដើម​ ១​ កំប៉ុងថង់​ និង​ កៅស៊ូ​សម្រាប់​ទុក​ច្រក​ ឬកែវទឹក​ក្តៅ​ ១​ កំសៀវ វិធី​ធ្វើ៖ ១....

ប្រហិតសាច់គោ លាយគ្រឿងបែបណា ធ្វើបែបណាទើបឆ្ងាញ់ តោះស៊ែចែករំលែកគ្នាទុកធ្វើញ៉ាំទាំងអស់គ្នា

ចេះធ្វើបន្តិច ចែករំលែកបន្តិច គឺជារឿងដ៏ល្អ ព្រោះថាពេលនេះមិនថាតែអ្នកទាំងអស់គ្នាទេដែរ មិនសូវហ៊ានចេញក្រៅ និងទិញម្ហូបគេញ៉ាំ Admin ក៏ដូចគ្នា គឺនៅសម្ងំតែក្នុងផ្ទះ និងរៀនធ្វើម្ហូបញ៉ាំដោយខ្លួនឯង ដើម្បីរក្សាអនាម័យ ក៏ដូចជាសុខសុវត្ថិភាពសម្រាប់ខ្លួនយើងផងដែរ។ ថ្ងៃនេះក៏មានការចែករំលែកខ្លះៗ ក្នុងការធ្វើប្រហិតសាច់គោទុកញ៉ាំពេលនឹកឃ្លាន ម៉ោះៗ មកមើលពីគ្រឿងផ្សំ និងវិធីធ្វើមានដូចខាងក្រោម។ គ្រឿងផ្សំដែលត្រូវមាន៖ សាច់គោ ( ១គីឡូក្រាម) ទឹកត្រី ( ១ស្លាបព្រាបាយ)អំបិល (...

គេងក៏នឹក អង្គុយក៏នឹក នឹកឃ្លានពងទាកូនឆ្ងាញ់ៗទាំង ៣កន្លែងនេះណាស់

មិននឹកមិចបានទៅ ពងទាកូនទាំង ៣កន្លែងនេះឆ្ងាញ់លំដាប់លេខ១ ហើយនៅក្នុងរាជធានីភ្នំពេញយើងនោះ។ តែពេលនេះអោយធ្វើមិច បើបងកូវីដ មកអុកឡុកបែបនេះស្ទាក់ស្ទើរមិនហ៊ានចេញទៅញ៉ាំ តែក្នុងចិត្តទ្រាំសឹងតែមិនបានទៅហើយ ព្រោះថាកន្លែងទាំង ៣នេះនៅបើកជាធម្មតាអ្នកណាអាចចង់ទៅញ៉ាំ គឺទៅបានណាតែកុំភ្លេចថែរក្សាអនាម័យអោយបានខ្ពស់គ្រប់ពេលវេលាដើម្បីខ្លួនយើង។ ម៉ោះៗ ចូលមើលខាងក្រោមតិចតៅថាមានហាងណាខ្លះហើយធ្លាប់បានមកញ៉ាំរឺអត់? ហាង ពងទាកូន ផ្សារញ៉ែ ហាង ពងទាកូន ផ្សារញ៉ែទូរសព្ទ៖ 011 78 30 55 | 016 95 88...

ចេកសែនជំនាងផ្ទះហើយ បើចោលស្ដាយយកមកវ៉ៃចេញជាចេកចៀន ចំណេញអស់ស្ទះ

អំឡុងពេលនេះមិនត្រូវខ្ជះខ្ជាយពេកនោះទេ ព្រោះថាយើងក៏ពិបាកចេញក្រៅ ឯការចំណាយក៏ត្រូវតែមានកម្រិតព្រោះចំណូលគ្រប់គ្នាមានក៏ការធ្លាក់ចុះ។ ដូច្នេះថ្ងៃនេះ ចង់បង្ហើបថាបើសិនជាមានចេកបន្ទាប់ពីសែនអី កុំបោះចោលមើលច្នៃចេញជាចេកចៀនទៅ បានញ៉ាំកំដរមាត់ផង។ តោះ ចាំអីទៀតគ្រឿងផ្សំ និងវិធីធ្វើមានបង្ហាញនៅខាងក្រោមនេះ។ គ្រឿងផ្សំដែលត្រូវមាន៖ ម៉្សៅសម្រាប់ចៀនចេក ចំនួន០១កញ្ចប់ រឺ(ម៉្សៅខ្សាយ១ចានចង្កឹះ+ម៉្សៅស្រួយ ៣ស្លាបព្រាបាយ)ចេកណាំវ៉ាចំនួន ០១ស្និត(ទុំល្មម)ពងទាចំនួន ០១គ្រាប់ដូងកោស យកដូងស្ទើរចំនួន ០១ចានអំបិល ចំនួន ០១ស្លាបព្រាកាហ្វេទឹកដោះគោស្រស់ចំនួន ០១កែវ ទឹកដោះគោខាប់ ៣ស្លាព្រាបាយល្ងស ០១ស្លាបព្រាបាយ...

