៣ កន្លែង​នេះ​នៅ​បាត់​ដំបង​ ល្បី​លក់​សុទ្ធ​តែ​របស់​ឆ្ងាញ់​ បើ​ទៅ​កុំ​ភ្លេច​នាំ​មាត់​ទៅ​ភ្លក្ស​

0

អ្នក​ណា​មិន​ល្បី​ បាត់​ដំបង​សម្បូរ​របស់​ឆ្ងាញ់​ៗ​ មិន​ថា​អាហារ​ ផ្លែ​ឈើ​ រួម​ទាំង​មាន​កន្លែង​ដើរ​លេង​ស្អាត​ៗ​ទៀត​។​ តែ​មាន​ធ្លាប់​បាន​ទៅ​សាក​កន្លែង​ ៣ នេះ​ហើយ​នៅ​?​ អ្នក​ទៅ​សាក​ហើយ​ ដឹង​តែ​សរសើរ​កប់​ៗ​មាត់​ ព្រោះ​លក់​សុទ្ធ​តែ​របស់​ឆ្ងាញ់​ៗ​។​ បើ​មិន​ធ្លាប់​ស្គាល់​ទេ​ ហើយ​ចង់​ទៅ​ ម៉ោះ​!​ នេះ​ឈ្មោះ​និង​ទីតាំង​ហាង​៖​

ហាង ​ខួរ​ចំ​ហ៊ុយ​បាត់​ដំ​បង​ ឬ​ហៅ​ថា​ខួរ​ចំ​ហ៊ុយ​សា​លា​ឌូ​វី

ជា​មធ្យម​រៀង​រាល់​ថ្ងៃ​ ខួរ​ជាង​២០០​ចាន​លក់​អស់​គ្មាន​សល់​ដោយ​សារ​តែ​ហាង​របស់​គាត់​ពេញ​និយម​ខ្លាំង​ទៅ​លើ​មុខ​ម្ហូប​មួយ​នេះ​ ព្រោះ​អី​គ្រាន់​តែ​ឈាន​ជើង​ចូល​ហាង​ភ្លាម​ ឃើញ​ហើយ​ឆ្នាំង​ធំៗ​ ដាក់​ចំ​ហ៊ុយ​ខួរ​ទាំង​ឆ្នាំង​ៗ​ បើក​គំ​រប​ភ្លាម​ហ៊ុយ​ទ្រលោម​ ជះ​ក្លិន​ឈ្ងុយ​ទាញ​ចិត្ត​អោយ​កុម្ម៉ង់​ភ្លែត​។ ចំណែក​ពង​មាន់​ប៊័រ​អាំង​វិញ​ក៏​ទំនង​មិន​ចាញ់​ខួរ​ដែរ។​

ខួរចំហ៊ុយ
ខួរចំហ៊ុយ
ពងមាន់អាំងប៊ឺរ
ពងមាន់អាំងប៊ឺរ

ហាង​ ខួរ​ចំ​ហ៊ុយ​បាត់​ដំ​បង​ ឬ​ហៅ​ថា​ខួរ​ចំ​ហ៊ុយ​សា​លា​ឌូ​វី
លេខ​ទូរសព្ទ៖ 089 899 399 / 096 555 2055
ចាប់​លក់​ពី​ម៉ោង​៖ ៣​រសៀល
ទី​តាំង​៖ បាត់​ដំ​បង​ ជិត​សា​លា​ឌូ​វី

ទា​ដុត​អំបិល​ម្ទេស​ទួល​តា​ឯក

ទា​ដុត​អំបិល​ម្ទេស​ គុយទាវ​សាច់​ទា​ ទួល​តាឯក​ បើ​និយាយ​ពី​អ្នក​ដែល​មាន​ស្រុក​កំណើត​នៅ​ទី​រួម​ខេត្ត​បាត់​ដំបង​វិញ​ គឺ​ស្គាល់​ច្បាស់​តែ​ម្តង​ព្រោះ​អី​ ហាង​នោះ​មាន​អ្នក​ចូល​ចិត្ត​រស​ជាតិ​សាច់​ទា​នៅ​ទី​នោះ​ សឹង​តែ​គ្រប់​គ្នា​ទៅ​ហើយ​។ ដោយ​ចំនុច​ពិសេស​ ​របស់​ម្ចាស់​ហាង​គឺ​ផ្ដោត​សំ​ខាន់​ទៅ​លើ​ ទឹក​ជ្រលក់​ ហឹរ​ឆ្ងាញ់​ប្លែក​ហ្មង​។ សំ​រាប់​ហាង​នេះ​មាន​មុខ​ម្ហូប​ច្រើន​ទៀត​ ដែល​ទាក់​ទង​នឹង​សាច់​ទា​មាន​ដូច​ជា​៖ ទា​ដុត ងាំ​ងូវ, ទា​អាំង​គីម​ប៊ូយ, ទា​ផាក​ឡូវ, ជើង​ទា​ខ ​និង​គុយ​ទា​សាច់​ទា​ដ៏​ឈ្ងុយ​ឆ្ងាញ់​ថែម​ទៀត​ផង​។

ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក

ទា​ដុត​អំបិល​ម្ទេស​ទួល​តា​ឯក
លេខ​ទូរសព្ទ៖ 092 6666 15, 096 6666 15
ទី​តាំង​ថ្មី​ (១០៨)៖ ផ្លូវ​រោង​ចក្រ​តម្បាញ​ ខាង​ជើង​រោងចក្រ​តម្បាញ​ ខាង​មុខ​វត្ត​ទួល​តាឯក

អាហារ​ដ្ឋាន​ R1​ បាយ​សាច់​គោ​បន្ទះ​ដែក​

បាយ​គោ​ដុត​ ដែល​អ្នក​នៅ​ទី​រួម​ខេត្ត​បាត់​ដំបង​ គ្រប់​គ្នា​ធ្លាប់​ញ៉ាំ​សរសើរ​ថា​ឆ្ងាញ់ ហើយ​ពួក​គាត់​តែង​តែ​មិត្តភ័ក្ដិ​ បង​ប្អូន​ដែល​ទៅ​លេង​ស្រុក​កំណើត​របស់​ខ្លួន​ទៅ​ភ្លក្ស​នៅ​ទី​នោះ​ ព្រោះ​អី​បាយ​នេះ​បើក​លក់​រាប់​ឆ្នាំ​ហើយ​ នៅ​តែ​អាច​រក្សា​បាន​នូវ​ភាព​ល្បី​ល្បាញ​ និង​រស​ជាតិ​នៅ​ឆ្ងាញ់​ជា​ទី​គាប់​ចិត្ត​ដដែល​។ ហើយ​អ្វី​ដែល​ធ្វើ​អោយ​អ្នក​ញ៉ាំ​បាយ​នៅ​ទី​នោះ​ភ្លេច​មិន​បាន​នោះ​គឺ​ ខ្ទឹម​ជ្រក់​ដ៏​ឆ្ងាញ់​។

