ស្គាល់ ២កន្លែងនេះទេល្បីឆ្ងាញ់ មានម៉ូយមិនចេះខ្វះលក់១០-២០ឆ្នាំទៅហើយណា៎

និយាយថាកន្លែងឆ្ងាញ់ និងតម្លៃធូរថ្លៃក៏ចេះតែរំលឹកអ្នកទាំងអស់គ្នាអោយនឹកឃើញទៅ ព្រោះថាអាចញ៉ាំឆ្ងាញ់ហើយសម្រួលសេដ្ឋកិច្ចយើងបានច្រើនទៀត។ សម្រាប់ ២កន្លែងនេះផងដែរ បើនិយាយប្រវត្តិលក់វិញគឺជាង ២០ឆ្នាំមកហើយ ម៉ូយៗខ្លះញ៉ាំតាំងពីនៅរៀនអនុវិទ្យាល័យ រហូតដល់ឥលូវចេញធ្វើការមានកូនមួយ កូនពីរទៅហើយ។ សម្រាប់អ្នកទាំងអស់គ្នាភាគច្រើនច្បាស់ជាធ្លាប់ស្គាល់រួចមកហើយ ចំពោះ ២កន្លែងនេះគឺ មីឆាប័ណ្ណធានា ដែលលក់ពីឪពុករហូតតដល់កូនជាង១០ឆ្នាំទៅហើយ និងលោកពូនំប៉ាវ លក់នំប៉ាវនៅម្ដុំស្ដុកគិរីរម្យលក់ជាង ២០ឆ្នាំទៅហើយនោះ។

ហាង មីឆាប័ណ្ណធានា

ហាង មីឆាប័ណ្ណធានា
ហាង មីឆាប័ណ្ណធានា
ហាង មីឆាប័ណ្ណធានា
ហាង មីឆាប័ណ្ណធានា

ហាង មីឆាប័ណ្ណធានា
លេខទូរស័ព្ទ៖ 012 64 83 72
ទីតាំង៖ ផ្លូវ ១៣៩ ម្តុំមន្ទីរពហុព្យាបាល និងសម្ភព សុក្រឹត ស្ថិតក្នុងសង្កាត់វាលវង់
ផែនទី៖ https://goo.gl/maps/GLaqTPb338ioiFPD8

ហាង ពូនំប៉ាវ

ហាង ពូនំប៉ាវ
ហាង ពូនំប៉ាវ
ហាង ពូនំប៉ាវ
ហាង ពូនំប៉ាវ
ហាង ពូនំប៉ាវ
ហាង ពូនំប៉ាវ

ហាង ពូនំប៉ាវ
លេខទូរសព្ទ៖ 012 81 11 69
ទីតាំង៖ មហាវិថីព្រះសីហនុ ជិតស្តុបគិរីរម្យ

វីដេអូ៖ ហាង មីឆាប័ណ្ណធានា

វីដេអូ៖ ហាង ពូនំប៉ាវ

Skybar កាលីប​ៗ​ ៣ កន្លែង​ ទៅ​ម្នាក់​ឯង​​​ចាយ​លុយ​អស់​តែ​ម៉ា​ញិប​ទេ

អ្នក​ចូល​ចិត្ត​ទៅ​ alone កន្លែង​កាលីប​ៗ​ តែ​មិន​ចង់​អស់​លុយ​ច្រើន​ មើល​អត្ថបទ​នេះ​ត្រូវ​ហើយ​។​ មិន​ចាំ​បាច់​ទាល់​តែ​ហ៊ឺហា​ លុយ​ និង​ វីសា​កាត​ណែន​ៗ​កាបូប​ទើប​​អាច​ឡើង​ skybar​ បាន​ឯណា​​ ។​ Skybar នៅ​ភ្នំពេញ​ ៣ កន្លែង​នេះ តម្លៃ​ចាប់ពី ៤$ ឡើង​ក៏​មាន​ដែរ​​ បើ​ទេស​ភាព​វិញ​កប់​សារី​ បើ​ទៅ​អង្គុយ​ម្នាក់​ឯង​ មាន​ភ្លេង​កំដរ​តិច​ៗ​ទៀត​ ខ្ជិល​និយាយ​ហ្មង​ Single ក៏​មាន​ន័យ​ដែរ​ជាតិ​នេះ​។​ កុំ​ពិបាក​ច្រើន​ មើល​មី​នុយ​ខ្លួន​ឯង​ ចង់​ទៅ​មួយ​ណា​ក៏​បាន​ដែរ​ ៣ កន្លែង​នេះ​៖

Skybar at Lumiere

នៅ​ចំ​កណ្តាល​ក្រុង​ហ្មង​ សំខាន់​នៅ​ជាន់​ទី​ ១៤ ទៀត​ ទេស​ភាព​ក្នុង​ក្រុង​យប់​ឡើង​ យើង​អាច​មើល​ឃើញ​ទាំង​អស់​។ បើ​ការ​តុប​តែង​ខាង​ក្នុង​វិញ​ គឹ​ទំនើប​និង​ទាន់​សម័យ​តែ​ម្តង​ ហើយ​ក៏​ជា​ទីតាំង​ល្អ​សម្រាប់​ជួប​ជុំ​មិត្ត​ភក្តិ​ បង​ប្អូន​ និង​ធ្វើ​ពិធី​តិច​តួច​ដែរ​។​

