កាហ្វេឆ្ងាញ់លក់ដាច់ គ្មានទំនេរដៃ ជាមួយតម្លៃសមរម្យ ក្រោយសាលាវ៉ាន់ដាយើងហ្នឹង

អ្នកនៅម្លុកសាលាវ៉ាន់ដាច្បាស់ជាស្គាល់មិនខាន ជាមួយហាងកាហ្វេកូនខ្មែរមួយកន្លែងដែលមាន យីហ៊ោ សុខ ឆេងកាហ្វេដូងក្រអូប ព្រោះថាកាហ្វេមានរសជាតិឆ្ងាញ់ ជាមួយតម្លៃសមរម្យ ដែលមានអតិថិជនគាំទ្រ មិនចេះខ្វះមួយថ្ងៃៗលក់មិនទំនេរដៃ រហូតដល់បើក ២តូបទល់មុខគ្នាហើយលក់សឹងតែមិនទាន់ថែមទៀត។

ហាង សុខ ឆេងកាហ្វេដូងក្រអូប
ហាង សុខ ឆេងកាហ្វេដូងក្រអូប
ហាង សុខ ឆេងកាហ្វេដូងក្រអូប

អាថ៌កំបាំងដែលធ្វើកាហ្វេមានរសជាតិឆ្ងាញ់មានអតិថិជនគាំទ្រយ៉ាងច្រើនបែបនេះ គឺដោយសារតែមានការប្រើប្រាស់គ្រាប់កាហ្វេដែលមានគុណភាព និងរឿងពិសេសមួយទៀតនោះគឺការប្រើប្រាស់ទឹកដោះគោខាប់ MY BOY ដែលធ្វើអោយរសជាតិកាហ្វេកើនឡើងមួយកម្រិតទៀត និងមានក្លិនឈ្ងុយញ៉ាំហើយចង់ញ៉ាំទៀត។

ហាង សុខ ឆេងកាហ្វេដូងក្រអូប
ហាង សុខ ឆេងកាហ្វេដូងក្រអូប
ហាង សុខ ឆេងកាហ្វេដូងក្រអូប

វឺតៗ មកណាបើថាមិនទាន់បានញ៉ាំនោះ ព្រោះថាមិនបាច់ទាល់តែមានលុយច្រើនបានផឹកបានឯណា មានត្រឹមលុយម៉ាញេបក៏អាចផឹកបានហើយឆ្ងាញ់ទៀត៕

ហាង សុខ ឆេងកាហ្វេដូងក្រអូប
ហាង សុខ ឆេងកាហ្វេដូងក្រអូប
ហាង សុខ ឆេងកាហ្វេដូងក្រអូប
ហាង សុខ ឆេងកាហ្វេដូងក្រអូប

ហាង សុខ ឆេងកាហ្វេដូងក្រអូប
លេខទូរសព្ទ៖ 098 25 25 25
ទីតាំង៖ ក្រោយវិទ្យាស្ថានវ៉ាន់ដា រឺ ចុចទីនេះ

វីដេអូ៖

គ្រឿង​ផ្សំ​ ផ្លែ​ឈើ បន្លែ និង​អាហារ​ ក្នុង​ផ្ទះ​បាយ​ ៨ មុខ​ ជួយ​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​រឹង​មាំ​ ការពារ​កុំ​ឲ្យ​​ឆ្លង​ជំងឺ​ផ្សេង​ៗ​

ការ​ញ៉ាំ​​ត្រឹម​ត្រូវ​អាច​ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​យើង​រឹង​មាំ​។​ បើ​ចង់​ការ​ពារ​ មិន​ឲ្យ​កើត​ផ្ដាសាយ​ ខណៈ​ COVID-19 កំពុង​តែ​មាន​អ្នក​ឆ្លង​កើន​ឡើង​លឿន​នៅ​ខ្មែរ​ គ្នា​យើង​មិន​គួរ​មើល​រំលង​ គ្រឿង​ផ្សំ​ ផ្លែ​ឈើ និង​អាហារ​ ៨ មុខ​នេះ​ដាច់​ខាត​៖

១. ក្រូច​

មនុស្ស​ភាគ​ច្រើន​ប្រើ​ប្រាស់​ វីតាមីន​ c ពេល​ផ្ដាសាយ​។​ វីតាមីន​ C ត្រូវ​បាន​គេ​​ដឹង​ថា​ជួយ​ផលិត​កោសិកា​ឈាម​ស​ ទាំង​នេះ​ជា​អ្វី​ដែល​អាច​ជួយ​ទប់​ទល់​ការ​ឆ្លង​ជំងឺ​ផ្សេង​ៗ​។​ ផ្លែ​ឈើ​ដែល​សម្បូរ​ វីតាមីន C ទ្វេ​ដង​​មាន​ដូច​ជា​៖​ ក្រូច​ថ្លុង ក្រូច​ខ្វិច ក្រូច​ឆ្មារ​ ជា​ដើម​។​