បាយគោដុត
បាយគោដុត
បាយគោដុត
បាយគោដុត
បាយគោដុត
បាយគោដុត

អាហារ​ដ្ឋាន​ R1​ បាយ​សាច់​គោ​បន្ទះ​ដែក​
លេខ​ទូរសព្ទ​៖ 011 24 85 85 / 012 66 56 24
ទី​តាំង​៖ ភូមិ​រំ​ចេក​៤, សង្កាត់​រតនៈ​បាត់​ដំបង​, ក្រុង​បាត់​ដំបង

សាច់ក្រកសាងស្នេហ៍ រសជាតិឆ្ងាញ់មិនធម្មតា បានញ៉ាំកាលណាដឹងតែជក់មាត់ជីបៗហ្មង

គ្រាន់តែថាលឺឈ្មោះហាង សាច់ក្រកសាងស្នេហ៍ អ្នកទាំងអស់គ្នាច្បាស់ជាចាប់អារម្មណ៍ហើយមែនអត់? មិនថាតែអ្នកទាំងអស់គ្នាទេ សូម្បីតែAdmin ក៏មានអារម្មណ៍បែបនេះដែរ ជាពិសេសពេលដែលបានលឺភ្លាមគឺគិតក្នុងចិត្តថារកបបួល Cr ទៅញ៉ាំសាច់ក្រក និងសាច់គោអាំងនៅទីនេះក្រែងល៎បានសាងស្នេហ៍ភ្ជាប់និស្ស័យដូចឈ្មោះហាង។

ហាង សាច់ក្រកសាងស្នេហ៍
ហាង សាច់ក្រកសាងស្នេហ៍
ហាង សាច់ក្រកសាងស្នេហ៍

ម៉ោះៗ តើអ្នកណាខ្លះធ្លាប់បានមកញ៉ាំអី និងសាងស្នេហ៍នៅទីនេះខ្លះ? បើថានៅទេឆាប់បបួលសំណព្វចិត្តអ្នកទាំងអស់គ្នាមក ព្រោះថាទីនេះមានសាច់ក្រក សាច់គោអាំង និងនំប៉័ងដ៏ឈ្ងុយឆ្ងាញ់ ដែលលក់ជិត១០ឆ្នាំទៅហើយ​ មានម៉ូយៗយ៉ាងច្រើនឈរចាំទិញជារៀងរាល់ល្ងាច មួយថ្ងៃលក់អស់ជាង ២០០ចង្កាក់ឯណោះ។ ហើយមូលហេតុដែលមានម៉ូយច្រើនបែបនេះក៏ព្រោះតែ សាច់ក្រក គឺធ្វើដោយម្ចាស់ហាងផ្ទាល់តែម្ដងដែលមានរសជាតិឆ្ងាញ់ ឈ្ងុយគ្រឿង និងមានអនាម័យខ្ពស់។ រីឯតម្លៃក៏សមរម្យ សាច់ក្រក ១ចង្កាក់តម្លៃ ២៥០០៛ សាច់គោអាំង ១ចង្កាក់ តម្លៃ ២៥០០៛ ដូចគ្នា។

ហាង សាច់ក្រកសាងស្នេហ៍
ហាង សាច់ក្រកសាងស្នេហ៍
ហាង សាច់ក្រកសាងស្នេហ៍

វឺតៗមកស្គាល់កន្លែងអាចញ៉ាំឆ្ងាញ់មាត់ និងអាចសាងស្នេហ៍ប៉ុណ្ណេះហើយ នៅចាំអីទៀត មើល៎សារេលៃលកណាត់ក្រាស់ ណាត់សំណព្វចិត្តអីមកញ៉ាំមកណា។ គេអាចស្រលាញ់យើងកាន់តែខ្លាំងក៏ព្រោះតែយើង នាំគេមកញ៉ាំរបស់ឆ្ងាញ់ៗនោះអី៕(ហាងបើកចាប់ពីម៉ោង ៣រសៀល រហូតដល់ម៉ោង ៨និង៣០នាទីយប់)

ហាង សាច់ក្រកសាងស្នេហ៍
ហាង សាច់ក្រកសាងស្នេហ៍
ហាង សាច់ក្រកសាងស្នេហ៍
ហាង សាច់ក្រកសាងស្នេហ៍
ហាង សាច់ក្រកសាងស្នេហ៍
ហាង សាច់ក្រកសាងស្នេហ៍
ហាង សាច់ក្រកសាងស្នេហ៍

ហាង សាច់ក្រកសាងស្នេហ៍
លេខទូរសព្ទ៖ 015 22 11 53 / 012 22 74 81
ទីតាំង៖ ផ្លូវ១៣២ កែងផ្លូវ២៥៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

វីដេអូ៖

ខ្ចិលធ្វើម្ហូបពេលល្ងាច អាចមកសារេអ្វីទាំងអស់នេះជំនួសបាន សុទ្ធតែឆ្ងាញ់ៗ

ធ្វើម្ហូបរាល់ថ្ងៃ ពេលខ្លះច្បាស់ជាទាល់គំនិតមិនដឹងថាត្រូវធ្វើម្ហូបអ្វីហើយមែនអត់ ស្ត្រីមេផ្ទះទាំងឡាយ? បើបែបនេះពិតមែន យើងក៏អាចលៃលកមើលម្ហូបស្រាប់ រឺក៏អាចរកញ៉ាំអ្វីដែលអាចជំនួសបាយតែម្ដង ក៏បានព្រោះអាចធ្វើអោយយើងបានញ៉ាំប្លែកមាត់ផង។ ម៉ោះ Admin ជួយផ្ដល់ជម្រើស ២សម្រាប់អ្នកទាំងអស់គ្នា គឺមានសាច់កាប់ និងនំប៉័ងសាច់ឆ្ងាញ់ៗ និងល្បីជាច្រើនឆ្នាំមកហើយ។