Skybar at Lumiere
ទី​តាំង​៖​ សូម​ចុច​ទី​នេះ​​
លេខ​ទូរសព្ទ៖​  085 764 777

Vehaa វេហា

អាគារ​របស់​ Skybar មួយ​នេះ​ប្លែក​ និង​ស្អាត​ខុស​ពី​គេ​ មើល​ទៅ​បែប​លក្ខណៈ​​ធម្មជាតិ​ តែ​ទំនើប​ ស្ថិត​នៅ​ក្នុង​ក្រុង​ដូច​គ្នា​ ទេស​ភាព​មិន​ចាញ់​ Skybar ផ្សេង​ៗ​ទេ។​ ម្ហូប​វិញ​មាន​ទាំង​បែប​ខ្មែរ​ និង​អ៊ីរ៉ុប​ សំខាន់​មាន​អាង​ទឹក​ទៀត​។​

Vehaa វេហា
ទី​តាំង៖​ សូម​ចុច​ទី​នេះ​
លេខ​ទូរសព្ទ៖ 099 456 876

Veata Skybarlouge & Restaurant

ទទួល​យក​ការ​ទទួល​ទាន​អាហារ​ ភេសជ្ជៈ​ឆ្ងាញ់ៗ​ ព្រម​ទាំង​គយគន់​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​ទន្លេមេគង្គ​និង​ភ្លើង​ទី​ក្រុង​នា​ពេល​រាត្រី​ ពី​បែក​ម្ខាង​ទៀត​នៃ​ទី​ក្រុង​ភ្នំពេញ​នៅ​លើ​ទឹក​ដី​ជ្រោយ​ចង្វា។​ ជា​កន្លែង​ដ៏​សក្ដិសម​បំផុត​មួយ​សម្រាប់​អ្នក​ដែល​ស្រលាញ់​ការ​ជួបជុំ​ ការ​ញ៉ាំ​អាហារ​និង​ភេសជ្ជៈ​ តន្ត្រី​កំដរ​អារម្មណ៍​ និង​ចូលចិត្ត​ខ្យល់​បរិយាកាស​បរិសុទ្ធ​ឆ្ងាយ​ពី​ភាព​អ៊ូអរ​របស់​ទី​ក្រុង។

Veata Skybarlouge & Restaurant
ទីតាំង៖ សូម​ចុច​ទី​នេះ
លេខ​ទូរសព្ទ៖ 016 432 202

ងូតទឹកថ្លាដូចកញ្ចក់ និងស្ដាប់សម្លេងសត្វយំអឺងកងក្នុងព្រៃមួយជីវិតមានប៉ុន្មានដង

ដើរកម្សាន្តតាមខេត្ត ចូលព្រៃ​ ងូតទឹកអូរ ទឹកជ្រោះធម្មជាតិ មួយជីវិតមានប៉ុន្មានដងទៅ? ហើយអ្នកណាខ្លះដែរចូលចិត្តបែបនេះ អ្នកដែលចូលចិត្តបែបនេះបានន័យថាមានចំណូលចិត្តដូចAdmin ដែរហើយ។ ម៉ោះអ្នកចូលចិត្តធម្មជាតិគ្នាយើង ស្គាល់កន្លែងល្អៗគួរតែចែករំលែកគ្នា ដើម្បីបានទៅលេងទាំងអស់គ្នា ព្រោះថាសម្រាប់ថ្ងៃនេះមានកន្លែងមួយចង់ណែរនាំអ្នកទាំអស់គ្នាបានទៅលេង។

ទឹកធ្លាក់​បរឡាង
រូបភាព Waiting Travel
ទឹកធ្លាក់​បរឡាង
រូបភាព Waiting Travel
ទឹកធ្លាក់​បរឡាង
រូបភាព Waiting Travel

អាចនិយាយបានថាជាកន្លែងល្អ ក៏ថាបានព្រោះជាតំបន់ធម្មជាតិដែលមានទឹកធ្លាក់ថ្លាដូចកញ្ចក់ត្រជាក់ស្រឹប មានដើមឈើតូចធំជាម្លប់ម៉ាអ៊ែមតែម្ដង។ ក្ដីសុខតិចអីនៅពេលបានហែលទឹកលេងដែលជាកន្លែងធម្មជាតិបែបនេះ ហើយច្បាស់ជាចង់ស្គាល់ហើយមែនអត់ថាកន្លែងដែលពិសេសអានហើយគួរអោយចង់ទៅលេងនេះនៅទីណា? ម៉ោះ គឺថាកន្លែងធម្មជាតិមួយនេះស្ថិតក្នុងទឹកដីខេត្តបាត់ដំបង ដែលមានឈ្មោះថាទឹកធ្លាក់​បរឡាង​ ស្ថិតក្នុងស្រុក​សំឡូត​ ក្នុងតំបន់​អភិរក្ស​ ដែលមានចំងាយពីក្រុងបាត់ដំបង​ 86km ផែនទី ចុចទីនេះ

ទឹកធ្លាក់​បរឡាង
រូបភាព Waiting Travel
ទឹកធ្លាក់​បរឡាង
រូបភាព Waiting Travel
ទឹកធ្លាក់​បរឡាង
រូបភាព Waiting Travel

នៅពេលដែលត្រលប់ពីលេងទឹកវិញកុំភ្លេចមករករបស់ញ៉ាំឆ្ងាញ់ៗ នៅក្នុងខេត្តបាត់ដំបងទាំងអស់គ្នាណា ដែលកន្លែងទាំងនោះមានដូចខាងក្រោម៖

អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក

អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក
លេខទូរសព្ទ៖ 011 24 85 85 / 012 66 56 24
ទីតាំង៖ ភូមិរំចេក៤, សង្កាត់រតនៈបាត់ដំបង, ក្រុងបាត់ដំបង 