មិនដឹងថា បាយឆាតុមយ៉ាំ ងាយស្រួលធ្វើអ៊ីចឹងសោះ ចាំអង្កាល់ ដល់ពេលបញ្ចេញស្នាដៃហើយ

នឹក​ឃើញ​ដល់​បាយ​ឆា​តុម​យ៉ាំ​ ម្នាក់​ៗ​ច្បាស់​ជា​គិត​ថា​ពិបាក​ធ្វើ​ ស្មុគ​ស្មាញ​ហើយ​ តាម​ពិត​ស្រួល​ធ្វើ​អ៊ីចឹង​សោះ​!​ តែ​មួយ​ភ្លែត​សោះ​បាន​ញ៉ាំ​បាត់​ អត់​ពិបាក​ទេ​។​ ចាំ​ Admin រៀប​រាប់​គ្រឿង​ផ្សំ​ដែល​ត្រូវ​ការ​ និង​វិធី​ធ្វើ​នៅ​ខាង​ក្រោម​ឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា​។​ គ្រឿង​ផ្សំ​៖​ បាយ​ស​ ១​ចានបង្គា​ ប្រហែល​ ១០​ គ្រាប់ពង​ទា​ ១​ គ្រាប់​ខ្ទឹម​ក្រហម​ ១​ មើមក្រូច​ឆ្មា​ ១​ ជំនិតប៉េងប៉ោះ​ ១ ផ្លែ​ (យក​អា​ទុំ)គល់​ស្លឹក​គ្រៃ​ ២​...

សល់បាយកក កុំបោះចោលស្ដាយ គួរតែសារេវ៉ៃចេញជានំគ្រក់ហ្មងទៅ ព្រោះជាគ្រឿងផ្សំមួយដែរ

បើនិយាយពីរឿងធ្វើនំគ្រក់ Admin ជឿជាក់ថាសម្រាប់អ្នកស្រុកស្រែចម្ការ គឺឧស្សាហ៍ធ្វើញ៉ាំណាស់ពេលទំនេរ ព្រោះជាក់ស្ដែង Admin នេះហើយ កាលពីមុនអោយតែទំនេរថ្ងៃឡើងមិនមានការងារធ្វើដឹងតែបបួលបងប្អូន ក្មួយ កិនម្សៅធ្វើញ៉ាំហើយ។ នំគ្រក់ឆ្ងាញ់ក៏ត្រូវពឹងផ្អែកទៅលើទឹកត្រីផងដែរ តោះចង់ចេះធ្វើញ៉ាំទេ មកសាកធ្វើតាមរបៀបខាងក្រោមទាំងអស់គ្នាណា។ គ្រឿងផ្សំនំដែលត្រូវមាន៖ ម្សៅ (ខ្សាយ) ២០០ ក្រាមបាយកក ១ ដុំស្លឹកខ្ទឹម ៣ ដើម​ហាន់​តូចៗខ្ទិះដូង (ដើម) ១ចានចង្កឹះខ្ទិះដូង (ចុង)...