សាច់កាប់ និងនំប៉័ងសាច់ឆ្ងាញ់

ហាង ហ៊ាម៉ាប់ ទេពផន

ពិបាក​រកនឹក​ធ្វើម្ហូប​មែនទេ​! ម៉ោះ​មិនបាច់​គិត​ច្រើន​ទេ​ ល្ងាច​នេះ​ទៅ​សា​រេ​សាច់​កាប់​ហ៊ា​ម៉ា​ប់​ទេព​ផនហ្មង​ទៅ​ ព្រោះថា​ឆ្ងាញ់ណាស់។ អ្វី​ដែល​ពិសេស​នោះ​សាច់​កាប់​មាន​រហូត​ទៅដល់១០មុខ​ និង​ល្បី​ជាងគេ​ប្រចាំ​ហាង​នោះ​គឺ​ ជ្រូក​ខ្វៃ​ទឹកឃ្មុំ​ និង​ទា​ខ្វៃ​ទឹកឃ្មុំ​។ ម៉ូយ​ៗ ហ៊ា​ម៉ា​ប់​ច្បាស់ជា​ដឹង​ស្រាប់ហើយ​ អំពី​រសជាតិ​ឆ្ងាញ់​ប្លែក​មាត់​ ដែល​អាច​ធ្វើអោយ​ហ៊ា​ម៉ា​ប់​លក់​ក្នុង​មួយថ្ងៃ​អស់ពី៦០គីឡូ​ ៧០គីឡូ​ និង​ល្បី​ជាង២០ឆ្នាំ​មកហើយរហូតមកដល់ពេលនេះ។

ហាង ហ៊ាម៉ាប់ ទេពផន
ហាង ហ៊ាម៉ាប់ ទេពផន
ហាង ហ៊ាម៉ាប់ ទេពផន

ហាង ហ៊ាម៉ាប់ ទេពផន
ទីតាំង៖ ស្តុបទេពផន
លេខទូរសព្ទ៖ 012 25 82 32

ហាង សាច់អាំង យាយសក់ ស

ហាងមួយបើកដំណើរការលក់ជាង៣០ឆ្នាំហើយ ថាមិនល្បីម៉េចបាន ជាពិសេសនោះអ្នកនៅម្តុំផ្សារតាប៉ាង គឺស្គាល់​​ច្បាស់ណាស់សាច់អាំង យាយសក់ ស ល្បីឆ្ងាញ់យូរឆ្នាំហើយ រហូតដល់មានអ្នកបើកតៗគ្នាព្រោងព្រាត មិនមែនលំៗដែរណា ដែលហាងគាត់នៅតែមានភ្ញៀវច្រើនពេញៗហាងនោះ ។

ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស

ហាង សាច់គោអាំងឆ្ងាញ់ យាយសក់ ស
ទូរសព្ទ៖​ 016 353 030 / 011 353 030 / 012 568 623
ទីតាំង៖ ផ្ទះលេខ ៣៥ ផ្លូវ ៥១ (ផ្សារតាប៉ាង) សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ

ហាង នំប័ុងសាច់អាំងភូមិចំរើនផល

ហាង នំប័ុងសាច់អាំងភូមិចំរើនផល ចាប់ផ្តើមលក់ជាង១០ឆ្នាំមកហើយ និងទទួលបានការគាំទ្រថានំប័ុងសាច់គោអាំងកន្លែងគាត់ឆ្ងាញ់ហើយម្ចាស់ហាងរួសរាយរាកទាក់ទៀតផង បើនិយាយពីអតិថិជនរបស់គាត់វិញមានទាំងអ្នកចូលញុាំ អ្នកឈរចាំកម្មង់ទិញយកទៅផ្ទះ​មិនចេះដាច់ទេ!

ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល

ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ទូរសព្ទ៖ 012 34 78 26
ទីតាំង៖ ដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) ចុះតាមស្ពានទី១ នៅក្បែរហ្គារាសសាំង TELA

វ៉ូវ អ្នកប្លុកទួលគោក សប្បាយឆ្ងាញ់មាត់ហ្មង ហាង សមុទ្រថ្មីស៊ុបម្រះ បើកសាខានៅផ្សារទំនើប SAMAI SQUARE

តែប៉ុណ្ណេះអ្នកម្លុកទួលគោកចង់ញ៉ាំ ស៊ុបដែលមានរសជាតិឆ្ងាញ់ ប៉ូវកម្លាំងមិនចាំបាច់ទៅដល់ណាឆ្ងាយទៀតឡើយ មកត្រឹមតែផ្សារទំនើប SAMAI SQUARE អាចញ៉ាំបានម៉ាឆ្ងាញ់ជាមួយ ហាង សមុទ្រថ្មីស៊ុបម្រះ ។

ហាង សមុទ្រថ្មីស៊ុបម្រះ
ហាង សមុទ្រថ្មីស៊ុបម្រះ
ហាង សមុទ្រថ្មីស៊ុបម្រះ

និយាយពីហាង សមុទ្រថ្មីស៊ុបម្រះ នរណាមិនល្បីជាមួយរសជាតិស៊ុបម្រះដែលជាម្ហូបល្បីប្រចាំហាងនោះ។ ហើយចុះ នរណាខ្លះដែលមិនទាន់បានមកញ៉ាំស៊ុបដ៏មានរសជាតិ និងប៉ូវកម្លាំងនេះ ឆាប់មកវឺតៗមកណា។ សម្រាប់អ្នកដែលមិនចេះញ៉ាំល្វីង មិនបាច់បារម្ភទេណាព្រោះថាក៏អាចញ៉ាំបានដែរ ដោយសារថាទឹកស៊ុបចុងភៅបានផ្សំរូបមន្តពិសេស នៅពេលដែលដាក់ម្រះ រួមជាមួយសាច់ និងគ្រឿងសមុទ្រស្រស់ៗទៅ ធ្វើអោយមិនមានរសជាតិល្វីង ហើយឆ្ងាញ់ថែមមួយកម្រិតទៀត។