ទាដុតអំបិលម្ទេសទួលតាឯក

ទាដុតអំបិលម្ទេសទួលតាឯក
ទូរស័ព្ទ៖ 092 6666 15, 096 6666 15
ទីតាំងថ្មី (១០៨)៖ ផ្លូវរោងចក្រតម្បាញ ខាងជើងរោងចក្រតម្បាញ ខាងមុខវត្តទួលតាឯក

ហាង ខួរចំហ៊ុយបាត់ដំបង ឬហៅថាខួរចំហ៊ុយសាលាឌូវី

ខួរចំហ៊ុយ
ខួរចំហ៊ុយ
ខួរចំហ៊ុយ
ខួរចំហ៊ុយ

ហាង ខួរចំហ៊ុយបាត់ដំបង ឬហៅថាខួរចំហ៊ុយសាលាឌូវី
ទូរស័ព្ទ៖ 089 899 399 / 096 555 2055
ចាប់លក់ពីម៉ោង៖ ៣រសៀល
តម្លៃ៖ ខួរ១ចាន ៦០០០រៀល
ទីតាំង៖ បាត់ដំបង ជិតសាលាឌូវី

មេឃ​ក្តៅ​ស្រក​ញើស​តក់​ៗ​អ៊ីចឹង​ បើ​មាន​ការ៉េម​ផ្លែ​ឈើ​ច្រក​ថង់​ទុក​ញ៊ាំនៅ​ផ្ទះ​ដឹង​ឆ្ងាញ់​ម៉េច​ទៅ​

0

ក្នុង​អាទិត្យ​ហ្នឹង​គេ​បាន​ប្រាប់​ហើយ​ថា​កម្តៅ​អាច​ឡើង​ដល់​ជិត​ ៤០ អង្សា​សេ​។​ ដឹង​តែ​ក្តៅ​​បែក​ក្បាល​ទៀត​ហើយ​ តែ​​សាក​គិត​មើល​ បើ​ក្តៅ​អ៊ីចឹង​នឹក​ឃើញ​របស់​អី​មុន​គេ​?​ ច្បាស់​ជា​របស់​ត្រជាក់​ៗ​ ផ្អែម​ៗ​ហើយ​។​ នេះ​ណែ​ ការ៉េម​ផ្លែ​ឈើ​ច្រក​ថង់​ ទំនង​អស់​ទាស់​ ចំណាយ​ពេល​មិន​ដល់​ ១០​ នាទី​ទេ​​ធ្វើ​ញ៉ាំ​បាន​ហើយ​​។​ ឆ្ងាញ់​ហើយ​មាន​ប្រយោជន៍​ដល់​សុខភាព​ទៀត៖

គ្រឿង​ផ្សំ​៖

  • ទឹក​ក្រូច​ ទឹក​ទំពាំង​បាយ​ជូរ​ ទឹក​ផ្លែ​ទទឹម​ ឬ​ទឹក​ប៉ោម​ ប្រើ​មួយ​ណា​ក៏​បាន​តាម​ចំណូល​ចិត្ត
  • ចំពោះ​ផ្លែ​ឈើ​ចង់​ដាក់​ផ្លែ​អី​ក៏​បាន​ តាម​ចំណូល​ចិត្ត​ តែ​ត្រូវ​ចិត​ជា​ជំនិត​តូច​ៗ​។

របៀប​ធ្វើ​៖

១. ច្រក​ផ្លែ​ឈើ​ដែល​ចិត​ហើយ​ ដាក់​ក្នុង​ថង់​ តែ​មិន​ត្រូវ​ដាក់​ណែន​ថង់​ទេ​ ដាក់​ជិត​ពាក់​កណ្តាល​បាន​ហើយ​

២. បន្ទាប់​មក​ចាក់​ទឹក​ផ្លែ​ឈើ​ចូល​ក្នុង​ថង់​ឲ្យ​ពេញ​

៣. ប្រើ​កៅ​ស៊ូ​ចង​មាត់​ថង់​ឲ្យ​ជិត​ រួច​យក​ទៅ​ទុក​ក្នុង​ទូរ​ទឹកកក​កន្លែង​បង្កក​ឲ្យ​បាន​ ៣ ទៅ ៤ ម៉ោង​ជា​ការ​ស្រេច​។​

វ៉ូវ ម្នាក់២៦៨០០៛ មិនចេះខ្វះអីញ៉ាំសោះ មានច្រើនសន្ធឹកសន្ធាប់យ៉ាងហ្នឹងៗ ទាំងសាច់អាំង និងស៊ុប

ពិបាកគិតមិនដឹងថាត្រូវទៅញ៉ាំអីនៅណាអោយបានឆ្ងាញ់មាត់ ហើយអាចមានអីញ៉ាំគ្រប់មុខមែនអត់? ឈប់គិត ឈប់ពិបាកចិត្តទៅ រឿងប៉ុណ្ណឹងសោះមានអីជាបញ្ហា ព្រោះថាអោយតែបានមកដល់ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271) ធានាថាពេញចិត្តស្ដូកហ្មងហើយ។

ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)