ដេកផ្ទះទំនេរកុំអោយស្គម តោះរៀនធ្វើសង់ខ្យាល្ពៅញ៉ាំឆ្ងាញ់ហើយក៏ល្អសម្រាប់សុខភាពថែមទៀត

តោះថ្ងៃចុងសប្ដាហ៍ផង សម្រាកពីការងារដេកផ្ទះកុំអោយទំនេរ សាកមករៀនធ្វើសង់ខ្យាល្ពៅញ៉ាំទាំងអស់គ្នា។ ទោះបីកាលៈទេសៈដូចរាល់ថ្ងៃនេះ យើងមិនអាចចេញទៅញ៉ាំអីនៅខាងក្រៅ យើងក៏មិនអាចបណ្ដោយខ្លួនឯងអោយស្គមបានទេ ត្រូវតែរៀនធ្វើម្ហូបធ្វើបង្អែមញ៉ាំអោយបានរាល់ថ្ងៃដើម្បីសុខភាពល្អអនាគតបវររុងរឿង។ តោះ កុំបង្អង់យូរមកមើលពីគ្រឿងផ្សំ​ និងរបៀបធ្វើសង់ខ្យាល្ពៅ ទាំងអស់គ្នា។ គ្រឿងផ្សំដែលត្រូវមាន៖ ល្ពៅខ្ទិះដូងស្ករសពងទា រឺពង់មាន់អំបិលស្លឹកតយ តិនច្របាច់យកទឹក (សម្រាប់អ្នកដែលចង់បានក្លិនតយ) របៀបធ្វើ៖ យកល្ពៅលាងទឹកអោយស្អាត រួចធ្វើការចោះក្បាលខាងលើដើម្បីឆ្កៀលបណ្ដូល និងគ្រាប់ចេញអោយស្អាតយកខ្ទិះដូង ទឹកស្លឹកតយ ដាក់លាយជាមួយស្ករស ពងទា និងអំបិលបន្តិច(ដើម្បីកុំអោយរសជាតិផ្អែមមុតពេក) ហើយវាយបញ្ជូលគ្នាឲ្យឡើង បន្ទាប់មកចាក់ចូលក្នុងល្ពៅ និងគ្របអោយបានជិតដូចដើម...

វីធីធ្វើគល់ខ្ទឹមជ្រក់ ឬឡាក់គាវ ទុកក្លែមបានយូរ

ធ្លាប់​ញ៉ាំ​អត់​ គល់​ខ្ទឹម​ជ្រក់​ ឬ​ឡាក់​គាវ​ តែ​គ្នា​យើង​ភាគ​ច្រើន​ប្រហែល​ជា​អត់​ស្គាល់​ ឬ​ធ្លាប់​ឮ​ឈ្មោះ​ហ្នឹង​ទេ​ ជា​ពិសេស​អ្នក​ភ្នំ​ពេញ​។​ តែ​ហៅ​ម៉េច​ក៏​បាន​ដែរ​ ដឹង​តែ​ឆ្ងាញ់​ទៅ​បាន​ហើយ​​ ពេល​ញ៉ាំ​ដាក់​បង្គា​ក្រៀម​ចូល​តិច​ៗ​ទៀត​ អែម​ហ្មង​!​ គ្រឿង​ផ្សំ​៖ ខ្ទឹម​ស មើម​ចាស់​ៗ ១​គីឡូ ស្ករ​ត្នោត​ ៣ ​វែក ទឹក​ខ្មេះ ៣ វែក អំបិល ១ ស្លាប​ព្រា ទឹក...

គេងផ្ទះមិនស្ងប់ចិត្ត​ នឹកកន្លែងឆ្ងាញ់ៗទាំង ៥នេះធ្លាប់អង្គុយញ៉ាំមុន សម័យកាលកូវីដមកដល់

និយាយរឿងរបស់ញ៉ាំឆ្ងាញ់ៗនរណាមិននឹក នរណាមិនស្ដាយនៅពេលដែលត្រូវនៅតែផ្ទះដើម្បីរក្សាសុវត្ថិភាពខ្លាចឆ្លងវីរុសកូវីដ ១៩បែបនេះ។ ថ្ងៃនេះ Admin សូមរំលឹកកន្លែងដែលពេញនិយមមានអតិថិជនគាំទ្រពេញៗហាងកន្លងមកដែលមានដូចខាងក្រោម ហើយហាងអ្នកណាខ្លះដែលនឹកកន្លែងទាំងអស់នេះ៖ ហាង សុខមុំមីខគោ ហាង សុខមុំមីខគោទូរសព្ទ៖ 012 908 392ទីតាំង៖ ម្តុំសាលាបឋមសិក្សាបាក់ទូក ទល់មុខបណ្ណាគារបាក់ទូក ផ្លូវលេខ១៦១ ហាង បាយគោដុត នំប័ុងគោដុតផ្សារថ្មី១ ហាង បាយគោដុត នំប័ុងគោដុតផ្សារថ្មី១ទូរសព្ទ៖ 012 767 138ទីតាំង៖ ផ្ទះលេខ 51Eo...