ហាង សមុទ្រថ្មីស៊ុបម្រះ
ហាង សមុទ្រថ្មីស៊ុបម្រះ
ហាង សមុទ្រថ្មីស៊ុបម្រះ

ចំពោះទឹកស៊ុប លោកអ្នកក៏អាចជ្រើសរើសយកទឹកស៊ុបមួយប្រភេទទៀតដែលល្បីប្រចាំហាងដូចគ្នា នោះគឺស៊ុបរសជាតិថ្នាំចិន ដែលយើងអាចដាក់សាច់បានគ្រប់ប្រភេទដូចស៊ុបម្រះដែរ។ បើនិយាយពីរសជាតិវិញ គឺឆ្ងាញ់មួយបែបម្នាក់ ដែលលោកអ្នកអាចញ៉ាំមួយណាក៏បានតាមចំណូលចិត្តរបស់លោកអ្នក។ បន្ថែមពីនេះហាងមានអាហារកុម្មង់សម្រាប់អាហារថ្ងៃត្រង់ផងដែរ ដែលមានមុខម្ហូបជាច្រើនមុខ។

ហាង សមុទ្រថ្មីស៊ុបម្រះ

កុំភ្លេចណា នាំគ្រួសារ មិត្តភក្តិ និងសំណព្វចិត្តរបស់លោកអ្នកមកញ៉ាំស៊ុបនៅ ហាង សមុទ្រថ្មីស៊ុបម្រះ នេះណាព្រោះថាមិនត្រឹមតែឆ្ងាញ់ ប៉ូវកម្លាំង និងល្អចំពោះសុខភាពប៉ុណ្ណោះទេ ជាពិសេស គឺថាបរិយាកាសដ៏ល្អនៅក្នុងហាងធំទូលាយដែលអាចអោយយើងជួបជុំគ្នាញ៉ាំបានយ៉ាងរីករាយ៕ (ហាង បើកចាប់ពីម៉ោង ១១ព្រឹក រហូតដល់ម៉ោង ១១យប់)

ហាង សមុទ្រថ្មីស៊ុបម្រះ
ហាង សមុទ្រថ្មីស៊ុបម្រះ
ហាង សមុទ្រថ្មីស៊ុបម្រះ
ហាង សមុទ្រថ្មីស៊ុបម្រះ
ហាង សមុទ្រថ្មីស៊ុបម្រះ
ហាង សមុទ្រថ្មីស៊ុបម្រះ
ហាង សមុទ្រថ្មីស៊ុបម្រះ

ហាង សមុទ្រថ្មីស៊ុបម្រះ
លេខទូរសព្ទ៖ 086 889 878
ទីតាំង៖ ក្នុងផ្សារទំនើប SAMAI SQUARE ផ្លូវលេខ337 រឺផែនទី ចុចទីនេះ

វីដេអូ៖

ដេក​តង់​ប្រណិត​​មាត់​ទឹក​ ក្បែរ​ជើង​ភ្នំ​ មើល​ថ្ងៃ​លិច​ យប់​ឡើង​ជុំ​គ្នា​អាំង​​ BBQ ឡើង​ស្រលះ​ខួរ​

ទើប​តែ​ទៅ​ហើយ​ក្តៅ​ៗ​ ហ៊ុយៗ​ នៅ​សប្បាយ​មិន​ទាន់​អស់​ចំហាយ​ទេ​។​ ប្រាប់​តាម​ត្រង់​ ទៅ​ហើយ​អត់​ចង់​មក​ភ្នំ​ពេញ​វិញ​ទេ​​ ថ្ងៃ​នេះ​ admin នឹង​មក​រៀប​រាប់​​ពី​ដំណើរ​កំសាន្ត​មួយ​កន្លែង​ឲ្យ​គ្នា​យើង​បាន​ដឹង​ អាន​ហើយ​ មើល​ហើយ​ដឹង​តែ​ចង់​បបួល​មិត្ត​ភក្តិ​ទៅ​ដែរ​ហ្មង​។​

ចូល​ដំណើរ​​រឿង​ហ្មង​ទៅ​ ព្រឹក​ឡើង​ជុំ​គ្នា​ឡើង​ឡាន​ចេញ​ពី​ភ្នំពេញ​ ចំណាយ​ពេល​ប្រហែល​តែ​ ២ ម៉ោង​កន្លះ​ទេ​ នឹង​ទៅ​ដល់​ផ្លូវ​លំ​មួយ​ កាត់​តាម​​ភូមិ​អ្នក​ស្រុក​រស់​នៅ​ ​តាម​ផ្លូវ​ទៅ​កាន់​រី​សត​ យើង​ចូល​ញ៉ាំ​បាយ​ថ្ងៃ​នៅ​រមណីយដ្ឋាន​ មួយ​កន្លែង​ ឈ្មោះ​ថា រមណីយ​ដ្ឋាន​ធម្មជាតិ​ម្លេច Mlech Adventure។ ទី​នេះ​មាន​ម្ហូប​ឆ្ងាញ់​ៗ​ តម្លៃ​ក៏​សមរម្យ​ មាន​កន្លែង​ជិះ​ទូក​កំសាន្ត​ ​ទេស​ភាព​ និង​ខ្យល់​អាកាស​បរិសុទ្ធ​ល្អ​ណាស់​។​

រមណីយ​ដ្ឋាន​ធម្មជាតិ​ម្លេច Mlech Adventure
ទីតាំង៖ សូម​ចុច​ទី​នេះ
លេខ​ទូរសព្ទ៖​ 016 888 056