និយាយទៅ គឺថាញ៉ាំបានម៉ាសេរី ដោយម្នាក់តម្លៃត្រឹមតែ២៦៨០០៛តែប៉ុណ្ណោះ មានគ្រឿងសមុទ្រស្រស់ៗ សាច់ច្រើនមុខ ចង់ញ៉ាំជាអាំងក៏បាន ញ៉ាំជាស៊ុបក៏បានអាចដាក់បានម៉ាតឹងពោះអត់មានអ្វីត្រូវខ្វល់ហ្មង។ អ្វីដែលពិសេសទៀតនោះក៏មានប្រម៉ូសិនពិសេសដោយមកញ៉ាំ ១០នាក់ ហ្វ្រីម្នាក់, ១៥នាក់ ហ្វ្រីម្នាក់ និងស្រា ១ថូតូច, សម្រាប់ចាប់ពី៣០នាក់ឡើងទៅ ហ្វ្រី៣នាក់ និងស្រា ១ថូធំ ចំពោះការប្រម៉ូសិននេះមានចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះតទៅ។

ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)

ណ៎ក តម្លៃក៏ធូរថ្លៃហើយមានរបស់ញ៉ាំមិនចេះខ្វះ និងមានប្រម៉ូសិនថែមៗជូនយ៉ាងហ្នឹងៗហើយ រំលងមិចបានទៅ។ មើលសារេ ណាត់ដៃគូរដ៏ពូកែញ៉ាំអ្នកទាំងអស់គ្នាមកណា ញ៉ាំអោយណាណីម្ដងមើល៎ ម្នាក់២៦៨០០៛សោះ មកលឿនៗមកណា៕

ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)

ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271)
លេខទូរសព្ទ៖ 093 49 49 11 / 097 8888 859
ទីតាំង៖ ស្ថិតនៅលើផ្លូវ២៧១ ជិតភ្នំពេញស្ពតក្លឹប រឺ ផែនទី ចុចទីនេះ

វីដេអូ៖

ស៊ុបអណ្ដាតភ្លើង មិនសាកម៉េចបាន ឈ្មោះក៏ប្លែក រសជាតិក៏ឆ្ងាញ់ ប៉ូវកម្លាំងទៀត

ហុតស៊ុបក្ដៅៗ ប៉ូវកម្លាំងជាចំណូលចិត្តរបស់អ្នកណាខ្លះ? ម៉ោះ ថ្ងៃនេះសម្រាប់អ្នកដែលចូលចិត្តញ៉ាំស៊ុប អាចនិយាយបានថាជាដំណឹងល្អហ្មងហើយ ព្រោះAdmin និងនាំអោយស្គាល់ហាង ស៊ុបអណ្ដាតភ្លើង លីវហ្គឺ ដែរជាហាងដែលមានប្រភេទស៊ុបឆ្ងាញ់ៗ ប៉ូវកម្លាំងជាពិសេសមានប្រម៉ូសិនថែមទៀត។

ស៊ុបអណ្ដាតភ្លើង លីវហ្គឺ
ស៊ុបអណ្ដាតភ្លើង លីវហ្គឺ
ស៊ុបអណ្ដាតភ្លើង លីវហ្គឺ

បើបានមកដល់ ហាង ស៊ុបអណ្ដាតភ្លើង លីវហ្គឺ ដាច់ខាតមិនអាចរំលងជាមួយស៊ុប ៣ប្រភេទដែលមានដូចជា៖ ស៊ុបមាន់ក្រពះត្រី ស៊ុបអណ្ដាតភ្លើង និងស៊ុបចំហ៊ុយ ដែលជាស៊ុបឆ្ងាញ់ប្រចាំហាងតែម្ដង។ ក្នុងឱកាសអបអរសាទរគំរប់ខួប ៥ឆ្នាំរបស់ហាង ក៏មានប្រម៉ូសិនបញ្ចុះតម្លៃ10% គ្រប់មុខម្ហូបទាំងអស់ដែលមានក្នុងហាង ជាពិសេសសម្រាប់ស៊ុបអណ្ដាតភ្លើង ឈុត ៦នាក់ តម្លៃធម្មតា ២៩.៨​​​$ ចុះមកសល់ម្នាក់ត្រឹមតែ ២៣.៨ដុល្លា តែប៉ុណ្ណោះ។ សម្រាប់ឈុត៦នាក់នេះមានបន្លែសាច់រហូតទៅដល់១២មុខឯណោះមានដូចជា៖ លៀសហូល លៀសសរ បង្គារស្រស់ មាន់ខ្មែរ មឹកបំពង់ សាច់កំភួនជើងគោ ត្រីតុកកែខ្លា ននោង ត្រាវបន្ទះ បណ្ដូលស្ពៃ ពោតបរាំង និងមើមឈូក។ បន្ថែមពីនេះហាងក៏មានការថែមជូនបង្អែមក្រោយញ៉ាំអាហាររួចថែមទៀតផង សម្រាប់ការប្រម៉ូសិននេះមានចាប់ពីខែមីនា រហូតដល់ខែឧសភា ឆ្នាំ២០២០។

ស៊ុបអណ្ដាតភ្លើង លីវហ្គឺ

ចំពោះអ្នកដែលចង់ទិញស៊ុបយកទៅញ៉ាំនៅផ្ទះក៏បាន ព្រោះហាងក៏មានសេវាកម្មសម្រាប់ការរៀបចំវេចខ្ចប់ជូនអតិថិជនម៉ាអ៊ែម បន្ថែមពីនេះ នៅក្នុងហាងក៏មានឌីស៊ាំដ៏មានរសជាតិឆ្ងាញ់ និងមានការបញ្ចុះតម្លៃ១០% ដូចគ្នា។