២. ម្ទេស​ផ្លោក​ក្រហម​

មិន​មែន​តែ​ក្រូច​ទេ​ ដែល​មាន​ផ្ទុក​វីតាមីន​ C ទ្វេ​ដង​ ម្ទេស​ផ្លោក​ក្រហម​ក៏​ដូច​គ្នា​ដែរ។​ ក្រៅ​ពី​វីតាមីន C វា​ក៏​មាន​ផ្ទុក​សារជាតិ​ Beta carotene ច្រើន​ដែរ​ សារជាតិ​នេះ​ជួយ​ស្បែក​ និង​ភ្នែក​​មាន​សុខភាព​ល្អ​។​

៣. ខ្ទឹម​ស

ខ្ទឹម​ស​ជា​គ្រឿង​ទេស​ ដែល​ត្រូវ​បាន​គេ​ប្រើ​ស្ទើរ​តែ​គ្រប់​មុខ​ម្ហូប​ក្នុង​ពិភព​លោក​។​ វា​បន្ថែម​ក្លិន​ឈ្ងុយ​​និង​រសជាតិ​ឲ្យ​ម្ហូប​ និង​ល្អ​ចំពោះ​សុខភាព​។​ វា​ជួយ​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​ផ្សេង​ៗ​បាន​ច្រើន​។

៤. ខ្ញី

ខ្ញី​ជា​គ្រឿង​ផ្សំ​មួយ​ ដែល​គេ​ចូល​ចិត្ត​ប្រើ​ពេល​ឈឺ​។​ ខ្ញី​ជួយ​កាត់​បន្ថយ​ការ​រលាក​ ដែល​ជួយ​បំបាត់​ឈឺ​ក​ និង​ជំងឺ​រលាក​ផ្សេង​ៗ​។​ វា​ក៏​ជួយ​កាត់​បន្ថយ​ការ​ក្អួត​ចង្អោរ​ដែរ។

៥. រមៀត

​​យើង​ប្រហែល​ជា​ស្គាល់​ហើយ​ រមៀត​ជា​គ្រឿង​ផ្សំ​មួយ​ដែល​ប្រើ​ច្រើន​ក្នុង​សម្ល​ការី​។​ ​ពណ៌​លឿង​ និង​ជាតិ​ល្វីង​របស់​វា​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​រលាក​ ទាំង​ពីរ​ប្រភេទ​នេះ​ផង​ដែរ​ គឺ​រលាក​សន្លាក់​ និង​ជំងឺ​រលាក​រ៉ាំ​រ៉ៃ​។​

៦. តែ​បៃ​តង

ទាំង​តែ​បៃ​តង​ និង​តែ​ខ្មៅ​ គឺ​សម្បូរ​ដោយ​សារជាតិ​ Flavonoids ជា​ប្រភេទ​ពួក​ប្រឆាំង​អុក​ស៊ីត​កម្ម។​

៧. ល្ហុង

ល្ហុង​ក៏​ជា​ផ្លែ​ឈើ​ម៉្យាង​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ C ច្រើន​ដែរ។​ វា​មាន​អង់​ស៊ីម​ជួយ​រំលាយ​អាហារ​ ឈ្មោះ​ថា​ Papain ដែល​ជួយ​ប្រឆាំង​នឹង​ការ​រលាក​។​ ក្រៅ​ពី​នេះ​វា​សម្បូរ​ជាតិ​ ប៉ូតាស្យូម​ វីតាមីន​ B និង​ Folate ដែល​សុទ្ធ​សឹង​តែ​ល្អ​ចំពោះ​សុខ​ភាព​។​

៨. សត្វ​សន្តាន (សត្វ​ដែល​មាន​សំបក)

​សត្វ​ទាំង​នេះ មិន​បាន​ជួយ​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​រឹង​មាំ​ទេ តែ​វា​សម្បូរ​ដោយ​ជាតិ​ស័ង្កសី​។ ស័ង្កសី​មិន​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ច្រើន​ដូច​ពួក​វីតាមីន និង​រ៉ែ​ផ្សេង​ៗ​ទេ​ តែ​រាង​កាយ​យើង​ត្រូវ​ការ​វា ដូច​នេះ​កោសិកា​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​អាច​ដំណើរ​ការ​បាន តាម​តម្រូវ​ការ​។​ សត្វ​សន្តាន​ទាំង​នេះ​មាន​ដូច​ជា​៖ ក្តាម​ លៀស បង្កង គ្រុំ​ចំពុះទា​ ជាដើម​។​ ​

ហឹរៗ រសជាតិ​បែប​ថៃ​ ស្រក់​ទឹក​មាត់​តក់​ៗ​ហ្មង​ អ្នក​ណា​ទ្រាំ​បាន​បើ​លេង​ហ្វ្រី​ដឹក​ឲ្យ​ដល់​ផ្ទះ​គ្រប់​មុខ​អ៊ីចឹង