ចេញ​ពី​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​ហើយ​ ជិះ​តែ​បន្តិច​ដល់​គោលដៅ​ល្មម។​ ស្រស់​ស្រាយ​ណាស់​ ​ស្រ្តេស​រត់​ចេញ​ពី​ក្បាល​អស់​រលីង​ រីសត​មួយ​នៅ​ក្បែរ​ជើង​ភ្នំ​ ជាប់​មាត់​ទឹក​ រឹត​តែ​ប្លែក​ នៅ​ទី​នេះ​គេ​មាន​ជា​តង់​គេង​ហៅ​ថា​តង់​ប្រណិត​ ១​តង់​គេង​បាន​គ្នា​ ២ នាក់​ តម្លៃ​ ៤៥$។​ លើស​ពី​នេះ​ នៅ​ទី​នេះ​មាន​សេវា​ចម្អិន​ និង​រៀប​ចំ​ធ្វើ​ BBQ ឲ្យ​យើង​មួយ​ចប់​។​ យើង​ចង់​ទិញ​អាហារ​របស់​កន្លែង​គេ​ក៏​បាន​ ឬ​ទិញ​សាច់​ទៅ​ខ្លួន​ឯង​ក៏​បាន​ ពេល​ទៅ​ដល់​ខាង​រីសត​នឹង​មាន​សេវា​ធ្វើ​ និង​រៀប​ចំ​ឲ្យ​ម៉ា​ស្អាត​ហ្មង​។ ខ្ជិល​អួត​​ច្រើន​ មើល​រូប​ខ្លួន​ឯង​ទៅ​៖​

ម៉េច​ដែរ​ឆ្ងល់​ហើយ​មែន​អត់​ រីសត​ហ្នឹង​ឈ្មោះ​អី​ ហើយ​នៅ​ណា​?​ The Safari ស្ថិត​នៅ​ ទំនប់​ម្លេច​ ភូមិ​ត្រពាំង​ឈើ​ទាល ឃុំ​ជ្រេស​ ស្រុក​ជុំ​គិរី ខេត្ត​កំពត ដែល​នៅ​ជាប់​ព្រំ​ប្រទល់​កំពត តាកែវ។​ ព្រឹក​ឡើង​អើត​ចេញ​ពី​តង់​មក​យើង​នឹង​ឃើញ​ថ្ងៃ​រះ​ដ៏​ស្រស់​ស្អាត​ មើល​ឃើញ​ព្រះ​អាទិត្យ​បង្ហាញ​ខ្លួន​យ៉ាង​ធំ​នៅ​ក្នុង​ទឹក​ ចំ​ពី​មុខ​តង់​យើង​គេង​តែ​ម្តង​។​ បរិយាកាស​បែប​នេះ​ មាន​មិន​ច្រើន​ទេ​ កុំ​ភ្លេច​ទៅ​សាក​ណា​​។​

The Safari
ទីតាំង៖ សូម​ចុច​ទី​នេះ
លេខ​ទូរសព្ទ៖ 087 888 880

ជ្រក់​ត្រសក់​ស្រូវ​​អនាម័យ​ រូបមន្ត​ពិសេស​ រសជាតិ​ឆ្ងាញ់

0

មិន​ខុស​ពី​ពង​ទា​ប្រៃ​ប៉ុន្មាន​ទេ​ ជ្រក់ត្រសក់​ស្រូវ​នេះ​គ្រប់​ផ្ទះ​និយម​ញ៉ាំ​ណាស់​ ព្រោះ​វា​ជួយ​បន្ថែម​រសជាតិ​​ឲ្យ​ម្ហូប​លើ​តុ​ទាំង​អស់​កាន់​តែ​ឆ្ងាញ់​ ជា​ពិសេស​ញ៉ាំ​ជា​មួយ​ត្រី​ចៀន​ ឬ​សាច់​ជ្រូក​ចៀន​។​ អ៊ីចឹង​ទើប​បាន​ម៉ាក់​យើង​ ចូល​ចិត្ត​ធ្វើ​ ឬ​ទិញ​ទុក​នៅ​ផ្ទះ​មិន​ដាច់​​​ តែ​បើ​ទិញ​គេ​ខ្លាច​គេ​ធ្វើ​មិន​ស្អាត​ ពេល​ខ្លះ​អាច​ទិញ​ប៉ះ​របស់​សល់​ទៀត​។​ មក​រៀន​ធ្វើ​ខ្លួន​ឯង​វិញ​ ញ៉ាំ​បាន​យូរ​ហើយ​ អនាម័យ​ទៀត​។​

គ្រឿង​ផ្សំ​៖​

  • ត្រសក់​ស្រូវ​ ១ គីឡូ
  • អំបិល​ ១ ស្លាប​ព្រា​បាយ​
  • ទឹក​សុទ្ធ​ កន្លះ​លីត្រ
  • ស្ករ​ត្នោត​ ៤ ស្លាប​ព្រា​បាយ​
  • ម្ទេស​គ្រាប់​ ដាក់​តាម​ចំណូល​ចិត្ត​
  • រំដេង​ ១ មើម​
  • ខ្ទឹម​ស​ ១ ច្រើន​កំពឹស
  • ទឹក​ត្រី​ ២ ស្លាប​ព្រា​បាយ​
  • ទឹក​ស៊ី​អ៊ីវ​ ២ ស្លាប​ព្រា​បាយ
  • ដុំ​ស៊ុប​មាន់​ ១​ ដុំ​តូច

វិធី​ធ្វើ​៖

១. លាង​ត្រសក់​ស្រូវ​ឲ្យ​បាន​ស្អាត​ល្អ​ រួច​ពុះ​ ឬ​ចិត​ជា​ជំនិត​ៗ​កុំ​តូច​ពេក​ តាម​ទំហំ​ចង់​បាន​ដូច​ក្នុង​រូប​ ហើយ​ត្រូវ​យក​មក​ប្រឡាក់​អំបិល​ ១០ នាទី​ រួច​យក​របស់​ធ្ងន់​សង្កត់​ឲ្យ​អស់​ទឹក​ប្រហែល​កន្លះ​ម៉ោង​ បន្ទាប់​មក​យក​មក​លាង​ទឹក​ឲ្យ​ស្អាត​ម្តង​ទៀត​

២. ដាក់​ស្ករ​ត្នោត​ចូល​ក្នុង​ខ្ទះ​ កូរ​រហូត​ក្លាយ​ទៅ​ជា​ស្ករ​តាំង​ម៉ែ​ ដាក់​ទឹក​ស៊ីអ៊ីវ​ ទឹក​ត្រី​ ដុំ​ស៊ុប​មាន់​ រំដេង​ ខ្ទឹម​ស​ ចូល​ ហើយ​កូរ​ឲ្យ​សព្វ​ បន្ទាប់​មក​ចាក់​ទឹក​ចូល​ ទុក​រហូត​ដល់​ពុះ​ រួច​លើក​ចុះ​ ទុក​ឲ្យ​ត្រជាក់​