ស៊ុបអណ្ដាតភ្លើង លីវហ្គឺ
ស៊ុបអណ្ដាតភ្លើង លីវហ្គឺ
ស៊ុបអណ្ដាតភ្លើង លីវហ្គឺ

មកបបួលគ្នាមកញ៉ាំមកណា គឺថាដឹងតែឆ្ងាញ់មាត់ហ្មងហើយព្រោះថាត្រី សាច់គោ គ្រឿងសមុទ្រស្រស់ៗរស់រវើកតែម្ដង នៅពេលដាក់ចូលស៊ុបបែបនេះជាតិតិចអី។ នៅចាំអីទៀត ស៊ុបឆ្ងាញ់ហើយមានប្រម៉ូសិនរហូតដល់​ ៣ខែបែបនេះទៀត មិនអាចរំលងបានទេ ចំណេញច្រើនហើយ ថែមទាំងឆ្ងាញ់ ប៉ូវកម្លាំងទៀតចឹងអី៕

ស៊ុបអណ្ដាតភ្លើង លីវហ្គឺ
ស៊ុបអណ្ដាតភ្លើង លីវហ្គឺ
ស៊ុបអណ្ដាតភ្លើង លីវហ្គឺ
ស៊ុបអណ្ដាតភ្លើង លីវហ្គឺ
ស៊ុបអណ្ដាតភ្លើង លីវហ្គឺ
ស៊ុបអណ្ដាតភ្លើង លីវហ្គឺ
ស៊ុបអណ្ដាតភ្លើង លីវហ្គឺ

ហាង ស៊ុបអណ្ដាតភ្លើង លីវហ្គឺ
លេខទូរសព្ទ៖ 088 666 3886 / 088 66 77 963
ទីតាំង៖ ផ្ទះលេខ៣០ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ រឺ ផែនទី ចុចទីនេះ
(ហាងចាប់បើកពីម៉ោង 9:30ព្រឹកដល់ម៉ោង 2:00រសៀល និងពីម៉ោង 4:30រសៀល ដល់ម៉ោង 10:00យប់)

វីដេអូ៖

តិចនិក​ងាយ​ៗ​​ ក្លា​សេ​បង្គា​ឲ្យ​នៅ​ស្រស់​ មិន​បាក់​សាច់​ ហើយ​មិន​ស្អុយ​​ទូរ​ទឹកកក​ទៀត​

0

បង្គា​ជា​គ្រឿង​សមុទ្រ​មួយ​ប្រភេទ​ ដែល​នរណា​ៗ​ក៏​ចូល​ចិត្ត​ញ៉ាំ​ ដោយ​សារ​វា​មាន​រសជាតិ​ឆ្ងាញ់​។ គ្នា​យើង​ខ្លះ​ចូល​ចិត្ត​ទិញ​បង្គាច្រើន​ទុក​ ហើយ​ក្លា​សេ​ជា​មួយ​ទឹកកក​ ខ្លះ​ទៀត​យក​ដាក់​ថង់​ហើយ​ទុក​ក្នុង​ទូរ​ទឹកកក​ ដាក់​នៅ​កន្លែង​កក​ទៀត​។​ តែ​​បើ​ធ្វើ​អ៊ីចឹង​បាន​តែ​ ១ យប់​អី​​បង្គានឹង​បាក់​សាច់​ លែង​ឆ្ងាញ់​ លើស​ពី​នេះ​ ទូរ​ទឹកកក​នឹង​មាន​ក្លិន​ឆ្អាប​ ហើយ​អាច​ធំ​ក្លិន​ដល់​ម្ហូប​ និង​សាច់​ផ្សេង​ៗក្នុង​ទូរ​ទៀត​។​

អ៊ីចឹង​ហើយ​បើ​ចង់​ទុក​បង្គា​ឲ្យ​បាន​យូរ​ តែ​រសជាតិ​នៅ​តែ​ឆ្ងាញ់​ មិន​បាក់​សាច់​ និង​គ្មាន​ក្លិន​ស្អុយ​នៅ​ក្នុង​ទូរ​ទឹកកក​ ត្រូវ​ចេះ​តិចនិក​ពិសេស​មួយ​នេះ​។

របស់​ត្រូវ​ការ​៖

  • បង្គា​ស្រស់
  • ដប​ទឹក​សុទ្ធ

របៀប​ធ្វើ​៖​

១. លាង​បង្គា​ឲ្យ​បាន​ស្អាត​ដាក់​មួយ​ឡែក

២. លាង​ដប​ទឹក​សុទ្ធ​ឲ្យ​បាន​ស្អាត

៣. ដាក់​បង្គា​ចូល​ក្នុង​ដប​ទឹក​សុទ្ធ​ តែ​កុំ​ដាក់​​ច្រើន​ដល់​ណែន​ដប​ពេក​ បន្ទាប់​មក​ចាក់​ទឹក​ចូល​ក្នុង​ដប​ រួច​គ្រប់​គម្រប់​ឲ្យ​ជិត ហើយ​​យក​ទៅ​ដាក់​ក្នុង​ទូរទឹកកក​នៅ​កន្លែង​បង្កក​សាច់​។

នៅ​ពេល​ចង់​យក​បង្គា​មក​ចម្អិន​ញ៉ាំ​ ត្រូវ​យក​ដប​ចេញ​មក​ក្រៅ រួច​មួល​​កម្រប​ដប​ចេញ​ ហើយ​យក​ទៅ​ដប​ទៅ​ត្រាំ​ក្នុង​ទឹក​ត្រជាក់​ ដើម្បី​រំលាយ​ទឹក​កក​ដែល​កក​ជាប់ដប​។​ បន្ទាប់​មក​ត្រូវ​យក​កូន​កាំ​បិត​កាត​ដប​ ដើម្បី​យក​បង្គា​ចេញ​មក​ក្រៅ​ជា​ការ​ស្រេច​។​ ធ្វើ​បែប​នេះ​បង្គា​យើង​នៅ​តែ​ឆ្ងាញ់​ដូច​ទើប​ទិញ​មក​ស្រស់ៗ​អ៊ីចឹង​ ហើយមិន​ចាំ​បាច់​ខ្លាចស្អុយ​ទូរ​ទឹក​កក​ទៀត។​

រកស៊ូស៊ីឆ្ងាញ់ មានអនាម័យ សេវ ៤ កន្លែងនេះទុកសម្រាប់អ្នកភ្នំពេញ!