0

ខ្លាច​ COVID មិន​ហ៊ាន​ចេញ​ទៅ​ក្រៅ​ម៉េច​ក៏​ដោយ​ តែ​មិន​អាច​ហាម​បេះដូង​ ឈប់​នឹក​បុក​ល្ហុង​ ភ្លា ញាំ ក្តាម​ជ្រក់​ហឹរ​ៗ​រសជាតិ​បែប​ថៃ​បាន​ទេ​។ ឈប់​ខ្វល់​ទៅ​ដេក​នៅ​តែ​ផ្ទះ​អេស​ក្បាល​ពោះ​ ក៏​អាច​កុម្ម៉ង់​មក​ញ៉ាំ​បាន​តាម​ចិត្ត​ដែរ​ ពិសេស​ទៀត​នោះ​ មានApp ដឹកជញ្ជូនខ្លះក៏មានសេវាដឹកមិនគិតថ្លៃដែរ ចឹងចាំកាលទៀត ឃ្លានអីអាចស្វែងរកក្នុងfacebook បាន។

ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស

ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស

ហាង​បុក​ម្ទេស​មាន​លក់​អាហារ​បែប​ថៃ​ច្រើន​មុខ​ណាស់​ មាន​ដូច​ជា​ បុក​ល្ហុង​ថៃ​ ញ៉ាំ​ក្តាម​សេះ​បែប​ថៃ​ បុកល្ហុង​ក្តាម​ប្រៃ​ បុក​ល្ហុង​ងាវ​ ក្តាម​ថ្ម​ជ្រក់​ម្ទេស មឹក ត្រីសាបាក់​អាំង​ ញ៉ាំ​មី​សួ​ ភ្លា​ថៃ​ពិសេស​ សាច់​គោ​អាំង​ និង​មុខ​ម្ហូប​ផ្សេង​ទៀត​ជា​ច្រើន​ រស​ជាតិ​វិញ​អ្នក​ធ្លាប់​ភ្លក្ស​ហើយ​ដឹង​តែ​ចង់​ទៅ​ម្តង​ទៀត​ តម្លៃ​ក៏​សម​រម្យ​ដែរ​។​ កុំ​ភ្លេច​កុម្ម៉ង់​ញ៉ាំ​ទាំង​អស់​គ្នា​ណា​ ទាន់​គេ​ដឹក​ឲ្យ​អត់​អស់​លុយ​។

កប់ណាស់ ហាង តារានីសាច់អាំង(សាខាសន្ធរម៉ុក)ដ៏ឆ្ងាញ់រសជាតិដើមពីសៀមរាបមានបញ្ចុះតម្លៃ១៥% ចំនួន ៤ថ្ងៃ

វ៉ូវ តែប៉ុណ្ណេះសប្បាយឆ្ងាញ់មាត់ទៀតហើយអ្នកចូលចិត្តញ៉ាំ​សាច់អាំងគ្នាយើង ព្រោះថាហាង តារានីសាច់អាំងសាខាសន្ធរម៉ុក គឺជាសាខាថ្មីដែលចេញមកពីទឹកដីខេត្តសៀមរាបដែលល្បីមានសាច់អាំងទឹកកាពិរសជាតិឆ្ងាញ់ ពេលនេះបានមកដល់ភ្នំពេញយើងហើយ ជាពិសេសមានការប្រម៉ូសិនបញ្ចុះតម្លៃយ៉ាងពិសេសចំនួន ៤ថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ថែមទៀត។

ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)
ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)
ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)

ម៉ោះៗ នៅចាំអីទៀត មើលសារេបបួលសំណព្វចិត្តដៃគូរចូលចិត្តញ៉ាំសាច់អាំងរបស់អ្នកមកញ៉ាំមកណា ព្រោះថារសជាតិសាច់អាំងគឺ ឆ្ងាញ់ពិសេស ដែលជារសជាតិដើមពីសៀមរាបតែម្ដង និងមានសាច់ជាច្រើនមុខថែមទៀតផង។ ហើយបើបានមកដល់ហើយមិនបាច់បារម្ភរឿងញ៉ាំទេណា គឺថាហាងមិនមែនមានតែសាច់អាំងមួយមុខនោះទេ គឺហាងមុខម្ហូបកុម្មង់ដ៏មានរសជាតិឆ្ងាញ់ៗជាច្រើនមុខដែលអាចធ្វើការជ្រើសរើសបានតាមចំនូលចិត្តតែម្ដង។

ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)
ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)
ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)

វឺតៗ មកណាប្រូម៉ូសិនបញ្ចុះតម្លៃរហូតដល់១៥%បែបនេះផង មិនអាចអោយឱកាសនេះរំលងផុតទេណា ព្រោះថាសាច់អាំងឆ្ងាញ់ផង ហើយបញ្ចុះតម្លៃចឹងទៀតសប្បាយមាត់ញ៉ាំតិចអី។ កុំភ្លេចណាសាច់អាំងដ៏មានរសជាតិ និងម្ហូបឆ្ហាញ់ៗជាច្រើនមុខកំពុងរងចាំលោកអ្នក៕

ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)
ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)
ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)
ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)
ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)
ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)
ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)
ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)

ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)
លេខទូរសព្ទ៖ 011 685 666 / 081 685 666
ទីតាំង៖ ផ្ទះលេខ២២១ ផ្លូវលេខ១៥០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក(ម្ដុំសាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុបថ្មី) រឺ ចុចទីនេះ

វីដេអូ៖

សិស្សនិស្សិតយើង ឆ្លៀតពេលទំនេរ នៅ​ផ្ទះ​រៀន​ធ្វើ​ការ៉េម​ចេក​ទុក​ញ៉ាំ​ ត្រូវ​ជា​មួយ​អាកាស​ធាតុ​ក្តៅ​ខ្លាំងផង ត្រូវម៉ាច់

0

គ្រឿង​ផ្សំ​៖​

  • ចេក​ទុំ​ កន្លះ​ស្និត​ (ចេក​ទឹក) កាត់​ជា​បី​កំណាត់​ រួច​សង្កត់​ឲ្យ​បែក
  • ខ្នុរ​ទុំ​បេះ​ជា​សរសៃ​ៗ​ ១​កូន​ចាន​ចង្កឹះ​
  • សាច់​ដូង​ខ្ចី​ កោស​ជា​បន្ទះ​ៗ​ ១​កូន​ចាន​ចង្កឹះ
  • សាច់​មៀន​ ១​ ចាន​ (ដាក់​ក៏​បាន​ មិន​ដាក់​ក៏​បាន​)
  • សណ្តែក​ដី​លីង​ និង​យក​សម្បក​ចេញ​ហើយ​ ១​ ចាន
  • ទឹក​ដោះ​គោ​ខាប់​ កន្លះ​កំប៉ុង
  • ខ្ទិះ​ដូង ១ កុន​ចាន​ចង្កឹះ

វិធី​ធ្វើ៖

១. យក​ចេក​ ខ្នុរ​ សាច់​ដូង​ សាច់​មៀន​ និង​សណ្តែក​ដី​លីង​ ដាក់​ចូល​ក្នុង​ចាន​ធំ​មួយ

២. ចាក​ទឹក​ដោះ​គោ​ខាប់​ និង​ខ្ទិះ​ដូង​ចូល​

៣. រួច​កូរ​ចូល​គ្នា​ឲ្យ​បាន​សព្វ​ល្អ​

៤. បន្ទាប់​មក​ច្រក​ចូល​ក្នុង​ថង់​ រួច​យក​ទៅ​ដាក់​ក្នុង​ទូរ​ទឹកកក​​ទុក​ឲ្យ​កក​ ជា​ការ​ស្រេច​។

តោះ មកដឹងថាញ៉ាំអាហារបែបណា អោយប្រព័ន្ធភាពស៊ាំខ្លាំងអាចទប់ទល់ជំងឺបាន

តោះយល់ដឹងទាំងអស់គ្នា ចែករំលែកតចំណេះដឹងនេះបន្ត អំពីការការពារ និងធ្វើយ៉ាងណាអោយរាងកាយ ក៏ដូចជាប្រព័ន្ធភាពស៊ាំរបស់យើងរឹងម៉ាំ ដើម្បីការពារជំងឺផ្សេងៗ កុំភ្លេចខ្លួនមិនបានការពារ និងពង្រឹងខ្លួនជំនះការឆ្លងនៃជម្ងឺកាចសាហាវផ្សេងៗផងដែរ។

គ្រឿផ្សំអាហារ
គ្រឿផ្សំអាហារ

បើតាមការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការញ៉ាំអាហារមួយចំនួន គឺមានប្រសិទ្ធភាពក្នុងការពង្រឹងភាពស៊ាំរាងកាយអាចប្រឆាំងការឆ្លងមានកម្រិតខ្ពស់ ដែលក្នុងនោះគឺអាហារដែលមានគ្រឿងផ្សំពី ប្រភេទបន្លែស្ពៃខៀវ ខ្ទឹមបារាំង ខ្ទឹមសរ រមៀត និងស៊ុត។ សារធាតុដែលមាននៅក្នុងស៊ុត និងបន្លែទាំង ៤មុខខាងលើ គឺសុទ្ធតែមានសារធាតុប្រឆាំង និងជម្ងឺឆ្លង និងជួយពង្រឹមភាពស៊ាំរបស់យើងអោយកាន់តែរឹងម៉ាំ ហើយកុំភ្លេចណាគ្រប់មុខម្ហូបទាំងអស់ត្រូវតែជម្អិនអោយបានឆ្អិនល្អ ជៀសវាងដាច់ខាតចំពោះការញ៉ាំឆៅ។