ភេសជ្ជៈ៥មុខ អាចនឹងធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាព បើផឹកក្រោយបាយល្ងាច

ក្នុង​ចំណោម​ភេសជ្ជៈ​៥មុខ​នេះ​ មាន​ភេសជ្ជៈ ២ មុខ​ល្អ​ចំពោះ​សុខភាព​ បើ​ញ៉ាំ​ពេល​ព្រឹក​ ឬ​ពេល​ថ្ងៃ​ តែ​អាច​នាំ​ឲ្យ​មាន​បញ្ហា​បើ​ញ៉ាំ​ពេល​យប់​ ក្រោយ​បាយ​ល្ងាច​។​ យ៉ាង​ណា​ បើ​គ្នា​យើង​ស្រលាញ់​សុខភាព​ យក​ល្អ​កុំ​ផឹក​ភេសជ្ជៈ​ ៥​ មុខ​នេះ​បន្ទាប់​ពី​បាយ​ល្ងាច​ហើយ​។​ ១. ទឹក​ដូង ដូច​ដឹង​ហើយ​ ថា​ទឹក​ដូង​ជា​ភេសជ្ជៈ​ល្អ​បំផុត​សម្រាប់​សុខភាព​ ជា​ពិសេស​នៅ​ពេល​អាកាស​ធាតុ​ក្តៅ​ ព្រោះ​វា​ធ្វើ​ឲ្យ​ត្រជាក់​ក្នុង​។​ ទោះ​បែប​ហ្នឹង​មែន​ តែ​ទឹក​ដូង​មាន​ផ្ទុក​ជាតិ​រ៉ែ​ច្រើន​ វា​អាច​នឹង​ធ្វើ​ឲ្យ​យើង​រាក​នោម​ញឹក​ ពេល​យប់​ រំខាន​ដល់​ការ​គេង​។​ ២....

គួរឲ្យចង់សើច! តាមពិតជនជាតិកូរ៉េគេប្រើវិធីនេះ ដើម្បីបកធូរេនញ៉ាំសោះ

ធូរេន​ជា​ផ្លែ​មាន​បន្លា​ច្រើន​នៅ​ខាង​ក្រៅ​មែន​ តែ​សាច់​ខាង​ក្នុង​វិញ ផ្អែម​ និង​មាន​ក្លិន​ក្រអូប​ ទាក់​ទាញ​ខ្លាំង​ណាស់​។​ ​នៅ​យើង​ច្បាស់​ជា​ដឹង​ហើយ​ថា​ ធូរេន​គេ​បក​ញ៉ាំ​យ៉ាង​ម៉េច​ តែ​ជន​ជាតិ​កូរ៉េ​វិញ​ប្រើ​វិធី​យ៉ាង​ចម្លែក​បក​​ធូរេន​ញ៉ាំ ឃើញ​ហើយ​ទ្រាំ​មិន​សើច​មិន​បាន​។​ ​វីដេអូ​របស់​ជន​ជាតិ​កូរ៉េ​ បក​ធូរេន​ញ៉ាំ​ ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ជា​ខ្លាំង និង​ល្បី​ពេញ​អ៊ីនធើណែត​​ ជា​ធម្មតា​ របៀប​បក​ពុះ​ធូរេន​ គឺ​គេ​ប្រើ​កាំ​បិត​ កាប់​បណ្តោយ​គូទ​របស់​ធូរេន​បន្តិច​ រួច​គាស់​វា​តិច​ៗ​ ឡើង​មក​ត្រង់​រហូត​ដល់​ផ្នែក​ក្បាល​ រួច​ចាប់​ហែក​វា​ជា​បំណែក​។​ ប៉ុន្តែ​ក្នុង​វីដេអូ​នេះ​ គេ​បាន​ប្រើ​កាំបិត​ កាត់​ទទឹង​ចំ​ពាក់​កណ្តាល​ធូរេន​តែ​ម្តង​ ដែល​ធ្វើ​ឲ្យ​សាច់​ធូរេន​ដាច់​ចេញ​គ្នា​អស់​។​

Most Read