៣. យក​ត្រសក់​ស្រូវ​ដាក់​ក្នុង​ក្រឡ​មួយ​ល្មម​ និង​ចំនួន​ត្រសក់​ រួច​ចាក់​ទឹក​ស្ករ​ចូល​

៤. យក​ម្ទេស​ហាន់​ហើយ​ដាក់​ពី​លើ​ បិត​គម្រប​ឲ្យ​ជិត​ ទុក​រហូត​ដល់​ត្រសក់​មាន​រសជាតិ​ជូរ​

៥. ទូ​ទៅ​ជ្រក់​ត្រសក់​ស្រូវ​នេះ​ មាន​រសជាតិ​ ជូរ​អែម​។​ អាច​ភ្លក្ស​មើល​សិន​ បើ​មិន​ទាន់​ត្រូវ​ចិត្ត​អាច​ដាក់​គ្រឿង​ផ្សំ​បន្ថែម​ទៀត​បាន​ណា​។​

ណ្ហើយ ស្គាល់ហាងកាហ្វេ និងហាងតែ ជាង10ហាងនេះ លែងខ្វល់ពេលចង់ជួបជុំគ្នា

មិនថាតែយុវវ័យ រឺមនុស្សវ័យកណ្ដាលនោះទេ បច្ចុប្បន្នគេសង្កេតឃើញថា អ្នកទាំងនោះនិយមផឹកកាហ្វេ និងតែប្រេនៗ ជាដើម។ ជាពិសេសនៅពេលណាត់គ្នាជួបជុំពិភាក្សាមិនថាការងារ រឺកិច្ចការសាលានោះទេ គេតែងតែជ្រើសរើសហាងកាហ្វេ និងហាងតែជាជម្រើសសម្រាប់ការជួបជុំធ្វើកិច្ចការទាំងនោះ។ ដូច្នេះសម្រាប់ថ្ងៃនេះ Admin សុំណែនាំហាង កាហ្វេ និងហាងតែទាំងជាង១០ហាង នៅក្នុងរាជធានីភ្នំពេញ ដើម្បីងាយស្រួលស្វែងរកសម្រាប់អ្នកទាំងអស់គ្នា។

ហាង Peach Tea

ហាង Peach Tea
ហាង Peach Tea

ហាង Peach Tea
លេខទូរសព្ទ៖ 061 223 366
ទីតាំង៖ សាខាទី១ តាមបណ្ដោយផ្លូវម៉ៅសេទុង ទល់មុខសាលាបឋមសិក្សាសន្ធរមុខ
សាខាទី២ តាមបណ្ដោយផ្លូវ២៨៩ ទល់មុខទីស្ដីការក្រសួងសុខាភិបាល

ហាង ណ កាហ្វេ

ហាង ណ កាហ្វេ
ហាង ណ កាហ្វេ

ហាង ណ កាហ្វេ
លេខទូរសព្ទ៖ 098 251 415 / 077 251 415
ទីតាំង៖ ផ្លូវ២៨៩ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ(ទល់មុខសាលាបឋមសិក្សាទួលគោក)
ចុចទីនេះបង្ហាញទីតាំង

ហាង Tiger Sugar

ហាង Tiger Sugar
ហាង Tiger Sugar

ហាង Tiger Sugar
ទីតាំង៖ ស្ថិតនៅផ្ទះលេខ ២១៥ តាមបណ្ដោយផ្លូវប៉ាស្ទ័រ រាជធានីភ្នំពេញ
Facebook Page: Tiger Sugar Cambodia
បើកចាប់ពីម៉ោង 10ព្រឹក ដល់ 9:30យប់

ហាង MotoCafe

ហាង MotoCafe
ហាង MotoCafe
ហាង MotoCafe

ហាង MotoCafe
Call: 098 80 97 89 | 010 93 22 38
ទីតាំង៖ ម្តុំក្រោយសាលាវ៉ាន់ដា ផ្លូវ ៤០២ កែង ផ្លូវ ១៨៥

ហាង ស៊ីក្លូកាហ្វេ

ហាង ស៊ីក្លូកាហ្វេ
ហាង ស៊ីក្លូកាហ្វេ

ហាង ស៊ីក្លូកាហ្វេ
ទូរស័ព្ទ៖ 010 7000 12
ទី​តាំង៖
សាខាទី1​ ផ្លូវលេខ​ 155​ កែង​ ផ្លូវលេខ​ 432
សាខាទី2​ ផ្លូវលេខ​ 163​ កែង​ ផ្លូវលេខ​ 386
សាខាថ្មី​ ផ្លូវលេខ​ 155​ កែង​ ផ្លូវ​លេខ​ 470

ហាង Cottage Coffee

ហាង Cottage Coffee
ហាង Cottage Coffee

ហាង Cottage Coffee
លេខទូរស័ព្ទ៖ 010 390 088
ទីតាំង៖ ផ្សារទំនើប អូឡាំព្យារជាន់ទី៥

ហាង CHA TANG CAMBODIA

ហាង CHA TANG CAMBODIA
ហាង CHA TANG CAMBODIA
ហាង CHA TANG CAMBODIA

ហាង CHA TANG CAMBODIA
Tel: 095 280 281
បើកលក់ 9ព្រឹក-9យប់
ទីតាំង លើផ្លូវ ប៉ាស្ទ័រ ជិតសាលាស៊ីសុវត្ថិ
ផែនទី https://goo.gl/maps/uqkWEbVUwkvczqER8

ហាង Heeretea

ហាង Heeretea
ហាង Heeretea

ហាង Heeretea
លេខទូរសព្ទ៖ 016 518 678
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង ទល់មុខអាគារKeystone

ហាង Benz​ &​ Grace​ Coffee​ Cake​

ហាង Ben & Grace Coffee Cake

ហាង Ben & Grace Coffee Cake

ហាង Ben & Grace Coffee Cake
ទីតាំង៖ ផ្ទះលេខ៨៣ ផ្លូវ១៥៥(ជិតហាងកាហ្វេអាម៉ាហ្ស៊ូន) សង្កាត់ទួលទំពួង ខណ្ឌចំការមន ភ្នំពេញ
លេខទូរសព្ទ៖ 017 799 109 / 070 799 109