គ្រឿផ្សំអាហារ
គ្រឿផ្សំអាហារ

សូមបញ្ជាក់ថាចំពោះអាហារដែលមានគ្រឿងផ្សំបន្លែ និងស៊ុតខាងលើ គឺគ្រាន់តែជួយពង្រឹងភាពស៊ាំនៃរាងកាយតែប៉ុណ្ណោះ មិនអាចព្យាបាលនោះទេ។ សូមចូលរួមថែរក្សាអនាម័យ អោយបានខ្ពស់ទាំងអស់គ្នា ដើម្បីមានសុខភាពល្អជៀសវាងពីជម្ងឺមួយនេះ៕

គ្រឿផ្សំអាហារ
ភោជន

៥ កន្លែង​ជាប់​ក្រុង​នេះ ឲ្យ​តែ​ថ្ងៃ​ឈប់​ទៅ​រក​កន្លែង​អង្គុយ​មិន​ទាន់​គេ​ទេ​ បើ​ទេស​ភាព​ក៏​ស្អាត ម្ហូប​ក៏​ស្រស់

0

ព្រោះ​តែ​ទៅ​មិន​ឆ្ងាយ​​ មិន​ចាំ​បាច់​ជិះ​ឈឺ​គូទ ទើប​កន្លែង​ក្បែរ​ៗ​ក្រុង​ មាន​អ្នក​ទៅ​ច្រើន​កុះករ​ មិន​ថា​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ​ មិន​ថា​សៅរ៍​អាទិត្យ​។​​ ជា​ពិសេស​អ្នក​ក្រុង​ចូល​ចិត្ត​ណាស់​កន្លែង​មាន​ទឹក​មាន​ កញ្ចុះ​ ខ្យល់​ត្រជាក់​ៗ​អី​ហ្នឹង​ សំខាន់​ម្ហូប​បែប​ជនបទ​ ហើយ​ឆ្ងាញ់​។​ ​អ៊ីចឹង​ទើប​កន្លែង​ទាំង​ ៥ នេះ​ជា​គោល​ដៅ​សម្រាប់​ថ្ងៃ​សម្រាក​ ដើម្បី​បំភ្លេច​កង្វល់។

ភោជនីយដ្ឋាន​ Old Friend – មិត្ត​ចាស់​ព្រែក​លាភ

ភោជនីយ​ដ្ឋាន​មួយ​កន្លែង​នេះ​ នៅ​ជាប់​មាត់​ទន្លេ​តែ​ម្តង​ មាន​កញ្ចុះ​ប្រក់​ស្បូវ​ ខ្យល់​បក់​ល្វិច​ៗ​។​ នៅ​ជិត​ក្រុង​បង្កើយ​ ព្រែក​លាភ​យើង​ហ្នឹង។​ ម្ហូប​វិញ​ឃើញ​ហើយ​ស្រក់​ទឹក​មាត់​។

Old Friend - មិត្តចាស់ព្រែកលាភ
Old Friend - មិត្តចាស់ព្រែកលាភ
Old Friend - មិត្តចាស់ព្រែកលាភ
Old Friend - មិត្តចាស់ព្រែកលាភ
Old Friend - មិត្តចាស់ព្រែកលាភ

ភោជនីយដ្ឋាន​ Old Friend – មិត្ត​ចាស់​ព្រែក​លាភ
លេខ​ទូរសព្ទ៖ 010 956 553
ទី​តាំង៖ ជិះ​តាម​ផ្លូវ​6A​ បត់​ស្តាំ​ចូល​តាម​វត្ត​ព្រែក​លាប​ រួច​បត់​ឆ្វេង​ប្រហែល​ 100​មែត្រ​ រឺ ផែនទី ចុចទីនេះ

អាហារ​ដ្ឋាន​ ចំ​ការ​ក្រូច​ ស្វាយ​រលំ

អាហារ​ដ្ឋាន​ ចំ​ការ​ក្រូច​ ស្វាយ​រលំ មាន​ម្ហូប​ឆ្ងាញ់​ៗ បែប​ស្រុក​ស្រែ​ មាន់​ដុត​ ប្រហុក​ចិញ្រ្ចាំ​ ដែល​ជា​មុខ​ម្ហូប​ប្រចាំ​ហាង​ និង​មាន​ម្ហូប​ឆ្ងាញ់​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ​។ បន្ថែម​ពី​ម្ហូប​ឆ្ងាញ់​ ទេស​ភាព​ស្រស់​ស្អាត​ ជាប់​មាត់​ទន្លេ​ ខ្យល់​អាកាស​បរិសុទ្ធ ​តែ​ប៉ុណ្ណោះ​​​ក៏​អាច​ស្ទូច​ត្រី​លេង​លំ​ហែ​អារម្មណ៍​បាន​ថែម​ទៀត​ផង​។

អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ

អាហារ​ដ្ឋាន​ ចំ​ការ​ក្រូច​ ស្វាយ​រលំ
លេខ​ទូរសព្ទ​៖ 060 267 267/098 267 267
ទី​តាំង៖ ក្រុង​ តា​ខ្មៅ​ រឺ ចុចទីនេះ