ជម្រើសល្អសម្រាប់អ្នកនិយមទទួលទានអាហារស៊ូស៊ី ធ្លាប់ស្គាល់៤កន្លែងនេះហើយឬនៅ? ជាទូទៅសម្រាប់អ្នកភ្នំពេញបើនឹកឃ្លានចង់ញ៊ាំស៊ូស៊ី អាចSave ៤កន្លែងនេះទុកបាន បើនិយាយពីរសជាតិនិងអនាម័យគឺអត់បញ្ហាទេ។ ភ្ញៀវភាគច្រើនចូលចិត្តញ៊ាំស៊ូស៊ី មិនសូវរំលងកន្លែងទាំង​៤នេះទេ។

ហាង Genki Sushi Cambodia

ហាង Genki Sushi លោកអ្នកក៏ធ្លាប់បានស្គាល់ខ្លះហើយ អំពីមុខម្ហូបថ្មីៗប្លែករសជាតិបែបជប៉ុន ក្នុងនោះដែរស៊ូស៊ីដែលមានភាពពេញនិយមខ្លាំងនៅក្នុងហាងផ្ទាល់ដែលផ្តល់សេវាកម្មប្រើប្រព័ន្ធដឹកជញ្ចូនអាហារមកដល់តុរបស់អ្នកដោយប្រើរថភ្លើង ឬ ( Kousoku System​) យ៉ាងឆាប់រហ័ស អត់ចាំយូរទេ។

ហាង Genki Sushi Cambodia
ហាង Genki Sushi Cambodia
ហាង Genki Sushi Cambodia
ហាង Genki Sushi Cambodia
ហាង Genki Sushi Cambodia
ហាង Genki Sushi Cambodia
ហាង Genki Sushi Cambodia
ហាង Genki Sushi Cambodia

ហាង Genki Sushi Cambodia
Call៖ 023 901 545 / 010 463 997
ទីតាំង៖ ស្ថិតនៅម្តុំបឹងកេងកង១ ផ្ទះលេខ ១៨, តាមបណ្តោយផ្លូវ ៣១០
បើកលក់៖ 11:00AM – 10:00PM
Delivery៖ 069 310 310

ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant

ពិតជាមិនអាចរំលងនោះទេ សម្រាប់មុខម្ហូបបែបជប៉ុន ជាពិសេសស៊ូស៊ី ជម្រើសដែលអ្នកចូលចិត្តពិសាគួរតែស្គាល់ហើយ ភោជនីយដ្ឋាន Hanatei Xclusive Japanese ផ្តល់ជូនលោកអ្នកយ៉ាងពេញចិត្ត និងកក់ក្តៅបំផុត ជាមួយមុខម្ហូប ប្លែកៗ អាហារបែបជប៉ុនមានអនាម័យ មានសេវាកម្មល្អ ទីធ្លាធំទូលាយ មានបន្ទប់VIP សម្រាប់ការជួបជុំលក្ខណៈគ្រួសារ ឬមិត្តភក្តិ ជជែកលេងកំសាន្ត ញ៉ាំអាហារដ៏ឆ្ងាញ់ពិសា ទាំងនេះជាអ្វីដែលអ្នកប្រាថ្នាចង់បាន។

ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant
ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant
ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant
ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant
ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant
ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant

ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant
លេខទូរស័ព្ទ៖ 096 306 2284 | 023 900 540
ទីតាំង៖ ផ្ទះលេខ E0-18 ផ្លូវ 294, សង្កាត់ទន្លេបាសាក់ , ខណ្ឌចំការមន , រាជធានីភ្នំពេញ

ហាង ម៉ារឹហ្គាមិអ៊ុដុង & បេនតុ

ម៉ារឹហ្គាមិអ៊ុដុង & បេនតុ ជាភោជនីយដ្ថានជប៉ុនដែលពេញនិយម ក៏ព្រោះវាមានមីនុយឆ្ងាញ់ៗច្រើនប្រភេទច្រើនរសជាតិដូចជា មីជប៉ុនដែលជនជាតិជប៉ុនហៅថាអ៊ុដុង បាយប្រអប់បេនតុ ស៊ូស៊ី នឹងតែបៃតងជប៉ុន ម៉ាឆាឡាតេមានរសជាតិដើមនឹងនាំចេញមកពីជប៉ុនសុទ្ធៗ ហើយនៅពេលថ្មីៗនេះ ម៉ារឹហ្គាមិអ៊ុដុង & បេនតុ ទើបតែធ្វើការផ្លាស់ប្ដូរ Concept ថ្មី ការរៀបចំតុបតែងបែបថ្មី  ទាំងសេវាកម្ម និងមីនុយសុទ្ធតែថ្មីទាំងស្រុង។