ហាង QueenBee Cafe

ហាង QueenBee Cafe
ហាង QueenBee Cafe
ហាង QueenBee Cafe
ហាង QueenBee Cafe
ហាង QueenBee Cafe
ហាង QueenBee Cafe

ហាង QueenBee Cafe
ទីតាំង៖ ក្នុងផ្សារ TK Avenue ក្រោយ Legend Cinemas
លេខទូរស័ព្ទ៖ 093 399 388 / 066 999 799

ហាង Moma’s Bubble Tea Bar

ហាង Moma’s Bubble Tea Bar
ហាង Moma’s Bubble Tea Bar
ហាង Moma’s Bubble Tea Bar

ហាង Moma’s Bubble Tea Bar
ទីតាំង៖ ផ្ទះលេខ#102 ផ្លូវ108 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ (ក្បែរអាគា កាណាឌីយ៉ា)
លេខទូរស័ព្ទ៖ 087 900 910 / 016 48 9999

ហាង TEABRARY

ហាង Teabrary Cambodia
ហាង Teabrary Cambodia
ហាង Teabrary Cambodia
ហាង Teabrary Cambodia
ហាង Teabrary Cambodia
ហាង Teabrary Cambodia

ហាង Teabrary Cambodia
លេខទូរស័ព្ទ៖ 016 898 887
ទីតាំង៖ នៅក្នុងផ្សារសូរិយា ជាន់ទី១

កំពុង​រក​កន្លែង​ញ៉ាំ​ Steak មែន​អត់​?​ ទៅ​កន្លែង​ ៤ នេះ​ អស់​តែ​ ៥$ បាន​ Steak មួយ​ចាន់​ធំ

0

ហាង​ steak មាន​ច្រើន​នៅ​ភ្នំ​ពេញ​ មិន​ខ្វះ​ទេ​ហាង​ឆ្ងាញ់​ៗ​ តែ​បើ​រក​ហាង​ដែល​តម្លៃ​សម​រម្យ​ ដូច​ជា​ពិបាក​បន្តិច​ហើយ​។​ តែ​ Admin ណែនាំ​កន្លែង​ ២ នេះ​ ចំណាយ​តែ​ ៥$ ឡើង​បាន​ steak មួយ​ចាន​ធំ​ញ៉ាំ​ហើយ​ ដឹង​កន្លែង​ ២ ហ្នឹង​ឈ្មោះ​អី​អត់​?​ នេះ​ណែ៖

MOJI tea – Steak & Spicy chicken

ហាង​នេះ​វិញ​មាន​លក់​ច្រើន​មុខ​ណាស់​ ក្រៅ​ពី​ Steak មាន​សាលាដ មាន់​បំពង​ ភីហ្សា ប៊ឺហ្គឹ បុកល្ហុង តែ​គុជ​ រួម​ទាំង​អាហារ និង​ភេសជ្ជៈ​ផ្សេង​ទៀត​។​ រស​ជាតិ​ទទួល​យក​បាន​ បើ​និយាយ​ពី​តម្លៃ​វិញ​សមរម្យ​ខ្លាំង​ណាស់​ សិស្ស​វិទ្យាល័យ​ក៏​អាច​មាន​លទ្ធភាព​ទៅ​ញ៉ាំ​បាន​ដែរ​។​

ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken

MOJI tea – Steak & Spicy chicken
ទីតាំង៖ សូម​ចុច​ទី​នេះ
លេខ​ទូរសព្ទ​៖ 085 226 692

ហាង Steak HUT

បច្ចុប្បន្នអាហារស្តេក គឺកំពុងតែមានការពេញនិយមច្រើនក្នុងរាជធានីភ្នំពេញយើងនៅតាមតំបន់នីមួយៗ ដោយឡែកសម្រាប់អ្នកដែលនៅម្តុំបឹងកេងកងផ្លូវ៣១០ អាចមកទទួលយករសជាតិស្តេកបានដែរ នៅហាង Steak HUT មានស្តេកច្រើនរសជាតិតម្លៃចាប់ពី៥ដុល្លាចុះក្រោម ក្រៅពីស្តេកក៏មាននៅអាហារផ្សេងទៀតសម្រាប់លោកអ្នកជ្រើសរើសពិសារ រួមទាំងភេសជ្ជៈផងដែរ

ហាង Steak HUT
ហាង Steak HUT
ហាង Steak HUT
ហាង Steak HUT
ហាង Steak HUT
ហាង Steak HUT

ហាង Steak HUT
ទីតាំង៖ ផ្លូវ៣១០ ក្បែរហ្គារាសសាំង Total ចំហៀងហាងលក់ទូរស័ព្ទ៣១០
លេខទូរស័ព្ទ៖ 070 200009

ហាង សា​វ៉ាស​ឌី​ ស្តេ​ក

មុនហ្នឹងអ្នកទាំងអស់គ្នាបានទៅ សុំបង្ហើបឈ្មោះស្តេកក្នុងមីនុយដែលឆ្ងាញ់ខ្លាំងប្រចាំហាងអោយដឹងតិចចុះមានដូចជា៖ ស្តេកសាច់គោRibeye ជាមួយទឹកជ្រលក់គ្រេវី សាវ៉ាសឌី ខមបូសេត(ជ្រូក មាន់ គោ) ស្តេក​សាច់មាន់ ជាមួយទឹកជ្រលក់ប៊ីប៊ីឃ្យូ ស្តេកសាច់គោRibeyeជាមួយទឹកជ្រលក់គ្រេវី និងស្លាបមាន់ប៊ីប៊ីឃ្យូ។

ហាង សា​វ៉ាស​ឌី​ ស្តេ​ក
ហាង សា​វ៉ាស​ឌី​ ស្តេ​ក
ហាង សា​វ៉ាស​ឌី​ ស្តេ​ក


ហាង T-Bone Steak Box P

ទីតាំងខាងក្រោយសាលា AIS ជិតសាលាវ៉ាន់ដា
លេខទូរសព្ទ ៖ 0966666838

ស៊ុបចង្កាក់ Volcano ឆ្ងាញ់តម្លៃធូរថ្លៃថែមទាំងអាចឈ្នះរង្វាន់ទៅលេងម៉ាកាវថែមទៀត

វ៉ូវ មានឱកាសឈ្នះរង្វាន់ចេញទៅលេងម៉ាកាវ និងរង្វាន់ជាច្រើនទៀតជាមួយស៊ុបចង្កាក់ Volcano ដែលល្បីមានរសជាតិឆ្ងាញ់ និងមានតម្លៃសមរម្យ ធ្វើអោយអតិថិជនជាច្រើនមានការគាំទ្រ រហូតដល់ពង្រីកសាខាជាច្រើន។ ជាពិសេសសម្រាប់សាខាកោះពេជ្រតែម្ដង គឺមានទីតាំងធំទូលាយខ្លាំងមែនទែន ដែលអ្នកអាចអង្គុយញ៉ាំបានយ៉ាងរីករាយជាមួយក្រុមគ្រួសារ ក្រុមការងារ និងសំណព្វចិត្តរបស់លោកអ្នក។

ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)
ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)
ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)

ម៉ោះៗ បែបនេះអ្នកដែលបានមកដល់កោះពេជ្រ មិនអាចរំលងបានទេជាមួយសុ៊ចង្កាក់ Volcano ព្រោះថាទាំងបរិយាកាសធំទូលាយហើយ ក៏មានបន្លែ សាច់ជាច្រើនមុខ ជ្រើសរើសតាមចំណូលចិត្ត តម្លៃធូរថ្លៃដដែលដោយ បន្លែមួយចាន១៥០០៛ សាច់និងចង្កាក់មួយចង្កាក់១៥០០៛ ចឹងអីញ៉ាំម៉ាតឹងពោះឆ្ងាញ់ហើយអស់លុយម៉ាញិប។

ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)
ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)
ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)

ណាត់គ្នាមកលឿនៗមកណា ងាយណាមានទៅញ៉ាំស៊ុបឆ្ងាញ់ តម្លៃធូរថ្លៃហើយថែមទាំងមានឱកាសឈ្នះរង្វាន់ សំបុត្រយន្តហោះទៅលេងនៅទីក្រុងម៉ាកាវ (៥រង្វាន់), មាសសុទ្ធ១ជី ( 5 រង្វាន់), លុយ 100$ ( 5 រង្វាន់), លុយ 50 $ (40 រង្វាន់) និងលុយ 20$ ( 200 រង្វាន់) ឯណោះ កុំភ្លេចណាម្ចាស់រង្វាន់អាចជាលោកអ្នក៕

ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)
ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)
ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)
ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)
ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)
ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)
ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)
ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)
ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)

ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)
លេខទូរសព្ទ 010 222 226 / 090 222 226
ទីតាំង៖ កោះពេជ្យជិត មីស៊ុបHihg school

វីដេអូ៖

ចង់ញ៉ាំSteak ឆ្ងាញ់មានច្រើនប្រភេទ កុំភ្លេចមកកាន់ Two Cows ធានាពេញចិត្តស្ដូកហ្មង

ហេឡូ អ្នកចូលចិត្តញ៉ាំ Steak បានស្គាល់ហាងដែលមាន Steak ឆ្ងាញ់ហើយនៅ? កុំឆ្លើយថាមិនទាន់ស្គាល់ណា មើលតែចំណងជើងខាងលើដឹងហើយថានៅណានោះ។​ ម៉ោះៗ អ្នកមិនទាន់បានទៅញ៉ាំ ឆាប់ទៅវឺតៗទៅណា ព្រោះថា Steak នៅទីនេះមានរសជាតិឆ្ងាញ់ៗខ្លាំងណាស់ ដែលមានការគាំទ្រខ្លាំង រហូតដល់ពេលនេះហាងបានបើកសាខាទី២ នៅទូលទំពូង ដើម្បីងាយស្រួលសម្រាប់អតិថិជនថែមទៀតផង។

ហាង Two Cows
ហាង Two Cows
ហាង Two Cows

តែប៉ុណ្ណេះ ងាយស្រួលតែម្ដងសម្រាប់អ្នកដែលនៅម្លុកទូលទំពូងមិនចាំបាច់ទៅណាឆ្ងាយទេ Steak ដ៏មានរសជាតិឆ្ងាញ់មកកៀកខ្លួនហើយទៅញ៉ាំពេលណាក៏បាន។ ជាពិសេសបានដល់ហាងកុំភ្លេចញ៉ាំប៉ុន្មានមុខនេះ ព្រោះថាជាម្ហូបល្បីប្រចាំហាងដែលមានដូចជា៖ Steak​បន្ទះដែក មានប្រភេទសាច់គោ(USA) និងសាច់មាន់ បន្ថែមពីនេះក៏មានមីហិរចានដែករសជាតិតុងយ៉ាំង និងមីហិរចានដែករសជាតិដើម កាហ្វេ ភេសជ្ជៈផ្សេងៗ និងស្រាក្រហមផងដែរ។ សម្រាប់អ្នកដែលញ៉ាំ Steak បើបានក្រេបស្រាក្រហមតិចៗទៀត គឺថាអ៊ែមអស់ទាស់ហ្មងហើយ។

ហាង Two Cows
ហាង Two Cows
ហាង Two Cows

អ្វីទាំងអស់នេះគឺបើកលក់ចាប់ពីម៉ោង១១ព្រឹក រហូតដល់ម៉ោង៩ និង៣០នាទីយប់។ ហាងTwo Cows ក៏មានលក់អាហារពេលព្រឹកផងដែរ មានចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ២រសៀល។ តោះៗ លូវនៅចាំអីទៀតអោយតែបានណាត់គ្នាមកដល់Two Cows មានទាំងSteak ឆ្ងាញ់ និងរបស់ញ៉ាំយ៉ាងច្រើនចឹងអី មកតែមួយកន្លែងចង់ញ៉ាំអ៏បាន៕

ហាង Two Cows
ហាង Two Cows
ហាង Two Cows
ហាង Two Cows
ហាង Two Cows
ហាង Two Cows
ហាង Two Cows

ហាង Two Cows
លេខទូរសព្ទ៖ 012 331 335 / 016 221 001
ទីតាំង៖ សាខាទី១ Eden Garden ( ពីក្រោយ Epic 2)
សាខាទី២ ផ្លូវលេខ១៥៥ ផ្ទះលេខ២១៥ សង្កាត់ទួលទំពូង ខណ្ឌចំការមន(ជិះពីផ្សារទូលទំពូង៦០០ម៉ែត្រ)

វីដេអូ៖