រមណីយដ្ឋាន​ សួន​មនោរម្យ

នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​ភ្នំពេញ​ ស្ថិត​លើ​ផ្លូវ​ជាតិ​លេខ១​ ប្រហែល​៦​គីឡូ​ម៉ែត្រ​ គឺ​នៅ​ខាង​ស្តាំ​ដៃ​ផ្ទាល់​តែ​ម្តង​ ឈ្មោះ​ថា​ រមណីយ​ដ្ឋា​ន​ សួន​មនោរម្យ​ ពេល​ក្រឡែក​មើល​ពី​ខាង​ក្រៅ​ទៅ​ឃើញ​មាន​សួន​ចម្រុះ​ពណ៌​ខៀវ​ខ្ចី​ អម​ដោយ​កញ្ចុះ​ជា​ច្រើន​ ដែល​ធ្វើ​អោយ​អ្នក​មក​កំសាន្ត​មាន​អារម្មណ៍​ស្រស់​ស្រាយ​តែ​ម្តង​។

រមណីយដ្ឋា​ន​ សួនមនោរម្យ
រមណីយដ្ឋា​ន​ សួនមនោរម្យ
រមណីយដ្ឋា​ន​ សួនមនោរម្យ
រមណីយដ្ឋា​ន​ សួនមនោរម្យ
រមណីយដ្ឋា​ន​ សួនមនោរម្យ

រមណីយដ្ឋាន​ សួន​មនោរម្យ
លេខ​ទំនាក់​ទំនង​ ៖ 017 638 638 / 093 637 637
ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ​១ ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាល​កោះ ខណ្ឌ​ច្បារអំពៅ រាជ​ធានី​ភ្នំពេញ ​រឺ​អាច​ ចុចទីនេះ

ភោជនីយដ្ឋាន​ ចូល​ចិត្ត

គ្រាន់​តែ​ចូល​ដល់​ភ្លាម​មាន​អារម្មណ៍​ថា​ស្រស់​ស្រាយ​ក្នុង​ចិត្ត​ណាស់​ សម្រាប់​មុខ​ម្ហូប​វិញ​សុទ្ធ​តែ​ឆ្ងាញ់ៗ​តម្លៃ​ក៏​សមរម្យ​ដែរ​ ដឹង​តែ​មិន​ខក​ចិត្ត​ទេ។ ​អាច​មើល​កន្លែង​នេះ​បណ្តើរៗ​ទៅ ​ដឹង​តែ​ត្រូវ​ចិត្ត​សំណព្វ​ចិត្ត​ហើយ​ ម្ហូប​ឆ្ងាញ់ៗ​ក៏​មាន​ច្រើន​ ទេស​ភាព​ក៏​ស្រស់​ស្អាត​ ​ហើយ​បើ​មាន​សំណព្វ​ចិត្ត​ចេះ​ថត​រូប​ទៀត​ ធា​នា​ថា​ស្អាត​ហ្មង។

ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត

ភោជនីយដ្ឋាន​ ចូល​ចិត្ត
លេខ​ទំនាក់​ទំនង​៖ 010 221 678 / 077 887 739
ទីតាំង៖ បត់​ពី​ផ្លូវ​ជាតិ​លេខ១​ ប្រហែល​ ១​គីឡូ​ ចូល​មក​លើ​ផ្លូវ​ថៃ​ហ្គឺ​ ជិត​ទូរទស្សន៍​ហង្សមាស ​រឺ​អាច​ ចុចទីនេះ

ភោជនីយដ្ឋាន ​ម្លប់​ពោធ៏​មាត់​បឹង

មាន​ទី​តាំង​ធំ​ទូលាយ​ ទេស​ភាព​ស្អាត​ៗ​យ៉ាង​ស្រស់​បំព្រង​ ខ្យល់​ធម្មជាតិ​ល្អ​បរិសុទ្ធ​ ហើយ​​អាច​ស្ទូច​ត្រី​កំសាន្ត បាន​យ៉ាង​សប្បាយ​រីករាយ​។

ភោជនីយដ្ឋាន ​ម្លប់​ពោធិ​មាត់​បឹង
លេខ​ទំនាក់​ទំនង៖ 012/010 82 33 66
ទី​តាំង៖ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ស្រា​បៀរ​Tiger នៅ​ទល់​មុខ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស

តោះ​កាន់​ ២០ ដុល្លារ​ទៅ​ដេក​កំពត​មួយ​​យប់​ ដើរ​ញ៉ាំ​របស់​ប្លែក​ៗ​ឲ្យ​ឆ្ងាញ់​មាត់​ម្តង

កំពត​ទៀត​ហើយ… តែ​ថ្ងៃ​នេះ​មក​ណែ​នាំ​កន្លែង​គេង​អស់​លុយ​តិច​វិញ​ម្តង​។​ កំពត​ជា​ខេត្ត​មួយ​នៅ​មិន​ឆ្ងាយ​ពី​ភ្នំ​ពេញ​ប៉ុន្មាន​ទេ​ ជិះ​តែ​ប៉ុន្មាន​ម៉ោង​ក៏​ដល់​ហើយ​ អ៊ីចឹង​បើ​ចង់​ទៅ​លេង​អី​ស្រួល​ ទៅ​សៅរ៍​ មក​វិញ​អាទិត្យ​ក៏​ទាន់​ដែរ​ បើ​អ្នក​ធ្វើ​ការ​ ឬ​រៀន​​មិន​ចាំ​បាច់​សុំ​ច្បាប់​​ឈប់​ក៏​បាន​ដែរ​។​