ម៉ារឹហ្គាមិអ៊ុដុង & បេនតុ
ម៉ារឹហ្គាមិអ៊ុដុង & បេនតុ

ហាង ម៉ារឹហ្គាមិអ៊ុដុង & បេនតុ
លេខទូរស័ព្ទ៖ 010 504 666
ទីតាំង៖ ទល់មុខស្ថានីយ៍ប្រេងសូគីមិចច្រមុះជ្រូកស្ទឹមមានជ័យ

ហាង Lobster Buffet

ហាង Lobster Buffet ផ្តល់ជូននៅបុហ្វេយ៉ាងសម្បូរបែប​ គ្រឿងសមុទ្រស្រស់ៗ មានគ្រប់ជម្រើសតែម្តង ក្នុងនោះដែរសម្រាប់ហាងក៏មាននូវ អាហារស៊ូស៊ី និងអាហារជាច្រើនទៀត!ក្នុងបរិយាកាសជួបជុំមិត្តភ័ក្រ ក្រុមគ្រួសារ គឺពិតជាសាកសមបំផុត។

ហាង Lobster Buffet
ហាង Lobster Buffet
ហាង Lobster Buffet
ហាង Lobster Buffet
ហាង Lobster Buffet
ហាង Lobster Buffet

ហាង Lobster Buffet
ទូរស័ព្ទ៖ 099 733 311
ទីតាំង៖ ផ្លូវលេខ 143. ទល់មុខហាងនំ រស្មីតារា

ធ្លាប់ញ៉ាំខេកសង់ខ្យាពោតអត់ ឆ្ងាញ់ណាស់ណ៎ា ចង់ញ៉ាំតិចអត់ដឹងទៅរកនៅណាមាន

ធ្លាប់តែញ៉ាំខេករសជាតិ តយដូងលាន់មាត់ថាឆ្ងាញ់មែនអត់ តែរសជាតិថ្មីសង់ខ្យាពោត នេះក៏មិនធម្មតាដែរជាមួយការបង្កើតថ្មី​ពី​ហាង​ Benz​ &​ Grace​ Coffee​ Cake​ ធានាថារសជាតិឆ្ងាញ់ពេញចិត្ត ពេញថ្លើមហ្មងហើយ។ ម៉ោះ មើលណាគេត្រូវទិញជូន ក្រាស់ ជូនម្ចាស់បេះដូងអី មកកុម្មង់យករសជាតិថ្មីនេះមកណា ហើយបើនិយាយពីថាការដេគ័រវិញ គឺស្អាតៗខ្លាំងតែម្ដង។

ហាង Ben & Grace Coffee Cake
ហាង Ben & Grace Coffee Cake
ហាង Ben & Grace Coffee Cake

សម្រាប់អ្នកគូរអត់អ្នកត្រូវជូន យើងទិញជូនខ្លួនឯង ខេកមួយអង្គុយញ៉ាំម្នាក់​ឯងមើល៎អស់ប៉ុន្មានលុយ ហើយបើថាម្នាក់ឯងកំសត់ពេក អាចហៅAdmin ទៅកំដរបានកុំអោយសេដ ព្រោះថារឿងញ៉ាំខេក អីហ្នឹងAdmin មិនសូវចាញ់គេប៉ុន្មានទេ ជាពិសេសរសជាតិសង់ខ្យាពោតហ្នឹងហ្មង។

ហាង Ben & Grace Coffee Cake
ហាង Ben & Grace Coffee Cake
ហាង Ben & Grace Coffee Cake

កុំភ្លេចណា Benz​ &​ Grace​ Coffee​ Cake ជាអ្នកជំនាញនំខេកតែម្ដង ចង់បាននំខេកបែបណា រសជាតិបែបណា គឺមានទាំងអស់ ហើយក៏មានទទួលធ្វើនំខេកគ្រប់ប្រភេទ ទាំងគ្រីម និង ស្ត សម្រាប់ខួបកំណើត និងអាពាហ៍ពិពាហ៍ផងដែរ ជាពិសេសកុំភ្លេចធ្វើការកុម្មង់យករសជាតិថ្មីណា៕

ហាង Ben & Grace Coffee Cake
ហាង Ben & Grace Coffee Cake
ហាង Ben & Grace Coffee Cake
ហាង Ben & Grace Coffee Cake

ហាង Ben & Grace Coffee Cake
ទីតាំង៖ ផ្ទះលេខ៨៣ ផ្លូវ១៥៥(ជិតហាងកាហ្វេអាម៉ាហ្ស៊ូន) សង្កាត់ទួលទំពួង ខណ្ឌចំការមន ភ្នំពេញ
លេខទូរសព្ទ៖ 017 799 109 / 070 799 109

វីដេអូ៖

បាញ់​ស៊ុង​ឆ្ងាញ់​ ៣ កន្លែង​​​ មួយ​ថ្ងៃ​លក់​អស់​មិន​ក្រោម​ ៤០​គីឡូ​ ព្រោះ​មាន​រូប​មន្ត​ពិសេស​ខុស​ៗ​គ្នា

0

អាហារ​សម្រន់​ដែល​ញ៉ាំ​មិន​ចេះ​ធុញ​គឺ​បាញ់​សុង​ហ្នឹង​ហើយ​។​ ញ៉ាំ​ធ្វើ​ជា​អាហារ​ពេល​ព្រឹក​ក៏​បាន​ ពេល​ថ្ងៃ​ក៏​បាន​ មិន​ចេះ​ទាស់​។​ ម៉េច​ដែរ​ ឮ​អ៊ីចឹង​ឃ្លាន​ហើយ​មែន​អត់​?​ ចង់​ស្គាល់​កន្លែង​ឆ្ងាញ់​អត់​ ចាំ​ Admin ប្រាប់​ តែ​មនុស្ស​ច្រើន​តិច​ហើយ​ ព្រោះ​កន្លែង​ឆ្ងាញ់​ អ្នក​ណា​ក៏​ទៅ​ទិញ​ដែរ​ បើ​ខ្ជិល​ឈរ​ចាំ​ អាច​ខល​កក់​មុន​បាន​ណា​។​ សំខាន់​កន្លែង​មួយ​ៗ មិន​មែន​លក់​តែ​បាញ់​សុង​មួយ​មុខ​ទេ​ អ៊ីចឹង​បើ​ចង់​ញ៉ាំ​អី​ផ្សេង​មាន​ជំរើស​ច្រើន​ទៀត​ណា​៖

ហាង​ បាញ់​ស៊ុង​ដេលី

ហាង​បាញ់​ស៊ុង​ដេលី​មិន​មែន​មាន​តែ​ប៉ុណ្ណឹង​មុខ​នេះ​នោះ​ទេ​ គឺ​នៅ​ជា​ច្រើន​ទៀត​ដូច​ជា​គុយ​ទាវ​កាត់​ គុយ​ទាវ​ចំហុយ​ នំ​បញ្ចុក​ផាក់​ឡូវ​ ឆាយ៉ ព្រម​ទាំង​គួង​ទៀត​ផង។ ហើយ​សម្រាប់​ គួង​ គឺ​មាន​៣ ​ជម្រើស​ថែម​ទៀត​ណ៎​ ដូច​ជា​ បង្គា​ សាច់​ជ្រូក​ និង​កំពឹស​​ ចូល​ចិត្ត​រសជាតិ​ណា​អាច​កុម្ម៉ង់​បាន។ ក្នុង​មួយ​ថ្ងៃ​លក់​ដាច់​គួង​ចាប់​ពី​៥០០​ ទៅ​១០០០​ ឆាយ៉​ ចាប់​ពី​១០០០​ ទៅ​២០០០​ ចំពោះ​បាញ់​ស៊ុង​ & បាញ់​ហ៊យ​ រហូត​ទៅដល់​ ៥០ គីឡូ​ ឯ​ណោះ។

ហាង បាញ់ស៊ុងដេលី
ហាង បាញ់ស៊ុងដេលី

ហាង​ បាញ់​ស៊ុង​ដេលី
ទី​តាំង​៖ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​១៣០​ ផ្ទះ​លេខ​៤៩​E0២ ​សង្កាត់​ផ្សារ​កណ្ដាល​ទី១​ ខណ្ឌ​ដូន​ពេញ​ រាជ​ធានី​ភ្នំពេញ​
លេខ​ទូរសព្ទ៖ 012 200 972 / 081 737 990

ហាង ​ចែ​ស្រី​បាញ់​ស៊ុង​ បាញ់​ឆាវ​ឆ្ងាញ់

ចែ​ស្រី​បាញ់​ឆាវ​ បាញ់​ស្រ៊ុង​ឆ្ងាញ់​ ភ្ញៀវ​មក​ញ៉ាំ​ពេញៗ​តុ​ ភាគ​ច្រើន​អ្នក​ស្គាល់​កន្លែង​នោះ​ដោយ​មាន​របស់​ញ៉ាំ​ច្រើន​មុខ​សុទ្ធ​តែ​ឆ្ងាញ់ៗ​ មាន​ដូច​ជា​៖ បាញ់​ស្រ៊ុង បាញ់​ហ៊យ បាញ់​ឆាវ គួង នំ​ជើង​ជ្រូក​ រស​ជាតិ​គឺ​ឆ្ងាញ់​ហ្មង​។ នំ​កន្លែង​គាត់​ឆ្ងាញ់​គ្រប់​មុខ​ហ្មង​ ក្នុង​មួយ​ថ្ងៃ​គាត់​អាច​លក់​ចន្លោះ​ពី​ ៣៥​គីឡូ ទៅ​៤០​គីឡូ​ លក់​គ្មាន​សល់​ទេ​។​

ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់

ហាង ​ចែ​ស្រី​បាញ់​ស៊ុង​ បាញ់​ឆាវ​ឆ្ងាញ់
ទី​តាំង​៖ ផ្លូវ ១០៧ ផ្លូវ​សុក​ហុក ក្បែរ​គុយទាវ​ឆ្ងាញ់​អូឬស្សី
លេខ​ទូរសព្ទ៖ 010 54 51 50 / 012 23 75 87

បាញ់​ស៊ុង​មុខ​ IFL

អ្នក​ម្ដុំ​ IFL​ ច្បាស់​ជា​ស្គាល់​ច្បាស់​ណាស់​កន្លែង​លក់​បាញ់​ស៊ុង​ដ៏​ល្បី​ មនុស្ស​ច្រើន​ហូហែរ​ មួយ​ថ្ងៃ​លក់​អស់​ជាង​ ៧០​គីឡូ​។

បាញ់​ស៊ុង​មុខ​ IFL
បាញ់​ស៊ុង​មុខ​ IFL
បាញ់​ស៊ុង​មុខ​ IFL

បាញ់​ស៊ុង​មុខ​ IFL
ទី​តាំង​៖ ផ្លូវ​២៦១ ទួល​គោក ជិត​ស្តុក​ផ្លូវ​ទៅ​សា​លា​ IFL
លេខ​ទូរសព្ទ: 012 316 507