រូបភាពពី Bamboo Bungalow
រូបភាពពី Bamboo Bungalow
រូបភាពពី Bamboo Bungalow
រូបភាពពី Bamboo Bungalow
រូបភាពពី Bamboo Bungalow
រូបភាពពី Bamboo Bungalow

ចង់​ដឹង​កន្លែង​ក្នុង​រូប​ហ្នឹង​ឈ្មោះ​អី​អត់​?​ ១​ យប់​ក្បែរ ២០ ដុល្លា​ទេ​ (មាន​គ្រែ​ធំ​មួយ)វា​ជា​លក្ខណៈ​បឹង​កាឡូ​ មាន​ឈ្មោះ​ថា​ Bamboo Bungalow។​ នៅ​ទី​នេះ​យើង​អាច​គយ​គន់​មើល​ទេសភាព​​ដង​ព្រែក​វែង​ដាច់​កន្ទុយ​ភ្នែក​ ជា​មួយ​នឹង​សម្រស់​ភ្នំ​បូក​គោ​យ៉ាង​ស្រស់​ត្រកាល​នៅ​ចំ​ពី​មុខ​ផ្ទះ​ស្នាក់​តែង​ម្តង​។​ ​មាន​ម៉ូតូ​ ឬ​ឡាន​សម្រាប់​ឲ្យ​អ្នក​ទៅ​ស្នាក់​កំសាន្ត​ជួល​ដើម្បី​​ជិះ​ទៅ​លេង​ និង​ស្គាល់​កន្លែង​ផ្សេង​ៗ​ក្នុង​ទឹក​ដី​កំពត​តែ​ម្តង​ ហើយ​ទី​នេះ​ក៏​ជា​កន្លែង​ពេញ​និយម​សម្រាប់​ហែល​ទឹក​ និង​ស្ទូច​ត្រី​ដែរ​។​

រូបភាពពី Booking.com
រូបភាពពី Booking.com
រូបភាពពី Booking.com
រូបភាពពី Booking.com
រូបភាពពី Booking.com

អាច​កក់​តាម​ Booking.com បាន​។

បើ​បាន​ទៅ​ហើយ​កុំ​ភ្លេច​ទៅ​ញ៉ាំ​អាហារ​ឆ្ងាញ់​ប្រចាំ​ក្រុង​កំពត​​ទាំង​នេះ​ផង​ណា​៖

នំ​ចាន​ផ្អែម​ និង​ ប្រៃ

មាន​លក់​ក្នុង​ផ្សារ​កំពត

នំ​បញ្ចុក​ទឹក​ម្ហិច

មាន​លក់​នៅ​ក្បែរ​វត្ត​ព្រៃ​តុម្ភ

បាយ​ឆា​ក្តាម

ហាង​នៅ​ក្បែរ​ស្ពាន​កំពង់​បាយ​ (ស្ពាន​ថ្មី)

បាយឆាក្ដាមកំពត
បាយឆាក្ដាមកំពត

នំ​សំបក​គ្រែង​ប្រៃ

លក់​ក្នុង​ផ្សារ​កំពត

ទឹក​ដំឡូង​ស្វាយ

មាន​លក់​នៅ​ហាង​ Ramy Bakery & Coffee

ទឹកដំឡូងស្វាយ

បាយ​ម៉ាក់​កំពត

មាន​ទីតាំង​នៅ​ជាប់​ស្តូប​រូប​សំណាក​មិត្តភាព​កម្ពុជា-វៀតណាម ក្រោយ​សាលា​ចិន​ចាស់ ក្រុង​កំពត​​

បាយម៉ាក់កំពត

ក្មេង​ជំនាន់​ឆ្នាំ ២០០០ ភាគ​តិច​ណាស់​ធ្លាប់​ស្គាល់​ និង​ញ៉ាំ​នំ​ខ្មែរ​ ១៩ មុខ​នេះ​

0

រាល់​ថ្ងៃ​គ្នា​យើង​ច្បាស់​ជា​បាន​សាក​រសជាតិ​ នំ​បរទេស​ប្លែក​ៗ ឆ្ងាញ់​ និង​មាន​រូប​រាង​ស្រស់​ស្អាត​ មក​រាប់​ភ្លេច​ហើយ​។​ តែ​កុំ​ភ្លេច​ណា​ ខ្មែរ​យើង​ក៏​មាន​នំ​ច្រើន​ប្រភេទ​ជា​ហូរ​ហែ​ដែរ​ ជា​កូន​ខ្មែរ​គួរ​តែ​ស្គាល់​និង​បាន​សាក​រសជាតិ​នំ​ឆ្ងាញ់​ៗ​ទាំង​អស់​នេះ​។​ ជឿ​ថា​គ្នា​យើង​ខ្លះ​ អាច​ធ្លាប់​ឃើញ​ តែ​មិន​ធ្លាប់​ញ៉ាំ​ បើ​ខ្លះ​ទៀត​​មិន​ធ្លាប់​ទាំង​ស្គាល់ និង​ញ៉ាំ​ទៀត​ផង​។​​ ក្នុង​ចំណោម​នំ​ខ្មែរ​ ១៩​ មុខ​នេះ​ ស្គាល់ និង​ធ្លាប់​ញ៉ាំ​បាន​ប៉ុន្មាន​មុខ​ដែរ?​

នំ​គម​

នំ​ស្លឹក​ស្រស់

នំ​អាកោរ​ត្នោត

នំ​ពង​អន្សម​

នំ​ក្រូច

នំ​ចាក់​ចុល

នំ​កូរ

នំ​លំអង​ចេក

នំពុម្ព

នំ​ផ្លែ​អាយ

នំ​ក្រឡាន

ក្រឡានអ្នកសៀមរាប
ក្រឡានអ្នកសៀមរាប

នំ​ល្ពៅ

នំ​អន្សម​ខ្នុរ

នំ​អាកោរ​

ហាង ដារ៉ាអាកោខ្ទិះ
ហាង ដារ៉ាអាកោខ្ទិះ

នំ​ច័ក្កច័ន

នំ​កង

នំ​ត្រៀប​បាយ

នំ​ចេក​បុក

នំ​ពពាយ

គ្រាន់តែឃើញទ្រាំមិនបានហ្មង គ្រឿងសមុទ្រ ខ្ចៅ បង្កង ក្តាម លៀស ស្ងោទឹកដូង ចំហុយឡាំងស៊ឹង ជាតិនោះជាតិ

ល្មមគ្រប់គ្រាន់ មិនបាច់ទៅណាឆ្ងាយទៀតនោះទេ ព្រោះបើបានស្គាល់កន្លែងនេះហើយ ដឹងតែត្រូវចិត្តហ្មង គ្រឿងសមុទ្រ ខ្ចៅ បង្កង ក្តាម លៀស ងាវ អយស្ទ័រ មានមួយចប់ មិនថាចម្អិនដោយ ស្ងោទឹកដូង ចំហុយឡាំងស៊ឹង ដុត ឬក៏អាំងនោះទេ សុទ្ធតែទំនងឆ្ងាញ់គ្រប់មុខ គ្រាន់តែមើលរួបក៏គួរអោយចង់សាកដែរ ជាពិសេសមានការបញ្ចុះតម្លៃ ៣០% ចំនួន ៣ថ្ងៃចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

BEST FOOD
BEST FOOD
BEST FOOD
BEST FOOD
BEST FOOD
BEST FOOD

សម្រាប់ហាង BEST FOOD មានលក់មុខម្ហូបច្រើនណាស់ ជាពិសេសគ្រឿងសមុទ្រតែម្តង មិនថាស្អីក៏មានដែរ មិនតែប៉ុណ្ណោះ គឺទំនងៗថែមទៀតផង បើនិយាយពីរសជាតិទឹកជ្រលក់ប្រចាំហាងវិញ គ្រាន់ឃើញក៏ឃ្លានដែរ មានច្រើនរសជាតិ ជ្រលក់ត្រូវជាមួយមុខម្ហូបគ្រប់មុខ រសជាតិប្លែកហើយឆ្ងាញ់ទៀត ចឹងសម្រាប់ម៉ូយៗដែលស្គាល់ហាងនេះហើយ ដឹងតែមកជាប្រចាំតែម្តង។

BEST FOOD
BEST FOOD
BEST FOOD
BEST FOOD
BEST FOOD
BEST FOOD
BEST FOOD
BEST FOOD

មិនមែននិយាយលេងទេ អាចទៅរកសាកបានណា មានច្រើនមុខពិតមែន ចង់ប្រភេទ ចំហុយ ស្ងោ ដុត អាំង មានមួយកំប្លេ ទំនងពេញចិត្តស្តូកគ្រប់មុខ ធានាថាឃើញហើយស្រក់ទឹកមាត់តែម្តង ចឹងមោះរកបបួលមិត្តភក្តិមកសាកម្តងមើល មុនចេញទៅស្រុកកំណើតរៀងខ្លួន ញ៉ាំអោយណាណីម្តងមើល៍៕

BEST FOOD
BEST FOOD
BEST FOOD
BEST FOOD
BEST FOOD
BEST FOOD
BEST FOOD
BEST FOOD

ហាង BEST FOOD
លេខទូរសព្ទ៖ 099 92 05 08 / 096 89 20 508
ទីតាំង៖​ ស្ថិតនៅតាមបណ្ដោយផ្លូវ២៦១ កែងផ្លូវ១៥០ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

វីដេអូ៖